ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងបញ្ចេញដុំផ្ទុកថាមពល​អ៉ីដ្រូសែន​ចល័ត​ ជាលើកដំបូងនៅប្រទេសជប៉ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅដុំផ្ទុកថាមពលន​អ៉ីដ្រូសែន​ចល័ត​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង នៅឯពិព័រណ៍រថយន្ត Japan Mobility Show Bizweek 2024 ដែលនឹងធ្វើឡើងឆាប់ៗនេះ ។

ប្រអប់ដុំនេះត្រូវបានរចនាឡើងដើម្បីឲ្យមានទម្ងន់ស្រាល និងអាចចល័តបាន ដើម្បីធ្វើឲ្យងាយស្រួលប្រើក្នុងស្ថានភាពប្រចាំថ្ងៃផ្សេងៗគ្នា ។ លើសពីនេះ ក៏អាចប្រើប្រាស់បានដូចជាអាគុយ AA ដ៏ធំ ដែលអនុញ្ញាតឲ្យម្ចាស់រថយន្ត FCEV ងាយស្រួលបញ្ចូលប្រេងរថយន្តរបស់ពួកគេ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏អាចផ្តល់ថាមពលដល់កោសិកាឥន្ធនៈដើម្បីបង្កើតអគ្គិសនី ឬសម្រាប់ចម្អិនអាហារដោយការដុតឧស្ម័នអ៉ីដ្រូសែន ។ បនែមពីលើនេះ ក្រុមហ៊ុន Toyota បានសហការជាមួយក្រុមហ៊ុនសាជីវកម្ម Rinnai ដើម្បីបង្កើតចង្ក្រានដែលដើរដោយថាមពលអ៊ីដ្រូសែនទៀតផង។

ក្រៅពីប្រអប់ព្រីននេះ ក្រុមហ៊ុន Toyota នឹងដាក់បង្ហាញរថយន្តប្រណាំង Toyota GR Corolla ដែលដើរដោយថាមពលអ៉ីដ្រូសែនរបស់ពួកគេទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៩ខែ វៀតណាម បាននាំចូលរថយន្តចំនួន ១០មុឺនគ្រឿងជាង មានតម្លៃប្រមាណ ២,៥ពាន់លានដុល្លារ

បើយោងតាមរបាយការណ៍ដែលទើបចេញផ្សាយកាលពីថ្មីៗនេះរបស់ការិយាល័យស្ថិតិទូទៅក្នុងប្រទេសវៀតណាម បានឱ្យដឹងថា ក្នុងខែកញ្ញា ចំនួននៃការផលិតរថយន្តក្នុងស្រុក និងនាំចូល មានការរកើនឡើងចំនួន ១០,៥ភាគរយ បើធៀបនឹងខែសីហា ពោលមានចំនួនប្រមាណ ៥២ ៨៨២ គ្រឿង ខណៈនៅក្នុងខែសីហា មានចំនួនត្រឹមតែ ៤៧ ៥៦១ គ្រឿង ប៉ុណ្ណោះ។

ក្នុងចំណោមនោះ ការផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសវៀតណាមក្នុងខែកញ្ញា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៤ ៣០០ គ្រឿង កើនឡើង ៥,៥ភាគរយ បើធៀបនឹងខែសីហា (៣២ ៥០០ គ្រឿង) និងកើនឡើងគួរឱ្យកត់សម្គាល់ ៣០,៣ភាគរយ ពីខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាទិន្នផលផលិតកម្មខ្ពស់បំផុតសម្រាប់ឆ្នាំ២០២៤។ សរុបមក ការផលិត និងការដំឡើងក្នុងស្រុកសម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ មានចំនួនប្រមាណ ២៤១​៤០០ គ្រឿង កើនឡើង ១១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ជាក់ស្តែងក្នុងខែកញ្ញា វៀតណាមបាននាំចូលរថយន្តប្រមាណ ១៨ ២៨២ គ្រឿង ដែលមានតម្លៃសរុប ៣៧៨ លានដុល្លារ។ បើប្រៀបធៀបទៅនឹងខែសីហា រថយន្តនាំចូលមានចំនួន ១៥ ០៦១ គ្រឿង មានតម្លៃ ២៩៩ លានដុល្លារ។

សរុបមក សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចូលរថយន្តដែលបានដំឡើងពេញលេញចំនួន ១២៤ ០៩០ គ្រឿង មានតម្លៃ ២,៥៦៦ ពាន់លានដុល្លារ។

