ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Isuzu D-Max ម៉ាស៊ីនកូនកាត់ Mild-Hybrid ថ្មី តម្លៃថ្លៃជាងម៉ូឌែលធម្មតាខ្ទង់ ៥០០ដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Isuzu D-Max ប្រភេទ Mild-Hybrid ឫ MHEV ថ្មី ក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ថ្លៃជាងម៉ូឌែលធម្មតាខ្ទង់ ៥០០ដុល្លារ ពោលគឺចាប់ពី ៣៣ ២០៥ ដុល្លារ។

Isuzu D-Max ដំណើរការដោយប្រព័ន្ធ Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ RZ4E ប្រើប្រាស់ Turbo អាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤៨វ៉ុល មានថាមពល ៣៧០វ៉ាត់ម៉ោង និងប្រអប់លេខអូតូចំនួន ៦វគ្គ និងប្រព័ន្ធបើកបរប៉ុង១ RWD។ លើសពីនេះទៅទៀត រថយន្តនេះ ក៏ទទួលបាននូវប្រព័ន្ធមុខងារបំម្លែងថាមពលទៅជាអគ្គិសនី​នៅពេលជាន់ហ្វ្រាំងផងដែរ (Regenerative Braking)។

ក្នុងនោះរថយន្តនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រេង និងកាត់បន្ថយការបំភាយឧស្ម័នពុល ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Isuzu នឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Isuzu D-Max ប្រភេទអគ្គិសនីសុទ្ធនាពេលឆាប់ៗខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញម៉ូដែលពិសេសថ្មី ស៊ីសាំងតិច ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota AYGO X JBL Special Edition ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៩ ៣១៧ ដុល្លារ ដល់ ២៥ ៦៤៣ ដុល្លារ ។

Toyota AYGO X JBL Special Edition ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៧២ សេះ និងកម្លាំងរមួល ៩៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ s-CVT មានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៧០០ ម.ម ទទឹង ១ ៧៤០ ម.ម កំពស់ ១ ៥២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៣០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំង ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ alloy wheels ទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងបន្ថែមនៅឧបករណ៍បំពងសំលេងម៉ាក JBL ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ថា ៩០ភាគរយ នៃការលក់រថយន្តសរុបរបស់ពួកគេនាពេលបច្ចុប្បន្ន គឺជារថយន្តថាមពលថ្មី (NEV)

បើយោងតាមរបាយការណ៏ថ្មីៗនេះពីសមាគមរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បាននិយាយថា ក្នុងខែកញ្ញា នៃឆ្នាំ២០២៤ នេះការលក់រថយន្តថាមពលថ្មី (NEV) កំពុងស្ថិតនៅក្នុងតំបន់ពណ៌ខៀវ ដែលភាគច្រើនទទួលបានអត្រាលក់ច្រើនជាងគេនៅក្នុងប្រទេសចិន។

សម្រាប់ការលក់រថយន្ត NEV ក្នុងខែកញ្ញា នៅក្នុងប្រទេសចិន មានចំនួនសរុបប្រមាណ ១,១២៣ លានគ្រឿង កើនឡើង ៥០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៣។

ចំណែកទីផ្សារ​រថយន្ត​សរុបវិញ បានបង្ហាញថាការលក់រថយន្ត ICE (Internal Combustion Engine) មានការធ្លាក់ចុះជារៀងរាល់ខែ ខណៈការលក់រថយន្ត NEV កំពុងមានការកើនឡើងយ៉ាងខ្លាំង ដែលការលក់​រថយន្ត​សរុបក្នុងខែកញ្ញាមានចំនួន ២,១០៩ លានគ្រឿង កើនឡើងត្រឹមតែ ៤,៥ភាគរយ ប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនោះក្រុមហ៊ុនផលិតរថយន្តដែលរថយន្ត NEV ដោយខ្លួនឯង កំពុងមានចំណែកទីផ្សារ ៧៣ភាគរយ នៃទីផ្សារ សរុបនាពេលបច្ចុប្បន្ន កើនឡើង ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដែលផលិតរថយន្ត NEV បណ្តាក់ទុនរួមគ្នា មានចំណែកទីផ្សារសរុបត្រឹមតែ ៣,៤ភាគរយ ប៉ុណ្ណោះ ។

គួរឲដឹងថា ទោះបីជាទីផ្សារនៃការលក់រថយន្ត ICE (Internal Combustion Engine) មានការធ្លាក់ចុះជារៀងរាល់ខែក៏ដោយ ក៏ទីផ្សាររថយន្ត ICE នៅតែជាគោលដៅមួយរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើន ពោលគឺ ផលិតចំនួន ៣៣,៥ភាគរយ ក្នុុង ១០០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota ព្រមានពីការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្ត EV-Only នឹងនាំឲ្យមនុស្សបាត់បង់ការងាររាប់លាននាក់

[បរទេស] ប្រធានក្រុមហ៊ុនផលិតរថយន្ត Toyota លោក Akio Toyoda បានធ្វើការព្រមានថា ការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធទាំងស្រុង (EV-Only) នឹងអាចនាំឲ្យមនុស្សបាត់បង់ការងាររាប់លាននាក់នៅក្នុងឧស្សាហកម្មរថយន្តនាពេលអនាគត ។

ក្នុងនោះលោក Toyoda និយាយថា មានមនុស្ស ៥,៥ លាននាក់ដែលប្រកបការងារក្នុងឧស្សាហកម្មរថយន្តនៅក្នុងប្រទេសជប៉ុន ក្នុង​ចំណោម​ពួក​គេ​គឺ​ជា​អ្នក​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ម៉ាស៊ីនជា​យូរ​មក​ហើយ ប្រសិនបើរថយន្តអគ្គិសនីក្លាយជាជម្រើសតែមួយគត់ រួមទាំងអ្នកផ្គត់ផ្គង់របស់យើង ការងាររបស់មនុស្សទាំងនោះនឹងត្រូវបាត់បង់។

លើសពីនេះ លោកក៏បានរិះគន់អ្នកនយោបាយចំពោះការជំរុញរបស់ពួកគេសម្រាប់រថយន្តអគ្គិសនីសុទ្ធ EV និងបានអះអាងថាប្រទេសជប៉ុននឹងអស់ភ្លើងប្រើប្រាស់នៅរដូវក្តៅប្រសិនបើរថយន្តទាំងអស់ប្តូរទៅប្រើប្រភេទអគ្គិសនីសុទ្ធ។ ផ្ទុយទៅវិញ លោកបាន តស៊ូមតិសម្រាប់ផ្លូវដែលមានតុល្យភាពជាងមុនឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ដែលរួមមានរថយន្តកូនកាត់ Hybrid និងរថយន្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ការងារ និងរក្សាស្ថិរភាពឧស្សាហកម្ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ការផលិត ការលក់ ការនាំចេញរថយន្ត NEV របស់ប្រទេសចិន ក្នុងខែកញ្ញា មានចំនួនជិត ២លានគ្រឿង

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាននិយាយថា នៅក្នុងខែកញ្ញា ការផលិត និងលក់រថយន្ត (NEV) នៅប្រទេសចិនកំពុងមានការកើនឡើងយ៉ាងខ្លាំង ដោយមានការផលិតចំនួន ១,៣០៧ លានគ្រឿង និងការលក់មានចំនួន ១,២៨៧ លានគ្រឿង កើនឡើងចំនួន ៤៨,៨ភាគរយ និង ៤២,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

នៅក្នុងឆ្នាំ២០២៤ នេះ CAAM បានព្យាករណ៍ថាការលក់រថយន្ត NEV នឹងកើនដល់ចំនួន ១២លានគ្រឿង ដែលការផលិត និងការលក់រថយន្ត NEV នៅក្នុងឆ្នាំ២០២៣ កន្លងទៅមានចំនួន ៩,៥៨៧ លានគ្រឿង និង ៩,៤៩៥ លានគ្រឿង កើនឡើង ៣៥,៨ភាគរយ និង ៣៧,៩ភាគរយ ធៀបនឹងឆ្នាំ២០២២។

បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា នៃឆ្នាំ២០២៤ នេះ ការផលិតរថយន្ត NEV បានឈានដល់ចំនួន ៨,៣១៦ លានគ្រឿង និងការលក់ចំនួន ៨,៣២ លានគ្រឿង កើនឡើង ៣១,៧ភាគរយ និង ៣២,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកការនាំចេញរថយន្ត NEV របស់ប្រទេសចិនក៏កើនឡើងខ្លាំងដែរ ជាមួយនឹងការនាំចេញចំនួន ១០៥ ០០០ គ្រឿងក្នុងខែកញ្ញា កើនឡើង ១៩,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈរថយន្តអគ្គិសនីមានចំណែក ៨២ភាគរយ នៃការនាំចេញប្រចាំខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Chery Fulwin T9 ប្រភេទ PHEV តម្លៃ ១មុឺនដុល្លារជាង សុីប្រេង ១,៣៥លីត្រ/១០០គីឡូម៉ែត្រ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin T9 ប្រភេទ plug-in hybrid ផ្តល់ជូនជម្រើសថ្ម ithium iron phosphate battery ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៨ ៤០០ ដុល្លារ ដល់ ២៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery Fulwin T9 មានប្រវែងតួខ្លួនសរុប ៤ ៧៩៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៧៤១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង ទំហំ ១៥៤សេះ និង ២២០ ញ៉ូតុនម៉ែត្រ ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ មានកម្លាំង ២០១ សេះ និង ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ផ្គួបជាមួយអាគុយ ithium iron phosphate battery ថ្មី ទំហំ ១៨,៦៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០គីឡូម៉ែត្រ នៅពេលសាកពេញម្តង (សាកពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ២០នាទី) និងមានកម្រិតស៊ីប្រេង ១,៣៥លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ១ ៤០០គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ១៨០គ.ម/ម៉ោង។ លើសពីនេះទៅទៀត រថយន្តនេះ មាន Drive Mode ចំនួន៥ រួមមាន HEV, EV, Normal, Economy និង sport និងអាវការពារទឹកកម្រិត IP68។

សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ និង ២០អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងមាន ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ មានកម្រិតបង្ហាញ 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាអេក្រង់ HUD បាសសម្លេងប្រភេទ Sony កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ មុខងារ AI និងដំបូលកញ្ចក់ Panoramic roof ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចេញគំរូរថយន្ត Tesla Robovan ប្រភេទរថយន្តក្រុងអគ្គិសនីសុទ្ធគ្មានមនុស្សបើក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Tesla Robovan ប្រភេទរថយន្តក្រុងអគ្គិសនីសុទ្ធគ្មានមនុស្សបើក គ្រោងនឹងចូលផលិតកម្មជាផ្លូវការនៅចន្លោះឆ្នាំ ២០២៦ ឬ ២០២៧ នៅសហរដ្ឋអាមេរិក ។

សម្រាប់គំរូរថយន្តនេះ ត្រូវបានអភិវឌ្ឍឡើងដែលអាចប្រើបានទាំងដឹកជញ្ចូនអ្នកដំណើរ រួមទាំងធ្វើអាជីវកម្មផ្សេងៗ ដែលរូបរាងបែបអនាគត ដែលមើលទៅដូច​ជា​រថភ្លើង​ល្បឿន​លឿន ។ លើសពីនេះ ក៏បានផ្តល់ភាពងាយស្រួលអ្នកដំណើររួមទាំងជនពិការ និងមនុស្សចាស់ ចូលនៅកាន់ផ្នែកខាងក្នុងដោយមានកំពស់ទាបជាមួយទ្វារបើក-បិទដោយស្វ័យប្រវត្តិ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មិនមានផ្នែកអ្នកបើកបរនោះទេ ផ្តល់ជូនតែជាមួយកៅអី ២ជួរទល់មុខគ្នាដែលអាចផ្ទុកអ្នកដំណើរបានដល់ទៅ ២០នាក់ ព្រមទាំងកន្លែកដាក់អីវ៉ាន់មានទីតាំងនៅខាងមុខ និងខាងក្រោយរថយន្ត ជាមួយនឹងទ្វារបើក-បិទដោយថាមពលអគ្គិសនី។

គួរបញ្ជាក់ផងដែរថា គំរូរថយន្ត Tesla Robovan ត្រូវបានបំពាក់ជាមួយប្រព័ន្ធបើកបរដោយខ្លួនឯង self-driving system កម្រិតទី ៥ រួមទាំងបច្ចេកវិទ្យា Ai ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Pathfinder ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Pathfinder ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការផ្លាស់ប្តូរមួយចំនួន ជាមួយតម្លៃលក់ចាប់ពី ៣៧ ០៧០ ដុល្លារ ដល់ ៥១ ៨១០ ដុល្លារ ថ្លៃជាងឆ្នាំមុន ១ ២៦០ ដុល្លារ ដល់ ១៥៣០ ដុល្លារ ។

Nissan Pathfinder ថ្មីនេះ មិនមានការផ្លាស់ប្តូរផ្នែកម៉ាស៊ីននោះទេ ពោលគឺនៅតែដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨៤ សេះ និងកម្លាំងរមួល ៣៥១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ មានសមត្ថិភាពអូសសណ្តោងបានដល់ ២៧២១ គីឡូក្រាម ។

សម្រាប់ការផ្លាស់ប្តូរទៅលើម៉ូដែលឆ្នាំ ២០២៥ មានតែទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីប៉ុណ្ណោះ ខណៈរូបរាងផ្នែកខាងក្រៅផ្តល់នៅភាពហាប់ណែនជាងមុន ជាមួយប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ២០អ៉ីញ ស្រោបសំបកកង់ប្រភេទ Off-road ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមាន ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថល និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ៩អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Bose និងដំបូលកញ្ចក់ Panoramic roof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ថៃ បង្កើតកំណត់ត្រាថ្មី លក់រថយន្តបានតិចជាង ៤មុឺនគ្រឿង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

បើយោងតាមឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ បាននិិយាយថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ នេះ ប្រទេសថៃបានប្រឈមមុខនឹងការធ្លាក់ចុះ ២៥ភាគរយ ក្នុងការលក់រថយន្ត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបណ្តាលមកពីលក្ខខណ្ឌកម្ចីតឹងរ៉ឹងរបស់ធនាគារ រួមជាមួយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសផ្ទាល់តែម្តង។

ចំពោះការលក់រថយន្តនៅចន្លោះខែមករា និងខែកញ្ញា ក្នុងប្រទេសថៃ មានចំនួនប្រហែល ៤៣៨ ០០០ គ្រឿងប៉ុណ្ណោះ ដែលធ្លាក់ចុះ ២៥ភាគរយ ខណៈការលក់នៅក្នុងខែកញ្ញាមានចំនួន ៣៩ ០០០ គ្រឿង ដែល​វាជាលើក​ទី​១ ក្នុង​រយៈ​ពេល ៥១ខែ​ ចុងក្រោយ ដែល​លក់​បាន​តិច​ជាងចំនួន ៤ ម៉ឺន​គ្រឿង ពោលគឺប្រហាក់ប្រហែលនឹងខែមេសា ឆ្នាំ២០២០ ដែលអាចលក់រថយន្តបានចំនួន ៣០ ១០៩ គ្រឿង ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងនៃ Covid-19 ។

ក្នុងនោះលោក Surapong Paisitpattanapong អនុប្រធានក្លឹបឧស្សាហកម្មយានយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រកាសកាត់បន្ថយសង្វាក់ផលិកម្មរបស់ពួកគេចំនួន ២០ភាគរយ ដោយសារបញ្ហាសេដ្ឋកិច្ចនេះ។

ទន្ទឹមនឹងនេះ ក៏ការចុះឈ្មោះយានយន្តអគ្គិសនីសរុបរយៈពេល ៨ខែ នៃឆ្នាំ២០២៤ នេះ ក្នុងប្រទេសថៃ នៅតែមានការកើនឡើងចំនួន ១៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Group ជាក្រុមហ៊ុនដែលលក់រថយន្តដាច់បំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៤ នេះ

កាលពីឆ្នាំមុន ក្រុមហ៊ុន BYD Group បានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តដាច់បំផុតនៅក្នុងប្រទេសចិន ឥឡូវនេះ ក្រុមហ៊ុន BYD បានក្លាយជាក្រុមរថយន្តធំជាងគេនៅក្នុងប្រទេសចិន។

នៅក្នុងខែកញ្ញា ក្រុមហ៊ុន BYD បាននាំមុខក្រុមហ៊ុន SAIC ដោយការលក់រថយន្តរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ ៤១៩ ៤២៦ គ្រឿងក្នុងខែមុន និងកើនឡើង ៤៥,៣២ភាគរយ ពីឆ្នាំមុន។ ចំណែកការលក់សរុបរបស់ BYD Group ត្រូវបានចុះឈ្មោះនូវចំនួន ២ ៧៤៧ ៨៧៥ គ្រឿង មានការកើនឡើង ៣២,១៣ភាគរយ ។

ចំពោះមូលហេតុនៃការនាំមុខក្នុងការលក់រថយន្តរបស់ក្រុមហ៊ុន BYD នេះ ភាគច្រើនកើតឡើងដោយសារក្រុមហ៊ុន SAIC Group ប្រឈមមុខនឹងស្ថានភាពលំបាកក្នុងការលក់ដែលធ្លាក់ចុះ ៣៥,០៣ភាគរយ នៅខែកញ្ញា  ហើយការលក់សរុបរបស់ SAIC មានចំនួនត្រឹមតែ ២ ៦៤៩ ៣៣៣ គ្រឿង ប៉ុណ្ណោះ ធ្លាក់ចុះ ២១,៥ភាគរយ ពីឆ្នាំមុន។

គួរឲដឹងថា ក្រុមហ៊ុន SAIC Group មានក្រុមហ៊ុនដៃគូរសហការណ៏ជាមួយក្រុមហ៊ុន Volkswagen, General Motors និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling ខណៈក្រុមហ៊ុន BYD Group មានក្រុមហ៊ុនផ្ទាល់ខ្លួនដូចជា Denza, Fang Cheng Bao និង Yangwang៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+