ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Porsche 911 Turbo S សាកកម្លាំងជាមួយ McLaren 720s លទ្ធផលអាចខុសពីការរំពឹងទុក

ប៉ុន្មាន​ឆ្នាំ​មក​នេះ McLaren 720s ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ Supercar ដែល​មាន​កម្លាំង​ខ្លាំង​មហាសាល​មួយ។ ប៉ុន្តែ​ពេល​​សាក​កម្លាំង​ រត់​លើ​ផ្លូវ​ចម្ងាយ ៤០០​ម៉ែត្រ ជា​មួយ​នឹង Porsche 911 Turbo S ស៊េរី​ថ្មី​ លទ្ធផល​យ៉ាង​ណា​ដែរ?

ដើម្បី​ចង់​ដឹង​ពី​លទ្ធផល CarWow បាន​យក​រថយន្ត​ទាំង​សាក​កម្លាំង​គ្នា ដោយ​រថយន្ត Porsche 911 Turbo S មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៨លីត្រ ៦ស៊ីឡាំង កម្លាំង ៦៤១សេះ។ ចំណែក McLaren 720s កម្លាំង ៧១០សេះ របស់​វា បាន​មក​ពី​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង។ ​ហើយ​ McLaren គឺ​មាន​ទម្ងន់​ស្រាល​ជាង​ Porsche ប្រហែល ២០០​គីឡូក្រាម។

ក្នុង​ការ​សាក​ល្បង​កម្លាំង​ទាំង​ពីរ​លើក Porsche អាច​ស្ទុះ​បាន​លឿន​ជាង McLaren ដែល​អាច​វា​ចំណាយ​ពេល ១០,១វិនាទី អាច​ដល់​ទី ខណៈ​ McLaren ប្រើ​ពេល ១០,៤វិនាទី។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ័ស្តុតាងស្តែងៗបញ្ជាក់ថាឡាន Tesla Model X មិនងាយក្រឡាប់ដូច SUV ផ្សេងមែន (មានវីដេអូ)

ករណីគ្រោះថ្នាក់ចរចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្ត Nissan និង Tesla Model X ហើយក៏ត្រូវថតជាប់តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបំពាក់តាមរថយន្ត។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយរថយន្ត Nissan Sentra ដែលបើកបរក្នុងល្បឿនលឿន បានបើកទៅបុកចំផ្នែកចំហៀងខាងក្រោយ នៃរថយន្ត Tesla Model X ដែលកំពុងរង់ចាំភ្លើងស្តុប បណ្តាលឲ្យវាហើបកង់ទាំង៤ តែមិនក្រឡាប់ឡើយ (បើសិនជា SUV ដទៃ ប្រហែលជាទទួលបានលទ្ធផលផ្សេង)។

គួរឲ្យដឹងថា អង្គការសុវត្ថិភាពផ្លូវថ្នល់ NHTSA ឬ National Highway Traffic Safety Administration បានផ្តល់ចំណាត់ថ្នាក់ឲ្យទៅរថយន្តអគ្គិសនី Tesla Model X ជា SUV ដែលអាចធន់នឹងការក្រឡប់បានល្អជាងគេបំផុត។

ក្នុងករណីដែលមានការប៉ះទង្គិចពីចំហៀង ដែលបណ្តាលឲ្យរថយន្ត SUV ទូទៅឈានដល់ការក្រឡាប់នោះ ចំពោះរថយន្ត Tesla Model X វិញ នឹងមិនក្រឡាប់ងាយៗឡើយ ក៏ដោយសារតែវាមានផ្ទុកអាគុយអគ្គិសនីនៅផ្នែកខាងក្រោមនៃរថយន្ត ដែលធ្វើឲ្យផ្នែកកណ្តាលនៃរថយន្តមានទម្ងន់ធ្ងន់ខ្លាំងជាងរថយន្ត SUV ទូទៅដទៃទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Mini ផលិតឡានអត់ប្រើសាំងបានជាង ១១ ០០០គ្រឿងបាត់

វាមានរយៈពេលជាងមួយឆ្នាំហើយ ចាប់តាំងពីរថយន្តអគ្គិសនី Mini Cooper SE បានបង្ហាញខ្លួនជាផ្លូវការ និងចាប់ផ្តើមយុគសម័យកាលថ្មី សម្រាប់រថយន្តដែលមានអាយុកាលច្រើនឆ្នាំនេះ។

