ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford F-150 កែប៉ុណ្ណេះ អាចប្រជែងនឹង Ram TRX បានហើយ

ក្រុម​ហ៊ុន​ជំនាញ​លេង​រថយន្ត​ឈ្មោះ​ថា Hennessey Performance បាន​បង្ហាញ​​ចេញ​នូវ​កញ្ចប់​​កែច្នៃ​ពិសេស​សម្រាប់​រថយន្ត​ភីកអាប់ Ford F-150 ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ឈ្មោះ​ថា Venom 800។

​កញ្ចប់​ ​Venom 800 បាន​បំពាក់​លើ​រថយន្ត F-150 Paltinum Edition Super Crew ដែល​ជា​មួយ​កញ្ចប់​នេះ​​គេ​​មាន​ប្រព័ន្ធ​ Supercharged ចំណុះ ៣,០លីត្រ មួយ​ទៀត​ ​ពី​លើ​ម៉ាស៊ីន ៥,០លីត្រ ៨ស៊ីឡាំង​របស់​រថយន្ត​ Ford F-150។ ​ជា​លទ្ធផល​រថយន្ត​ Venom 800 នេះ​អាច​ផលិត​កម្លាំង​បាន​ដល់​ ៨០៥​សេះ ដែល​ខ្លាំង​ជាង​​ម៉ាស៊ីន Hellcat របស់​រថយន្ត Ram TRX ស៊េរី​ឆ្នាំ ២០២១។

​ប្រព័ន្ធ​​ម៉ាស៊ីន​​ដែល​កែច្នៃ​ថ្មី​អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​ ៣,៦វិនាទី និង​អាច​បើកបរ​ចម្ងាយ ៤០០​ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម ១១,៩​វិនាទី​ប៉ុណ្ណោះ។

ក្រៅ​ពី​កែច្នៃ​លើ​ម៉ាស៊ីន​ហើយ​នោះ Hennessey Performance ក៏​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​រថយន្ត​ Ford F-150 ដោយ​បន្ថែម​នូវ​ប្រព័ន្ធ​បូម​ Off-Road កាន់​តែ​ពិសេស​លើស​មុន, ផ្លាស់​ការ​តុប​តែង​កាង​ខាង​មុខ​ដោយ​បន្ថែម​នូវ​ភ្លើង LED និង​បំពាក់​នូវ​យ៉ាន់​ទំហំ​២០​អ៊ីញ ស្រោប​ដោយ​សម្បក​កង់​​ Off-Road ទំហំ ៣៥អ៊ីញ។

​គួរ​ដឹង​ដែរ​ថា​កញ្ចប់ Venom 800 នេះ​គឺ​មាន​តម្លៃ ១៤៩ ៥០០​ដុល្លារ ​​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក៕​​​​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការបញ្ចុះតម្លៃច្រើនពេក អាចប៉ះពាល់ដល់រូបភាពរបស់យីហោរថយន្តដែរឬទេ?

ត្រីមាសទី ៤នៃរៀងរាល់ចុងឆ្នាំភាពច្រើនតែងជារដូវកាលកំពូលនៃប្រម៉ូសិន។ ចាប់ពីពិធីបុណ្យជាតិដូចជាបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូករហូតដល់បុណ្យអន្តរជាតិដូចជាបុណ្យណូអែល ឬBlack Fridayក៏ដោយ ក៏មានយីហោម៉ាកល្បីៗ បាននាំមកនូវការផ្សព្វផ្សាយដ៏អស្ចារ្យបំផុតពីផលិតផលរបស់ពួកគេ។ វារឹតតែខ្លាំងនៅឆ្នាំនេះជាមួយស្ថានភាព កូវីដ១៩ (Covid-19)។

ខណៈពេលដែលយីហោខ្លះបានរក្សាតម្លៃរបស់ខ្លួនក្នុងតម្លៃមួយសមរម្យពេញមួយឆ្នាំដូចជា ក្រុមហ៊ុនToyota និង MG ហើយយីហោផ្សេងទៀតផ្តល់នូវការបញ្ចុះតម្លៃមិនគួរឱ្យជឿ។

