ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បោះទុន ៥០០ លានដុល្លារបន្ថែម ទៅលើគម្រោងអភិវឌ្ឍន៍តាក់ស៊ីលើអាកាស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការវិនិយោគនៅទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារនៅក្នុងគម្រោងតាក់ស៊ីហោះ Flying taxi project ដែលត្រូវបានគេស្គាល់ថាជា Air Taxi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Joby Aviation ។

គម្រោងនេះបានចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា ប្រទេសសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០២០ ហើយបានចាប់ផ្តើមបង្កើតគម្រោង flying taxi ខណៈ ជើងហោះហើរពាណិជ្ជកម្មដំបូងគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។

គួរឲ្យដឹងថា កាលពីមុន Toyota បានវិនិយោគទឹកប្រាក់ជាង ៣០០ លានដុល្លារនៅក្នុងគម្រោង Start-up ដូច្នេះទុន​វិនិយោគ​សរុប​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ក្នុង​ក្រុមហ៊ុន Joby Aviation បាន​កើន​ដល់ ៨៤៩ លាន​ដុល្លារ។

ការវិនិយោគនេះនឹងចែកចេញជា ២ដំណាក់កាល ដែលមួយនៅដំណាច់ឆ្នាំនេះ ហើយចំនួនដែលនៅសេសសល់នឹងត្រូវដាក់ចាប់ពីឆ្នាំ ២០២៥។ ខណៈចំនួនទឹកប្រាក់នេះក៏នឹងគាំទ្រដល់អាជីវកម្មតាក់ស៊ីហោះអគ្គិសនីសុទ្ធក្នុងអំឡុងពេលចាប់ផ្តើមការលក់ពាណិជ្ជកម្មផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ssangyong Torres ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត KGM ដែលបានប្តូរឈ្មោះពី Ssangyong បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ssangyong Torres ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសអូស្ត្រាលី ជាមួយតម្លៃលក់ចាប់ពី ៣៨ ០០០ ដុល្លារ ។

Ssangyong Torres ស៊េរីឆ្នាំ ២០២៥ ផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។

សម្រាប់គ្រឿងបរិក្ខាជាស្តង់ដារនៅលើរថយន្តនេះ រួមមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះទំហំ ១២,៣ អ៊ីញ, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, ចង្កៀងមុខ-ក្រោយប្រភេទ LED កាមេរ៉ាមើលក្រោយ កញ្ចក់ចំហៀងក្តោបអូតូមុខងារកម្ដៅ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ដល់ ២០អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ Hyundai សាកភ្លើងម្តងជិះបាន ៣៥៥គីឡូម៉ែត្រ ដាក់លក់តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់លក់នៅរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ប្រភេទ Crossover ខ្នាតតូច សម្រាប់ប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីដ៏ទៃ ជាពិសេសរថយន្តរបស់ប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ៨២៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចក្រភពអង់គ្លេស  ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ទទួលបានជម្រើសចំនួន ២ប្រភេទរួមមាន៖

  • ប្រភេទ Standard Range  ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ៩៧សេះ និងកម្លាំងររមួល ១៤៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣២៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
  • ប្រភេទ Long Range ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៣សេះ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ ចំពោះការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ វិញអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទី៕

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាមុខបិតជិតនិងមានឡូហ្គូល Hyundai នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញ ជាដើម ។

ខណៈផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ, ភ្លើងលម្អ ៦៤ពណ៌ និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ស៊េរីឆ្នាំ ២០២៥ ចេញលក់នៅប្រទេសអូស្ត្រាលី ឯតម្លៃលក់ចាប់ពីជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់ចេញលក់នៅរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ៣៩ ៩០០ ដុល្លារ ដល់ ៥៣ ៩៩០ ដុល្លារ ។

Toyota Camry ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសនេះ ទទួលបានតែជម្រើសម៉ាស៊ីនតែ ១ ប៉ុណ្ណោះ ពោលគឺ ប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ដល់ ១៨ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុច ។ លើសពីនេះ ក៏បំពាក់មកដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ដាក់លក់ម៉ូដែលថ្មីប្រភេទ Mid-size SUV តម្លៃតែ ៧ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Magnite ស៊េរីថ្មីចុងក្រោយ ទទួលបានការអាប់ដេតថ្មី ដែលមានតម្លៃលក់ចាប់ពី ៧ ១៣០ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសឥណ្ឌា ។

Nissan Magnite ផលិតឡើងនៅលើគ្រោងឆ្អឹង CMF-A+ architecture ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,0 លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៩ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ X-Tronic CVT ។

សម្រាប់ការចនាផ្នែកខាងក្រៅរបស់រថយន្តនេះទទួលការផ្លាស់ប្តូរថ្មីរួមមាន ប៉ាណាមុខមួយផ្ទាំងធំ រួមទាំងកាងខាងមុខថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ​ អាចប្រើមុខងារ Apple CarPlay និង Android Auto ភ្លើងលម្អ រួមទាំងពោងសុវត្ថភាព ៦ចំនុចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូដែលពិសេសថ្មី តម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Honda Elevate Apex Edition ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ១៥ ៣២៤ ដុល្លារ ដល់ ១៧ ៩៨៩ ដុល្លារ ។

