ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Prius នេះ! ជាងថាខូចអាគុយ Hybrid ដល់យកទៅក្រុមហ៊ុនបានដឹងថា…

បើទោះបីជាសព្វថ្ងៃ យើងសង្កេតឃើញថាការប្រើប្រាស់រថយន្តថ្មីមានការកើនឡើងគួរអោយកត់សម្គាល់ក៏ពិតមែន ប៉ុន្តែរថយន្តមួយទឹកនៅតែមានការនិយមជិះច្រើនជាងរថយន្តថ្មី ហើយជាពិសេសគឺរថយន្ត Prius ដែលប្រើប្រាស់បច្ចេកវិទ្យាអាគុយហាយប្រ៊ីដ ផ្តល់នូវការសន្សំសំចៃខ្ពស់ទាំងការបើកបរក្នុងទីក្រុង ជិត និងផ្លូវឆ្ងាយ។ ជាក់ស្តែង មានគណីនហ្វេសប៊ុកមួយឈ្មោះ S—- B— (យើងខ្ញុំ សុំមិនបង្ហាញឈ្មោះរបស់គាត់) បានធ្វើការចែករំលែកពីបទពិសោធន៌ខ្លួនឯង នៅក្នុងក្រុម Cambodia Prius Team ដោយសាររថយន្ត Prius របស់គាត់មានបញ្ហាអាគុយ ក្រោយមកពេលយកទៅអោយជាងខាងក្រៅ ពេលនោះជាងបានប្រាប់គាត់ថាឡានគាត់ខូចអាគុយហាយប្រ៊ីដរហូតដល់ទៅ ១៤ផ្លាក ដែលតម្រូវអោយគាត់ ផ្លាស់ប្តូរថ្មីចេញ។

ប៉ុន្តែគាត់មិនអស់ចិត្ត ក៏យកទៅក្រុមហ៊ុនយាន្តដ្ឋានផ្លូវការរបស់តូយ៉ូតា (ខេមបូឌា) ក្រោយពេលដែលជាងជំនាញត្រួតពិនិត្យ ទើបដឹងថាហួសចិត្ត តាមពិតអាគុយរបស់គាត់មិនបានខូចនោះឡើយ គ្រាន់តែរលុងក្បាលអាគុយដេរតិចតួចប៉ុណ្ណោះ។ នេះជាសារដាស់តឿនមួយសម្រាប់បងប្អូនយើងផងដែរ គួរតែរកជាងជំនាញបច្ចេកទេសដើម្បីថែទាំរថយន្តរបស់បងប្អូន ជៀសវាងខាតបង់ទាំងថវិកា និងពេលវេលា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Leaf ឆ្នាំ២០២១ ចេញលក់ផ្លូវការ ជាមួយតម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសបញ្ចេញតម្លៃនៃរថយន្ត Nissan Leaf ឆ្នាំ២០២១ ជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារឡើងទៅ។

សម្រាប់រថយន្ត Leaf ប្រភេទ S មានតម្លៃចាប់ពី ៣១ ៦២០ដុល្លារ, ប្រភេទ SV មានតម្លៃចាប់ពី ៣៤ ៩១០ដុល្លារ និងប្រភេទ Plus មានតម្លៃចាប់ពី ៣៨ ២២០ដុល្លារ។

ជាមួយគ្នានេះ Nissan Leaf ឆ្នាំ២០២១ ផ្តល់ជម្រើសថាមពលចំនួន ២ គឺ ប្រភេទ ៤០គីឡូវ៉ាត់ម៉ោង នឹងបំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង ១១០គីឡូវ៉ាត់ ដែលផ្តល់កម្លាំង ១៤៧សេះ ខណៈ ៦២គីឡូវ៉ាត់ម៉ោង បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង ១៦០គីឡូវ៉ាត់ ដែលផ្តល់កម្លាំង ២១៤សេះ។ ហើយគ្រប់ម៉ូឌែលនៃរថយន្ត Nissan Leaf អាចធ្វើការសាកភ្លើងបានរហូត ៨០ភាគរយ ដោយចំណាយពេលត្រឹម ៤០-៤៥នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុងឆ្នាំ Ford បញ្ចុះតម្លៃជាង ១ម៉ឺនដុល្លារ លើឡាន F-150 ឆ្នាំ២០២១

