ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញឡាន Touareg Last Edition ដើម្បីលាម៉ាស៊ីន V8

Volkswagen នឹងឈប់ប្រើម៉ាស៊ីន V8 TDI លើរថយន្ត Touareg តទៅទៀត ដូច្នេះក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ បានបញ្ចេញម៉ូដែលពិសេសមួយ ហៅថា Touareg V8 Last Edition។

ទោះជាយ៉ាងណា រថយន្ត SUV នេះនឹងត្រូវផលិតមានកំណត់ត្រឹមតែ ៤០០គ្រឿង និងសម្រាប់តែទីផ្សារប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លសចាប់ពី ១២២ ៩០០ដុល្លារ ហើយនឹងមានលក់ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ តទៅ។

រថយន្ត Touareg V8 Last Edition មានជម្រើសចំនួន ៦ពណ៌ គឺ Pure White, Malbec Red, Silicon Gray, Antimony Silver, Deep Black Pearl និង Oryx White Pearl។ វាបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៤១៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4Motion AWD។

SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា រហូតដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន Ford Bronco ២០២១ ថ្មីបើក Off-road ទើបដឹងខ្លាំងប៉ុណ្ណា (មានវីដេអូ)

បន្ទាប់ពីបានបង្ហាញរថយន្ត Bronco ឆ្នាំ២០២១ ជាផ្លូវការរួចមក ក្រុមហ៊ុន Ford បានបញ្ចេញវីដេអូមួយ បង្ហាញឲ្យឃើញក្រុមវិស្វកររបស់ខ្លួន យករថយន្ត SUV នេះទៅបើក Off-road តាមជួរភ្នំ ក្នុងទីក្រុង Moab នៃរដ្ឋ Utah សហរដ្ឋអាមេរិក។

វីដេអូដែលបង្ហោះដោយ Channel ឈ្មោះ The Bronco Nation លើគេហទំព័រនោះ បង្ហាញឲ្យឃើញ រថយន្ត Bronco ត្រូវបានគេយកទៅបើកតាមផ្លូវភ្នំពិបាកៗខ្លាំងមែនទែន។

ក្នុងវីដេអូនោះ គេក៏សង្កេតឃើញរថយន្ត Bronco ខាងលើ បានកោសផ្នែកមួយចំនួនផងដែរ ប៉ុន្តែវាគឺជារឿងធម្មតាទៅហើយ នៅពេលដែលយើងយករថយន្តទៅបើក Off-road បែបនេះ៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វៀតណាមមាន Rolls-Royce Cullinan ជិះប៉ុន្មានគ្រឿងហើយ?

រថយន្ត​ Cullinan ដែល​ជា​ប្រភេទ​រថយន្ត​ SUV ដំបូង​របស់​ក្រុមហ៊ុន​ Rolls-Royce ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​បណ្ដា​អ្នក​មាន​ប្រាក់​នៅ​ជុំវិញ​ពិភពលោក​ ដោយ​សារ​តែ​ប្រណីតភាព​ដ៏​អស្ចារ្យ​របស់​វា។

នៅ​ប្រទេស​វៀតណាម​ឯណោះ រថយន្ត​ Rolls-Royce Cullinan ក៏​ទទួល​បាន​ការ​ចាប់​ចិត្ត​ខ្លាំង​ណាស់​ដែរ ហើយ​បើ​តាម​វិបសាយ​រថយន្ត​វៀតណាម​ Xehay ​បាន​ឲ្យ​ដឹង​ថា​នៅ​ទឹកដី​វៀតណាម មាន​រថយន្ត​ Cullinan សរុប ១១​គ្រឿង​មក​ហើយ ដែល​មាន​បើកបរ​លើ​ដង​ផ្លូវ ទាំង​តាម​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផ្លូវ​ការ និង​​ហាង​លក់​រថយន្ត​ឯកជន។ នៅ​វៀតណាម​រថយន្ត Cullinan នេះ​គឺ​មាន​តម្លៃ​​ខុស​ៗ​គ្នា​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣២ ទៅ ៤៦ ពាន់​លាន​ដុង ដែល​ស្មើ​ប្រមាណ ១,៣៨​លាន​ដុល្លារ ទៅ​ប្រមាណ ១,៩៨​លាន​ដុល្លារ។

រថយន្ត Cullinan មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង ៦,៧៥លីត្រ ១២ស៊ីឡាំង ជា​ប្រភេទ Twin-Turbocharged ដែល​វា​អាច​ផលិត​កម្លាំង​បាន ៥៦៣សេះ និង​មាន​ល្បឿន​អតិបរមា ២៥០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង់មួយខែត្រឹមតែ ៦៤៦ ដុល្លារ បានជិះរថយន្តស្ព័រជំនាន់ចុងក្រោយ CAMARO របស់អាមេរិច ភ្លាមៗ

អតិថិជនបានស្គាល់ និងដឹងរួចមកហើយថារថយន្តម៉ាក Chevrolet គឺជារថយន្តផលិតនៅសហរដ្ឋអាមេរិច ដែលមានការទទួលស្គាល់លំដាប់អន្តរជាតិ ទាំងគុណភាព បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព ការរចនារូបរាងដ៏ល្អប្រណីត និងទទួលបានពានរង្វាន់ឯកផ្នែកប្រភេទរថយន្ត ស៊ីដាន ភីកអាប់ SUV និងប្រភេទរថយន្តស្ព័រផងដែរ។

ក្រុមហ៊ុន Chevrolet Cambodia ក៏បាននាំចូលរថយន្តស្ព័រទំនើបៗស៊េរីឆ្នាំ២០២០ ដែលជាជំនាន់ចុងក្រោយ មានច្រើនពណ៌ ច្រើនជម្រើស សម្រាប់អតិថិជនដែលមានបំណងចង់ប្តូរពីរថយន្តធម្មតា មកជិះរថយន្តស្ព័រដែលមានតម្លៃសមរម្យ ត្រឹម8ម៉ឺនជាងប៉ុណ្ណោះ។

រថយន្តស្ព័រដែលក្រុមហ៊ុន Chevrolet Cambodia នាំចូលគឺម៉ូឌែល CAMARO ដែលមានការរចនាឌីហ្សាញយ៉ាងទំនើប ពោរពេញដោយ​ភាពទាន់សម័យ ទាក់ទាញ ប្រណីតភាពទាំងរូបរាង និងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់។ ម៉្យាងវិញទៀតរថយន្តម៉ូឌែលនេះក៏មានវត្តមានក្នុងរឿងហូលីវ៉ូត Transformer ដែលមានការពេញនិយមជុំវិញពិភពលោកផងដែរ។

រីឯលក្ខណៈពិសេសវិញ រថយន្តស្ព័រ CAMARO ក៏មានបំពាក់ដោយកម្លាំងម៉ាស៊ីន ២៧៥សេះ ខ្លាំងខ្លា មានសន្ទុះដ៍អស្ចារ្យ មានទំហំម៉ាស៊ីនសាំង ២,០លីត្រ ចំនួន ៤ ជាប្រភេទម៉ាស៊ីន Twin Turbo ដ៍ខ្លាំង មានប្រអប់លេខ ៨ លេខអូតូ និង ៨ លេខដៃ ខ្លាំង ស៊ីសាំងតិច ជាមួយបច្ចេកវិទ្យា RWD, មានប្រព័ន្ធកំណត់នៃការបើកបរ (Drive Mode: Tour / Sport / Snow) មានពោងសុវត្ថិភាព ៦គ្រាប់ សិនស័រជំនួយពេលចូលចត ជាមួយកាមេរ៉ា មើលក្រោយយ៉ាងច្បាស់ កន្ទុយត្រីបំពាក់ជាមួយកាមេរ៉ា Rear Spoiler Camera មើលកោយពេលបើកបរ ប្រព័ន្ធជំនួយអោយបើកក្នុងគន្លងផ្លូវត្រឹមត្រូវ ប្រព័ន្ធទប់លំនឹងរថយន្ត ប្រព័ន្ធសាកថ្មដោយមិនប្រើខ្សែ, ប្រព័ន្ធហ្រ្វាំង ABS+EBD ចង្គៀងគុជ LED និងភ្លើង LED បំភ្លឺពេលថ្ងៃ ប្រព័ន្ធបង្ហាញពីព័ត៌មានល្បឿននៅលើកញ្ចក់ផ្នែកខាងមុខ (Head Up Display) មានសេនស័រថ្លឹងសម្ពាធកង់ទាំង ៤គ្រាប់, សំបកកង់ពិសេស អាចបន្តរត់បានដល់ល្បឿន ៨០ គ.ម/ម៉ោង ក្នុងស្ថានភាពបែកកង់ (Run-Flat Tires) ប្រព័ន្ធប្រតិបត្តិការដោយប្រើប្រព័ន្ធហ្រ្វាំង Brembo ប្រព័ន្ធវាស់សម្ពាធកង់ TPMS និងពិសេសជាងនេះទៅទៀតមានតេលេបញ្ចេះសោពីចំងាយ (Smart Key) ផ្តល់ភាពត្រជាក់មុនចូលក្នុងរថយន្តផងដែរ។

សូមទស្សនាវិដែអូធ្វើបទបង្ហាញរថយន្តស្ព័រ CAMARO:

សម្រាប់ថ្ងៃឈប់សម្រាប់ខាងមុខនេះក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេស បញ្ចុះតម្លៃរហូតដល់ ១០ ០០០ដុល្លារ ផងដែរ ឬលោកអ្នកអាចបង់រំលស់ត្រឹមតែ ៦៤៦ ដុល្លារក្នុងខែតែប៉ុណ្ណោះ ដែលលោកអ្នកអាចរំលស់ជាមួយក្រុមហ៊ុន ឬធនាគារជាដៃគូរដែលមានត្រឹមឯកសារងាយៗដូចជា៖

១. អត្តសញ្ញាណប័ណ្ណ
២. ប័ណ្ណបើកបរ
៣. សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ
៤. លិខិតបញ្ជាក់ប្រាក់ខែ ឬ ឯកសារបញ្ចាក់ចំណូល

សម្រាប់ព័ត៌មានបន្ថែមបងអាចទំនាក់ទំនងមកទីតាំងក្រុមហ៊ុន​ Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ☎️ ០៩៥ ៥៥៥ ៨៣២ | ០៩៣ ៨៨៩ ៨៨៨​។

ឬតាមរយៈបណ្តាញសង្គម

Facebook: https://www.facebook.com/chevy.cambodia

Telegram: https://t.me/chevycambodia

Youtube: https://www.youtube.com/channel/UCl_CXe5Eu9q0d8XBUvGh5Mw

Instagram: https://www.instagram.com/chevroletcambodia/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយត្រឹមជាង ៦ម៉ឺនដុល្លារក៏អាចទិញឡានប្រណីត ៧កៅអី VIP ជិះបានដែរ

ក្រុមហ៊ុន GAC ជាក្រុមហ៊ុនដ៏ធំលំដាប់ខ្ពស់មួយនៅប្រទេសចិនដែលមានការសហការ Joint Venture ជាមួយក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះមានដូចជា Toyota, Honda, Lexus និង Mitsubishi ជាដើម ក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តផងដែរ ។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន GAC ក៏បាននាំចូលរថយន្តស៊េរីថ្មី VIP ម៉ូដែល GAC GN8 ប្រភេទវ៉ែនដ៏ប្រណីត ៧កៅអី ដែលមានការពេញនិយមខ្លាំង ដោយ​សារ​វា​មាន​ទំហំ​​ធំ​ទូលាយសម្រាប់តម្រូវការការងារប្រចាំថ្ងៃ និង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​​លក្ខណៈ​គ្រួសារផងដែរ។

