ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោងចេញលក់ឡានអគ្គិសនីថ្មី តម្លៃត្រឹមខ្ទង់ ២ម៉ឺនដុល្លារ

មេក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថា ខ្លួនមានគម្រោងចង់ផលិតរថយន្តអគ្គិសនី ដែលមានតម្លៃត្រឹមតែ ២៥ ០០០ដុល្លារប៉ុណ្ណោះ។

យោងតាមលោក Mush ឲ្យដឹងថា រថយន្តអត់ប្រើសាំងដែលមានតម្លៃថោកសមរម្យនោះ នឹងប្រើបន្ទះថ្ម “Tabless Battery Cells” ថ្មីរបស់ Tesla។

ទោះជាយ៉ាងណាក៏ដោយ Tesla មិនទាន់បានបង្ហាញព័ត៌មានលម្អិតច្រើនអំពីរថយន្តនោះឡើយ ប៉ុន្តែលោក Musk បានអះអាងបន្ថែមថា វានឹងអាចបើកបរដោយស្វ័យប្រវត្តិ។ មិនតែប៉ុណ្ណោះ បុរសវ័យ៤៩ឆ្នាំខាងលើបានបន្ថែមថា រថយន្តនេះនឹងអាចចេញលក់ក្នុងរយៈពេលត្រឹម ៣ឆ្នាំទៀត។

យ៉ាងណាក៏ដោយ វាមិនមែនជាលើកដំបូងឡើយដែលលោក Musk បាននិយាយអំពីរថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ។ កាលពីឆ្នាំ២០១៨ លោកធ្លាប់បានប្រាប់ថា រថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ គឺជាអ្វីដែល Tesla អាចធ្វើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បង្ហើបចំណុចខ្លាំងឡានថ្មី កម្លាំងដល់ ១១០០សេះ ជាន់បានដល់ ៣២០គ.ម/ម៉

រថយន្ត​ Tesla Model S Plaid ត្រូវ​បាន​ក្រុមហ៊ុន​រថយន្ត Tesla បង្ហើប​អំពី​វត្តមាន​របស់​វា ដែល​រថយន្ត​នេះ​ទំនង​ជា​ចង់​ទាញ​ចំណាប់​អារម្មណ៍​ពី​រថយន្ត​អគ្គិសនី Lucid Air។

រថយន្ត​លំដាប់​ Flagship ថ្មី​របស់ Tesla មាន​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​បី ដែល​សរុប​ចូល​គ្នា​អាច​បង្កើត​កម្លាំង​បាន​ជាង ១១០០​សេះ។ Tesla និយាយ​ថា​វា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ២វិនាទី​ឡើយ​ និង​មាន​ល្បឿន​អតិបរមា​ ៣២០​គ.ម/ម៉​ ឯណោះ។ ប្រសិន​បើ​វា​ពិត​ជា​ស្ទុះ​ខ្លាំង​បែប​នេះ​មែន​ពេល​ចេញ​លក់​ជា​ផ្លូវ​ការ នោះ​​ Tesla Model S Plaid នឹង​ក្លាយ​ជា​រថយន្ត​ដែល​ស្ទុះ​ខ្លាំង​ជាង​គេ​ក្នុង​លោក។

រថយន្ត Model S Plaid មិន​ត្រឹម​តែ​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បាន​ដល់​ជាង ៨៣៦​គីឡូម៉ែត្រ សម្រាប់​ការ​សាក​ពេញ​ម្ដងៗ។ ចំពោះ​តម្លៃ​របស់​រថយន្ត​នេះ​គឺ​​ ១៣៩ ៩៩០​ដុល្លារ ដែល​រំពឹង​ថា​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកូរ៉េ Kia Stinger ឆ្នាំ២០២១ យកតែប្រភេទម៉ាស៊ីនធំ ទៅលក់ប្រជែងឡាននៅអឺរ៉ុប

ក្រុមហ៊ុន Kia បានប្រកាសចេញលក់រថយន្ត Stinger ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅលើទីផ្សារប្រទេសអឺរ៉ុប ដោយមានលក់តែប្រភេទម៉ាស៊ីនធំប៉ុណ្ណោះ។

