ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ថា VW ID.3 អាប់ឌែតថ្មីនឹងប្រើប្រាស់នូវអាគុយ LFP ហើយមានតម្លៃលក់ខ្ទង់ ១មុឺនដុល្លារ ប៉ុណ្ណោះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​គ្រោងដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្ត Volkswagen ID.3 អាប់ឌែតថ្មី ប្រើប្រាស់អាគុយ LFP ថ្មី នៅក្នុងទីផ្សារប្រទេសចិន ខណៈ Volkswagen ID.3 ប្រើប្រាស់អាគុយ NMC Battery មានតម្លៃលក់ចាប់ពី ១៥ ៣៧០ ដុល្លារ។

រថយន្តថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤​ ២៦១ ម.ម ទទឹង ១ ៧៧៨ ម.ម កម្ពស់ ១ ៥៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន​ ១ ប៉ុង១ RWD ទំហំ ១៦៧ សេះ ផ្គួបនឹងអាគុយ LFP ប៉ុន្តែព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែ Volkswagen ID.3 ប្រើប្រាស់អាគុយ NMC Battery ទំហំ ៥២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញ ទទួលបានការរចនាផ្នែកខាងមុខជាមួយប៉ាណាបិទជិត អបជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ២០អ៊ីញ ជាមួយនឹងដៃទ្វារប្រទេស Flush-door ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! BYD Denza N9 ជម្រើសអគ្គិសនីលាយសុាំង អាចបើកបរបានចម្ងាយ ១៦៥គ.ម ដោយប្រើថាមពលអគ្គិសនីសុទ្ធ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនក្នុងត្រកូល N បន្ទាប់ពី N7 និង N8 គឺរថយន្ត Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារចក្រភពអង់គ្លេស និងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង  Denza e3 platform មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម ទទឹង ២ ០៣០ ម.ម កម្ពស់ ១ ៨៣០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយ៖
  • ម៉ូទ័រអគ្គិសនីចំនួន ៣ សម្រាប់ជម្រើសអគ្គិសនីសុទ្ធ ពោលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣០៨សេះ នៅផ្នែកខាងមុខ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣២២ សេះ នៅផ្នែកខាងក្រោយ ខណៈទំហំ និងប្រភេទអាគុយ រួមទាំងចម្ងាយបើកបរ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។
  • ម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ ផ្គួបជាមួយអាគុយទំហំ ៤៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦៥ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខ LED ប្រភេទគុជចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED ។

សម្រាប់ព័ត៌មាននៅផ្នែកខាងក្នុង ខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បញ្ចេញឡានអគ្គិសនីសុទ្ធ សាកថ្មម្តងជិះបាន ៥២៥គីឡូម៉ែត្រ ដាក់លក់នៅចិនខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ MG ES5 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៤ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

MG ES5 ផលិតឡើងនៅលើគ្រោងឆ្អឹង NPE architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥២៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ភ្ជាប់ដោយប្រអប់លេខអូតូ ។

 

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៧៦ ម.ម ទទឹង ១ ៨៤៩ ម.ម កំពស់ ១ ៦២១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen បញ្ឈរ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូងកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិនចាប់ផ្តើមបើកដំណើរការនៅសេវាកម្មតាក់ស៊ីគ្មានអ្នកបើក

[បរទេស] Baidu ដែលជាក្រុមហ៊ុនអ៉ីនធឺណេតយក្យរបស់ប្រទេសចិន ត្រូវបានគេស្គាល់ថាជា Chinese Google បានចាប់ផ្តើមបើកដំណើរការនៅសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅក្នុងប្រទេសចិនជាមួយនឹងរថយន្តអគ្គិសនីសុទ្ធ Yichi 06 ប្រភេទ MPV ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ប្រទេស​ចិន JMC និងក្រុមហ៊ុន Apollo ។

Yichi 06 ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិជំនាន់ទី ៦ ជាមួយសេនស័រចាប់សញ្ញាចំនួន ៤០ ជុំវិញតួរថយន្ត។ ប្រព័ន្ធនេះត្រូវបានគេវាយតម្លៃនៅកម្រិត L4 ដែលអនុញ្ញាតឲ្យរថយន្តកែតម្រូវដោយខ្លួនឯង និងគ្រប់គ្រងស្ថានភាពទាំងអស់នៅពេលធ្វើដំណើរលើផ្លូវ ដោយមិនប្រើប្រាស់ដៃចង្កូត ឈ្នាន់ហ្វ្រាំង ឬឈ្នាន់ល្បឿន រួមទាំងអេក្រង់ព័ត៌មាន ដែលស្រដៀងទៅនឹងគំរូរថយន្ត Cybercab របស់ Tesla ដែលទើបនឹងបបង្ហាញ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គម្រោងតាក់ស៊ីបើកបរដោយខ្លួនឯងគ្មានមនុស្សនៅក្នុងប្រទេសចិនបានកើនឡើងដល់ ១ពាន់វត្តមាននៅក្នុងទីក្រុងធំៗចំនួន ១០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alpine បញ្ចេញគំរូឡាន Supercar ប្រើថាមពលចំហាយទឹក តួខ្លួនបំពាក់កាបូនទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Alpine បានបន្តធ្វើការអភិវឌ្ឍន៍ទៅលើរថយន្ត Alpine Alpenglow Hy6 ប្រភេទ supercar ប្រើថាមពលដើរដោយចំហាយទឹក FCEV បានដាក់បង្ហាញនៅឯពិព័រណ៍រថយន្ត Paris Motor Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសបារាំង។

