ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Lexus បញ្ចេញម៉ូដែល LX 700h ជំនាន់ទី ៤ ប្រភេទកូនកាត់ Hybrid ដែលគ្រោងដាក់លក់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LX 700h ជំនាន់ទី ៤ ប្រភេទ SUV ខ្នាតធំ ប្រើប្រាស់ថាមពលកូនកាត់ Hybrid គ្រោងនឹងលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ នៅទីផ្សារសហរដ្ឋអាមេរិក ។

Lexus LX 700h ថ្មីនេះ ដំណើរការដោយថាមពល parallel Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៤ លីត្រ V6 ជំនួយ​ពីTwin-turbo ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ខណៈកម្លាំងក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ។

ដើម្បី​ប្រាកដ​ថា LX នៅតែជារថយន្តផ្តោតទៅលើការបើកបរ Off-road ​ក្នុងនោះ Lexus បាន​បង្កើត​រចនាសម្ព័ន្ធ​មិន​ជ្រាប​ទឹក​ដើម្បី​ការពារ​ថ្មអាគុយ ក៏ដូចជាប្រព័ន្ធអគ្គិសនី ផ្តល់នៅសមត្ថិភាពបើកបរក្នុងជម្រៅទឹក ៧០០ ម.ម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ-ក្រោយជាស្តង់ដារ រួមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ប្រភេទ off-road អាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញថ្មី ក៏ដូចជាកៅអីខាងមុខឌីស្សាញថ្មី កន្លែកងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រអប់លេខថ្មីប្រភេទ Electro-Shiftmatic system ជាលើកដំបូងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Leapmotor C10 ស៊េរីថ្មី សាកភ្លើងម្តងជិះដល់ខេត្តរតនគិរី ឯតម្លៃលក់ខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Leapmotor C10 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៤១ ៨២៦ ដុល្លារ ដល់ ៤៤ ៨១៤ ដុល្លារ ។

Leapmotor C10 ផលិតឡើងនៅលើគ្រោងឆ្អឹង Leap 3.0 architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២៧សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៩,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មចាប់ពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តអគ្គិសនីសុទ្ធនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៣៩ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី៣ ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៧ អ៊ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 ខណៈកៅអីខាមុខអាចបត់បាន ១៨០ ដឹក្រេជាដើម ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាហ្រ្វិកខាងត្បូង ជាទីផ្សារទី២ ដែលនឹងទទួលបានរថយន្តភីកអាប់ BYD Shark PHEV បន្ទាប់ពីប្រទេសម៉ិកស៊ិកូ ជាមួយតម្លៃលក់ខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំទីផ្សារអាហ្វ្រិកខាងត្បូង បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវភីកអាប់ BYD Shark ជាមួយតម្លៃលក់ចាប់ពី ៦៤ ៦៦០ ដុល្លារ ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កម្ពស់ ១ ៩២៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម និងកម្ពស់ពីដីទៅបាត ២១០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៩ សេះ និងកម្លាំងរមួល ៦១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី ដោយប្រើដុំសាកទំហំ ៥៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ។ ក្នុងនោះ រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៨៣៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៉ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! ឡានអគ្គិសនី Geely Geome Xingyuan តម្លៃខ្ទង់ ៩ពាន់ដុល្លារ ឡើង សាកម្តងរត់បាន ៤០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ និងតម្លៃជាផ្លូវការនូវរថយន្តអគ្គិសនី Geely Geome Xingyuan ជាមួយតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនី Geely Geome Xingyuan ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform មានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ៧៨ សេះ និង ១៣០ ញ៉ូតុមម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៣០,១២ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៣១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ១១៤ សេះ និង ១៥០ ញ៉ូតុមម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤០,១៦ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៤១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ក្នុងនោះរថយន្ត អាចសាកថ្មឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលត្រឹម ២១នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងជាពងក្រពើ ព្រមទាំងថាសកង់រចនាថ្មីទំហំ ១៩អ៊ីញ។

