ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin ប្រកាសជំហរបន្តលក់ឡានប្រើម៉ាស៊ីនរហូតដល់ឆ្នាំ ២០៣០

ត្បិត​ថា​ឧស្សាហកម្ម​យានយន្ត​បាន​ដើរ​ឆ្ពោះ​ទៅ​កាន់​​​ប្រព័ន្ធ​អគ្គិសនី រួម​និង​ការ​រឹតត្បិត​​នៅ​ប្រទេស​មួយ​ចំនួន​ក្ដី ​ប៉ុន្តែ Aston Martin មិន​មាន​ផែនការ​បោះបង់​រថយន្ត​ប្រើ​ម៉ាស៊ីន​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ​ទាំង​ស្រុង​នោះ​ទេ។

​​លោក Lawrence Stroll អ្នក​ដឹក​នាំ​នៅ Aston Martin បាន​និយាយ​ដូច​នេះ​ថា ៖ ​នៅ​ត្រឹម​ឆ្នាំ ២០៣០ នឹង​មាន​ ៥% នៃ​អាជីវកម្ម​នៅ​តែ​ជា​ប្រភេទ​រថយន្ត​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ។ ខ្ញុំ​មិន​រំពឹង​ថា​រថយន្ត​ប្រភេទ​នេះ​នឹង​បាត់បង់​ពី​ពិភពលោក​ទាំង​ស្រុង​នោះ​ទេ។”

​​​ការ​ប្រកាស​ជំហរ​ចំពោះ​ការ​បន្ត​ការ​ផលិត​រថយន្ត​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ​​​សម្រាប់​រយៈ​ពេល​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​នោះ ​គឺ​ស្រប​ពេល​ដែល​​ចក្រភព​អង់គ្លេស​​​បាន​ប្រកាស​​ហាមឃាត់​មិន​ឲ្យ​មាន​​រថយន្ត​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ​ថ្មីៗ​​លក់​លើ​ទីផ្សារ​ចាប់​ពី​ឆ្នាំ ២០៣០។ ទោះ​យ៉ាងណាក្ដី Aston Martin ក៏​នៅ​មាន​ជម្រើស​​ទីផ្សារ​ផ្សេង​ក្រៅ​ពី​ចក្រភព​អង់គ្លេស​ផង​ដែរ៕​​​
​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូយរបស់គេនេះ!! ស្ងាត់ស្ងាត់ Land Rover Defender ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ធ្វើព្រងើយ

អស់ស្ទះ! អស់ស្ទះ! អធិរាជរថយន្ត Off-Road Defender ដែលជារថយន្តទំនើប ធន់ម៉ាំបំផុតនោះ ទើបតែទទួលបានចំណាត់ថ្នាក់ ផ្កាយ៥ ឯណោះ សម្រាប់សុវត្ថិភាពរបស់រថយន្តពី Euro NCAP បើនិយាយពីការធ្វើតេស្តវិញ គឺថាបុកសាហាវតែម្តងគ្រាន់មើលការពិសោធន៍ក៏ញាក់សាច់ដែរ ប៉ុន្តែសម្រាប់ Defender នៅតែទប់ជាប់ និង​ផ្តល់សុវត្ថិភាពខ្ពស់ហួសពីការស្មាន សម្រាប់អ្នកដំណើរ។

Defender ទទួលបានពិន្ទុរហូតដល់ទៅ ៨៥ភាគរយ ក្នុងការការពារមនុស្សពេញវ័យ និងកូនក្មេង​, ៧៩ភាគរយ លើប្រព័ន្ធជំនួយសុវតិ្ថភាព និង​ ៧១ភាគរយ ក្នុងការពារហានិភ័យទៅលើអ្នកដំណើរថ្មើរជើង ដូចនេះហើយបានធ្វើអោយរថយន្ត Defender បានទទួលលំដាប់ខ្ពស់ដាច់គេក្នុងចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពនេះផងដែរ បន្ថែមពីនេះបូករួមជាមួយនឹងចំណាត់ថ្នាក់នេះដែរ Defender បានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិបានរហូតដល់ទៅ ២៨ ហើយ។