មុនពេលចេញលក់ គេរំពឹងថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ Mini នឹងទទួលបានការគាំទ្រខ្លាំង។ នៅពេលចាប់ផ្តើមដំបូង Mini ទទួលបានការកក់ ៩០ ០០០គ្រឿង សម្រាប់រថយន្ត Cooper SE នេះ។

ឥឡូវនេះ Mini កំពុងតែអបអរលើជោគជ័យនៃរថយន្ត Cooper SE បន្ទាប់ពីផលិតបានសរុបជាង ១១ ០០០គ្រឿង នៅរោងចក្រក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស។

គួរឲ្យដឹងថា តម្រូវការលើរថយន្ត Mini Cooper SE បានរីកលូតលាស់ខ្លាំង ចាប់តាំងពីវាបង្ហាញខ្លួន ដោយក្រុមហ៊ុនរថយន្តអង់គ្លេសនេះទទួលបានការកក់ជាង ៣ ០០០គ្រឿង នៅចក្រភពអង់គ្លេសតែឯង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានកំពុងពេញនិយមទាំង១០ នៅអាល្លឺម៉ង់ មានតែមួយគត់មិនមែនឡានអឺរ៉ុប

រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ទីផ្សារ​រថយន្ត​នៅ​អាល្លឺម៉ង់​មាន​តម្រូវ​ការ​រថយន្ត​ថ្មី​ជាង ១,២​លាន​គ្រឿង ដែល​ថយ​ចុះ​ប្រមាណ ៣៤,៥% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​ការ​ប៉ះ​ទង្គិច​ពី​ជំងឺ​កូវីដ​១៩។ ខាង​ក្រោម​នេះ​ជា​ម៉ាក​រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង ១០ នៅ​អាល្លឺម៉ង់ ប្រចាំ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ ៖

១. VW Golf ៖ ៦០ ៣៣៤គ្រឿង

២. VW Tiguan ៖ ២៩ ៤១៩គ្រឿង

៣. Ford Focus ៖ ២៦ ២១៣គ្រឿង

៤. VW Passat ៖ ២៤ ៦០២គ្រឿង

៥. Fiat Ducato ៖ ២២ ៣៧១គ្រឿង

៦. BMW 3 Series ៖ ១៩ ៨៩២គ្រឿង

៧. VW Polo ៖ ១៩ ៦៧០​គ្រឿង

៨. VW T-Roc ៖ ១៩ ៤៩១គ្រឿង

៩. Skoda Octavia ៖ ១៨ ៨៧៣គ្រឿង

១០. Mercedes-Benz C-Class ៖ ១៨ ២៣៦គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu ក្លាយជាឡានលក់ដាច់បានច្រើនជាងគេនៅថៃ នាំមុខ Toyota

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ Isuzu អាច​លក់​រថយន្ត​បាន ១៦ ៦៦១គ្រឿង ដែល​បាន​នាំ​មុខ​ម៉ាក​ Toyota ជា​លើក​ដំបូង ដោយ​លក់​បាន​ច្រើន​ជាង​ Toyota ជិត ៣៣០០គ្រឿង។

យ៉ាងណាក្ដី​បើ​គិត​ចាប់​ពី​ដើម​ឆ្នាំ​ ២០២០ មក​ដល់​ខែ​មិថុនា ក្រុមហ៊ុន Toyota អាច​លក់​រថយន្ត​បាន​សរុប​ដល់​ទៅ ៩៤ ២២២គ្រឿង ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​មួយ។ ចំណែក​ឯ​ Isuzu វិញ​​ស្ថិត​នៅ​លំដាប់​លេខ​២ ជា​មួយ​ចំនួន​លក់ ៧៦ ០៥៤​គ្រឿង តាម​ពី​ក្រោយ​ដោយ​ Honda ដែល​លក់​រថយន្ត​បាន ៤១ ៣២៦​គ្រឿង។

