ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ឆ្នាំ ២០២៤ អាប់ដេតថ្មី ប្រើ Hybrid ចេញលក់នៅសហរដ្ឋអាមេរិកតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២៥ ជាមួយការអាប់ដេតថ្មីបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិកមានតម្លៃលក់ចាប់ពី ២៨ ២៩៥ ដុល្លារ ។

Honda Accord ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ២ ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២០៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ មានកម្រិតស៊ីប្រេងខ្ទង់ ៤,៩លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះទទួលបានការឌីស្សាញស្ព័រជាងមុនជាមួយប៉ាណា និងរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED រចនាបែបស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ចិន ដាក់បង្ហាញអាគុយ EV ថ្មី អាចប្រើប្រាស់បានរហូតដល់ ១៥ឆ្នាំ ឫ ១,៥លានគីឡូម៉ែត្រ

ការពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវអាគុយ EV ថ្មីរបស់ខ្លួនបង្កើតឡើងជាពិសេសដែលមានឈ្មោះថា Tianxing-B សម្រាប់បំពាក់នៅក្នុងឡានក្រុងអគ្គិសនី។

ចំពោះអាគុយ EV ថ្មីនេះ ត្រូវបានប្រកាសដាក់បង្ហាញនៅក្នុងអំឡុងពេលសន្និសីទអនឡាញនៅល្ងាចថ្ងៃសុក្រ។

ក្រុមហ៊ុនមួយនេះបាននិយាយអះអាងថា អាគុយ Tianxing-B (Tectrans B) មានដង់ស៊ីតេថាមពល ១៧៥វ៉ាត់.ម៉ោង/គីឡូក្រាម ដែលជាដង់ស៊ីតេថាមពលមួយដ៏ខ្ពស់បំផុតនៅក្នុងឧស្សាហកម្មរថយន្តក្រុង។ លើសពីនេះទៅទៀតអាគុយ Tianxing-B នឹងមានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១៥ឆ្នាំ ឫ ១,៥លានគីឡូម៉ែត្រ ហើយវានឹងទទទួលបានការធានារយៈពេល ១០ឆ្នាំ ឬ ១លានគីឡូម៉ែត្រ។

សម្រាប់អាគុយ Tianxing-B (Tectrans B) ក៏ទទួលបាននូវការបំពាក់នូវអាវក្រោះការពារទឹក IP69 ផងដែរ ដែលអាចស្ថិតនៅក្រោមទឹកបានរហូតដល់ទៅ ៧២ម៉ោង។

ក្នុងនោះក្រុមហ៊ុន CATL គ្រោងនឹងដាក់ពង្រាយអាគុយ Tianxing-B ថ្មីនេះលើរថយន្តក្រុងចំនួន ៨០ម៉ូដែលផ្សេងៗគ្នា រួមជាមួយដៃគូអតិថិជនរបស់ពួកគេចំនួន ១៣ក្រុមហ៊ុន រួមមាន Dongfeng, Golden Dragon និង Yutong Bus។ ចំណែកការផលិតអាគុយ  Tianxing-B នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសចិន។

គួរឲដឹងថា ក្រុមហ៊ុន CATL មានចំណែកទីផ្សារជិត ៥០ភាគរយ ក្នុងការលក់អាគុយ EV ក្នុងឆ្នាំ២០២៤ នេះ (ខែមករា ដល់ខែសីហា) នៅក្នុងប្រទេសចិន។ ហើយអាគុយ EV របស់ពួកគេបានបំពាក់នៅលើរថយន្តក្រុងអគ្គិសនីជាង ៣៨៥ ០០០ គ្រឿងនៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ស៊េរីឆ្នាំ២០២៥ Option ទំនើបញាក់ ប្រើប្រាស់ plug-in hybrid គ្រោងចេញលក់ជាសាកលនៅដើមឆ្នាំក្រោយនេះ

កាលពីពេលថ្មីៗនេះ បើយោងតាមក្រុមហ៊ុន Ford Australia បាននិយាយថា រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៥ នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Plug-in hybrid ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយនេះ។

ចំពោះរថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៥ នឹងដំណើរដោយប្រព័ន្ធ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៣លីត្រ turbocharged ទំហំ ៤សុីឡាំង មានកម្លាំងបាន ២៩៧សេះ និងកម្លាំងរមួល ៤៥២ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ១០០សេះ អាចផលិតកម្លាំងសរុបបានចំនួន ២៧៥ សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១,៨ គីឡូវ៉ាត់ម៉ោង អាចបើកបេបានចម្ងាយ ៤៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង២ e-4WD។

