ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Avatr សាកភ្លើងម្តងរត់បានជិត ៧០០គីឡូម៉ែត្រ ចេញលក់នៅថៃតម្លៃក្បែរ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Avatr 11 នៅទីផ្សាប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៦០ ដុល្លារ ។

Avatr 11 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៣ សេះ និងកម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦,៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៥នាទីប៉ុណ្ណោះ ។

AVATR 11 ភ្ជាប់មកជាមួយទ្វារអេឡិចត្រូនិចចំនួន ៤ ដែលអាចបញ្ជាបើកពីចម្ងាយ ជាមួយគ្រឿងបរិក្ខាស្តង់ដាររួមមាន ចង្កៀងមុខ LED បើក-បិទដោយស្វ័យប្រវត្តិ អំដំបូលកញ្ចក់ធន់នឹងពន្លឺកាំរស្មី UV ព្រមទាំងថាសកង់កង់ស្ព័រទំហំ ២២ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១០,២៥ អ៉ីញ, អេក្រង់កំសាន្តបញ្ឈរទំហំ ១៥,៦ អ៉ីញ ជាមួយនឹងប្រព័ន្ធ Huawei Hongmen, អេក្រង់កំសាន្តសម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ និងឧបករណ៍បំពងសំឡេង ១៤ចំនុច និងប្រព័ន្ធដ៏ទំនើបផ្សេងៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac បញ្ចេញម៉ូដែលថ្មីសម្រាប់វៃឡុកទីផ្សារប្រទេសចិនជាមួយតម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Cadillac TX5 ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មី សម្រាប់ទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ៣៩ ៤៥៨ ដុល្លារ ។

Cadillac TX5 នៅទីផ្សារប្រទេសចិន ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២២៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។

សម្រាប់រូបរាងផ្នែកខាងក្រៅគឺដូចគ្នាទៅនឹងម៉ូដែលរបស់ទីផ្សារសហរដ្ឋអាមេរិក ដោយបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ឌីស្សាញបែបបញ្ឈរ ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាមួយដុំហ្វ្រាំង six-piston Brembo រួមទាំងដុំហ្វ្រាំង Calipers ពណ៌ក្រហមជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៣៣អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧកបរណ៍បំពងសំឡេងម៉ាក AKG ១៥ចំនុច និងភ្លើងលម្អ ១២៦ពណ៌ ។ លើសពីនេះ ថែមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពដល់ទៅ ២២មុខងារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Highlander ថ្មី មានត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ ប្រភេទ Special Edition ត្រឹមតែ ២​ ៥០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ វិញក៏ទទួលបានការអាប់ឌែតថ្មីតិចតួចផងដែរ ជាមួយតម្លៃលក់ចាប់ពី ៣៩​ ៥២០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Toyota Highlander សេរ៊ីឆ្នាំ២០២៥ ត្រូវបានតុបតែងជាមួយនឹងងប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រទំហំ ២០អ៊ីញ និងចង្កៀងក្រោយប្រភេទ LED។

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក JBL ១១ ចំនុច និងម៉ាសុីនត្រជាក់ចំនួន ៣ចំនុច។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖

  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងបាន ២៤៣ សេះ និងមានកម្រិតសុីប្រេង ៦,៧លីត្រ ក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
  • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញរូបភាព Teaser ម៉ូដែលថ្មីស្រឡាង ត្រៀមចេញលក់នៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃម៉ូដែលថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសប្រេស៊ីល គ្រោងនឹងបង្ហាញខ្លួណជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

រថយន្តថ្មីនេះ ជាប្រភេទ SUV រំពឹងថាផលិតឡើងនៅលើគ្រោងឆ្អឹង MQB A0 platform ជាមួយប្រវែងតួខ្លួនដល់ទៅ ៤,១ ម៉ែត្រ ហើយអាចបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ ។

យោងតាមរូបភាព Teaser ដែលបានបង្ហាញនេះ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខទំហំធំ នៅពីក្រោមចង្កៀងមុខឌីស្សាញរាងស្លីមជាដើម ។ លើសពីនេះ រថយន្តនេះគឺជាម៉ូដែល ១ ក្នុងចំណោម ១៦ម៉ូដែល ដែលត្រូវដាក់ចេញលក់នៅទីផ្សារប្រទេសប្រេស៊ីល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Sealion 6 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី C-NCAP

