ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបជាច្រើន កំពុងផលិតរថយន្តអគ្គិសនីខ្នាតតូចដែលស្រដៀងទៅនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបជាច្រើនមានដូចជាក្រុមហ៊ុន BMW ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Volkswagen បានប្រកាសផ្លាស់ប្តូរទិសដៅក្នុងការផលិតរថយន្តរបស់ពួកគេ ដោយពួកគេនឹងផ្តោតលើការផលិតរថយន្តអគ្គិសនីខ្នាតតូចបន្ទាប់ពីបានឃើញភាពជោគជ័យរបស់ក្រុមហ៊ុនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន BYD ដែលផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើបៗ ដើម្បីចាប់យកទីផ្សារថ្មីៗ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។

ក្នុងនោះ ក្រុមហ៊ុន BMW បានប្រកាសដាក់បង្ហាញចេញនូវគ្រោងឆ្អឹង “Neue Klasse” ដើម្បីផលិតរថយន្តអគ្គិសនីខ្នាតតូចដែលគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៥ ដែលមានតម្លៃលក់ថោកសមរម្យ និងមានលក្ខណៈស្រដៀងទៅនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mercedes-Benz ក៏បានបង្ហាញចេញនូវគំរូរថយន្តម៉ូដែល CLA Class ដែលមានចម្ងាយបើកបររហូតដល់ទៅ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ខណៈដែលក្រុមហ៊ុន Volkswagen ផងដែរ ក៏គ្រោងនឹងបញ្ចេញនូវរថយន្តអគ្គិសនី Volkswagen ID.2all ដែលដែលមានតម្លៃលក់ក្រោម ២៦ ២៥០ ដុល្លារ ក្នុងពេលឆាប់ៗនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan គ្រោងខ្ចីម៉ាស៊ីន PHEV របស់ Mitsubishi មកដាក់ក្នុងម៉ូដែលថ្មីរបស់ខ្លួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan មានគម្រោងចង់ផលិតនៅរថយន្ត Nissan Rogue ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid គ្រោងនឹងដាក់បង្ហាញជាផ្លូវការនៅឆ្នាំ ២០២៥ ។

Nissan Rogue ស៊េរីឆ្នាំ ២០២៥ អាចនឹងខ្ចីម៉ាស៊ីនរបស់ Mitsubishi Outlander PHEV ពោលគឺម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៤៨ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ រួមទាំងផ្គួបដោយអាគុយទំហំ ២២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៥គីឡូម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា Nissan Rogue ស៊េរីឆ្នាំ ២០២៥ បំពាក់បច្ចេកវិទ្យា e-Power គ្រោងនឹងមកដល់នៅទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៦ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Chery Fulwin T8 ប្រភេទ PHEV អាចរត់បាន ៩០គ.ម ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ/១០០គីឡូម៉ែត្រ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Fulwin T8 C-DM ប្រភេទ SUV plug-in hybrid ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនូវឡើយទេ។

Chery Fulwin T8 មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ​ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយអាគុយទំហំ ១៨,៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ចំពោះការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មាននៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Zeekr MIX ប្រភេទ MPV អគ្គិសនីសុទ្ធ ៥កៅអី សាកម្តងរត់បាន ៧១២គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Zeekr MIX ប្រភេទ MPV អគ្គិសនីសុទ្ធ ៥កៅអី នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Zeekr MIX នឹងផលិតឡើងនៅលើគ្រោងឆ្អឹង SEA-M platform មានប្រវែងតួខ្លួនសរុប ៤ ៦៦៨ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៧៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៨ ម.ម​ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១​ RWD អាចផលិតកម្លាំងបាន ៤២២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ៧១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យរចនាបែបអនាគត ដោយបំពាក់ប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយ LED ចំនួន ១ ៧១១ គ្រាប់ មានកម្រិតពន្លឺ ១០ ០០០ នីត និងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់អាលុយមីញ៉ូមថ្មីទំហំ ១៩ ដល់ ២០ អ៊ីញ និងប្រព័ន្ធរ៉ាដា ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់កម្សាន្ត Touchscreen និងអេក្រង់ព៌ត័មានចំនួន១ ទំហំធំ និងអេក្រង់ព៌ត័មានឌីជីថល ក៏ដូចជាអេក្រង់លើកញ្ជក់ HUD  រួមជាមួយនឹងប្រព័ន្ធសុវត្តិភាព និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Chery Exeed VX ជម្រើសម៉ាសុីន Plug-in Hybrid អាចបើកបរបានចម្ងាយ ១៤៣គ.ម ដោយប្រើថាមពលអគ្គិសនីសុទ្ធ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Chery Exeed VX ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ ៧កៅអី ជម្រើសម៉ាសុីនកូនកាត់ Plug-in Hybrid នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

