ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន McLaren ទិញដំបូងតម្លៃ ២លានដុល្លារ ឥឡូវដាក់លក់វិញជិត ៥លានដុល្លារ

រថយន្ត​ McLaren Speedtail ដែល​ចេញ​កាល​ពី​ប្រមាណ​ពីរ​ឆ្នាំ​មុន​ មាន​ផលិត​ត្រឹម​តែ ១០៦​គ្រឿង​ក្នុង​លោក គឺ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ​ ២,២​លាន​ដុល្លារ។

ពេល​នេះ​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​ McLaren Speedtail ដាក់​លក់​លើ​វិបសាយ​លក់​រថយន្ត​មួយ​ទឹក​ Mobile ដែល​មាន​កំណត់​តម្លៃ​រហូត​ដល់​ប្រមាណ ៤,៩​លាន​ដុល្លារ ដែល​មាន​ន័យ​ថា​ម្ចាស់​រថយន្ត​អាច​បាន​ប្រាក់​ចំណេញ​​ប្រមាណ ២,៧​លាន​ដុល្លារ ពេល​ដែល​លក់​ចេញ។

បើ​តាម​ការ​អះអាង​របស់​វិបសាយ Mobile បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដែល​ដាក់​លក់​នេះ​ ​គ្រាន់​តែ​ជារថយន្ត​ដែល​ធ្លាប់​មាន​ម្ចាស់​រួច​ ហើយ​ម្ចាស់​រថយន្ត​មិន​ធ្លាប់​ប្រើ​ប្រាស់​វា​នោះ​ទេ។ យ៉ាងណាក្ដី​រូបភាព​ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង​រថយន្ត​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ លុះត្រាតែ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ធ្វើ​ការ​ស្នើ​សុំ​ទៅ​កាន់​អ្នក​លក់។

McLaren Speedtail គឺ​មាន​បំពាក់​ម៉ាស៊ីន ៤,០លីត្រ Twin-Turbo V8 ដែល​​​បញ្ចេញ​កម្លាំង​បាន​ ១០៣៥​សេះ និង​អាច​ស្ទុះ​ពី ០-៣០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​ ១២,៨វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៤០៣​ គ.ម/ម៉៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនីរបស់ Rivian ត្រូវពន្យារពេលចេញលក់ដល់ឆ្នាំក្រោយ

រថយន្ត​ R1S និង R1T របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Rivian បាន​បង្ហាញ​ខ្លួន​ដល់​ពិភពលោក​ជា​​ផ្លូវ​ការ​តាំង​ពី​ពីរ​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Los Angeles Auto Show ឆ្នាំ ២០១៨។ នា​ពេល​នេះ​រថយន្ត​ទាំង​ពីរ​ត្រូវ​ពន្យារ​ពេល​ចេញ​លក់​ជា​ច្រើន​ខែ​ដោយ​សារ​ជំងឺ​កូវីដ​១៩។

ក្រុមហ៊ុន Rivian បាន​បញ្ជាក់​នា​ថ្ងៃ​សុក្រ​ថា​ រថយន្ត​ Rivian R1T នឹង​ចាប់​ផ្ដើម​​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ចាប់​ពី​​ខែ​មិថុនា ឆ្នាំ ២០២១ ចំណែក​រថយន្ត​ R1S គឺ​ចាប់​ពី​ខែ​សីហា ឆ្នាំ ២០២១ ដូច​គ្នា។ កាល​បរិច្ឆេទ​កំណត់​ចុង​ក្រោយ​នេះ គឺ​យូរ​ជាង​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​ពី​ដើម​មក​ប្រមាណ​ជា ៦​ខែ។

គួរ​ដឹង​ថា​រថយន្ត​ភីកអាប់​អគ្គិសនី R1T គឺ​មាន​តម្លៃ​ចាប់​ពី ៦៩ ០០០​ដុល្លារ ចំណែក​ឯ​រថយន្ត​ R1S ដែល​ជា​រថយន្ត​ SUV អគ្គិសនី​វិញ​គឺ​មាន​តម្លៃ​ចាប់​ពី ៧២ ៥០០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes S-Class ឆ្នាំ២០២១ នឹងមានបំពាក់ពោងសុវត្ថិភាពកៅអីក្រោយ ដំបូងបង្អស់លើលោក

Mercedes S-Class ស៊េរីឆ្នាំ២០២១ មិនត្រឹមតែបានអាប់ដេតលើផ្នែកផាសុកភាព និងប្រណីតភាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានគិតគូរដល់ផ្នែកសុវត្ថិភាពផងដែរ។

ថ្មីៗនេះក្រុមហ៊ុន Mercedes បានបញ្ជាក់ថា កំពូលរថយន្ត Sedan ដ៏ទំនើប និងប្រណីតជំនាន់ថ្មីនេះ នឹងមានបំពាក់ពោងសុវត្ថិភាព សម្រាប់អ្នកដំណើរអង្គុយកៅអីខាងក្រោយ ដំបូងបង្អស់លើពិភពលោក។

ថ្វីបើមិនទាន់បានបញ្ចេញព័ត៌មានលម្អិតពេញលេញ ប៉ុន្តែក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើបានបញ្ជាក់ថា ពោងសុវត្ថិភាពកៅអីខាងក្រោយនេះ ត្រូវបានរចនាឡើងដើម្បីការពារអ្នកដំណើរ នៅក្នុងពេលគ្រោះថ្នាក់។

ពោងសុវត្ថិភាពនោះទំនងជាបានដាក់នៅខាងក្រោយកៅអីខាងមុខ ហើយវានឹងផ្ទុះឡើងនៅពេលជួបគ្រោះថ្នាក់។ មិនតែប៉ុណ្ណោះ ពោងសុវត្ថិភាពនោះទំនងជាមានរូបរាងជាអក្សរ U ដែលអាចការពារអ្នកដំណើរបានកាន់តែប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡាន Sedan ប្រណីតខ្នាតតូចទាំង ១២ម៉ូដែល ល្អបំផុតប្រចាំឆ្នាំ២០២០

បច្ចុប្បន្ននេះរថយន្តប្រភេទ Sedan ប្រណីតខ្នាតតូច កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកប្រើប្រាស់វ័យក្មេង ដោយសារតែការឌីហ្សាញលើរូបរាង ក៏ដូចជាភាពសន្សំសំចៃ និងការងាយស្រួលប្រើប្រាស់របស់វាផងដែរ។

ខាងក្រោមនេះគឺជារថយន្ត Sedan ប្រណីតខ្នាតតូចទាំង ១២ ម៉ូដែល ល្អបំផុតប្រចាំឆ្នាំ២០២០៖

Lexus IS មានតម្លៃចាប់ពី $39,585 ដល់ $47,735

Infiniti Q50 មានតម្លៃចាប់ពី $37,425 ដល់ $57,272

Jaguar XE មានតម្លៃចាប់ពី $40,895 ដល់ $47,290

Acura TLX មានតម្លៃចាប់ពី $34,025 ដល់ $45,950

Cadillac CT5 មានតម្លៃចាប់ពី $37,890 ដល់ $41,690

Volvo S60 មានតម្លៃចាប់ពី $36,050 ដល់ $64,800

BMW 3-Series មានតម្លៃចាប់ពី $41,745 ដល់ $56,995

Mercedes-Benz C-Class មានតម្លៃចាប់ពី $42,395 ដល់ $56,945

Alfa Romeo Giulia មានតម្លៃចាប់ពី $39,400 ដល់ $44,400

Audi A4 មានតម្លៃចាប់ពី $38,395 ដល់ $50,945

Tesla Model 3 មានតម្លៃចាប់ពី $37,990 ដល់ $54,990

Genesis G70 មានតម្លៃចាប់ពី $36,475 ដល់ $45,675

សូមបញ្ជាក់ថា តម្លៃខាងលើគឺជាតម្លៃនៅក្នុងទីផ្សារបរទេសប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla ទទួលស្គាល់ថា តម្លៃឡានរបស់ខ្លួនមិនទាន់ថោកសមរម្យឡើយ

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនបច្ចុប្បន្នមានតម្លៃថ្លៃពេក ហើយបង្ហាញថាខ្លួនអាចនឹងចេញម៉ូដែលថ្មី ដែលមានរូបរាងតូច និងតម្លៃថោកជាងនេះ។

CEO ក្រុមហ៊ុន Tesla លោក Elon Musk

ខណៈពេលកំពុងនិយាយទៅកាន់អ្នកវិភាគ និងអ្នកវិនិយោគ ជុំវិញដំណើរការក្នុងត្រីមាសទី២ របស់ក្រុមហ៊ុន លោក Musk បាននិយាយថា តម្លៃខ្ពស់នៃរថយន្ត Tesla គឺជាអ្វីដែលត្រូវតែចាត់ការចេញ។

“វាគឺជារឿងសំខាន់ក្នុងការធ្វើឲ្យរថយន្តមានតម្លៃថោកសមរម្យ។ ខ្ញុំគិតថាយើងនឹងមិនជោគជ័យលើបេសកកម្មរបស់យើងឡើយ ប្រសិនបើយើងមិនធ្វើឲ្យរថយន្តមានតម្លៃថោកសមរម្យ”។

គួរឲ្យដឹងថា រថយន្ត Tesla Model 3 ដែលជាម៉ូដែលថោកបំផុតនោះ មានតម្លៃចាប់ពី ៣៧ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ថ្វីបើវាមានតម្លៃសមរម្យ បើគិតលើដំណើរការ និងបច្ចេកវិទ្យាដែលមានលើរថយន្តនោះក្តី ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើននៅតែគិតថាវាថ្លៃដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរាងគេផង! Hyundai Kona ប្រភេទ Night Edition ថ្មី លេងខ្លួនប៉ុណ្ណឹងម៉េចដែរ?

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Kona ប្រភេទពិសេសថ្មីមួយហៅថា Kona Night Editoin សម្រាប់ស៊េរីឆ្នាំ២០២១។

SUV ខ្នាតតូច និងមានតម្លៃថោកបំផុតមួយរបស់ក្រុមហ៊ុនកូរ៉េខាងលើ នឹងចេញលក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិក នាខែកញ្ញាខាងមុខ ដោយក្នុងនោះមានបំពាក់មកជាមួយចង្កៀងមុខ LED, យ៉ាន់ RAYS ទំហំ ១៨អ៊ីញ និងតុបតែងខ្លួនពណ៌ខ្មៅមួយជុំតែម្តង។

Kona Night Editoin នេះនឹងផ្តល់ជម្រើសពណ៌ចំនួន ៣ គឺ ពណ៌ខ្មៅ Ultra Black ក៏ដូចជា ពណ៌ប្រផេះ Galactic Gray និង ពណ៌ស Chalk White ផងដែរ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងមានជម្រើសប៉ុងពីរទៀតផង។

ក្រៅពីនោះ វាមានបំពាក់មុខងារជំនួយការបើកបរជាច្រើន រួមទាំង blind-spot collision warning, lane change assist និង lane keeping assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford F-150 ឆ្នាំ ២០២១ បើរើសយក Full Option តម្លៃឡើងដល់ជាង ៨ម៉ឺនដុល្លារ

ពេល​ប្រកាស​ចេញ​រថយន្ត Ford F-150 ឆ្នាំ ២០២១ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​អំពី​តម្លៃ​លក់​នោះ​ទេ។ ប៉ុន្តែ​ពេល​នេះ​វិបសាយ Cars Direct ទទួល​បាន​ដំណឹង​អំពី​តម្លៃ​លក់​នៃ​រថយន្ត F-150 ស៊េរី​ថ្មី ហើយ​បើ​រើស​យក Full Option តែ​ម្ដង​ តម្លៃ​អាច​មាន​លើស​ពី ៨ម៉ឺន​ដុល្លារ​ឯណោះ។

រថយន្ត​ Ford F-150 Limited 4×2 SuperCrew ដែល​ជា​ Option ខ្ពស់​ជាង​គេ​គឺ​មាន​តម្លៃ​ចាប់​ពី ៧២ ៥២០​ដុល្លារ។ ប្រសិន​បើ​បន្ថែម​​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ (4WD) បន្ថែម​ទៀត តម្លៃ​ឡើង​ដល់ ៧៥ ៩៤៥​ដុល្លារ។ បើ​រើស​យក​ម៉ាស៊ីន PowerBoost Hybrid ទៀត​នោះ​ ត្រូវ​បន្ថែម ២៥០០​ដុល្លារ ទៀត ដែល​តម្លៃ​របស់​រថយន្ត​ឡើង​ដល់ ៧៨ ៤៤៥​ដុល្លារ។ នៅ​មិន​ទាន់​អស់ ដោយ​អតិថិជន​អាច​រើស​យក​ប្រដាប់​ក្រាល​​ឃ្លុប​ក្រោយ​នៃ​រថយន្ត​តម្លៃ ៥៩៥​ដុល្លារ និង​គម្រប​ដែល​មាន​តម្លៃ ៩៩៥​ដុល្លារ ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ឡើង​​ដល់​ ៨ម៉ឺន​ដុល្លារ​ឯណោះ។

គួរ​ដឹង​ដែរ​ថា​រថយន្ត Ford F-150 ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ចាប់​ពី ៣០ ៦៣៥​ដុល្លារ ដែល​ជា​តម្លៃ​សម្រាប់​ប្រភេទ F-150 XL 4×2 Regular Cab ដែល​តម្លៃ​នេះ​ថ្លៃ​លើស​ស៊េរី​ឆ្នាំ ២០២០ ​ត្រឹម ១៩៥​ដុល្លារ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi សង្ឃឹមថាចំនួនលក់នឹងវិលត្រឡប់ដូចដើមវិញ ក្នុងពេល ២ ឬ៣ឆ្នាំទៀត

លោក Markus Duesmann នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Audi បាន​ប្រាប់​ដល់​កាសែត​ទស្សនាវដ្ដី​អាល្លឺម៉ង់​ថា​​ចំនួន​លក់​​របស់​ក្រុមហ៊ុន​នឹង​វិល​ត្រឡប់​ដូច​ដើម​វិញ (មុន​ពេល​មិន​ទាន់​មាន​កូវីដ​១៩) ក្នុង​ពេល ២ ឬ​ ៣​ឆ្នាំ​ទៀត។

