ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Sentra ឆ្នាំ២០២១ ថ្លៃជាងមុនតែ ១០០ដុល្លារ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Sentra ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានអាប់ដេតលើមុខងារមួយចំនួន។

ធ្លាប់តែពីមុខមានបំពាក់លើម៉ូដែលខ្ពស់ៗ ប៉ុន្តែឥឡូវនេះមុខងារ Android Auto និង Apple CarPlay ត្រូវបានបំពាក់មកស្តង់ដារលើគ្រប់ម៉ូដែលទាំងអស់តែម្តង។

ជាមួយគ្នានេះ ប្រព័ន្ធជំនួយការបើកបរ Nissan Safety Shield 360 ក៏ត្រូវបានបំពាក់មកស្តង់ដារដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា automatic emergency braking with pedestrian detection, rear automatic braking, rear cross traffic alert, blind spot warning, intelligent driver alertness, high beam assist និង rear door alert។

រថយន្ត Sentra ឆ្នាំ២០២១ ថ្មីនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១៩ ៤១០ដុល្លារ សម្រាប់ម៉ូដែល Sentra S, ២០ ៤៧០ដុល្លារ សម្រាប់ Sentra SV ខណៈ Sentra SR គឺចាប់ពី ២១ ៧៥០ដុល្លារ។

រថយន្ត Sedan ខ្នាតតូចនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៩សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lincoln Nautilus ឆ្នាំ​ ២០២១ ចេញជាផ្លូវការ ជាមួយការអាប់ដេតផ្នែកខាងក្នុងយ៉ាងប្រណិត

ក្រុមហ៊ុនផលិតរថយន្តដ៏ទំនើបរបស់សហរដ្ឋអាមេរិច Lincoln បានប្រកាសចេញរថយន្តដែលលក់ដាច់បំផុតមួយរបស់ខ្លួនផងដែរ គឺម៉ូឌែល Nautilus សេរ៊ីឆ្នាំ ២០២១ ជាផ្លូវការ ដោយបានធ្វើការអាប់ដេតផ្នែកខាងក្នុងយ៉ាងប្រណិត និងទំនើប។ ជាមួយការអាប់ដេតផ្នែកខាងក្នុងថ្មី រថយន្ត Nautilus សេរ៊ីឆ្នាំ ២០២១ បានទទួលបានការបំពាក់តាប្លូថ្មី ជាមួយនិងឈើប្រណិត Wide swath, Horizontal element, Switchgear, ចង្កឹះលេខថ្មី ផលិតចេញពីប្រភេទសាច់ព្យាណ៉ូ ដែលមានគុណភាព, អេក្រង់បង្ហាញព័ត៍មាន ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត បច្ចេកវិទ្យា SYNC 4 ទំហំ ១៣,២អ៊ីញ ដែលអាចប្រើប្រាស់សម្លេងក្នុងការបញ្ជារ។

សម្រាប់ផ្នែកខាងក្រៅនៃ Nautilus ការអាប់ដេត គឺអាចមានភាពងាយសំគាល់ ហើយវាក៏បានបន្ថែមការរចនាតិចតួចលើកាងមុខ និងប៉ាណា។ វាក៏បានជម្រើសពណ៍ថ្មី ចំនួន ៣ គឺ Asher Gray, Green Gem និង Flight Blue។

បន្ថែមពីនេះ វាបានបំពាក់ជាមួយមុខងារ “Phone As A Key” ដែលអាចធ្វើការ ដោះសោរ និងបញ្ឆេះម៉ាស៊ីន តាមរយ:កម្មវីធីទូរស័ព្ទ Lincoln Way ដោយផ្ទាល់។ ព្រមទាំងមុខងារជំនួយការបើកបរ ដូចជា Co-Pilot360, Blind spot detection with cross-traffic alert, Pre-collision assist with automatic emergency braking និង ចង្កៀងខាងមុខ High-beam ដែលឡើងចុះអូតូ ហើយអតិថិជនក៏មានជម្រើសកម្មង់នូវកញ្ចប់ Co-Pilot360 Plus សម្រាប់បន្ថែមមុខងារ Adaptive Cruise Control, Enhanced active park assist, Evasive steering assist និងកាំមេរ៉ា ៣៦០ដឺក្រេ។

