ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Yaris ឆ្នាំ២០២១ តម្លៃជិត៩ម៉ឺនដុល្លារ នៅប្រទេសថៃ

រថយន្ត​ Toyota GR Yaris ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ថៃ​តាម​រយៈ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Motor Expo ឆ្នាំ ២០២០ ដែល​បាន​រៀប​ចំ​ឡើង​នៅ​ទីក្រុង​បាងកក​ជា​លក្ខណៈ​អនឡាញ។

​រថយន្ត​ខាង​លើ​នេះ​មាន​កំណត់​ចំនួន​លក់​ត្រឹម ៧០​គ្រឿង​ប៉ុណ្ណោះ នៅ​ប្រទេស​ថៃ ជា​មួយ​តម្លៃ​ជិត ៩​ម៉ឺន​ដុល្លារ​ឯណោះ។ រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​នូវ​ម៉ាស៊ីន Turbocharged ចំណុះ ១,៦លីត្រ ៣ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន ២៥៧សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ជា​មួយ​លេខ​ដៃ​៦​វគ្គ។

រថយន្ត​ស្ព័រ​ដ៏​តូច​ច្រឡឹង​នេះ​ក៏​មាន​បំពាក់​ភ្លើង​ LED ប្រភេទ​ LED, ប្រើ​ប្រាស់​កៅអី​ប្រណាំង​​ដែល​ស្រោប​ស្បែល​ Ultrasuede, មាន​អេក្រង់​កម្សាន្ត​ទំហំ ៨អ៊ីញ អាច​ភ្ជាប់​ជា​មួយ​ Apple CarPlay និង Android Auto, មាន​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់, ផ្លិត​ទឹក​អូតូ និង​មុខងារ​ជំនួយ​ការ​បើកបរ​ជា​ច្រើន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ផលិតឡាន G-Class បាន ៤០ម៉ឺនគ្រឿងហើយ

Mercedes-Benz បាន​ធ្វើ​ការ​អបអរ​សាទរ​​សមិទ្ធផល​ដ៏​​សំខាន់​ថ្មី​មួយ​សម្រាប់​រថយន្ត​ G-Class ដោយ​ក្រុមហ៊ុន​អាច​ផលិត​រថយន្ត​ Off-Road នេះ​បាន​ចំនួន ៤០​ម៉ឺន​គ្រឿង​ហើយ។

រថយន្ត​ G-Class ទី​៤០​ម៉ឺន​គ្រឿង​ គឺ​ជា​ម៉ូដែល​ G400d ពណ៌​ក្រហម​ ដែល​មាន​បំពាក់​ម៉ាស៊ីន Turbodiesel ចំណុះ​ ៣,០លីត្រ ​៦ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៣២៥សេះ។ រថយន្ត​នេះ​នឹង​ត្រូវ​ដឹក​ទៅ​ជូន​អតិថិជន​ម្នាក់​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​អតិថិជន​រូប​នោះ​មាន​​កាន់​កាប់​រថយន្ត​ G-Class ប្រមាណ ២០​ម៉ូដែល​មក​ហើយ។

រថយន្ត​ G-Class មាន​ប្រវត្តិ​ដំបូង​តាំង​ពី​​ឆ្នាំ ១៩៧២ មក​ម្ល៉េះ ហើយ​សម្រាប់​រថយន្ត​ G-Class ជំនាន់​ថ្មី​​គឺ​ត្រូវ​បាន​ផលិត​តាំង​ពី​ឆ្នាំ ២០១៨ មក​។ ប៉ុន្មាន​ខែ​មុន​នេះ Mercedes-Benz បាន​​ផ្ដល់​ការ​អាប់ដេត​ថ្មី​លើ​រថយន្ត​ G-Class ដោយ​មាន​បន្ថែម​គ្រឿង​តុបតែង​ជា​ច្រើន​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចំណាយរាប់ពាន់លានដុល្លារដើម្បីដេញតាម Tesla

Audi បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​របស់​ Volkswagen Group ដែល​នឹង​ដឹក​នាំ​ខាង​ការ​អភិវឌ្ឍន៍​​បច្ចេកវិទ្យា និង​គ្រោង​ឆ្អឹង​រថយន្ត​អគ្គិសនី​ថ្មី។

ក្នុង​នោះ​ដែរ​ Audi កំពុង​តែ​សិក្សា​លើ​គម្រោង​ការ​មួយ​ឈ្មោះ​ថា​ Project Artemis ជា​គម្រោង​ការ​​ផលិត​រថយន្ត​​អគ្គិសនី​ដ៏​ទំនើប​ និង​ពោរ​ពេញ​ដោយ​ការ​សម្ងាត់​បំផុត​ ដែល​គ្រោង​នឹង​បង្ហាញ​ចេញ​នៅ​ត្រឹម​ឆ្នាំ ២០២៤ ខាង​មុខ។ ដើម្បី​ឲ្យ​គម្រោង​ការ​នេះ​សម្រេច​បាន​ដូច​ការ​គ្រោង​ទុក Audi បាន​ធ្វើ​ការ​ដាក់​ចេញ​ផែនការ​នៃ​ការ​ចំណាយ​រហូត​ដល់​ឆ្នាំ ២០២៥​ ជា​មួយ​ការ​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​ ១២​ពាន់​លាន​ដុល្លារ។

​Audi ​ក៏​គ្រោង​នឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ម៉ូដែល Audi Q4 e-tron និង​រថយន្ត​ e-tron GT ដែល​អាច​នឹង​ចេញ​នៅ​ឆ្នាំ ២០២១។ បន្ថែម​ពី​នេះ​នៅ​ត្រឹម​ឆ្នាំ ២០២៥ ក្រុមហ៊ុន​នឹង​ពង្រីក​សែ​ស្រឡាយ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ឲ្យ​បាន​ប្រមាណ​ ៣០​ម៉ូដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Crosstrek Hybrid ឆ្នាំ២០២១ ចេញផ្លូវការ ជាមួយតម្លៃជាង ៣ម៉ឺនដុល្លារ

(ទីផ្សារបរទេស) ក្រុមហ៊ុន Subaru បានប្រកាសអំពីព័ត៌មានលម្អិតនៃតម្លៃរបស់រថយន្ត Subaru Crosstrek Hybrid ឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ ជាមួយនឹងការទទួលបានការអាប់ដេតលើផ្នែករូបរាងមួយចំនួន រួមទាំងបំពាក់ថ្មីជាមួយកាងមុខ, អំពូលកាត់អ័ព្ទ និងប៉ាណាខាងមុខ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ត Subaru Crosstrek Hybrid មានតម្លៃចាប់ផ្តើមពី ៣៥,៣៤៥ ដុល្លារដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២០ ចំនួន២០០ ដុល្លារ។

រថយន្ត Crosstrek Hybrid បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ និងបច្ចេកវិទ្យា Subaru’s StarDrive ដែលមានម៉ូទ័រអគ្គិសនីចំនួន ២ ដែលមួយមានមុខងារជាអ្នកចាប់ផ្តើមដំណើរការម៉ាស៊ីន និងមួយទៀតជាអ្នកផ្តល់កម្លាំងជំនួយដល់ការបើកបរ។ ហើយម៉ូទ័រអគ្គិសនីទាំង ២អាចសាកភ្លើងនៅពេលរថយន្តកំពុងបើកបរ។

បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយមុខងារជំនួយការបើកដោយមានឈ្មោះថា Subaru’s Eyesight Driver Assist Technology ដែលមានមុខងារដូចជា Automatic Pre-Collision Braking and Throttle Management, Lane Keep Assist, Lane Departure and Sway Warning, Lead Vehicle Start Alert, Reverse Automatic Braking, High Beam Assist, Blind Spot Detection with Lane Change Assist, Cross Traffic Alert និងPedestrian Alert System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសចេញរថយន្ត CR-V Hybrid ឆ្នាំ២០២១ ជាមួយតម្លៃចាប់ពី ៤ម៉ឺនដុល្លារ

(ទីផ្សារបរទេស) ក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញនូវរថយន្ត CR-V ប្រភេទ Hybrid សេរ៊ីឆ្នាំ២០២១ ជាផ្លូវការ ជាមួយការអាប់ដេតយ៉ាងទាន់សម័យ សម្រាប់ម៉ូឌែលអេឡិចត្រូនិចចុងក្រោយនេះ។

រថយន្ត CR-V ប្រភេទ Hybrid ស៊េរីឆ្នាំ ២០២១នេះ នឹងមានលក់តែនៅលើទីផ្សារចក្រភពអង់គ្លេសប៉ុណ្ណោះ ដោយចាប់ផ្តើមពីខែធ្នូនេះ ជាមួយតម្លៃចាប់ពី ៣០ ១៨០ផោន ប្រហែល ៤០ ៥០០ដុល្លារ។ បន្ថែមពីនេះ ម៉ូឌែលឆ្នាំ ២០២១នេះ បានបំពាក់នូវអក្សរ H ពណ័ខៀវ និងឡូហ្គូ e:HEV សម្រាប់សម្គាល់ម៉ូឌែលអេឡិចត្រូនិច នៅផ្នែកម៉ាស៊ីនខាងមុខ។ ផ្នែកដែលបានធ្វើការអាប់ដេតមានដូចជាថាសកង់ទំហំ ១៨អ៊ីញ, បំពាក់ជាស្តង់ដារសម្រាប់ កញ្ចក់ប្រភេទឯកជន (Privacy glass) ចាប់ពីប្រភេទ SE និងប្រភេទខ្ពស់ EX មានបំពាក់ជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ។