Ford F-150 គឺជារថយន្តភីកអាប់លក់ដាច់បំផុតនៅអាមេរិក ប៉ុន្តែគូប្រជែងដូចជា Chevrolet Silverado និង GMC Sierra កំពុងផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើន ដូច្នេះហើយ Ford ត្រូវតែធ្វើដូចគ្នាដែរ។

ខណៈពេលដែលឆ្នាំថ្មីជិតឈានមកដល់ ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក បានបញ្ចុះតម្លៃយ៉ាងច្រើនសម្រាប់ F-150 ស៊េរីឆ្នាំ២០២១ រហូតដល់ជាង ១៣ ០០០ដុល្លារឯណោះ។

គួរបញ្ជាក់ឲ្យដឹងថា F-150 ថ្មី នឹងមានតម្លៃចាប់ពី ៣០ ៦៣៥ដុល្លារ សម្រាប់ម៉ូដែល XL (Base Model)។ មិនខុសពី F-150 បច្ចុប្បន្នឡើយ ភីកអាប់ថ្មីនេះផ្តល់ជម្រើសរហូតដល់ទៅ ៤២ប្រភេទខុសៗគ្នា។

F-150 ឆ្នាំ២០២១ នឹងបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Ford Co-Pilot360 2.0 ដោយក្នុងនោះរួមមានមុខងារជាច្រើនព្រមទាំង Pre-Collision Assist with Automatic Emergency Braking, Pedestrian Detection, កាមេរ៉ាមើលក្រោយ, ចង្កៀងទម្លាក់និងដំឡើងអូតូ, ចង្កៀងបិទបើកអូតូ និង Active Driver Assist ផងដែរ។

ចំពោះជម្រើសម៉ាស៊ីនវិញក៏មានច្រើនជម្រើសដែរ រួមទាំង ចំណុះ ៣,៣លីត្រ V6, ២,៧លីត្រ EcoBoost, ៣,៥លីត្រ twin-turbo EcoBoost, ចំណុះ ៣,០លីត្រ និង ៥,០លីត្រ V8 ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes E-Class ឆ្នាំ២០២១ លែងមានរបស់ពិសេសមួយនេះជាប់ខ្លួនទៀតហើយ

វាជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលមានគម្រោងចង់ទិញរថយន្ត Mercedes E-Class ស៊េរីឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនបានបោះបង់ចោល Option ប៉ាណាមុខបែប Classic និង ឡូហ្គូបញ្ឈរនៅលើគម្របម៉ាស៊ីន បាត់ទៅហើយ។

រថយន្ត E-Class

អស់រយៈពេលជាច្រើនទស្សវត្ស ឡូហ្គូរូបផ្កាយ ៣ទិសបញ្ឈរនៅលើគម្របម៉ាស៊ីន ត្រូវបានគេចាត់ទុកថាជា និមិត្តសញ្ញានៃប្រណីតភាព ប៉ុន្តែរយៈពេលច្រើនឆ្នាំកន្លងផុតទៅ រូបភាពមួយនេះហាក់រលាត់បាត់ខ្លួនបន្តិចម្តងៗ ដោយសារតែការបំពាក់ឡូហ្គូរូបផ្កាយធំនៅចំកណ្តាលនៃប៉ាណាមុខ។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes USA បានបញ្ជាក់ប្រាប់ថា Option ដែលពីមុនមានលើម៉ូដែល “Luxury” ដែលមានបំពាក់ប៉ាណាមុខបែប Classic និង ឡូហ្គូបញ្ឈរនៅលើគម្របម៉ាស៊ីន ឥឡូវនេះលែងមានទៀតហើយ។

