ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ម៉ូដែលពិសេស Mitsubishi Triton Black Edition ចេញលក់ជាផ្លូវការនៅថៃ តម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញជាផ្លូវការនៅភីកអាប់ Mitsubishi Triton Black Edition ថ្មី ជាមួយតម្លៃលក់ចាប់ពី ២៨ ២៨១ ដុល្លារសម្រាប់ទីផ្សាររបស់ខ្លួន ។

Mitsubishi Triton Black Edition ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ ។

ភីកអាប់នេះ ត្រូវបានតុបតែងជាមួយតួខ្លួនខាងក្រៅពណ៌ខ្មៅ ដោយផ្នែកខាងមុខនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងឈ្នាន់ចំហៀងធ្វើពី Titanium ពណ៌ខ្មៅជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហម ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងកញ្ចក់ការពារពន្លឺ UV ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Nevo E07 ប្រើអគ្គិសនីសុទ្ធ ត្រៀមចេញលក់ជាផ្លូវការក្នុងប្រទេសចិននៅចុងឆ្នាំនេះ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Changan Nevo E07 ប្រភេទ SUV អគ្គិសនី ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ(ខែតុលា) ជាមួយតម្លៃលក់ខ្ទង់ ៤១ ៣០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan’s SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ និងម៉ូទ័រអគ្គិសនី ២ ប៉ុង ២ អាចផលិតកម្លាំងបាន ៣៣៨ និង ៥២៦ សេះ។ គួរបញ្ជាក់ផងថា រថយន្តអាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤ វិនាទី សម្រាប់ ប៉ុង ២ និងមាន top-speed ២១០ គីឡូម៉ែត្រ/ម៉ោង ប៉ុន្តែព័ត៌មានច្បាស់ការផ្សេងទៀតមានតែរង់ចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយរចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២០ ដល់ ២១ អ៊ីញ និងគ្លប់ខាងក្រោយដ៏ធំអាចបើកបិតដូចជារថយន្តភីកអាប់។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជារទំហំ ១៥,៤ អ៊ីញ អេក្រង់លើកញ្ជក់ ប្រព័ន្ធសម្លេង ១៨​ ចំនុច មុខងារកៅផ្សេងៗជាច្រើន និងអំពូល ambient lighting ២៥៦ ពណ៌៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អគារតាំងបង្ហាញ និងលក់រថយន្តផ្លូវការរថយន្តប្រណិត Zeekr មានវត្តមាននៅកម្ពុជាផ្លូវការហើយ!

[ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤] មជ្ឈមណ្ឌលអគារតាំងបង្ហាញរថយន្តអគ្គិសនីប្រណិតថ្មីសន្លាងរបស់រថយន្ត Zeekr បានបង្ហាញវត្តមាននៅកម្ពុជាជាផ្លូវការហើយ។ ក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Zeekr KH ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន OneRoad Group បានធ្វើការបើកដំណើរការ និងសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងលក់រថយន្តអគ្គិសនីប្រណិតរបស់ខ្លួន ក្រោមអធិបតីចូលរួមពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងគណ:គ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន Zeekr KH គ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

ចំពោះអគារតាំងបង្ហាញ និងលក់រថយន្តប្រណិត Zeekr នេះមានទីតាំងស្ថិតនៅលើបណ្តោយមហាវិថីព្រះមុនីវង្ស អគារលេខ757, ផ្លូវលេខ93 កែងផ្លូវលេខ432, ភូមិ3, សង្កាត់បឹងត្របែក, ខណ្ឌចំការមន, រាជធានីភ្នំពេញ។ 

បន្ថែមពីនេះមាននូវជម្រើសម៉ូឌែលរថយន្តអគ្គិសនីប្រណិតៗសម្រាប់ជ្រើសចំនួន ៤ម៉ូឌែល ដែលម៉ូឌែលនីមួយៗទទួលបាននូវចំណាត់ថ្នាក់សុវត្តិភាពផ្កាយ៥ ពីស្ថាប័នអឺរ៉ុប Euro NCAP