រថយន្ត Nautilus សេរ៊ីឆ្នាំ ២០២១ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ២៥០សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ។ អតិថិជនក៏មានជម្រើស ម៉ាស៊ីនចំណុះ ២,៧លីត្រ Twin-turbo V6 កម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៥១៥ញ៉ូតុនម៉ែត្រ ផងដែរ។

សម្រាប់ រថយន្ត Lincoln Nautilus សេរ៊ីឆ្នាំ ២០២១ នឹងមានវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិច នាឆ្នាំក្រោយ ចំណែកតម្លៃគឺនឹងប្រកាសនៅពេលជិតចេញលក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Velar ឆ្នាំ២០២១ ទទួលបានការអាប់ដេតទៅលើបច្ចេកវិទ្យា ហើយថែមជម្រើសម៉ាស៊ីនថ្មី

ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover Velar ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះបានអាប់ដេតទៅលើបច្ចេកវិទ្យា ក៏ដូចជាបន្ថែមជម្រើសម៉ាស៊ីនថ្មីផងដែរ។

យើងចាប់ផ្តើមពីចំណុចតូចមួយសិនដោយ ម៉ូឌែលឆ្នាំ ២០២១នេះ បានទទួលការបំពាក់ថ្មីជាមួយអេក្រង់កម្សាន្ត ប្រភេទ Pivi Pro ទំហំ ១០អ៊ីញ ដែលមានមុខងារ Bluetooth, ផែនទី, ប្រព័ន្ធដំណើរការរបស់រថយន្ត និងអាចភ្ជាប់ជាមួយកម្មវិធី Spotify ។

អ្វីដែលសំខាន់នោះគឺម៉ាស៊ីនថ្មី ដែលបានបំពាក់លើរថយន្ត Range Rover Velar ស៊េរីឆ្នាំ២០២១នេះ​ គឺម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានជម្រើស២ប្រភេទ (P340 និង P400) ជាមួយបច្ចេកវិទ្យា mild-hybrid ដែលប្រើ integrated starter-generator និងកញ្ចប់អាគុយអគ្គិសនី ទំហំ ៤៨ វ៉ុល។

សម្រាប់ Range Rover Velar ស៊េរីឆ្នាំ២០២១ ប្រភេទ P340 បង្កើតកម្លាំងបាន ៣៣៥សេះ។ ចំណែកប្រភេទ P400 បង្កើតកម្លាំងបាន ៣៩៥សេះ អាចរត់ស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៥,២វិនាទី។ ហើយរថយន្តទាំងពីរប្រភេទ គឺប្រើប្រាស់ប៉ុងពីរ(AWD) នឹងបំពាក់ស្តង់ដារ ជាមួយបូមខ្យល់។

បន្ថែមពីនេះ ម៉ូឌែលឆ្នាំ ២០២១នេះ ក៏មានជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ Turbo កម្លាំង ២៤៧សេះ សម្រាប់ប្រភេទ S និង R-Dynamic S។ សម្រាប់ Range Rover Velar ស៊េរីឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៥៦ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥០ ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយប្រជាជនខ្មែរបានទទួលស្គាល់ពីគុណភាព ភាពធន់រឹងមាំ សមត្ថភាពដ៏អស្ចារ្យដែលអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីរថយន្ត Pick Up ដ៏ទៃ។

ថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននំាយកនូវរថយន្ត Ford Ranger Wildtrak ជំនាន់ថ្មីជាមួយនឹងជម្រើសម៉ាស៊ីនថ្មីនោះគឺ ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ដែលជាប្រភេទម៉ាស៊ីនម៉ាស៊ូតទំហំ ៤ ស៊ីឡាំង មានទាក់បូ (Turbo) ចំនួន ២ដើម ដែលបានផ្តល់នូវបទពិសោធន៍នៃការបើកបរថ្មីស្រឡាងមួយទៀតជូនដល់អតិថិជនដែលជាអ្នកគាំទ្ររថយន្ត Pick Up របស់ក្រុមហ៊ុន Ford។

លើសពីនេះទៅទៀតរថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីបានផ្លាស់ប្តូរនូវចំណុចថ្មីៗចំនួន ៦ ចំណុច៖

