ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla រកលុយបានច្រើនលើសការរំពឹងទុកនៅត្រីមាសទី២

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla បាន​បង្ហាញ​​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ដែល​មាន​ច្រើន​លើស​ពី​ការ​ប៉ាន់​ស្មាន​របស់ Wall Street ត្បិត​ថា​មាន​ការ​បង្អាក់ដំណើរ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្ដី។

លទ្ធផល​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ២ របស់ Tesla បាន​បង្ហាញ​ថា​ក្រុមហ៊ុន​អាច​រក​ចំណូល​បាន ៦,០៣ពាន់​​លាន​ដុល្លារ ដែល​​មាន​ការ​ថយ​ចុះ​ ៥% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន (Wall Street បាន​ព្យាករណ៍​ថា Tesla អាច​រក​ចំណូល​បាន​ ៥,៤​ពាន់​លាន​ដុល្លារ)។ ចំណែក​ប្រាក់​ចំណេញ​វិញ​មាន​ ១,២៦ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង ៣៨% ធៀប​នឹង​ឆ្នាំ​មុន។

បើ​មើល​លើ​ចំនួន​លក់​រថយន្ត​នៅ​ត្រីមាស​ទី​ពីរ​វិញ មាន​សរុប​ ៩០ ៨៩១គ្រឿង ដែល​ថយ​ចុះ ៥% ធៀប​នឹង​ឆ្នាំ​មុន ក្នុង​នោះ​មាន​​ ១០៦១៤គ្រឿង​ ជា​រថយន្ត​ Model S និង Model X ចំណែក​ ៨០២៧៧គ្រឿង​ ជា​ Model 3 និង Model Y៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីរបស់ Audi មួយនេះ ពេញនិយមខ្លាំងបំផុតនៅអឺរ៉ុប

នៅ​ក្នុង​អំឡុង​ឆ​មាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ នេះ ត្បិត​ថា​ជំងឺ​កូវីដ​១៩​បាន​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​មែន​ ប៉ុន្តែ​ចំនួន​លក់​រថយន្ត​អគ្គិសនី​របស់ Audi មាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់​សម្គាល់។

អំឡុង​ពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ​នេះ រថយន្ត​អគ្គិសនី e-tron អាច​លក់​ចេញ​បាន​ ១៧ ៦៤១​គ្រឿង​នៅ​ទូទាំង​សកលលោក ដែល​មាន​កំណើន​ ៨៦,៨% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ បន្ថែម​ពី​នេះ Audi e-tron គឺ​ជា​រថយន្ត SUV អគ្គិសនី​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប បើ​ធៀប​នឹង​ SUV អគ្គិសនី​ដទៃ។

មិន​តែ​ប៉ុណ្ណោះ​រថយន្ត​ Audi e-tron នេះ​ក៏​មាន​ចំនួន​លក់​ច្រើន​បើ​ធៀប​នឹង​​ចំនួន​លក់​សរុប​របស់ Audi តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​អ៊ីស្លង់​មាន​ចំណែក ៩៣%, ប្រទេស​ន័រវេស​មាន​ចំណែក​ ៩២%, ប្រភេទ​អ៊ីស្រាអែល​មាន ១៤% និង​ប្រទេស​ស៊ុយអែត​មាន​ ១២% ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡានថ្មីតែ២ម៉ឺនជាង! លែងឈឺក្បាលជាមួយឡានមួយទឹកដែលមានប្រវត្តិមិនច្បាស់លាស់

សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថាភាគច្រើននៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមានប្រភពមកពីប្រទេសអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។​ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។

ការទិញរថយន្តមួយទឹកដែលមិនស្គាល់ប្រវត្តិច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យផ្សេងៗមួយចំនួនដូចជា​ រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពជាដើម។ ហេតុនេះហើយទើបធ្វើអោយប្រជាជនមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីដែលចេញពីរោងចក្រផ្ទាល់ ដើម្បីកាត់បន្ថយនិងជៀសវាងនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុ។

ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់​ ផាសុកភាព ទទួលបានការថែទាំនិងការធានាផ្ទាល់ពីរោងចក្រដែលជាហេតុជម្រុញអោយប្រជាជនខ្មែរមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីវិញ។ ទន្ទឹមនឹងនេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត SUV ខ្នាតតូចមួយប្រភេទដែលកំពុងចរាចរណ៍យ៉ាងច្រើនកុះករនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះគឺរថយន្ត Ford Ecosport ហើយរថយន្តនេះដែរត្រូវបាននំាចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា។