មិនធម្មតា Land Rover Defender បានបន្ថែមនូវពោងការពារគ្រោះថ្នាក់រហូតដល់ទៅ ៦ ជាមួយនឹងប្រព័ន្ធការពារ ISOFIX ដែលជាប្រព័ន្ធកាត់បន្ថយរំញោចកៅអីរបស់អ្នក នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង។បើនិយាយពីតួរថយន្តរបស់ Land Rover Defender វិញនោះអស់ស្ទះតែម្តង គឺត្រូវបានធ្វើឡើងយ៉ាងរឹងមាំបំផុត សម្រាប់ត្រៀមខ្លួនក្នុងការពុះពារគ្រប់ឧបសគ្គនិងកាលៈទេសៈទាំងអស់ ជាពិសេសនោះគឺ ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។

Land Rover Defender កំពុងល្បីរន្ទឺពេញពិភពលោក និងទីផ្សារកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ដោយសារផ្អែកលើ ចំណុចល្អៗជាងរថយន្តដទៃ ដូចជាការបំពាក់នូវបច្ចេកវិទ្យាជំនួយជាច្រើនទៀត ការគ្រប់គ្រងហ្រ្វាំងក្នុងគ្រាអាសន្ន, ប្រព័ន្ធជំនួយសម្រាប់កន្លែងមើលមិនឃើញ, កាមេរ៉ា 3D នៅលើអេក្រង់ក្នុងរថយន្ត PIVI PRO Display, ប្រព័ន្ធស្មានជម្រៅទឹក និងប្រព័ន្ធជាច្រើនទៀតលើសពី ការរំពឹងទុក។

ដើម្បីទទួលព័ត៍មានបន្ថែម លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង ​Land​ Rover ផ្ទាល់ ដើម្បីសាកសួរពត៏មានបន្ថែម ដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ឬ​ទំនាក់ទំនងតាម:

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Kicks សេរ៊ីឆ្នាំ២០២១ ចេញផ្លូវការ ជាមួយរូបរាងយ៉ាងហំ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Nissan Kicks សេរ៊ីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិច​ ។

ជាមួយរូបរាងខាងក្រៅរបស់រថយន្ត Kicks សេរ៊ីឆ្នាំ២០២១ បានបំពាក់ថ្មីជាមួយ ប៉ាណាខាងមុខជារាងអក្សរ V ត្រួតស៊ីគ្នា( Double V-motion) នឹងទទួលការអាប់ដេតទៅលើ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, អំពូលកាត់អ័ព្ទ ប្រភេទ LED Fog Lights, កាងក្រោយ និង ស្ទាយកង់ផងដែរ។

ចូលដល់ខាងក្នុងកាប៊ីន បានបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៍មានទំហំ ៧អ៊ីញ, រន្ធ USB Type-C, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Android Auto និង Apple CarPlay, Intelligent Around View Monitor និងប្រព័ន្ធស្តាប់តន្រ្តី ប្រភេទ Bose។

សម្រាប់រថយន្ត Kicks បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ ចំនួន ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១២២សេះ កម្លាំងរមួល ១៥៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ Xtronic CVT បញ្ចូនកម្លាំងទៅកាន់កង់មុខ។ បន្ថែមពីនេះ វានិងមានវត្តមាននៅលើទីផ្សារ នាខែកុម្ភះ ចំណែកតម្លៃនឹងប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចាយលុយ ៨២លានដុល្លារ ដើម្បីផលិតម៉ូទ័រអគ្គិសនីឡានខ្លួនឯង

ក្រុមហ៊ុន Volvo ទើបតែបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតម៉ូទ័រអគ្គិសនី នៅឯរោងចក្រផលិតម៉ាស៊ីនរបស់ខ្លួន ក្នុងទីក្រុង Skövde ប្រទេសស៊ុយអែត ស្របពេលដែលវាកំពុងខិតទៅរកការផលិតតែរថយន្តអគ្គិសនីសុទ្ធ។

ក្រុមហ៊ុនផលិតរថយន្តខាងលើនឹងវិនិយោគលើទំហំទឹកប្រាក់ចំនួន ៨២,៥លានដុល្លារ ដើម្បីបង្កើតផលិតកម្មម៉ូទ័រអគ្គិសនីក្នុងផ្ទះ។ នៅក្នុងដំណាក់កាលដំបូង រោងចក្រ Skövde នឹងគ្រាន់តែដំឡើងម៉ូទ័រអគ្គិសនីធម្មតា ខណៈដំណាក់កាលចុងក្រោយ វានឹងចាប់ផ្តើមដំណើរការផលិតពេញលេញទាំងស្រុងនៅក្នុងផ្ទះតែម្តង។

