ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្ហាញពីភាពអស្ចារ្យរបស់រថយន្ត MG HS ដែលទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៥ ពី Euro NCAP នៃការតេស្តប្រព័ន្ធសុវត្ថិភាព

ប្រសិនបើលោកអ្នកកំពុងស្វែងរកទិញរថយន្តថ្មី នោះប្រព័ន្ធសុវត្ថិភាពគឺប្រហែលជាចំណុចសំខាន់បំផុត។ នៅលើទីផ្សារសព្វថ្ងៃនេះ រថយន្ត MG HS ដែលកំពុងមានការកើនឡើងនៃចរាចរណ៏លើដងផ្លូវ និងកំពុងពេញនិយមសម្រាប់រថយន្តប្រភេទ SUV ។ ជាមួយនឹងការបំពាក់មកដោយបច្ចេកវិទ្យាទំនើប និងមានការតេស្តពីកម្រិតសុវត្ថិភាពពី Euro NCAP ហើយវាពិតជាសាកសមសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ក្រុមហ៊ុន MG បានទទួលពានរង្វាន់លំដាប់ផ្កាយ ៥ ពីការតេស្តកម្រិតសុវត្ថិភាពពី Euro NCAP (European New Car Assessment Program) សម្រាប់ម៉ូឌែល MG HS ហើយម៉ូឌែលនេះក៏មានលក់នៅលើទីផ្សារកម្ពុជាហើយ។ រថយន្ត MG HS ទទួលបានវិញ្ញាបនបត្រផ្នែកសុវត្ថិភាពលំដាប់ផ្កាយ ៥ ពី ANCAP (Australian New Car Assessment Program) ដែលធ្វើអោយយីហោនេះទទួលបាន ”Double Five-star” សម្រាប់រថយន្តប្រភេទ SUV កម្រិតស្តង់ដារសុវត្ថិភាពទាំងអឺរ៉ុប និងអូស្ត្រាលី។

បើនិយាយអំពីសុវត្ថិភាព លោកអ្នកអាចក្រឡេកមកមើលរថយន្ត MG HS ដែលទទួលបានផ្កាយ ៥ ពី Euro NCAP ផ្នែកស្តង់ដារសុវត្ថិភាព។ ប្រៀបធៀបពីការបំពាក់ដោយដែកដែលមានគុណភាពខ្ពស់ធ្វើអោយរថយន្ត MG HS មានភាពធុន។​​ ប្រព័ន្ធសុវត្ថិភាពត្រូវបានគិតយ៉ាងល្អិតល្អន់ដូចជា Side and Curtain Airbag, Cruise control, Engine Start-Stop, Auto Hold, Hill-Start Assist Control និង Electric Parking Brake, សេនស័រក្រោយ និងកាមេរ៉ាក្រោយជំនួយពេលចតរថយន្ត ដែលលោកអ្នកអាចបើកបរបានមានទំនុកចិត្ត។

រថយន្ត MG HS រចនាឡើងជាមួយនឹងភាពទាន់សម័យបែបរថយន្តស្ព័រនៃប្រភេទ SUV។ ចំណុចពិសេសនៃរថយន្ត MG HS គឺផ្តល់ជូននូវកម្លាំង ១៦៩សេះ ហើយបំពាក់ដោយម៉ាស៊ីនសាំង ១,៥លីត្រ Turbo ប្រើប្រអប់លេខអូតូ ៧វគ្គ ដែលធ្វើអោយរថយន្តនេះមានកម្លាំងខ្លាំង។​ ហើយវាក៏បានបំពាក់ជាមួយ Smart key ដែលអ្នកគ្រាន់តែចុចប៊ូតុងមួយ ម៉ាស៊ីននឹងធ្វើការ។ រថយន្ត MG ទាំងអស់ គឺបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ហើយវាមានអត្តសញ្ញាណដ៏ល្អប្លែកពីរថយន្តនៅលើទីផ្សារនៃប្រភេទ SUV។ ប្រសិនបើអ្នកដឹងអំពីតម្លៃវិញ អ្នកនឹងកាន់តែចាប់អារម្មណ៏ជាមួយម៉ូឌែលនេះ ដែលអ្នកអាចរកជាវបានក្នុងតម្លៃត្រឹមតែ ៤៣ ០០០ដុល្លារ ជាមួយនឹងការផ្តល់ជូននូវការធានារយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Bugatti នឹងឡើងកាន់តំណែងជាមេ Lamborghini មួយទៀត