Kia Stinger ថ្មីនោះបំពាក់ម៉ាស៊ីនសាំង ចំណុះ ៣,៣លីត្រ V6 ប្រភេទ T-GDi មានកម្លាំងរហូតដល់ទៅ ៣៦៥សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី សម្រាប់ម៉ូដែលប៉ុងពីរ AWD។

Stinger នឹងផ្តល់ជម្រើសប៉ុងពីរ AWD មកស្តង់ដារ សម្រាប់ទីផ្សារដែលប្រើចង្កូតឆ្វេង ខណៈទីផ្សារប្រើចង្កូតស្តាំវិញ នឹងទទួលបានប្រភេទប៉ុងមួយវិលកង់ក្រោយ RWD។ ទោះជាយ៉ាងណា ពួកវានឹងដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។

ចំណែកឯកាប៊ីនខាងក្នុងវិញ រថយន្ត Sedan ស្ព័រនេះបំពាក់អេក្រង់ Touchscreen ទំហំ ១០,២៥អ៊ីញ ដែលមានមុខងារសំខាន់ៗ ដូចជា ផែនទី, Bluetooth Multi-Connection, Apple CarPlay និង Android Auto ព្រមទាំង Voice Control System។ មិនតែប៉ុណ្ណោះ កុងទ័រឌីជីថលទំហំ ៧អ៊ីញក៏ជាការបំពាក់ថ្មីផងដែរ។

បើនិយាយពីសុវត្ថិភាពវិញ Stinger នាំយកមុខងារជាច្រើន ដូចជា Safe Exit Warning (SEW), Blind-Spot View Monitor (BVM), Lane Following Assist (LFA), Highway Driving Assist (HDA), Rear Occupant Alert (ROA) និង Intelligent Speed Limit Assist (ISLA) ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda BT-50 សេរ៊ីថ្មី បញ្ចេញតម្លៃផ្លូវការ នៅប្រទេសមួយ

ក្រុមហ៊ុន Mazda បានចាប់ផ្តើមធ្វើការប្រកាសទទួល ការបញ្ជាទិញរថយន្តភីកអាប់ BT-50 សេរ៊ីថ្មីរបស់ខ្លូននៅក្នុងប្រទេសអូស្រ្តាលី​ នៅថ្ងៃទី ០១ ​ខែតុលានេះ មិនតែប៉ុណ្ណេះ ក្រុមហ៊ុន Mazda បានធ្វើការប្រកាសអំពីតម្លៃ និងបញ្ជាក់បន្ថែមអំពីរថយន្តភីកអាប់ដែលផលិតផ្អែកតាមរថយន្តភីកអាប់ Isuzu D-Max នេះផងដែរ។

សម្រាប់រថយន្ត BT-50 សេរ៊ីថ្មី មានជម្រើស ៣ម៉ូឌែលគឺ​ ​XT, XTR និង GT ដែលមានតួរខ្លូនពីរបាំងជាប្រភេទ Dual Cab Chassis (គ្មានទ្រុងក្រោយ) និងDual Cab Pickup​​ មានតម្លៃចាប់ពី ៣២ ០០៤ដុល្លារ រហូតដល់ ៤៣ ៥៤៥ដុល្លារ។

រថយន្តភីកអាប់ BT-50 សេរ៊ីថ្មីនេះ បានបំពាក់ស្តង់ដាមកជាមួយ

  •  ថាសកង់អាលុយមីញ៉ូម (Alloy) ទំហំ ១៧អ៊ីញ
  • ចង្កៀងខាងមុខប្រភេទ LED
  • ប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់
  • ប្រព័ន្ធកំសាន្ត Touchscreen អេក្រង់ទំហំ ៧អ៊ីញ ជាមួយមុខងារភ្ជាប់ទូរស័ព្ទដៃ iOS និង Android (Smartphone integration) ប្លូធូស​ មុខងារ DAB + Digital Radio កាំម៉េរាក្រោយ
  • ប្រព័ន្ធបញ្ជារអេឡិចត្រូនិចកញ្ចក់ចំហៀង បង្អូច និងមុខងារជាច្រើនបន្ថែមទៀត។