ក្រុមហ៊ុនរថយន្ត Peugeot បានបញ្ចុះតម្លៃទៅលើរថយន្តប្រភេទSUVរបស់ពួកគេប្រមាណ ១០ ០០០ដុល្លារ ពេញមួយឆ្នាំ​ ហើយថ្មីៗនេះក្រុមហ៊ុនរថយន្ត Mazda បានបង្ហាញពីប្រម៉ូសិនរបស់គេដែលមានការបញ្ចុះតម្លៃចំនួន ២០ ០០០ដុល្លារលើរថយន្តប្រភេទSUVធំរបស់ពួកគេ។

ការបញ្ចុះតម្លៃមានឥទ្ធិពលវិជ្ជមានក្នុងរយៈពេលខ្លីដោយសារអតិថិជនរត់រកក្រុមហ៊ុនដែលបានបញ្ចុះតម្លៃ ដើម្បីទទួលបានប្រាក់ចំណេញពីការផ្សព្វផ្សាយទាំងនោះ ប៉ុន្តែចុះអតិថិជនដែលបានទិញរថយន្តក្នុងតម្លៃពេញ… អារម្មណ៍ដែលបង្ហាញដោយអតិថិជនដែលបានឆ្លៀតឱកាសក្នុងការទិញរថយន្តក្នុងតម្លៃពេញ ១០០%នៃតម្លៃរថយន្តប្រាកដណាស់វានឹងមានផលប៉ះពាល់ដល់ការជឿទុកចិត្តរបស់ពួកគេលើយីហោនោះនៅពេលពួកគេឃើញរថយន្តត្រូវបានគេបញ្ចុះជិត ២០%។
លោក Elon Musk, ស្ថាបនិកនៃក្រុមហ៊ុនTeslaបានពន្យល់ថា “រថយន្តគួរតែត្រូវបានលក់ក្នុងតម្លៃសមរម្យតែមួយហើយរាល់និយោជិកដែលផ្តល់នូវការបញ្ចុះតម្លៃខ្លាំងពេកសម្រាប់រថយន្តរបស់ពួកគេ នោះនឹងត្រូវទទួលរងផលប៉ះពាល់!”។

ពេលខ្លះគោលការណ៏នៃតម្លៃថ្មីធ្វើឱ្យយល់បាននៅពេលបរិមាណនាំចូលកាន់តែច្រើន នោះតម្លៃថោកដែលគេបង់ឱ្យក្រុមហ៊ុនផលិតរថយន្តដែលនឹងឆ្លុះបញ្ចាំងនៅក្នុងតម្លៃចុងក្រោយសម្រាប់អ្នកប្រើប្រាស់។ ទោះយ៉ាងណាក៏ដោយប្រសិនបើការបញ្ចុះតម្លៃនេះមានចំនួនរាប់ពាន់ដុល្លារដូច្នេះគោលការណ៏នៃតម្លៃដើមពីយីហោអាចត្រូវបានសាកសួរដោយអតិថិជនដែលបានទិញក្នុងម្លៃពេញរបស់ពួកគេ ហើយអាចប៉ះពាល់ដល់ការកោតសរសើររបស់ម៉ាកយីហោរថយន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់រថយន្ត ២គ្រឿងនេះ ត្រូវប្រញ៉ាប់យកឡានមកប្តូរពោងសុវត្ថិភាពចេញ (ឥតគិតថ្លៃ)

នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្នែកសេវាកម្មបានធ្វើការប្រកាសអំពីការផ្លាស់ប្តូរពោងសុវត្ថិភាពថា៖

