ផ្ទាំងផ្សាយពាណិជ្ជកម្ម

២៥ឆ្នាំ Toyota លក់ឡាននៅវៀតណាមបាន ៦៨ម៉ឺនគ្រឿង

គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ទល់​ឆ្នាំ ២០២០ គឺ​មាន​រយៈពេល​ ២៥​ឆ្នាំ​ហើយ​ដែល Toyota បាន​បង្ហាញ​វត្តមាន​លើ​ទឹក​ដី​ប្រទេស​វៀតណាម ដែល​រយៈពេល​នេះ​មាន​រថយន្ត​ជាង ៦៨​ម៉ឺន​គ្រឿង​បាន​លក់​ចេញ​លើ​ទីផ្សារ។

ក្នុង​រយៈពេល ២៥​ឆ្នាំ​នេះ​ដែរ ទំហំ​បណ្ដាក់​ទុន​សរុប​របស់ Toyota នៅទីផ្សារ​ប្រទេស​វៀតណាម​គឺ​មាន​សរុប​ប្រមាណ ២៣៦​លាន​ដុល្លារ។ ទំហំ​ផលិត​នៃ​រថយន្ត​ Toyota ដែល​មាន​រោងចក្រ​ផលិត​នៅ​វៀតណាម​គឺ​មាន​ជិត ៥៥​ម៉ឺន​គ្រឿង​ និង​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន ១៣​លាន​នាក់ នៅ​តាម​ហាង​លក់​​ជា​ដៃ​គូ​ជា​ច្រើន។

ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​ម៉ូដែល​ដែល​ Toyota បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ រថយន្ត​ Vios អាច​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត ដែល​អាច​ចេញ​សរុប​បាន​ជាង ១៨២ ០០០​គ្រឿង​ឯណោះ។

បើ​ផ្អែក​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​សកល​ JD Power បាន​ឲ្យ​ដឹង​ថា Toyota Vietnam ជាប់​ចំណាត់​ថ្នាក់​លេខ​១​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា ក្នុង​នាម​ជា​ម៉ាក​រថយន្ត​ដែល​អតិថិជន​ពេញ​ចិត្ត​ខ្លាំង​បំផុត​ គិត​ចាប់​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩។ បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​១​បី​ឆ្នាំ​ជាប់​គ្នា ក្នុង​ការ​ផ្ដល់​សេវាកម្ម​ល្អ​ក្រោយ​លក់​ផង​ដែរ៕​​​

​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X7 ប្រភេទ Dark Shadow ថ្មី ផលិតតែ ១០គ្រឿងគត់ ចេញតម្លៃលក់ហើយ

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត X7 ប្រភេទ Dark Shadow Edition ថ្មីជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយវានឹងមានតែ ១០គ្រឿងគត់សម្រាប់ប្រទេសនេះ។

រថយន្ត BMW X7 Dark Shadow Edition ពិសេសថ្មីនេះ នឹងចែកចេញជា ២ ម៉ូដែល គឺ xDrive30d M Sport ចំនួន ៥គ្រឿង និង M50i ចំនួន ៥គ្រឿងដូចគ្នា។

ម៉ូដែល xDrive30d M Sport នឹងបំពាក់ម៉ាស៊ីនម៉ាស៊ូត turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦១សេះ ហើយមានតម្លៃចាប់ពី ១៨៨ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែល ១៤០ ២៥០ដុល្លារអាមេរិក។ ចំណែកឯម៉ូដែល M50i វិញ បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៥២៣សេះ ហើយមានតម្លៃចាប់ពី ២១៥ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែល ១៦០ ៣០០ដុល្លារអាមេរិក។

X7 Dark Shadow Edition នឹងមានតួខ្លួនពណ៌ពិសេសរបស់ BMW Individual គឺ Frozen Arctic Grey Metallic រំលេចដោយពណ៌ High-Gloss Shadow Line, យ៉ាន់ Alloy ពណ៌ខ្មៅ Jet Black matte ទំហំ ២២អ៊ីញ, ដុំហ្វ្រាំងពណ៌ខៀវ និង កញ្ចក់ក្រោយពណ៌ខ្មៅ ផងដែរ។

