ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia នៅអាមេរិក បង្កើតប្រវត្តិសាស្ត្រខែកក្កដាមិនធ្លាប់មានពីមុនមក

ឧស្សាហកម្ម​រថយន្ត​នៅ​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដូច​ជា​ក្រុមហ៊ុន​ Mazda ចំនួន​លក់​ប្រចាំ​ខែ​កក្កដា ឆ្នាំ ២០២០ ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ហើយ​ Hyundai ក៏​​មាន​សន្ទុះ​ងើប​ឡើង​វិញ​ដោយ​សារ​រថយន្ត Palisade របស់​ខ្លួន​ផង​ដែរ។

ពេល​នេះ Kia បាន​បញ្ចេញ​តួ​លេខ​ចំនួន​លក់​រាយ​ប្រចាំ​ខែ​កក្កដា ឆ្នាំ ២០២០ នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​តួ​លេខ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​បំផុត។ ទោះ​បី​ជា​​ជំងឺ​កូវីដ​១៩​បន្ត​រាតត្បាត​មែន ប៉ុន្តែ Kia អាច​លក់​រថយន្ត​បាន ៥២ ៤៧៩​គ្រឿង កាល​ពី​ខែកក្កដា ដែល​ជា​ប្រវត្តិសាស្ត្រ​​ថ្មី​មួយ​ប្រចាំ​ខែ​កក្កដា មិន​ធ្លាប់​ជួប​ពី​មុន​មក។

រថយន្ត​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​របស់ Kia គឺ​ម៉ូដែល Sorento និង Sportage ដែល​សុទ្ធ​សឹង​ជា​រថយន្ត​ SUV។ ចំណែក​​រថយន្ត​ Telluride ក៏​​មាន​តម្រូវ​ការ​ខ្ពស់​ផង​ដែរ ដែល​ចំនួន​លក់​មាន​ការ​កើន​ឡើង ៦៨,៣% ធៀប​នឹង​ខែ​មុន។

រថយន្ត​ដែល​លក់​បាន​តិច​បំផុត​របស់​ Kia គឺ​ម៉ូដែល​ K900 ដែល​លក់​បាន​ត្រឹម ២៥គ្រឿង តាម​ពី​ក្រោយ​ដោយ​រថយន្ត​ Cadenza ដែល​លក់​បាន​ ១០០​គ្រឿង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន Lexus LC ពិសេស ដែលមានអ្នកហ៊ានចាយ ២លានដុល្លារ ទិញយក

រថយន្ត​ Lexus LC 500 Convertible បាន​ចេញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​មុន ដែល​វា​មាន​លក់​តម្លៃ​ចាប់​ពី ១០១ ០០០​ដុល្លារ ជា​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​សម្រាប់​ម៉ាក​យីហោ​ Lexus។ នេះ​មិន​ទាន់​គិត​លើ​ការ​បន្ថែម​ Option ខ្លះៗ​ផង។

យ៉ាងណាក្ដី​ មាន​រថយន្ត​ Lexus LC 500 Convertible ស៊េរី​ឆ្នាំ ២០២១ ​ដ៏​ពិសេស​មួយ​ អាច​លក់​បាន​តម្លៃ​ថ្លៃ​មហាសាល។ មាន​អ្នក​ហ៊ាន​ចំណាយ​រហូត​ដល់ ២​លាន​ដុល្លារ ដើម្បី​ទិញ​យក Lexus LC 500 Convertible ឆ្នាំ ២០២១ មួយ​គ្រឿង​ដំបូង​គេ​ដែល​រំកិល​ខ្លួន​ចេញ​ពី​រោងចក្រ​ផលិត។

តាម​ពិត​ទៅ​រថយន្ត​ Lexus LC 500 Convertible ឆ្នាំ ២០២១ ដ៏​ពិសេស​នេះ​ត្រូវ​លក់​បាន​ក្នុង​ពិធី​ដេញ​ថ្លៃ Barett-Jackson Scottsdale កាល​ពី​ដើម​ឆ្នាំ ដែល​វា​ទើប​បាន​ផលិត​រួច​រាល់​កាល​ពី​ថ្មីៗ​នេះ ​ដើម្បី​ដឹក​ជញ្ជូន​ដល់​ម្ចាស់​របស់​វា​ដែល​មាន​ឈ្មោះ​ថា Kent Stevinson៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ES 300h ឆ្នាំ២០២១ ប្រើអាគុយ Hybrid ថ្មី ស៊ីសាំងតិចជាងមុន

Lexus បានបន្ថែមការអាប់ដេតមួយចំនួនទៅលើរថយន្ត ES សម្រាប់ស៊េរីឆ្នាំ២០២១ នៅក្នុងទីផ្សារប្រទេសជប៉ុនរបស់ខ្លួន។

ស្របពេលដែលការឌីហ្សាញនៅតែរក្សាដដែល រថយន្ត Lexus ES ថ្មី ទទួលបានការអាប់ដេតផ្នែកសុវត្ថិភាព និងគ្រឿងបរិក្ខាផ្សេងៗ ក៏ដូចជា អាគុយ Hybrid ថ្មី ផងដែរ។ ឥឡូវនេះ រថយន្ត ES 300h បានបំពាក់អាគុយ lithium-ion ជំនួសឲ្យអាគុយ nickel-hydrogen ដោយអះអាងថា នឹងជួយសន្សំសំចៃជាងមុន។

គួរឲ្យដឹងថា ES300h ឆ្នាំ២០២១ មានកម្រិតស៊ីសាំងជាមធ្យមត្រឹម ២២,៣គីឡូម៉ែត្រ/លីត្រ ខណៈពីមុនស៊ី ២០,៦គីឡូម៉ែត្រ/លីត្រ។ ទោះជាយ៉ាងណា កម្លាំងវានៅតែដដែល គឺ ១៧៦សេះ ពីម៉ាស៊ីនចំណុះ ២,៥លីត្រ។

រថយន្ត Lexus ES ថ្មីនេះត្រូវបានដាក់លក់នៅប្រទេសជប៉ុន ក្នុងតម្លៃ ៥ ៩៩០ ០០០យ៉េន ឬប្រហែលខ្ទង់ ៥៦ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ ឡាន SUV អត់ប្រើសាំងដំបូងបង្អស់របស់ Cadillac

នៅទីបំផុត ក្រុមហ៊ុន Cadillac បានបង្ហាញរថយន្ត Lyriq ដែលជា SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ហើយនឹងចេញលក់នៅក្នុងឆ្នាំ២០២២ ខាងមុខ។

ទោះជាយ៉ាងណា រូបរាងរថយន្ត Lyriq ដែល Cadillac បានបង្ហាញនេះ នឹងមានការផ្លាស់ប្តូរបន្តិចបន្តួច នៅពេលចូលសង្វាក់ផលិតកម្ម។

រថយន្ត Lyriq ប្រើគ្រោងឆ្អឹងជំនាន់ថ្មីរបស់ក្រុមហ៊ុន GM និងដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីថ្មី ហៅថា Ultium ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ។ SUV អត់ប្រើសាំងនេះ នឹងផ្តល់ជាជម្រើសទាំងប្រភេទប៉ុងមួយ និងប៉ុងពីរ។

អ្វីដែលជាចំណុចពិសេសនៃរថយន្តនេះ គឺការបំពាក់អេក្រង់ធំបំផុតមិនធ្លាប់មាន គឺ អេក្រង់ LED ទំហំ ៣៣អ៊ីញ ដែលបង្ហាញព័ត៌មាន, កន្លែងបញ្ជា និងកាមេរ៉ា ជាដើម។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ប្រភេទ AR ដែលបង្ហាញព័ត៌មានដូចជា ល្បឿន, ទិសដៅ និងការដាស់តឿនផ្សេងៗទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តជិះត្រូវទឹករាល់ថ្ងៃ គួរពិនិត្យអ្វីខ្លះ?

កំឡុងរដូវវស្សានេះភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ការមើលថែទាំរថយន្តអោយបានត្រឹមត្រូវគឺចាំបាច់បំផុតសម្រាប់ម្ចាស់រថយន្តគ្រប់រូប មិនថាជារថយន្តថ្មី ឬមួយទឹកពីស្រុកគេនោះទេ។

តែអ្វីដែលពិបាកឆ្លើយនោះ ថាតើការថែទាំដូចម្តេចទើបហៅថាត្រឹមត្រូវ?

