ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃរថយន្ត Camry ២០២០ នៅប្រទេសអាស៊ានទាំង១០

បើយើងនិយាយពីរថយន្ត Toyota Camry វិញ ម្នាក់ៗគឺស្គាល់ច្បាស់តែម្តង ហើយបើនិយាយពីតម្លៃវិញក៏ដូចគ្នា យើងម្នាក់ៗតែងគិតថាកម្ពុជា ជាប្រទេសដែលមានតម្លៃថ្លៃជាងគេ។ តោះ! ចឹងថ្ងៃនេះយើងនឹងធ្វើការស្រង់តម្លៃផ្លូវការរបស់រថយន្ត Toyota Camry ២,៥លីត្រ ទៅតាមប្រទេសនៃសមាជិកអាស៊ានទាំង ១០ ដែលមានតម្លៃដូចខាងក្រោម៖

  • ប្រទេស កម្ពុជា មានតម្លៃ ៦៦ ៩០០ ដុល្លារ
  • ប្រទេស សឹង្ហបុរី មានតម្លៃ ១១៤ ០០០ ដុល្លារ
  • ប្រទេស ព្រុយនេ មានតម្លៃ ៤២ ៦០០ ដុល្លារ
  • ប្រទេស ហ្វីលីពីន មានតម្លៃ ៤១ ៥០០ ដុល្លារ
  • ប្រទេស វៀតណាម មានតម្លៃ ៥៣ ៣០០ ដុល្លារ
  • ប្រទេស ថៃ មានតម្លៃ ៥០ ៧០០ ដុល្លារ
  • ប្រទេស ឡាវ មានតម្លៃ ៥០ ៩០០ ដុល្លារ
  • ប្រទេស មីយ៉ាន់ម៉ា មានតម្លៃ ៥៩ ២០០ ដុល្លារ
  • ប្រទេស ឥណ្ឌូនេស៊ី មានតម្លៃ ៤៤ ២០០ ដុល្លារ
  • ប្រទេស ម៉ាឡេស៊ី មានតម្លៃ ៤៤ ៥០០ ដុល្លារ

*តម្លៃខាងលើ គឺជាតម្លៃប្រហាក់ប្រហែលប៉ុណ្ណោះ សូមទាក់ទងក្រុមហ៊ុនលក់ផ្លូវការដើម្បីទទួលបានតម្លៃជាក់លាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការហើយ BMW 5 Series នឹងមានប្រភេទប្រើអគ្គិសនីសុទ្ធ

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន BMW បាន​បង្ហាញ​ចេញ​រថយន្ត​ iX3 ដែល​ជា​រថយន្ត​ SUV អគ្គិសនី​ដំបូង​របស់​ខ្លួន។ នា​ពេល​នេះ BMW បាន​ប្រកាស​ថា​រថយន្ត​ 5 Series ជំនាន់​បន្ទាប់ និង​រថយន្ត​ X1 នឹង​មាន​ជា​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ផង​ដែរ។

កន្លង​មក​គេ​ធ្លាប់​លេច​ឮ​ដំណឹង​អំពី​រថយន្ត​អគ្គិសនី​ទាំង​ពីរ​ដែរ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ដែល BMW បាន​​និយាយ​អំពី​រថយន្ត​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ទាំង​ពីរ​នេះ។ យ៉ាងណាក្ដី BMW មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​ច្រើន​ ក្រៅ​តែ​ពី​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នេះ​ទេ។

គេ​រំពឹង​ថា​រថយន្ត​ទាំង​ពីរ​ដែល​មាន​រៀប​ចំ​ប្រព័ន្ធ​អគ្គិសនី​​ស្រដៀង​នឹង​​រថយន្ត iX3 ដែរ ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ​អាច​បញ្ជូន​កម្លាំង​ ២៨២​សេះ ទៅ​កាន់​កង់​ក្រោយ​រថយន្ត និង​ជិះ​បាន​ចម្ងាយ​ ៤៥៨​គ.ម ពេល​សាក​ភ្លើង​ពេញ។