រីឯផ្នែកខាងក្នុងវិញ វាបានបំពាក់ពូកស្បែកពណ៌ខៀវងងឹតលាយខ្មៅ, កាំម្ញីពណ៌ខៀវងងឹត, ចង្គឹះលេខគ្រីស្តាល ព្រមទាំងស៊ីញ៉េ Edition Dark Shadow ទៀតផង។ ក្រៅពីនោះ វាក៏មានប្រព័ន្ធម៉ាស៊ីនត្រជាក់ multi-zone climate control, កោអីចុចអូតូ, ដៃចង្កុតស្បែក, ទ្វារបឺត, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កុងទ័រឌីជីថល, អេក្រង់កម្សាន្តទំហំធំ ព្រមទាំងប្រព័ន្ធភ្លើង ambient lighting ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ទម្លាក់តម្លៃឡាន Santa Fe ២០២១ សល់តែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយវាទទួលបានការឌីហ្សាញថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង ក៏ដូចជាបន្ថែមជម្រើសម៉ាស៊ីនថ្មី រួមទាំង Hybrid និង Plug-in Hybrid ផងដែរ។

រថយន្ត Hyundai Santa Fe ឆ្នាំ២០២១ នឹងចាប់ផ្តើមមានលក់នៅទូទាំងសហរដ្ឋអាមេរិក ក្នុងខែធ្នូនេះ ជាមួយនឹងតម្លៃចាប់ពី ២៨ ០២៥ដុល្លារ។

SUV នេះបំពាក់ម៉ាស៊ីនថ្មីចំណុះ ២,៥លីត្រ Smartstream ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ ខណៈ Option ប៉ុងពីរមានតម្លៃ ១ ៧០០ដុល្លារ។

អតិថិជនក៏អាចជ្រើសរើសយកម៉ាស៊ីនខ្លាំងជាងនេះ គឺ ម៉ាស៊ីន turbocharged ចំណុះ ២,៥លីត្រ Smartstream មានកម្លាំង ២៧៧សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch ដែលចូលលេខបានលឿនជាង និងជួយឲ្យរថយន្តសន្សំសំចៃសាំងបានច្រើនជាងទៀតផង។

Santa Fe ថ្មីក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែរ ដោយដំណើរការជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ turbo កម្លាំង ២២៥សេះ និងប៉ុងពីរ ខណៈប្រភេទ Plug-in Hybrid នឹងមានលក់នៅឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់!! ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មីជាមួយ Jaguar Land Rover Cambodia

អ្វីដែលអតិថិជនទន្ទឹមរង់ចាំយូរមកហើយនោះ ឥឡូវនេះបានមកដល់ហើយ ក្រុមហ៊ុន Jaguar Land Rover Cambodia នឹងទទួលទិញរថយន្តចាស់របស់អតិថិជនទាំងអស់ បើសិនលោកអ្នកមានបំណងចង់ប្តូរយករថយន្តថ្មីនៃក្តីស្រម៉ៃ។

Jaguar Land Rover Cambodia ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា​(RMA Cambodia) សម្រេចបង្កើតនូវកម្មវិធី “ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មី” ដែលជាកម្មវិធីដ៏កម្របំផុត សម្រាប់អតិថិជនដែលបំណងចង់ប្តូរយករថយន្តថ្មី ម៉ូឌែលចុងក្រោយថ្មីស្រឡាងពីក្រុមហ៊ុន។ ដែលនេះជាលើកទីមួយហើយក្នុងចំណោមក្រុមហ៊ុននៃឡានប្រណិតទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវកម្មវិធីនេះឡើង។

ពេញចិត្តស្តូកតែម្តង សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់រថយន្ត Jaguar និង Land Rover អាចលក់រថយន្ដដែលមានស្រាប់មកក្រុមហ៊ុនវិញ ដើម្បីផ្លាស់ប្តូរយករថយន្តដ៏ស្រស់ស្អាត ជិះទៅផ្ទះវិញយ៉ាងព្រងើយ។ សំខាន់ជាងនេះទៀត ដើម្បីប្រាកដថាអតិថិជនអញ្ជើញទៅផ្ទះវិញ បានទាំងរថយន្តថ្មីស្រឡាង បានទាំងសុខផ្លូវកាយ សប្បាយផ្លូវចិត្ត ព្រោះថាក្រុមហ៊ុនក៏មានបន្ថែមការធានាទៅលើសេវាថែទាំរថយន្ត​រហូតដល់ទៅ ៥ឆ្នាំ ដោយឥតគិតថ្លៃ, ការធានារថយន្តពីរោងចក្រផ្ទាល់ ៣ឆ្នាំ បន្ថែមជាមួយនឹងសេវាកម្មរថយន្តចល័ត ដែលជួយលោកអ្នកភ្លាមៗ រាល់បញ្ហាផ្សេងៗនៅតាមដងផ្លូវដោយយថាហេតុ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Jaguar Land Rover នឹងផ្តល់ជូនរថយន្តសម្រាប់ប្រើបណ្តោះអាសន្ន ជូនអតិថិជនផងដែរ។