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានកិត្តិយសសូមជម្រាបដំណឹងដល់ម្ចាស់រថយន្តទាំង២គ្រឿង ដែលមានព័ត៌មានដូចខាងក្រោម សូមមេត្តានាំយករថយន្តមកយានដ្ឋាន យើងខ្ញុំដើម្បីធ្វើការផ្លាស់ប្តូរ ពោងសុវត្ថិភាព ដោយឥតគិតថ្លៃ រថយន្តនោះរួមមាន៖

  • រថយន្ត Corolla ស៊េរីឆ្នាំ ២០០៣ ពណ៌ទឹកប្រាក់ ដែលមានលេខតួ JTDBR22EX00133206
  • រថយន្ត RAV4 ស៊េរីឆ្នាំ ២០០៤ ពណ៌ពណ៌ប្រផេះ ឬ ពណ៌កណ្តុរប្រម៉េះ ដែលមានលេខតួ JTEHH20V500302107

បញ្ជាក់៖ ការផ្លាស់ប្តូរពោងសុវត្ថិភាពនេះ សម្រាប់តែរថយន្ត ២គ្រឿងខាងលើដែលមានលេខតួបញ្ជាក់តែប៉ុណ្ណោះ!
សូមទំនាក់ទំនង 017 666 169 / 017 333 719 សម្រាប់ការណាត់ជួប និងព័ត៌មានបន្ថែម។

នេះជាសេចក្តីប្រកាសទាំងស្រុង៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-30 2.5 Turbo តម្លៃលើសប្រភេទធម្មតាជិត១ម៉ឺនដុល្លារ

Mazda បាន​បង្ហាញ​ចេញ​រថយន្ត CX-30 2.5 Turbo ស៊េរី​ឆ្នាំ ២០២១ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​តម្លៃ​តម្លៃ​សម្រាប់​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក ដែល​មិន​ថោក​ប៉ុន្មាន​ឡើយ។

រថយន្ត CX-30 2.5 Turbo ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ២៩ ៩០០​ដុល្លារ ខណៈ​ដែល​រថយន្ត​ CX-30 ប្រភេទ​ធម្មតា​គឺ​មាន​តម្លៃ​ចាប់​ពី ២១ ៩០០​ដុល្លារ ហើយ​រថយន្ត​ CX-5 ដែល​មាន​ទំហំ​ធំ​ជាង​គឺ​មាន​តម្លៃ​ចាប់​ពី ២៥ ២៧០​ដុល្លារ ប៉ុណ្ណោះ។

យ៉ាងណាក្ដី​រថយន្ត CX-30 2.5 Turbo មាន​ចំណុច​លេច​ធ្លោ​ជាង​គេ​មួយ​ដោយ​សារ​វា​មាន​មក​បំពាក់​មក​ជា​ស្តង់ដារ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់។ រថយន្ត​នេះ​ក៏​មាន​ប្រើ​ប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៦​វគ្គ និង​មាន​ម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​រហូត​ដល់ ២៥០សេះ។

ចំណែក​ផ្នែក​រូបរាង​វិញ​រថយន្ត CX-30 2.5 Turbo មាន​ភាព​ខុស​ប្លែក​ត្រង់​ការ​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​រលោង ជា​មួយ​យ៉ាន់​កង់​ទំហំ ១៨​អ៊ីញ ដែល​មាន​​រចនា​ដោយ​ពណ៌​ខ្មៅ​ដូច​គ្នា។

រថយន្ត​នេះ​ក៏​មាន​ចំណុច​ពិសេស​ដទៃ​ទៀត​ដូច​ជា​ប្រើ​ភ្លើង LED សុទ្ធ, មាន​ Sensor បក់​ទឹក​ភ្លៀង, ដែក​លើ​ដំបូល​ជា​អាលុយមីញ៉ូម, មាន​កៅអី​កម្ដៅ​នៅ​ផ្នែក​ជួរ​មុខ និង​អេក្រង់​កម្សាន្ត​ទំហំ ៨,៨អ៊ីញ​ជា​ដើម៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចង់ក្លាយជាម៉ាកផលិតតែឡានអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក Hakan Samuelsson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Volvo បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​ដាក់​គោលដៅ​ចង់​ក្លាយ​ជា​ម៉ាក​​ដែល​ផលិត​តែ​រថយន្ត​អគ្គិសនី​សុទ្ធ​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត។