លើសពីនេះទៅទៀត រថយន្តនេះនឹងទទួលបានយ៉ាន់កង់ស្ព័រថ្មីទំហំ ១៨អ៊ីញ, ប៉ាណាថ្មី Honeycomb, កាងការពារថ្មី, ការរចនាតួខ្លួនថ្មី, ចង្កៀងមុខ Matrix LED, ប្រព័ន្ធគ្លប់ថ្មីអាចបត់ផ្ទុកទម្ងន់បានច្រើនជាងមុន, ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ, ប្រព័ន្ធសំឡេង B&O ចំនួន ១០ចំនុច និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២អ៊ីញ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift គ្រោងអស់ជីវិតនៅទីផ្សារប្រទេសជាប់កម្ពុជា

[បរទេស] កាលពីពេលថ្មីៗនេះ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Suzuki នៅទីផ្សារប្រទេសវៀតណាម បានធ្វើការដក Suzuki Swift រួមទាំង Suzuki Ciaz ចេញពីកាតាឡុករបស់ខ្លួន ដែលត្រូវបានគេជឿថា ម៉ូដែលទាំង ២ នេះ នឹងបញ្ឈប់ការលក់នៅទីផ្សារនេះ។

ជាមួយគ្នានេះ អតិថិជនវៀតណាមបច្ចុប្បន្នមានជម្រើសរថយន្តម៉ាក Suzuki មួយចំនួនប៉ុណ្ណោះ រួមមាន Suzuki XL7, Suzuki XL7 Hybrid, Suzuki Ertiga Hybrid និង Suzuki Jimny ប៉ុណ្នោះ ។

គួរបញ្ជាក់ផងដែរថា មុន​នឹង​ត្រូវ​ដកចេញ​ពី​បញ្ជី​រថយន្ត​ដឹក​អ្នក​ដំណើរ​ក្នុង​ទីផ្សារ​វៀតណាម Suzuki Ciaz លក់​បាន​តែ ៨គ្រឿង​ប៉ុណ្ណោះ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ ។ ខណៈ Suzuki Swift មានការលក់បានកើនឡើងចំនួន ៩៨គ្រឿង ក្នុងខែមករា មុនពេលធ្លាក់ចុះជាលំដាប់នៅក្នុងខែបន្ទាប់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ថា ពួកគេបានកាន់កាប់កម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្ត Denza ហើយ

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសថា ពួកគេបានកាន់កាប់កម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្ត Denza ហើយ។

ចំពោះមូលហេតុនៃកាន់កាប់កម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្ត Denza នេះកើតឡើងដោយសារក្រុមហ៊ុន Mercedes Benz ដែលជាដៃគូរសហការណ៏រួមគ្នាមិនមានការចូលរួមក្នុងការបង្កើតម៉ូដែលថ្មីៗ។

គួរឲដឹងថា ក្រុមហ៊ុន Denza ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយក្រុមហ៊ុន BYD និង Mercedes Benz ដែលមានភាគហ៊ុនម្នាក់ ៥០ភាគរយ។ បើគិិតមកទល់ពេលនេះ ក្រុមហ៊ុន BYD បានកាន់កាប់ភាគហ៊ុនរហូតដល់ ១០០ភាគរយ ទៅហើយ ដែលកាលពីខែធ្នូ ឆ្នាំ២០២១ ពួកគេបានកាន់កាប់ភាគហ៊ុនប្រមាណ ៩០ភាគរយ នឹងបានប្រកាសចេញរថយន្តម៉ូដែលថ្មីៗជាច្រើនដូចជា Denza D9 MPV, N7 និង N8 SUV ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Honda CR-V មកពីក្រុមហ៊ុន Chery មានតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Chery Tiggo 8 Pro ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៦ ៩០២ ដុល្លារ ដល់ ២១ ៦៩៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery Tiggo 8 Pro ដំណើរការដោយម៉ាស៊ីន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

សម្រាប់ផ្នែកខាងក្រៅត្រូវបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen ទំហំ ២៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់គ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Honda City ស៊េរីឆ្នាំ២០២៤ ប្រភេទ Special Edition ជាមួយតម្លៃលក់ចាប់ពី ២២ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។

រថយន្ត Honda City ស៊េរីឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៩ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។

ចំពោះនៅផ្នែកខាងក្នុងវិញ និងផ្នែកខាងក្រៅ ត្រូវបានឌីស្សាញកាន់តែស្ព័រជាងមុនដោយបំពាក់ជាមួយកញ្ជប់គ្រឿងតុបតែង Modulo រួមមានប៉ាណាមុខ កាងមុខ-ក្រោយថ្មី spoiler ព្រមទាំងថាសកង់ស្ព័រទំហំ ១៥-១៦អ៉ីញថ្មី ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអឡិចត្រូនិច ជាមួយមុខងារ Auto Hold។ លើសពីនេះ រថយន្តនេះក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Honda SENSING safety system ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ជាក្រុមហ៊ុនផលិតរថយន្តមានបុគ្គលិកច្រើនជាងគេលើលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គឺជាក្រុមហ៊ុនរថយន្តដែលមានបុគ្គលិកច្រើនជាងគេលើពិភពលោក ដោយបច្ចុប្បន្នមានបុគ្គលិកសរុបជិត ១១០ ០០០ នាក់ស្ថិតនៅក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនយក្យរបស់ប្រទេសចិននេះ ។

សម្រាប់ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់អាទិភាពដល់ការបង្កើតការងារ ជាពិសេសសម្រាប់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ខណៈដែលសេដ្ឋកិច្ចកំពុងជួបការលំបាក។

ជាមួយគ្នាេនះ លោក Li Yunfei នាយកគ្រប់គ្រងទូទៅរបស់ BYD ទទួលបន្ទុកផ្នែកម៉ាកយីហោ និងទំនាក់ទំនងសាធារណៈ បានសរសេរនៅលើគណនី Weibo របស់ខ្លួនថា ចំនួនបុគ្គលិកសរុបបានកើនឡើង ៥,៨% ចាប់តាំងពីចុងខែសីហា ដែលធ្វើឲ្យ BYD ក្លាយជានិយោជកធំជាងគេក្នុងចំណោមក្រុមហ៊ុននៅលើផ្សារហ៊ុនចិន។

លោក Li បានបន្ថែមថា ជាមួយនឹងបុគ្គលិកផ្នែកបច្ចេកវិទ្យា ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ជិត ១១០ ០០០ នាក់ BYD គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកដោយចំនួនបុគ្គលិក R&D ក្នុងនោះមាននិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យជិត ៥០ ០០០នាក់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xforce ឈរកំពូលតារាងក្នុងនាមជាអ្នកដាច់ជាងគេលើកដំបូង

[បរទេស] ការលក់រថយន្ត Mitsubishi Xforce ក្នុងខែសីហា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម បានធ្វើឲ្យក្រុមហ៊ុន Mitsubishi ក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសនេះជាលើកដំបូង ខណៈ VinFast VF 5 ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីលក់ដាច់ជាងគេ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ម៉ូដែល ដែលលក់ដាច់ជាងក្នុងខែសីហា នៅទីផ្សារប្រទេសវៀតណាម៖

១០) Hyundai Creta លក់បានចំនួនសរុប ៦១៣ គ្រឿង

៩) Ford Everest លក់បានចំនួនសរុប ៨១២ គ្រឿង

៨) Toyota Yaris Cross លក់បានចំនួនសរុប ៩២៧ គ្រឿង

៧) Hyundai Accent លក់បានចំនួនសរុប ៩៣៧ គ្រឿង

៦) Mitsubishi Xpander លក់បានចំនួនសរុប ១០០៣ គ្រឿង

៥) Toyota Vios លក់បានចំនួនសរុប ១០១០ គ្រឿង

៤) Mazda CX-5 លក់បានចំនួនសរុប ១០៧០ គ្រឿង

៣) Ford Ranger លក់បានចំនួនសរុប ១២៧៤ គ្រឿង

២) Vinfast VF5 លក់បានចំនួនសរុប ២២០០ គ្រឿង

១) Mitsubishi Xforce លក់បានចំនួនសរុប ២៥០៤ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានក្រុមហ៊ុន Chery ប្រើ PHEV មួយនេះ ១០០គីឡូម៉ែត្រ ស៊ីសាំង ១លីត្រ ឯតម្លៃតែ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Tiggo 7 Sport ស៊េរីថ្មីចុងក្រោយ ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery Tiggo 7 Sport ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ ប្រភេទ dual-clutch
  • ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ ប្រភេទ dual-clutch មានកម្រិតស៊ីប្រេងខ្ទង់ ១,២៧ លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ Chery Tiggo 7 Sport មានប៉ាណាមុខរាងជាសំណាញ់ពណ៌ខ្មៅ ជាប់ជាមួយចង្កៀងមុខ LED ស្រដៀងគ្នាទៅនឹងរថយន្ត Range Rover Evoque ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។ ខណៈ ផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+