ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង ឡើងថ្លៃជាង ២ពាន់ដុល្លារ

រថយន្ត Kia Sorento ស៊េរីឆ្នាំ២០២១ កំពុងតែធ្វើដំណើរទៅកាន់ Showroom នៅទូទាំងពិភពលោក។ រថយន្ត SUV នេះទទួលបានការឌីហ្សាញថ្មីទាំងស្រុង ប៉ុន្តែដើរតាមគន្លងរបស់ម៉ូដែល Kia Telluride ដែលជួយឲ្យវារឹតតែស្រស់ស្អាត និងទាក់ទាញ។

ចំណែកឯកាប៊ីនខាងក្នុងក៏ទទួលបានការអាប់ដេតគួរឲ្យកត់សម្គាល់ដែរ។ ទោះជាយ៉ាងណា ការឌីហ្សាញថ្មីគឺតែងតែជះផលប៉ះពាល់មួយដល់អ្នកទិញ ពោលគឺតម្លៃវាថ្លៃជាងមុន។

យ៉ាងណាមិញ Kia ទើបតែបានបញ្ចេញតម្លៃជាផ្លូវការនៃរថយន្ត Sorento ឆ្នាំ២០២១ ដោយលើកនេះគឺចាប់ពី ២៩ ៣៩០ដុល្លារ សម្រាប់ម៉ូដែល Sorento LX (Base Model) ថ្លៃជាងឆ្នាំមុន ២ ៤៥០ដុល្លារ។

រថយន្ត Kia Sorento នឹងផ្តល់ម៉ាស៊ីនចំនួន ២ ជម្រើស គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ និង ចំណុះ ២,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៨១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។ បន្ថែមពីនេះវាក៏មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ និង មុខងារជំនួយការបើកបរជាច្រើនផ្សេងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota កោះហៅភីកអាប់ Hilux ឆ្នាំ២០២០ ចូលរោងចក្រវិញ ដោយសារបញ្ហាតូចមួយ

Toyota Hilux គឺជារថយន្តដែលមានភាពធន់បំផុតមួយនៅលើទីផ្សារបច្ចុប្បន្ន ប៉ុន្តពេលនេះ ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលី បានកោះហៅវាចូលមករោងចក្រវិញ ដោយសារតែបញ្ហាដ៏ចម្លែកមួយ។

បើតាមរយៈការអះអាងរបស់ក្រុមហ៊ុនខាងលើបានឲ្យដឹងថា រថយន្ត Hilux មួយចំនួនបានបាត់ឡូហ្គូមួយ ដែលបញ្ជាក់ថារថយន្តត្រូវនឹងស្តង់ដាររបស់ប្រទេសអូស្ត្រាលី។ Toyota អះអាងថា ពួកវាគួរតែត្រូវបំពាក់នៅអំឡុងពេលដឹកជញ្ជូននៅកំពង់ផែ។

បញ្ហាខាងលើនេះបានប៉ះពាល់តែលើរថយន្ត Hilux ស៊េរីឆ្នាំ២០២០ ចំនួន ១៥គ្រឿងប៉ុណ្ណោះ ដោយពួកវាត្រូវបានដំឡើងនៅចន្លោះថ្ងៃទី១ ខែមិថុនា និង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។

គួរឲ្យដឹងថា រថយន្ត Toyota Hilux ដែលដាក់លក់នៅក្នុងប្រទេសអូស្ត្រាលី មានចំនួន ៥ម៉ូដែល គឺ WorkMate, SR, SR5, Rogue និង Rugged ហើយមានតម្លៃចាប់ពី ២១ ២០០ដុល្លារ ដល់ ៥៤ ១០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បង្ហាញរថយន្ត Kia Sportage Ace សេរ៊ីថ្មី ការរចនាថ្មី សម្រាប់ទីផ្សារប្រទេសចិន