​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Autonews Europe បាន​ឲ្យ​ដឹង​ថា​ Volkswagen Group បាន​ចាត់​តាំង​លោក​ Stephan Winkelmann ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Bugatti ឲ្យ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន​​ Lamborghini មួយ​ទៀត។

លោក Stephan ដែល​បាន​កាន់​តំណែង​នៅ Bugatti អស់​រយៈពេល ៣​ឆ្នាំ​មក​ហើយ​នោះ នឹង​ឡើង​កាន់​​មុខ​តំណែង​ជាន់​ខ្ពស់​មួយ​ទៀត​នៅ Lamborghini ឆាប់​បំផុត​គឺ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ខាង​មុខ។ លោក​នឹង​ឡើង​កាន់​តំណែង​ជំនួស​នាយក​ប្រតិបត្តិការ Lamborghini បច្ចុប្បន្ន​ គឺ​លោក​ Stefano Domenicali ដែល​លោក​ Stefano ​នឹង​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Formula One នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។

គួរ​ដឹង​ថា​លោក Stephan ធ្លាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Lamborghini ម្ដង​រួច​មក​ហើយ​ គឺ​កាល​ចន្លោះ​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៦ ដែល​មាន​ន័យ​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ Stephan ឡើង​កាន់​តំណែង​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរាងឡាន Honda Civic ជំនាន់ថ្មី ចេញជាផ្លូវការហើយ

Honda បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Civic Prototype ស៊េរី​ឆ្នាំ ២០២២ ដែល​​ជា​គំរូ​នៃ​ការ​ឌីហ្សាញ​របស់​រថយន្ត​ Civic ជំនាន់​ថ្មី។ ត្បិត​ថា​វា​មាន​ឈ្មោះ​ជា​ផលិតផល​គំរូ ប៉ុន្តែ​ផលិតផល​សម្រេច​អាច​នឹង​មាន​រូបរាង​មិន​ខុស​ពី​នេះ​ប៉ុន្មាន​ឡើយ។

គំរូ​រាង​រថយន្ត Civic ជំនាន់​ទី​១១ ឃើញ​ថា​ Honda បាន​​ផ្លាស់​ប្ដូរ​មក​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​​ថ្មី​កាន់​តែ​ទាន់​សម័យ ដែល​ខុស​ប្លែក​ពី​ជំនាន់​បច្ចុប្បន្ន​តែ​ម្ដង។ Honda បាន​និយាយ​ថា​ផលិតផល​សម្រេច​នៃ​ Civic ជំនាន់​ថ្មី​នឹង​បង្ហាញ​មុខ​នៅ​សហរដ្ឋអាមេរិក​អំឡុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១ ដោយ​ដំបូង​គឺ​បង្ហាញ​ចេញ​ប្រភេទ Sedan រួច​ហើយ​ទើប​​​​ចេញ​ប្រភេទ Civic Hatchback, Civic Si និង Civic Type R ជា​បន្ត​បន្ទាប់។

ក្រៅ​ពី​មាន​ការ​ឌីហ្សាញ​ថ្មី​ហើយ​នោះ Honda និយាយ​ថា​រថយន្ត​ Civic នឹង​មាន​បំពាក់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ៗ​មួយ​ចំនួន​ ដូច​ជា​​បច្ចេកវិទ្យា Honda Sensing ជំនាន់​ថ្មី និង​បច្ចេកវិទ្យា​ជំនួយ​ដល់​ការ​បើកបរ និង​មាន​មក​ជា​មួយ​នូវ​ពោង​សុវត្ថិភាព​ដែល​ឌីហ្សាញ​ថ្មី​ទៀត​ផង។ បន្ថែម​ពី​នេះ​ក៏​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ដែល​​អាច​ការពារ​ការ​ប៉ះ​ទង្គិច​បាន​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ៕​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT Black Series ថ្មី បំបែកកំណត់ត្រា Lamborghini Aventador SVJ បានសម្រេច

រថយន្ត Mercedes-AMG GT Black Series ស៊េរីឆ្នាំ២០២១ បានបំបែកកំណត់ត្រាថ្មី ក្លាយជារថយន្តសម្រាប់លក់ (Production Car) ដែលរត់ជុំវិញទីលាន Nurburgring Nordschleife លឿនបំផុត ដោយចំណាយពេលត្រឹមតែ ៦នាទី និង ៤៣វិនាទីប៉ុណ្ណោះ (6:43.616)។

តៃកុងរថយន្តនៅពីក្រោយភាពជោគជ័យនេះ គឺលោក Maro Engel។ គួរឲ្យដឹងថា Mercedes មិនបានកែកុនអ្វីបន្ថែមលើរថយន្តនោះឡើយ ដោយគ្រាន់តែសារ៉េប្រព័ន្ធជើងក្រោម និង គ្រឿង Aerodynamics របស់វាប៉ុណ្ណោះ។

លោក Maro Engel

គួរឲ្យដឹងដែរថា អ្នកកាន់កាប់កំណត់ត្រាចាស់ គឺ Lamborghini Aventador SVJ បានប្រើពេល ៦នាទី និង ៤៤វិនាទី ដើម្បីរត់ជុំវិញទីលានដែលមានប្រវែង ២០,៨៣គីឡូម៉ែត្រនោះ។

Black Series គឺជាម៉ូដែលពិសេសមួយសម្រាប់រថយន្ត AMG GT ដោយវាមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះឯណោះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler Rubicon 392 ថ្មី ប្រើម៉ាស៊ីន V8 កម្លាំងជិត ៥០០សេះ

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Wrangler Rubicon 392 ស៊េរីឆ្នាំ២០២១ ថ្មីរបស់ខ្លួនជាផ្លូវការ ដោយបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 មានកម្លាំងរហូតដល់ទៅ ៤៧០សេះឯណោះ។

Wrangler Rubicon 392 មានតែប្រភេទតួខ្លួនទ្វា៤ និងដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរប៉ុណ្ណោះ។ រថយន្ត SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។

អ្នកអាចសម្គាល់ម៉ូដែល Wrangler Rubicon 392 ខុសពីម៉ូដែល Wrangler ផ្សេងទៀត តាមរយៈរន្ធបឺតខ្យល់លើគម្របម៉ាស៊ីនរបស់វា ដែលបានខ្ចីពីម៉ូដែល Gladiator Mojave។ ក្រៅពីនោះ វាមានបំពាក់ឡូហ្គូ 392 និង ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ ទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ Wrangler Rubicon 392 មានកម្ពស់ខ្ពស់ជាង Wrangler ធម្មតា ២អ៊ីញ (៥សង់ទីម៉ែត្រ) ហើយផ្តល់នូវកម្ពស់បាតក្រោមផុតពីដី ១០,៣អ៊ីញ (២៦សង់ទីម៉ែត្រ) ងាយស្រួលដល់ការបើកបរ Off-road។ Jeep ក៏បានពង្រឹងគ្រោងឆ្អឹងរបស់វាឲ្យរឹងមាំជាងមុន និងថែមទាំងអាប់ដេតលើប្រព័ន្ធជើងក្រោមរបស់វា ឲ្យកាន់តែប្រសើរជាងមុនទៀតផង។

ស្របពេលតម្លៃលក់របស់វាមិនទាន់ចេញជាផ្លូវការ រថយន្ត Jeep Wrangler Rubicon 392 នឹងចេញលក់នៅដើមឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bentley Flying Spur ប្រភេទម៉ាស៊ីន៨ ចាប់ផ្ដើមចូលរោងចក្រផលិតហើយ

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត Flying Spur ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​៨ កាល​ពី​ខែ​មុន​រួច​មក នា​ពេល​នេះ Bentley បាន​ប្រកាស​ថា​ការ​ផលិត និង​ការ​ដឹក​ជញ្ជូន​​នៃ​រថយន្ត​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ហើយ​។

រថយន្ត​ Flying Spur ​ប្រភេទ​ម៉ាស៊ីន​៨ គឺ​មាន​ទម្ងន់​ស្រាល​ជាង​ប្រភេទ​ម៉ាស៊ីន​១២ ចំនួន ១០០​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​វា​មាន​ភាព​រហ័សរហួន​ជាង​មុន។ វា​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន ៥៤២សេះ។

រថយន្ត Flying Spur ដែល​ស្រាល​​ជាង​គេ​នេះ​ដែរ អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​ ៤,១​វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១៨​គ.ម/ម៉។ ​​ពេល​ចាក់​ប្រេង​សាំង​មួយ​ពេញ វា​អាច​បើកបរ​បាន​ចម្ងាយ ៧០៩​គីឡូម៉ែត្រ និង​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ១២,៧លីត្រ/១០០គ.ម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលប៉ះជាមួយ The Rock ទើបដឹងថាឡានអគ្គិសនី Porsche Taycan តូចកម្រិតណា!