ខណៈផ្នែកខាងក្នុងមានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ និងជម្រើសអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ និង ១៤,៦ អ៊ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ បាសចំនួន ៤គ្រាប់ និងមុខងារកៅអី និងមុខងារជំនួយការបើករផ្សេងៗជាដើម។ លើសពីនេះទៅទៀត រថយន្តនេះ អាចផ្ទុកទម្ងន់បានដល់ ១ ៣២០គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Tayron ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃជិត ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Volkswagen Tayron ស៊េរីឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក រួមទាំងតំបន់អឺរ៉ុប ជាមួយតម្លៃលក់ខ្ទង់ ៤៩ ៨០០ ដុល្លារ ។

Volkswagen Tayron ផលិតឡើងនៅលើគ្រោងឆ្អឹង MQB Evo architecture ដំណើរការដោយម៉ាស៊ីន ៤ប្រភេទរួមមាន៖ ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, ម៉ាស៊ីនកូនកាត់ mild-hybrid និង plug-in hybrid គ្រប់ម៉ូដែលទាំងអស់ភ្ជាប់ដោយប្រអប់លេខអូតូ dual-clutch ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិត្តធំ! BYD ប្រកាសបង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនដល់ ១០មុឺនគ្រឿង នៅឆ្នាំ២០២៥ នៅប្រទេសម៉ិកស៊ិក និងត្រៀមសម្ពោធរោងចក្រថ្មីធំជាងនៅតំបន់អាមេរិកខាងជើងផងដែរ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួននៅតំបន់អាមេរិកខាងជើង ដោយមានផែនការលក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន ១០មុឺនគ្រឿង នៅក្នុងប្រទេសម៉ិកស៊ិក នៅឆ្នាំ២០២៥។

ចំពោះការប្រកាសពង្រីកការវិនិយោគ ឫការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីពួកគេសម្រេចបានជោគជ័យក្នុងទីផ្សារក្នុងស្រុកមួយនេះ ដែលនៅក្នុងឆ្នាំនេះពួកគអាចលក់រថយន្តអគ្គិស​​នីបានចំនួន ៥មុឺនគ្រឿង ហើយរំពឹងថាការលក់នឹងកើនឡើងទ្វេដងនៅឆ្នាំក្រោយ។ បន្ថែមពីនេះ ក្រុមហ៊ុនមួយនេះ ក៏មានគម្រោងប្រកាសបើកសម្ពោធរោងចក្រថ្មីនៅក្នុងប្រទេសម៉ិកស៊ិកនៅចុងឆ្នាំ២០២៤ នេះផងដែរ ដែលនឹងមានសមត្ថភាពផលិតរថយន្តចំនួន ១៥មុឺនគ្រឿងក្នុងដំណាក់កាលទី១ និងមានគម្រោងពង្រីកដល់ ៣០មុឺនគ្រឿង ក្នុងដំណាក់កាលបន្តបន្ទាប់។

លើសពីនេះទៅទៀត រោងចក្រនេះ នឹងបង្កើតការងារចំនួន ១មុឺនកន្លែង ហើយនឹងក្លាយជារោងចក្រធំបំផុតមួយរបស់ BYD នៅក្នុងតំបន់អាមេរិកខាងជើង។

គួរឲដឹងថា ការលក់រថយន្ត EV របស់ BYD នៅក្នុងប្រទេសម៉ិកស៊ិកបានចាប់ផ្តើមកាលពីឆ្នាំ២០២៣ មានម៉ូដែលដូចជា Dolphin mini (Seagull), Seal, Yuan Plus, និង Shark PHEV ដែលមានតម្លៃលក់ចាប់ពី ៥៣ ៤០០ ដុល្លារ។ ក្នុងនោះ ក៏គ្រោងប្រកាសផ្តល់ជូននូវម៉ូដែលកូនកាត់ចំនួនបួនម៉ូឌែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! GM ប្រកាសលុបចោល Platform “Ultium” សម្រាប់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ពួកគេនឹងលុបចោលឈ្មោះ ឫ Platform “Ultium” ។ ក្នុងនោះក្រុមហ៊ុននេះ មិនបានផ្តល់ហេតុផលច្បាស់លាស់នៃការលុបចោលនេះទេ។