រថយន្ត Kia Sportage Ace សេរ៊ីថ្មី ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេសចិន ត្រូវបានក្រុមហ៊ុន Kia ដាក់បង្ហាញខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​ចិន ជាមួយរូបរាងដែលបានធ្វើការផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងទាក់ទាញ។ ហើយវាពិតជាពិសេសណាស់ សម្រាប់រថយន្ត Sportage ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន ដោយសារតែវាខុសគ្នាជាមួយទីផ្សារដទៃ។

ជាមួយរូបរាងផ្នែកខាងក្រៅនៃ រថយន្ត Kia Sportage ឆ្នាំ២០២១នេះ បានបំពាក់ជាមួយប៉ាណាពណ៍ខ្មៅ លំនាំជារូបរាងច្រមុះសត្វខ្លា យ៉ាងវែងរហូតដល់ចង្កៀងទាំងសងខាង, កាង ប្រភេទ​ប្រាក់​ ដែលលាតសន្ធឹងនៅលើប៉ាណា និងជុំវិញចង្កៀងទាំងសងខាង។ បន្ថែមពីនេះ សម្រាប់ម៉ូឌែល ឆ្នាំ២០២១ Sportage បានបំពាក់ជាមួយអំពូលបំភ្លឺពេលថ្ងៃ, ភ្លើងសម្រាប់ផ្តល់សញ្ញានៅលើកញ្ចក់, Splitter និងលើកាងមុខ-ក្រោយ ពណ៍ទឹកក្រូច, យ៉ាន់កង់ ប្រភេទប្រាក់, ស៊ីម៉ាំងភ្លោះ និងអាប់ដេលើទ្វាសងខាង។

ចំណែកផ្នែកខាងក្នុងនៃរថយន្ត​ គឺក្រុមហ៊ុន Kia ពុំទាន់មានការបញ្ចេញរូបភាពនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បង្ហាញឡានអគ្គិសនីថ្មីសម្រាប់ទីផ្សារប្រទេសចិន

ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល Mistra ស៊េរី​ថ្មី​ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Motor Show ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​ចិន។

រថយន្ត​ Mistra គឺ​ជា​រថយន្ត​ដែល​ឌីហ្សាញ​ឡើង​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ជា​ពិសេស ហើយ​ជា​មួយ​ Mistra ស៊េរី​ថ្មី​នេះ ក្រុមហ៊ុន​បាន​បន្ថែម​​នូវ​ប្រភេទ​អគ្គិសនី​ថ្មី​ដែល​វា​មាន​ប្រើ​ប្រាស់​អាគុយ​ចំណុះ ៥៦,៥គីឡូវ៉ាត់​ម៉ោង។

អាគុយ​នេះ​ផ្ដល់​ថាមពល​ដល់​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន ១៨១​សេះ និង​អាច​បើកបរ​បាន​ចម្ងាយ ៥២០​គីឡូម៉ែត្រ ហើយ​វា​អាច​សាក​ថ្ម​ពី ៣០% ដល់ ៨០% ក្នុង​ពេល​ត្រឹម ៤០​នាទី​ប៉ុណ្ណោះ។

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ប្រើ​ប្រាស់​ម៉ាស៊ីន​ធម្មតា ដោយ​មាន​ម៉ាស៊ីន​ចំណុះ ១,៨លីត្រ អាច​ផលិត​កម្លាំង​បាន ១៤១សេះ។ អតិថិជន​ក៏​អាច​ជ្រើស​យក​ម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន ១៦៨សេះ ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អង់គ្លេសនឹងហាមមិនឲ្យលក់ឡានម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត ចាប់ពីឆ្នាំ ២០៣០