ចំពោះរថយន្ត Chery Exeed VX មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩៤០ ម.ម កម្ពស់ ១ ៨០០ ម.ម ទម្ងន់ ២ ២៨០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន៣ ទំហំ ៤៥៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៣ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ មានកម្រិតសុីប្រេង ៦,៨៨ លីត្រ/១០០គ.ម និងភ្ជាប់ដោយប្រអប់លេខ Dedicated Hybrid Transmission (DHT) ចំនួន ៣វគ្គ និងប្រព័ន្ធបើកបរប៉ុង២ AWD និងអាចរត់ស្ទុះពី ០ ទៅ ១០០ គ.ម ចំណាយពេល ៤,២៦ វិនាទី ប៉ុណ្ណោះ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ រថយន្ត Chery Exeed VX ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ អបដោយសំណុំចង្កៀងមុខ-ក្រោយ LED រាងអក្សរ L ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ១៩ និង ២០អ៊ីញ។

សម្រាប់ព័ត៌មាននៅផ្នែកខាងក្នុង ខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ អេក្រង់កម្សាន្ត និងព៌ត័មានចំនួន៣ រួមនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! BYD Xia តម្លៃខ្ទង់ ៤មុឺនដុល្លារ សាកម្តងរត់បាន ១៤៥គ.ម សុីប្រេង ៦,៥លីត្រ/១០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តប្រភេទ MPV ៧កៅអី ថ្មី គឺ BYD Xia  ជាមួយតម្លៃលក់ចាប់់ពី ៤០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ជំនាន់ទី៥ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម។

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថល អេក្រង់បញ្ជា touchsreen និងអេក្រង់កម្សាន្ត ដែលដំណើរការដោយប្រព័ន្ធ DiLink 150 Flyme Auto system រួមជាមួយប្រព័ន្ធសុវត្តិភាព DiPilot ADAS ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The New Flying Spur Mulliner ស៊េរីថ្មីឆ្នាំ ២០២៥ ម៉ូឌែលដែល Bentley ឲ្យឈ្មោះជាកំពូលរថយន្តទាំង សមត្ថភាពកម្លាំងបើកបរ និង ប្រណីតភាពនៃការរចនាដ៏ល្អឥតខ្ចោះ

The New Flying Spur Mulliner ថ្មីឆ្នាំ២០២៥ បំពាក់បច្ចេកវិទ្យា Ultra Performance Hybrid Powertrain​​ រួមបញ្ចូលម៉ាស៊ីនសាំង V8 ចំណុះ ៤,០ លីត្រ turbocharged ជាមួយនឹងការប្រើប្រាស់កម្លាំងអគ្គិសនី ។ កាន់តែពិសេសគឺរថយន្តនេះផ្តល់ជម្រើសក្នុងការបើកបររហូតដល់ទៅ ៥ ខុសៗគ្នាដូចជា EV Drive Mode, Hybrid Mode, Charge Mode, Hold Mode and Sport Hold Mode ។

លក្ខណះពិសេសនៃម៉ូឌែល Mulliner គឺជាភាពឥតដែនកំណត់ក្នុងការផ្លាស់ប្តូរ ឌីស្សាញច្នៃ អត្តសញ្ញាណ ជម្រើសពណ៌មិនថាផ្នែកខាងក្នុងឬខាងក្រៅ ដើម្បីផលិតនូវរថយន្តក្នុងក្តីស្រម៉ៃតាមចំណង់ចំណូលរបស់លោកអ្នក ឲ្យប្រាកដចេញជារូបរាងពិតប្រាកដ ។

The New Flying Spur Mulliner មិនត្រឹមតែជារថយន្ត Sedan ប្រណីតដែលមានសមត្ថភាពបើកបរខ្លាំងក្លានោះទេ រថយន្តនេះគឺត្រូវបានផលិតឡើងជាមួយនឹងការរចនាឌីហ្សាញ ទាំងផ្នែកខាងក្នុង និង ខាងក្រៅ​ ឲ្យសាកសមឥតខ្ចោះជាមួយនឹងកិត្យានុភាពរបស់អ្នកប្រើប្រាស់ផងដែរ ។

ក្រឡេកមើលភាពលម្អិត និង​ ស្រស់ស្អាតនៃការរចនាផ្ទៃខាងក្នុងរថយន្តដែលយកលំនាំនៃរូបរាងគុជត្បូង ។​ ស្ទើរតែគ្រប់កន្លែង មិនថាជាប្រភេទកៅអីម៉ាស្សា ទ្វាររថយន្ត តាបឡូរថយន្តទាំងមូលគឺ ដណ្តប់ដោយស្បែកគុណភាពកំពូល ​ដេរផ្ចិតផ្ចង់ដោយដៃផ្ទាល់ពីអ្នកជំនាញនៅចក្រភពអង់គ្លេស ។

The New Flying Spur Mulliner ក៍បានបំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់សំខាន់ ៣ ដើម្បីជំនួយផាសុខភាព និង ផ្តល់ភាពងាយស្រួលនៅក្បែរដៃដល់អ្នកដំណើរជាពិសេសដូចជា ៖

  • Seat Auto Climate and Postural Adjust ជាប្រព័ទ្ធកៅអីម៉ាស្សា ផ្លាស់ប្តូរសម្ពាធខ្យល់ និង សីតុណ្ហភាពកៅអីខុសគ្នាៗដោយស្វ័យប្រវត្តិ ដើម្បីបញ្ចៀសភាពចុករួយនៃការធ្វើដំណើរក្នុងរថយន្ត ។
  • អេក្រង់ Touchscreen Remote អនុញ្ញាតឲ្យអ្នកដំណើរខាងក្រោយ ផ្លាស់ប្តូរប្រព័ទ្ធកំសាន្តទាំងអស់ក្នុងយានយន្ត តន្ត្រី កម្រិតភាពភ្លឺ ងងឹត សីតុណ្ហភាព ក្តៅ ត្រជាក់ ។
  • Smart Air Conditioning System ប្រព័ន្ធបន្សុតខ្យល់ពិសេស ដែលធានាអនាម័យនិងខ្យល់ផាសុខភាពបំផុតនៅក្នុងយានយន្ត មុខងារស្វ័យប្រវត្តិ បិទបើកការស្រូបទាញខ្យល់បរិយាកាសពីខាងក្រៅ​ និង ជំនួសដោយបន្សាយភាយមុខងារសម្អាតខ្យល់ក្នុងយានយន្ត ។

រូបរាងខាងក្រៅប្លែក រំលេចជាមួយនឹងប៉ាណាសំណាញ់ក្បាច់រចនានៃរូបរាងត្បូង ដែលបង្កប់នូវភាពប្រណីតថ្លៃថ្នូរ Floating Diamond Mulliner ជាមួយនឹងអាលុយមីញ៉ូម ភ្លឺចែងចាំង លម្អវត្តមាន ទាក់ទាញចំណាប់អារម្មណ៍ពេលបើកបរតាមដងវិថីនានា។

មិនត្រឹមតែប៉ុណ្ណោះ រូបរាងស្រស់ស្អាតនៃរថយន្តនេះគឺបំពាក់ដោយ ៖

  • កង់ Mulliner ទំហំ ២២ អ៉ីញ ពន្លិចប្លែកជាមួយនឹងនិមិត្តសញ្ញាអក្សរ B នៅចំកណ្តាល ដែលមិនវិលជុំវិញទោះបីជាយានយន្តកំពុងបើកបរ ។
  • និមិត្តសញ្ញា Flying B ដ៍ល្បីល្បាញនឹងផុសឡើង សម្តែងរិទ្ធិអំណាចនៅខាងមុខរថយន្ត អមបន្ថែមដោយភ្លើងនាំដំណើរ ស្វាគមន៍ម្ចាស់យានយន្តក្នុងការធ្វើដំណើរគ្រប់កាលៈទេសៈ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ៖

គេហទំព័រផ្លូវការ : Bentley Phnom Penh

លេខទូរស័ព្ទ : 095 666 921

អាស័យដ្ឋានទីតាំងផ្នែកលក់ : #MX08 (CBD4), City Center, Boeung Kok, Sangkat Sras Chork, Phnom Penh ( Google Map Link )