Volvo ធ្លាប់​បាន​និយាយ​អំពី​គោលដៅ​មួយ​របស់​ខ្លួន​គឺ​ចង់​ឲ្យ​រថយន្ត​ដែល​លក់​ចេញ​លើ​ទីផ្សារ​សកល​ មាន​ពាក់​កណ្ដាល​គឺ​ជា​រថយន្ត​ដែល​ប្រើ​ប្រាស់​អគ្គិសនី​សុទ្ធ ដែល​ចង់​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២៥។ ប៉ុន្តែ​ពេល​នោះ​​ក្រុមហ៊ុន​មិន​បាន​ប្រាប់​អំពី​ពេល​វេលា​បញ្ឈប់​ការ​ផលិត​រថយន្ត​ដើរ​ដោយ​ចំហេះ​ប្រេង​ឥន្ធនៈ​នោះ​ទេ។

យ៉ាងណាក្ដី​លោក​ Hakan ទើប​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Financial Times កាល​ពី​ថ្មីៗ​នេះ​ថា​ខ្លួន​នឹង​​​​ប្ដេជ្ញា​ប្រែ​មុខ​មាត់​ទៅ​ជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០៣០។ គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​ម៉ូដែល​ដែល​លក់​លើ​ទីផ្សារ Volvo មាន​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ត្រឹម​មួយ​ម៉ូដែល​ប៉ុណ្ណោះ​គឺ​ម៉ូដែល XC40 Recharge៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Golf R ២០២១ ចេញលក់នៅប្រទេសនេះ ថ្លៃជាង Mercedes, Audi និង BMW ទៀត

ក្រុមហ៊ុន Volkswagen បានចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត Golf R ស៊េរីថ្មីឆ្នាំ២០២១ នៅក្នុងប្រទេសអង់គ្លេសហើយ ដោយវាមានតម្លៃចាប់ពី ៥២ ៥០០ដុល្លារ។

Volkswagen Golf R

តម្លៃប៉ុណ្ណេះ ធ្វើឲ្យរថយន្តខ្នាតតូចនេះថ្លៃជាងគូប្រជែងដែលជាម៉ាក Premium ដូចជា Mercedes-AMG, Audi Sport និង BMW M ពោលគឺ A35, S3 Sportback និង M135i ទៅទៀត។

A35

គួរឲ្យដឹងថា រថយន្ត Mercedes-AMG A35 មានតម្លៃចាប់ពី ៥១ ៩០០ដុល្លារ ខណៈ Audi S3 Sportback និង BMW M135i មានតម្លៃចាប់ពី ៥១ ៤៥០ដុល្លារ និង ៥០ ៤០០ដុល្លារ។

S3 Sportback
M135i

ទោះជាយ៉ាងណា រថយន្ត Volkswagen Golf R ថ្មីនេះ បំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៥សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ DSG និងប៉ុងពីរ 4Motion AWD ជាមួយ ប្រព័ន្ធ Torque Vectoring មកស្តង់ដារ។

ជាលទ្ធផល វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺ Golf R ឆ្នាំ២០២១ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៨លីត្រ/១០០គីឡូម៉ែត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Supra ឆ្នាំ២០២១ កាន់តែខ្លាំង ជិះ១០០គ.ម ស៊ីតែ ៧លីត្រ

ក្រុមហ៊ុន Toyota បានប្រកាសចេញលក់រថយន្តស្ព័រម៉ូដែល Supra ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយបានអាប់ដេតលើកម្លាំង និងដំណើរការរបស់វាឲ្យកាន់តែប្រសើរជាងមុនឆ្នាំ។