ក្រុមហ៊ុន Audi បាន​រំពឹង​ខ្ពស់​លើ​​រថយន្ត​អគ្គិសនី​ដែល​មាន​តម្រូវ​ការ​កើន​ឡើង​ ដោយ​​មាន​ការ​​ផ្ដល់​ជា​ប្រាក់​ជំនួយ​​ពី​រដ្ឋាភិបាល​លើ​រថយន្ត​អគ្គិសនី។ Audi សង្ឃឹម​ថា​នា​ឆ្នាំ ២០២០​នេះ នឹង​អាច​លក់​រថយន្ត​អគ្គិសនី e-tron បាន​ខ្ទង់ ៤​ម៉ឺន​គ្រឿង ដោយ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​ ក្រុមហ៊ុន​អាច​លក់​ចេញ​រថយន្ត​នេះ​បាន ១៧ ០០០​គ្រឿង​រួច​ទៅ​ហើយ។

ខណៈ​ដែល​រថយន្ត​ e-tron ជា​ម៉ូដែល​សំខាន់​មួយ​សម្រាប់​ Audi លោក Duesmann បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន Tesla នៅ​តែ​មាន​ការ​នាំ​មុខ​លើ​ផ្នែក​​បច្ចេកវិទ្យា​មួយ​ចំនួន​។ លោក​បាន​សង្កត់​ធ្ងន់​ថា​​នៅ​ផ្នែក​កុំព្យូទ័រ និង​ស្ថាបត្យកម្ម Software រួម​ជា​មួយ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ Audi នៅ​តែ​នាំ​មុខ​គេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡាន Toyota Venza ២០២១ ទើបប្រកាសចេញក្តៅៗ

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត SUV ខ្នាតកណ្តាលម៉ូដែល Venza ស៊េរីឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក បន្ទាប់ពីវាបានបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ។

ឥឡូវនេះ រថយន្ត Toyota Venza ឆ្នាំ២០២១ នឹងចេញលក់ជាផ្លូវការនៅដើមខែកញ្ញា ជាមួយនឹងតម្លៃចាប់ពី ៣៣ ៦៤៥ដុល្លារ សម្រាប់ម៉ូដែល LE, ៣៧ ១៧៥ដុល្លារ សម្រាប់ម៉ូដែល XLE និង ៤០ ៩៧៥ដុល្លារ សម្រាប់ម៉ូដែល Limited។

រថយន្តតួខ្ពស់ដែលស្រដៀងទៅនឹងរថយន្ត Toyota Harrier ខាងលើ នឹងមានតែជម្រើសម៉ាស៊ីន Hybrid តែមួយគត់ ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន៣ ព្រមទាំងអាគុយ lithium-ion ជំនាន់ថ្មី ដែលបង្កើតកម្លាំងបានសរុប ២១៩សេះ។ Toyota រំពឹងថា រថយន្ត Venza ថ្មីនឹងមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រ/១០០គីឡូម៉ែត្រ។

Toyota Venza មានបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះមានមុខងារដូចជា Pre-Collision System with Pedestrian and Bicycle Detection, Full-Speed Range Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Automatic High Beams, Lane Tracing Assist និង Road Sign Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងទីតាំង Tesla នឹងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារ សម្រាប់ផលិត Cybertruck ហើយ

ក្រុមហ៊ុន Tesla បានប្រកាសឲ្យដឹងថា រោងចក្រ Gigafactory ថ្មី និងធំបំផុតរបស់ខ្លួន នឹងមានទីតាំងស្ថិតនៅក្រៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។

រោងចក្រថ្មីខាងលើនឹងមានទំហំ ៨១០ហិចតា ដែលលោក Elon Musk អះអាងថា នឹងបើកឲ្យសាធារណៈជនចូលទស្សនាផងដែរ។ អភិបាលរដ្ឋ Texas លោក Greg Abbott បានឲ្យដឹងថា រោងចក្រនោះនឹងបង្កើតការងារថ្មីយ៉ាងហោចណាស់ ៥ ០០០ការងារឯណោះ។

យោងតាមក្រុមហ៊ុន Tesla បានបង្ហាញថា រោងចក្រ Gigafactory ថ្មីតម្លៃ ១ពាន់លានដុល្លារខាងលើ នឹងត្រូវប្រើដើម្បីផលិតរថយន្តភីកអាប់អគ្គិសនី Cybertruck ក៏ដូចជា SUV អគ្គិសនី Model Y ព្រមទាំង Model 3 និង រថយន្តដឹកទំនិញអគ្គិសនីធន់ធំ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+