គួរឲដឹងថា រថយន្តដែលនាំចូលភាគច្រើនរបស់ប្រទេសមួយនេះ ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេសុី ប្រទេសថៃ និងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានទៅ មានមក! ចិននឹងដាក់ពន្ធជិត ៤០% ទៅលើរថយន្តនាំចូលពីតំបន់អឺរ៉ុប

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិន បានធ្វើការប្រកាសថា ប្រទេសចិននឹងធ្វើការចាត់វិធានការដាក់ពន្ធលើម៉ាកយីហោអឺរ៉ុប ដោយបានដាក់ពន្ធចាប់ពី ៣០,៦% ដល់ ៣៩% ហើយកំពុងពិចារណាលើពន្ធខ្ពស់បន្ថែមលើរថយន្តប្រណិតនាំចូលពីតំបន់អឺរ៉ុបផងដែរ ។

ក្នុងនោះ វិធានការបណ្ដោះអាសន្ននេះនឹងចូលជាធរមាននៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ជាការឆ្លើយតបចំពោះសហភាពអឺរ៉ុបដែលបានកំណត់គោលដៅពន្ធលើរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ដែលស្រដៀង​គ្នាទៅនឹង​អឺរ៉ុប រួមទាំង​សហរដ្ឋ​អាមេរិកដែលបានធ្វើការដាក់ប្រទេសចិន។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឆ្លើយតបទៅនឹងការបោះឆ្នោតកាលពីពេលថ្មីៗនេះរបស់សហភាពអឺរ៉ុបលើពន្ធលើរថយន្តអគ្គីសនី EV របស់ខ្លួនថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តការពារមិនយុត្តិធម៌ មិនអនុលោម និងមិនសមហេតុផលរបស់សហភាពអឺរ៉ុប ដោយ​ការ​ដាក់​ពន្ធ​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​ឡើយ​ ។ លើសពីនេះ អ្នកនាំពាក្យរូបនេះបានធ្វើការគំរាមកំហែងថា “ចិននឹងចាត់វិធានការទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិនយ៉ាងរឹងមាំ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ឡានអគ្គិសនី BYD eMAX 7 សាកម្តងរត់បាន ៥០០គ.ម ជាង តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់នបង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី BYD eMAX 7 ឬ BYD M6 ស៊េរីឆ្នាំ២០២៤ ប្រភេទ MPV ខ្នាតតូច ផ្តល់នូវជម្រើស Premium និង Superior ៦ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៣២ ៤០០ ដុល្លារ ដល់ ៣៦ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
រថយន្តអគ្គិសនី BYD eMAX 7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 architecture មានប្រវែងតួខ្លួនសរុប ៤ ៧១០ ម.ម ទទឹង ១ ៨១០ ម.ម កម្ពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៦៣ សេះ និង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៥,៤ និង ៧១,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៤២០ ទៅ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ១១៥វ៉ាត់ អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៨ នាទីប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic sunroof កន្លែងសាកថ្មឥតខ្សែ ម៉ាសុីនត្រជាក់ ២ចំនុច និងប្រព័ន្ធ ADAS ជាច្រើនរួមមាន ពោងសុវត្ថិភាព ៦ចំនុច blind spot និងហ្វ្រាំងអូតូ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធថ្មីរបស់ MG ទទួលបានការបញ្ជាទិញទុកមុនជិត ២មុឺនគ្រឿង ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការប្រកាសថា រថយន្តអគ្គិសនីសុទ្ធ MG Windsor EV ស៊េរីថ្មីចុងក្រោយ ទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ១៥ ១៧៦ គ្រឿងត្រឹមរយៈពេល ២៤ម៉ោងដំបូងបន្ទាប់ការដាក់លក់ជាផ្លូវការ ។

រថយន្តអគ្គិសនី MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៣៦ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៧,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៤០០ ទៅ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ MG Windsor EV មានតម្លៃលក់ចាប់ពី ១៦ ០០០ ដុល្លារ ដល់ ១៨ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia បានបំបែកនូវកំណត់ត្រាដ៏អស្ចារ្យសម្រាប់ម៉ូឌែល MG ZS ដែលបានលក់ចេញជាង ១០០គ្រឿងក្នុងខែកញ្ញា