Alpine Alpenglow បំពាក់ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៧៣០ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ រួមទាំងធុងផ្ទុកថាមពលអ៉ីដ្រូសែនចំនួន ៣ ។

ក្រៅពីថាមពលអ៉ីដ្រូសែនថ្មី រថយន្តនេះ មានការអាប់ដេតទៅលើផ្នែកខាងក្រៅដែលបានផលិតចេញពី Carbon-fiber ទាំងស្រុង ។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់រួមមាន រន្ធខ្យល់នៅគម្របម៉ាស៊ីន និងផ្នែកខាងក្រោយដែលបានរចនាឡើងវិញជាមួយនឹងគម្របម៉ាស៊ីនថ្លា រួមទាំងកាង spoiler ផ្តល់នៅរូបរាងបែបអនាគត ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alpine កំពុងពិចារណាដាក់បញ្ចូលរថយន្តនេះទៅក្នុងផលិតកម្មជាផ្លូវការនាពេលអនាគតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! រថយន្ត EV ដែលលក់នៅក្នុងខែកញ្ញានៅលើពិភពលោកមានចំនួនជិត ២លានគ្រឿង កើនឡើង ៣០,៥ភាគរយ

កាលពីពេលថ្មីៗនេះ បើយោងតាមរយៈក្រុមហ៊ុនស្រាវជ្រាវ Rho Motion បាននិយាយថា ការលក់រថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់អគ្គិសនី (plug-in hybrids) បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ដោយសារកំណើនជាក់ស្តែងនៅក្នុងទីផ្សារចិន និងអឺរ៉ុប។

ចំពោះការលក់រថយន្ត EV នៅក្នុងខែកញ្ញា បានកើនឡើងចំនួន ៣០,៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ហើយការលក់ទូទាំងពិភពលោកបានឈានដល់ចំនួន ១,៦៩ លានគ្រឿង។ ក្នុងនោះការលក់នៅក្នុងប្រទេសចិនបានកើនឡើង ចំនួន ៤៧,៩ ភាគរយ នៅក្នុងខែកញ្ញា និងឈានដល់ចំនួន ១,១២ លានគ្រឿង ខណៈនៅសហរដ្ឋអាមេរិក និងកាណាដា កើនឡើងចំនួន ៤,៣ភាគរយ ឈានដល់ចំនួនដល់ ០,១៥ លានគ្រឿង ខណៈដែលនៅតំបន់អឺរ៉ុបមានការកើនឡើង ៤,២ភាគរយ ជាពិសេសនៅចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងដាណឺម៉ាក។

លើសពីនេះទៅទៀត ក្រុមហ៊ុន Rho Motion រំពឹងថាការលក់ EV នៅអឺរ៉ុបនឹងឈានដល់ ៣,៧៨ លានគ្រឿងនៅឆ្នាំ២០២៥ និង ៩,៧៨ លានគ្រឿងក្នុងឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali ឆ្នាំ២០២៥ អាប់ដេតថ្មី ឯតម្លៃទាបជាងមុនជិត ៨មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ជាមួយតម្លៃលក់ចាប់ពី ៩១ ៩៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ជាតម្លៃទាបជាងមុនដល់ទៅជិត ៨០ ០០០ ដុល្លារ (៩៩ ៩៤៥ ដុល្លារ) តម្លៃចាស់ ។

GMC Sierra EV Denali ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៧៦០ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយថ្មី អាចបើកបរបានចម្ងាយ ៦២៨ គីឡូម៉ែត្រ រួមទាំងជម្រើសអាគុយអាចបើករបរបានចម្ងាយ ៧៤០ គីឡូម៉ែត្រ ។

ផ្នែកខាងក្រៅភីកអាប់នេះ មិនមានការផ្លាស់ប្តូរនេះ ដោយមាន​ប៉ាណាមុខ​បិទ​ជិត អមដោយសណុំចង្កៀងប្រភេទ LED ដែលមានរាងជា 7-shaped ប្រើប្រាស់ថាសកង់ស្ព័រទំហំ ២៤ អ៉ីញ ស្រោបដោយសំបកកង់ទំហំ ៣៥អ៉ីញ, ចង្កៀងក្រោយប្រភេទ LED រចនាថ្មី ។