បើយោងតាមអ្នកបច្ចេកទេសពីយានដ្ឋាន តូយ៉ូតា ចំនុចដែលយើងត្រូវពិនិត្យនិងថែទាំមានច្រើនចំនុចរួមមាន៖​

  • ការលេចជ្រាបទឹកចូលក្នុងរថយន្ត
  • ប្រព័ន្ធគ្រឿងក្រោម ៖​ កង់ ប្រព័ន្ធកាឡេ ស្បែកហ្រ្វាំង រ៉ូទីល កៅស៊ូកាឡេ និងកៅស៊ូម៉ែត្រចង្កូត…
  • ប្រព័ន្ធប្រេង៖ ប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងចង្កូត បាញ់បន្ថែមខ្លាញ់គោជាដើម

ហើយបើចង់លំអិតជាងនេះគឺត្រូវមើលច្រើនរហូតជាង ៣០ចំនុចឯណោះ កន្លែងខ្លះយើងអាចពិនិត្យបានដោយខ្លួនឯង ចំនុចខ្លះទៀតត្រូវការបច្ចេកទេស និងឧបករណ៍គ្រប់គ្រាន់ទើបអាចមើលបាន។

យ៉ាងណាមិញ ដើម្បីធានាបាននូវការថែទាំក៏ដូចជាត្រួតពិនិត្យបានត្រឹមត្រូវ ម្ចាស់រថយន្តទាំងអស់គ្រាន់តែយករថយន្តទៅយានដ្ឋាន​​​ តូយ៉ូតា ដើម្បីធ្វើការប្តូរប្រេងម៉ាស៊ីនលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖

  • ការបញ្ចុះតម្លៃ១៥% លើការផ្លាស់ប្តូរប្រេងម៉ាស៊ីន
  • ការពិនិត្យប្រព័ន្ធសុវត្ថិភាពជាង៣០ចំនុចឥតគិតថ្លៃ
  • ការពន្យល់ច្បាស់លាស់ពីស្ថានភាពទូទៅនៃរថយន្ត
  • ទំនុកចិត្តក្នុងការធ្វើដំណើរមិនថាជិតឬឆ្ងាយ

តោះចាំអ្វីទៀត នាំយករថយន្តទៅទីតាំងណាក៏បាននៃយានដ្ឋានតូយ៉ូតាដើម្បីទទួលបានសេវាកម្មដែលមានគុណភាពខ្ពស់ និងផាសុកភាពរាល់ការធ្វើដំណើរ។

បញ្ជាក់! យានដ្ឋានតូយ៉ូតា ទទួលធ្វើសេវាកម្មសម្រាប់គ្រប់រថយន្តទាំងអស់នៃ TOYOTA & LEXUS មិនថារថយន្តថ្មី ឬមួយទឹកឡើយ។សម្រាប់តម្លៃនៃសេវាកម្មនានា លោកអ្នកអាចទំនាក់ទំនងមកកាន់ ០១៧ ៦៦៦ ១៦៩, ០១៧ ២២២ ៨៥៧

ឬចូលទៅកាន់ Facebook Page ផ្លូវការ https://www.facebook.com/toyotacambodiaaftersales/

សូមអរគុណ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន Hybrid ទាំង ១០ ម៉ូដែល ថោកបំផុតប្រចាំឆ្នាំ២០២០

រថយន្ត Hybrid បាន និងកំពុងក្លាយជារថយន្តដ៏ពេញនិយមមួយ សម្រាប់មនុស្សសម័យថ្មី ជាពិសេសអ្នករស់នៅក្នុងទីប្រជុំជន ដែលមានចរាចរមមារញឹកខ្លាំង។ បន្ថែមពីនេះ រថយន្ត Hybrid ផ្តល់នូវកាប៊ីនដ៏ស្ងប់ស្ងាត់ ហើយថែមទាំងសន្សំសំចៃបានច្រើនទៀតផង ទៅលើថ្លៃសាំង។

ខាងក្រោមនេះគឺជារថយន្ត Hybrid ទាំង ១០ ម៉ូដែល មានតម្លៃថោកបំផុតប្រចាំឆ្នាំ២០២០៖ (តម្លៃនៅបរទេស)

១០) Toyota RAV4 Hybrid តម្លៃចាប់ពី ២៩ ៤៧០ដុល្លារ

៩) Ford Fusion Hybrid តម្លៃចាប់ពី ២៩ ២៤៥ដុល្លារ

៨) Honda CR-V Hybrid តម្លៃចាប់ពី ២៨ ៨៧០ដុល្លារ

៧) Toyota Prius Prime តម្លៃចាប់ពី ២៨ ៨៥៥ដុល្លារ

៦) Hyundai Ioniq Plug-in Hybrid តម្លៃចាប់ពី ២៧ ៤៧៥ដុល្លារ

៥) Honda Accord Hybrid តម្លៃចាប់ពី ២៦ ៥៧៥ដុល្លារ

៤) Toyota Prius តម្លៃចាប់ពី ២៥ ២៨០ដុល្លារ

៣) Toyota Corolla Hybrid តម្លៃចាប់ពី ២៤ ០៤៥ដុល្លារ

២) Hyundai Ioniq តម្លៃចាប់ពី ២៤ ១៧៥ដុល្លារ

១) Honda Insight តម្លៃចាប់ពី ២៣ ៨៨៥ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ជំនាន់ថ្មី នឹងប្រើគ្រោងឆ្អឹងដូច Toyota Venza ហើយបំពាក់ម៉ាស៊ីនថ្មីទៀត

រថយន្ត Lexus NX ជំនាន់ទី១ បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ២០១៥ ខណៈ NX ជំនាន់ទី២ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមគេហទំព័រជប៉ុន Best Car ឲ្យដឹងថា រថយន្ត Lexus NX ជំនាន់ទី២ នឹងប្រើគ្រោងឆ្អឹង TNGA-K ដូចទៅនឹង Toyota RAV4 និង Toyota Venza ដែលទើបចេញថ្មី។

ក្នុងនោះ NX ឆ្នាំ២០២២ នឹងប្រើម៉ាស៊ីនថ្មី ស្រដៀងទៅនឹង Venza ដែរ គឺម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ៣ មានកម្លាំងសរុប ២១៩សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ។

មិនតែប៉ុណ្ណោះ NX ថ្មីក៏ទំនងជាមានជម្រើសម៉ាស៊ីនមួយទៀត គឺចំណុះ ២,៤លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងប្រហែល ៣០០សេះ។

ជារួមមក រថយន្ត Lexus NX ជំនាន់ក្រោយ នឹងមានរូបរាងថ្មីទាំងស្រុង ប្រសើរជាងមុន ហើយក៏ខ្លាំងជាងមុន ព្រមទាំងមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan ចុងក្រោយរបស់ Ford នៅអាមេរិក នឹងឈប់ផលិតនៅចុងខែនេះ

​ក្រុមហ៊ុន Ford ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ការ​ផលិត​រថយន្ត​ Fusion ដែល​ជា​រថយន្ត​ Sedan តែ​មួយ​គត់​របស់​ក្រុមហ៊ុន​លើ​ទីផ្សារ​អាមេរិក​នា​ពេល​នេះ នឹង​បញ្ឈប់​ការ​ផលិត​នា​​ថ្ងៃ​ទី​២១ ខែ​កក្កដា ប៉ុន្តែ​ពេល​នេះ​ត្រូវ​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​វិញ។

Ford Fusion ជា​រថយន្ត​ Sedan ចុង​ក្រោយ​ដែល Ford បាន​បញ្ឈប់​ការ​ផលិត​ និង​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក បន្ទាប់​ពី​រថយន្ត​ Fiesta, Focus និង​រថយន្ត Taurus។ ក្រុមហ៊ុន Ford បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត Fusion ជំនាន់​ដំបូង​នា​ឆ្នាំ ២០០៦ នៅ​រោង​ចក្រ​ Hermosillo ក្នុង​រដ្ឋ​ម៉ិកស៊ីកូ។

ចំនួន​លក់​របស់ Ford Fusion បាន​ឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ ២០១៤ ដែល​លក់​បាន​ ៣០៦ ៨៦០​គ្រឿង ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​មួយ​ដែល​លក់​បាន​ត្រឹម ១៦៦ ០៤៥​គ្រឿង​ប៉ុណ្ណោះ។ នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ នេះ Ford អាច​លក់​រថយន្ត Fusion បាន​ ៦១ ៤២១​គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ទម្លាក់ថ្លៃឡានអគ្គិសនី E-Tron ជិត ៩ពាន់ដុល្លារ

រថយន្ត​ Audi E-Tron ដែល​ជា​រថយន្ត​អគ្គិសនី​សុទ្ធ​ដំបូង​របស់​ក្រុមហ៊ុន ​​ចំពោះ​ស៊េរី​ឆ្នាំ ២០២១ ​ដែល​លក់​លើ​ទីផ្សារ​អាមេរិក​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ស៊េរី​បច្ចុប្បន្ន​ជិត ៩ពាន់​ដុល្លារ និង​អាច​ជិះ​បាន​​ឆ្ងាយ​ជាង​មុន​ជិត ២៩​គីឡូម៉ែត្រ។

រថយន្ត​ E-Tron ឆ្នាំ ២០២១ ​មាន​តម្លៃ​ចាប់​ពី​ ៦៥ ៩០០​ដុល្លារ​ ប៉ុណ្ណោះ ដែល​ថយ​ចុះ​ពី​តម្លៃ​​ស៊េរី​ឆ្នាំ ២០២០ ដែល​លក់​ចាប់​ពី ៧៤ ៨០០​ដុល្លារ។ យ៉ាងណាក្ដី​​​ការ​ចុះ​ថ្លៃ​នេះ​ត្រូវ​មាន​ការ​លះបង់​ផង​ដែរ ដោយ​អំពូល​ភ្លើង Matrix LED និង​ប្រព័ន្ធ​សំឡេង Bang & Olufsen មិន​មាន​សម្រាប់​ប្រភេទ Base Option ដូច​មុន​នោះ​ទេ។

​គួរ​ដឹង​ដែរ​ថា​រថយន្ត​ E-Tron អាច​ជិះ​បាន​ឆ្ងាយ​ជាង​មុន​ក៏​ដោយ​សារ​ក្រុមហ៊ុន​បាន​កែ​សម្រួល​លើ​ចំណុច​មួយ​ចំនួន ដូច​ជា​អាច​ធ្វើ​ឲ្យ​ម៉ូទ័រ​អគ្គិសនី​​សម្រាប់​កាឡេ​ខាង​មុខ​មិន​បាច់​ដំណើរ​ការ ពេល​ដែល​ប្រព័ន្ធ​បើកបរ​មិន​ត្រូវ​ការ​វា​ ដែល​អាច​សន្សំសំចៃ​ថាមពល​បាន​មួយ​ចំណែក។ បន្ថែម​ពី​នេះ​រថយន្ត E-Tron ស៊េរី​ថ្មី មាន​អាគុយ​ទំហំ ៨៦,៥ kWh ​ដែល​ពី​មុន​មាន​ ៨៣,៦ kWh៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Crossover SUVs ដែលល្អបំផុតក្នុងតម្លៃប្រមាណ ៣ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០២០

រថយន្តប្រភេទCrossoversបានក្លាយជាចំណុចកំពូលមួយដែលផ្តួលដល់រថយន្តប្រភេទSUV និង Hatchbacks នៅក្នុងទីផ្សាររថយន្តទំនើប ហើយពួកគេបានផ្តល់នូវអារម្មណ៍យ៉ាងទាក់ទាញនូវភាពទូលាយនៃផ្នែកខាងក្នុងដែលមិនអាចប្រៀបជាមួយរថយន្តធុនតូចបានទេ។ កាន់តែបង្រួមទំហំ និងមានសមត្ថភាពតិចជាងនេះរថយន្តប្រភេទCrossoverដែលល្អបំផុតពិតជាសាកសមដល់អ្នកដែលមានគ្រួសារតូចហើយត្រូវការរថយន្តដែលមានទំហំតូចល្មមប៉ុន្តែមិនចង់បានវិមាត្រស្មុគស្មាញដែលភ្ជាប់មកជាមួយរថយន្តប្រភេទSUVទេ។

ហេតុផលសំខាន់មួយទៀតដែលរថយន្តប្រភេទនេះទទួលបានជោគជ័យគឺពួកគេមានតម្លៃសមរម្យ ហើយក៏មានសុវត្ថិភាពខ្ពស់បំផុតផងដែរ។ រថយន្តប្រភេទ Crossoverថ្មី មានភាពងាយស្រួលក្នុងការទិញ ដែលនាំឱ្យយើងទទួលបានតម្លៃដ៏ទាបសម្រាប់ការសន្សំសំចៃដែលជាចំណុខសំខាន់មួយរបស់លោកអ្នក។