រថយន្ត MG ZS គឺត្រូវបានទទួលស្គាល់ថាជារថយន្តដែលពេញនិយម និងមានតម្លៃសមរម្យនៅក្នុងទីផ្សាររថយន្តប្រភេទ SUV ខ្នាតតូចដោយមានការប្រកួតប្រជែងខ្លាំងជាមួយដៃគូររបស់ខ្លួន ហើយក្នុងខែកញ្ញាឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានលក់ចេញរហូតដល់ជាង ១០០គ្រឿង។ សមិទ្ធិផលដ៏អស្ចារ្យនេះបានបង្ហាញពីភាពទាក់ទាញដ៏ខ្លាំងខ្លាំរបស់រថយន្ត MG ZS ដែលជំរុញការលក់ចេញជាច្រើនគ្រឿងដោយសារតែតម្លៃល្អ មានការធានារយៈពេលវែង និងមានដំណើរការបើកបរមានថាមពលខ្លាំងបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យរថយន្ត MG ZS អាចបំបែកកំណត់ត្រាលក់ចេញជាច្រើនគ្រឿងចាប់តាំងពីចេញលក់ដំបូងរហូតមកដល់ពេលនេះ និងនាពេលអនាគត។

  • តម្លៃពិសេសត្រឹមតែ ២៦ ៨៨៨ ប៉ុណ្ណោះ $26,888 (ប្រម៉ូសិនខែតុលា)

ហេតុផលសំខាន់មួយនៅពីក្រោយភាពជោគជ័យរបស់រថយន្ត MG ZS គឺមានតម្លៃសមរម្យ។ តម្លៃត្រឹមតែ ២៦ ៨៨៨ ដុល្លារ ($ 26,888) ប៉ុណ្ណោះ ក៏ប៉ុន្តែរថយន្ត MG ZS ផ្តល់នូវលក្ខណៈពិសេស និងភាពទំនើបជាខ្លាំងដល់អតិថិជនរបស់ខ្លួនដែលស្វែងរករថយន្តប្រភេទ SUV ខ្នាតតូចតែមានមុខងារប្រើប្រាស់ដ៏សំបូរបែប និងមានតម្លៃសមរម្យ។ ខណៈដែលនៅក្នុងទីផ្សាររថយន្តថ្មីមានគូរប្រជែងខ្លាំងលើតម្លៃរថយន្ត ក៏ប៉ុន្តែ MG ZS ពិតជាលេចធ្លោជាងគេ និងជាជម្រើសដ៏ល្អក្នុងចំណោមរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា ដែលមិនកាត់បន្ថយគុណភាព ឬបច្ចេកវិទ្យានៃមុខងារប្រើប្រាស់ដែលជំនួយដល់ការបើកបរ។

  • កម្លាំងនិងថាមពលបើកបរដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤-ស៊ីឡាំង

ចំពោះម៉ាស៊ីនរថយន្ត MG ZS គឺបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤-ស៊ីឡាំង ដែលផ្តល់នូវបទពិសោធន៍បើកបរយ៉ាងមានថាមពល និងរលូនល្អ ពិតជាមានទំនុកចិត្តខ្ពស់ ងាយស្រួលវារជែង។ បើធៀបនឹងដៃគូប្រកួតប្រជែងរបស់ខ្លួនដែលបំពាក់ដោយម៉ាស៊ីនសាំង ១,០ Turbocharged ទំហំ ៣-ស៊ីឡាំងប៉ុណ្ណោះ ដែលតូចជាង និងផ្តល់ថាមពលបើកបរបានទាបជាង MG ZS។ លក្ខណៈពិសេសនេះហើយដែលធ្វើឱ្យរថយន្ត MG ZS ទទួលបានការគាំទ្រខ្លាំង និងជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលមានតម្រូវការបើកបរបែបមានតុល្យភាពនៃថាមពល និងប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាប។