មិនទាន់អស់ទេ Jaguar Land Rover Cambodia ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលមានបំណងចង់ចែចង់រថយន្តមួយទឹកពីក្រុមហ៊ុនផ្ទាល់ផងដែរ ជាមួយនឹងការធានាទៅលើគ្រឿងបន្លាស់រហូតដល់ទៅ ២ឆ្នាំ ពីរោងចក្រផ្ទាល់ពិតៗតែម្តង។ តែសំណួរសួរថា តើខុសគ្នាយ៉ាងណាទៅរវាងរថយន្តមួយទឹករបស់ក្រុមហ៊ុនផ្ទាល់ និងតាមហ្គារាសខាងក្រៅ?
ចម្លើយងាយៗ ព្រោះថារថយន្តមួយទឹករបស់ក្រុមហ៊ុនផ្ទាល់ មិនមែនចេះតែដាក់លក់ទេ គឺសុទ្ធតែមានការធានា និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីខាងរោងចក្រ និងក្រុមជំនាញបច្ចេកទេសដែលទទួលស្គាល់ពី Jaguar Land Rover នៃចក្រភពអង់គ្លេសផ្ទាល់។

ថ្នាក់ដឹកនាំ Jaguar Land Rover Cambodia ក៏ធ្លាប់បានបញ្ជាក់ដែរថា រាល់រថយន្តមួយទឹកទាំងអស់ គឺត្រូវតែឆ្លងកាត់តាមការត្រួតពិនិត្យទាំង ១៦៥ ចំណុច និងបញ្ជាក់ច្បាស់លាស់មុនការដាក់លក់ ដែលនេះគឺដើម្បីបញ្ជាក់ពីគុណភាព​ និងសុខសុវត្ថិភាពសម្រាប់អតិថិជន។

ពិសេសប៉ុណ្ណេះហើយ!! ចាំកាលទៀត? ប្រញាប់រួសរាន់មកទទួលយកឳកាសនេះ នៅ​អគារតាំងលក់ និងថែទាំជួសជុលផ្ទាល់ របស់រថយន្ដ Jaguar និង​ Land Rover គឺ ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឬទំនាក់ទងតាម:

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចំនួន ២ម៉ូឌែលរបស់តូយ៉ូតា ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកំពូល ពីការវាយតំលៃរបស់ IIHS(មានវីដេអូ)

បន្ទាប់ពីម៉ូឌែលឆ្នាំមុន ពុំទទួលបានពាន់រង្វាន់ផ្នែកសុវត្ថិភាព ដោយសារមិនមានបំពាក់ប្រព័ន្ធការពារការប៉ះទង្គិចស្តង់ដារមួយចំនួន បានធ្វើអោយក្រុមហ៊ុន Toyota បានបន្តការផលិតរថយន្តរបស់ខ្លួន ជាមួយការបំពាក់កញ្ចប់សុវត្តិភាពដែលមានឈ្មោះថា Safety Sense 2.5 active safety ដែលមានមុខងារសុវត្តិភាពជាច្រើនដូចជា Adaptive cruise control, Lane-keep assist, Pedestrian detection, Road sign assist និង អំពូលបំភ្លឺ ប្រភេទHigh beams ដែលមានមុខងារ ឡើងចុះអូតូ។

ជាមួយការបំពាក់កញ្ចប់សុវត្តិភាពថ្មីដែលមានឈ្មោះថា Safety Sense 2.5 active safety បានធ្វើអោយ រថយន្តចំនួន ២ម៉ូឌែលរបស់ខ្លួនគឺ Toyota CH-R ឆ្នាំ២០២១ និង Toyota Camry ឆ្នាំ២០២១  បានទទួលចំណាត់ថ្នាក់សុវត្ថិភាពកំពូល ពីការវាយតំលៃរបស់ Insurance Institute for Highway Safety (IIHS)។