រថយន្ត Ford Ecosport មានតម្លៃត្រឹមតែ​ ២៩ ៩០០ ដុល្លារតែប៉ុណ្ណោះបូករួមជាមួយការធានាផ្ទាល់ពីរោងចក្ររយះពេល ៣ឆ្នាំ ឬ ១០ ម៉ឺនគីឡូម៉ែត្រ ព្រមទាំងមានគ្រឿងបន្លាស់សម្រាប់ជួសជុលយ៉ាងសម្បូរបែប ហើយមានតម្លៃធូរថ្លៃ និងអាចស្វែងរកបាននៅគ្រប់មជ្ឃមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស។ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

រថយន្ត Ford Ecosport មាន7ពណ៍សម្រាប់ជ្រើសរើសរួមមានពណ៍ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និង​​ទឹកក្រូចក្រម៉ៅ។ រថយន្តនេះបានបំពាក់មកជាមួយនូវម៉ាស៊ីនសាំងប្រភេទ Ecoboost 1.0L ជំនាន់ថ្មីដែលមានកម្លាំងសេស ១២៥HP កម្លាំងរមួល ១៧០Nm មានកំលាំងខ្លាំងស៊ីប្រេងតិច ដែលអាចជួយលោកអ្នកបើកបរគ្រប់ស្ថានភាពផ្លូវដូចជា ការបើកបរលើផ្លូវរាបស្មើក្នុងទីក្រុង ផ្លូវជាតិ ផ្លូវតាមស្រុកស្រែចម្ការ និង ផ្លូវដែលមានឧបសគ្គ ម្យ៉ាងវិញទៀតលោកអ្នកចំណាយត្រឹមតែ ១៦​ម៉ឺនរៀលប៉ុណ្ណោះសម្រាប់ពន្ធផ្លូវប្រចាំឆ្នាំ។

រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញនិងស៊ីវិល័យ ផ្នែកខាងមុខត្រូវបានរចនាថ្មី ស្រស់ស្អាត​ទំនើបទាន់សម័យ ចង្កៀងភ្លឺច្បាស់ល្អជាមួយភ្លើង LED បំភ្លឺនៅពេលថ្ងៃ​ ផ្លិតទឹកអូតូ ផ្នែកខាងក្នុងរចនាម៉ូដថ្មីស្រឡាង ធំទូលាយប្រកបដោយផាសុកភាពជាមួយនឹងកៅអីស្បែកទំនើបទាន់សម័យ មិនតែប៉ុណ្ណោះកៅអីជួរទី២អាចបត់បាន ងាយស្រួលក្នុងការផ្ទុកសម្ភារះបានកាន់តែច្រើន។

លើសពីនេះទៅទៀតរថយន្ត Ford Ecosport បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបដូចជា ចុចបញ្ឆេះរថយន្តនិងប្រព័ន្ធសោរឆ្លាតវៃ ចង្កូតបូមអេឡិចត្រូនិច(EPAS)ធូរងាយស្រួលបើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចភ្ជាប់​ Apple Car Play បានយ៉ាងងាយស្រួលនិងអេក្រង់ Touchscreen 8 អ៊ីញ ហ្វាកូដអូតូ សេនសឺមុខក្រោយ៨គ្រាប់សម្រាប់ជំនួយចូលចត កាមេរ៉ាក្រោយជំនួយចូលចត អាច zoom បាន ពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៧ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល និងមានកន្លែងដាក់ឥវ៉ាន់ ២៥កន្លែង ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ។ល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ដងនេះឃើញកាន់តែច្បាស់រូបរាងឡាន Mercedes S-Class ជំនាន់ថ្មី

​មាន​មិន​តិច​នាក់​ទេ​ដែល​ទន្ទឹង​រង់ចាំ​វត្តមាន​រថយន្ត​ Mercedes-Benz S-Class ​ជំនាន់​ថ្មី ដែល​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។ ពេល​នេះ​គេ​​អាច​ដឹង​កាន់​តែ​ច្បាស់​អំពី​រូបរាង​រថយន្ត S-Class ជំនាន់​ថ្មី តាម​រយៈ​រូបភាព​ដែល​ថត​បាន​ពេល​រថយន្ត​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ។

បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ​ម្ដង​នេះ រថយន្ត S-Class ជំនាន់​ថ្មី មិន​មាន​បិត​បាំង​ការ​ឌីហ្សាញ​ខ្លាំង​ដូច​ពី​មុនៗ​ឡើយ។ រូបភាព​ជា​ច្រើន​សន្លឹក​បាន​បង្ហាញ​ថា S-Class ជំនាន់​​ថ្មី មាន​ផ្លាស់​ការ​រចនា​ថ្មី​ដែល​មើល​ទៅ​កាន់​ទាក់ទាញ ទាន់​សម័យ និង​ពោរពេញ​ដោយ​អំណាច។

គួរ​ដឹង​ថា​ Mercedes-Benz នឹង​ធ្វើ​ការ​បង្ហាញ​​រូបរាង​ខ្លះៗ​នៃ S-Class ជំនាន់​ថ្មី​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា​ខាង​មុខ ហើយ​នៅ​ថ្ងៃ​ទី ១២ ខែ​សីហា ក្រុមហ៊ុន​នឹង​បញ្ចេញ​រូបភាព Teaser បន្ថែម​ទៀត​នៃ​រថយន្ត​​លំដាប់ Flagship របស់​ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla ស៊េរីចាស់មួយគ្រឿង ដាក់លក់តម្លៃជិត ១,៥លានដុល្លារ

រថយន្ត Tesla Roadster ជំនាន់​ដំបូង​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ស្វីស ដែល​លក់​ក្នុង​តម្លៃ​រហូត​ដល់​ប្រមាណ ១,៤៩​លាន​ដុល្លារ​ឯណោះ។

រថយន្ត Roadster ជំនាន់​ដំបូង​​នេះ Tesla មាន​ផលិត​ត្រឹម​ ២ ៥០០គ្រឿង​ ប៉ុណ្ណោះ​ក្នុង​លោក ហើយ​រថយន្ត​​ដែល​គេ​ដាក់​លក់​នេះ​គឺ​ទើប​តែ​ជិះ​បាន​ ២០០គីឡូម៉ែត្រ និង​ត្រូវ​បាន​គេ​សាក​ថ្ម​ជា​ទៀងទាត់​ដើម្បី​កុំ​ឲ្យ​អាគុយ​​ឆាប់​អស់​អាយុ​កាល។

​​ផ្អែក​តាម​ការ​ធ្វើ​តេស្ត​របស់​ស្ថាប័ន EPA អាមេរិក​បាន​ឲ្យ​ដឹង​ថា រថយន្ត Tesla Roadster ជំនាន់​ដំបូង អាច​ជិះ​បាន​ចម្ងាយ ៣៩៣គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ និង​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ចំណាយ​ពេល ៣,៧វិនាទី ឬ ៣,៩វិនាទី អាស្រ័យ​លើ​ម៉ូដែល។ វា​​ក៏​មាន​ល្បឿន​អតិបរមា​ ២០១ គ.ម/ម៉ ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI JCW Countryman ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ

រថយន្ត MINI JCW Countryman ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតលើប៉ាណាមុខ ក៏ដូចជាបំពាក់ចង្កៀងមុខ និងចង្កៀងក្រោយថ្មីផងដែរ។

ជាមួយគ្នានេះ ទំហំបំពង់ស៊ីម៉ាំងធំជាងមុន ហើយស៊ុមពណ៌ខ្មៅរលោងនៅលើប៉ាណាមុខ, ចង្កៀងមុខ, ចង្កៀងក្រោយ, ដៃទ្វារ និងឡូហ្គូ Countryman លើទ្វារឃ្លុបក្រោយក៏ថ្មីដែរ បូករួមទាំងពណ៌ថ្មី ៣ទៀត គឺ បៃតង (Sage Green), ទឹកប្រាក់ (White Silver) និង ខ្មៅ (Piano Black)។

ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់កុងទ័រឌីជីថលទំហំ ៥អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ៨,៨អ៊ីញ, មុខងារផែនទី, Amazon Alexa និង Apple CarPlay ផងដែរ។

រថយន្ត MINI JCW Countryman ថ្មី បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០២សេះ ប្រើប៉ុងពីរ ALL4 និងប្រអប់លេខអូតូ ៨វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះតម្លៃរបស់វា នឹងត្រូវប្រកាសនាពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-30 ឆ្នាំ២០២១ ប្តូរឈ្មោះថ្មី ឯតម្លៃចាប់ពី ២១៩០០ដុល្លារ