  • មុខងារប្រើប្រាស់ទំនើបៗ និងប្រព័ន្ធសុវត្ថិភាពខ្ពស់គឺ កាមេរ៉ា ៣៦០ ដឺក្រេ

បន្ថែមពីលើតម្លៃដ៏ល្អ និងដំណើរការម៉ាស៊ីនខ្លាំង នោះរថយន្ត MG ZS ក៏បានបំពាក់ទៅដោយលក្ខណៈពិសេសទំនើបកម្រិតខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីបង្កើននូវសុវត្ថិភាព និងផាសុកភាព។ លក្ខណៈពិសេសដ៏លេចធ្លោមួយដែលមាននៅលើរថយន្ត MG ZS គឺមុខងារ “កាមេរ៉ា ៣៦០ ដឺក្រេ និងសេនស័រ” ដែលជាមុខងារបង្ហាញនូវទិដ្ឋភាពជុំវិញរថយន្តនៅពេលចូលចត ឬពេលបន្ថយល្បឿន ដែលកាន់តែសុវត្ថិភាពនិងងាយស្រួលនៅពេលចូលចតនៅកន្លែងចង្អៀត។ មុខងារមួយនេះតែងតែបំពាក់នូវលើរថយន្តថ្លៃៗ និងប្រណិតៗតែប៉ុណ្ណោះ ក៏ប៉ុន្តែ MG ZS បានបំពាក់វាឡើងមកជាមួយតម្លៃរថយន្តយ៉ាងសមរម្យ ខណៈដែលដៃគូរប្រជែងរបស់ខ្លួន មិនទាន់មានមុខងារនេះនៅឡើយទេ។ ចំណែកមុខងារពិសេសៗ និងទំនើបជាច្រើនទៀតរួមមានដូចជា កៅអីអ្នកបើកបរអូតូ, ហ្វ្រាំងដៃអេឡិចត្រូនិច, ការរចនាផ្នែកខាងក្នុងធំទូលាយនិងប្រណិត, មានបំពាក់នូវរន្ធខ្យល់ម៉ាស៊ីនត្រជាក់មុខក្រោយដែលផ្តល់ភាពត្រជាក់បានល្អទាំងអ្នកបើកបរនិងអ្នករួមដំណើរ, ដំបូលលើអាចបិតបើកបាន Panoramic Sunroof និងមុខងារជាច្រើនទៀត ដែលធ្វើឱ្យ MG ZS ក្លាយជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ម្ចាស់អាជីវកម្ម ទៅសាលា អ្នកធ្វើការក្រុមហ៊ុននានា ឬអ្នកដែលកំពុងស្វែងរករថយន្តប្រភេទ SUV ខ្នាតតូចដែលមានមុខងារទំនើប និងផ្តល់ផាសុកភាពខ្ពស់។

  • ការធានាគុណភាពរយៈពេលវែងរហូតដល់ ៥ឆ្នាំ

រថយន្ត MG ZS ក៏បានផ្តល់នូវការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ (150,000Km) ដែលឈានមុខគេនិងលើសដៃគូរប្រកួតប្រជែងរបស់ខ្លួន ខណៈដែលក្រុមហ៊ុនផ្សេងមួយចំនួនផ្តល់ការធានាត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ ដែលចំណុចនេះបានផ្តល់ឱ្យ MG ZS ក្លាយជារថយន្តដែលមានអតិភាពខ្ពស់ និងជាជម្រើសដែលអតិថិជនតែងគិតដល់មុនគេ ព្រោះវាបានផ្តល់នូវសុខភាពផ្លូវចិត្តក្នុងការប្រើប្រាស់រថយន្តថ្មី និងមានទំនុកចិត្តខ្ពស់ ដែលធានាថាម្ចាស់រថយន្ត MG ZS ដឹងតែមានភាពរីករាយ និងទទួលបាននូវបទពិសោធន៍ល្អដ៏យូរអង្វែង។

សរុបរួម, សមិទ្ធិផលដ៏អស្ចារ្យជាមួយការលក់ចេញច្រើនជាង 100 គ្រឿងក្នុងខែកញ្ញានេះ បានធ្វើឱ្យរថយន្ត MG ZS នៅតែបន្តធ្វើឱ្យអតិថិជនចាប់អារម្មណ៍កាន់តែខ្លាំងជាមួយការរួមបញ្ចូលគ្នាដ៏អស្ចារ្យនូវតម្លៃសមរម្យ ដំណើរការបើកបរខ្លាំងមានថាមពល រួមបន្ថែមនូវលក្ខណៈពិសេសទំនើបៗជាច្រើនរបស់ខ្លួនធំៗដួចជា បំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤-ស៊ីឡាំងមានថាមពលខ្លាំង, ផ្តល់ការធានារយៈពេលវែងរហូតដល់ ៥ឆ្នាំ មានភាពធំទូលំទូលាយល្អ និងបំពាក់ដោយបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ដែលធ្វើឱ្យរថយន្ត MG ZS បោះជំហានឈានមុនគេនៅក្នុងវិស័យរថយន្តថ្មីប្រភេទ SUV ខ្នាតតូចនៅប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវតម្លៃល្អ និងមានសមត្ថភាពច្រើនខ្ពស់ជាងដៃគូរប្រកួតប្រជែងរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ដាក់លក់ឡានអគ្គិសនីសុទ្ធថ្មី សាកភ្លើងម្តងជិះបាន ៦១០ គីឡូម៉ែត្រ ឯតម្លៃចាប់ខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Nissan Ariya ស៊េរីឆ្នាំ ២០២៤ នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៤៤ ៥៤៣ ដុល្លារ ដល់ ៥៨ ១៥០ ដុល្លារ ។