រថយន្ត Toyota Supra ឆ្នាំ២០២១ បំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ខ្លាំងជាងមុន ៤៧សេះឯណោះ។

ជាលទ្ធផល វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,១វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៧,៧លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

ជាមួយគ្នានេះ Toyota ក៏បានអាប់ដេតលើដំណើរការរបស់វា ដែលជួយឲ្យវាអាចបើកបរលើផ្លូវកោង កាន់តែប្រសើរជាងមុន។

សម្រាប់ឆ្នាំ២០២១ លក់នៅប្រទេសអូស្ត្រាលីនេះ Supra ចែកចេញជា ២ ម៉ូដែល គឺ GR Supra GT និង GR Supra GTS។ វាបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៤ ១៣០ដុល្លារ សម្រាប់ម៉ូដែល GT និង ៧១ ៥០០ដុល្លារ សម្រាប់ម៉ូដែល GTS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot ប្រកាសចេញរថយន្ត ប្រភេទភីកអាប់ សេរ៊ីថ្មី ឆ្នាំ២០២១ ស្អាតកប់!

ក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot ធ្លាប់មានរថយន្តប្រភេទភីកអ៊ាប់តាំងពីឆ្នាំ ១៩៣៨មកម្លេះ ហើយថ្មីនេះក៏បានធ្វើការប្រកាសចេញនូវរថយន្តភីកអាប់ Landtrek សេរ៊ីថ្មី ឆ្នាំ២០២១ជាផ្លូវការ សម្រាប់ទីផ្សារអាមេរិចឡាទីន។

សម្រាប់រថយន្តភីកអាប់ Landtrek សេរ៊ីថ្មី ឆ្នាំ២០២១នេះ បានបំពាក់ជាមួយជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ បង្កើតកម្លាំងបាន ១៤៨សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ Turbocharged បង្កើតកម្លាំងបាន ២០៧សេះ និងកម្លាំងបង្វិល ៣២០ញ៉ូតុនម៉ែត្រ។​

ចំពោះ Landtrek សេរ៊ីថ្មី ប្រភេទធម្មតា នឹងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ក្រោយ(RWD) រីឯប្រភេទខ្ពស់បំផុត និងប្រើប្រាស់ប្រព័ន្ធវិលកង់៤ (AWD) ជាមួយ 4H Mode និង 4L Mode និងបំពាក់ថ្មីជាមួយប្រអប់លេខអូតូ ៦វគ្គ។

យើងក៏អាចធ្វើការកុម្ម៉ង់ជម្រើសកៅអី ៦ លក្ខណៈ មុខ៣ ក្រោយ៣ (3+3) ហើយបន្ថែមពីនេះ Landtrek ក៏បានបំពាក់លក្ខណៈពិសេសដូចជា៖ ប្រព័ន្ធកំសាន្តទំហំធំរហូតដល់ ១០ អ៊ីញ ដែលអាចភ្ជាប់មុខងារ Bluetooth និង Smartphone integration, រន្ធ USB និងមុខងារជំនួយការបើកបរ Dual-zone climate control, Lane Departure Warning, Trailer Swing Control, Hill Descent Control និងកាំម៉េរ៉ា ៣៦០ដឺក្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus UX ស៊េរីឆ្នាំ ២០២១ លក់នៅអង់គ្លេសលេងរូបរាងកាន់តែអេម

Lexus បាន​បញ្ចេញ​លក់​រថយន្ត​ UX 250h ថ្មី​មួយ​ប្រភេទ​ទៀត​សម្រាប់​ទីផ្សារ​ចក្រភព​អង់គ្លេស​ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា​ Premium Sport Edition។