ជាក់ស្តែង រថយន្ត Mercedes ដែលនៅបន្សល់ទុកឡូហ្គូបញ្ឈរនៅលើគម្របម៉ាស៊ីន នៅលើទីផ្សារសហរដ្ឋអាមេរិក គឺ S-Class និង Maybach GLS៕

រថយន្ត S-Class
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Sienna ឆ្នាំ២០២១ ឈ្នះពានរង្វាន់ប្រព័ន្ធសុវត្ថិភាព TSP+ ពី IIHS (មានវីដេអូ)

រថយន្ត Toyota Sienna ស៊េរីថ្មី ២០២១ បានឈ្នះពានរង្វាន់ប្រព័ន្ធសុវត្ថិភាព TSP+ (Top Safety Pick+) ដែលទទួលស្គាល់ដោយ វិទ្យាស្ថានរក្សាសុវត្ថិភាពផ្លូវ Highway ហៅកាត់ថា IIHS (Insurance Institute for Highway Safety) បន្ទាប់ពីបានធ្វើការសាកល្បងរួច ដោយរកឃើញថាវាមានសុវត្ថិភាពខ្ពស់ជាងម៉ូឌែលមុនៗ។

សម្រាប់រថយន្ត Sienna នេះទទួលបានពិន្ទុ “ល្អ” ក្នុងការវាយតម្លៃការប៉ះទង្គិចចំនួន ៥ចំណុច ដោយរួមមាន ប្រព័ន្ធការពារការប៉ះទង្គិតផ្នែកខាងមុខ, ប្រព័ន្ធការពារលើកុមារ, ប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់, ប្រព័ន្ធ Mitigation និងចង្កៀងបំភ្លឺខាងមុខ ប្រភេទLED (អំពូល និងភ្លើងហ្វា ប្រភេទ LED)។

 

គួរបញ្ជាក់ផងដែរថា Toyota Sienna ម៉ូឌែលឆ្នាំ ២០២១នេះ ត្រូវបានចេញលក់កាលពីខែមុនរួចមកហើយ ជាមួយនឹងជម្រើសម៉ាស៊ីនចំនួន ៥ប្រភេទ និងប្រព័ន្ធសុវត្តិភាព Toyota Safety Sense 2.0 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser នឹងអស់ជីវិតនៅទឹកដីអាមេរិកចាប់ពីឆ្នាំ ២០២២ ប៉ុន្តែគឺបណ្ដោះអាសន្ន

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​គេ​បាន​ដឹង​ឮ​ថា​ Toyota គ្រោង​បញ្ឈប់​ការ​បញ្ចេញ​លក់​រថយន្ត​ Land Cruiser ​ចាប់​ពី​ស៊េរី​ឆ្នាំ ២០២២ ត​ទៅ។ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​ថ្មី​មួយ​បាន​និយាយ​ថា​រថយន្ត​នេះ​នឹង​​មាន​ការ​វិល​ត្រឡប់​ជា​ថ្មី។

ដោយ​ដក​ស្រង់​សម្ដី​ពី​ប្រភព​ហាង​លក់​រថយន្ត​ធំ​មួយ វិបសាយ Car and Driver បាន​ឲ្យ​ដឹង​ថា Land Cruiser ស៊េរី​ឆ្នាំ ២០២១ នឹង​ជា​ចុង​បញ្ចប់​នៃ​​រថយន្ត Land Cruiser ជំនាន់ 200-Series។ ដំណឹង​ល្អ​នោះ​គឺ​ថា​​រថយន្ត SUV មួយ​នេះ​នឹង​មិន​ស្លាប់​យូរ​ទេ ពោល​គឺ​នឹង​មាន​ការ​វិល​ត្រឡប់​លើ​ទីផ្សារ​អាមេរិក​វិញ។

ប្រភព​បាន​និយាយ​ដូច​នេះ​ថា ៖ “វា​នឹង​ត្រូវ​អស់​ជីវិត​ចាប់​ពី​ស៊េរី​ឆ្នាំ ២០២២ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​នឹង​វិល​ត្រឡប់​មក​វិញ​ឆាប់ៗ ដោយ​មាន​ភាព​ទំនើប និង​ប្រណីត​ជាង​មុន។”

ហេតុផល​មួយ​ដែល Toyota សម្រេច​ចិត្ត​បញ្ឈប់​លក់​រថយន្ត Land Cruiser នៅ​អាមេរិក​ ប្រហែល​មក​ពី​ចំនួន​លក់​ដែល​មិន​សូវ​ខ្លាំង​ក្លា​ប៉ុន្មាន។ នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​ Land Cruiser បាន​ ២ ៥៣៦គ្រឿង ខណៈ​ដែល​ចំនួន​លក់​សរុប​​របស់ Toyota នៅ​អាមេរិក​កាល​ពី​ឆ្នាំ​មុន​គឺ​មាន​ដល់ ២,៤​លាន​គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai តាំងចិត្តចូល​ទន្ទ្រាន​ទឹកដីជប៉ុនជាថ្មីម្ដងទៀត

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង Hyundai បាន​ប្រកាស​អំពី​ផែនការ​បញ្ចេញ​លក់​រថយន្ត​​ Nexo ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​ នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ត្រឹម​ឆ្នាំ ២០២២ ដែល​វា​នឹង​ជា​ការ​វិល​ត្រឡប់​ជា​ថ្មី​របស់ Hyundai។

Hyundai បាន​ឈាន​ជើង​ចូល​ទីផ្សារ​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០១ ប៉ុន្តែ​ដោយ​សារ​តែ​មិន​អាច​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​ក៏​បាន​ដក​ខ្លួន​ចេញ​ក្នុង​ឆ្នាំ ២០០៩។ ការ​វិល​ត្រឡប់​លើក​នេះ​គឺ​​ជា​មួយ​គោលដៅ​សាង​មុខ​មាត់​ម៉ាក​សញ្ញា​ Hyundai ឡើង​វិញ ជា​មួយ​រថយន្ត​ដើរ​​ដោយ​ថាមពល​អគ្គិសនី និង​ថាមពល​អ៊ីដ្រូហ្សែន។

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក​នេះ​បាន​​ព្យាយាម​ផ្សព្វផ្សាយ​អំពី​រថយន្ត​អគ្គិសនី និង​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ពេល​ពល​រដ្ឋ​ទិញ​រថយន្ត​ដែល​ជួយ​ដល់​បរិស្ថាន​ផង​​ដែរ ដែល​វា​ជា​ចំណុច​ទាក់ទាញ​មួយ នាំ​ឲ្យ​ Hyundai ចង់​វិល​ត្រឡប់​ចូល​ទីផ្សារ​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Sierra 1500 ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ឡើងថ្លៃជាងមុន

GMC Sierra 1500 ប្រហែលមិនមែនជារថយន្តភីកអាប់ដ៏មានប្រជាប្រិយភាពបំផុតទេ នៅសហរដ្ឋអាមេរិក ប៉ុន្តែមុខងារថ្មីដូចជា Super Cruise ដែលនឹងមានបំពាក់ឆាប់ៗលើរថយន្តនេះ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់គូប្រជែង Ford F-150។

ខណៈពេលដែលមុខងារ Super Cruise នឹងមានលើរថយន្ត GMC Sierra 1500 ឆ្នាំ២០២២ ងាយមកមើលស៊េរីឆ្នាំ២០២១ ឯណេះវិញ ក៏មានបំពាក់បច្ចេកវិទ្យាអូសសណ្តោងដ៏អស្ចារ្យដែរ ហើយវាក៏ជាមូលហេតុធ្វើឲ្យតម្លៃខ្លួននៃភីកអាប់នេះឡើងថ្លៃផងដែរ។

ឥឡូវនេះ រថយន្ត GMC Sierra 1500 ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣២ ០៩៥ដុល្លារ សម្រាប់ប្រភេទ Base Model ខណៈម៉ូដែល SLT ឡើងថ្លៃ ៤០០ដុល្លារ, Denali និង AT4 ឡើងថ្លៃ ៥០០ដុល្លារ និង ៦០០ដុល្លារ។ ចំណែកឯ Elevation និង SLE ឡើងថ្លៃ ៩០០ដុល្លារ និង ១ ០០០ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ស៊េរីឆ្នាំ២០២១ នេះ អ្នកក៏នឹងទទួលបានពណ៌ថ្មី ដូចជា Ebony Twilight Metallic, Hunter Metallic, Brownstone Metallic និង Cayenne Red Tintcoat។ បន្ថែមពីនេះក៏មានមុខងារ Apple CarPlay និង Android Auto ឥតប្រើខ្សែ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 2-Series Gran Coupe តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ចេញលក់ជាផ្លូវការ

BMW បានបន្តពង្រីកត្រកូល 2-Series Gran Coupe របស់ខ្លួននៅសហរដ្ឋអាមេរិក ដោយបន្ថែមប្រភេទប្រើប៉ុងមួយវិលកង់មុខ FWD មួយម៉ូដែលទៀត។ វាគឺជារថយន្ត BMW ប្រើប៉ុងមួយវិលកង់មុខ FWD ដំបូងបង្អស់នៅអាមេរិក។

រថយន្ត 228i sDrive Gran Coupe នេះ នឹងដើរតួជាប្រភេទ Base Model ដែលមានតម្លៃចាប់ពី ៣៥ ៧០០ដុល្លារ ហើយស្ថិតក្រោមម៉ូដែល 228i xDrive Gran Coupe។

មិនខុសពីបងប្អូនវាដែលប្រើប៉ុងពីរ AWD រថយន្តនេះបំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣វិនាទី និងកម្រិតស៊ីសាំងជាមធ្យម ៨លីត្រ/១០០គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ នៅក្នុងត្រកូល 2-Series Gran Coupe ខាងលើ នៅមានម៉ូដែលមួយទៀតគឺ M235i xDrive ដែលជាប្រភេទកប់បំផុត មានតម្លៃ ៤៥ ៥០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbo-four មានកម្លាំង ៣០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ xDrive AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី និងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! តម្លៃឡាន Jeep Wrangler ប្រភេទសាកភ្លើង

ក្រុមហ៊ុន FCA បានចាប់ផ្តើមការដំឡើងរថយន្ត Jeep Wrangler 4xe ប្រភេទសាកភ្លើងថ្មី Plug-in Hybrid នៅរោងចក្រ Toledo North របស់ខ្លួន ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក តាំងពីមិនទាន់ប្រកាសតម្លៃលក់របស់វា។

ឥឡូវនេះ ក្រុមហ៊ុនខាងលើបានឲ្យដឹងថា SUV ប្រភេទ Plug-in Hybrid ថ្មីនេះ ត្រូវបានគេកំណត់ឲ្យចេញលក់ជាផ្លូវការ នៅដើមឆ្នាំ២០២១ ដោយចែកចេញជា ២ ម៉ូដែល គឺ Wrangler Sahara 4xe និង Wrangler Rubicon 4xe ជាមួយនឹងតម្លៃ ៤៧ ៩៩៥ដុល្លារ និង ៥១ ៦៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Wrangler 4xe ឆ្នាំ២០២១ ប្រើម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ និង ម៉ូទ័រអគ្គិសនី២ ដែលបង្កើតកម្លាំងបានសរុប ៣៧៥សេះ។ វាក៏មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៧គីឡូវ៉ាត់ម៉ោង ដែលផ្តល់ឲ្យវានូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

Wrangler Sahara 4xe មានបំពាក់យ៉ាន់ ២០អ៊ីញ, ពូកស្បែក, ចង្កៀង LED, អេក្រង់កម្សាន្ត ៨,៤អ៊ីញ, ប្រព័ន្ធសំឡេង Alpine ៩គ្រាប់, ប្រព័ន្ធប៉ុងពីរ Selec-Trac Full-Time 4WD ជាដើម។ ចំណែកឯ Wrangler Rubicon 4xe Launch Edition មានបន្ថែមប្រព័ន្ធប៉ុងពីរខ្លាំងជាងនេះ គឺ Rock-Trac Heavy Duty Full-Time 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+