សម្រាប់ឆ្នាំ២០២០នេះ អ្នកដែលកំពុងស្វែងរករថយន្តដែលមាន​​​​​ ស្ទាយថ្មី និងមុខងារប្រើប្រាស់ទំនើប រថយន្តប្រភេទ Crossover នឹងផ្តល់ជូនលោកអ្នកមិនអោយទាស់ចិត្តនោះឡើយ។​ មិនថាអ្នកកំពុងទិញរថយន្តសម្រាប់ក្រុមគ្រួសារ ហើយចង់អោយគ្រួសារមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ឬអ្នកចង់ព្យាយាមបានអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នក អ្នកអាចរំពឹងថានឹងមានការឆ្លើយតបពីភាពប្រណីតរបស់រថយន្តក្នុងប្រសិទ្ធភាពខ្ពស់មួយ។ ការបើកបរយានយន្តដែលផ្តល់អត្ថប្រយោជន៏និងភាពរីករាយជូនលោកអ្នក។
ដើម្បីជួយលោកអ្នកក្នុងការស្វែងយល់ពីការផ្លាស់ប្តូររថយន្តជាបន្តបន្ទាប់ យើងបានលើកយករថយន្តប្រភេទ Crossover SUV ដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ទិញរថយន្តនៅឆ្នាំ២០២០នេះ​ ៖

  • រថយន្ត Ford Ecosport  តម្លៃ ២៩ ៩០០ដុល្លារ ជាមួយនឹងខ្នាតគ្រប់អុីញរបស់វា ត្រូវបានរចនាឡើងដើម្បីជួយអ្នកអោយធ្វើអ្វីៗបានកាន់តែប្រសើរសម្រាប់អ្នកដែលមានជីវិតរវល់។

  • រថយន្ត Ssangyong Tivoli ដែលមានតម្លៃ ២៩ ៩០០ដុល្លារ ជាមួយនឹងការរចនាម៉ូដឈានមុខគេរួមបញ្ចូលគ្នារវាងភាពប្រណីត និងតម្លៃមួយសមរម្យ។

 

  • រថយន្ត​MG ZS​ តម្លៃ ២៩ ៩៩០ ជាមួយលក្ខណៈពិសេសយ៉ាងល្អសម្រាប់លោកអ្នក រួមជាមួយតម្លៃដ៏សមរម្យ។ ការរចនាបែបថ្មីដ៏ឆ្លាតវៃជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ដែលជាការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់គ្រួសារដែលត្រូវការប្រើប្រាស់រថយន្តប្រភេទ SUV ជាមួយដងផ្លូវនៅទីក្រុង ហើយក៏ផ្តល់ជូនអ្នកនូវការបើកបរយ៉ាងមានផាសុកភាពរួមជាមួយនឹងការធានារយៈពេល៣ឆ្នាំ ឬ ១០០ ០០០គ.ម។

ហើយសម្រាប់រថយន្តMG ZS ថ្មីស៊េរីឆ្នាំ២០២១ នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះជាមួយ Camera ៣៦០ដឺក្រេ, Smart key, Electric seats និងលក្ខណៈពិសេសៗជាច្រើនទៀត។ លោកអ្នកអាចក្រឡេកមើលរថយន្តប្រភេទCrossover ដែលល្អបំផុតហើយគ្របដណ្ដប់លើរថយន្តប្រភេទSUV ជាមួយតំលៃសមរម្យប្រមាណក្រោម ៣៥ ០០០ដុល្លារ។ អ្នកអាចប្រៀបធៀបជាមួយការធ្វើបទបង្ហាញនៃរថយន្ត លក្ខណៈពិសេស និងមុខងារប្រើប្រាស់ផ្សេងៗ បន្ទាប់មកអ្នកអាចស្វែងរករថយន្តទាំងនោះជាមួយតម្លៃក្នុងស្រុកយ៉ាងល្អបំផុតសម្រាប់ប្រភេទCrossovers។​ ភាពងាយស្រួល និងភាពជាក់ស្តែងដែលធ្វើឱ្យរថយន្តប្រភេទនេះជាទិសដៅពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលកំពុងស្វែងរករថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+