ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ចេញឡានថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan CS75 Plus ជំនាន់ទី៤ ជាមួយតម្លៃលក់ចាប់ពី ១៧ ៣៥០ ដុល្លារ ដល់ ១៨ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង១។

គួរបញ្ចាក់ផងថា សម្រាប់ជម្រើសម៉ាសុីនចំណុះ ២,០លីត្រ នឹងត្រូវចេញលក់ជាផ្លូវការនៅក្នុុងខែធ្នូរនេះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ វាទទួលបានប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ថាសកង់ស្ព័រថ្មីទំហំ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ។

ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ, អេក្រង់ព័ត៌មានទំហំ ១៤,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែចំនួន២ រួមជាមួយប្រព័ន្ធជំនួយការបើកបរ L2៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Chevrolet Silverado ស៊េរីឆ្នាំ ២០២៥ អាប់ដេតថ្មី បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Chevrolet Silverado ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃលក់ចាប់ពី ៣៨ ៩៩៥ ដុល្លារ ដល់ ៧១ ៩៩៥ ដុល្លារ ។

Chevrolet Silverado ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ រួមទាំងជម្រើសម៉ាស៊ីនសាំងចណុះ ៥,៣ លីត្រ និង ៦,២ លីត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០៥ សេះ និងកម្លាំងរមួល ៦៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

ការផ្លាស់ប្តូរត្រូវបានសម្រាប់ឆ្នាំ ២០២៥ មានកំណត់ជាមួយពណ៌តួខ្លួនពណ៌ថ្មី និងគ្រឿងបរិក្ខាបន្ថែម ព្រមទាំងថាសកង់ទំហំ ២០អ៉ីញពណ៌ខ្មៅជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធកំណត់ល្បឿន Cruise control ប្រព័ន្ធជំនួយដល់ហ្វ្រាំងនៅពេលដឹក trailer brake controller ព្រមទាំងប្រព័ន្ធជំនួយការចេញ-ចូលចំណតជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកវិនិយោគនៅអាមេរិកចាប់ផ្តើមរៃអង្គាសប្រាក់ ១ពាន់លានដុល្លារ ជួយដល់អ្នកផ្គត់ផ្គង់រថយន្តអគ្គិសនីសុទ្ធក្នុងស្រុក

[បរទេស] ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅប្រទេសហរដ្ឋអាមេរិក បានធ្វើការប្រកាសពីផែនការរៃអង្គាសប្រាក់ចំនួន ១ពាន់លានដុល្លារដើម្បីជួយសម្រួលដល់ប្រាក់កម្ចីសម្រាប់អ្នកផ្គត់ផ្គង់រថយន្តអគ្គិសនីសុទ្ធខ្នាតតូច និងខ្នាតមធ្យមនៅក្នុងប្រទេសឲ្យមានការងើបឡើងវិញ ។

សម្រាប់មូលនិធិនេះនឹងក្លាយជាគម្រោងដែលទទួលការធានាពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីជួយផ្គត់ផ្គង់អាជីវកម្មរថយន្តខ្នាតតូចសម្រាប់ផ្លាស់ប្តូរដ៏លំបាកឆ្ពោះទៅរកការប្រើប្រាស់នៅរថយន្តអគ្គិសនីសុទ្ធ EVs ។

ជាមួយគ្នានេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តមានតួនាទីលើសលប់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកអគ្គិសនីសុទ្ធដែលចាប់ផ្តើមនៅឆ្នាំ ២០២៧ ខណៈដែលពួកគេផ្តល់ការងារដល់កម្មករជាង ២៥០ ០០០ នាក់នៅទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋ Michigan រដ្ឋ Ohio និងផ្នែកផ្សេងទៀតនៃប្រទេស។

គួរបញ្ជាក់ផងដែរថា នេះជាការបន្ថែមពីលើជំនួយឥតសំណងចំនួន ៩,១លានដុល្លាររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរអ្នកផ្គត់ផ្គង់រថយន្ត ដើម្បីជួយអាជីវកម្មខ្នាតតូចរបស់រដ្ឋទទួលយករថយន្តអគ្គិសនីសុទ្ធទាំងស្រុង EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ថា នាំចេញរថយន្តរបស់ខ្លួនកំពុងកើនឡើងដូចបាយពុះនៅក្នុងឆ្នាំ២០២៤ នេះ

ថ្មីៗនេះ នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ បើយោងតាមទិន្នន័យរបស់គយចិន បាននិយាយថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ៦១០ ០០០ គ្រឿង ទៅលក់នៅក្រៅប្រទេស ដែលមានចំនួនកើនឡើង ៣៩ភាគរយ ធៀបនឹងខែសីហា ឆ្នាំ២០២៣ និងកើនឡើងចំនួន ១០ភាគរយ ពីមួយខែទៅមួយខែ។

បើរាប់ចាប់ពីខែមករា ដល់ខែសីហា ប្រទេសចិនបាននាំចេញរថយន្តចំនួន ៤,០៩ លានគ្រឿង ជាមួយនឹងអត្រាកំណើននៃការនាំចេញ ២៧ភាគរយ។ ហើយខាងក្រោមនេះជាប្រទេសកំពូលទាំង ១០ ដែលប្រទេសចិនបាននាំចេញបរិមាណខ្ពស់បំផុតសម្រាប់រយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៤ នេះ៖

  • ប្រទេសរុស្ស៊ី៖ ៧០៥ ៥១៤ គ្រឿង
  • ប្រទេសម៉ិកស៊ិក៖ ៣២៣ ៥៤០ គ្រឿង
  • ប្រទេសអារ៉ាប់រួម៖ ២០៣ ០៤៨ គ្រឿង
  • ប្រទេសប្រេស៊ីល៖ ១៩២ ២៥៤ គ្រឿង
  • ប្រទេសបែលហ្សិក៖ ១៨២ ៥០៤ គ្រឿង
  • អារ៉ាប៊ីសាអូឌីត៖ ១៦១ ២៦១ គ្រឿង
  • ចក្រភពអង់គ្លេស៖ ១៣៧ ៩២៥ គ្រឿង
  • ប្រទេសអូស្ត្រាលី៖ ១១៨ ៨៨៨ គ្រឿង
  • ប្រទេសហ្វីលីពីន៖ ១០៤ ៤០២ គ្រឿង
  • ប្រទេសតួកគី៖ ៩៥ ៦៥០ គ្រឿង

គួរបញ្ជាក់ផងដែរថា ទិន្នន័យគយចិននេះបានបង្ហាញថា ប្រទេសរុស្ស៊ី គឺជាទីផ្សាររថយន្តនៅក្រៅប្រទេសដ៏ធំបំផុតរបស់ប្រទេសចិន ដែលមានចំនួនជាង ១៩ភាគរយ នៃការនាំចេញរថយន្តរបស់ប្រទេសចិននៅក្នុងខែសីហាឆ្នាំនេះ ដែលមានតម្លៃស្មើនឹង ១,៦ ពាន់លានដុល្លារ។

ចំពោះការនាំចេញរថយន្តអគ្គិសនី (NEV) របស់ប្រទេសចិនវិញត្រូវបានរំខានដោយគោលនយោបាយពន្ធរបស់សហភាពអឺរ៉ុប ដោយការនាំចេញរថយន្ត NEV របស់ចិនមានចំនួនត្រឹមតែ ១,៣៩៧ លានគ្រឿង ប៉ុណ្ណោះ រាប់ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ កើនឡើង ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ បរិមាណនាំចេញរថយន្ត NEV របស់ប្រទេសចិនមានចំនួន ១៨០ ០០០ គ្រឿង កើនឡើង ២០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ២,៩ភាគរយ ពីមួយខែទៅមួយខែ។

ហើយខាងក្រោមនេះជាប្រទេសកំពូលទាំង ១០ ដែលប្រទេសចិនបាននាំចេញបរិមាណរថយន្ត NEV ខ្ពស់បំផុតរាប់ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ នេះ៖

  • ប្រទេសបែលហ្សិក៖ ១៧០ ៨៧៦ គ្រឿង
  • ប្រទេសប្រេស៊ីល៖ ១៣៦ ១១២ គ្រឿង
  • ចក្រភពអង់គ្លេស៖ ៨៨ ៩៣៣ គ្រឿង
  • ប្រទេសថៃ៖ ៨១ ៥៤៦ គ្រឿង
  • ប្រទេសហ្វីលីពីន៖ ៦៩ ៩៨៧ គ្រឿង
  • ប្រទេសម៉ិកស៊ិក៖ ៦១ ៦៤៧ គ្រឿង
  • ប្រទេសឥណ្ឌា៖ ៥៣ ៧៣៨ គ្រឿង
  • ប្រទេសអូស្ត្រាលី៖ ៥១ ៨៤៣ គ្រឿង
  • ប្រទេសអារ៉ាប់រួម៖ ៤៧ ៧១៦ គ្រឿង
  • ប្រទេសអាល្លឺម៉ង់៖ ៤១ ១០៥ គ្រឿង

គួរឲដឹងផងថា ការនាំចេញរថយន្តអគ្គិសនីសុទ្ធ (NEV) របស់ប្រទេសចិនសម្រាប់រយៈពេល ៨ខែដំបូងបានកើនឡើងជាចម្បងនៅក្នុងប្រទេសប្រេស៊ីល បែលហ្សិក ឥណ្ឌូនេស៊ី និងម៉ិកស៊ិក ខណៈទីផ្សារធ្លាក់ចុះគឺ អេស្ប៉ាញ ថៃ ហូឡង់ អូស្ត្រាលី និងស្លូវេនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Sealion 05 ជំនាន់ថ្មី ប្រើ PHEV ចេញលក់នៅស្រុកកំណើតតម្លៃចាប់ពីក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Sealion 05 DM-i ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៨០ ដុល្លារ ដល់ ២០ ២៣០ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Sealion 05 DM-i ថ្មីនេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគញគិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៦០ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រចេញពីថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១ ៤០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣៥នាទី ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះឲ្យឈ្មោះថា Ocean Aesthetics មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink  ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាត DIDAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Song Pro ឆ្នាំ ២០២៥ ប្រភេទ PHEV សាំងពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ឯតម្លៃខ្ទង់ ១មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Song Pro DM-I 5.0 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៨២ ដុល្លារ ដល់ ២០ ២៣២ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Song Pro DM-I 5.0 ថ្មីនេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគញគិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៦០ សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រចេញពីថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១ ៤០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣៥នាទី ។

រថយន្តនេះមានបំពាក់ប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាត DIDAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធ Zeekr 009 សាកភ្លើងពេញម្តងជិះបានជិត ៧០០គីឡូម៉ែត្រ ចេញលក់នៅប្រទេសថៃតម្លៃជិត ១០មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តប្រភេទ MPV អគ្គិសនីសុទ្ធម៉ូដែល Zeekr 009 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៩៣ ៩២៧ ដុល្លារឡើងទៅ ។

រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៦៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នៅទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយស្បែកដ៏ប្រណិតទៅកៅអី តាប្លូ នៅលើកុងស៊ូលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងឧបករណ៍បំពងសំឡេងម៉ាក Yamaha ២០ ចំនុច ជាដើម ។ លើសពី ក៏បានភ្ចាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ៣០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៤ សេះ និងកម្លាំងរមួល ៦៩៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយជំនាន់ថ្មី អាចបើកបរបានចម្ងាយ ៦៨៦ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ២៨ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេងឈុតធំ! អាមេរិក ចេញច្បាប់ថ្មី ហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យារថយន្តរបស់ចិន នៅលើរថយន្តដែលមានលក់នៅស្រុកខ្លួន

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសបញ្ជាឲ្យមានការស៊ើបអង្កេតលើបច្ចេកវិទ្យារថយន្តរបស់ប្រទេសចិន និងកំពុងពិចារណាដាក់ការហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ឬ Auto Software និង Hardware នៅលើរថយន្ត ដែលមានលក់នៅក្នុងសហរដ្ឋអាមេរិក ដោយសារបារម្ភអំពីសន្តិសុខជាតិ។

នេះជាការសម្រេចចិត្តសំខាន់ដែលពាក់ព័ន្ធនឹងការបង្ការហានិភ័យ និងការពារព័ត៌មានអ្នកប្រើប្រាស់ក្នុងប្រទេសរបស់ពួកគេ។

សម្រាប់ច្បាប់នៃការហាមឃាត់នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅឆ្នាំ២០២៧ សម្រាប់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ឫ Auto Software រីឯផ្នែក Hardware វិញ នឹងចូលជាធរមាននៅឆ្នាំ២០២៩ ឬ ២០៣០។

លើសពីនេះទៅទៀត ផ្នែកមួយនៃច្បាប់នេះក៏នឹងទាក់ទងនឹងក្រុមហ៊ុន GM, Toyota, VW និង Hyundai ផងដែរដែរ ដែលក្រុមហ៊ុនទាំងនេះក៏នឹងត្រូវបើកការត្រួតពិនិត្យផងដែរ ដែលស្របទៅតាមច្បាប់ដែលអនុលោម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ទទួលបានជោគជ័យទៅលើបច្ចេកវិទ្យាបំផ្ទុះកញ្ចក់ដោយស្វ័យប្រវត្តិនៅពេលរថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការបន្ថែមមុខងារថ្មីស្រឡាងមួយទៅលើរថយន្តអគ្គិសនីសុទ្ធម៉ូដែល Zeekr 7X ដែលឲ្យឈ្មោះថា built-in glass breaking hammer ដែលមានញញួរភ្ជាប់ជាមួយគន្លឹះដាក់នៅក្នុងទ្វារនៅផ្នែកខាងអ្នកបើកបរ ។

សម្រាប់បច្ចេកវិទ្យានេះ គឺជាបច្ចេកវិទ្យាដំបូងគេនៅលើពិភពលោក ដោយគ្រាន់តែទាញគន្លឹះដែលបានដាក់នៅដៃទ្វាផ្នែកអ្នកបើកបរក្នុងករណីរថយន្តធ្លាក់ចូលទឹក ញញួរនឹងធ្វើការបំបែកកញ្ចក់ដោយស្វ័យប្រវត្តិដើម្បីការពារអ្នកបើកបរពីគ្រោះនៅពេលរថយន្តធ្លាក់ចូលទឹក ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Zeekr ក៏បានធ្វើតេស្តសាកល្បងនៅមុខងារនេះ ដោយបានបើករថយន្ត 7X ចូលទៅក្នុងទឹកជាមួយសមាជិកនៃ Blue Sky Rescue របស់ប្រទេសចិន ដែលជាអង្គការស្វែងរក និងជួយសង្គ្រោះអ្នកស្ម័គ្រចិត្តដ៏ធំបំផុតមួយនៅក្នុងប្រទេស ដោយបច្ចេកវិទ្យានៅតែដំណើរនៅពេលរថយន្តលិចទឹក ទោះបីប្រព័ន្ធទាំងអស់ត្រូវបានកាត់ផ្លាច់ ព្រមទាំងបំបែកកញ្ចក់ទទួលបានឲ្យអ្នកបើកបរហែលចេញពីរថយន្តបានជោគជ័យ​ទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុន Zeekr និយាយថា លក្ខណៈពិសេសនេះត្រូវបានរចនាឡើងដើម្បីងាយស្រួលចូលប្រើ ហើយញញួរអាចបង្កើតកម្លាំងបាន ៣០៦ គីឡូក្រាមដើម្បីបំបែកកញ្ចក់។ នោះគឺជាកម្លាំង ៣៣ ដងច្រើនជាងញញួរសុវត្ថិភាពធម្មតា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែ ១គ្រឿង ជិះ ដឹងតែផ្អើរភូមិតែម្តង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត SUV​ ប្រភេទ Off-Road M-Hero 917 Dragon Armor Edition ជាមួយតម្លៃលក់ចាប់ពី ១០៩ ០០០ ដុល្លារ ដល់ ១២៣ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥២ ម.ម កម្ពស់ ២ ០៥៩ ម.ម ទទឹង ២ ១៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនចំហេះក្នុង Extended-Range Electric Vehicle (EREV) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ទំហំ ១៩៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ អាចបើកបរបានចម្ងាយ ១ ០៣២ គីឡូម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ 4WD អាចផលិតកម្លាំងបាន ១ ០៧៣ សេះ អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមានភាពអំណាច និងហាប់ណែនខ្លាំង ដោយបំពាក់ប៉ាណាមុខរចនាបែបមាត់នាគ អបជាមួយចង្កៀងមុខ LED ឌីស្សាញថ្មីរាងអក្សរ X និងកាងដែក ចំណែកផ្នែកចំហៀងបំពាក់ជាមួយថាសកង់ដែកឌីស្សាញថ្មីស្រោបជាមួយសំបកកង់ប្រភេទ Off-Road និងឈ្នាន់ជាន់ដែក រួមនឹងធ្នើរដាក់ឥវ៉ាន់លើដំបូល ខណៈផ្នែកខាងក្រោយត្រូវបានរចនាបំពាក់ជាមួយគ្លប់ទ្វារដៃ និងចង្កៀង LED រាងអក្សរ T ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយអេក្រង់ចំនួន ៣ សម្រាប់អ្នកបើកបរ និងអ្នកដំណើរផ្នែកខាងមុខ រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+