  • រថយន្តអគ្គិសនីប្រណិត Zeekr 001 ជារថយន្តប្រភេទ Sedan ដោយរថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៥៨០ ដល់ ៦២០គីឡូម៉ែត្រ(យោងតាម WLTC) និងមានតម្លៃចាប់ពី​ខ្ទង់ ៧ម៉ឺនដុល្លារឡើងទៅ។

  • រថយន្តអគ្គិសនីប្រណិត Zeekr 007 ជារថយន្តប្រភេទ Sedan ដូចនឹង 001 ផងដែរ រថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៦៨៨ ដល់ ៨៧០គីឡូម៉ែត្រ(យោងតាម WLTC) និងមានតម្លៃចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារឡើងទៅ។

  • រថយន្តប្រណិត Zeekr X ជារថយន្តប្រភេទ Compact SUV រថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៤២០ ដល់ ៤៤០គីឡូម៉ែត្រ(យោងតាម WLTC) និងមានតម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារឡើងទៅ។

  • រថយន្តប្រណិត Zeekr 009 ប្រភេទ MPV ជម្រើសសម្រាប់អ្នកមានសមាជិកបានច្រើន និងភ្ជាប់មកជាមួយប្រណិតភាព រួមទាំងអាចបើកបរបានឆ្ងាយ ដោយរថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៧០២ ដល់ ៨២២គីឡូម៉ែត្រ(យោងតាម WLTC) និងមានតម្លៃចាប់ពីខ្ទង់ ១២ម៉ឺនដុល្លារឡើងទៅ។

 

លើសពីនេះ នៅពេលប្អូនទិញរថយន្ត Zeekr បងប្អូននឹងទទួលបាននូវការធានាពីក្រុមហ៊ុន Zeekr KH រយ:ពេល ៨ឆ្នាំឬ ១៦ម៉ឺនគីឡូម៉ែត្រ និងផ្តល់ជូនឥតគិតថ្លៃនូវឧបករណ៍សាកចល័ត ឧបករណ៍សាកនៅផ្ទះ និងការតម្លើងជូនដោយឥតគិតថ្លៃផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងទៅកាន់

  • Facebook Page: Zeekr KH
  • Tel: 010 777 908
  • ទីតាំង:  អគារលេខ757, ផ្លូវលេខ93 (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ432, ភូមិ3, សង្កាត់បឹងត្របែក, ខណ្ឌចំការមន, រាជធានីភ្នំពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Dolphin Mini ស៊េរីឆ្នាំ២០២៥ តម្លៃខ្ទង់ ១មុឺនដុល្លារ នៅចិន សាកម្តងជិះបាន ៤០០ គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី BYD Seagull (Dolphin Mini) ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី ០៨ ខែសីហា ខាងមុខនេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដោយបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ទទួលបានជម្រើសអាគុយចំនួន ២ រួមមានអាគុយទំហំ ៣០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៥ គីឡូម៉ែត្រ និងអាគុយទំហំ ៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការចនាផ្នែកខាងក្រៅ រថយន្តនេះទទួលប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED មុខងារបើក-បិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមជាមួយ spoiler ខាងក្រោយដ៏ប្លែក។

ខណៈនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជិថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ ឧបករណ៍បំពងសំឡេង ៤ ចំនុច និងកាម៉េរ៉ា ៣៦០ ដឺក្រេ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Tucson ឆ្នាំ ២០២៥ មុខមាត់ថ្មី មានទាំងជម្រើស hybrid ចេញលក់នៅអាមេរិកតម្លៃជិត ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅជាផ្លូវការនៅរថយន្ត Hyundai Tucson ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ២៨ ៣៥៥ ដុល្លារ ដល់ ៤៧ ០៩០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Tucson ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ជាស្តង់ដរា
  • ប្រព័ន្ធកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣១ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១,៤៩ គីឡូវ៉ាត់ម៉ោង និងប្រអប់លេខអូតូ ៦ វគ្គ
  • ប្រព័ន្ធកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១៣,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣ គីឡូម៉ែត្រដោយថាមពលអគ្គិសនី ។

សម្រាប់ផ្នែកខាងក្រៅរបស់ Hyundai Tucson ទទួលបានប៉ាណាមុខឌីស្សាញថ្មី រួមទាំងអំពូលបំភ្លឺពេលថ្ងៃ ក៏ដូចជាថាសកង់ស្ព័រថ្មី និងផ្នែកខាងក្រោយថ្មីផងដែរ ។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅផ្នែកខាងក្នុង ដោយបំពាក់អេក្រង់ភ្លោះរួបបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញថ្មី ក៏ដូចជាចង្កូតថ្មី កុងសូលកណ្តាលដែលបានកែលម្អ និងមួយចំនួនច្រើនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Exeed Exlantix ES ឆ្នាំ២០២៥ សាកម្តងជិះបាន ៧០០ គីឡូជាង ឯតម្លៃខ្ទង់់ ២មុឺនជាងនៅចិន

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Chery Exeed Exlantix ES សេរ៊ីឆ្នាំ២០២៥ ជាប្រភេទរថយន្ត sedans ជាមួយតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ដល់ ៤៣ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែសីហានេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កំពស់ ១ ៤៨៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានពណ៌តួខ្លួនចំនួន ៤ រួមមាន Morning Red, Aurora Purple, Fjord Blue និង Galaxy Blue និងមានការរចនាប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ៕

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសជាច្រើនរួមមាន៖

  • ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ rear-wheel drive ផលិតកម្លាំងបាន ២៣០ គីឡូវ៉ាត់ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ four-wheel drive ផលិតកម្លាំងបាន ៣៥៣ គីឡូវ៉ាត់ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧ និង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៦០៥- ៧១០ គីឡូម៉ែត្រ នៅសាកថ្មពេញម្តង។

គួរបញ្ជាក់ផងថាសម្រាប់ប្រព័ន្ធថាមពលខាងលើនេះត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០-៨០ ភាគរយចំណាយពេល ៩ នាទី និងរត់ស្ទុះពី ០-100 គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៩ វិនាទី និងមាន top-speed ២១០ គីឡូម៉ែត្រ/ម៉ោង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ LCD ទំហំ ៨,២ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ និងអេក្រង់លើកញ្ជក់ ក៏ដូចជាមុខងារ​ Lion AI voice assistant, WiFi, mobile phone remote control, OTA updates និងពោងសុវត្ថោភាពចំនួន៧, ប្រព័ន្ធspeakers ២៣ គ្រាប់, កន្លែងសាកថ្មឥតខ្សែចំនួន២ និិងប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតផងដែររួមមាន  កាម៉េរ៉ា ៣៦០ ដឺក្រេ ចំនួន ១០ គ្រាប់ និងរ៉ាដា ១២ គ្រាប់ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi SU7 Ultra ផលិតកម្លាំងបាន 1,600 hp ប្រើម៉ូទ័រ V8 បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការដាក់បង្ហាញចេញនូវគូរូរថយន្ត Xiaomi SU7 Ultra ប្រភេទ sedan ទ្វារ ៤ នៅក្នុងប្រទេសចិន ដែលមានកម្លាំងខ្លាំងជាងរថយន្ត Bugatti Chiron ទៅទៀត។

រថយន្ត Xiaomi SU7 Ultra នេះប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ២ ០៦៤ ម.ម កំពស់ ១ ៤០៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ពោលគឺ V8 ចំនួន ២ និង V6 ចំនួន ១ ដែលផ្តល់ថាមពលសរុប ១ ៥៤៨ សេះ ផ្គួបជាមួយអាគុយ Qilin 2.0 high-power battery ទំហំ 897V charging និង 5.2C charge rate អាចសាកមួយពេញប្រើពេលតិចជាង ១២ នាទី។

គួរបញ្ជាក់ផងថា ចំពោះម៉ាសុីន HyperEngine V8s មានល្បឿនអតិបរមា 27,200 rpm ផលិតកម្លាំងបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៣៥ ញ៉ូតុនម៉ែត្រ។ លើសពីនេះទៅទៀត Xiaomi SU7 Ultra ត្រូវបានបំពាក់ដោយហ្វ្រាំង AP Racing calipers – 6-piston forged calipers នៅផ្នែកខាងមុខ និងខាងក្រោយ។

រថយន្តនេះអាចស្ទុះពីល្បឿន 0-100km/h ប្រើពេលខ្ទង់ ១,៩៧ វិនាទី, 0-200km/h ប្រើពេលត្រឹមតែ ៥,៩៧ វិនាទី និងអាចបង្កើនល្បឿនដល់ 300km/h ត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ ។ សម្រាប់ Top-speed វិញគឺ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថយន្តមានទម្ងន់ត្រឹមតែ ១ ៩០០ គីឡូក្រាមប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនឥណ្ឌា សាកភ្លើងម្តងជិះបាន ៥០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ២មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មី Tata Curvv ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនចំហេះក្នុង និងអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសឥណ្ឌា មានតម្លៃខ្ទង់ ២៣ ៩០៥ ដុល្លារឡើងទៅ ។

Tata Curvv ផលិតឡើងនៅលើគ្រោងឆ្អឹង Tata Gen 2 architecture អាចប្រើប្រាស់ម៉ាស៊ីនដូចគ្នាទៅនឹងរថយន្ត Tata Nexon គឺម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ខណៈម៉ូដែលអគ្គិសនីសុទ្ធ រំពឹងថាផ្តល់ជម្រើសអាគុយដែលអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ទៅលើម៉ូដែលថ្មីនេះ រួមមានចង្កៀងមុខ Full-LED បានរចនាឡើងវិញ ខណៈភាពខុសគ្នារវាងម៉ូដែលចំហេះក្នុង និងអគ្គិសនីសុទ្ធ គឺប៉ាណាមុខ កន្លែងសាកថ្ម រួមទាំងឡូហ្គោអក្សរ EV ។

ចំពោះនៅផ្នែកខាងក្នុង ក្រុមហ៊ុនផលិតរបស់ប្រទេសឥណ្ឌានេះមិនទាន់បង្ហាញរូបភាពនៅឡើយទេ ប៉ុន្តែយោងយាមគេទំព័រ AutoCar India បានឲ្យដឹងថា នៅលើតាប្លូមានបំ​ពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti QX60 សេរ៊ីឆ្នាំ២០២៥ អាប់ឌែតប្រើម៉ាសុីនថ្មីជំនួស V6 ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត  Infiniti បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Infiniti QX60 សេរ៊ីឆ្នាំ២០២៥ ដោយផ្តល់ប្រព័ន្ធម៉ាសុីនថ្មី ជាមួយតម្លៃលក់ចាប់ពី ៥០ ២០០ ដុល្លារ ដល់ ៦៦​ ០០០ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ សុីឡាំង របសរថយន្ត QX50 និង QX55 ផលិតម្លាំងបានចំនួន ២៦៨ សេះ និងកម្លាំងរមួល ៣៨៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប៉ុង ១ FWD  ប៉ុង ២ AWD ជាស្តង់ដារ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះទទួលបានប៉ាណាមុខមួយផ្ទាំងធំអបដោយចង្កៀងមុខ-ក្រោយ LED ទ្វារដៃ flush-door ដំបូលដែក និងថាសកង់ស្ព័រ ១៧ ដល់ ២០ អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Android Auto, Apple CarPlay និង SiriusXM radio ឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធរបស់ Suzuki ផលិតរួមគ្នាជាមួយ Toyota បង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគរូរថយន្តអគ្គិសនីសុទ្ធ Suzuki eVX Concept នៅឯពិព័រណ៌រថយន្ត GIIAS 2024 នឹងគ្រោងចេញលក់នៅឆ្នាំ ២០២៥ ។

Suzuki eVX Concept ត្រូវបានដាក់បង្ហាញចេញដំបូងនៅក្នុងខែមករា ឆ្នាំ ២០២៣ ផលិតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុន Suzuku និង Toyota ត្រូវស្ថិតនៅជាគំរូក្រោមលេខកូដ YY8 ដែលជារថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម ដែលរចនាឡើងឲ្យឈ្មោះថា “Emotional Versatile Cruiser” ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែល​មានតម្លៃសមរម្យ​នៅក្នុងប្រទេស​ឥណ្ឌា ។

សម្រាប់គំរូរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម, ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា ’Safe battery technology’ ទំហំ ៦០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ នៅពេលសាកពេញម្តងនេះបើយោងតាមការតេស្តចេញពី MIDC ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះ មិនទាន់បង្ហាញទៀតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+