លោក Javier Varela អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការឧស្សាហកម្ម និងគុណភាពនៅក្រុមហ៊ុន Volvo បានមានប្រសាសន៍ថា “រថយន្ត Volvo ដំបូងបង្អស់ពីឆ្នាំ ១៩២៧ ត្រូវបានបំពាក់ដោយម៉ាស៊ីនមួយ ដែលបានផលិតនៅរោងចក្រ Sköde”។ លោកបន្តថា “ក្រុមការងារនេះមានជំនាញខ្ពស់ និងប្តេជ្ញាធ្វើតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ដូច្នេះវាសមហេតុផល ដែលពួកគេនឹងក្លាយជាផ្នែកមួយ នៃអនាគតដ៏រំភើបរបស់យើង”។

ការរចនា និងការអភិវឌ្ឍម៉ូទ័រអគ្គិសនីដែលបច្ចុប្បន្នត្រូវបានប្រើដោយ Volvo ធ្វើឡើងនៅទីក្រុង Gothenburg ប្រទេសស៊ុយអែត និង ទីក្រុងសៀងហៃ ប្រទេសចិន។ នៅពេលដែលការផលិតម៉ូទ័រអគ្គិសនីនៅឯរោងចក្រ Skövde ចាប់ផ្តើមការផលិតម៉ាស៊ីនចំហេះខាងក្នុង នឹងត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដាច់ដោយឡែករបស់ក្រុមហ៊ុន Volvo គឺ Powertrain Engineering Sweden ដែលនឹងត្រូវរួមបញ្ចូលគ្នាជាមួយប្រតិបត្ដិការម៉ាស៊ីនចំហេះរបស់ក្រុមហ៊ុន Geely នាពេលក្រោយ។

គួរឲ្យដឹងថា ក្រុមហ៊ុន Volvo ចង់ឲ្យពាក់កណ្តាលនៃការលក់ជាសកលរបស់ខ្លួន ក្លាយជារថយន្តអគ្គិសនីទាំងអស់ នៅត្រឹមឆ្នាំ ២០២៥ ខណៈសល់ប៉ុន្មានគឺរថយន្ត Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura ថាគ្មានគម្រោងផលិត SUV ថ្មីប្រើ Hybrid ទេ

បន្ទាប់ពីបានប្រកាសចេញរថយន្ត MDX ស៊េរីឆ្នាំ២០២២ រួចមក ក្រុមហ៊ុន Acura បាននិយាយថា ខ្លួនគ្មានគម្រោងដើម្បីផលិតរថយន្ត MDX ប្រភេទ Hybird ឡើយ។

គួរឲ្យដឹងថា MDX ជំនាន់មុន ត្រូវបានដាក់លក់រថយន្តប្រភេទ Flagship របស់ខ្លួន ជាម៉ូដែល MDX Sport Hybrid ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៥៧សេះ ដំណើរការជាមួយម៉ូទ័រអគ្គិសនី៣ ធ្វើឲ្យវាមានកម្លាំងសរុបដល់ ៣២១សេះឯណោះ។

ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Autoblog ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះបានបញ្ជាក់ថា មិនទាន់មានគម្រោងផលិតរថយន្ត MDX Hybrid ថ្មីឡើយ ដោយសារតែខ្លួនកំពុងត្រៀមចេញម៉ូដែល MDX Type S ដែលមានបំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ V6 មានកម្លាំង ៣៥៥សេះ។

សូមបញ្ជាក់ថា ប្រព័ន្ធ Hybrid នៅលើរថយន្ត Acura MDX Sport Hybrid ជំនាន់មុន គឺប្រើម៉ូទ័រអគ្គិសនីមួយនៅក្នុងប្រអប់លេខ ៧វគ្គ dual-clutch និង ម៉ូទ័រ២ទៀតប្រើនៅលើកង់ក្រោយ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៨,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ផលិតឡាន Cayenne បាន១លានគ្រឿងហើយ

ដើម​ឡើយ​ Porsche គឺ​ជា​ម៉ាក​យីហោ​មួយ​ដែល​ផ្ដោត​តែ​លើ​រថយន្ត​ស្ព័រ​ដូច​ជា​ម៉ូដែល 911 និង​ម៉ូដែល Cayman តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ម៉ាក​មួយ​នេះ​បាន​ផ្លាស់​ប្ដូរ​ទៅ​តាម​ទំនោរ​ពេញ​និយម​របស់​អតិថិជន​ដើម្បី​អាច​មាន​ដង្ហើម​ដក​ត​ទៀត​បាន។

