ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែក! ជាមួយឡាន SUV អគ្គិសនីចិន ពណ៌បៃតងស្រាល

ប៉ុន្មាន​ថ្ងៃ​មុន រថយន្ត​ SUV អគ្គិសនី​របស់​ក្រុមហ៊ុន​រថយន្ត​ចិន Hongqi បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ មុន​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​នា​អំឡុង​ខែ​កញ្ញា​ខាង​មុខ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

ពេល​នេះ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​ពណ៌​ប្លែក​របស់​រថយន្ត​អគ្គិសនី Hongqi E-HS9 ត្រូវ​បាន​បង្ហាញ​ចេញ​ឡើង​ដោយ​វិបសាយ​ CarNewsChina ដែល​វា​មាន​រចនា​រូបរាង​ខាង​ក្រៅ​ជា​មួយ​ពណ៌​បៃតង​ស្រាល​មើល​ទៅ​ស្អាត​ប្លែក​ខុស​ពី​ពណ៌​ស និង​ពណ៌​ស្វាយ​ដែល​បាន​ឃើញ​កន្លង​មក។

គួរ​ដឹង​ថា ​Hongqi E-HS9 នឹង​មាន​ជម្រើស​ពីរ​ប្រភេទ ដែល​អាច​ផលិត​កម្លាំង​ ២១៨សេះ និង​កម្លាំង ៣៣៣សេះ។ អាគុយ​របស់​វា​មាន​ទំហំ ៩២,៤kWh ដូច​គ្នា និង​មាន​រយៈ​ចម្ងាយ​បើកបរ​បាន ៥០០​គ.ម ពេល​សាក​ភ្លើង​ពេញ។

ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​មើល​ទៅ​ពោរពេញ​ដោយ​ភាព​ទំនើប ដោយ​មាន​អេក្រង់រហូត​ដល់​ទៅ​បួន​សម្រាប់​ជួរ​កៅអី​ខាង​មុខ ហើយ​នៅ​​ជួរ​អ្នក​ខាង​ក្រោយ​មាន​អេក្រង់​ចំនួន ៣​ បន្ថែម​ទៀត​សម្រាប់​បញ្ជា​លើ​មុខងារ​ជា​ច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អគ្គិសនីកម្លាំង ១០០០សេះ បង្ហើបរូបរាងជាថ្មីម្ដងទៀត

រថយន្ត​ Hummer អគ្គិសនី​​ដើម​ឡើយ​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២០ ខែ​ឧសភា ប៉ុន្តែ​ដោយ​សារ​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ផែនការ​ប្រកាស​ត្រូវ​លើក​ពេល។ ពេល​នេះ​ក្រុមហ៊ុន GMC បាន​បង្ហាញ​ចេញ​នូវ Teaser ថ្មី​មួយ​ទៀត​បង្ហើប​ពី​រូបរាង​រថយន្ត Hummer អគ្គិសនី ដែល​នឹង​បង្ហាញ​មុខ​​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ នេះ​។

វីដេអូ Teaser ចុង​ក្រោយ​នេះ​បាន​ឲ្យ​គេ​ឃើញ​អំពី​ដំណើរ​ការ​អភិវឌ្ឍន៍​រថយន្ត​ និង​បាន​បង្ហាញ​ពី​ដំណឹង​ថ្មី​ទាក់ទង​នឹង​រថយន្ត​ផង​ដែរ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​គឺ Infinity Roof ដែល​​​ដំបូល​របស់​​រថយន្ត​​អាច​ដោះ​ចេញ​​ពី​រថយន្ត​បាន។

​កន្លង​មក​ GMC ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា Hummer អគ្គិសនី នឹង​មាន​ប្រព័ន្ធ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន ១០០០សេះ ដែល​អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣​វិនាទី​ប៉ុណ្ណោះ។ រថយន្ត Hummer អគ្គិសនី​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០២១ ក្រោយ​ពី​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ ២០២០៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូឡានភីកអាប់អគ្គិសនី R1T សាកកម្លាំងបើក Off-Road