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​​ហាម​ឃាត់​ការ​លក់​រថយន្ត​ម៉ាស៊ីន​សាំង និង​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ថ្មីៗ​នៅ​ក្នុង​ឆ្នាំ ២០៣០ ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា​រដ្ឋាភិបាល​គ្រោង​នឹង​បណ្ដាក់​ទុក​ជា​ទឹក​ប្រាក់​ជាង ៣,៧​ពាន់​លាន​ដុល្លារ​លើ​រថយន្ត​អគ្គិសនី, ពង្រាយ​ស្ថានីយ​សាក​ភ្លើង​ឲ្យ​បាន​ច្រើន និង​បង្កើត​រោងចក្រ​ផលិត​អាគុយ​ប្រើ​ប្រាស់​បាន​យូរ​​នៅ​​អង់គ្លេស​ផ្ទាល់។ តាម​រយៈ​ការ​បណ្ដាក់​ទុន​នេះ រដ្ឋាភិបាល​នឹង​អាច​ហាម​ឃាត់​ការ​លក់​រថយន្ត​ម៉ាស៊ីន​សាំង និង​ម៉ាស៊ូត​ថ្មី​ក្នុង​ឆ្នាំ ២០៣០។

យ៉ាងណាក្ដី​រដ្ឋាភិបាល​​នឹង​បន្ត​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​រថយន្ត​ Hybrid ថ្មីៗ ដែល​មាន​សមត្ថភាព​អាច​បើកបរ​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដោយ​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ចេញ​ពី​បំពង់ស៊ីមាំង ដែល​នឹង​អនុញ្ញាត​ត្រឹម​ឆ្នាំ ២០៣៥។ រដ្ឋាភិបាល​នឹង​កំណត់​លើ​រយៈ​ចម្ងាយ​ជាក់​លាក់​នៃ​រថយន្ត Hybrid នៅ​ក្នុង​ការ​ប្រកាស​ពេល​ក្រោយ បន្ទាប់​ពី​ពិភាក្សា​រួច។

​​គួរ​ដឹង​ថា​មាន​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ក៏​បាន​ប្រកាស​​កាល​បរិច្ឆេទ​ហាម​ឃាត់​ការ​លក់​រថយន្ត​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​សាំង​ និង​ម៉ាស៊ូត​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ប្រទេស​បារាំង​បាន​កំណត់​យក​ឆ្នាំ ២០៤០, ប្រទេស​ន័រវែស​កំណត់​យក​ឆ្នាំ ២០២៥ និង​ប្រទេស​អាល្លឺម៉ង់​កំណត់​យក​ឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮថា Nissan អាចនឹងផលិតឡានភីកអាប់អគ្គិសនី ប្រជែង Ford និង Tesla

ភាពពេញនិយមចំពោះរថយន្តភីកអាប់អគ្គិសនី កំពុងតែផ្ទុះឡើងខ្លាំង ខណៈរបាយការណ៍ថ្មីមួយបានចង្អុលបង្ហាញថា ក្រុមហ៊ុន Nissan កំពុងតែសម្លឹងមើលលទ្ធភាពក្នុងការបង្កើតរថយន្ត Titan EV ដែលដំណើរការដោយថាមពលអគ្គិសនី។

រថយន្ត Nissan Titan

យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា Nissan កំពុងតែពិភាក្សាជាមួយក្រុមហ៊ុន Hercules Electric Vehicles អំពីលទ្ធភាពក្នុងការទិញយកប្រព័ន្ធថាមពលអគ្គិសនី (electric powertrains) មកប្រើលើរថយន្តរបស់ខ្លួន គឺម៉ូដែល Titan នេះតែម្តង។

ប្រភពខាងលើដដែលអះអាងថា Nissan ក៏ស្ម័គ្រចិត្តចែករំលែកគ្រឿងគ្រូវរបស់ខ្លួន សម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ Hercules គឺម៉ូដែល Alpha វិញដែរ។

រថយន្ត Hercules Alpha

គួរឲ្យដឹងថា រថយន្ត Hercules Alpha មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងបានសរុប ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤វិនាទី និងមានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងមានចម្ងាយបើកបរដល់ ៤៨០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