តារា​សម្ដែង​ Dwayne Johnson ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​ជា The Rock នោះ​ បាន​ដឹង​ថា​មាឌ​របស់​ខ្លួន​មិន​អាច​ចូល​ក្នុង​រថយន្ត​ស្ព័រ​​បាន​ចុះ​នោះ​ទេ ហើយ​ថ្មីៗ​នេះ Porsche Taycan បាន​ក្លាយ​ជា​រថយន្ត​ដែល​ចូល​មិន​ចុះ​មួយ​ទៀត​សម្រាប់​តារា​សម្ដែង​រូប​នេះ។

The Rock បាន​ជួប​ជា​មួយ​រថយន្ត​អគ្គិសនី Taycan ជា​លើក​ដំបូង ក្នុង​​អំឡុង​ពេល​ថត​ខ្សែ​ភាពយន្ត​​ដែល​មាន​ចំណង​ជើង​ថា​ Red Notice ដោយ​រូប​លោក​ត្រូវ​​ថត​ប្លង់​បើក​ប្រដេញ​ដោយ​ប្រើ​រថយន្ត​អគ្គិសនី​នេះ។

តារា​សម្ដែង​​រូប​នេះ​បាន​ប្រាប់​ដល់​ Follower ចំនួន ២០៣​លាន​នាក់ នៅ​លើ​គណនី Instagram របស់​ខ្លួន​ ថា​ដោយ​សារ​លោក​មាន​ខ្នង​ធំ ទើប​ត្រូវ​ជួប​បញ្ហា​ពេល​ចូល​ក្នុង​រថយន្ត Taycan។ ត្បិត​ថា​មាន​បញ្ហា​​ពិបាក​ចូល​ក្នុង​រថយន្ត ប៉ុន្តែ​ The Rock បាន​បញ្ជាក់​ថា​រូប​គេ​ និង​ក្រុម​ការងារ​បាន​រិះរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​បាន និង​អាច​បង្ហើយ​ប្លង់​ដែល​ត្រូវ​ថត​បាន​តាម​ការ​គ្រោង​ទុក​ផង​ដែរ។

ទោះ​យ៉ាងណា​ក៏​ដោយ​ មិន​មាន​ការ​បញ្ជាក់​ថា​គេ​បាន​សម្រេច​​​ដក​រថយន្ត Porsche Taycan ឬ​​ធ្វើ​ការ​កែ​សម្រួល​រថយន្ត Taycan នោះ​ទេ។ ចម្លើយ​គឺ​មាន​តែ​រង់ចាំ​ទស្សនា​ភាពយន្ត Red Notice ដែល​គ្រោង​ចេញ​ផ្សាយ​លើ​សេវាកម្ម Netflix នា​ឆ្នាំ​ក្រោយ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចាក់អ៊ីដ្រូហ្សែន Toyota Mirai ឆ្នាំ២០២១ នឹងចេញលក់នាខែក្រោយនេះហើយ!

រថយន្ត Toyota Mirai ស៊េរីឆ្នាំ២០២១ ដែលដំណើរការដោយប្រើអ៊ីដ្រូហ្សែន នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយចែកចេញជា ២ ម៉ូដេល និងមានបំពាក់ប្រព័ន្ធ Toyota Safety Sense 2.5+ មកស្តង់ដារតែម្តង។

រថយន្ត Mirai ជំនាន់ទី២ នេះ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ពោលគឺទាបជាងមុន, វែងជាងមុន និងទទឹងធំជាងមុន ហើយមានបំពាក់យ៉ាន់ Alloy ២០អ៊ីញ និងពណ៌សរុបចំនួន ៥ គឺ Hydro Blue, Oxygen White, Supersonic Red, Heavy Metal និង Black។

ក្រៅពីនោះ វាក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, ឧបករណ៍បំពងសំឡេង JBL ១៤គ្រាប់, មុខងារ Android Auto, Apple CarPlay និង Amazon Alexa, កុងទ័រឌីជីថល ៨អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ។