Honda Elevate Apex Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ ៧វគ្គ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១២ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំមានឡូហ្គោ Honda នៅចំកណ្តាល ជាប់សងខាងទៅនឹងចង្កៀងប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ L ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្តបtouchscreen បញ្ឈរទំហំ ១០,២៥ អ៉ីញ​ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ sunroof អគ្គិសនីជាដើម ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS និង Honda Sensing Suite ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ពន្យារពេលការ​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធនៅ​អាមេរិករហូតដល់ឆ្នាំ ២០២៦

[បរទេស] កាលពីដើមឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Toyota មានគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសអាមេរិកខាងជើងក្នុងឆ្នាំ ២០២៥ ដែលមានការវិនិយោគចំនួន ១,៣ ពាន់លានដុល្លារ ខណៈពេលនេះ Toyota បានធ្វើការពន្យារពេលការផលិតដល់ពាក់កណ្តាលឆ្នាំ ២០២៦ ដែលធ្វើឲ្យមានការលក់យឺតនៅក្នុងទីផ្សារសំខាន់ៗមួយចំនួន ។

ជាមួយគ្នានេះ Toyota គ្រោងនឹងដាក់លក់រថយន្តអគ្គិសនីសុទ្ធថ្មីចំនួន ១០ម៉ូដែលនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៦ ទោះបីជាខ្លួនមិនទាន់បានប្រកាសពីផលិតផលដែលគ្រោងទុកសម្រាប់អាមេរិកខាងជើងក៏ដោយ ក៏រថយន្តអគ្គិសនីដែលផលិតនៅរោងចក្រ Kentucky ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមរថយន្តអគ្គិសនីជំនាន់ក្រោយដែលបំពាក់គ្រោងឆ្អឹងដែលបានធ្វើឲ្យប្រសើរឡើងជាងមុន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះ ក៏បានលុបចោលផែនការផលិតរថយន្តអគ្គិសនីថ្មីក្រោមម៉ាកយីហោ Lexus ប្រណីតរបស់ខ្លួននៅអាមេរិកខាងជើងនៅឆ្នាំ ២០៣០ ផងដែរ ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Toyota ធ្លាប់បានកំណត់គោលដៅផលិតរថយន្តអគ្គិសនីចំនួន ១,៥ លានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៦ ប៉ុន្តែយោងតាមផែនការថ្មីដែលបានប្រកាសទៅកាន់អ្នកផ្គត់ផ្គង់ ចំនួននោះមានត្រឹមតែប្រហែល ១លានគ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បញ្ចេញម៉ូដែលថ្មីស្រឡាង ប្រភេទ Van ខ្នាតតូច តម្លៃលក់តែ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Chiffon ជាម៉ូដែលថ្មីស្រឡាងរបស់ក្រុមហ៊ុន ប្រភេទ Van ខ្នាតតូច ដែលមានតម្លៃលក់ចាប់ពី ១១ ៣៣៦ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Subaru Chiffon ដំណើរការដោយម៉ាស៊ីន 660cc ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៥១ សេះ និងកម្លាំងរមួល ៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទបើកបរប៉ុង ១ ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែប Adventure ជាមួយរូបរាងបែបប្រអប់​ជ្រុង ដោយផ្នែកខាងមុខមានប៉ាណាជាប់សងខាងចង្កៀងមុខ LED ក៏ដូចជាកាងការពារផ្តល់ឲ្យរថយន្តនេះកាន់តែមានភាពហាប់ណែន រួមទាំងទ្វារចំហៀងប្រភេទរូតអូតូ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញបំពាក់ដោយឧបករណ៍​ការពារពីការ​ជ្រាប​ទឹក និង​កៅអី​អ្នក​ដំណើរ​ខាង​មុខ​ដែល​អាច​បត់​បាន ដែលផ្តល់នៅទំហំធំទូលាយ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Mazda សាកភ្លើងម្តងជិះបាន ៦០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ២មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Mazda EZ-6 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ២២ ៦៩៥ ដុល្លារ  ។

Mazda EZ-6 ស៊េរីថ្មីនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈ​ពេល ៣០នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩៥ ម.ម ខណៈផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំ ៥០អ៉ីញ និងឧបករណ៍បំពងសំលេងម៉ាក Sony ១៤ចំនុច ជាដើម ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ 2.5 ដែលមានមុខងារប្រព័ន្ធជាច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Outlander ជំនាន់ថ្មី ប្រភេទ PHEV ចាក់សាំងពេញជិះបានជិត ១ពាន់គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Outlander ជំនាន់ទី ៤ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ ២០២៥ នៅទីផ្សារប្រទេសជប៉ុន ។

Mitsubishi Outlander ជំនាន់ថ្មីនេះ បំពាក់ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ២២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៦គីឡូម៉ែត្រ ខណៈមានសាំងពេញអាចបើករបានចម្ងាយ ៨៤០គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅរបស់ Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ភាសាការរចនាឲ្យឈោ្មះថា Dynamic shield ជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងបំពាក់ថាសកង់ស្ព័រទំហំ ២០អ៉ីញ ជាមួយដុំហ្វ្រាំងឌីសជាដើម ។

រីឯនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧកបរណ៍បំពងសំឡេងម៉ាក Yamaha ចំនួន ១២ចំនុចផងដែរ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពដ៏សំបូរបែបទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+