បន្ថែមពីនេះប្រភេទ Baseម៉ូដែល​​របស់ភីកអាប់ BT-50 បានបំពាក់មកជាមួយនិងប្រព័ន្ធសុវត្តិភាពដូចជា ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ, bling spot monitoring, lane keeping, ប្រព័ន្ធចូលចតមុខ-ក្រោយ, dynamic stability control, hill-descent and hill-launch assists, rear-cross traffic alert, turn assist and cruise control (សម្រាប់ម៉ូឌែលលេខដៃ) និង adaptive cruise control (សម្រាប់ម៉ូឌែលលេខស្វ័យប្រវត្តិ)។

BT-50 សេរ៊ីថ្មីនេះបានបំពាក់ជាមួយ​ និងម៉ាស៊ីនម៉ាស៊ូត​ ៣,០លីត្រ ទ័រប៊ូ​ ទំហំ​ ៤ស៊ីឡាំង មានកម្លាំង​ ១៩២សេះ និងកម្លាំងបង្វិល ៤៥០Nm ព្រមទាំងដំណើរការជាមួយប្រអប់លេខដៃ ឬ អូតូ​​ ៦វគ្គ សម្រាប់ជម្រើសប៉ុងមួយ និងប៉ុង២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិននៅតែជាពោងសង្គ្រោះជីវិតដ៏សំខាន់សម្រាប់ Nissan

Nissan គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​ទៀត​ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​លក់​ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​​ជំងឺ​កូវីដ​១៩។ យ៉ាងណាក្ដី​ Nissan នៅ​មាន​សង្ឃឹម​លើ​​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​ក្នុង​លោក។

Nissan បាន​បន្ត​ឈរ​ជើង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដ៏​ខ្លាំង​ក្លា​មួយ​ក្នុង​ប្រទេស​ជប៉ុន តាម​រយៈ​ការ​ចាប់​ដៃ​គូ​សហការ​ក្រោម​យុទ្ធសាស្ត្រ​​ 50:50 ជា​មួយ​ក្រុមហ៊ុន​រថយន្ត​ចិន Dongfeng Motor Group ដោយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ក្រុមហ៊ុន Nissan ជាប់​ចំណាត់​ថ្នាក់​លេខ ៤​ក្នុង​ប្រទេស​ចិន ជា​មួយ​ការ​កាន់​កាប់​ចំណែក​ទីផ្សារ​បាន​ ៦,៧%។

សម្រាប់ Nissan ចំនួន​លក់​នៅ​ប្រទេស​ចិន​​របស់​ក្រុមហ៊ុន​មាន​ការ​ធ្លាក់​ចុះ ១% ប៉ុណ្ណោះ នៅ​អំឡុង​ត្រីមាស​​​ឆ្នាំ ២០១៩ ​ដែល​បិទ​បញ្ចប់​នៅ​ត្រឹម​ខែ​មីនា ខណៈ​ពេល​ដែល​ចំនួន​លក់​សរុប​លើ​ទូទាំង​សកល​លោក​មាន​ការ​ធ្លាក់​ចុះ ១១%។ បន្ថែម​ពី​នេះ​ចំនួន​លក់​នៅ​ចិន​ គឺ​ស្មើ​ប្រហែល​នឹង ១ភាគ៣ នៃ​ចំនួន​លក់​សរុប​របស់ Nissan នៅ​ទូទាំង​សកលលោក​ដែល​មាន​ចំនួន ៤,៩៣​លាន​គ្រឿង។

​​​​ចំពោះ​ផែនការ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន Nissan និង Dongfeng មាន​គម្រោង​ថា​បង្កើន​ចំនួន​លក់​សរុប​នៅ​ប្រទេស​ចិន​ឲ្យ​បាន ២,៦​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ នៅ​ត្រឹម​ឆ្នាំ ២០២២ ខាង​មុខ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលដែល​ពណ៌ស ឬពណ៌ខ្មៅ ជាពណ៌ឡានពេញនិយមខ្លាំង

​បើ​តាម​​ទិន្នន័យ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ BASF បាន​បង្ហាញ​ឲ្យ​ដឹង​ថា​មាន​ពណ៌​ចំនួន ៤ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​​លើ​រថយន្ត​នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​ក្នុង​នោះ​មាន​ពណ៌​ស (៣៩%) ពណ៌​ខ្មៅ (១៦%) ពណ៌​ប្រផេះ (១៣%) និង​ពណ៌​ប្រាក់ (១០%)។

មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពណ៌​ស ពណ៌​ខ្មៅ ពណ៌​ប្រផេះ និង​ពណ៌​ប្រាក់​ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​រឿង​ពិត​ដែល​ថា​ពណ៌​ទាំង​នេះ​គឺ​ស៊ី​ជា​មួយ​​ពណ៌​គ្រប់​យ៉ាង ​ហើយ​រថយន្ត​​ស្ទើរ​តែ​ទាំង​អស់​មាន​ជម្រើស​ពណ៌​ទាំង​នេះ។ ពណ៌​ទាំង​នេះ​មិន​ងាយ​ហួស​សម័យ​ ខុស​ពី​​​​ពណ៌​ផ្សេង​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រថយន្ត​ខាត​តម្លៃ​ខ្លាំង​ពេល​លក់​ចេញ។

ក្នុង​ទីផ្សារ​មួយ​ចំនួន អតិថិជន​និយម​ទិញ​រថយន្ត​ពី​ហាង​លក់​ផ្ទាល់ៗ ដោយ​មិន​ពេញ​និយម​កុម្ម៉ង់​​ម៉ូដ​ជា​ពិសេស​នោះ​ទេ។ ចំណុច​នេះ​គឺ​ងាយ​ស្រួល​សម្រាប់​អតិថិជន​ ប៉ុន្តែ​ហាង​លក់​​រថយន្ត​ជា​ទូទៅ​ដាក់​បង្ហាញ​តែ​រថយន្ត​ពណ៌​ស ឬ​ពណ៌​ខ្មៅ ​ដើម្បី​ទាក់ទាញ​អតិថិជន និង​​អាច​លក់​ចេញ​បាន​លឿន ដោយ​សារ​ជា​ពណ៌​ពេញ​និយម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Maxima ប្រភេទ 40th Anniversary Edition ថ្មី វិច Option មកកប់

Nissan បានអបអរសាទរខួបលើកទី៤០ឆ្នាំនៃរថយន្ត Maxima នៅលើទីផ្សារអាមេរិកខាងជើង ដោយបានចេញម៉ូដែល Maxima 40th Anniversary Edition ថ្មី។

រថយន្ត Nissan Maxima 40th Anniversary Edition ស៊េរីឆ្នាំ២០២១ នេះត្រូវបានផលិតផ្អែកតាមម៉ូដែល Platinum ដែលមាន Option ពេញតែម្តង ព្រមទាំងបន្ថែមការតុបតែងខ្លួនផ្នែកខាងក្រៅ និងក្នុង បូករួមទាំងមុខងារថ្មីទៀតផង។

Maxima 40th Anniversary Edition មានតួខ្លួនពណ៌ពិសេស គឺ Ruby Slate Gray Pearl ជាមួយដំបូលពណ៌ខ្មៅ, យ៉ាន់ Alloy ពណ៌ខ្មៅរលោង ទំហំ ១៩អ៊ីញ, បំពង់ស៊ីម៉ាំងពណ៌ខ្មៅ ក៏ដូចជាឡូហ្គូពណ៌ខ្មៅ ផងដែរ។ ចំណែកឯកាប៊ីនខាងក្នុងវិញ មានបំពាក់កៅអីស្បែកពណ៌ក្រហម មានប៉ាក់ឡូហ្គូ 40th Anniversary, ថ្នេរដេរពណ៌ក្រហម និង រំលេចដោយតាប្លូពណ៌ខ្មៅ។

រថយន្ត Sedan នេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT និងប៉ុងមួយវិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តចិនធំបំផុត ចេញលក់ SUV ថ្មីតម្លៃតែជាង ១ម៉ឺនដុល្លារ

BYD Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតនៅក្នុងប្រទេសចិន ក៏បានផលិតរថយន្តប្រើម៉ាស៊ីនសាំងដែរ ហើយឥឡូវនេះបានចេញ SUV ថ្មីរបស់ខ្លួន ហៅថា Song Plus។

រថយន្ត BYD Song Plus នេះបានពាំនាំមកនូវការឌីហ្សាញថ្មី ព្រមទាំងកម្លាំងខ្លាំងជាងមុន និងផាសុកភាពប្រសើរជាងមុនផងដែរ។ SUV ខាងលើមានប្រវែង ៤ ៧០៥មីល្លីម៉ែត្រ ទទឹក ១ ៨៩០មីល្លីម៉ែត្រ និងកម្ពស់ ១ ៦៨០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧៦៥មីល្លីម៉ែត្រ។