  1. ម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo (2.0L Bi-Turbo Engine) ទំហំ: 2.0L, ស៊ីឡាំង: 4/V4, កម្លាំងសេះ: 213 PS, កម្លាំងរមួលកង់: 500 N.M, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល
  2. ប្រអប់លេខជំនាន់ថ្មី 10 វគ្គអូតូ​​ (10-Speed Automatic)
  3. ចង្កៀងគុជ LED ជំនាន់ថ្មី (High Performance Bi-LED Projector Headlights)
  4. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យ (New Alloy Wheel Design)
  5. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី (New SYNC 3 Technology)
  6. បន្ថែមរន្ធ USB នៅលើកញ្ចក់មើលក្រោយ (Extra USB Port)

ក្រៅពីចំណុចថ្មីទំាង ៦នេះ រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានរហូតដល់ទៅ ៤៤ចំណុច៖

  1. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)
  2. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
  3. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
  4. សេនស័រជុំវិញរថយន្តចំនួន ១០ គ្រាប់ (10 Sensors)
  5. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
  6. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)
  7. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
  8. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake force Distribution)
  9. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
  10. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
  11. អាចចុះទឹកបានជម្រៅ ៨០០មីលីម៉ែត្រ លើសគេ (800mm Water Wading)
  12. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)
  13. ដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
  14. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)
  15. ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥​ ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)
  16. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់ (6 Air Bags)
  17. សេនស័រខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)
  18. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
  19. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
  20. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)
  21. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមានជាតិទឹក (Water In Diesel Filter Warning Lights)
  22. ចង្កៀងបិទបើក និងហ្វាកូដដោយស្វ័យប្រវត្តិ (Auto On/Off Head Lamps)
  23. ចង្កៀង​ LED បំភ្លឺពេលថ្ងៃ (Day-Time Running Light)
  24. ផ្លិតទឹកអូតូ (Rain Sensing Wipers)
  25. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)
  26. ឃ្លុបក្រោយបានបំពាក់ជាមួយរ៉ឺស័រជំនួយក្នុងការលើក​ និងទម្លាក់មានភាពធូរជាងមុន (Easy Lift ​and Lowering)
  27. ប្រព័ន្ធកូនសោរឆ្លាតវៃ និងចុចបញ្ឆេះរថយន្ត (Smart Key / Push Button Start-Stop)
  28. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្តិ (Auto Side Mirror Folding System)
  29. ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (Electric Power-Assisted Steering (EPAS))
  30. កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាង (LCD Instrument Cluster)
  31.  កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
  32. អេក្រង់ Touch Screen ៨ អុីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
  33. អាចភ្ជាប់ជាមួយនឹង Apple CarPlay, Andriod Auto និង Google Map
  34. អាចប្តូរភ្លើងពណ៍លំអរក្នុងរថយន្តបានរហូតដល់ ៧ ពណ៍ (Ambient Lighting)
  35. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command)
  36. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
  37. រន្ធ USB ចំនួន ៣ និងរន្ធសាក Laptop កម្លាំង ២៣០វ៉ុល (3 USB Ports / 230V Invertor)
  38. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស) (4×4 Shift-On-The-Fly)
  39. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Electronic-Locking Rear Differential)
  40. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ (Upgraded Suspension System (Improves Steering, Ride and Handling))
  41. ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey​​​ System)
  42. ទម្រដំបូលខាងលើអាចផ្ទុកឥវ៉ាន់បានរហូតដល់ទៅ ៥០ គីឡូក្រាម (Roof Rail Can Hold Up to 50kg)
  43. ប្រព័ន្ធអូសសណ្តោងដែលអាចអោយរថយន្តនេះអូសសណ្តោងបានដល់​ ៣ តោន (3 Tons Towing Capacity)
  44. អាចដឹកទំនិញបានដល់ទៅជាង ១,៣ តោន (1.3 tons Maximum Payload)

កក់រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីឥឡូវនេះជាមួយនឹងតម្លៃពិសេសត្រឹមតែ​ ៥៣ ៥០០ដុល្លារ ជាមួយនឹងជម្រើស​ 5 ពណ៍ រួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកក្រូច និងប្រផេះ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយះពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង 50 ចំណុចនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចមិនធ្លាប់លឺសោះ យករថយន្តចាស់ផ្លាស់គ្រឿងបន្លាស់ថ្មីសម្រាប់រថយន្ត Jaguar Land Rover បញ្ចុះតម្លៃដល់ទៅ២៥%