រថយន្ត​វ៉ែន​ GAC GN8 ​​មាន​ចំណុច​លេច​ធ្លោ និង​ចំណុច​ទាក់ទាញ​ច្រើន ខុសពីរថយន្តដ៏ទៃ ដែលមានការរចនាឌីហ្សាញឡើយយ៉ាងប្រណីត គុណភាព សុវត្ថិភាព​ខ្ពស់ រួមទាំងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ រីឯ​តម្លៃ​ធូរ​ថ្លៃ​បំផុត​ត្រឹម ​ខ្ទង់ ៦​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ចំពោះលក្ខណៈពិសេសរថយន្ត​វ៉ែន​ GAC GN8 នេះរួមមាន៖ ​កៅអី​អង្គុយ​ចំនួន ៧ ដែល​មាន​​ទំហំ​ធំ​ទូលាយ​ផ្ដល់​ផាសុកភាព​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ និង​ជា​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​នឿយ​ហត់ ឬ​ឈឺ​ខ្លួន​ប្រាណ​នោះ​ឡើយ។ ក្រៅ​ពី​មាន​ទំហំ​ធំ​ទូលាយ​ នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​គ្រឿង​បរិក្ខារ​ទំនើបៗ​ជា​ច្រើន​ដូច​ជា​មាន​អេក្រង់​កម្សាន្ត​ទំហំ ១០អ៊ីញ, មាន​អេក្រង់​កម្សាន្ត​សម្រាប់​អ្នក​ដំណើរ​ជួរ​ទី​ពីរ, មាន​ដំបូល​កញ្ចក់​២ផ្នែក កៅអី​ជួរ​ទីពីរ​ជា​ប្រភេទ​កៅអី​ម៉ាស្សា​និង​មាន​ខ្យល់​ក្ដៅ/ត្រជាក់, មាន​ទ្វារ Auto (ទ្វា​ចំហៀង​និង​ខាង​ក្រោយ​អាច​បញ្ជា​បិទ/បើក​តាម​សោ​បាន) មាន​ភ្លើង​បំភ្លឺ​នៅ​ខាង​ក្នុង​តាម​ទ្វារ​និង​ដំបូង​ខាង​ក្នុង ហើយ​មាន​ភ្លើង​លើ​ចង្កូត​ជា​ដើម។

 

បន្ថែម​ពី​នេះ​ដែរ​ វា​ក៏​មាន​​មុខងារ​ទំនើបៗ​ទាន់​សម័យ​ដទៃ​ទៀត​ តួយ៉ាង​ដូច​ជា​​ការ​ប្រើ​នូវ​ប្រភេទ​អំពូល​ Projector ជា​មួយ​ភ្លើង DRL សម្រាប់​បំភ្លឺ​នា​ពេល​ថ្ងៃ, មាន​ Sensor ថ្លឹង​កង់, កាមេរ៉ា​អាច​មើល​ជុំវិញ ៣៦០ ដឺក្រេ, មាន​ប្រព័ន្ធ Sensor ៤គ្រាប់​នៅ​ខាង​ក្រោយ, មាន​ប្រព័ន្ធ TCS រួម​ទាំង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោទ និង​ប្រព័ន្ធ​ពិសេសៗ​ជា​ច្រើន​ទៀត។ ចូល​ដល់​លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​វិញ ​​រថយន្ត​វ៉ែន​ប្រណីត​ GN8 ​នេះ​មាន​បំពាក់​​ដោយ​ម៉ាស៊ីន ២,០ លីត្រ ៤ស៊ីឡាំង ​ដែល​អាច​ផលិត​កម្លាំង​​ខ្លាំង​បាន​ដល់​ ១៩៨ សេះ ​ហើយ​​ភ្ជាប់​ជា​មួយ​នឹង​​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ (FWD)។ ចំណែក​កម្រិត​ស៊ី​ប្រេង​គឺ ១០០ គ.ម ស៊ី​ប្រេង​ប្រហែល​ ៨,៩ លីត្រ​ប៉ុណ្ណោះ។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ ក្នុងឱកាសថ្ងៃ​បុណ្យ​ឈប់​សម្រាក​ខាង​មុខនេះ ​ក្រុមហ៊ុន GAC  ក៏មានការផ្តល់ជូនដ៏ពិសេសមិនធ្លាប់មានចំពោះរថយន្ត​​វ៉ែន​ប្រណីត​ GAC GN8 គឺមាន​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន ៥០០០​ដុល្លារ ភ្លាមៗ។