Mazda បានប្រកាសចេញរថយន្ត CX-30 កាលពីឆ្នាំមុន ហើយឥឡូវក្រុមហ៊ុនជប៉ុនមួយនេះ បានប្រកាសការអាប់ដេតមួយចំនួន សម្រាប់ស៊េរីឆ្នាំ២០២១។

ការផ្លាស់ប្តូរដំបូងបង្អស់ គឺឈ្មោះថ្មីប្តូរមកហៅថា “CX-30 2.5 S” វិញ ខណៈគ្រប់ម៉ូដែលទាំងអស់ នឹងត្រូវបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៨៦សេះ ដូចគ្នាទាំងអស់។

ទោះជាយ៉ាងណា Mazda មិនបានប្រាប់មូលហេតុដែលផ្លាស់ប្តូរឈ្មោះថ្មីឡើយ ប៉ុន្តែគេសង្ឃឹមថា វាដើម្បីងាយស្រួលចែកឲ្យដាច់ចេញពីម៉ូដែល CX-30 2.5 Turbo ដែលអាចចេញនាពេលអនាគត។

គួរឲ្យដឹងថា រថយន្ត CX-30 2.5 S នឹងមានតម្លៃចាប់ពី ២១ ៩០០ដុល្លារ សម្រាប់ប្រភេទ Base Model ដែលឥឡូវនេះមានភ្ជាប់មកជាមួយមុខងារ Android Auto និង Apple CarPlay, ចង្កៀង LED, ផ្លិតទឹកអូតូ, យ៉ាន់ Alloy ទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្ត ៨,៨អ៊ីញ, Speaker ៨គ្រាប់ និងកុងទ័រឌីជីថល ៧អ៊ីញ មកស្តង់ដារ។

ក្រៅពីនោះ វាក៏មានម៉ូដែល CX-30 2.5 S Select Package តម្លៃចាប់ពី ២៣ ៩០០ដុល្លារ, CX-30 2.5 S Preferred Package តម្លៃចាប់ពី ២៦ ៣០០ដុល្លារ និង CX-30 2.5 S Premium Package តម្លៃ ២៨ ៥៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥ចំណុចគួរយល់ដឹង មុនពេលសម្រេចចិត្តទិញរថយន្ត!

ប្រសិនបើលោកអ្នកមានការពិបាក ក្នុងការសម្រេចចិត្តទិញរថយន្ត ថ្ងៃនេះខេមបូអូតូ នឹងនាំមកនូវគន្លឹះងាយៗ ៥ចំណុច ដើម្បីចែករំលែកដូចខាងក្រោមផងដែរ៖

១. អ្នកត្រូវដឹងថា! តើអ្នកត្រូវការ និងស្រលាញ់រថយន្តប្រភេទណា ហើយរថយន្តនោះសម្រាប់ប្រើប្រាស់បែបណា ជាលក្ខណះគ្រួសារ​ ការ​ងារ ឬអាជីវកម្ម។

រថយន្ត MG RX5
រថយន្ត MG RX5

២. អ្នកគួរគិតគូរអំពីកញ្ចប់ទឹកប្រាក់ ដែលស្ថិត​នៅក្នុងដៃរបស់អ្នក ថាតើគួរសម្រេចចិត្តទិញរថយន្តកម្រិតបែបណា រថយន្តមួយទឹក ឬរថយន្តថ្មី​​​ ហើយគួរតែបង់រំលស់ ឬបង់លុយសុទ្ធពេញថ្លៃ?

៣. តើអ្នកមានគម្រោងប្រើប្រាស់រថយន្តនោះ​ ក្នុងរយះពេលប៉ុន្មាន?​ ប្រសិនបើអ្នកជាមនុស្សនិយមក្នុងការលេងរឺផ្លាស់ប្តូររថយន្ត​ នោះអ្នកអាចពិចារណាបានថាគួរទិញរថយន្តបែបណាដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរនៅពេលបន្ទប់​។

៤.  ស្វែងយល់អំពីក្រុមហ៊ុនលក់រថយន្តផ្សេងៗ ដែលលក់រថយន្ត​ ថាតើតម្លៃរថយន្តទាំងនោះមានលក្ខណះបែបណា​ ហើយមានកម្មវិធីផ្តល់ជូនពិសេសៗអ្វីខ្លះ​​ ព្រោះលោកអ្នកអាចចំណេញបានខ្លះៗដែរ។