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសថា រថយន្ត BYD Sealion 6 ស៊េរីថ្មីចុងក្រោយ របស់ខ្លួនបានទទួលនូវលទ្ធផលចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត BYD Sealion 6 ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ខណៈពិន្ទុសរុបខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ ប៉ុន្តែរថយន្តនេះទទួលពិន្ទុទៅលើការ៖

  • ការពារអ្នកបើកបរ ព្រមទាំងអ្នកដំណើរចំនួន ៨៨ ភាគរយ
  • ការការពារកុមារចំនួន ៨៦ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាពចំនួន ៧៥ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៣ ភាគរយ

គួរឲដឹងថា រថយន្ត BYD Sealion 6 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយបើកបរបាន ៩៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងអាចបើកបរសរុបបានចម្ងាយ ១ ១០០គីឡូម៉ែត្រ និងមានកម្រិតសុីប្រេង ៤,៨លីត្រ/១០០គ.ម ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ ក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid ចេញលក់នៅអូស្រ្តាលី ឯតម្លៃតែជាង ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៣ ៦០២ ដុល្លារ ដល់ ២៩ ០១២ ដុល្លារ។

Honda HR-V នៅទីផ្សារអូស្រ្តាលីទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៣០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ។

Honda HR-V ថ្មីនេះ ទទួលបានប៉ាណាមុខឌីស្សាញឡើងវិញ កាងខាងមុខមានការកែប្រែការទទួលទានទាប រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលបានធ្វើឲ្យប្រសើរឡើងជាងមុនផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏ទទួលបានអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ចេញលក់នៅវៀតណាម តម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារប្រទេសវៀតណាម បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ខ្នាតធំជាមួយតម្លៃលក់ចាប់ពី ៥២ ៨៥៨ ដុល្លារ ។

Kia Carnival ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសវៀតណាមនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ អាចផលិតកម្លាំងបាន ១៩៩ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

ការផ្លាស់ប្តូរដ៏សំខាន់របស់ Kia Carnival គឺនៅផ្នែកខាងមុខ ដោយទទួលបានប៉ាណាទំហំធំជាងមុនរចនាថ្មី រួមជាមួយការឌីស្សាញថ្មីទៅលើសនុំចង្កៀងមុខ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ទ្វារូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី និងចង្កៀងក្រោយ LED រចនាជាអូសកាត់វែង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តួរថ្មី ដោយបានឌីស្សាញតាប្លូបែបកាងនិងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១២ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមខ្លួនបំបែកកំណត់ត្រាឯកទគ្គពិភពលោកនៅមុខអង្គរ ជាមួយព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ជាមួយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ហើយឬនៅ?

ដំណើរអបអរខួបទី២៥ ឆ្នាំនៃព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000 ដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣០០០ម៉ាយ៍ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា។ 

ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ព្រឹត្តិដ៏ពិសេសមួយនេះនឹងរៀបចំឡើងរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥-១៧ កញ្ញា ឆ្នាំ២០២៤នេះ ហើយសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះផងដែរ ក៏មានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាអ្នកឧបត្ថមធំផ្លូវការផងដែរ។ សម្រាប់រយ:ពេល ៣ថ្ងៃនេះ ដំណើរការសម្រាប់កម្មវិធី GUMBALL 3000 នៅកម្ពុជា នឹងមានសកម្មភាពសំខាន់ៗជាច្រើន ជាពិសេសព្រឹត្តិការណ៍បំបែកកំណត់ត្រាឯកទគ្គកម្មពិភពលោក នៅមុខប្រាសាទអង្គរវត្ត “ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក” ក្នុងព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា៖

  • ថ្ងៃទី១ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១យប់
    • ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១
    • ប្រតិភូ Gumball 3000 នឹងមកដល់រាជធានីភ្នំពេញ រៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី
    • ការប្រគុំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ នៅមុខវត្តបទុមវតី

  • ថ្ងៃទី២ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់
    • ប្រតិភូ Gumball 3000 នឹងបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប
    • ការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប
  • ថ្ងៃទី៣ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល
    • ការតាំងបង្ហាញរថយន្ត Supercars របស់ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បីបំបែកកំណត់ត្រាឯកទគ្គពិភពលោក (Guinness World Record) នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត
    • ប្រតិភូ Gumball 3000 ចេញដំណើរពីខេត្តសៀមរាបឆ្ពោះទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ដូច្នេះ កុំភ្លេចចូលរួមជាមួយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) អោយបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍ បំបែកកំណត់ត្រាឯកទគ្គកម្មពិភពលោក “ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក” ក្នុងព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជាទាំងអស់គ្នា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