បញ្ជាក់​ថា Toyota បាន​បាត់​បង់​តំណែង​កំពូល​ប្រចាំ​ខែ​មិថុនា ​ធ្វើ​ឲ្យ​ Isuzu នាំ​មុខ​ជា​លើក​ដំបូង​ ក៏​ដោយ​សារ​ចំនួន​លក់​របស់ Toyota កាល​ពី​ខែ​មិថុនា​​មាន​ការ​ធ្លាក់​ចុះ​ដល់ ៥៣,៨% ធៀប​នឹង​ខែ​មិថុនា​ឆ្នាំ​មុន ដែល​លក់​រថយន្ត​បាន ១៣ ៣៦៦​គ្រឿង​ប៉ុណ្ណោះ។ ចំណែក Isuzu បែរ​ជា​មាន​កំណើន​ចំនួន​លក់​ ២៦,១% ធៀប​នឹង​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែនអគ្គិសនីដំបូងបង្អស់ Mercedes-Benz EQV ចេញតម្លៃលក់ហើយ

ក្រុមហ៊ុន Mercedes-Benz ចាប់ផ្តើមទទួលការកុម្ម៉ង់សម្រាប់រថយន្តវ៉ែនខ្នាតតូចប្រណីត EQV ជាផ្លូវការនៅក្នុងប្រទេសអង់គ្លេស។

រថយន្ត Mercedes-Benz EQV នឹងមានតម្លៃចាប់ពី ៧០ ៦៦៥ផោន ឬស្មើនឹង ៩១ ៦០០ដុល្លារ សម្រាប់ម៉ូដែល EQV 300 Sport, ៩៤ ៥០០ដុល្លារ សម្រាប់ម៉ូដែល EQV 300 Sport Premium និង ៩៩ ៩៩០ដុល្លារ សម្រាប់ម៉ូដែល EQV 300 Sport Premium Plus។

គ្រប់ម៉ូដែល EQV ទាំងអស់បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ មានល្បឿនអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង តែក៏អាចបន្ថែម Option ដល់ល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។ រថយន្តវ៉ែននេះបំពាក់អាគុយអគ្គិសនីកម្លាំង ៩០គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៣៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយអាចសាកពី ១០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ៤៥នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស៊ីប្រេងច្រើនផង ពន្ធថ្លៃផង ឥឡូវ Mercedes-Benz G-Class ចេញប្រភេទម៉ាស៊ីនតូច 2.0L ទៀត

ស្របពេលដែលមនុស្សជាច្រើនទិញរថយន្ត Mercedes-Benz G-Class រកសុទ្ធតែប្រភេទ AMG ដែលបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង នៅក្នុងប្រទេសចិនឯណោះចិន បានចេញម៉ូដែល G350 ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង។

រថយន្ត Mercedes-Benz G350 នេះមានកម្លាំង ២៩៩សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។ មូលហេតុដែល Mercedes-Benz សម្រេចចេញលក់រថយន្ត G-Class ម៉ាស៊ីនតូចនៅក្នុងប្រទេសចិនបែបនេះ ក៏ដោយសារតែតម្លៃពន្ធថ្លៃពេក។

ទោះបីជាយ៉ាងណា Mercedes-Benz មិនមានលក់រថយន្ត G350d ដែលប្រើម៉ាស៊ីនម៉ាស៊ូតនៅក្នុងប្រទេសចិនឡើយ។ មិនតែប៉ុណ្ណោះ ក៏មិនទាន់មានការបង្ហើបពីតម្លៃផ្លូវការរបស់ Mercedes-Benz G350 សម្រាប់ទីផ្សារប្រទេសចិនដែរ ព្រោះវានឹងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចេញឡានបើកដំបូល Continental GTC Mulliner ថ្មី មានរហូតដល់ ៨៨ពណ៌

Bentley បានប្រកាសចេញរថយន្ត Continental GT Convertible Mulliner ជាផ្លូវការ ដោយវាមានបំពាក់ប៉ាណាមុខដ៏ពិសេស Double Diamond Grille, យ៉ាន់ Mulliner ថ្មីទំហំ ២២អ៊ីញ និង កាប៊ីនដែលតុបតែងយ៉ាងពិសេសទៀតផង។

ចំពោះកាប៊ីនខាងក្នុង អតិថិជនអាចជ្រើសរើស ពណ៌លាយគ្នា៣ពណ៌ រហូតដល់ទៅ ៨ប្រភេទខុសៗគ្នា។ ជាមួយគ្នានេះ អតិថិជនក៏អាចជ្រើសរើសយក Option ប្រព័ន្ធសំឡេង Naim ដែលមាន Speaker ចំនួន ១៨គ្រាប់ និង Active Bass ចំនួន ២ កម្លាំងសរុប ២ ២០០វ៉ាត់។