ប៉ុន្តែតាមការរាយការណ៍របស់ IIHS ម៉ូឌែល Toyota CH-R ប្រភេទ LE និង XLE មានការទទួលបានពិន្ទុអន់ ផ្នែក Top Safety Pick+ ដោយសារចង្កៀង LED ដែលបំពាក់នៅលើ CH-R ប្រភេទ LE និង XLE គឺពុំមានភាពមើលឃើញច្បាស់គ្រាប់គ្រាន់ ទៅលើផ្លូវ។ រីឯ CH-R ប្រភេទពិសេស ទទួលបានពិន្ទុល្អ។ ចំណែក Toyota Camry គឺទទួលបានពិន្ទុល្អ ផ្នែក Top Safety Pick+ ដោយសារចង្កៀង LED ដែលបំពាក់នៅលើ Camry គឺមានភាពមើលឃើញច្បាស់គ្រាប់គ្រាន់ ទៅលើផ្លូវ។

ចំពោះតម្លៃរបស់ Toyota CH-R ឆ្នាំ២០២១ គឺមានតម្លៃចាប់ពី ២១ ៤៤៥ដុល្លារ ដល់ ២៦​ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់បានរថយន្តថ្មី ទិញពេលនេះចំណេញច្រើនណាស់!

អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់រួចមកហើយ អំពីគុណភាពនៃរថយន្តរបស់ក្រុមហ៊ុន Mazda ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិរបស់ប្រទេសជប៉ុន។ ជាក់ស្តែងនៅប្រទេសកម្ពុជាយើង ក្រុមហ៊ុន Mazda Cambodia ដែលជាក្រុមហ៊ុនផ្លូវការ ទទួលសិទ្ធនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់ ពីរោងចក្រផ្ទាល់ យើងសង្កេតឃើញថាមានការគាំទ្រ និងពេញនិយមយ៉ាងច្រើនកុះករ ដោយសារតែគុណភាព ធន់ រឹងមាំ ប្រណីត ទំនើប មានផាសុកភាព និងសុវត្ថិភាពខ្ពស់បំផុតជាមួយនឹងបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់។

ដោយសារតែការគាំទ្រនេះហើយ ទើបក្រុមហ៊ុន Mazda Cambodia  តែងតែនាំយក រថយន្តទំនើបៗយ៉ាងសំបូរបែប ដើម្បីបំពេញតម្រូវការរបស់បងប្អូនយើង។

ហើយកាន់តែពិសេសបន្ថែមទៀតនោះ ក្រុមហ៊ុនបានផ្តល់ជូនកាដូដំណាច់ឆ្នាំដ៏ធំសម្បើម សម្រាប់បងប្អូនដែលទិញរថយន្ត Mazda ម៉ូដែលណាមួយដែលខ្លួនពេញចិត្តដូចជារថយន្ត៖ Mazda6, Mazda3, CX-3, CX-5, CX-9 និង CX-30 ក្នុងតម្លៃពិសេសបំផុត និងមិនធ្លាប់មាន។ ការផ្តល់ជូននេះមានកំណត់ សូមប្រញាប់រួសរាន់ឡើង។

សម្រាប់ព័ត៌មានលម្អិតសូមមកកាន់អគារតាំងបង្ហាញរថយន្ត Mazda ឬ ទំនាក់ទំនងទូរសព្ទលេខ៖ 095 999 599, 095 999 699 ឬទំព័រហ្វេសប៊ុកផ្លូវការ Mazda Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