Song Plus បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨២សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាពិសេសៗមួយចំនួន ព្រមទាំងប្រព័ន្ធជំនួយការបើកបរវៃឆ្លាត DiPilot ដោយក្នុងនោះមានមុខងារច្រើនជាង ២០ រួមទាំង adaptive cruise control, lane departure warning system និង កាមេរ៉ា៣៦០ដឺក្រេ ផងដែរ។

ចំពោះតម្លៃវិញគឺចាប់ពី ១៧ ១១០ដុល្លារ រហូតដល់ ២១ ២៥០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Royal Enfield ម៉ូឌែល Himalayan ដែលកំពុងទទួលបានការពេញនិយម ពេលនេះបំពាក់ជាមួយម៉ាស៊ីនជំនាន់ទី ៦ ហើយ

យើងតែងតែនិយាយថា ការជិះម៉ូតូគឺជាមធ្យោបាយល្អ និងរីករាយបំផុត ដើម្បីរុករក និងស្វែងយល់ពីពិភពលោកនេះ។ ក្រុមហ៊ុនម៉ូតូក៏បានគិតឃើញពីចំណុចនេះផងដែរ ហើយថ្ងៃនេះក៏មានម៉ូតូជាច្រើនដែលផលិតឡើងសម្រាប់តម្រូវការមួយនេះផងដែរ។ នៅប្រទេសឥណ្ឌា ក្រុមហ៊ុន Royal Enfield បានផលិតអោយពួកយើងនូវម៉ូតូ Himalayan ដែលជាម៉ូឌែលទទួលបានជោគជ័យមួយ របស់ក្រុមហ៊ុន។ Himalayan ជាម៉ូឌែលដែលយកឈ្មោះតាមជួរភ្នំដ៏ល្បីល្បាញ ​(​ភ្នំ​ហិមពាន្ត)  ដែលទើបតែត្រូវបានគេផ្តល់ឈ្មោះអោយថាជាប្រភេទម៉ូតូដែលសន្សំសំចៃ។ សំនួរសួរថាតើ​​ Royal Enfield Himalayan BS-VI ម៉ាស៊ីនជំនាន់ទី៦នេះ នឹងមានអ្វីអស្ចារ្យទៅ?

ម៉ូតូរបស់យើងមានម៉ាស៊ីន ៤១១ cc ដំណើរការម៉ាស៊ីនឆាប់រហ័ស និងគម្របបិទបើកកែបដ៏ស្រស់ស្អាតរឹងមាំ។ និយាយដោយត្រង់ទៅចុះ សំរាប់ការផ្លាស់ប្តូរគឺមានចំនួនតែពីរ បី ចំណុចប៉ុណ្ណោះ។ ទីមួយគឺប្រព័ន្ធគ្រប់គ្រងការបញ្ចេញផ្សែងដែលក្រុមហ៊ុន Royal Enfield បានរចនាឡើងយ៉ាងសម្រិតសម្រាំងសំរាប់ Himalayan ម៉ាស៊ីន BS-VI។ ម៉ាស៊ីនជំនាន់ទី៦ BS-VI របស់ម៉ូតូ Himalayan មានកំលាំងបង្វិល៣២ញ៉ូតុន និងកំលាំង ២៤,៣សេស ហើយបើប្រៀបធៀបទៅគឺមានកំលាំងតិចជាងម៉ាស៊ីនជំនាន់ទី ៥ BS-IV ត្រឹមតែ០,២សេះប៉ុណ្ណោះ។ ពួកយើងក៏ឃើញពីបំរែបំរួលបន្ទាត់បិតត្រង់ដែលបានធ្វើឱ្យកង់មានភាពរលូនលើការបង្កើនល្បឿន។