៥. ប្រសិនបើអ្នកបានស្វែងយល់អំពីក្រុមហ៊ុនលក់រថយន្តផ្សេងៗហើយ អ្នកគួរស្វែងយល់អំពីរការធានាជូនចំពោះរថយន្តដែលបានទិញរួច ទៅលើការប្រើប្រាស់ក្នុងរយះពេលណាមួយ។

នាំមកជូនដោយ៖  MG Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបពីរឆ្នាំសោះ Lamborghini ផលិតឡាន Urus បាន ១ម៉ឺនគ្រឿងបាត់

Lamborghini បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​ផលិត​រថយន្ត​ SUV មហាកម្លាំង​ម៉ូដែល Urus បាន​មួយ​ម៉ឺន​គ្រឿង​ហើយ ក្រោយ​ពី​ចេញ​លក់​លើ​ទីផ្សារ​បាន​រយៈពេល​ពីរ​ឆ្នាំ​រួច​មក។

រថយន្ត​ Urus ទី​មួយ​ម៉ឺន គឺ​​​ពណ៌​ខាង​ក្រៅ​ជា​​ពណ៌​ Nero Noctis Matt ដែល​ជា​ពណ៌​ថ្មី​សម្រាប់​រថយន្ត​ SUV មួយ​នេះ ហើយ​រថយន្ត​នេះ​ដែរ​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​អតិថិជន​ម្នាក់​ក្នុង​ប្រទេស​រុស្ស៊ី ដែល​រុស្ស៊ី​ជា​ទីផ្សារ​ធំ​មួយ​សម្រាប់​រថយន្ត Urus។

គួរ​ដឹង​ថា​រថយន្ត​ SUV ​ម៉ូដែល​ទីពីរ​ក្នុង​ប្រវត្តិសាស្ត​របស់ Lamborghini មួយ​នេះ បាន​ជួយ​ឲ្យ​ចំនួន​លក់​របស់ Lamborghini មាន​កំណើន​ខ្លាំង​កាល​ពី​ឆ្នាំ​ទៅ។ ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​សរុប ៨ ២០៥​គ្រឿង ទូទាំង​ពិភពលោក ដែល​កើន​ឡើង​រហូត​ដល់ ៤៣% ធៀប​នឹង​ឆ្នាំ ២០១៨។ ក្នុង​នោះ​មាន ៤ ៩៦២គ្រឿង គឺ​ជា​ម៉ូដែល Urus ដែល​​ស្មើ​ជាង ៥០% នៃ​ចំនួន​លក់​សរុប៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Corolla Sedan GR Sport ថ្មី តុបតែងរឹតតែអេម

Toyota បានបន្តបន្ថែមម៉ូដែល GR Sport របស់ខ្លួន សម្រាប់ត្រកូល Corolla សម្រាប់ទីផ្សារអឺរ៉ុប គឺ Corolla Sedan GR Sport។

ចូលរួមជាមួយ Corolla Hatchback និង Corolla Touring Sports រថយន្ត Corolla Sedan GR Sport នេះបានបន្ថែមការតុបតែងទាំងផ្នែកខាងក្រៅ និងខាងក្នុង។

សម្រាប់ផ្នែកខាងក្រៅ Corolla Sedan GR Sport បានប្តូរការបំពាក់ក្រូមេដែលមានលើ Corolla ធម្មតា ទៅជាពណ៌ខ្មៅរលោងសឹងមួយជុំរថយន្ត រួមទាំងនៅលើប៉ាណាមុខ និង គម្របកញ្ចក់ចំហៀង ជាដើម។ បន្ថែមពីនេះ វាក៏បានបំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីញ ដែលមានពណ៌បញ្រ្ចាសគ្នា ព្រមទាំងមានគម្របយ៉ាន់ពណ៌ក្រហមទៀតផង។

មិនតែប៉ុណ្ណោះ Toyota បានបន្ថែមពណ៌ថ្មីមួយសម្រាប់ត្រកូល Corolla GR Sport គឺពណ៌ប្រផេះ Dynamic Grey ហើយអតិថិជនក៏អាចជ្រើសរើសពណ៌ចំនួន ៧ ផ្សេងទៀតដែរ។

ទោះជាយ៉ាងណា Corolla Sedan GR Sport នៅតែផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ដូច Corolla ដទៃទៀតដែរ គឺ ម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ និងម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ។ រថយន្តនេះនឹងចាប់ផ្តើមផលិតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយចាប់ផ្តើមមានលក់ នៅខែមករា ឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+