បើទោះបីជាមិនទាន់មានព័ត៌មានផ្លូវការពី Toyota ប៉ុន្តែរបាយការណ៍មួយចំនួនអះអាងថា Mirai ឆ្នាំ២០២១ មានធុងផ្ទុកអ៊ីដ្រូហ្សែន ៣ ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយដល់ ៨៥០គីឡូម៉ែត្រ។ រថយន្តនេះត្រូវគេអះអាងថា នឹងមានកម្លាំង ១៨០សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះតម្លៃផ្លូវការរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលការធ្វើតេស្តបុក ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda ថារឹងមាំប៉ុណ្ណា (វីដេអូ)

កម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អឺរ៉ុប Euro NCAP ទើបតែបានចេញផ្សាយលទ្ធផលចុងក្រោយបង្អស់ នៃរថយន្តអគ្គិសនី Mazda MX-30 ស៊េរីថ្មី។

រថយន្តអគ្គិសនីដំបូងបង្អស់របស់ Mazda ម៉ូដែល MX-30 នេះ ទទួលបានពិន្ទុសរុប “ផ្កាយ៥” ដោយក្នុងនោះ ការការពារមនុស្សពេញវ័យ និងក្មេង ទទួលបានពិន្ទុ ៩១ និង ៨៧។ ចំណែកឯការការពារអ្នកថ្មើរជើង និងមុខងារជំនួយសុវត្ថិភាព ទទួលបានពិន្ទុ ៦៨ និង ៧៣។

Mazda MX-30 គឺ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន​ ១៤៣សេះ ដែល​វា​បាន​ថាមពល​ពី​អាគុយ​លីចូម​ចំណុះ ៣៥,៥ គីឡូវ៉ាត់​ម៉ោង។ តាម​ការ​ធ្វើ​តេស្ត​របស់ WLTP បាន​ឲ្យ​ដឹង​ថា​រថយន្ត​អគ្គិសនី​នេះ​អាច​ជិះ​បាន​ចម្ងាយ ២០០ គ.ម ពេល​សាក​ភ្លើង​ពេញ។ អាគុយ​របស់​រថយន្ត MX-30 អាច​សាក​​ពី​ ០ ដល់ ៨០% ក្នុង​ពេល​ប្រហែល ៤០នាទី ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក DC៕​​

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Canyon AT4 ឆ្នាំ២០២១ ប្រភេទពិសេស Off-Road ចេញផ្លូវការ

GMC Canyon AT4 Off-Road Performance Edition ឆ្នាំ២០២១ គឺជារថយន្តមួយម៉ូឌែលដែលក្រុមហ៊ុន GMC បានផលិតឡើងជាមួយលក្ខណៈ ពិសេសៗ និងមានសម្ថភាពខ្លាំងលើផ្លូវ Off-Road។

ម៉ូឌែលពិសេសនេះ បានបំពាក់បន្ថែមជាមួយ ស៊ីម៉ាំងពណ៍ខ្មៅ, ឡូហ្គូ AT4ពណ៍ខ្មៅ, បូម ប្រភេទ suspension leveling kit, យ៉ាន់កង់ ទំហំ​១៧អ៊ីញ ស្រោបដោយសំបកកង់ Goodyear Wrangler ទំហំ ៣១អ៊ីញ។ បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយកាងអាលុយមីញ៉ូម កម្រាស់ ៤មីលីម៉ែត្រ នៅខាងក្រោមយ៉ាងរឹងមាំ សម្រាប់ការពារម៉ាស៊ីន, កាឡេកង់មុខ, ម៉ែត្រចង្កូត និងធុងប្រេងម៉ាស៊ីន។

ម៉ូឌែល GMC ពិសេសនេះទំនងជាបំពាក់ជាមួយ ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ ៦ស៊ីឡាំង កម្លាំង ៣០៨សេះ និងកម្លាំងរមួល ៣៧៣ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbodiesel ៤ស៊ីឡាំង កម្លាំង ១៨១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

សម្រាប់ម៉ូឌែលពិសេសនេះ នឹងបើកទទួលការបញ្ជាទិញក្នុងពេលចុងឆ្នាំនេះ ដោយតម្លៃរបស់វានឹងមានតម្លៃខ្ពស់ជាម៉ូឌែលធម្មតា ចាប់ពី​ ៣៩ ៣៩៥ និងចាប់ពី ៤៥ ៥៧០ដុល្លារ សម្រាប់ម៉ាស៊ីនម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+