ម៉ូតូ Himalayan នៅតែជាម៉ូតូដែលងាយស្រួលប្រើប្រាស់ និងជាមិត្តល្អដល់អ្នកប្រណាំងគ្រប់រូប។ ជាការពិត បើទោះជាមានដៃគួរប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដូចជាម៉ូតូ BMW G 310 GS, KTM 390 និង Hero Xpulse ក៏ដោយ ម៉ូតូ Himalayan នៅតែអាចរក្សាដំណែងរបស់ខ្លួនអោយមានភាពខ្លាំងដដែល។ មិនថាស្ថានភាពផ្លូវលំបាក ឡើង ចុះ ឬក៏អ្នកមិនសូវស្ទាត់ជំនាញក្នុងការបើកបរក៏ដោយ ក៏គ្មានបញ្ហាសម្រាប់ម៉ូតូមួយនេះដែរ ព្រោះវានឹងធ្វើអោយអ្នក មានភាពជឿរជាក់បំផុត។​ និយាយឲ្យត្រង់ទៅ វាពិតជាសាកសមឥតខ្ចោះនៅក្នុងក្រុមអ្នកជិះម៉ូតូ។ គោលដៅសម្រាប់ម៉ូតូ Himalayan គឺអាចទៅដល់គ្រប់ទីកន្លែងដែលអ្នកបើកបរចង់ទៅ។

ចំនុចទីពីរគឺប្រព័ន្ធហ្វ្រាំង (ABS) ដែលបានបំពាក់នៅកង់ខាងក្រោយ វាជាសញ្ញាបង្ហាញអោយឃើញថា Himalayan កាន់តែជាមិត្តដ៏ល្អសំរាប់គ្រប់ស្ថានភាពផ្លូវ និងផ្តល់សុវត្ថិភាពដល់អ្នកបើកបរ។ ហើយបានរចនាឡើងយ៉ាងច្បាស់នៅលើផ្ទៃ ហើយទាមទារឱ្យមានការចុចរយៈពេល ៥វិនាទី ដែលអំពូល ABS ចាប់ផ្តើមបញ្ចេញពន្លឺ។

ដើម្បីសុវត្ថិភាពក្នុងការបើកបរ Royal Enfield បានបំពាក់នៅភ្លើងសុវត្ថិភាពជាច្រើន ប៉ុន្តែមិនបានបំពាក់នៅភ្លើង Hazard នោះទេ។ នេះពិតជាមានសារះសំខាន់ណាស់សំរាប់ការបំភ្លឺផ្លូវនៅពេលស្ថានភាពផ្លូវងងឹត។ ជាមួយគ្នានេះដែរយើងក៏ឃើញមានការបន្ថែមទំងន់ ៥ គីឡូក្រាមផងដែរដោយផ្តល់នូវទំងន់ដល់គែមរហូតដល់ ១៩៩ គីឡូក្រាមដែលវាទាបជាងការតុបតែងប្រព័ន្ធបំភាយ។ នេះមិនធ្វើអោយមានការប៉ះពាល់នៅពេលជិះលើកែបនោះទេហើយក៏មិនគួររំខានដល់អ្នកកំពុងបើកបរនោះដែរ។

ជាចុងក្រោយ ដែលយើងចង់ប្រាប់អ្នកទាំងអស់គ្នានោះគឺ យើងមានពណ៌ថ្មីចំនួន ៣ លើការផ្តល់ជូនគឺ ប្រផេះ (Gravel Grey) ខៀវ (Lake Blue) និងក្រហម(Rock Red)។ ចំពោះតម្លៃរបស់ពណ៌ប្រផេះ (Gravel Grey) គឺដូចគ្នានឹង ពណ៌ប្រផេះ (Sleet Grey) គឺតម្លៃ ១,៨៩ លានរូពី (អតីតបន្ទប់តាំងបង្ហាញ) រីឯ ២ពណ៌ផ្សេងទៀតតម្លៃ ១,៩១ លានរូពី (អតីតបន្ទប់តាំងបង្ហាញ)។ ជម្រើសពណ៌ទាំងបីខាងលើនេះ គឺមានមានលាយជា ២ពណ៌ដែលមើលទៅមានភាពទាក់ទាញខ្លាំងមែនទែន។ ត្រង់ចំនុចតម្លៃនេះយើងឃើញតែវីរៈបុរស Xpulse ស្រាលជាងមុននៅលើកាបូប។ ប្រសិនបើយើងពិចារណានូវអ្វីដែល Himalayan ពិតជាផ្តល់អោយយើងប្រហែលជាយល់ពីមូលហេតុដែលវាអំពាវនាវដល់មនុស្សជាច្រើន។ បំរែបំរួល BS-VI ពិតជាមិនមានការផ្លាស់ប្តូរច្រើនទេក្រៅពីការបំភាយឧស្ម័ន ភ្លើងគ្រោះថ្នាក់ ពណ៌លាយគ្នាដែលផ្តល់នូវភាពលេចធ្លោរនៅលើដងផ្លូវ និងប្រព័ន្ធបញ្ជារបិត បើក ហ្វ្រាំង ABS។ ដូច្នេះតើអ្នកគិតយ៉ាងណាដែរចំពោះចំណុចផ្លាស់ប្តូររបស់ម៉ាស៊ីនជំនាន់ទី៦ BS-VI នេះ? បើទោះជាមិនមានការផ្លាស់ប្តូរច្រើន ក៏ប៉ុន្តែអ្វីដែលពិសេសគឺវាបានជួយសន្សំសំចៃ និងការកាត់បន្ថយការបំភាយឧស្ម័នពុល ជាមួយកំលាំងខ្លាំង ដែលយើងបានដឹងវារួចមកហើយដែរ និងពេញចិត្តស្រលាញ់។

ម៉ូតូ Royal Enfield ម៉ូឌែល Himalayan នេះមានលក់ជាផ្លូវការនៅកម្ពុជាយើងផងដែរ ដែលអ្នកទាំងអស់គ្នាអាចរកទិញបាននៅអគារតាំងបង្ហាញរបស់ Royal Enfield ដែលមានតម្លៃ ៤ ៩០០ដុល្លារ ហើយលោកអ្នកក៏អាចធ្វើការបង់រំលស់បានផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ថាចង់បានប្រណីតភាពជាងបច្ចេកវិទ្យា

Rolls-Royce នៅតែរក្សាជំហរយ៉ាងរឹងមាំ ក្នុងការជ្រើសរើសយកប្រណីតភាពជាជាងបច្ចេកវិទ្យាថ្មី។

បន្ទាប់ពីការដាក់បង្ហាញរថយន្ត Ghost ជំនាន់ទី២ថ្មី ដែលរក្សាការឌីហ្សាញក្នុងកាប៊ីនដូចរថយន្ត Rolls-Royce ដទៃទៀត ដោយបំពាក់ប៊ូតុងចុច និងកុងតាក់ជាច្រើន វាបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនរថយន្តអង់គ្លេសនេះកំពុងតែដើរលើគន្លងផ្លូវមួយ ដែលផ្ទុយពីក្រុមហ៊ុន Mercedes-Benz កំពុងធ្វើលើ S-Class ថ្មីរបស់ពួកគេ។

លោក Alex Innes​ ដែលជាប្រធានផ្នែកឌីហ្សាញនៅ Rolls-Royce អះអាងថា វាចាំបាច់ណាស់សម្រាប់ពួកគេ ក្នុងការពិចារណាយ៉ាងប្រុងប្រយ័ត្ន ចំពោះបច្ចេកវិទ្យាថ្មីដែលត្រូវបំពាក់។ ជាមួយគ្នានេះ លោក Innes បានបន្ថែមថា មូលហេតុដែលរថយន្តដូចជា Phantom និង Ghost នៅតែប្រើ Analog ជាជាង Touchscreen ក៏ដោយសារតែពួកវាងាយស្រួលប្រើប្រាស់ជាង។

ថ្វីបើ Ghost ថ្មីមិនមានបំពាក់អេក្រង់ Touchscreen ដែលមានកម្រិតបង្ហាញខ្ពស់ ក៏មិនមែនមានន័យថា វាគ្មានបច្ចេកវិទ្យាថ្មីដែរ។ ជាក់ស្តែង Rolls-Royce Ghost ឆ្នាំ២០២១ បានបំពាក់ប្រព័ន្ធជើងក្រោមដ៏ទំនើបបំផុតមួយ ដោយប្រើកាមេរ៉ាដើម្បីពិនិត្យមើលផ្លូវខាងមុខ និងត្រៀមផ្លាស់ប្តូរស្ថានភាពបូម ឲ្យសមស្របទៅតាមស្ថានភាពផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+