គួរ​ដឹង​ដែរ​ថា BMW ក៏​បាន​​ប្រកាស​ជា​មួយ​គ្នា​ដែរ អំពី​ផែនការ​​កាត់​បន្ថយ​ការ​សាយ​ភាយ​ឧស្ម័ន​កាបូនិច​លើ​រថយន្ត​នីមួយៗ​របស់​ខ្លួន​ឲ្យ​បាន ១​ភាគ​៣ នៅ​ត្រឹម​ឆ្នាំ ២០៣០​ខាង​មុខ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីចិនបង្ហាញមុខមាត់ជាផ្លូវការហើយ

រថយន្ត​ SUV អគ្គិសនី​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​រថយន្ត​ចិន Hongqi ម៉ូដែល E-HS9 បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​រថយន្ត​ FAW ដែល​ជា​​ក្រុមហ៊ុន​មេ​របស់ Hongqi។

រថយន្ត​នេះ​មាន​រូបរាង​ធំ​ខ្លាំង​ដោយ​វា​មាន​ប្រវែង ៥២០៩ម.ម, ទទឹង ២០១០ម.ម និង​កម្ពស់ ១៧៣១ម.ម ហើយ​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ៣១១០ម.ម។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​យ៉ាន់​កង់​ទំហំ ២១អ៊ីញ​ មក​ជា​ស្តង់ដារ​ ហើយ​ក៏​មាន​ជម្រើស​យ៉ាន់​កង់​ទំហំ ២២អ៊ីញ​ផង​ដែរ។ វា​មាន​នូវ​ជម្រើស​កៅអី​អង្គុយ​ ៧កៅអី ឬ​កៅអី​អង្គុយ​ចំនួន ៤។

Hong E-HS9 នឹង​មាន​ជម្រើស​ពីរ​ប្រភេទ ដែល​អាច​ផលិត​កម្លាំង​ ២១៨សេះ និង​កម្លាំង ៣៣៣សេះ។ អាគុយ​របស់​វា​មាន​ទមហំ ៩២,៤kWh ដូច​គ្នា និង​មាន​រយៈ​ចម្ងាយ​បើកបរ​បាន ៥០០​គ.ម ពេល​សាក​ភ្លើង​ពេញ។

ការ​ដឹក​ជញ្ជូន​រថយន្ត​នេះ​ជូន​អតិថិជន​នឹង​ចាប់​ផ្ដើម​នា​​ក្នុង​ខែ​កញ្ញា​ខាង​មុខ ហើយ​តម្លៃ​មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​មាន​តម្លៃ​ថ្លៃ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mercedes-Benz យ៉ាងហោច ៧ម៉ូដែល នឹងលែងមានលក់នៅអាមេរិក

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន Mercedes-Benz កំពុងមានគម្រោងឈប់លក់រថយន្តរបស់ខ្លួនយ៉ាងហោចណាស់ ៧ម៉ូដែល នៅក្នុងសហរដ្ឋអាមេរិក។

ប្រធានក្រុមហ៊ុន Mercedes-Benz USA លោក Nicholas Speeks បានបញ្ជាក់កាលពីខែមិថុនាថា ម៉ូដែលមួយចំនួននឹងត្រូវកាត់ចេញ។ ថ្វីបើលោក Speeks មិនបានបញ្ជាក់ច្បាស់ថាម៉ូដែលណា ប្រភពព័ត៌មាន Auto News បង្ហើបថា រថយន្តប្រភេទ Coupe និងបើកដំបូល ម៉ូដែល C-Class, E-Class និង S-Class ព្រមទាំង AMG GT និង CLS Coupe នឹងត្រូវកាត់ចេញពីទីផ្សារសហរដ្ឋអាមេរិក។