សូមទស្សនាវិដេអូធ្វើបទបង្ហាញរថយន្តវ៉ែន GAC GN8:

https://youtu.be/iL2yHqFXB3U

ក្រៅពីរថយន្ត GAC GN8 ក្រុមហ៊ុនក៏បាននាំចូលរថយន្តប្រភេទ SUV ស៊េរីថ្មី២ម៉ូឌែលផ្សេងទៀតគឺ GAC GS5 និង GAC GS8 ផងដែរ។

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖ ០៩៥ ៩៩៩ ១៦៧ | ០៩៥ ៩៩៩ ០២៩ ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #១១០ មហា​វិថី​សហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ឬអាចទាក់ទងតាមបណ្តាញសង្គម៖

Facebook: https://www.facebook.com/gacmotorcambodia/
YouTube: bit.ly/2Yth5aZ
Telegram: https://t.me/GACCambodia

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានអគ្គិសនីតម្លៃថោកជាងគេបំផុតនៅអាមេរិក

រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​នា​ពេល​បច្ចុប្បន្ន នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ដូច​ជា​ម៉ូដែល Nissan Leaf និង​រថយន្ត Mini Cooper SE ​ដែល​វា​មាន​តម្លៃ​ខ្ទង់ ៣​ម៉ឺន​ដុល្លារ។

យ៉ាងណាក្ដី​នា​ពេល​ខាង​មុខ​នេះ​ក្រុមហ៊ុន​រថយន្ត​ Kandi America នឹង​ដាក់​លក់​រថយន្ត​​អគ្គិសនី ​Model K27 ក្នុង​តម្លៃ​ត្រឹម ១៩ ៩៩៩​ដុល្លារ​ប៉ុណ្ណោះ ដែល​​នេះ​មិន​ទាន់​គិត​​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សម្រាប់​រថយន្ត​អគ្គិសនី​ផង បើ​គិត​បញ្ចូល​ប្រាក់​ឧបត្ថម្ភ ៧​ពាន់​ដុល្លារ​ទៀត តម្លៃ​នៅ​សល់​ត្រឹម ១២ ៩៩៩​ដុល្លារ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ Kandi ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Garland រដ្ឋ Texas ដែល​បាន​​ផលិត​រថយន្ត​អគ្គិសនី​​លក់​ក្នុង​ប្រទេស​ចិន​តាំង​ពី​ឆ្នាំ ២០១២។ ក្រៅ​ពី​រថយន្ត​ Model K27 នេះ ​ក្រុមហ៊ុន​ក៏​មាន​រថយន្ត​មួយ​ទៀត​​គឺ Model K23 ដែល​មាន​តម្លៃ​ចាប់​ពី ២៩ ៩៩៩​ដុល្លារ។

រថយន្ត​ Model K27 មាន​កម្លាំង​ត្រឹម ២៧​សេះ​ ប៉ុណ្ណោះ ដែល​មាន​ល្បឿន​អតិបរមា​ ១០១ គ.ម/ម៉។ វា​មាន​បំពាក់​អាគុយ​ទំហំ ១៧,៦៩ kWh ដែល​ចំណាយ​ពេល​ ៧​ម៉ោង​ក្នុង​ការ​សាក ហើយ​ពេល​សាក​ពេញ​អាច​ជិះ​បាន​ចម្ងាយ ១៦០ គីឡូម៉ែត្រ៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ពន្យាពេលផលិតឡាន Hybrid