​ចាប់​តាំង​ពី​ពេល​ដែល​រថយន្ត​ភីកអាប់​អគ្គិសនី Rivian R1T បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី LA Auto Show នា​ឆ្នាំ ២០១៨ មក គេ​ដឹង​ច្បាស់​ថា​វា​គឺ​ជា​រថយន្ត​​មួយ​ដែល​មាន​លក្ខណៈ​ពិសេស។ មិន​ត្រឹម​តែ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​រថយន្ត Tesla នោះ​ទេ ប៉ុន្តែ​ក៏​អាច​ជម្នះ​លើ​ផ្លូវ Off-Road បាន​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ផង​ដែរ។

មុន​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​ដែល​រំពឹង​ថា​ចេញ​លក់​នា​ខែ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ​នេះ ក្រុមហ៊ុន​ Rivian បាន​បន្ត​ការ​អភិវឌ្ឍន៍​រថយន្ត​ ​ហើយ​ទើប​បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​ពី​សមត្ថភាព​បើកបរ​លើ​ផ្លូវ​ពិបាកៗ​ដូច​ជា​​ផ្លូវ​ភ្នំ និង​លើ​វាល​ខ្សាច់​ផង​ដែរ។ វីដេអូ​ថ្មី​បង្ហាញ​ថា មិន​ថា​ស្ថានភាព​ផ្លូវ​បែប​ណា​នោះ​ទេ រថយន្ត Rivian R1T នៅ​តែ​អាច​បើកបរ​ទៅ​មុខ​ដោយ​គ្មាន​បញ្ហា។

ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញតម្លៃឡាន Land Cruiser ឆ្នាំ២០២១ ជាផ្លូវការ

ក្រុមហ៊ុន Toyota បានប្រកាសតម្លៃនៃរថយន្ត Land Cruiser ស៊េរីឆ្នាំ២០២១ ជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៨៥ ៥១៥ដុល្លារ សម្រាប់ប្រភេទ Base Model។

ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរខួបលើកទី៦០ នៃរថយន្ត Land Cruiser ក្រុមហ៊ុនជប៉ុនខាងលើក៏បានបញ្ចេញម៉ូដែលពិសេសមួយ គឺ Land Cruiser Heritage Edition ដែលនឹងមានតម្លៃចាប់ពី ៨៧ ៨៤៥ដុល្លារ។

Land Cruiser Heritage Edition មានតុបតែងខ្លួនបែបរថយន្តសម្រាប់ Off-road ជាមួយយ៉ាន់ BBS ទំហំ ១៨អ៊ីញ, ជម្រើសពណ៌ថ្នាំថ្មី, ឡូហ្គូបែបបុរាណ, តុបតែងជាមួយពណ៌ខ្មៅ និងថ្នេរដេរពណ៌ទង់ដែង ជាដើម។ ជម្រើសពណ៌ថ្នាំថ្មីមានដូចជា Classic Silver Metallic និង Magnetic Gray Metallic ក៏ដូចជា Midnight Black Metallic និង Blizzard Pearl ផងដែរ។

Heritage Edition ក៏នឹងមានលក់ជាប្រភេទកៅអី ៣ជួរដែរ មិនដូចស៊េរីឆ្នាំ២០២០ ដែលមានតែជម្រើសប្រភេទកៅអី ២ជួរនោះទេ។​ វានៅតែបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨១សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់ទាស់! ត្រឹម២សប្តាហ៍ Ford ទទួលបានការកក់ឡាន Bronco ថ្មី ២៣០ ០០០គ្រឿង

បើតាមក្រុមហ៊ុន Ford បានឲ្យដឹងថា ពួកគេទទួលបានការកក់រហូតដល់ទៅ ២៣០ ០០០គ្រឿង សម្រាប់រថយន្ត Bronco ដែលនឹងចេញលក់នាពេលខាងមុខនេះ។

