[ទីផ្សារបរទេស] កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនដៃគូសហការណ៏ផលិតរថយន្ត GAC-Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Integra សេរីថ្មី ដែលផលិតឡើងយ៉ាងពិសេសសម្រាប់ទីផ្សារប្រទេសចិន មានចំនួនកំណត់ ជាមួយតម្លៃចាប់ពីខ្ទង់ ១៨ ០០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ។

រថយន្ត Honda Integra ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៨០សេះ និងម៉ាសុីន e:HEV ២,០លីត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខស្តង់ដារ ៕

សម្រាប់ការឌីស្សាញនៃរថយន្ត Honda Integra មានការឌីស្សាញបែបស្ព័រ ពណ៌ក្រហម ស ខ្មៅ ដោយភ្ជាប់មកជាមួយប៉ាណាបែបសំបុកឃ្មុំ ជាមួយចង្កៀងខាងមុខប្រភេទ LED ព្រមទាំងបំពាក់ដោយថាសកង់រចនាថ្មីបែបស្ព័រ។ រីឯផ្នែកខាងក្នុងទទួលបានការរចនាពណ៌ក្រហម និងពណ៌ខ្មៅ ព្រមទាំងទទួលបានប្រព័ន្ធសម្លេង Bose ចំនួន ១២ គ្រាប់ផងដែរ។
គួរឲដឹងផងថា រថយន្ត Honda Integra ត្រូវបានក្រុមហ៊ុន GAC-Honda ដាក់បង្ហាញដំបូងនៅក្នុងឆ្នាំ២០២១។


























យុទ្ធសាស្ត្រនេះ គឺជាគម្រោងផែនការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាវិនិយោគ (BOI) ដែលផ្តល់ឲក្រុមហ៊ុនវិនិយោគទទួលបានអត្ដប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយពន្ធនាំចូលលើគ្រឿងម៉ាស៊ីន និងពន្ធផ្សេងៗទៀត(ច្រើន)។ លើសពីនេះ រដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់ ក៏បានដាក់ចេញនូវវិធានការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី និងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់រថយន្តកូនកាត់ថែមទៀតផង។