ផ្នែកខាងក្នុងមានកុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និង អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៉ីញ រួមបញ្ចូលនៅប្រព័ន្ធ Google integration, អេក្រង់បង្ហាញលើកញ្ចក់ Heads-Up display ទំហំ ១៤ អ៉ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសំលេងម៉ាក BOSE ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងអី ឲសូន្យ! ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GAC កំពុងពិចារណាក្នុងការបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់អឺរ៉ុប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន GAC (Guangzhou Automobile Group) កំពុងពិចារណាក្នុងការបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទ្វីបអឺរ៉ុប ដើម្បីចៀសវាងការដាក់ពន្ធពីសហភាពអឺរ៉ុបលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។

គួរឲដឹងថា ក្រុមហ៊ុន GAC ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយនៅប្រទេសចិន ដែលបានកំណត់គោលដៅលក់រថយន្តចំនួន ៥០០ ០០០ គ្រឿង នៅក្រៅប្រទេសត្រឹមឆ្នាំ២០៣០។

ក្នុងនោះ លោក Wei Heigang ដែលជានាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិរបស់ GAC បានលើកឡើងថា ទោះបីមានបញ្ហាពន្ធក៏ដោយ តែក្រុមហ៊ុននៅតែទទួលយក និងគិតថាទីផ្សារតំបន់អឺរ៉ុបជាទីផ្សារមួយដ៏សំខាន់ក្នុុងការចែកចាយរថយន្តរបស់ខ្លួន ហើយក្រុមហ៊ុន GAC ក៏កំពុងពិចារណាក្នុងការដោះស្រាយបញ្ហានេះផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុន GAC ក៏គ្រោងនឹងប្រកាសដាក់បង្ហាញចេញនូវរថយន្ត SUV អគ្គិសនីខ្នាតតូចដែលមានចម្ងាយការបើកដល់ទៅ ៥២០ គីឡូម៉ែត្រ ហៅថា “Aion V” នៅក្នុងទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០២៥ នេះ ជាមួយតម្លៃលក់ក្រោម ៤០ ០០០ អឺរ៉ូ ឫប្រហាក់ប្រហែល ៤៣ ៧៤៨ ដុល្លារ ប៉ុន្តែតម្លៃផ្លូវការចុងក្រោយមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Mazda បញ្ចេញ All-New CX-80 ឆ្នាំ ២០២៥ នៅស្រុកកំណើត ជាមួយតម្លៃលក់អត់ដល់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត All-new Mazda CX-80 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV កៅអី ៣ជួរ ៦-៧កៅអី នៅទីផ្សារប្រទេសជប៉ុនជាមួយតម្លៃលក់ចាប់ពី ២៦ ៤០៩ ដុល្លារឡើងទៅ។

All-new Mazda CX-80 ថ្មីនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣ លីត្រប្រភេទ Skyactive-D Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ប្រភេទ Hybrid ធ្វើការជាមួយម៉ាស៊ីនម៉ាស៊ូតចំ​ណុះ ៣,៣ លីត្រ Skyactive-D Turbo ទំហំ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ
  • ប្រភេទ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំ​ណុះ ២,៥ Skyactive-G លីត្រ Turbo ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣២៧ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩៣ ម.ម ទទឹង ១ ៨៨៩ ម.ម កំពស់ ១ ៧០៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១៩ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល CX-60 ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold និងឧបករណ៍បំពងសំឡេងម៉ាក Bose ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព i-ACTIVSENSE safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូល Tesla ឈរលើកំពូលតារាង ជាអ្នកលក់រថយន្តអគ្គិសនីសុទ្ធបានច្រើនជាងគេនៅសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី ៣

[បរទេស] ការលក់រថយន្តអគ្គិសនីសុទ្ធបានឈានដល់កំណត់ត្រាថ្មីមួយនៅទីផ្សារសហរដ្ឋអាមេរិកក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤  ដែលលក់បានចំនួនដល់ទៅ ៣៤៦ ៣០៩ គ្រឿង កើនកើនឡើងពី ៧,៨% ក្នុងអំឡុងពេលដូចគ្នាបើធៀបនៅឆ្នាំ ២០២៣ ។ ខាងក្រោមនេះ ជារថយន្តអគ្គិសនីសុទ្ធ EV លក់បានច្រើនជាងគេនៅសហរដ្ឋអាមេរិក ៖

១) Tesla Model Y លក់បានចំនួន ៨៦ ៨០១ គ្រឿង

២) Tesla Model 3 លក់បានចំនួន ៥៨ ៤២៣ គ្រឿង

៣) Tesla Cybertruck លក់បានចំនួន ១៦ ៦៩២ គ្រឿង

៤) Ford Mustang Mach-E លក់បានចំនួន ១៣ ៣៩២ គ្រឿង

៥) Honda Prologue លក់បានចំនួន ១២ ៦៤៤ គ្រឿង

៦) Hyundai Ioniq 5 លក់បានចំនួន ១១ ៥៩០ គ្រឿង

៧) Chevrolet Equinox EV លក់បានចំនួន ៩ ៧៧២ គ្រឿង

៨) Chevrolet Blazer EV លក់បានចំនួន ៧ ៩៩៨ គ្រឿង

៩) Rivian R1S លក់បានចំនួន ៧ ២៤៥ គ្រឿង ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+