គួរឲ្យដឹងថា Ford បានបើកឲ្យកក់លុយភ្លាមៗ ក្រោយប្រកាសចេញរថយន្ត Bronco កាលពីថ្ងៃទី១៣ ខែកក្កដា។ ក្នុងនោះ រថយន្ត Bronco ប្រភេទ Frist Edition ចំនួន ៣ ៥០០គ្រឿងត្រូវគេកក់អស់ភ្លាមៗ រហូតធ្វើឲ្យ Ford ដំឡើងចំនួនផលិតដល់ ៧ ០០០គ្រឿង ហើយក៏ត្រូវគេកក់អស់ទៀត។ ទោះជាយ៉ាងណា មិនមែនតែប្រភេទ Frist Edition ឡើយ ដែលគេចាប់អារម្មណ៍។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Bronco ប្រមាណជា ២៣០ ០០០គ្រឿង ត្រូវបានគេកក់ទុករួចស្រេច គិតចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា នោះមក។ គួរឲ្យដឹងថា Ford បើកឲ្យកក់រថយន្ត Bronco ក្នុងតម្លៃត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមក្បួន Ford F-150 Raptor ឆ្នាំ២០២១ អាចនឹងមានតម្លៃប៉ុណ្ណេះ

បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​បាន​គេ​ដឹង​ថា​រថយន្ត​ Ford F-150 ស៊េរី​ឆ្នាំ ២០២១ នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ស៊េរី​ឆ្នាំ​ ២០២០ ​ដូច​ជា​ Option Lariat, King Ranch, Platinum និង Limited នឹង​មាន​តម្លៃ​ថ្លៃ​លើស​មុន​ជា​មធ្យម ២ ៨០០​ដុល្លារ។

​ចំពោះ​រថយន្ត​ F-150 Raptor ជា​ធម្មតា​គឺ​វា​តែង​តែ​ស្ថិត​នៅ​ចន្លោះ Option King Ranch និង Platinum ដែល​មាន​ន័យ​ថា​ F-150 Raptorស៊េរី​ឆ្នាំ ២០២១ ​អាច​នឹង​មាន​តម្លៃ​ថ្លៃ​លើស​ស៊េរី​បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់ ៣​ពាន់​ដុល្លារ។ បើ​ដូច​នេះ​រថយន្ត F-150 Raptor ឆ្នាំ ២០២១ អាច​នឹង​មាន​តម្លៃ​ប្រមាណ ៥៦ ០០០​ដុល្លារ (មិន​ទាន់​គិត​ថ្លៃ​ដឹក​ជញ្ជូន)។

ត្បិត​ថា​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​មុន​មែន ប៉ុន្តែ​គេ​រំពឹង​ថា​រថយន្ត F-150 Raptor ស៊េរី​ថ្មី នឹង​មាន​បន្ថែម​ចំណុច​ពិសេសៗ​ជា​ច្រើន​លើស​ស៊េរី​បច្ចុប្បន្ន ដើម្បី​មក​ប៉ះ​ប៉ូវ​ការ​ឡើង​ថ្លៃ​នេះ និង​ដើម្បី​ប្រកួត​ប្រជែង​នឹង​រថយន្ត Ram TRX ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមឆ្នាំ ២០៣០ ឡានថ្មីដែលចេញលើពិភពលោកនឹងមាន ១ភាគ៣ ជាឡានអគ្គិសនី

ផ្អែក​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន Deloitte បាន​​បង្ហាញ​ថា​ មួយ​ភាគ​បី នៃ​រថយន្ត​ថ្មី​ដែល​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​នឹង​ជា​រថយន្ត​អគ្គិសនី នៅ​ត្រឹម​ឆ្នាំ ២០៣០។

ការ​សិក្សា​បាន​ប៉ាន់​ស្មាន​ថា​​នឹង​មាន​រថយន្ត​អគ្គិសនី​ប្រមាណ ៣១,១​លាន​គ្រឿង នឹង​លក់​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ត្រឹម​ឆ្នាំ ២០៣០ ដែល​តួ​លេខ​នេះ​គឺ​លើស​ពី​តួលេខ​ដែល​គេ​ប៉ាន់​ស្មាន​កាល​ពី​ខែ​មករា ឆ្នាំ ២០១៩ ចំនួន ១០​លាន​គ្រឿង។

ខណៈ​ដែល​ទីផ្សារ​រថយន្ត​សកល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​អាច​វិល​ត្រឡប់​ដូច​ដើម (​មុន​ការ​ផ្ទុះ​ជំងឺ​កូវីដ) ​​មុន​ឆ្នាំ ២០២៥ ប៉ុន្តែ​គេ​បាន​ព្យាករណ៍​ថា​រថយន្ត​អគ្គិសនី​​នៅ​ឆ្នាំ ២០២០ នឹង​អាច​លក់​ចេញ​បាន ២,៥​លាន​គ្រឿង។

មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទិញ​រថយន្ត​អគ្គិសនី​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ រួម​មាន​ការ​ចូល​រួម​ផ្ដល់​ថវិកា​ជំនួយ​ពី​រដ្ឋាភិបាល​ដែល​ចង់​ឲ្យ​ប្រទេស​របស់​ខ្លួន​លែង​​មាន​ឧស្ម័ន​ពុល និង​ជម្រើស​រថយន្ត​អគ្គិសនី​ដែល​បាន​ច្រើន​ប្រភេទ​​មាន​ទាំង​រថយន្ត​ Sedan, រថយន្ត SUV និង​រថយន្ត​ល្បឿន​លឿន​ទៀត​ផង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes AMG GT ឆ្នាំ២០២០ ខ្លាំងជាងមុន តែលែងមានម៉ូដែល GT S ទៀតហើយ

បន្ទាប់ពីចេញម៉ូដែល Black Series រួចមក ក្រុមហ៊ុន Mercedes ក៏បានប្រកាសចេញម៉ូដែល AMG GT ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដែលជាប្រភេទ Base Model ដោយបន្ថែមកម្លាំងឲ្យវាកាន់តែខ្លាំងជាងមុន និងបំពាក់មុខងារមកស្តង់ដារកាន់តែច្រើន។

រថយន្ត Mercedes AMG GT ថ្មីបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥២៣សេះ កើនលើសមុន ៥៣សេះ។ ការបញ្ចេញរថយន្ត AMG GT ថ្មី បានគូសចំណាំងការបញ្ចប់ជីវិតម៉ូដែល AMG GT S ដោយឥឡូវនេះមានតែម៉ូដែល AMG GT, AMG GT C, AMG GT R, AMG GT R Pro និង MG GT R Black Series ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ឥឡូវនេះ Mercedes បានបំពាក់ប្រព័ន្ធបូម AMG Ride Control Suspension, Electronic Rear Differential និង ប្រព័ន្ធហ្វ្រាំង Composite Braking System ជាមួយនឹងមុខងារ Race Driving Mod មកស្តង់ដារលើគ្រប់ម៉ូដែលទាំងអស់តែម្តង។

រថយន្ត Mercedes AMG GT ថ្មី មានលក់នៅអឺរ៉ុបហើយ ជាមួយនឹងតម្លៃចាប់ពី ១៣៩ ៥០០ដុល្លារ សម្រាប់ម៉ូដែល Coupe និង ១៥៣ ១០០ដុល្លារ សម្រាប់ម៉ូដែល Roadster៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បង្ហើបរាងឡានថ្មី SCV12 ដែលនឹងមានកម្លាំង ៨១៩សេះ

Lamborghini ជិតត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបង្ហាញរថយន្តថ្មីម៉ូដែល SCV12 ដោយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននេះ បានបង្ហោះរូប Teser មួយសន្លឹក ព្រមទាំងសារថា “Stay Tuned”។

តាមរយៈរូបថតមួយសន្លឹកនោះ យើងអាចមើលឃើញថា រថយន្ត Lamborghini SCV12 នឹងមានការឌីហ្សាញបែបកាចខ្លាំងមែនទែន។ ជាមួយគ្នានេះដែរ វានឹងមានបំពាក់ Carbon Fiber មួយជុំរថយន្ត ព្រមទាំងចង្កៀង LED ទៀតផង។

ថ្វីបើ Lamborghini មិនទាន់បង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងម៉ូដែលនេះ ប៉ុន្តែ SCV12 នឹងប្រើគ្រោងឆ្អឹងផលិតពី Carbon Fiber សុទ្ធថ្មី ដែលនឹងមានទម្ងន់ស្រាល ក៏ដូចជារឹងមាំខ្លាំងផដែរ។ ចំពោះម៉ាស៊ីនវាវិញគឺ ប្រភេទ naturally aspirated V12 ដែលបង្កើតកម្លាំងបានសរុប ៨១៩សេះ ហើយប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើ មិនទាន់បានបង្ហាញឡើយថា SCV12 នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១០ ចំណុចគួរពិចារណាមុនពេលទិញរថយន្តយកមកប្រើប្រាស់