TOYOTA ENGINE FLUSH កម្ចាត់កំណកស្នឹមក្នុងម៉ាស៊ីនរថយន្តយ៉ាងមានប្រសិទ្ធភាព

រថយន្តដែលបើកបរជួបស្ថានភាពស្ទះចរាចរណ៍ ជាន់ល្បឿនគំហុក និងដឹកទំងន់ធ្ងន់ៗញឹកញាប់គឺងាយបង្ករអោយមានកំណកស្នឹម ក៏ដូចជាលម្អងផ្សែងខ្មៅជាច្រើនក្នុងម៉ាស៊ីន។ សារធាតុកខ្វក់ទាំងនេះនឹងចូលទៅរំខានដល់គ្រឿងបង្គុំផ្សេងៗកំឡុងពេលម៉ាស៊ីនដំណើរការ ដែលជាហេតុនាំអោយគ្រឿងទាំងនោះឆាប់សឹករិចរិលមុនអាយុកាល និងបណ្តាលអោយកម្លាំងរថយន្តក៏ចុះថយផងដែរ។ ប្រសិនបើរថយន្តដែលលោកអ្នកកំពុងប្រើប្រាស់ស្ថិតក្នុងស្ថានភាពដូចដែលរៀបរាប់ខាងលើ លោកអ្នកគួរប្រើប្រាស់ TOYOTA ENGINE FLUSH ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការលាងសម្អាតផ្នែកខាងក្នុងនៃម៉ាស៊ីនរថយន្ត។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ជាទូទៅដំណើរការនៃការចាក់ TOYOTA ENGINE FLUSH គឺស្របពេលដែលយើងធ្វើការប្តូរប្រេង និងតម្រងប្រេងម៉ាស៊ីននៃរថយន្ត។ ដូចនេះលោកអ្នកគ្រាន់តែនាំយករថយន្តទៅយានដ្ឋាន តូយ៉ូតា សាខាណាមួយក៏បាន ដើម្បីធ្វើការប្តូរប្រេង និងតម្រង ជាមួយនឹងការទិញផលិតផលថ្មីនេះមួយដបគឺជាការស្រេច ក្រុមការងារយើងនឹងធ្វើការងារនេះជូនលោកអ្នកដោយឥតគិតថ្លៃសេវាកម្មឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ០១៧ ២២២ ៣២១ / ០១៧ ៦៦៦ ១៦៩

ទំព័រFacebook ផ្លូវការ​ Toyota Cambodia After Sales Service

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងចេញឡាន SUV ប្រើអគ្គិសនីថ្មីសន្លាងមួយម៉ូដែលទៀត

ក្រុមហ៊ុន Toyota បានបញ្ជាក់ពីការបង្ហាញនូវម៉ូដែលរថយន្តអគ្គិសនីថ្មីសន្លាងមួយ ដែលនឹងត្រូវផលិតផ្អែកលើគ្រោងឆ្អឹងថ្មី ដែលចូលរួមសហការជាមួយ Subaru។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានបញ្ចេញរូបភាព ដែលបង្ហាញពីរូបរាងរបស់វា រួមជាមួយព័ត៌មានលម្អិតបន្ថែមទៀតមួយចំនួន នៃគ្រោងឆ្អឹងថ្មី e-TNGA។

រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីថ្មីរបស់ Toyota  នេះ នឹងមានទំហំប្រហាក់ប្រហែលនឹងម៉ូដែល RAV4 ប៉ុន្តែទំនងជាមានប្រវែងកង់មុខទៅកង់ក្រោយវែងជាង ដែលត្រូវបានរចនាឡើងដើម្បីលក់ទូទាំងពិភពលោក ហើយនឹងត្រូវផលិតនៅរោងចក្រ ZEV របស់ Toyota ក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុននេះក៏មានបំណងដាក់បង្ហាញកំណែចុងក្រោយនៃរថយន្តអគ្គិសនីថ្មីនេះ នៅប៉ុន្មានខែខាងមុខទៀតផង។

ក្រុមហ៊ុន Toyota បាននិយាយថា គ្រោងឆ្អឹង e-TNGA ថ្មី ត្រូវបានរចនាឡើងដើម្បីអាចបំពាក់ប្រព័ន្ធប៉ុងមួយវិលកង់មុខ, ប៉ុងមួយវិលកង់ក្រោយ ឬប៉ុងពីរបាន ហើយអាចផ្ទុកនូវកញ្ចប់អាគុយដែលមានទំហំខុសៗគ្នា និងម៉ូទ័រអគ្គិសនី ដើម្បីធ្វើឲ្យវាសមនឹងផ្នែកផ្សេងៗគ្នា និងអនុញ្ញាតឲ្យក្រុមហ៊ុនអាចផលិតម៉ូដែលផ្សេងៗទៀត ដោយប្រើគ្រោងឆ្អឹងនេះផងដែរ។