រថយន្ត​ប្រភេទ​ថ្មី​នេះ​គឺ​ផលិត​ឡើង​ផ្អែក​លើ​​​ប្រភេទ​ UX Premium Pack ដែល​វា​មាន​ប្រើ​ប្រាស់​ផ្ទាំង​ប៉ាណា​ពណ៌​ខ្មៅ, ស៊ុម​កញ្ចក់​មើល​ចំហៀង​ពណ៌​ខ្មៅ, ដៃ​លើ​ដំបូល​ពណ៌​ខ្មៅ​ និង​ប្រើ​ប្រាស់​យ៉ាន់​កង់​ទំហំ ១៨អ៊ីញ។

នៅ​ផ្នែក​ខាង​ក្នុង​​ក៏​មាន​រំលេច​ការ​ឌីហ្សាញ​យ៉ាង​ទាក់​ភ្នែក​ផង​ដែរ ហើយ​វា​មាន​បំពាក់​ដោយ​អេក្រង់​បង្ហាញ​ទំហំ ៧អ៊ីញ ដែល​មាន​មុខងារ Apple CarPlay និង​មុខងារ Android Auto សម្រាប់​ប្រើ​ជា​មួយ​ស្មាតហ្វូន, មាន​កាមេរ៉ា​មើល​ក្រោយ, មាន​ប្រព័ន្ធ Intelligent Clearance Sonar, មាន​កញ្ចក់​មើល​ក្រោយ​ដែល​ប្ដូរ​កម្រិត​ពន្លឺ, មាន​កៅអី​កម្ដៅ និង​មាន​កញ្ចក់​ខ្មៅ​សម្រាប់​ការពារ​ភាព​ឯកជន​នៅ​ផ្នែក​ខាង​ក្រោយ។

រថយន្ត​នេះ​ក៏​មាន​មក​ជា​ស្តង់ដារ​នូវ Lexus Safety System+ ហើយ​វា​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ជ្រើស​រើស​យក​មួយ ឬ​ពីរ ដែល​អាច​ផលិត​កម្លាំង​បាន ១៨១សេះ ដូច​គ្នា។

Lexus UX 250h Premium Sport Edition មាន​លក់​នៅ​ចក្រភព​អង់គ្លេស​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៤៤ ៣៤៣​ដុល្លារ ដែល​ថ្លៃ​ជាង​​ប្រភេទ Premium Pack ប្រមាណ ១ ១៣៧​ដុល្លារ​ ប៉ុណ្ណោះ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda CX-5 ជំនាន់ក្រោយបំពាក់ម៉ាស៊ីនថ្មី ចង់ប្រកួតជាមួយរថយន្តប្រណិត

យោងតាមរបាយការណ៍របស់គេហទំព័ររបស់ប្រទេសជប៉ុន Best Car Web បានឱ្យដឹងថារថយន្ដ Mazda CX-5 ស៊េរីថ្មី នឹងត្រូវប្រកួតប្រជែងជាមួយម៉ូឌែលប្រណិត Mercedes-Benz GLC និង BMW X3 ជាមួយនឹងការបំពាក់ថ្មី ដោយប្រើប្រាស់ប្រព័ន្ធវិលកង់ក្រោយ (RWD) ដូចគ្នានឹងរថយន្ត Mazda6 ជំនាន់ក្រោយ និងជម្រើសម៉ាស៊ីនថ្មីផងដែរ។

រថយន្ត Mazda CX-5 ស៊េរីថ្មី នឹងមានជម្រើសម៉ាស៊ីន ២ប្រភេទ គឺទី១ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ Inline-six និងម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ប្រើបច្ចេកវិទ្យា Mazda’s SkyActiv-X រួមជាមួយបច្ចេកវិទ្យាសន្សំសំចៃ Mild-Hybrid ថាមពល ៤៨វ៉ុល។

សម្រាប់ម៉ាស៊ីនសាំង៣.០ លីត្រ Inline-six ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Mild-Hybrid វាត្រូវបានគេប៉ាន់ស្មានថាវានឹងបង្កើតកម្លាំងបានចំនួន ៣៥០សេះ ផ្តល់នូវអារម្មណ៌លឿនជាងមុនពេលបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+