សង្វាក់ផលិតកម្មនៃរថយន្ត Ferrari SF90 Stradale ត្រូវបានពន្យាពេល ដោយសារតែវីរុសកូរ៉ូណា។

ក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើមានបំណងចង់ដឹករថយន្តឲ្យអតិថិជន SF90 Stradale នៅដើមពាក់កណ្តាលឆ្នាំ២០២០ នេះ។ ផ្ទុយទៅវិញ Ferrari បានបញ្ជាក់ម្តងទៀតថា ការដឹករថយន្តឲ្យអតិថិជននៅអឺរ៉ុប នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ ខណៈសហរដ្ឋអាមេរិក ចាំយូរជាង ២ខែទៀត។

Ferrari SF90 Stradale គឺជារថយន្តប្រភេទ Plug-in Hybrid ដែលមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged V8 ជាមួយម៉ូទ័រអគ្គិសនីចំនួន​៣ ដែលបង្កើតកម្លាំងបានសរុប ៩៨៦សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៥វិនាទី ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុម! Tesla ឥឡូវមានសេវាបិតស្កុតឡានទៀត

ក្រុមហ៊ុន Tesla បានចាប់ផ្តើមផ្តល់សេវាកម្មបិតស្កុតរថយន្តនៅក្នុងប្រទេសចិន ទំនងជាដំណោះស្រាយមួយ ព្រោះខ្លួនផ្តល់ជម្រើសពណ៌រថយន្តមានកំណត់។

Tesla អះអាងថា សេវាកម្មបិតស្កុតរថយន្តរបស់ខ្លួននឹងចាប់ផ្តើមក្នុងទីក្រុងចំនួន ៥ គឺ Beijing, Shanghai, Guangzhou, Shenzhen និង Suzhou ហើយនឹងពង្រីកទៅទីក្រុងដទៃផ្សេងទៀតនៅពាក់កណ្តាលខែនេះ។

ទោះជាយ៉ាងណា Tesla មិនបានបញ្ជាក់ឡើយថា នឹងផ្តល់ជម្រើសពណ៌ស្កុតប៉ុន្មាន ប៉ុន្តែយើងដឹងហើយថា ការបិតស្កុតនេះគឺមានច្រើនពណ៌ច្រើនជម្រើសមែនទែន។ ជាមួយគ្នានេះដែរ Tesla ក៏មិនបានបង្ហាញតម្លៃនៃការបិតស្កុតរថយន្តមួយគ្រឿងប៉ុន្មានដែរ ប៉ុន្តែការបិតស្កុតដូរពណ៌រថយន្តនៅបរទេស ជាទូទៅត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ទាំង ៦ មានម៉ាស៊ីនស្ទុះខ្លាំងជាងគេ

រថយន្ត​ភីកអាប់​ចំនួន ៦ ត្បិត​ថា​មាន​ទំហំ​ធំ មាន​ទម្ងន់​ធ្ងន់​មែន ប៉ុន្តែ​តាម​រយៈ​ការ​​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​លើសពី ៥​វិនាទី​ឡើយ។