គួរឲដឹងថា “Ultium” គឺជាឈ្លោះគ្រោងឆ្អឹង ឫ Platform ដែលក្រុមហ៊ុន GM ប្រើក្នុងការផលិតរថយន្តអគ្គិសនី។

គួរបញ្ជាក់ផងថា គ្រោងឆ្អឹង ឫ Platform “Ultium” ត្រូវបានក្រុមហ៊ុន GM ប្រើក្នុងការផលិតរថយន្តអគ្គិសនីនៅដើមឆ្នាំ២០២០ មានដូចជារថយន្តអគ្គិសនី Acura ZDX, Buick Electra E4 និង E5, Cadillac Lyriq, Cadillac Celestiq, Chevrolet Blazer EV, Chevrolet Silverado EV និង Honda Prologue។ លើសពីនេះ ក្រុមហ៊ុន GM នឹងបន្តការផលិត EV ជាច្រើនក្នុងឆ្នាំ២០២៤ នេះជាមួយនឹងគោលដៅផលិត ២០មុឺនគ្រឿង សម្រាប់ម៉ូឌែល Cadillac, Chevrolet, GMC និង BrightDrop ទោះបីជាគោលដៅផលិតនេះតិចជាងគោលដៅដើមដែលក្រុមហ៊ុនបានកំណត់ដល់ ៣០មុឺនគ្រឿងក៏ដោយ។

លើសពីនេះទៅទៀត លោកស្រី Mary Barra ប្រធាននាយកប្រតិបត្តិរបស់ GM បានបញ្ជាក់ថា ពួគគេនឹងបង្កើនការវិនិយោគក្នុងការផលិតរថយន្តអគ្គិសនីទៅតាមគម្រោងដែលបានគ្រោងទុុកចាប់តាំងពីឆ្នាំ២០១៨៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បញ្ចេញម៉ូដែលពិសេសថ្មី តម្លៃលក់តែខ្ទង់ ១មុឺនដុល្លារ នៅទីផ្សារតំបន់អាស៊ានមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តម៉ូដែលពិសេស Mitsubishi Mirage G4 Black Series Limited Edition ស៊េរីថ្មីចុងក្រោយ មានតម្លៃលក់ចាប់ពី ១៥ ៩៤៧ ដុល្លារនៅទីផ្សារប្រទេសហ្វីលីពីន ។

ម៉ូដែលពិសេសនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបន ៧៨ សេះ និងកម្លាំងរមួល ១០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងប្រអប់លេខដៃ ។

Mitsubishi Mirage G4 មានប្រវែងតួខ្លួនសរុប ៣៨៤៥ មម ទទឹង ១៦៦៥ កំពស់ ១៥០៥ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៤៥០ មម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ រថយន្តនេះប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Dynamic Shield ដោយមានប៉ាណា ថាសកង់ស្ព័រទំហំ ១៥អ៉ីញ ក៏ដូចជាកញ្ចក់ចំហៀងពណ៌ខ្មៅ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់រួមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ប្រព័ន្ធកំណត់ល្បឿនបើកបរ និងអេក្រង់កំសាន្តទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Ghost Series II ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Rolls-Royce Ghost Series II ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការកែមុខមាត់ថ្មី នៅទីផ្សារចក្រភពអង់គ្លេស ខណៈតម្លៃលក់រំពឹងថាថ្លៃជាង ៤០០ ០០០ ដុល្លារ ។

Rolls-Royce Ghost Series II ស៊េរីថ្មីនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧លីត្រ twin-turbo V12 អាចផលិតកម្លាំងបាន ៥៧១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្ត ទទួលបានការឌីស្សាញថ្មីយកលំនាំចេញពីម៉ូដែលអគ្គិសនីសុទ្ធ Spectre EV ខណៈសណុំចង្កៀងមុខ LED ស្រដៀងទៅនឹងម៉ូដែល Drop Tail រួមតាំងប៉ាណាមុខក៏បានឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហម ២២អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរច្រើននោះទេ ប៉ុន្តែបានបន្ថែមនៅបន្ទះឈើនៅលើតាប្លូ រីឯកៅអីស្រោបដោយស្បែកផលិតចេញពីដើមឬស្សីជាមួយថ្នេដេរ ២,២ លាន ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ឧបករណ៍បំពងសំឡេង ១៨ចំណុច ម៉ាក Bespoke កម្លាំង ១៤០០វ៉ាត់ជាដើម ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! CATL និង BYD គឺជាក្រុមហ៊ុនផលិតថ្មអគ្គិសនីធំបំផុតក្នុងឆ្នាំ២០២៤ នេះ

កាលពីពេលថ្មីៗនេះ បើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ដោយអ្នកស្រាវជ្រាវទីផ្សារកូរ៉េខាងត្បូង SNE Research បានឱ្យដឹងថា ក្រុមហ៊ុន CATL (Contemporary Amperex Technology Co. Limited) និង BYD (Build Your Dreams) គឺជាក្រុមហ៊ុនផលិតថ្មអគ្គិសនីធំបំផុតក្នុងឆ្នាំ២០២៤ នេះ។ ចំពោះទិន្នន័យនេះ ត្រូវបានរាប់ពីខែមករា ដល់សីហា។

គួរឲដឹងថា ការប្រើប្រាស់ថ្មរថយន្តអគ្គិសនីសរុបក្នុងឆ្នាំ២០២៤ (មករាដល់សីហា) មានចំនួនប្រមាណ ៥១០,១ ជីហ្គាវ៉ាត់ម៉ោង (GWh) កើនឡើង ២១,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុខដែលមានចំនួនត្រឹមតែ ៤១៩,១ GWh ប៉ុណ្ណោះ។

ក្នុងនោះក្រុមហ៊ុន CATL បានផលិតថ្មរថយន្តអគ្គិសនីប្រមាណ ១៨៩,២ ជីហ្គាវ៉ាត់ម៉ោង កើនឡើង ២៧,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុខដែលមានចំនួនត្រឹមតែ ១៤៨,៨ ជីហ្គាវ៉ាត់ម៉ោង ប៉ុណ្ណោះ ហើយមានចំណែកទីផ្សារ ៣៧,១ភាគរយ នៅលើទីផ្សារនៅលើពិភពលោក។

ចំណែកក្រុមហ៊ុន BYD បានផលិតថ្មរថយន្តអគ្គិសនីប្រមាណ ៨៣,៩ ជីហ្គាវ៉ាត់ម៉ោង កើនឡើង ២៥,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុខដែលមានចំនួនត្រឹមតែ ៦៦,៨ ជីហ្គាវ៉ាត់ម៉ោង ប៉ុណ្ណោះ ហើយមានចំណែកទីផ្សារ ១៦,៤ភាគរយ នៅលើទីផ្សារនៅលើពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន LG Energy Solution មានចំណែកទីផ្សារ ១២,១ភាគរយ កើនឡើង ២,៥ភាគរយ ក្នុងការផលិតថ្មអគ្គិសនីប្រមាណ ៦១,៨ ជីហ្គាវ៉ាត់ម៉ោង ខណៈ SK On និង CALB មានចំណែកទីផ្សារ ៤,៨ភាគរយ ហើយ Panasonic មានចំណែកទីផ្សារ ៤,៤ភាគរយ។ ហើយក្រុមហ៊ុនថ្មីៗដូចជា Samsung SDI, Eve Energy, Gotion High-tech និង Sunwoda មានចំណាត់ថ្នាក់ពីលេខ ៧ ទៅ ១០ ជាមួយនឹងចំណែកទីផ្សារពី ៤,២ភាគរយ ទៅ ២,០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+