ពិតជាថ្មី ប្លែក ចម្លែកអារម្មណ៍មែន ជាមួយនឹងការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីមុន គឺកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី សម្រាប់អតិថិជនទាំងអស់របស់ Jaguar Land Rover ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។

ដោយមានការគាំទ្រដ៏លើសលប់ពីអតិថិជន ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) សម្រេចចិត្តពញ្ញាក់អារម្មណ៍សារជាថ្មី ជាមួយការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី ចាប់ពីថ្ងៃទីនេះតទៅ។ កម្មវិធីនេះនឹងបញ្ចប់នៅត្រឹម ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ​២០២០​នេះ។

អ្នកឯកទេសខាងផ្នែកយានយន្ត Jaguar Land Rover Cambodia បានលើកឡើងពីបញ្ហាចោទថា រាល់រថយន្តទាំងអស់ដែលបានប្រើប្រាស់ចាប់ពី ៥ឆ្នាំឡើងទៅអាចនឹងប្រឈមមុខនឹងបញ្ហា ម៉ាស៊ីនដំណើរការមិនប្រក្រតី រឺប៉ះពាល់គ្រឿងបណ្តុំផ្សេងៗ និងប្រអប់លេខជាដើម។

ដូចនេះ បើសិនជាម្ចាស់រថយន្តមិនបានយកចិត្តទុកដាក់ នោះបញ្ហាអាចនឹងកើតឡើងកាន់តែធ្ងន់ធ្ងរជាងនេះ ហើយអាចនឹងឈានទៅដល់ការឈប់ដំណើរការម៉ាស៊ីនភ្លាមៗដែលធ្វើអោយខាតបង់ទាំងថវិកា និងពេលវេលារបស់លោកអ្នក។ ហេតុដូចនេះទើប Jaguar Land Rover Cambodia គិតគូរទុកជាមុនសម្រាប់អតិថិជន ជាមួយនឹងកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី នេះ។

អ្វីដែលវិសេសវិសាលនោះគឺថា​ ក្រុមជាងបច្ចេកទេសជំនាញរបស់ Jaguar Land Rover Cambodia សុទ្ធតែកំពូលកំពូលហើយ ដោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងពិសេសផ្ទាល់ពីរោងចក្រ និង​បានបញ្ជាក់ពីកម្រិតបច្ចេកទេសជំនាញ កម្រិតខ្ពស់បំផុតកម្រិតទី៤ ដែលនៅប្រទេសនៅអាស៊ីនេះមិនសូវជាមានទេ សូម្បីតែនៅប្រទេសថៃក៏ដោយក៏មិនមានដូចនៅប្រទេសយើងដែរ។

លើសពីនេះទៅទៀត Jaguar Land Rover នឹងប្រើប្រាស់នូវឧបករណ៍វិភាគបញ្ហាយានយន្ត ទំនើបបំផុត និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយនឹងគ្រឿងបន្លាស់ទាំងអស់សុទ្ធ ១០០% ដែលត្រួវបានកំណត់ឡើងយ៉ាងច្បាស់លាស់ពី ក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្តង។ ជាមួយសេវាកម្មរួសរាយរាក់ទាក់, ទំនុកចិត្ត និងគុណភាពសម្រាប់អតិថិជន ទើបធ្វើ ក្រុមហ៊ុន ហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ចាប់តាំងពីឆ្នាំ ១៩៩២ មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សន្លប់ឈរ! Bugatti មួយម៉ូដែលនេះ ជិះ១០០គីឡូ ស៊ីសាំង ២៣លីត្រ

បើ​តាម​តួ​លេខ​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន EPA បាន​បង្ហាញ​ថា​រថយន្ត​ Bugatti Chiron Pur Sport មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ២៣,៥២លីត្រ/១០០​គ.ម ដោយ​ការ​បើកបរ​ក្នុង​ក្រុង​ស៊ី​ប្រេង​ ២៩,៤លីត្រ និង​បើក​លើ​ផ្លូវ​លាត​ស៊ី​ប្រេង​ ១៨,០៩លីត្រ។