សម្រាប់ព័ត៌មានលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម អតិថិជន ឬទាក់ទងមកឥឡូវនេះដើម្បីទទួលបាន បទពិសោធន៍ពី ការបើកបរសាក ល្បងបាន។សម្រាប់ផ្នែកលក់អនឡាញសូមទាក់ទងទៅ 𝟎𝟏𝟕 𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖/ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 ឬ𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/toyotacambodiakh ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ឆ្នាំ ២០២៤ អាប់ដេតថ្មី ប្រើ Hybrid ចេញលក់នៅសហរដ្ឋអាមេរិកតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២៥ ជាមួយការអាប់ដេតថ្មីបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិកមានតម្លៃលក់ចាប់ពី ២៨ ២៩៥ ដុល្លារ ។

Honda Accord ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ២ ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២០៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ មានកម្រិតស៊ីប្រេងខ្ទង់ ៤,៩លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះទទួលបានការឌីស្សាញស្ព័រជាងមុនជាមួយប៉ាណា និងរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED រចនាបែបស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ចិន ដាក់បង្ហាញអាគុយ EV ថ្មី អាចប្រើប្រាស់បានរហូតដល់ ១៥ឆ្នាំ ឫ ១,៥លានគីឡូម៉ែត្រ

ការពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវអាគុយ EV ថ្មីរបស់ខ្លួនបង្កើតឡើងជាពិសេសដែលមានឈ្មោះថា Tianxing-B សម្រាប់បំពាក់នៅក្នុងឡានក្រុងអគ្គិសនី។

ចំពោះអាគុយ EV ថ្មីនេះ ត្រូវបានប្រកាសដាក់បង្ហាញនៅក្នុងអំឡុងពេលសន្និសីទអនឡាញនៅល្ងាចថ្ងៃសុក្រ។

ក្រុមហ៊ុនមួយនេះបាននិយាយអះអាងថា អាគុយ Tianxing-B (Tectrans B) មានដង់ស៊ីតេថាមពល ១៧៥វ៉ាត់.ម៉ោង/គីឡូក្រាម ដែលជាដង់ស៊ីតេថាមពលមួយដ៏ខ្ពស់បំផុតនៅក្នុងឧស្សាហកម្មរថយន្តក្រុង។ លើសពីនេះទៅទៀតអាគុយ Tianxing-B នឹងមានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១៥ឆ្នាំ ឫ ១,៥លានគីឡូម៉ែត្រ ហើយវានឹងទទទួលបានការធានារយៈពេល ១០ឆ្នាំ ឬ ១លានគីឡូម៉ែត្រ។

សម្រាប់អាគុយ Tianxing-B (Tectrans B) ក៏ទទួលបាននូវការបំពាក់នូវអាវក្រោះការពារទឹក IP69 ផងដែរ ដែលអាចស្ថិតនៅក្រោមទឹកបានរហូតដល់ទៅ ៧២ម៉ោង។

ក្នុងនោះក្រុមហ៊ុន CATL គ្រោងនឹងដាក់ពង្រាយអាគុយ Tianxing-B ថ្មីនេះលើរថយន្តក្រុងចំនួន ៨០ម៉ូដែលផ្សេងៗគ្នា រួមជាមួយដៃគូអតិថិជនរបស់ពួកគេចំនួន ១៣ក្រុមហ៊ុន រួមមាន Dongfeng, Golden Dragon និង Yutong Bus។ ចំណែកការផលិតអាគុយ  Tianxing-B នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសចិន។

គួរឲដឹងថា ក្រុមហ៊ុន CATL មានចំណែកទីផ្សារជិត ៥០ភាគរយ ក្នុងការលក់អាគុយ EV ក្នុងឆ្នាំ២០២៤ នេះ (ខែមករា ដល់ខែសីហា) នៅក្នុងប្រទេសចិន។ ហើយអាគុយ EV របស់ពួកគេបានបំពាក់នៅលើរថយន្តក្រុងអគ្គិសនីជាង ៣៨៥ ០០០ គ្រឿងនៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+