Nissan Ariya Nismo របស់ប្រទេសជប៉ុន ទទួលបានថាមពល ២ ជម្រើសរួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៦២ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤២៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ទាក់ទងទៅនឹងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខបិទជិត អបសងខាងដោយចង្កៀងមុខប្រភេទគុជចំនួន ៤គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទភ្លោះ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១០ចំនុច ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អាចនឹងឈប់ផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង ដោយសារភាពជោគជ័យរបស់ម៉ាស៊ីន Hybrid

[បរទេស] យោងតាមគេហទំព័រ Bloomberg បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Toyota កំពុងពិចារណាផែនការដើម្បីបញ្ចប់ខ្សែផលិតកម្មម៉ាស៊ីនចំហេះក្នុងរបស់ខ្លួន ដោយសារតែភាពជោគជ័យរបស់ក្រុមនៅក្នុងផ្នែកម៉ាស៊ីនកូនកាត់ hybrid នៅទីផ្សារសហរដ្ឋអាមេរិក។

លោក Gill Pratt ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Toyota បាននិយាយថា “នៅសហរដ្ឋអាមេរិកកំពុងមានការពិចារណាដោយក្រុមហ៊ុន Toyota ទាក់ទងនឹងលទ្ធភាពនៃការបញ្ឈប់ការផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុងសម្រាប់អតិថិជននៅទីនោះ” ។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota ធ្លាប់បានជ្រើសរើសវិធីសាស្រ្ត “ពហុមុខងារ” ដោយផ្តល់នៅប្រភេទផ្សេងគ្នាជាច្រើននៃខ្សែថាមពល អាស្រ័យលើតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារនីមួយៗ ចាប់ពីម៉ាស៊ីនចំហេះក្នុង, រថយន្តកូនកាត់ Hybrid, រថយន្តដែលប្រើថាមពលអ៉ីដ្រូសែន ដល់រថយន្តអគ្គិសនីសុទ្ធ។

តែទោះយ៉ាងណាក៏ដោយ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ រថយន្តរបស់ក្រុមហ៊ុនផលិត Toyota ទាំងអស់ដែលលក់នៅទីផ្សារសហរដ្ឋអាមេរិកនឹងអាចមានតែរថយន្តប្រភេទកូនកាត់ Hybrid, រថយន្តអគ្គិសនីសុទ្ធ EV ឬរថយន្តអាគុយអ៉ីដ្រូសែន HEV ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Jeep Compass ស៊េរីឆ្នាំ​២០២៦ បូករួមជាមួយជម្រើសម៉ាស៊ីនដ៏សំបូរបែប

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនូវ Teaser របស់រថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៥ ខាងមុខនេះ ក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសកលនឹងត្រូវដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៦។

សម្រាប់រថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង STLA Medium Platform ដំណើរការដោយម៉ាស៊ីន Mild-Hybrid ចំណុះ ១,២លីត្រ ទំហំ ១៣៤ សេះ រួមជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ២៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៦វគ្គ សម្រាប់ទីផ្សារតំបន់អឺរ៉ុប។

ក្នុងនោះក្រុមហ៊ុន Jeep បានបញ្ជាក់ថា រថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ នឹងទទួលបានប្រព័ន្ធប៉ុង២ និង ជម្រើសម៉ាសុីនជាច្រើនជម្រើសដោយផ្នែកទៅលើគ្រោងឆ្អឹង STLA Medium Platform រួមមានជម្រើសម៉ាស៊ីន ICE, Mild-Hybrid, Plug-in Hybrid និងអគ្គិសនីសុទ្ធ។

គួរបញ្ជាក់ផងថា ចំពោះការផលិតរថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ នឹងចាប់ផ្តើមនៅឆ្នាំក្រោយនៅក្នុុងរោងចក្រ Melfi ក្នុងប្រទេសអ៊ីតាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ត្រៀមបង្ហាញរថយន្តប្រភេទ PHEV ថ្មី ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ២លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Galaxy Starship 7 ប្រភេទកូនកាត់ Plug-in hybrid នៅចុងឆ្នាំ ២០២៤ នេះ ក្នុងទីផ្សារប្រទេសចិន ។

Geely Galaxy Starship 7 អាចផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEA platform ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៩ សេះ ដោយមានកម្រិតស៊ីប្រេង ២លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយច្រើនជាង ២០០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+