ភាព​ពេញ​និយម​នៃ​រថយន្ត SUV បាន​ធ្វើ​ឲ្យ​ Porsche អភិវឌ្ឍន៍​រថយន្ត​ថ្មី​មួយ​ទៀត​បន្ថែម​ពី​លើ​រថយន្ត​ស្ព័រ ដែល​វា​ជា​រថយន្ត​ដែល​បាន​ជួយ​សង្គ្រោះ​ឲ្យ Porsche គេច​ចេញ​ពី​វិបត្តិ​បាន​ ​នោះ​គឺ​រថយន្ត​ Porsche Cayenne។

រថយន្ត​ Porsche Cayenne ជំនាន់​ដំបូង​បាន​ចេញ​លក់​នៅ​ឆ្នាំ ២០០២ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​វា​បាន​ក្លាយ​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​របស់​ Porsche រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ Porsche ផលិត​វា​បាន​ចំនួន ១​លាន​គ្រឿង​ហើយ ដែល​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ទំនងជាកាន់កាប់ចំណែក ៧៥% នៃចំនួនលក់សរុបរបស់ Volvo

Volvo បាន​បង្ហាញ​ក្ដី​រំពឹង​ថា​រថយន្ត​ SUV នឹង​កាន់​កាប់​ចំណែក​ធំ​ក្នុង​ចំនួន​លក់​សរុប​របស់​ខ្លួន​លើ​ទីផ្សារ​សកល​ ក្រោយ​ពី​ខ្លួន​បាន​បន្ថែម​រថយន្ត​ SUV ថ្មី​មួយ​ម៉ូដែល​ទៀត ដែល​ស្ថិត​នៅ​ក្រោម​រថយន្ត​ CX40។

Volvo រំពឹង​ថា​ចំនួន​លក់ SUV នឹង​មាន​ចំណែក​​រហូត​ដល់ ៧៥%។ ត្បិត​ថា​ Volvo មិន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​​នៃ​រថយន្ត​ SUV ក្ដោបក្ដាប់​ចំនួន​លក់​ច្រើន​ដូច​នេះ ប៉ុន្តែ​គួរ​ដឹង​ថា​​ក្នុង​ពេល ១១​ខែ​នៃ​ឆ្នាំ ២០២០ នេះ ចំនួន​​រថយន្ត​ SUV ដែល​លក់​ចេញ​គឺ​ស្មើ​នឹង​ ៧១% នៃ​ចំនួន​លក់​សរុប​របស់ Volvo ដែល​កើន​ឡើង​​ពី​ចំនួន ៦៣% កាល​ពី​ឆ្នាំ​មុន។

រថយន្ត​ដែល Volvo អាច​លក់​ដាច់​បាន​ច្រើន​ជាង​គេ​​នៅ​ឆ្នាំ​នេះ​គឺ​ម៉ូដែល CX60 ដែល​មាន​ចំនួន​លក់​សរុប​ ១៦៩ ៤៤៥​គ្រឿង នៅ​ទូទាំង​សកល​លោក៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡាន Tesla Model 3 បើកវ៉ាឡានសំរាម ដោយស្វ័យប្រវត្តិ (មានវីដេអូ)

កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Tesla បានបញ្ចេញនូវមុខងារបើកស្វ័យប្រវត្តិពេញលេញសាកល្បង Full Self-Driving Beta របស់ខ្លួន ទៅឲ្យម្ចាស់រថយន្ត Tesla មួយចំនួនតូច ដើម្បីសាកល្បងមុខងារនេះ ហើយវីដេអូខាងក្រោមនេះ នឹងបង្ហាញនូវអ្វីដែលប្រព័ន្ធនេះអាចធ្វើបាន។

មុខងារបើកស្វ័យប្រវត្តិពេញលេញ Full Self-Driving គឺជាបច្ចេកវិទ្យាដែលកំពុងខិតជិតស្វ័យភាពពេញលេញបំផុត ដូច្នេះវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ក្នុងការមើលពីរបៀបដែលវាដំណើរការនៅក្នុងពិភពលោកជាក់ស្តែង។