កម្រិត​​​ស៊ី​ប្រេង​របស់ Chiron Pur Sport គឺ​ខ្ពស់​ជាង Bugatti Chiron ធម្មតា ដែល​បើក​ក្នុង​ក្រុង​ស៊ី​ប្រេង​ ២៦,១៣លីត្រ បើក​បរ​ផ្លូវ​​លាត​ស៊ី​ប្រេង​ ១៦,៨លីត្រ និង​គិត​ជា​មធ្យម​ស៊ី​ប្រេង ២១,៣៨លីត្រ។ គួរ​ដឹង​ថា​ Bugatti Chiron ធម្មតា​មាន​ទម្ងន់​ធ្ងន់​ជាង ៥០​គីឡូក្រាម និង​មាន​ប្រើ​ម៉ាស៊ីន ៨,០លីត្រ ​ប្រភេទ Quad-Turbocharged ១៦ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១៤៧៩សេះ ដូច​គ្នា។

បើ​តាម​ការ​បញ្ជាក់​ពី Motor Trend បាន​ឲ្យ​ដឹង​កម្រិត​ស៊ី​សាំង​របស់ Chiron Pur Sport មាន​ច្រើន​ជាង​ប្រភេទ​ធម្មតា​ក៏​ទំនង​មក​ពី​ផ្នែក​ Aerodynamic របស់​វា ដែល​ក្នុង​នោះ​មាន​ស្លាប​ក្រោយ​មិន​អាច​បត់បែន​បាន​ដូច​មុន ដែល​ធ្វើ​ឲ្យ​កម្លាំង​ទំនាញមាន​ការ​កើន​ឡើង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បិតា Tesla ឡើងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទី៣

តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla មាន​ការ​កើន​ឡើង​ជាង ៤០​ពាន់​លាន​ដុល្លារ ក្រោយ​ពីក្រុមហ៊ុន​ ​S&P Dow Jones Indices បាន​បញ្ជាក់​អំពី​ការ​ដាក់​បញ្ចូល​ Tesla ក្នុង​សន្ទស្សន៍​ទីផ្សារ S&P 500 Index ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ត​ទៅ។

តម្លៃ​​ក្នុង​មួយ​ភាគហ៊ុន​របស់ Tesla មាន​ការ​កើន​ឡើង​ដល់ ១២% ដែល​ធ្វើ​ឲ្យ​តម្លៃ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​មាន​ជាង ៤៤០​ពាន់​លាន​ដុល្លារ។ ការ​កើន​ឡើង​តម្លៃ​ហ៊ុន​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​លោក Elon Musk កើន​ឡើង ១៥​ពាន់​លាន​ដុល្លារ​ផង​ដែរ ដែល​កើន​ដល់ ១១៧,៥​ពាន់​លាន​ដុល្លារ ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​បី ដោយ​បាន​នាំ​មុខ​​លោក Mark Zuckerberg។

Tesla នឹង​មាន​ឈ្មោះ​ជា​មួយ​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត​ដូច​ជា​ Apple, Amazon, Google និង Microsoft នៅ​លើ​សន្ទស្សន៍​ទីផ្សារ S&P 500 Index ដោយ​ Tesla នឹង​​​ត្រូវ​មាន​ឈ្មោះ​​​ក្នុង​ចំណោម​ក្រុមហ៊ុន​មាន​តម្លៃ​ជាង​គេ​ទាំង ១០ នៅ​ក្នុង​ខែ​ធ្នូ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ជាក់ថា គ្មានប្រព័ន្ធមួយនេះលើឡាន Civic ឆ្នាំ២០២២ ឡើយ

កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Civic Prototype ស៊េរី​ឆ្នាំ ២០២២ ដែល​​ជា​គំរូ​នៃ​ការ​ឌីហ្សាញ​របស់​រថយន្ត​ Civic ជំនាន់​ថ្មី។ ត្បិត​ថា​វា​មាន​ឈ្មោះ​ជា​ផលិតផល​គំរូ ប៉ុន្តែ​ផលិតផល​សម្រេច​អាច​នឹង​មាន​រូបរាង​មិន​ខុស​ពី​នេះ​ប៉ុន្មាន​ឡើយ។

ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda បានបញ្ជាប់ប្រាប់ទៅកាន់គេហទំព័រ Car And Driver ថា ពួកគេគ្មានគម្រោងបំពាក់ប្រព័ន្ធបើកបរប៉ុងពីរ លើរថយន្ត Civic ជំនាន់ថ្មីឡើយ។