សម្រាប់រថយន្ត CR-V ប្រភេទ Hybridនេះ បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ i-VTEC ដំណើរជាមួយអាគុយ Atkinson និងម៉ូទ័រអគ្គិសនីចំនួន២ អាចបង្កើតកម្លាំងបានចំនួន ១៨១សេះ។ ព្រមទាំងអាចរត់ស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៨វិនាទី សម្រាប់ប្រភេទប៉ុងមួយ(FWD) និងប្រើពេល ៩,២វិនាទី សម្រាប់ប្រភេតប៉ុងពីរ(AWD) ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Mercedes-AMG GT Black Series ឆ្នាំ២០២១ ចេញតម្លៃលក់នៅអាមេរិកហើយ

រថយន្ត Mercedes-AMG GT Black Series ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយ ហើយក្រុមហ៊ុននេះក៏បានប្រកាសពីតម្លៃលក់ផ្លូវការរបស់វាដែរ ដោយនឹងចាប់ពី ៣២៥ ០០០ដុល្លារឯណោះ។

តម្លៃស្ទើរទិញបានរថយន្ត Mercedes-AMG GT R ចំនួន ២គ្រឿង ប៉ុន្តែ GT Black Series ត្រូវបានគេឲ្យរហ័ស្សនាមថា “Incomparable Flagship” ដែលមានការឌីហ្សាញកាចខ្លាំង ជាមួយនឹងប្រព័ន្ធ Aerodynamics និង ម៉ាស៊ីន AMG V8 មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានទៀតផង។

GT Black Series មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់ក្រោយ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី ហើយអាចរត់ដល់ល្បឿនអតិបរមា ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ក្រៅពីមានកម្លាំងខ្លាំង GT Black Series នេះមានការឌីហ្សាញកាត់តាមរថយន្តប្រណាំង Motorsport ដោយបំពាក់កាងកាត់ខ្យល់មុខ Carbon Fiber, ថ្ពាល់មុខ Carbon Fiber, រន្ធបញ្ចេញខ្យល់លើគម្របម៉ាស៊ីន Carbon Fiber, ប៉ាណាមុខធំ, ដំបូល Carbon Fiber, កាងកន្ទុយត្រីខាងក្រោយ Carbon Fiber និងយ៉ាន់ ១៩អ៊ីញខាងមុខ ហើយ ២០អ៊ីញនៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar F-Pace SVR ឆ្នាំ២០២១ លឿនជាងមុន ហើយកាន់តែទំនើប

បន្ទាប់ពីបានដាក់បង្ហាញម៉ូដែល F-Pace ថ្មីរួចមក ឥឡូវនេះ Jaguar បានប្រកាសចេញម៉ូដែល F-Pace SVR ស៊េរីឆ្នាំ២០២១ ថ្មី ដែលជាប្រភេទមានកម្លាំងខ្លាំងបំផុតនៃត្រកូលនេះ។

រថយន្ត SUV នេះមានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 មានកម្លាំងរហូតដល៉ទៅ ៥៤២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF និងប៉ុងពីរ AWD ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨៦គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ វិស្វករនៅ Jaguar នៅអាប់ដេតលើប្រព័ន្ធ Dynamic Driving Mode ដែលជួយសម្រួលដល់ការឆ្លើយតបរបស់ហ្គែរ, អាប់ដេតប្រព័ន្ធជើងក្រោមរឹងជាងមុន, សម្រួលដល់ទម្ងន់ដៃចង្កូត និងប្រព័ន្ធស៊ីម៉ាំង ផងដែរ។ ក្រៅពីនោះ វាក៏បានអាប់ដេតលើប្រព័ន្ធហ្វ្រាំង ដែលអាចឲ្យវាឆាប់ត្រជាក់ និងស៊ីខ្លាំងជាងមុនទៀតផង។

ចំណែកឯផ្នែកខាងក្នុងកាប៊ីនវិញ វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តកោងទំហំ ១១,៤អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ Pivi Pro ជំនាន់ចុងក្រោយបង្អស់របស់ Jaguar៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងកម្រិតស៊ីប្រេង ឡាន Chevrolet Tahoe ឆ្នាំ២០២១

