ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! GWM Tank 700 តម្លៃខ្ទង់ ១០មុឺនដុល្លារ ប្រើ PHEV សាកម្តងរត់បាន ១០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្ត GWM Tank 700 ប្រភេទ off-road SUV ផ្តល់ជូននូវជម្រើស Premium, Superior និង Edition ជាមួយតម្លៃលក់ចាប់ពី ៩៣ ៣០០ ដុល្លារ ដល់ ១២៥ ០០០ ដុល្លារ នៅក្នុងទីផ្សារចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៩០ ម.ម ទទឹង ២ ០៦១ ម.ម កម្ពស់ ១ ៩៥២ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម និងកម្ពស់ពីដីទៅបាតរថយន្ត ២៤៩ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ៣,០ លីត្រ V6 Twin-Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបានសរុបបានចំនួន ៤២២ សេះ និងកម្លាំងរមួល ៥៧១ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានភ្ជាប់ដោយប្រអប់លេខអូតូ​ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Full-Time 4WD សម្រាប់ជម្រើស Edition។
  • ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ V6 Twin-Turbocharged អាចផលិតកម្លាំងបានសរុប ៣៥៤ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ  ភ្ជាប់ដោយប្រអប់លេខអូតូ​ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Full-Time 4WD សម្រាប់ជម្រើស Premium និង Superior។

សម្រាប់ការឌីស្សាញរបស់ Tank 700 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែន និងអំណាច ជាមួយរូបរាងជ្រុងៗ បំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED រួមនឹងថាសកង់ទំំហំ ១៨ ដល់ ២០ អ៊ីញ និង ២២អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,២ អ៊ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ កៅអីកម្តៅ-ត្រជាក់-ម៉ាស្សា និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ភីកអាប់អគ្គិសនី Chevrolet Silverado​ ស៊េរីឆ្នាំ២០២៥ តម្លៃខ្ទង់ ១០មុឺនដុល្លារ សាកម្តងរត់បាន ៨០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការរដាក់បង្ហាញចេញនូវតម្លៃជាផ្លូវការរបស់រថយន្តភីកអាប់អគ្គិសនី Chevrolet Silverado​ ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥៧​ ០៩៥ ដុល្លារ ដល់ ៩៧ ៨៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ធអាមេរិក។ លើសពីនេះទៅទៀត រថយន្តមួយនេះ ក៏ទទួលបានជម្រើសម៉ូឌែល LT ផងដែរ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ អាចផលិតកម្លាំងសរុុបបានចំនួន ៦៤៥សេះ និងកម្លាំងរមួល ១ ០៣៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយចាប់ពី ៦៥៧ ទៅ ៧៩២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាមួយសមត្ថភាពសណ្តោងបានដល់ទៅ ៥ ៦៧០​គីឡូក្រាម។

សម្រាប់ការរចនារូបរាងខាងក្រៅវិញ មានលក្ខណៈហាប់ណែនដោយភ្ជាប់មកជាមួយប៉ាណាមុខបិតជិតអមដោយឡូហ្គូល Chevrolet នៅចំកណ្តាលនិងប្រព័ន្ធភ្លើង ambient lighting អូសកាត់ពីម្ខាងទៅម្ខាង,​ ចង្កៀងមុខ-ក្រោយ LED​ និងថាសកង់ទំហំ ២២ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១,៣អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ​ ១៧,៧ អ៊ីញ រួមជាមួយមុខងារ Google Assistant, Maps និងកៅអីក្តៅ-ត្រជាក់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Subaru កំពុងធ្វើការលើរថយន្តអគ្គិសនីសុទ្ធ EV ថ្មីមួយទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota និងក្រុមហ៊ុនផលិតរថយន្ត Subaru កំពុងចាប់គ្នាក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធថ្មីបន្ថែមបន្ទាប់ពីម៉ូដែល bZ4X និង Subaru Solterra ហើយការផលិតនោះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២៦ នេះបើយោងតាមគេហទំព័រ Nikkei Asia ។

សម្រាប់រថយន្តនេះ ក្រុមហ៊ុនមិនទាន់បានបញ្ចេញឈ្មោះនៅឡើយទេ ហើយត្រូវបានគេរំពឹងថានឹងដាក់ផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុន Subaru ក្នុងប្រទេសជប៉ុន ​ហើយ​មិន​ត្រូវ​បាន​ផលិត​ឡើង​នៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងម៉ូដែលមុននោះទេ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនទាំង ២ បានកំណត់គោលដៅក្នុងលក់ឲ្យបានចំនួនគឺចន្លោះពី ១៥ ០០០ គ្រឿង ទៅ ២០ ០០០ គ្រឿងក្នុងមួយខែ ដែលទៅលើទីផ្សារប្រទេសជប៉ុន អឺរ៉ុប រួមទាំងអាមេរិកខាងជើងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់រថយន្ត Camry ស៊េរីឆ្នាំ ២០២៥ បានចំនួនជិត ១ពាន់គ្រឿងក្នុងមួយថ្ងៃ

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅទិន្នន័យនៃការលក់រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ នៅត្រីមាសទី ៣ ឆ្នាំ ២០២៤ ក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានចំនួនសរុបដល់ទៅ ២២៧ ៥៧៦ គ្រឿង កើនឡើង ៤,៤% ។

ទិន្នន័យនេះ ត្រូវបានគិតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នោះមានន័យថា Toyota លក់បានជាមធ្យម ៨៣៣ គ្រឿងក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ការលក់រថយន្ត Toyota Corolla គិតត្រឹមខែកញ្ញា បានធ្វើការនាំចេញកើនឡើងដល់ទៅ ៦,៩% ស្មើនឹងចំនួន ១៧៧ ០៩២ គ្រឿង។ នេះ​ជា​ការ​លក់​រថយន្ត​ចំនួន ៦៤៨,៦ គ្រឿង​ក្នុង​មួយ​ថ្ងៃផងដែរ ៕

គួរឲ្យដឹងថា គ្រប់ម៉ូដែលទាំងអស់របស់ Toyota Camry ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC500 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LC500 ស៊េរីឆ្នាំ ២០២៥ ជាមួយនឹងការអាប់ដេតតិចតួច ដែលមានតម្លៃលក់ចាប់ពី ១០០ ៤២៥ ដុល្លារ ដល់ ១០៧ ៦២៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Lexus LC500 ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ អាចផលិតកម្លាំងបាន ៤៧១ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអបលេខអូតូ ១០វគ្គ ។ លើសពីនេះ ម៉ូដែល Hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៥៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។

មិនមានការផ្លាស់ប្តូរច្រើនចំពោះត្រកូល LC សម្រាប់ឆ្នាំ ២០២៥ នោះទេ ប៉ុន្តែមានការអាប់ដេតមួយចំនួនដែលគួរកត់សម្គាល់ រួមមានការបន្ថែមដ៏ធំបំផុតគឺដង្កៀបជើងក្រោមថ្មី ដែលបង្កើនភាពរឹងមាំជាងមុន រួមទាំងពណ៌តួខ្លួនថ្មី (Iridium Silver) ខណៈម៉ូដែលកូនកាត់ Hybrid ទទួលបានបន្ទះធ្វើពីកាបោនជាមួយនឹងកញ្ចប់ Sport package ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនយក្សរបស់ប្រទេសអាល្លឺម៉ង់ថា ការដាក់ពន្ធរបស់សហភាពអឺរ៉ុបទៅលើរថយន្តអគ្គិសនីប្រទេសចិន គឺជាជំហានដ៏ខុសធំមួយ

[បរទេស] កាលពីថ្មីៗនេះ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបបានបោះឆ្នោតដាក់ពន្ធនាំចូលលើរថយន្តអគ្គិសនីពីប្រទេសចិន ដល់ទៅ ៤៥% ដែលមានរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ តទៅ ។

ជាពិសេស អត្រាពន្ធដែលបានអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនគឺ ១៧% សម្រាប់ BYD, ១៨,៨%, ៣៥,៣% សម្រាប់ Geely និង ២០,៧% សម្រាប់ SAIC ខណៈសម្រាប់ក្រុមហ៊ុន Tesla ដែលផលិតនៅក្នុងប្រទេសចិនអត្រាពន្ធត្រឹមតែ ៧,៨% ប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅប្រទេសអាល្លឺម៉ង់រួមមាន BMW, Mercedes និង Volkswagen បានបោះឆ្នោតប្រឆាំងនឹងការយកពន្ធនេះ ហើយថាវាជា “ជាជំហានដ៏ខុសធំមួយ” ។ បន្ថែមពីនេះ ក្រមហ៊ុនចង់ដោយស្វែងរកការរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អជាមួយប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ក្នុងនោះ លោក Oliver Zipse នាយកប្រតិបត្តិនៃក្រុមហ៊ុន BMW បាននិយាយថា “ការបោះឆ្នោតគឺជាសញ្ញាដ៏គ្រោះថ្នាក់សម្រាប់ឧស្សាហកម្មរថយន្តនៅអឺរ៉ុប។ អ្វីដែលត្រូវការនៅពេលនេះ គឺជាដំណោះស្រាយរហ័សរវាងគណៈកម្មការអឺរ៉ុប និងប្រទេសចិន ដើម្បីទប់ស្កាត់ជម្លោះពាណិជ្ជកម្មដែលមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចេញឡានអគ្គិសនីថ្មី តម្លៃក្រោម ២មុឺនដុល្លារ សាកម្តងរត់បាន ២០០គ.ម ជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Kia Ray សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ក្រោម ២១ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េ។

រថយន្តអគ្គិសនី Kia Ray សេរ៊ីឆ្នាំ២០២៥ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានចំនួន ៨៦ សេះ និងកម្លាំងរមួល ១៤៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ២០៥ ទៅ ២៣៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ មានរូបរាងបែបប្រអប់​ជ្រុងៗ ដោយផ្នែកខាងមុខមានប៉ាណាជាប់បិតជិតអបជាមួយចង្កៀងមុខ-ក្រោយ LED រាងអក្សរ C  រួមទាំងទ្វាររូតនៅផ្នែកចំហៀង និងថាសកង់ទំហំ ១៥អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen និងអេក្រង់បង្ហាញព៌ត័មានឌីជីថល និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរមួយចំនួនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG3 ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ប្រភេទ Hybrid ចេញលក់នៅថៃតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សាប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត MG3 ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ប្រភេទកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ១៦ ៧០៦ ដុល្លារ ដល់ ១៧ ៩០១ ដុល្លារ ។

All-new MG3 ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៩៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ នឹងមានកម្រិតស៊ីប្រេង ៤,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១១៣ ម.ម ទទឹង ១ ៧៩៧ ម.ម កំពស់ ១ ៥០២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធម ចង្កៀងមុខ-ក្រោយប្រភេទ LED ដោយផ្នែកខាងមុខមានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម។ លើសពីនេះ ក៏មានឧបករណ៍បំពងសំឡេង ៦ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! សហភាពអឺរ៉ុប (EU) ប្រកាសដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន

កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុប (EU) បានប្រកាសបោះឆ្នោតដើម្បីដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន។

ក្នុងការបោះឆ្នោតដើម្បីដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ ត្រូវបានធ្វើឡើងដោយមានប្រទេសចំនួន ២៧ បានចូលរួម ក្នុងនោះប្រទេសចំនួន១០ បានប្រកាសគាំទ្រការបោះឆ្នោតនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ និង ៤ប្រទេសផ្សេងទៀតបានបោះឆ្នោតប្រឆាំង ហើយចំនួន ១២ប្រទេសផ្សេងមានការអនុប្បវាទ។

គួរបញ្ជាក់ផងថា ចំពោះការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​មួយ​បាន​រក​ឃើញ​ថា​ប្រទេស​ចិន​បាន​ឧបត្ថម្ភធន​ឧស្សាហកម្ម​របស់​ខ្លួន​ដោយ​អយុត្តិធម៌។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនជាច្រើនក៏បានប្រកាសពិចារណាក្នុងការបើករោងចក្រនៅអឺរ៉ុប ផងដែរដើម្បីគេចពីការបង់ពន្ធកម្រិតខ្ពស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ដាក់បង្ហាញឡាន SUV Off-Road ថ្មី គ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះនៅទីផ្សារប្រទេសចិន!!!

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្ត Geely Icon ប្រភេទ SUV ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត​ Geely Icon ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BMA architecture មានប្រវែងតួខ្លួនសរុប ៤ ៤៤២ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ដំណើរការដោយម៉ាសុីនសាំុងចំណុះ ១,៥​លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល​ ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

សម្រាប់ការរចនាខាងក្រៅរបស់រថយន្តនេះ ទទួលបានការរចនាកាង និងថាសកង់ធំជាងមុខពោលគឺទំហំចាប់ពី ១៦ ដល់ ១៨អ៊ីញ រួមជាមួយប៉ាណាមួយផ្ទាំងធំរចនាជារបារក្រូម៉េ ចង្កៀងមុខ-ក្រោយ LED និងធ្នើរដាក់ឥវ៉ាន់លើដំបូល  ជាដើម។

គួរបញ្ជាក់ថា ចំពោះនៅផ្នែកខាងក្នុង និងតម្លៃវិញខាងក្រុមហ៊ុនមោនទាន់ដាក់បង្ហាញចេញជាផ្លូវការនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+