រថយន្ត Bentley Continental GT Convertible Mulliner ថ្មីនេះមានជម្រើសម៉ាស៊ីនចំនួន ២ គឺ V8 និង W12។

ម៉ាស៊ីន W12 មានចំណុះ ៦,០លីត្រ twin turbocharged អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ហើយមានល្បឿនអតិបរមា ៣៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះម៉ាស៊ីន V8 វិញ គឺចំណុះ ៤,០លីត្រ twin turbo អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,១វិនាទី ហើយមានល្បឿនអតិបរមា ៣១៨គីឡូម៉ែត្រក្នុងមួយម៉ោង។

Bentley Continental GT Mulliner Convertible ផ្តល់ជម្រើសពណ៌រហូតដល់ទៅ ៨៨ពណ៌ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានប្រភេទ Black Edition កប់ៗបំផុតទាំង ១០ម៉ូដែល ប្រចាំឆ្នាំ២០២០

រថយន្តប្រភេទ Black Edition កំពុងតែទទួលបានការពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាជារថយន្ត Sedan, SUV ឬ Pickup ឡើយ។

ទោះជាយ៉ាងណា រថយន្តប្រភេទ Black Edition បច្ចុប្បន្ន មិនមែនសុទ្ធតែហៅថា Black Edition ឡើយ ដោយខ្លះប្រើឈ្មោះផ្សេងដូចជា Midnight Edition ឬ Nightshade Edition ជាដើម។

ខាងក្រោមនេះគឺជារថយន្តប្រភេទ Black Edition កប់ៗបំផុតទាំង ១០ម៉ូដែល ប្រចាំឆ្នាំ២០២០៖

១) BMW X7 Dark Shadow Edition

២) Ram Heavy Duty Limited Black Edition

៣) Audi e-tron Black Edition

៤) Honda CR-V Black Edition

៥) Lexus GS Black Edition

៦) BMW 2 Series Gran Coupe Black Shadow

៧) Toyota 86 Black Limited

៨) Rolls-Royce Cullinan Black Badge

៩) Chevrolet Silverado Midnight Edition

១០) Toyota Avalon Nightshade Edition

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus RC F ពិសេសនេះ ទម្ងន់ស្រាលជាងប្រភេទធម្មតា ៥០០គីឡូក្រាម

ក្រុមហ៊ុន​ចែក​ចាយ​រថយន្ត​ Lexus ​ផ្លូវ​ការ​នៅ​សហភាព​អារ៉ាប់រួម​​ឈ្មោះ​ថា AI-Futtaim Lexus បាន​សហការ​ជា​មួយ​នឹង​អ្នក​​ជំនាញ​ Drift រថយន្ត​ឈ្មោះ Ahmad Daham ដើម្បី​បង្កើត​រថយន្ត Lexus RC F ពិសេស​មួយ​សម្រាប់​ការ Drift។

ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុន និង​អ្នក​ជំនាញ​ Drift គេ​បង្កើត​នូវ​រថយន្ត​ Lexus RC F Carbon Kelvar ដែល​រថយន្ត​នេះ​​មាន​ចំណុច​ខ្លាំង​ពីរ គឺ​មាន​កម្លាំង​ខ្លាំង និង​ទម្ងន់​ស្រាល។ Lexus RC F Carbon Kelvar មាន​កម្លាំង​រហូត​ដល់ ១២០០សេះ និង​មាន​ទម្ងន់​ត្រឹម ១២៥០គីឡូក្រាម​ប៉ុណ្ណោះ ដែល​ស្រាល​ជាង RC F ធម្មតា​ ៥០០​គីឡូក្រាម​ឯណោះ។

ដើម្បី​ផលិត​បាន​រថយន្ត​ស្រាល​បែប​នេះ​គឺ​បាន​ប្រើ​ប្រាស់​វត្ថុធាតុ Carbon Kelvar សម្រាប់​ផលិត​​ជា​តួ​ខ្លួន​ទាំង​មូល​របស់​រថយន្ត​តែ​ម្ដង។ ចំណែក​ម៉ាស៊ីន​​ដែល​ជា​បេះដូង​របស់​រថយន្ត គឺ​គេ​បាន​បំពាក់​ម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង ដែល​បាន​មក​ពី​រថយន្ត​ Toyota Supra A80 គួប​ផ្សំ​នឹង Turbocharger ម៉ូដែល Garret GTX3584៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+