វាគឺជាដំណឹងដ៏គួរឲ្យសោកស្តាយមួយ នៅពេលដែលគូប្រជែងរបស់វា ដូចជា Subaru Impreza និង Mazda3 សុទ្ធតែផ្តល់ជម្រើសប្រភេទប្រើប៉ុងពីរ។

យ៉ាងណាមិញ គំរូ​រាង​រថយន្ត Civic ជំនាន់​ទី​១១ ឃើញ​ថា​ Honda បាន​​ផ្លាស់​ប្ដូរ​មក​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​​ថ្មី​កាន់​តែ​ទាន់​សម័យ ដែល​ខុស​ប្លែក​ពី​ជំនាន់​បច្ចុប្បន្ន​តែ​ម្ដង។ Honda បាន​និយាយ​ថា​ផលិតផល​សម្រេច​នៃ​ Civic ជំនាន់​ថ្មី​នឹង​បង្ហាញ​មុខ​នៅ​សហរដ្ឋអាមេរិក​អំឡុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១ ដោយ​ដំបូង​គឺ​បង្ហាញ​ចេញ​ប្រភេទ Sedan រួច​ហើយ​ទើប​​​​ចេញ​ប្រភេទ Civic Hatchback, Civic Si និង Civic Type R ជា​បន្ត​បន្ទាប់។

ក្រៅ​ពី​មាន​ការ​ឌីហ្សាញ​ថ្មី​ហើយ​នោះ Honda និយាយ​ថា​រថយន្ត​ Civic នឹង​មាន​បំពាក់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ៗ​មួយ​ចំនួន​ ដូច​ជា​​បច្ចេកវិទ្យា Honda Sensing ជំនាន់​ថ្មី និង​បច្ចេកវិទ្យា​ជំនួយ​ដល់​ការ​បើកបរ និង​មាន​មក​ជា​មួយ​នូវ​ពោង​សុវត្ថិភាព​ដែល​ឌីហ្សាញ​ថ្មី​ទៀត​ផង។ បន្ថែម​ពី​នេះ​ក៏​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ដែល​​អាច​ការពារ​ការ​ប៉ះ​ទង្គិច​បាន​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RC ឆ្នាំ២០២១ ចេញជាផ្លូវការ តម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តស្ព័រ RC ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយក្នុងនោះបានអាប់ដេតលើលក្ខណៈពិសេសមួយចំនួន ព្រមទាំងមុខងារសំខាន់ៗមួយចំនួន ហើយបានបន្ថែមពណ៌ថ្មី ២ ទៀតផងដែរ។

Lexus RC ថ្មីដែលមានម៉ូដែល RC 300 និង RC 350 បានអាប់ដេតលើប្រអប់លេខ ដែលជួយឲ្យការផ្លាស់ប្តូរលេខកាន់តែប្រសើរជាងមុន ហើយក៏ជួយឲ្យកម្រិតស៊ីសាំងរបស់វាប្រសើរជាងមុនទៀតផង។

ជាមួយគ្នានេះ RC បានបំពាក់របាទប់លំនឹងថ្មីនៅផ្នែកខាងក្រោយ, កាត់បន្ថយទម្ងន់រថយន្ត និង ជួយឲ្យវាកាន់តែមានភាពរឹងមាំជាងមុនផងដែរ។

ទោះជាយ៉ាងណា ម៉ាស៊ីនរបស់វាមិនបានផ្លាស់ប្តូរទេ ដោយ RC 300 នៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាង មានកម្លាំង ២៤១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៧,៣លីត្រ/១០០គីឡូម៉ែត្រ។ ចំណែកឯម៉ូដែល RC 350 បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៩,១លីត្រ/១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាមានមុខងារដូចជា Radar Active Cruise Control, Pre-Collision Safety, Pre-Collision Braking with Pedestrian Detection, Lane Departure Warning with Steering Assist, Blind Spot Monitor with Lane Change Alert, Rear Cross Traffic Alert, កាមេរ៉ាមើលក្រោយ និង ភ្លើងហ្វ្រាអូតូ។

រថយន្ត Lexus RC ស៊េរីឆ្នាំ២០២១ នេះ នឹងមានតម្លៃចាប់ពី ៤៩ ៧០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកជិះម៉ូតូ Royal Enfield នៅខ្មែរ អត់មានត្រូវឈឺក្បាលរឿងរកគ្រឿងបន្លាស់ទេ

បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​​អ្នក​ជិះ​ម៉ូតូ​ចាស់ៗ​​មួយ​ចំនួន គឺ​ការ​ស្វែង​រក​គ្រឿង​បន្លាស់​ហ្សីន (Original) ​យក​មក​ធ្វើ​ការ​ផ្លាស់​ប្ដូរ ជា​ពិសេស​​​គឺ​​ប្រភេទ​ម៉ូតូ​ចាស់ៗ​បែប​បុរាណ។ ចង់​ស្វែង​រក​គ្រឿង​បន្លាស់​ហ្សីន​ត្រូវ​ប្រើ​ពេល​វេលា​យូរ និង​​ត្រូវ​ចំណាយ​អស់​ច្រើន​ដោយ​សារ​ពេល​ខ្លះ​ត្រូវ​ដឹក​ជញ្ជូន​ពី​រោងចក្រ​នៅ​ក្រៅ​ប្រទេស។

យ៉ាងណាក្ដី​​​​ចំពោះ​អ្នក​ប្រើ​ប្រាស់​ម៉ូតូ Royal Enfield មិន​ឈឺ​ក្បាល​ក្នុង​ការ​ស្វែង​រក​គ្រឿង​បន្លាស់​យក​មក​ផ្លាស់​ប្ដូរ​នោះ​ទេ។ ម៉ូតូ​ Royal Enfield ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​យក​គុណភាព​​​ជា​​ចម្បង ធ្វើ​ឲ្យ​ម៉ូតូ​​​មាន​ភាព​រឹងមាំ​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​។ បន្ថែម​ពី​នេះ​​ក្រុមហ៊ុន Royal Enfield ក៏​មាន​ផ្ដល់​ជូន​សេវាកម្ម​ថែទាំ និង​ជួសជុល​ម៉ូតូ​ជា​ទី​ពេញ​ចិត្ត​ផង​ដែរ។

ទោះ​បី​ជា​ម៉ូតូ​មាន​អាយុកាល​ចំណាស់​យ៉ាង​ណា​ក៏​ក្រុម​ការងារ​ Royal Enfield មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​សម្រាប់​ជួសជុល​ម៉ូតូ​ចំណាស់ៗ​ដែល​​មាន​បញ្ហា។ ជាក់​ស្ដែង​នៅ​កម្ពុជា​ មាន​អតិថិជន​មួយ​រូប​ មាន​​ម៉ូតូ Royal Enfield ចំនួន ៣គ្រឿង ហើយ​មាន​ម៉ូតូ​មួយ​មាន​អាយុ​កាល​ចំណាស់​​ខ្លាំង​ដោយ​ជា​ស៊េរី​ឆ្នាំ ១៩៤៥។ អតិថិជន​រូប​នេះ​ តែង​យក​ម៉ូតូ​ទាំង​បី​របស់​ខ្លួន ទៅ​កាន់​​ក្រុមហ៊ុន Royal Enfield Cambodia ជា​ទៀង​ទាត់​ដើម្បី​ធ្វើ​ការ​ថែទាំ ដោយ​ការ​ថែទាំ​មាន​ផ្ដោត​លើ ​ប៊ិច​សាំង​អេឡិចត្រូនិក, តម្រង​ខ្យល់, ​ពិនិត្យ​លើ​កង់ និង​ការ​​ត្រួត​ពិនិត្យ​ទូទៅ​ផ្សេងៗ​ទៀត។

​​​​ដូច​នេះ​សម្រាប់​អតិថិជន Royal Enfield ​ទាំង​អស់​នៅ​កម្ពុជា​ ​​មិន​បាច់​​ព្រួយ​បារម្ភ​លើ​​បញ្ហា​ខូច​ខាត​ដែល​មាន​លើ​ម៉ូតូ ​​​ដោយ​សារ​ក្រុមហ៊ុន​​មាន​ផ្ដល់​ជូន​សេវាកម្ម​ជួសជុល​​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ធានា​ថា​ម៉ូតូ​របស់​អស់​លោក​អ្នក​នឹង​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង អាច​ផ្ទេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ប្រើ​ប្រាស់​ជា​បន្ត​បាន​ទៀត​ផង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+