Chevrolet Tahoe ស៊េរីឆ្នាំ២០២១ ទទួលបានការអាប់ដេតជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្រៅពីប្រព័ន្ធបូម independent rear suspension ថ្មីរបស់វា គឺការផ្តល់នូវជម្រើសម៉ាស៊ីន turbodiesel ថ្មី។

ឥឡូវនេះ Tahoe ឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Duramix ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៧សេះ ដែលក្រុមហ៊ុន Chevrolet អះអាងថា ផ្តល់នូវដំណើរការស្រដៀងទៅនឹងប្រភេទម៉ាស៊ីន ៨ស៊ីឡាំងរបស់ពួកគេ។

ជាមួយគ្នានេះដែរ Chevrolet បានបញ្ជាក់ថា Tahoe ប្រើម៉ាស៊ីនម៉ាស៊ូត មានកម្រិតស៊ីប្រេងតិចជាងគេបំផុត បើប្រៀបធៀបជាមួយគូប្រជែង គឺ ១១,២លីត្រ/ក្នុងក្រុង ៨,៤លីត្រ/ក្រៅក្រុង និង ៩,៨លីត្រ/ជាមធ្យម សម្រាប់ការប្រើប្រាស់ចម្ងាយ ១០០គីឡូម៉ែត្រ ដោយតួលេខជាសម្រាប់ប្រភេទប៉ុងមួយ RWD។

ដោយឡែក ចំពោះម៉ូដែលប្រើប៉ុងពីរ 4WD វិញ គឺ ១១,៧លីត្រ/ក្នុងក្រុង ៩លីត្រ/ក្រៅក្រុង និង ១០,៦លីត្រ/ជាមធ្យម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ឈប់ផលិតឡានប្រើសាំង និងម៉ាស៊ូត នៅឆ្នាំ២០២៣

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda ចង់បញ្ចប់ជីវិតរថយន្តប្រើម៉ាស៊ីនសាំង និងម៉ាស៊ូត ចេញពីទីផ្សារអឺរ៉ុប នៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ។

“វានឹងមានតែរថយន្តអគ្គិសនីសុទ្ធ និង Hybrid ប៉ុណ្ណោះ ហើយបន្ទាប់មកទៀតគឺនឹងបោះបង់ចោល Hybrid ទៀត”។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Honda។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ ក៏ជឿជាក់ដែរថា អនាគតទៅបច្ចេកវិទ្យានឹងកាន់តែឈានមុខ ហើយពួកគេអាចនឹងសម្រេចចិត្តប្រើឥន្ធនៈជំនួស ដូចជា អ៊ីដ្រូហ្សែន ជាដើម។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ Honda មានទាំងរថយន្ត Hybrid, Plug-in Hybrid និង រថយន្តអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla ជឿជាក់ថានឹងអាចដាក់ដំណើរការប្រព័ន្ធបើកបរស្វ័យប្រវត្តិឆ្នាំក្រោយ

លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ធ្វើ​ការ​អះអាង​យ៉ាង​ជឿជាក់​ថា​ក្រុមហ៊ុន​នឹង​អាច​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ដល់​អតិថិជន​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ។

អំឡុង​ពេល​​ទទួល​យក​រង្វាន់ Axel Springer កាល​ពី​ថ្មីៗ​នេះ​នៅ​អាល្លឺម៉ង់​ លោក Elon Musk បាន​និយាយ​ដូច​នេះ​ថា ៖ “ខ្ញុំ​ពិត​ជា​មាន​ជំនឿជាក់​ខ្លាំង​ក្នុង​ការ​បញ្ចេញ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ជូន​ដល់​អតិថិជន​របស់ Tesla នៅ​ឆ្នាំ​ក្រោយ​នេះ។”

គួរ​រំលឹក​ថា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ លោក​នាយក​ប្រតិបត្តិ​រូប​នេះ​ធ្លាប់​និយាយ​ម្ដង​រួច​មក​ហើយ​ថា​ក្រុមហ៊ុន​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​​នៅ​ដំណាច់​ឆ្នាំ ២០២០ នេះ។

កាល​ពី​ឆ្នាំ ២០១៩ លោក Elon Musk បាន​អះអាង​ថា​​អាច​នឹង​មាន​រថយន្ត​តាក់ស៊ី Tesla បើកបរ​ស្វ័យប្រវត្តិ​ទាំង​ស្រុង​ចំនួន ១​លាន​គ្រឿង ដំណើរ​ការ​លើ​ដង​ផ្លូវ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ​លទ្ធផល​ជាក់​ស្ដែង​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+