ក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានរបស់របរប្រើប្រាស់មួយចំនួនដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗដើម្បីជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរគឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយដល់លោកអ្នកអោយឈានទៅដល់គោលដៅ និងសម្រេចនូវគ្រប់ភារៈកិច្ច។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនធំបានងាកមកប្រើប្រាស់នូវរថយន្តថ្មីជាមធ្យោបាយសម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់មនុស្សភាគច្រើនមានការគិតគូរ និងពិចារណាលើកត្តាច្រើនយ៉ាងដូចជា៖

  • កម្រិតប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ
  • គោលបំណង និងតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬដំណើរកំសាន្តផ្សេងៗជាដើម។
  • រថយន្តនេះមានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាពពេលមេឃភ្លៀងបានដែរឬទេ
  • បើសិនជាប្រាក់ចំណូលនៅមានកម្រិត តើអាចបង់រំលស់បានដែរឬទេ
  • តម្លៃសមរម្យក្នុងទីផ្សារដែលស័ក្តិសមនឹងកម្រិតជីវភាពរបស់ខ្លួន
  • សេវាបង់រំលស់ដែលផ្តល់នូវការប្រាក់ និងប្រាក់បង់ដំបូងទាបប្រកបដោយទំនុកចិត្ត
  • មានបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់
  • សេវាទទួលទិញរថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
  • គ្រឿងបន្លាស់សម្បូរបែប និងមានតម្លៃធូរថ្លៃ
  • សេវាថែទាំផ្សេងៗ និងការធានាជូនពីរោងចក្រ

ដូចនេះយើងសង្កេតឃើញថា មនុស្សសម័យឥឡូវមានការយល់ដឹងច្រើន និងមានការវិភាគថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទិញរថយន្តយកទៅប្រើប្រាស់។ បើសិនជាលោកអ្នកគិតដល់រថយន្តដែលអាចធ្វើដំណើរទៅតាមផ្លូវដែលមានឧបសគ្គបាននោះលោកអ្នកនឹងគិតទៅដល់រថយន្តដែលមានកម្ពស់ខ្ពស់ ​ឬរថយន្ត Pick Upជាដើម។​ តែប្រសិនបើអ្នកត្រូវការរថយន្តដែលអាចជិះទៅធ្វើការប្រចាំថ្ងៃក្នុងទីក្រុងដែលចំណាយតិច អាចបត់បែនក្នុងស្ថានភាពផ្លូវស្ទះ ឬចង្អៀត និងអាចបើកបរទៅតាមបណ្តាខេត្តនានានោះ អ្នកនឹងគិតដល់រថយន្តប្រភេទ SUV មុនគេ។​

ហើយថ្មីៗនេះយើងសង្កេតឃើញថាមានរថយន្ត SUV ខា្នតតូចមួយប្រភេទដែលកំពុងពេញនិយម និងចរាចរណ៍យ៉ាងច្រើនកុះករនៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់រថយន្តធុនធំប៉ុន្មាននោះទេ នោះគឺរថយន្ត Ford Ecosport។ រថយន្ត Ford Ecosport នេះមានតម្លៃត្រឹមតែ ២៩ ៩០០ដុល្លារ លោកអ្នកបង់មុនត្រឹមតែ​ ៥ ៩៨០ដុល្លារ  និងបង់ប្រចាំខែត្រឹមតែ ៣៩៧ដុល្លារ​ ប៉ុណ្ណោះ នោះលោកអ្នកនឹងអាចក្លាយទៅជាម្ចាស់រថយន្តនេះបានតែម្តង។

ហើយកាន់តែពិសេស រាល់ការទិញរថយន្ត Ford Ecosport អតិថិជននឹងទទួលបានការចាក់ប្រេង ២ឆ្នាំដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ ១ ៥០០ដុល្លារ ភា្លមៗ។

រថយន្ត Ford Ecosport មួយនេះ មានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដូចជា ផ្លូវរាបស្មើក្នុងក្រុង ផ្លូវជាតិនានានិងផ្លូវតាមជនបទស្រុកស្រែចម្ការនានាជាដើម ​ព្រោះរថយន្ត Ford Ecosport មានកម្ពស់ខ្ពស់រហូតដល់ទៅ ២០៩mm ពីដី ដែលអាចអោយរថយន្តនេះបើកបរបានយ៉ាងរលូន ទោះជាស្ថិតក្នុងស្ថានភាពពេលភ្លៀង ផ្លូវរអិល ពេលឡើងទួល ឬខឿនចិញ្ចើមផ្លូវក៏ដោយ។