គួរឲ្យដឹងដែរថា វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែល Nissan កំពុងសម្រេចចិត្តយក Titan ធ្វើជារថយន្តអគ្គិសនី ស្របពេលដែលចំនួនលក់របស់វានៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ រយៈពេល ៣ឆ្នាំជាប់ៗគ្នា ហើយលក់បានតែ ៣១ ៥១៤គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសធំមួយនេះ នឹងលែងមានលក់ឡាន Volkswagen Passat ទៀតហើយ

ក្រុមហ៊ុណ Volkswagen បានបង្ហើបឲ្យដឹងពីគម្រោងនៃការបញ្ចប់ជីវិតរបស់រថយន្ត Passat នៅឯរោងចក្ររបស់ខ្លួន ដែលស្ថិតក្នុងទីក្រុង Chattanooga រដ្ឋ Tennessee សហរដ្ឋអាមេរិក។

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះកំពុងតែដុតដៃដុតជើង បញ្ចេញរថយន្តអគ្គិសនីទៅលើទីផ្សារ ហើយទើបតែបានបញ្ចេញរថយន្ត ID.4 ទៀតផង។

រថយន្តអគ្គិសនី Volkswagen ID.4 ដែលលក់នៅសហរដ្ឋអាមេរិក នឹងត្រូវផលិតនៅរោងចក្រ Chattanooga ដោយចាប់ផ្តើមក្នុងឆ្នាំ២០២២ ហើយសង្វាក់ផលិតកម្មនឹងឈានដល់កម្រិតពេញលេញ នៅឆ្នាំ២០២៣ ដែលជាពេលក្រុមហ៊ុនខាងលើនឹងឈប់ផលិតរថយន្ត Passat តែម្តង។

គួរឲ្យដឹងថា Volkswagen កំពុងតែវិនិយោគទឹកប្រាក់ចំនួន ៨០០លានដុល្លារ ក្នុងការពង្រីករោងចក្រ Chattanooga ដើម្បីត្រៀមខ្លួនសម្រាប់ការផលិត ID.4 ហើយក៏នឹងបញ្ចប់ផលិតកម្មនៃរថយន្ត Passat និងការលក់ក្នុងស្រុកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ចេញឡានមហាកម្លាំងថ្មី តម្លៃជាង ៣២ម៉ឺនដុល្លារ

Lamborghini បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ម៉ូដែល Huracan STO ដែល​ជា​រថយន្ត​មហា​កម្លាំង​មួយ​ មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​​ ៣២៧ ៨៣៨​ដុល្លារ (មិន​ទាន់​គិត​ពន្ធ) នៅ​សហរដ្ឋអាមេរិក។

រថយន្ត Huracan STO នេះ​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន ៥,២លីត្រ ១០ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន ៦៣១​សេះ។ ជា​មួយ​លក្ខណៈ​សម្បត្តិ​នេះ​អាច​ឲ្យ​រថយន្ត​បង្កើន​សន្ទុះ​ពី ០-១០០​ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣វិនាទី និង​អាច​ស្ទុះ​ពី ០-២០០​ គ.ម/ម៉ ដោយ​ប្រើ​ពេល ៩វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៣១០​ គ.ម/ម៉។

Lamborghini បាន​បន្ថែម​ប្រភេទ​បើកបរ​ថ្មី​ចំនួន​បី​សម្រាប់​ប្រព័ន្ធ​ ANIMA ដែល​ក្នុង​នោះ​មាន​ STO, Trofeo និង Pioggia។ STO គឺ​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ថ្នល់ ចំណែក​ Trofeo គឺ​ផ្ដោត​លើ​ការ​បើកបរ​ល្បឿន​លឿន និង Pioggia គឺ​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​សើម។

រថយន្ត​ Lamborghini Huracan STO នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ជូន​អតិថិជន​​នៅ​​អំឡុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​ក្រោយ ដោយ​នៅ​អឺរ៉ុប​វា​មាន​តម្លៃ​​ចាប់​ពី​ ២៩៥ ៩៨៣​ដុល្លារ, នៅ​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី ២៨៧ ៦៣៨​ដុល្លារ, នៅ​ចិន​មាន​តម្លៃ​ចាប់​ពី ៥៩៣ ៧៨៨​ដុល្លារ និង​នៅ​ជប៉ុន​មាន​តម្លៃ​ចាប់​ពី ៣៦១ ២២៩​ដុល្លារ ជា​តម្លៃ​ដែល​មិន​ទាន់​គិត​ពន្ធ​ទាំង​អស់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ជាប់ជាម៉ាកឡានគួរឲ្យទុកចិត្តជាងគេនៅអាមេរិក

ទស្សនាវដ្ដី​វាយ​តម្លៃ​ផលិតផល​របស់​អាមេរិក​ឈ្មោះ​ថា​ Consumer Reports បាន​បញ្ចេញ​​ចំណាត់​ថ្នាក់​ម៉ាក​រថយន្ត​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ​ប្រចាំ​ឆ្នាំ ២០២០ ដែល​​​ឃើញ​ថា​ Mazda ស្ថិត​នៅ​តំណែង​លេខ​មួយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

Mazda អាច​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​កំពូល​ដែល​ពី​មុន​មក​ធ្លាប់​កាន់​កាប់​ដោយ​ម៉ាក Toyota និង​ម៉ាក Lexus ដែល​ជា​ម៉ាក​រថយន្ត​មាន​ដើម​កំណើត​ពី​ប្រទេស​ជប៉ុន​ដូច​គ្នា។ ជោគជ័យ​របស់ Mazda គឺ​ដោយ​សារ​ក្រុមហ៊ុន​បាន​​ធ្វើ​ការ​កែ​រូបរាង​រថយន្ត​ថ្មី​ដោយ​ឃ្លាត​ឆ្ងាយ​ខ្លាំង​ពី​រូបរាង​ដើម និង​ជៀសវាង​ពី​ការ​បន្ថែម​ប្រព័ន្ធ​ម៉ាស៊ីន និង​ប្រព័ន្ធ​កម្សាន្ត​ថ្មីៗ។

គួរ​ដឹង​ថា​​លទ្ធផល​ខាង​លើ​នេះ​គឺ​​​សម្រេច​បាន​ផ្អែក​តាម​ទិន្នន័យ​ដែល​គេ​ប្រមូល​បាន​ពី​សមាជិក​ Consumer Reports ​ដែល​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ជា​មួយ​ការ​ប្រើ​ប្រាស់​រថយន្ត​របស់​ពួក​គេ ដែល​សរុប​គឺ​មាន​​រថយន្ត​ជាង ៣០​ម៉ឺន​គ្រឿង​ឯណោះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi SQ2 ឆ្នាំ២០២១ រូបរាងហំជាងមុន បន្ថែមបច្ចេកវិទ្យាថ្មី អាចរត់ដល់ល្បឿន ២៥០គ.ម៉/ម៉

ក្រុមហ៊ុន Audi បានអាប់ដេតលើរូបរាង និងបច្ចេកវិទ្យាមួយចំនួន នៅលើរថយន្ត SQ2 ស៊េរីឆ្នាំ២០២១ ដែលនឹងចេញលក់នៅដើមឆ្នាំ២០២១ ខាងមុខ។

រថយន្ត SUV ខ្នាតតូច Audi SQ2 ថ្មីនេះ នឹងមានតម្លៃចាប់ពី ៥៤ ១២០ដុល្លារ នៅលើទីផ្សារប្រទេសអាល្លឺម៉ង់។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI ដែលបង្កើតកម្លាំងបានសរុប ២៩៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ S Tronic និង ប្រព័ន្ធប៉ុងពីរ quattro AWD។

រថយន្ត​ SQ2 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ វាមានបំពាក់ប្រព័ន្ធជំនួយសុវត្ថិភាព Audi’s Pre Sense Front Safety System មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Adaptive Cruise Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+