ឡានភីកអាប់តម្លៃ២ម៉ឺនដុល្លារ មានអ្នកកក់ទិញជិត ៤ម៉ឺនគ្រឿងក្នុងពេលត្រឹមមួយសប្ដាហ៍

Ford Maverick គឺជារថយន្តភីកអាប់ខ្នាតតូចថ្មីមួយដែលក្រុមហ៊ុនទើបបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ ដោយជារថយន្តភីកអាប់តម្លៃធូរថ្លៃត្រឹម២ម៉ឺនដុល្លារ (លើទីផ្សារអាមេរិក) និងសន្សំសំចៃថាមពលបានល្អថែមទៀតផង។

ក្រុមហ៊ុន Ford ទើបប្រកាសឲ្យដឹងថាការកក់សម្រាប់រថយន្តភីកអាប់ខ្នាតតូចនេះមានចំនួនសរុប ៣៦ ០០០គ្រឿង ក្នុងរយៈពេលមួយសប្ដាហ៍ដំបូងនៃការបើកទទួលការកក់ ដែលនេះបង្ហាញថាអតិថិជននៅអាមេរិកនៅតែស្រឡាញ់ចូលចិត្តរបស់ Ford។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាជាមួយតម្លៃ២ម៉ឺនដុល្លារ រថយន្ត Ford Maverick មានបំពាក់នូវម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១៩១សេះ។ ប្រព័ន្ធម៉ាស៊ីននេះស៊ីប្រេងប្រមាណ ៥,៨៨លីត្រសម្រាប់ការបើកបរក្នុងក្រុង ហើយអាចជិះបានចម្ងាយ ៨០០គីឡូម៉ែត្រពេលចាក់សាំងពេញម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម