ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! Mazda នឹងបង្ហាញជាផ្លូវការភីកអាប់ BT-50 ឆ្នាំ ២០២៥ រូបរាងថ្មី នៅសប្តាហ៍ក្រោយនេះហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញវីដេអូ Teaser របស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការផ្លាស់ប្តូរថ្មីជាច្រើន គ្រោងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នៅលើទីផ្សារសកលលោក ។

តាមវីដេអូ teaser ដែលបានបង្ហាញនេះ ទាក់ទងទៅនឹងផ្នែកខាងមុខ រួមមានឡូហ្គោ Mazda ទំហំធំ ចង្កៀងមុខ LED ទទួលបានការឌីស្សាញថ្មី ដូចគ្នាទៅនឹងម៉ូដែល CX-5 ជាដើម ។ ខណៈផ្នែកខាងក្រោយ និងផ្នែកខាងក្នុងមិនមានរូបភាពបង្ហាញឡើយ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ Mazda BT-50 ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា អាចនៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំងដដែល តែទោះយ៉ាងណាក៏ដោយ ត្រូវចាំរថយន្តនេះបង្ហាញខ្លួនជាផ្លូវការសិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអាមេរិកលក់រថយន្តអគ្គិសនីបានច្រើនជាងរថយន្តប្រើសាំងនៅប្រទេសចិនជាលើកដំបូង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM បានធ្វើការប្រកាសថា ក្រុមហ៊ុនលក់រថយន្តប្រភេទអគ្គិសនីសុទ្ធ EV និង Plug-in hybrid បានច្រើនជាងរថយន្តប្រើម៉ាស៊ីនចំហេះក្នុងជាលើកដំបូងក្នុងប្រទេសចិននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កើនឡើងដល់ទៅ ៥៣% ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនបណ្តាក់រួមគ្នារួមមាន SAIC-GM-Wuling បានលក់រថយន្តបានចំនួនសរុប ៤២៦ ០០០ គ្រឿង នៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ ខែចុងក្រោយនេះ កើនឡើង ១៤% ធៀបនឹងត្រីមាសទី ២ ។ ក្នុងចំណោមនោះ មានជាង ២២៤ ០០០ គ្រឿងជារថយន្តអគ្គិសនីសុទ្ធ EV និង PHEV ។

ទោះជាយ៉ាងណាក៏ដោយ ការលក់សរុបរបស់ក្រុមហ៊ុន GM នៅតែធ្លាក់ចុះ ២១% បើធៀបពីឆ្នាំ ២០២៣ ដោយសារតែការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់រថយន្ត​ប្រើ​សាំង​នៅក្នុងទីផ្សារប្រទេស​ប្រទេស​ចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Tesla Cybercab ឡានអគ្គិសនីបើកបរ​ស្វ័យប្រវត្តិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Robotaxi ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាយូរមកហើយមានឈ្មោះថា Cybercab ។

ចំពោះរថយន្តនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា បើកបរ​ស្វ័យប្រវត្តិ ហើយត្រូវបានរចនាដោយមិនមានដៃចង្កូត និងឈ្នាន់។ ហើយក្រុមហ៊ុន Tesla គ្រោងចាប់ផ្តើមផលិតនៅឆ្នាំ២០២៦ ហើយមានតម្លៃលក់ក្រោម ៣០ ០០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់លក្ខណៈពិសេសរបស់ Cybercab មានដូចជា៖

  • រចនាដោយមិនមានដៃចង្កូត ឬឈ្នាន់ ដោយសារតែការបើកបរ​ស្វ័យប្រវត្តិ។
  • ផ្ទៃខាងក្នុងមានលក្ខណៈទំនើប សម្រាប់អ្នកដំណើរចំនួន ២នាក់ និងមានអេក្រង់ព័ត៌មានកម្សាន្តធំ។
  • រចនាការជាមួយនឹងរបារភ្លើង LED ដែលផ្តល់នូវរូបរាងជារថយន្តបែបនាពេលអនាគត។
  • បំពាក់ជាមួយទ្វារស្លាបមេអំបៅ ដើម្បីចេញចូលស្រួល ។ល។
  • បំពាក់ជាមួយថាសកង់ប្រភេទ Solid-Aero Cover ដែលជួយបង្កើនថាមពលឌីណាមិករបស់រថយន្ត និងជួយឲការបើកបរមានប្រសិទ្ធភាពឡើង។

គួរបញ្ជាក់ថា Tesla មិនបានបញ្ចេញព័ត៌មានលម្អិតអំពី ចម្ងាយសាក ឬ ថាមពល របស់រថយន្តនេះជាផ្លូវការទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aito M7 ប្រើ Plug-in hybrid ចាក់សាំងពេញ ជិះបានលើស ១ពាន់គីឡូម៉ែត្រ លេចវត្តមាននៅទីផ្សារអារ៉ាប់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Aito ប្រចាំនៅទីផ្សារប្រទេសអារ៉ាប់រួម UAE បានធ្វើការដាក់បង្ហាញចេញលក់នៅរថយន្ត Aito M7 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៥៧ ២០០ ដុល្លារ ដល់ ៧០ ៨០០ ដុល្លារ ។

Aito M7 នៅទីផ្សារប្រទេសអារ៉ាប់ដាក់ឈ្មោះថា Aito Seres 7 ដំណើរការដោយថាមពល Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ៤៣៣ សេះ និងកម្លាំងរមួល ៦៥៤ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤០គីឡូវ៉ាត់ម៉ោង និងចាក់សាំងពេញចំណុះ ៦០លីត្រ អាចបើកបរបានចម្ងាយ ១១៥០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៤៥ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ អាចប្រើមុខងារ Apple CarPlay រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងឧកបរណ៍បំពងសំឡេង ១១ ចំណុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធម៉ូដែលថ្មីស្រឡាងរបស់ BYD បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរូបភាពរថយន្តអគ្គិសនីសុទ្ធ BYD Denza N9 ប្រភេទ SUV ខ្នាតធំ សម្រាប់នៅទីផ្សារចក្រភពអង់គ្លេស គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ នេះ ។

BYD Denza N9 ផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៣២២ សេះ ខណៈទំហំអាគុយ រួមទាំងចម្ងាយបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។ លើសពីនេះ ក៏មានជម្រើសថាមពល Plug-in hybrid ផងដែរ ។

ទាក់ទងទៅនឹងរូបរាងនិងការឌីស្សាញផ្នែកខាងក្រៅផ្តល់នៅភាព Luxury ដោយមានប៉ាណាមុខបិទជិត អបដោយសណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័រ Alloy-Wheels ថ្មី និងចង្កៀងក្រោយ LED ផងដែរ ។ មិនមានរូបភាព ឬព័ត៌មាននៅផ្នែកខាងក្នុងទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! រោងចក្រផលិតទូរសព្ទអោយ Apple បញ្ចេញរថយន្តគំរូអគ្គិសនីថ្មីសាកម្តងបើកបរបានរយៈចម្ងាយ ៦៦០គ.ម

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Foxtron ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn (ក្រុមហ៊ុនដូចគ្នាដែលល្បីខាងផលិតផលិតផល Apple រួមទាំង iPhone) បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Model D ប្រភេទ ៧កៅអី។ ចំពោះរថយន្តនេះដែរ ត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុន Pininfarina ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង ZF Chassis Modules មានប្រវែងតួខ្លួនសរុប ៥ ១៩៥ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៧៨៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ឫ ២ ផ្គួបដោយអាគុយប្រភេទ lithium-iron-phosphate battery ទំហំពី ១០០ ទៅ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនារបស់ Model D មានការរចនាបែបជ្រុងៗ និងមានភាពស្ព័រ ដោយមានបំពាក់ជាមួយប៉ាណាបិតជិត អបជាមួយ ចង្កៀងមុខ-ក្រោយ អូសកាត់ពីម្ខាងទៅម្ខាង រួមជាមួយថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ និងទ្វារបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់បញ្ជា touchscreen និង អេក្រង់កំសាន្ត touchscreen ទំហំធំ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាពិសេសៗ រួមមានកន្លែងសាកថ្មឥតខ្សែរបស់ទូរស័ព្ទដៃ iPhone ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Crosstrek ស៊េរីឆ្នាំ ២០២៥ ទទួលបានម៉ាស៊ីនថ្មី ឯតម្លៃលក់ថ្លៃជាងឆ្នាំមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Crosstrek ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ដែលមានតម្លៃលក់ចាប់ពី ២៧ ១១៥ ដុល្លារ ដល់ ៣៣ ៩១៥ ដុល្លារ ជាតម្លៃលក់ថ្លៃជាងឆ្នាំមុនខ្ទង់ ៥០០ ដុល្លារ ។

សម្រាប់Subaru Crosstrek ស៊េរីឆ្នាំ ២០២៥ បំពាក់ម៉ាស៊ីនប្រភេទ Boxer ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ព្រមទាំងបន្ថែមម៉ាស៊ីនសាំងប្រភេទ Boxer ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំងថ្មី អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ២ រួមទាំងរបៀបបើកបរថ្មី X-Mode system ទៀតផង ។

រថយន្តនេះត្រូវបានឌីស្សាញផ្តល់នៅលក្ខណៈបែបស្ព័រជាងមុន ​ជាមួយ​​ប៉ាណាមុខ និងចង្កៀងមុខ​ LED ត្រូវបាន​រចនា​ថ្មី​ ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនារាងអក្សរ C ។ លើសពីនេះ ក៏ទទួលប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Automatic Emergency ធ្វើការជាមួយប្រព័ន្ធ EyeSight ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM ថា អនាគត សហរដ្ឋអាមេរិក ​អាច​ទម្លាក់​ចិន​ដែលជាស្តេច​អាគុយ EV បានដោយសារខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GM បានប្រកាសថា ពួកគេនឹងចូលខ្លួនទៅក្នុងការផលិតអាគុយ lithium-iron-phosphate batteries (LFP) ដោយមានគោលបំណងបង្កើនការផលិតក្នុងស្រុក និងក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យ EV។

ការសន្ទនានេះ ត្រូវបានធ្វើឡើងនៅកម្មវិធី The Battery Show ក្នុងទីក្រុង Detroit ។

ក្នុងនោះ ក្រុមហ៊ុន GM មានគោលដៅផលិតថ្ម LFP ក្នុងស្រុករបស់ខ្លួនដើម្បីកាត់បន្ថយការនាំចូលពីសំណាក់ក្រុមហ៊ុននៅតំបន់អាសុី ជាពិសេសក្រុមហ៊ុនរបស់ប្រទេសសចិន។ លើសពីនេេះទៅទៀត ពួកគេបាននិយាយថា សហរដ្ឋអាមេរិក នឹងអាចទទួលបានភាពរីកចម្រើនជាខ្លាំងនៅក្នុងវិស័យ EV នាពេលអនាគត ដោយសារមានការគាំទ្រពីរដ្ឋាភិបាល និងអតិថិជនក្នុងស្រុករបស់ពួកគេ។

គួរឲដឹងថា បច្ចុប្បន្ន ចិន ជាប្រទេសទី១ ដែលកំពុងនាំមុខគេក្នុងវិស័យអាគុយ EV ជាពិសេសថ្ម LFP និងសម្ភារៈស្នូលសំខាន់ៗជាច្រើនក្នុងការផលិតថ្ម LFP៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ជំនាន់ថ្មី ប្រភេទ Hybrid ចេញលក់ជាផ្លូវការនៅទីផ្សារផ្ទះលេខ ២ ឯតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Toyota Camry HEV ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៣ ៣០២ ដុល្លារ ដល់ ៥៣ ៨៣៧ ដុល្លារ ។

Toyota Camry ជាជំនាន់ទី ៩ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-Platform ដំណើរការដោយម៉ាស៉ីនកូនកាត់ Toyota Hybrid System II ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៉ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុបខ្ទង់ពី ២២៧ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD​ និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៨៤០ ម.ម កម្ពស់ ១ ៤៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ LED  ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ី និងដៃទ្វារប្រភេទ Flush-door ជាដើម ។

ចំពោះផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ជក់ panoramic sunroof, ឧបករណ៍បំពងសម្លេងម៉ាក JBL ។ លើសពីនេះ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Lexus បញ្ចេញម៉ូដែល LX 700h ជំនាន់ទី ៤ ប្រភេទកូនកាត់ Hybrid ដែលគ្រោងដាក់លក់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LX 700h ជំនាន់ទី ៤ ប្រភេទ SUV ខ្នាតធំ ប្រើប្រាស់ថាមពលកូនកាត់ Hybrid គ្រោងនឹងលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ នៅទីផ្សារសហរដ្ឋអាមេរិក ។

Lexus LX 700h ថ្មីនេះ ដំណើរការដោយថាមពល parallel Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៤ លីត្រ V6 ជំនួយ​ពីTwin-turbo ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ខណៈកម្លាំងក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ។

ដើម្បី​ប្រាកដ​ថា LX នៅតែជារថយន្តផ្តោតទៅលើការបើកបរ Off-road ​ក្នុងនោះ Lexus បាន​បង្កើត​រចនាសម្ព័ន្ធ​មិន​ជ្រាប​ទឹក​ដើម្បី​ការពារ​ថ្មអាគុយ ក៏ដូចជាប្រព័ន្ធអគ្គិសនី ផ្តល់នៅសមត្ថិភាពបើកបរក្នុងជម្រៅទឹក ៧០០ ម.ម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ-ក្រោយជាស្តង់ដារ រួមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ប្រភេទ off-road អាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញថ្មី ក៏ដូចជាកៅអីខាងមុខឌីស្សាញថ្មី កន្លែកងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រអប់លេខថ្មីប្រភេទ Electro-Shiftmatic system ជាលើកដំបូងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+