៦. Ford F-150 Limited ឆ្នាំ ២០១៩ ៖ ៥វិនាទី

– ម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង

– កម្លាំង ៤៥០សេះ

៥. Ford F-150 Raptor SuperCrew ឆ្នាំ ២០១៧ ៖ ៤,៩វិនាទី

– ម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង

– កម្លាំង ៤៥០សេះ

៤. Dodge RAM SRT-10 ឆ្នាំ ២០០៤ ៖ ៤,៩វិនាទី

– ម៉ាស៊ីន ៨,៣លីត្រ ១០ស៊ីឡាំង

– កម្លាំង ៥០០សេះ

៣. GMC Syclone ឆ្នាំ ១៩៩១ ៖ ៤,៦វិនាទី

– ម៉ាស៊ីន Turbocharged ៤,៣លីត្រ ៦ស៊ីឡាំង

– កម្លាំង ២៨០សេះ

២. Toyota Tundra Supercharged ៖ ៤,៤វិនាទី

– ម៉ាស៊ីន Supercharged ចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង

– កម្លាំង ៥០៤សេះ

១. Hennessey Venom 800 TT Ram SRT-10 ឆ្នាំ ២០០៥ ៖ ៤,៤វិនាទី

– ម៉ាស៊ីន Turbocharger ៨,៣លីត្រ ១០ស៊ីឡាំង

– កម្លាំង ៨០០សេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Rover : Defender 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover Defender នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Land Rover Defender ស៊េរីថ្មី ២០២០ ដែលមានទីតាំងនៅការិយាល័យ Jaguar Land Rover Cambodia កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ។ Land Rover : Defender ២០២០ បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹងកម្លាំង Off-road, ការច្នៃប្រឌិតថ្មីនិងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ធ្វើឲ្យបទពិសោធន៍បើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យមិនតែប៉ុណ្ណោះរថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេក្នុងទីផ្សាររថយន្ត Off-road ផងដែរ។

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Land Rover ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គកាន់តែពិសេសសម្រាប់អតិថិជនដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។

Land Rover Defender ២០២០ ពោរពេញដោយសមត្ថភាព​​​អស្ចារ្យ​ជាមួយនឹងរូបរាងដែលទាក់ទាញភ្នែកបំផុតគ្រប់ផ្នែក​ពោរពេញដោយភាពទាក់ទាញសម្រាប់ដំណើរទៅគ្រប់កន្លែង​​ជាមួយរថយន្តប្រភេទនេះ កាន់តែធ្វើអោយអ្នកមានទំនុកចិត្ត។ ចំណែកឯកាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិចល្អបំផុតសម្រាប់ការបើកបរលើផ្លូវលំបាក។ ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។

Land Rover Defender ២០២០ ការ​រចនាម៉ូត​​លំដាប់ពិភពលោក ជាមួយនឹង​​លក្ខណៈជំនាញ​ក្នុ​ងការ​បើកបរ ផ្លូវលំបាក ដែលបំពាក់ជាមួយនឹង​អំពូល​មុខ LED ​ដែល​ផ្ដល់នូវភាពទាន់សម័យ រឹងមាំ រួមទាំងមានកង់មុខ ក្រោយដ៏  រឹងមាំដើម្បីបង្ហាញអំពីគោលបំណងរបស់រថយន្ដនេះសម្រាប់ការ​រត់​កាត់លើផ្លូវ​ដ៏អស្ចារ្យជាមួយនិងភាពភ្លឺថ្លា ទាំងខាងមុខនិងខាងក្រោយ។

ជាមួយសមត្ថភាពពិសេស ជាមួយកង់របស់ Land Rover Defender ២០២០ គ្មានភាពរអិលពេលបើកបរ ហើយបន្ថែមជំនួយនៅពេលដែល​បត់បែនស្ថានភាពផ្លូវគ្រប់កាលៈទេសៈ បើទោះជាអ្នក​ជួប​នូវផ្លូវ​ជំរាលស្មុគស្មាញក៏ដោយ នោះ Land Rover Defender នឹង​ចាប់ដំណើរការ​ប្រព័ន្ធ​ជំនួយដំណើរការជាមួយនឹង​ប្រព័ន្ធគ្រប់គ្រងពេលចុះជំរាលដើម្បីប្រាកដថារថយន្ត មិនរអិលថយក្រោយ ឬជ្រុលទៅមុខលឿនពេក។

លោក ង៉ន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Off-Road មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ ម៉្យាងទៀត យើងសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ Off-Road ក៏ទទួលបានការពេញនិយមសម្រាប់អ្នកមានគ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+