រថយន្ត Ford Ecosport បានរចនាម៉ូដយ៉ាងល្អប្រណិតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមជាមួយមនុស្សគ្រប់វ័យ ទាំងសុភាពបុរសនិងសុភាពនារី។​ ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់រថយន្តមួយនេះដោយផ្នែកខាងមុខមានរូបរាងទំនើប និងស៊ីវិល័យ ផ្នែកចំហៀងមើលទៅរឹងមាំហាប់ណែន ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយពូកស្បែកប្រណិត ទន់ងាយស្រួលក្នុងការអង្គុយ និងប្រកបដោយផាសុកភាព​ ផ្នែកខាងក្រោយធំល្មមអាចដាក់ឥវ៉ាន់បានច្រើនរហូតដល់២៥កន្លែង មិនចាញ់រថយន្ត SUV ខ្នាតធំដ៏ទៃទៀតនោះទេ។

ក្រៅពីរូបរាងនិងការឌីហ្សាញដែលបានរៀបរាប់ខាងលើ រថយន្ត Ford Ecosport ​ក៏បានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់លោកអ្នកដូចជា សេនសឺជុំវិញរថយន្តចំនួន៨គ្រាប់ កាមេរ៉ាជំនួយក្នុងការចូលចតដែលអាច Zoom បាននិងមានខ្សែគំនូសពណ៍លឿងរ៉េតាមចង្កូត  ប្រព័ន្ធចុចបញ្ឆេះរថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen ៨អុីញ ដែលមានភាពរស់រវើក និងងាយស្រួលក្នុងការបញ្ជាដោយសម្លេងសម្រាប់វិទ្យុ តន្រ្តីនិងការកម្សាន្តផ្សេងៗ។​ លើសពីនេះទៅទៀត រថយន្តនេះក៏អាចភ្ជាប់ជាមួយនឹង Apple CarPlay ដើម្បីភ្ជាប់ទៅកាន់ផែនទី Google Map សម្រាប់នាំអ្នកទៅដល់គោលដៅផ្សេងៗ។​ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានបំពាក់ជាមួយនឹងពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៦ ប្រព័ន្ធហ្រ្វាំង ABS ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងឬរអិល និងប្រព័ន្ធទប់លំនឹងពេលឡើងចំណោត។ល។

ចំណុចពិសេសដែលក្រុមហ៊ុនលក់រថយន្តដ៏ទៃមិនមានការផ្តល់ជូននោះគឺ រាល់ការទិញរថយន្ត Ford Ecosport ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានការចូលរួមដំណើរកំសាន្ត Ford Ecosport Family Trip ដែលធ្វើឡើងដោយក្រុមហ៊ុន Ford ផ្ទាល់ហើយការផ្តល់ជូននេះគឺមានសម្រាប់តែអតិថជន​ Ford Ecosport តែប៉ុណ្ណោះ​ ដែលដំណើរកំសាន្តនេះខាងក្រុមហ៊ុនធ្លាប់បានរៀបចំរួចមកហើយគឺដំណើតកំសាន្តទៅកាន់ខេត្តបុរីរ៉ាម ដែលជាខេត្តមួយដ៏ល្បីក្នុងប្រទេសថៃ។

លើសពីនេះទៅទៀតលោកអ្នកថែមទាំងអាចចូលរួមដំណើរកំសាន្ត Ford Adventure​ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Ford ដែលវាមិនមែនត្រឹមតែដំណើរកំសាន្តធម្មតាតែប៉ុណ្ណោះទេ តែថែមទាំងមានសកម្មភាពសប្បុរសធម៍ដូចជា ចែកអំណោយដល់គ្រួសារក្រីក្រ ការផ្តល់សម្ភារះជូនក្មេងៗកុមារកំព្រា និងមានកម្មវិធីសប្បាយៗជាច្រើននៅក្នុងដំណើរកំសាន្តមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+