គួរឲ្យដឹងថា SUV អគ្គិសនីថ្មីនេះ ស្ថិតក្នុងចំណោមរថយន្តអគ្គិសនីថ្មីចំនួន ៦ ដែលនឹងប្រើគ្រោងឆ្អឹង e-TNGA ថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia កោះហៅឡានជិត ៣សែនគ្រឿងចូលមកវិញ ព្រោះបញ្ហាប្រឈមឆេះម៉ាស៊ីន

ក្រុមហ៊ុន Kia បានកោះហៅរថយន្តប្រមាណជា ២៩៤ ៧៥៦គ្រឿង នៅសហរដ្ឋអាមេរិក ចូលមករោងចក្រវិញ ដោយសារតែបញ្ហាប្រឈមនឹងការឆេះប្លុកម៉ាស៊ីន ដែលអាចកើតឡើងខណៈរថយន្តកំពុងបើកបរ។

ការកោះហៅនេះពាក់ព័ន្ធនឹងរថយន្ត Kia ម៉ូដែល Sorento ឆ្នាំ២០១២-២០១៣, Forte និង Forte Koup ឆ្នាំ២០១២-២០១៥, Optima Hybrid ឆ្នាំ២០១១-២០១៣, Soul ឆ្នាំ២០១៤-២០១៥ និង Sportage ឆ្នាំ២០១២។

ក្នុងនោះ Kia នឹងធ្វើការពិនិត្យមើលម៉ាស៊ីន ដើម្បីរកមើលការលេចជ្រាបសាំង ឬប្រេង, ជួលជុលបើចាំបាច់ ហើយនឹងផ្លាស់ប្តូរម៉ាស៊ីនថ្មីបើវាខូច។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនរថយន្តកូរ៉េខាងលើ បានបង្កើតកម្មវិធីមួយហៅថា Knock Sensor Detection System (KSDS) ដែលនឹងត្រូវដាក់ឲ្យឈ្មួញប្រើប្រាស់ដោយឥតគិតថ្លៃទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ឆ្នាំ២០២១ ចាប់ផ្ដើមមានលក់នៅវៀតណាមតម្លៃជាង ២ម៉ឺនដុល្លារ

ក្រោយ​ពី​បាន​ប្រកាស​ចេញ​នៅ​ទីផ្សារ​ថៃ​បាន​មួយ​រយៈពេល​ខ្លី នា​ពេល​នេះ​រថយន្ត​ភីកអាប់ Ford Ranger ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ប្រទេស​វៀតណាម ដែល​មាន​ដាក់​លក់​តម្លៃ​ចាប់​ពី​ប្រមាណ​ ២៦ ៦៨៩​ដុល្លារ ដល់​ ៤០ ០៧៩​ដុល្លារ។

រថយន្ត​ Ford Ranger ឆ្នាំ ២០២១ មាន​លក់​នៅ​វៀតណាម​ដោយ​ចែកចេញ​ជា​៦​ប្រភេទ ហើយ​ចំពោះ​ប្រភេទ​ដែល​បង្ហាញ​ក្នុង​រូប​នេះ​គឺ​ជា​ XLS MT ដែល​វា​មាន​តម្លៃ​ប្រមាណ​ ២៧ ៣០០​ដុល្លារ។ រថយន្ត​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​មុខ​ថ្មី ដែល​មើល​ទៅ​កាន់​តែ​ទាក់ទាញ​ជាង​មុន និង​ប្លែក​ភ្នែក​ផង​ដែរ។

ម៉ាស៊ីន​របស់​ Ford Ranger XLS MT គឺ​ជា​ប្រភេទ​ម៉ាស៊ូត​​ Turbocharged ដែល​មាន​ចំណុះ ២,២លីត្រ អាច​ផលិត​កម្លាំង​បាន ១៦០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ​៦​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ ហើយ​មាន​ប្រើ​ចង្កូត​អេឡិចត្រូនិក​ផង​ដែរ។

ជា​មួយ​តម្លៃ​ប្រមាណ ២៧ ៣០០​ដុល្លារ​នេះ Ford Ranger XLS MT ស៊េរី​ថ្មី អាច​ប្រកួត​ប្រជែង​នឹង​ Toyota Hilux 4×2 MT (តម្លៃ​ប្រមាណ​ ២៧ ២១៤ដុល្លារ) និង​រថយន្ត Mitsubishi Triton 4×2 AT Mivec (តម្លៃ​ប្រមាណ ២៧ ៣០០​ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+