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Territory ឆ្នាំ២០២៥ រូបរាងថ្មី ប្រភេទ PHEV ចេញតម្លៃលក់នៅចិនចាប់ពីក្រោម ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញតម្កៃលក់របស់រថយន្ត Ford Equator Sport ស៊េរីឆ្នាំ ២០២៥ ឬ (Ford Territory) ជាមួយការផ្លាស់ប្តូររូបរាងថ្មី ដែលមានតម្លៃលក់ចាប់ពី ១៧ ៨២៥ ដុល្លារ ២៣ ២៦៥ ដុល្លារ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ។

Ford Territory ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ​ត្រូវ​បាន​រចនា​ឡើង​វិញទៅលើប៉ាណាមុខទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងថាសកង់ស្ព័រក៏ត្រូវបានឌីស្សាញថ្មីទំហំ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ ជាប្រភេទអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងឧបករណ៍បំពងសំឡេង ១០ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Co-Pilot360 DAS ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-Turbo V6 ដែល​ផ្តល់​នូវកម្លាំងដ៏ខ្លាំងរហូតដល់ ៣៩៧ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។

នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមាន​ការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពីដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និង Trail Arm ចំនួន ៤ដើម ហើយប្រព័ន្ធជើងក្រោមនេះមានសមត្ថភាពអាចឈានចូលបានជម្រៅជ្រៅ និង​លើកគងលើទីទួលបានខ្ពស់។ 

លើសពីនេះទៅទៀត រថយន្ត Ford Ranger Raptor ក៏មានបំពាក់មកនូវបូម FOX ដែលជា​ប្រភេទបូមដ៏ទំនើប និងមាន​បច្ចេកវិទ្យា​ Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗ និង​រក្សាលំនឹង​របស់រថយន្ត មិនអោយ​ប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវ​ផាសុកភាព​ក្នុងការបើកបរ​ផងដែរ​។

សម្រាប់បូម FOX នេះ គឺក្រុមអ្នកជំនាញរបស់ FOX បានសហការជាពិសេសជាមួយក្រុមអ្នកជំនាញ Ford Performance ក្នុងការសិក្សាអំពីស្ថានភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន និងកំណត់នូវទម្រង់​ដ៏ល្អ​មួយ​សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូប។ នៅក្នុងស្រទាប់បូមនេះ គឺមាននូវលំហូរប្រេង Teflon ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ FOX ដែលធ្វើការដល់ទៅ ៥០០ ដងក្នុងមួយវិនាទី​ ដែលបូមនេះអាចបត់បែនដោយខ្លូនឯង និងប៉ាន់ស្មានទៅតាមស្ថានភាពផ្លូវនីមួយៗនៅពេលបើកបរ ដើម្បីរក្សា​នូវកម្រិត​ផាសុកភាពដ៏ល្អក្នុងគ្រប់កាលៈទេសៈទាំងអស់។

ដោយសារបច្ចេកវិទ្យាដ៏ទំនើបក្នុងប្រព័ន្ធបូមដែលមានបំពាក់ក្នុងរថយន្ត Ford Ranger Raptor ទើប​នាំ​អោយប្រព័ន្ធបូមនេះ គឺជាប្រព័ន្ធដ៏ពិសេសលើសគេ ដែលអតិថិជនប្រើប្រាស់អាចកំណត់ និង​ធ្វើ​ការ​​ដោយស្វ័យប្រវត្តទៅតាមគ្រប់ស្ថានភាពផ្លូវ។ សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​ 
  • សាខាទឹកថ្លា 095 939 939 
  • សាខាទូលសង្កែ 078 935 935 
  • សាខាជ្រោយចង្វារ 017 999 027 
  • សាខាភ្នំពេញថ្មី 011 255 229077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357088 9 666 357
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញតម្លៃលក់ឡានអគ្គិសនីសុទ្ធ bZ3X ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Toyota បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ3X ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ២៨ ១០៤ ដុល្លារ នៅទីផ្សារប្រទេសចិន ខណៈការចេញលក់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៥ ។

Toyota bZ3X បំពាក់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២០១ សេះ ខណៈទំហំកញ្ចប់អាគុយ និងចម្ងាយនៃការបើកបរមិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ដំបូលកញ្ចក់ Panoramic glass roof ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជំនាន់ចុងក្រោយគេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+