នៅក្នុងវីដេអូឃ្លីបនោះ រថយន្ត Tesla Model 3 ដែលមានបំពាក់មុខងារបើកស្វ័យប្រវត្តិពេញលេញ បានបើកខិតទៅជិតរថយន្តដឹកសំរាមដែលកំពុងតែធ្វើដំណើរយឺតៗ ហើយរថយន្ត Tesla ក៏បន្ថយល្បឿនញឹកញាប់ដែរ។ ភ្លាមៗនោះ ប្រព័ន្ធរបស់រថយន្តបានសម្រេចចិត្តថា សកម្មភាពល្អបំផុតក្នុងកាលៈទេសៈនោះ គឺវ៉ារថយន្តដឹកសំរាប់តែម្តង៕

ចង់ដឹងថាវាដំណើរការយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar ចេញឡាន F-Type Heritage 60 Edition ថ្មី ផលិតតែ ៦០គ្រឿងគត់

ក្រុមហ៊ុន Jaguar បានអបអរសាទរគំរប់ខួបលើកទី ៦០ឆ្នាំ នៃម៉ូដែល E-Type ដោយបានបញ្ចេញរថយន្ត F-Type Heritage 60 Edition ដែលផលិតមានចំនួនកំណត់ត្រឹមតែ ៦០គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ហើយមានទាំងប្រភេទតួខ្លួន Coupe និង បើកដំបូល។

រថយន្ត F-Type Heritage 60 Edition ថ្មីនេះ មានភាពលេចធ្លោខុសប្លែកពីម៉ូដែល F-Type ធម្មតា ដោយការប្រើប្រាស់ពណ៌ខ្លួនបៃតងចាស់ Sherwood Green ដែលឈប់ផ្តល់ជូនលើរថយន្ត Jaguar ថ្មី តាំងពីអំឡុងឆ្នាំ១៩៦០។

បន្ថែមពីនេះវាក៏មានបំពាក់យ៉ាន់ Forged Alloy ទំហំ២០អ៊ីញ ពណ៌ខ្មៅរលោង, ដុំហ្វ្រាំងពណ៌ខ្មៅ និង ឡូហ្គូដ៏ពិសេស ទៀតផង។

រថយន្តថ្មីនេះត្រូវបានផលិតផ្អែកតាមម៉ូដែល F-Type R ដែលមានន័យថា វាបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged V8 មានកម្លាំងរហូតដល់ទៅ ៥៦៧សេះឯណោះ។ ចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ១២២ ៥០០ផោន ឬប្រហែលខ្ទង់ ១៦៣ ៩០០ដុល្លារ នៅលើទីផ្សារចក្រភពអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-8 ​ឆ្នាំ២០២១ ចេញលក់នៅស្រុកកំណើតតម្លៃជាង ២ម៉ឺនដុល្លារ

Mazda នៃ​ប្រទេស​ជប៉ុន​ទើប​បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Mazda CX-8 ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​ រួម​ទាំង​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ផ្នែក​ក្នុង និង​ជម្រើស​ម៉ាស៊ីន​ផង​ដែរ។

រថយន្ត Mazda CX-8 ស៊េរី​ថ្មី​មាន​ជម្រើស​ម៉ាស៊ីន​បី​ប្រភេទ​ដែល​ក្នុង​នោះ​មាន​ម៉ាស៊ីន​សាំង ២,៥លីត្រ ចំនួន​ពីរ​ប្រភេទ និង​ម៉ាស៊ីន​ម៉ាស៊ូត​ ២,២លីត្រ។ ប្រភេទ​ម៉ាស៊ីន​សាំង​មាន​ SkyActiv-G 2.5 និង​ SkyActive-G 2.5T ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៦​វគ្គ ដែល​មួយ​មាន​កម្លាំង​ ១៩០សេះ និង​មួយ​មាន​កម្លាំង ២៣០សេះ។ ចំណែក​ម៉ាស៊ីន​ម៉ាស៊ីន​ SkyActiv-D 2.2 អាច​ផលិត​កម្លាំង​បាន ២០០សេះ និង​ប្រើ​លេខ​អូតូ​៦​វគ្គ។

Mazda CX-8 ស៊េរី​ថ្មី​ដែល​នឹង​ដាក់​លក់​នៅ​ជប៉ុន​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នឹង​មាន​ដាក់​លក់​តម្លៃ​ចាប់​ពី​​​ប្រមាណ ៣២ ៤២៩​ដុល្លារ សម្រាប់​ SkyActive-D 2.2 និង SkyActiv-G 2.5 ​តម្លៃ​ចាប់​ពី​ប្រមាណ ២៨ ៧៥៧​ដុល្លារ ហើយ SkyActiv-G 2.5T មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៥ ៧៣៨ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+