ក្រុមហ៊ុន Ford បានបញ្ចេញកញ្ចប់ Option ថ្មីមួយហៅថា “Heritage Edition” លើរថយន្ត Shelby GT350 ស៊េរីឆ្នាំ២០២០។
កញ្ចប់ Option ថ្មីនេះមានតម្លៃ ១៩៦៥ដុល្លារ សម្រាប់រថយន្ត GT350 (តម្លៃចាប់ពី ៦០ ៤៤០ដុល្លារ) និង GT350R (តម្លៃចាប់ពី ៧៣ ៤៣៥ដុល្លារ) ដែលនឹងចាប់ផ្តើមចេញលក់នៅដើមឆ្នាំ២០២០ ខាងមុខនេះតែម្តង។
កញ្ចប់ Option “Heritage Edition” នេះនឹងបន្ថែមលក្ខណៈពិសេសមួយចំនួនដូចជា ទឹកថ្នាំពណ៌ស Wimbledon White រំលេចដោយតែមពណ៌ខៀវ Guardsman Blue, ឡូហ្គូដ៏ពិសេសនៅផ្នែកខាងក្នុង និងពូកស្បែកពណ៌ខ្មៅមានថ្នេរដេរពណ៌ក្រហមជាដើម។
រថយន្ត Ford Shelby GT350 និង GT350R សុទ្ធតែប្រើប្រាស់ម៉ាស៊ីនចំណុះ ៥,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៥២៦សេះ៕