ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចប់ជីវិតរថយន្តខ្នាតតូចរបស់ខ្លួនដែលជាប់លេខ ៨ ជារថយន្តលក់ដាច់បំផុត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen នឹងធ្វើការបញ្ឈប់ការផលិតនៅរថយន្ត Volkswagen Polo នៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីដំណើរការអស់រយៈពេល ៤០ឆ្នាំ ដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៨៤ ហើយរហូតមកដល់បច្ចុប្បន្នរថយន្ត Polo ពេញលេញជាង ៨,៤ លានត្រូវបានផលិត។

ជាមួយគ្នានេះ យោងតាមទិន្នន័យពីគេហទំព័រ DataForce បង្ហាញថា Volkswagen Polo គឺជារថយន្តខ្នាតតូចដែលលក់ដាច់បំផុតទី ៨នៅអឺរ៉ុប ជាមួយនឹងការលក់កើនឡើងបន្ទាប់ពី ៨ខែ ជាមួយចំនួន ៩០ ១០០ គ្រឿង។

ការជំនួសរថយន្ត Volkswagen Polo នៅរោងចក្រ Pamplona នឹងក្លាយជាស៊េរីរថយន្តអគ្គិសនីដែលមានទំហំតូចជាងមុន និងមានតម្លៃសមរម្យ ផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដូចគ្នាទៅនឹងរថយន្ត Volkswagen ID.4 អាចបើករបានចម្ងាយ ៤៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ សម្រាប់ការផលិតរថយន្តអគ្គិសនីខ្នាតតូចនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី ថា មុនឆ្នាំ២០៣០ ប្រទេសខ្លួននឹងមានការប្រើប្រាស់យានយន្តអគ្គសនីលើសពីចំនួន ១៥លានគ្រឿង

នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ ក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ពួកគេបានដាក់កំណត់គោលដៅថ្មីដើម្បីជួុយឲមានការប្រើប្រាស់នូវយានយន្តអគ្គិសនីនៅក្នុងប្រទេសខ្លួនឲបានចំនួនលើសពី ១៥ លានគ្រឿង នៅតាមដងផ្លូវ មុខឆ្នាំ២០៣០។

ក្នុងចំណោមយានយន្តអគ្គិសនីទាំង ១៥ លានគ្រឿង នេះ ទោចក្រយានយន្តអគ្គិសនីនឹងមានចំនួន ១៣លានគ្រឿង ខណៈដែលយានយន្តធុនស្រាស ឫរថយន្តគ្រួសារ នឹងមានចំនួន ២ លានគ្រឿង។

ក្នុងនោះលោក Rachmat Kaimuddin អនុក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយបញ្ជាក់សង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូនេស៊ីបានកំណត់គោលដៅថ្មី ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់នូវទោចក្រយានយន្ត ឫរថយន្ត ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កើនការប្រើប្រាស់នូវយានយន្តអគ្គិសនីវិញ ដោយផ្តល់ជូននូវលក្ខណៈសម្បត្តិជាច្រើនទៅលើការប្រើប្រាស់នូវយានយន្តអគ្គិសនីរួមមានតម្លៃសមរម្យ និងទុកចិត្តបានក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយគោលបំណងលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ, កាត់បន្ថយការបញ្ចេញឧស្ម័នពុល និងដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នកប្រើប្រាស់យានយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Hyundai នឹងបោះជំហានក្នុងកិច្ចសហប្រតិបត្តិការដើម្បីផលិតរថយន្តរួមគ្នាជាលើកដំបូង

[បរទេស] យោងតាមប្រភពសម្ងាត់ពីកាសែត Korea Economic Daily បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ិន Toyota និងក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង Hyundai មានគម្រោងដូចជាចង់បានបោះជំហានក្នុងកិច្ចសហប្រតិបត្តិការក្នុងការផលិតរថយន្តជាលើកដំបូងរបស់ពួកគេ ។

ក្នុងនោះ ជំនួបរវាងលោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota និងលោក Euisun Chung ប្រធានក្រុមហ៊ុន Hyundai ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ ២០២៤ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះ កាសែតសេដ្ឋកិច្ចកូរ៉េក៏បានព្យាករណ៍ផងដែរថា រថយន្តដើរដោយថាមពលអ៉ីដ្រូសែននឹងក្លាយជាប្រធានបទសំខាន់នៃការសន្ទនានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន Hyundai និង Toyota ទំនងជានឹងសហការគ្នាក្នុងការអភិវឌ្ឍន៍រថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈនេះ ដើម្បីបង្កើត “ប្រព័ន្ធអេកូឡូស៊ីអ៉ីដ្រូសែន” ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមរថយន្តអគ្គិសនីសុទ្ធដែលកំពុងរីកចម្រើន។

ទោះជាយ៉ាងណាក៏ដោយ ម៉ាកយីហោទាំងពីរនៅតែត្រូវធានានៅហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ៍ចាក់ប្រេង ព្រោះថានៅចុងឆ្នាំ ២០២៣ ចំនួនស្ថានីយ៍ចាក់ប្រេងអ៉ីដ្រូសែននៅតែមានកម្រិតតិចតួចចំនួន ១ពាន់ស្ថានីយ៍ប៉ុណ្ណោះនៅទូទាំងពិភពលោក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ថា ពួកគេនឹងចេញលក់ឡានអគ្គិសនី Tesla Model Y ស៊េរីឆ្នាំ២០២៥ ជម្រើស ៧កៅអី នៅខែក្រោយនេះ

យោងតាមរបាយការណ៍ថ្មីៗនេះ បាននិយាយថា ក្រុមហ៊៊ុនផលិតរថយន្តអគ្គិសនី Tesla អាចនឹងបើកការបញ្ជាទិញរថយន្ត SUV អគ្គិសនី Tesla Model Y ស៊េរីឆ្នាំ២០២៥ ជម្រើស ៧កៅអី ឫកៅអី ៣ជួរ របស់ខ្លួន នៅក្នុងទីផ្សារតំបន់អឺរ៉ុប ចិន និងអូស្ត្រាលី នៅក្នុងខែតុលាខាងមុខនេះ។

គួរឲដឹងថា ក្រុមហ៊ុន Tesla ក៏គ្រោងនឹងផលិត Tesla Model Y ផងដែរសម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែជាជម្រើស ៦កៅអី វិញ ដោយសារជម្រើស ៧កៅអី មិនពេញនិយមឡើយនៅក្នុងទីផ្សារ​ចិន។

ចំពោះរថយន្តនេះ នឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD ផ្គួបជាមួយអាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈត្រឹមតែ ៥វិនាទី ប៉ុណ្ណោះ។ សម្រាប់ជម្រើស ៧កៅអីថ្មីនេះ នឹងមានទម្ងន់ធ្ងន់ជាងជម្រើស ៥កៅអី ចំនួន ៤៥ គីឡូក្រាម។

គួរបញ្ជក់ផងថា ការអាប់ដេតសំខាន់របស់រថយន្តអគ្គិសនី Tesla Model Y នឹងត្រូវដាក់បង្ហាញចេញនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដែលមានឈ្មោះថា Juniper រួមជាមួយការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុងថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ ២០២៥ ឈ្នះពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety pick+ ពីវិទ្យាស្ថាន (IIHS) នៅសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ទទួលបានពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) សហរដ្ឋអាមេរិក ។

Toyota Camry ជំនាន់ទី ៩ នេះ បានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត “Top Pick Plus” ពីប្រព័ន្ធការពារ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីផ្នែកខាងមុខដែលដំណើរការបានល្អទាំងពេលយប់ និងពេលថ្ងៃ ជាមួយចង្កៀងមុខដែលមុខងារដំណើរការបានយ៉ាងល្អ ព្រមទាំងកម្រិតដែលអាចទទួលយកបានសម្រាប់ការធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយនឹងដំណើរការការពារដ៏ល្អផងដែរ។

 

គួរបញ្ជាក់ផងដែរថា ពានរង្វាន់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS សម្រាប់ឆ្នាំ ២០២៤ តម្រូវឲ្យរថយន្តទទួលបានពិន្ទុល្អលើការធ្វើតេស្តសុវត្ថិភាពផ្សេងៗ ដែល​រួម​បញ្ចូល​ទាំង​ផ្នែក​ខាង​មុខ​របស់​អ្នក​បើក​បរ​និង​អ្នក​ដំណើរ​ខាង​មុខ។ លើសពីនេះ ក៏ត្រូវតែមានចង្កៀងមុខដែលត្រូវនឹងស្តង់ដារដែលអាចដំណើរការបានល្អនៅពេលថ្ងៃ និងពេលយប់ រួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិដំណើរការបានល្អនៅពេលយប់ក្នុងការចាប់អ្នកថ្មើរជើង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ឡានកូនកាត់ Tesla Cybertruck ទី២ អាចបើកបាន ១ពាន់គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង រួមជាមួយជម្រើសម៉ាសុីនដ៏សំបូរបែប ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Changan Nevo E07 ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៣៤ ៥០០ ដុល្លារ ដល់ ៤៥ ៤០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD និងម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ អាចផលិតកម្លាំងបាន ៣៣៨ និង ៥២៦ សេះ ផ្គួបជាមួយអាគុយ Ternary Lithium Battery អាចបើកបរបានចម្ងាយពី ៥៥១ ទៅ ១ ០០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ាសុីនចំហេះក្នុង EREV ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ១៤១ សេះ រួមជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣១០ សេះ និង ១៧៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៨៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយរចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង LED ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២០ ដល់ ២១ អ៊ីញ និងគ្លប់ខាងក្រោយដ៏ធំអាចបើកបិតដូចជារថយន្តភីកអាប់។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជារកម្សាន្ត Touchscreen ទំហំ ១៥,៤ អ៊ីញ និងអេក្រង់បង្ហាញលើកញ្ជក់ HUD ទំហំ ២៨,៨៦ អ៊ីញ ក៏ដូចជាប្រព័ន្ធសម្លេងចំនួន ១៨​ចំនុច មុខងារកៅផ្សេងៗជាច្រើន អំពូល បំភ្លឺ ambient lighting ចំនួន ២៥៦ ពណ៌ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Tesla Model Y មកពីក្រុមហ៊ុន Nio សាកថ្មម្តងជិះបាន ៧០០គីឡូម៉ែត្រ តម្លៃលក់តែ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បញ្ចេញ និងលក់ផ្លូវការរថយន្តអគ្គិសនីសុទ្ធ Nio Onvo L60 ជាគូប្រជែង Tesla Model Y នៅក្នុងទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃលក់ចាប់ពី ២៤ ០០០ ដុល្លារ ។

Nio Onvo L60 ផលិតឡើងនៅលើគ្រោងឆ្អឹង NT3.0 technology platform ដំណើរការដោយ

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ផ្គយបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៧៣០ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៥៥ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ផ្គយបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៧៣០ ញ៉ូតុនម៉ែត្រ

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៨២៨ ម.ម ទទឹង ១,៩៣០ ម.ម កំពស់ ១,៦១៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២,៩៥០ ម.ម និងមានការរចនាលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ និង ២០អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៧,២អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាអេក្រង់សម្រាប់អ្នកដំណើរខាងក្រោយ និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន sedan តម្លៃធូរជាងគេរបស់ Nissan ចេញលក់ជាផ្លូវការ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Versa ស៊េរីឆ្នាំ ២០២៥ ប្រភេទ Sedan ជាមួយតម្លៃលក់ថ្លៃជាងឆ្នាំមុន ១ ០៦០ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ១៧ ១៩០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Nissan Versa ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២២ សេះ និងកម្លាំងរមួល ១៥៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ រួមទាំងជម្រើសប្រអប់លេខអូតូ Xtronic CVT ផងដែរ ។

រថយន្តនេះមានភ្ជាប់មកជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ រួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួនកំពុងកើនឡើងដូចខ្យល់ព្យុះក្នុងឆ្នាំ២០២៤នេះ

តាមរបាយការណ៍របស់សមាគមរថយន្តអ្នកដំណើរចិន (CPCA) បាននិយាយថា ការលក់រាយរថយន្ត New Energy Vehicles (NEVs) នៅក្នុងប្រទេសចិនបានឈានដល់ចំនួន ៤៤៥ ០០០ គ្រឿង រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

តួលេខនេះបានកើនឡើង ៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងកើនឡើងចំនួន ១២ភាគរយ បើធៀបនឹងខែមុន ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ ការលក់រាយរបស់រថយន្ត NEV សរុបនៅក្នុងប្រទេសចិនបានឈានដល់ចំនួន ៦,៤៥ លានគ្រឿង ដែលតួលេខនេះបានកើនឡើង ៣៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

ចំពោះការលក់រាយរថយន្តគ្រប់ប្រភេទវិញ រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា មានចំនួនសរុប ៨២៨ ០០០ គ្រឿង កើនឡើងចំនួន ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និង ១២ភាគរយ បើប្រៀបនឹងខែមុន។ លើសពីនេះទៅទៀត ការលក់រាយសរុបរបស់រថយន្ត NEV នៅក្នុងប្រទេសចិនមានចំនួន ១៤,២៩ លានគ្រឿង កើនឡើង ៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកឯការលក់ដុំរបស់រថយន្ត NEV ក្នុងខែកញ្ញានេះ រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ មានចំនួន ៤៤១ ០០០ គ្រឿង កើនឡើង ៤៩ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន និង ២៩ភាគរយ បើប្រៀបនឹងខែមុន ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ ការលក់ដុំរបស់រថយន្ត NEV សរុបក្នុងឆ្នាំ២០២៤ នេះ គឺមានចំនួន ៧,១២លានគ្រឿង ដែលកើនឡើង ៣២ភាគរយ បើប្រៀបនឹងឆ្នាំមុន។

ក្នុងនោះផងដែរការលក់ដុំរថយន្តគ្រប់ប្រភេទរាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា មានចំនួនសរុប ៨៦៨ ០០០ គ្រឿង កើនឡើង ៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ៤៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។ សម្រាប់ការ​លក់​រថយន្ត​ដុំ​​គ្រប់ប្រភេទ​ក្នុង​ប្រទេស​ចិន​មាន​ចំនួន​សរុប ១៦,៨១ លាន​គ្រឿង កើនឡើង ៤ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្តបែបផ្សងព្រេង All-New Toyota Land Cruiser 250 ស៊េរីថ្មី ឆ្នាំ 2025 បង្ហាញវត្តមានផ្លូវការនៅកម្ពុជា 🇰🇭

រាជធានីភ្នំពេញ៖ ថ្មីទៀតហើយ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំឥឡូវនេះបានមកដល់ ហើយ ! គឺរថយន្ត All-New Toyota Land Cruiser 250 ស៊េរីឆ្នាំ ២០២៥ ដោយបានបង្ហាញវត្តមាននៅប្រទេសកម្ពុជាក្នុងថ្ងៃនេះតែម្តង ហើយលោកអ្នកបានឃើញផ្ទាល់ និងប៉ះផ្ទាល់លើកំពូល រថយន្ត All-New Toyota Land Cruiser 250 ដែលមកជាមួយរូបរាងថ្មីទាំងស្រុង ព្រមទាំង បច្ចេកវិទ្យាទំនើបបំផុត ! ​ហើយវាពិតជាប្លែកភ្នែក និងអស្ចារ្យខ្លាំងណាស់ពេលបើកបរនៅលើដងផ្លូវ គ្រប់ស្ថានភាពផ្លូវ ។ កាន់តែពិសេសនោះ ការដាក់សម្ភោធជាផ្លូវការនៅកំពូលរថយន្តនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកំពូលៗទៀតផង ។

លោកអ្នកដឹងទេ ! ពេលបានឃើញផ្ទាល់ និងប៉ះផ្ទាល់ រថយន្ត All-New Toyota Land Cruiser 250 ស៊េរីឆ្នាំ ២០២៥ នេះពិតជាមានអំណាចណាស់ ស័ក្តិសមជាកំពូលរថយន្តសម័យទំនើប ពិតប្រាកដមែន! អ្វីដែលជាចំណុចសំខាន់នៃរថយន្តនេះ គឺមានប្រភេទម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ ប្រើ Turbo ផលិតកម្លាំងបាន ២៨១សេះ កម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយ ប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង ៤ (4WD) ។ ចំពោះប្រភេទម៉ាស៊ីនម៉ាស៊ូត គឺម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំង រមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង ៤ (4WD) ផងដែរ ។

អ្វីដែលធ្វើឱ្យអ្នកបានឃើញ បានប៉ះផ្ទាល់ទប់អារម្មណ៍ស្ទើរមិនបាននោះ គឺការរចនា ផ្នែកខាងក្រៅដោយត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ជាមួយប្រវែងសរុប ៤ ៩២៥មម, ទទឹង ១ ៩៨០មម, កម្ពស់ ១ ៩៣៥មម និងប្រវែងគម្លាតកង់ ២ ៨៥០មម ។

កាន់តែពិសេសអស្ចារ្យថែមទៀតនោះ គឺការរចនាផ្នែកខាងក្នុងមានបំពាក់មកជាមួយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសំឡេងប្រភេទ JBL ចំនួន ១៤គ្រាប់, មានកន្លែងសាកថ្មឥតខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម ។

រឹតតែជឿរជាក់ និងមានទំនុកចិត្តខ្ពស់បន្ថែមទៀតនោះ គឺប្រព័ន្ធជើងក្រោមតែម្តងដោយ បំពាក់មកជាមួយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃ ឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោងទប់លំនឹងនៅផ្នែកខាង ក្រោយ ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ (Rear Torque Sensing LSD) ផងដែរ ។

ហើយអ្វីដែលបងប្អូនអតិថិជនចង់ដឹងខ្លាំងបំផុតនោះគឺតម្លៃ ដែលប្រភេទម៉ាស៊ីនសាំងមានតម្លៃលក់ ១៥០ ០០០ ដុល្លារ (150,000$) និងប្រភេទម៉ាស៊ីនម៉ាស៊ូតតម្លៃ ១៥៥ ០០០ ដុល្លារ (155,000$) ដែលតម្លៃទាំងនេះកំពុងតែទាក់ ទាញចំណាប់អារម្មណ៍លើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំងផងដែរ ។

កុំភ្លេចអញ្ជើញចូលរួមទស្សនាទាំងអស់គ្នាដើម្បីបានឃើញផ្ទាល់ ប៉ះផ្ទាល់កំពូលរថយន្ត All-New Toyota Land Cruiser 250 នៅស្តង់ពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី ២០ ដល់ ២២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកក់រថយន្ត ដូចខាងក្រោមនេះ ៖

📞ផ្នែកលក់អនឡាញ ៖  𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏

📞សាខាទឹកថ្លា ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓

📞សាខាបឹងកេងកង ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎

📞សាខាទួលសង្កែ ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏

📞សាខាមានជ័យ ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗

📞សាខាខេត្តសៀមរាប ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕

📞សាខាខេត្តបាត់ដំបង ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏

📞សាខាខេត្តកំពង់ចាម ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗

📞ផ្នែកលក់ក្រៅ ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕

📞ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 𝟎𝟏𝟕 𝟑𝟑𝟑 𝟔𝟎𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟕

ឬតាមរយៈ ៖ Telegram Channel: https://t.me/toyotacambodiakh

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+