លោក Sam Fiorani អនុប្រធានក្រុមហ៊ុន AutoForecast Solutions បានឲ្យដឹងថា ការឌីហ្សាញថ្មីកាន់តែស្ព័រជាងមុននៃរថយន្ត Sedan ថ្មី ធ្វើឲ្យគេលែងត្រូវការរថយន្ត Coupe តែម្តង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mercedes-Benz USA មិនទាន់បានបញ្ជាក់ឡើយថា ម៉ូដែលណាខ្លះ នឹងត្រូវឈប់លក់លើទីផ្សារសហរដ្ឋអាមេរិកតទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! តម្លៃឡាន Mercedes-AMG GT Black Series អាចទិញបាន AMG GT R ២គ្រឿង

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្ត GT Black Series ស៊េរីឆ្នាំ២០២១ ហើយក៏បានបើកឲ្យធ្វើការកុម្ម៉ង់នៅអឺរ៉ុបផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រថយន្ត Mercedes-AMG GT Black Series ថ្មីនេះមានតម្លៃចាប់ពីខ្ទង់ ៣៨៩ ១៥០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ បើប្រៀបធៀបទៅ GT Black Series ថ្លៃស្មើម៉ូដែល AMG GT R (តម្លៃ ១៩៤០០០ដុល្លារ/គ្រឿង) ដល់ទៅ ២គ្រឿងឯណោះ។

រថយន្ត Mercedes-AMG GT Black Series នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងសរុប ៧២០សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ AMG Speedshift DCT 7G dual-clutch ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន Toyota RAV4 តួវែង មានតែមួយក្នុងលោក

ក្រុម​ការងារ​​របស់ Toyota ផលិត​បាន​នូវ​រថយន្ត​ Toyota RAV4 តួវែង​ដែល​មាន​​តែ​មួយ​គ្រឿង​ក្នុង​លោក និង​ជា​ស្នាដៃ​របស់​​ក្រុម​បុគ្គលិក​ចំនួន ២០០​នាក់ ធ្វើ​នៅ​ពេល​ទំនេរ​ពី​ម៉ោង​ការងារ។

ការ​ផលិត​រថយន្ត RAV4 តួវែង​នេះ​មិន​មែន​ងាយ​នោះ​ទេ ដោយ​គេ​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​ច្រើន​ក្នុង​ការ​​កែច្នៃ​តួ​ខ្លួន​រថយន្ត​ SUV នេះ ដើម្បី​ប្រាកដ​ថា​រថយន្ត​នេះ​អាច​ដំណើរ​ការ​បាន​ពេញ​លេញ មិន​មែន​សម្រាប់​តែ​បង្ហាញ​នោះ​ទេ។ រថយន្ត​នេះ​មាន​ប្រវែង​សរុប​ដល់ ៧,៩​ម៉ែត្រ ដែល​មើល​ទៅ​រូបរាង​របស់​ហាក់​ប្លែក​ខ្លាំង។

នៅ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​មិន​មាន​កៅអី​ច្រើន​លើស​ពី​ធម្មតា​នោះ​ទេ ប៉ុន្តែ​នៅ​ត្រង់​ផ្នែក​អ្នក​ដំណើរ​​ខាង​ក្រោយ​គឺ​មាន​​ទីធ្លា​ធំ​ខ្លាំង​​សម្រាប់​ដាក់​ជើង និង​អាច​ដាក់​តុ​កាហ្វេ​បាន​មួយ​ទៀត​ផង​ដែរ។ គួរ​បញ្ជាក់​ថា​បុគ្គលិក​ Toyota ដែល​បាន​ចូល​រួម​ផលិត​រថយន្ត​នេះ និយាយ​ថា​ធ្វើ​ឡើង​សម្រាប់​ជា​​ Challenge (ការ​ប្រកួតប្រជែង) មួយ មិន​មាន​គោល​បំណង​ថា​នឹង​ផលិត​លក់​លើ​ទីផ្សារ​នោះ​ទេ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ចាប់ផ្ដើមបញ្ចេញ Teaser រថយន្ត Ghost ជំនាន់ថ្មីហើយ

ត្បិត​ថា​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​មែន​ពិត ប៉ុន្តែ​ Rolls-Royce នៅ​តែ​បន្ត​ការ​អភិវឌ្ឍន៍​រថយន្ត​ម៉ូដែល Ghost ជំនាន់​ថ្មី​របស់​ខ្លួន ដែល​គ្រោង​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ។

ពេល​នេះ​ដែរ Rolls-Royce បាន​បញ្ចេញ​នូវ​រូបភាព Teaser ដំបូង​នៃ​រថយន្ត​ Ghost ដែល​មាន​បង្ហាញ​អំពី​រូបរាង​​មើល​ពី​ចំហៀង​របស់​រថយន្ត។ រថយន្ត​ Ghost ចាប់​តាំង​ពី​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០០៩ មក ទទួល​បាន​នូវ​ជោគជ័យ​ខ្លាំង ដែល​បាន​ក្លាយ​ជា​ម៉ូដែល​ជោគជ័យ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ១១៦​ឆ្នាំ របស់ Rolls-Royce ដូច​នេះ​រថយន្ត​ជំនាន់​ថ្មី​មាន​ការ​រំពឹង​ទុក​ខ្ពស់​ថា​វា​នឹង​អស្ចារ្យ​លើស​មុន។

រូបរាងរថយន្ត Rolls-Royce Ghost ជំនាន់ថ្មីដែលគេថតបានពេលបើកសាកល្បង

Rolls-Royce បាន​និយាយ​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត ក្រុមហ៊ុន​នឹង​បញ្ចេញ​វីដេអូ​​ចលនា​​​ខ្លីៗ​ចំនួន ៤ ដែល​បង្ហាញ​បន្តិចៗ​អំពី​រថយន្ត Rolls-Royce ជំនាន់​ថ្មី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche Taycan បន្ថែមពណ៌ថ្មី ឡើង Cute!

ការវាយប្រហាររបស់វីរុសកូវីដ-១៩ បានធ្វើឲ្យកម្មវិធីពិព័រណ៌រថយន្តជាច្រើនត្រូវលុបចោល ប៉ុន្តែនៅតែមិនអាចបញ្ឈប់កម្មវិធី Chengdu Motor Show ឲ្យបន្តដំណើរការរបស់ខ្លួនបាន។

ស្របពេលដែលកម្មវិធីនេះមិនសូវជាសំខាន់ប៉ុន្មាន ក្រុមហ៊ុន Porsche បានដាក់បង្ហាញរថយន្ត Taycan ប្រភេទ Base Model ដែលមានពណ៌ផ្កាឈូកស្រាល (Frozen Berry Metallic) មើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។ ជាមួយគ្នានេះដែរ រថយន្តអគ្គិសនីខាងលើបានបំពាក់យ៉ាន់ Alloy ៥កាំដ៏ស្រស់ស្អាត ជាមួយនឹងកាប៊ីនខាងក្នុងពណ៌ស្វាយ លាយប្រផេះ ដែលមើលទៅពិតជាប្លែកម្យ៉ាង។

រថយន្ត Porsche Taycan ប្រភេទ Base Model មានបំពាក់ម៉ូទ័រអគ្គិសនីមួយនៅកង់ខាងក្រោយ បង្កើតកម្លាំងបានសរុប ៤០២សេះ។ វាដំណើរការដោយអាគុយអគ្គិសនីកម្លាំង ៧៩,២គីឡូវ៉ាត់ម៉ោងមួយ ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយដល់ ៤១៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តនេះកំពុងត្រូវបានដាក់លក់ក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ៨៨៨ ០០០យ័ន ឬស្មើនឹងខ្ទង់ ១២៦ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ចំនួនលក់ឡានប្រភេទសាកភ្លើងរបស់ Volvo កើនឡើង ៨០% ក្នុងឆ្នាំនេះ

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ចំនួនលក់រថយន្តប្រភេទ Plug-in Hybrid ជាសកលរបស់ក្រុមហ៊ុន Volvo Cars បានកើនឡើងរហូតដល់ទៅ ៨០% ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២០ នេះ ដោយសារតែតម្រូវការខ្ពស់នៅអឺរ៉ុប។

នៅអឺរ៉ុប Volvo បានលក់រថយន្តសរុបចំនួន ១២៣ ១៩៨គ្រឿង ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២០។ ក្នុងនោះ រថយន្តចំនួន ២៩ ៩១៨គ្រឿង គឺជាប្រភេទសាកភ្លើង Plug-in Hybrid។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ Volvo លក់រថយន្តប្រភេទ Plug-in Hybrid បានត្រឹមតែ ១៥ ៦៤៣គ្រឿងប៉ុណ្ណោះ។

បើគិតជារួមវិញ Volvo បានលក់រថយន្ត Plug-in Hybrid នៅទូទាំងពិភពលោក សរុប ៣៧ ៧៧៥គ្រឿង ក្នុងរយៈពេលដដែលខាងលើ ច្រើនជាងកាលពីឆ្នាំ២០១៩ ដែលបានត្រឹម ២១ ០១៥គ្រឿងប៉ុណ្ណោះ។ រថយន្តប្រភេទសាកភ្លើងរបស់ Volvo ដែលកំពុងពេញនិយមខ្លាំងបំផុត មានដូចជាម៉ូដែល V60 PHEV និង XC40 PHEV៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្ត Rolls-Royce Cullinan Black Badge តម្លៃជាង ១លានដុល្លារ មានតែ១នៅខ្មែរ ទើបលក់ចេញក្តៅ!

ព្រឹកមិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយហ្នឹងរថយន្ត Rolls-Royce Cullinan Black Badge ដែលមានតម្លៃជាង ១លានដុល្លារ និងមានតែមួយគត់នៅកម្ពុជាត្រូវបានគេចែចូវបាត់ទៅហើយ។ ម្ចាស់រថយន្តនេះ បានទិញពីក្រុមហ៊ុនផ្លូវការផ្ទាល់តែម្តង។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន ទ័រប៊ូភ្លោះ (Twin-Turbocharged) ៦,៧លីត្រ ស៊ីឡាំង V12 ផ្តល់ថាមពល ៦០០hp និង កំលាំងរមួល ៦៦៤ Pound-Feet អាចជាន់ល្បឿនពី ០ – ១០០គ.ម/ម ប្រើរយះពេល ៥,១វិនាទី។ អស់រយះពេល ១១៦ឆ្នាំនេះក្រុមហ៊ុន Rolls-Royce នៅតែមិនទាន់មានគួរប្រកួតប្រជែងនៅឡើយទៀត ពិតជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោកមែន។

Cr. www.rolls-roycemotorcars.com

តោះទៅមើលលក្ខណះពិសេស អមជាមួយរូបភាពត្រជាក់ភ្នែកបន្តិចមើល!

ជាលើកដំបូងសម្រាប់ប្រភេទ Black Badge ដែលមានរំលេចហ្រ្វាំងពណ៌ក្រហមបែបនេះ ដើម្បីឆ្លើយតបទៅពណ៌របស់វា
ប្រណិតភាពដែលមិនមានគួរប្រៀបបាន ជាមួយនឹងបង្គុំដោយគ្រឿងបំពាក់ប្រណិតដ៏មានតម្លៃ
បំពាក់ជាមួយពិដាន មានភ្លើងពន្លឺផ្កាយយ៉ាងប្រណិត
ប្រើប្រាស់ប្រភេទកាប៉ោន (Carbon Tech Fiber)
នៅផ្នែកខាងក្រោយរថយន្ត មានប៉ូតុងចុចយ៉ាងទំនើប បញ្ចេញកៅអីស្បែកអង្គុយមើលទេសភាពចំនួន ២ និងមានកូនតុមួយនៅចំកណ្តាលផងដែរ

កុងទ័រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+