Ford Evos ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ចេញលក់នៅប្រទេសចិនតម្លៃចាប់ពីជិត ៣មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិនបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Evos ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ដែលមានតម្លៃលក់ចាប់ពី ២៧ ៧៤០ ដុល្លារ ដល់ ៣៦ ០៧០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Evos ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៤៥ ម.ម និងបានបំពាក់ដោយប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ដៃទ្វារប្រភេទ flash-door រួមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៧អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC+ 2.0 ដែលរួមបញ្ចូលនៅប្រព័ន្ធ AI ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកករដ៏ឆ្លាតវៃកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម