ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ស៊េរីថ្មីចុងក្រោយ ទើបតែមានលក់នៅទីផ្សារវៀតណាម ឯតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសវៀតណាមបានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Hyundai Sante Fe ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៣ ៤៧២ ដុល្លារ ដល់ ៥៥ ៥១០ ដុល្លារ ។

Hyundai Sante Fe នៅប្រទេសវៀតណាម ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម មានការរចនានៅផ្នែកខាងក្រៅបែបប្រអប់ជ្រុង បានប្រើប្រាស់ចង្កៀង​មុខ-ក្រោយ​រាង​អក្សរ H-shape ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវញ Santa Fe ជំនាន់ថ្មីមានទំហំធំទូលាយជាងរថយន្តជំនាន់មុននឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៦,៦ អ៉ីញ សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ កញ្ចក់មើលខាងក្រោយឌីជីថលផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Aion បញ្ចេញឡានអគ្គិសនីថ្មី សាកថ្មម្តងជិះបាន ៦៥០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Aion បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់រថយន្តអគ្គិសនីសុទ្ធ GAC Aion RT នឹងគ្រោងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិន ។

រថយន្តប្រភេទ sedan នេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយប្រភេទលីចូម សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ ដោយការសាកថ្មល្បឿនលឿនអាចបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។

GAC Aion RT មានប្រវែងតួខ្លួនសរុប ៤៨៦៥ មម ទទឹង ១៨៧៥ មម កំពស់ ១៥២០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៧៥ មម ជាមួយការឌីស្សាញប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។ ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែកងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Toyota Camry ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Toyota Camry ស៊េរីថ្មីចុងក្រោយ បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៩៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៤ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨១ ភាគរយ

គួរឲ្យដឹងថា ការធ្វើតេស្តសុវត្ថិភាពនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង រួមទាំងផ្នែកចំហៀងជាមួយបង្គោល ដែលមានមនុស្សជ័រពេញវ័យសម្រាប់ការធ្វើតេស្តនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី! ត្រៀមចេញលក់នៅខែក្រោយនេះក្នុងតំបន់អាស៊ាន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda Cars Philippines (HCPI) បានធ្វើការដាក់ចេញនូវរថយន្ត Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី ហើយគ្រោងចេញលក់ជាផ្លូវការនៅខែក្រោយនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ១៨១ សេះ និងកម្លាំងរមួល ៣១៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT, ប្រព័ន្ធបើកបរប៉ុង១ FWD និងមានកម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅរបស់ Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ ត្រូវបានបំផុសគំនិតរចនាជាមួយសំណាញ់ប៉ាណា និងរន្ធខ្យល់មុខថ្មីបែបសំបុកឃ្មុះ រួមជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីទំហំ ១៨អ៊ីញ ជាដើម។

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ទទួលបានការរចនាថ្មីតិចតួចផងដែរដែលមានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក BOSE ចំនួន ១២ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ Sunroof ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing Safety Suite ជំនាន់ចុងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault និង Volvo ចាប់ដៃគ្នាផលិតឡាន Van ប្រើអគ្គិសនីសុទ្ធបែបអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Renault Estafette Concept ប្រភេទ Van ខ្នាតតូច ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុន Volvo គ្រោងនឹងដាក់បញ្ចេញជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ។

គំរូរថយន្តនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង FlexEVan platform ជាការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Renault និង Volvo មានកំពស់ដល់ទៅ ៤ ៨៧០ មម ។ ខណៈរូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែបអនាគត ជាមួយចង្កៀងមុខ LED រាងមូល កញ្ចក់ចំហៀងបែបឌីជីថល និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ រួមទាំងការឌីស្សាញកាប៊ីនខុសពីរថយន្ត Van ដ៏ទៃទាំងស្រុង ។ ទាក់ទងទៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុនទាំង ២ នេះ មិនទាន់បង្ហាញនៅឡើយទេនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនី Maxus eTerron 9 សាកម្តងរត់បានជិត ៥០០គ.ម ដាក់បង្ហាញនៅអឺរ៉ុប គ្រោងចេញលក់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Maxus eTerron 9 ប្រភេទអគ្គិសនីសុទ្ធ ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ ក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបានសរុប ៤៣៦ សេះ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ១១៥ គីឡូវ៉ាត់ អាចសាកឡើងពី ២០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៤០នាទីប៉ុណ្ណោះ។ លើសពីនេះទៅទៀត​ រថយន្តនេះ ក៏អាចអូសសណ្តោងបានចំនួន ៣ ៥០០គីឡូក្រោម និងផ្ទុកទម្ងន់បានចំនួន ៦២០គីឡូក្រាម ផងដែរ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិតជិតអបជាមួយចង្កៀងមុខ-ក្រោយ LED រាងអក្សរ C រួមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៨អ៊ីញ។ ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់ភ្លោះរួមបញ្ជូលគ្នារវាងអេក្រង់ព៌ត័មានឌីជីថល និងអាក្រង់កម្សាន្ត Touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាមុខងារកៅអីម៉ាស្សាសម្រាប់អ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់! GWM ប្រកាសចុះហត្ថលេខាតម្លើង និងលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសវៀតណាម

កាលពីថ្ងៃទី១៦ ខែកញ្ញា ថ្មីៗនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Thanh An Group JSC (TAG) នៅក្នុងប្រទេសវៀតណាម ដើម្បីតម្លើង និងលក់រថយន្តរបស់ខ្លួននៅក្នុុងប្រទេសមួយនេះ ហើយសង្វាក់ផលិកម្មគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយលោក Shi Qingke ប្រធានក្រុមហ៊ុន Great Wall International, លោក Cui Xiaohui អនុប្រធាន, លោក Ruan Guohuan ប្រធានក្រុមហ៊ុន Chengan Group និងនាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងៗទៀត។ លើសពីនេះទៅទៀត ចំពោះមូលហេតុនៃការចុះហត្ថលេខានេះកើតឡើងដោយសារក្រុមហ៊ុន GWM យល់ឃើញថា ប្រទេសវៀតណាមជាប្រទេសមួយដែលមានទីផ្សាររថយន្តធំជាងទី៤ ក្នុងតំបន់អាស៊ាន។

គួរឲដឹងថា ក្រុមហ៊ុន GWM បាននាំយករថយន្តរបស់ពួកគេទៅលក់នៅក្នុងទីផ្សារប្រទេសវៀតណាមជាចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មកម្លេះ ដោយការចុះហត្ថលេខាជាមួយក្រុមហ៊ុន Thanh An Group JSC (TAG) ប្រចាំប្រទេសវៀតណាមក្នុុងការចែកចាយ។ បច្ចុប្បន្នក្រុមហ៊ុន GWM មានរោងចក្រចំនួន១០ រាប់ទាំងប្រទេសចិន ហើយរោងចក្រនៅក្រៅប្រទេសមានចំនួន៣ រួមទាំងនៅក្នុងប្រទេសថៃ និងប្រទេសម៉ិកស៊ិក ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញរថយន្តប្រភេទ Van ចំនួន ២ម៉ូដែលប្រើអគ្គិសនីសុទ្ធ ឯតម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្តប្រភេទ Van ចំនួន ២ម៉ូដែលរួមមាន VW Transporter និង VW Caravelle ជំនាន់ទី៧ នៅទីផ្សារប្រទេសអាល្លឺម៉ង់ ជាមួយតម្លៃលក់ចាប់ពី ៣៩ ៦៥៤ ដុល្លារ ។

រថយន្តប្រភេទ Van ទាំងនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងម៉ូដែល Ford Transit Custom ព្រមទាំងផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទរួមមាន ម៉ាស៊ីនចំហេះក្នុងប្រើម៉ាស៊ូតចំណុះ ២,៥ លីត្រ, ម៉ាស៊ីនកូនកាត់ Plug-in hybrid និងថាមពលអគ្គិសនីសុទ្ធ EV ។

VW Transporter និង VW Caravelle មានប្រវែងវែង និងទំហំធំទូលាយជាងជំនាន់មុន ដោយទទួលបានការឌីស្សាញផ្នែកខាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ទំហំស្ព័រទំហំ ១៩អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣អ៉ីញ រួមទាំងកន្លែងផ្ទុកបានច្រើនជាងមុនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ដាក់បង្ហាញឡានថ្មី គ្រោងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Geely Monjaro L ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ២៤ ០០០ ដុល្លារ ដល់ ២៥ ៥៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ។

ចំពោះរថយន្តនេះដែរខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានជម្រើសម៉ាសុីនម៉ាស៊ូតចំណុះ ២,០លីត្រ ជាមួយជម្រើសប្រព័ន្ធបើកបរប៉ុង១ និងប៉ុង២ រួមជាមួយប្រព័ន្ធប្រអប់លេខអូតូ ៨វគ្គ។

សម្រាប់ការរចនាផ្នែកខាងក្រៅមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយរបាក្រូម៉េរចនាថ្មីបែបបញ្ឈររួមជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៊ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយអេក្រង់ចំនួន៣ រួមមាន អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់បញ្ជា touchscreen និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាអេក្រង់ heads-up display ផងដែរ។ ចំពោះព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sienna ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid ទទួលបានការអាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Sienna ស៊េរីឆ្នាំ ២០២៥ ប្រភេទ Minivan ទទួលបានការអាប់ដេតបន្ថែម គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ នេះ ជាមួយតម្លៃរំពឹងចាប់ពី ៤០ ៦៣៥ ដុល្លារ ។

Toyota Sienna ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤៥ សេះ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

ការផ្លាស់ប្តូរសម្រាប់ឆ្នាំម៉ូដែលឆ្នាំ ២០២៥ រួមមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android ក៏ដូចជាឧបករណ៍បូមធូលីក្នុងរថយន្ត ទូរទឹកកកនៅកុងស៊ូលកណ្តាល ព្រមទាំងថាសកង់ថ្មីទំហំ ១៨អ៉ីញជាដើម ។

មិនត្រឹមតែប៉ុណ្ណោះ Toyota បន្ថែមនៅមុខងារថ្មី រួមទាំងប្រព័ន្ធបំពាក់ទៅលើកៅអីខាងក្រោយដែលឲ្យឈ្មោះថា advanced rear-seat reminder system ដោយប្រព័ន្ធនេះប្រើម៉ាស៊ីនស្កេន ដើម្បីស្កេនចលនាកៅអីខាងក្រោយ ប្រសិននៅមានអ្នកដំណើរខាងក្រោយមិនទាន់ចុះពីរថយន្តនៅពេលពន្លត់ម៉ាស៊ីន នោះប្រព័ន្ធនេះនឹងផ្តល់សញ្ញាព្រមានតាមទូរស័ព្ទរបស់អ្នក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+