ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu ចេញឡាន D-Max ថ្មីសម្រាប់ off-road ចូលព្រៃ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្ត Isuzu D-Max Mudmaster នៅចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចាប់ពី ៤៧ ១០០ ដុល្លារ ដល់ ៤៩ ៧០០ ដុល្លារ។

ភីកអាប់នេះដ៏ពិសេសនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ១,៩ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៦២ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្គ ប្រើប្រាស់ប៉ុង ២ 4-wheel drive និងមានប្រព័ន្ធចាក់សោរប៉ុងជាស្តង់ដារ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅទទួលបានចំណុចលេចធ្លោជាច្រើនរួមមាន ដំបូលខាងក្រោយ ដំបូលប្រក់ អំពូល LED  របាំងដែក​ការពារ​ផ្នែក​ខាង​ក្រោម កញ្ចក់​ការពារ​ខ្យល់ ឡូហ្គូលអក្សរ Isuzu ពណ៌​ស និង​ឡូហ្គូលអក្សរ Mudmaster នៅ​សងខាង។ លើសពីនេះទៅទៀត Isuzu D-Max Mudmaster បានប្រើប្រាស់យ៉ាន់កង់ស្ព័រ Hurricane ទំហំ ២០ អ៊ីញ ព្រមទាំងសំបកកង់ Toyo Open Country A/T III រួមជាមួយការអាប់ឌែតដំឡើងកម្ពស់បាតក្រោម ៤៥ ម.ម ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកម្រាលជើងថ្មីធ្វើពីកៅស៊ូ អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ដែលដូចគ្នាទៅនឹង V-Cross អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងទទួលបានការអាប់ឌែតកៅអីបន្តិចបន្តួតជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 7X សាក ១៥នាទី ជិះបាន ៥០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារជាងនៅចិន

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន Geely បានធ្វើការដាក់លក់ជាផ្លូវការនូវរថយន្ត Zeekr 7X ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៤៨ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦៥៦ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៩២៥ ម.ម ព្រមទាំងទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖

  • ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៤១៦ សេះ
  • ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៦៣៦ សេះ

គួរបញ្ចាក់ផងថា សម្រាប់ជម្រើសអាគុយរបស់របស់រថយន្តនេះមាន ២ ជម្រើសរួមមានទំហំ ៧៥ និង ១០០ គីឡូវ៉ាតម៉ោង​ អាចបើកបរបានចម្ងាយពី ៥០០ ទៅ ៦៩០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយអាចជិះបាន ៥០០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកភ្លើងត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែបស្ព័រដោយមានបា៉ណាមុខបិទជិត ​ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ ផងដែរ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គុណសម្បត្តិដ៏មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនរថយន្តថ្មីដែលមានមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំនិងជួសជុលផ្ទាល់ខ្លួន

ការទិញរថយន្តថ្មីពីក្រុមហ៊ុនដែលមិនមានមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំផ្ទាល់ខ្លួន អាចនឹងនាំឱ្យមានបញ្ហាប្រឈមជាច្រើន រួមនឹងភាពមិនមានទំនុកចិត្តផ្សេងៗដល់ម្ចាស់រថយន្ត។ ការដែលគ្មានមជ្ឈមណ្ឌលផ្តល់សេវាកម្មផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន គឺធ្វើឱ្យអតិថិជនប្រឈមបញ្ហាជាច្រើនដែលពាក់ព័ន្ធទៅនឹងការថែទាំរថយន្ត, ការជួសជុល, កង្វះខាតគ្រឿងបន្លាស់ និងផ្តល់នូវបទពិសោធន៏មិនល្អដល់ម្ចាស់រថយន្តជាដើម។ ដូច្នេះនៅក្នុងទីផ្សារឧស្សាហកម្មរថយន្តថ្មីដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននេះ អតិថិជនគួរតែជ្រើសរើសក្រុមហ៊ុនរថយន្តណាដែលមានមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំផ្ទាល់ខ្លួន។ ហើយចំណុចជោគជ័យរបស់ក្រុមហ៊ុនរថយន្តនិមួយៗ គឺមិនត្រឹមតែមានការរចនារថយន្តប្រកបដោយភាពច្នៃប្រឌិត និងការបំពាក់បច្ចេកវិទ្យាទំនើបៗនោះទេ ក៏ប៉ុន្តែពួកគេត្រូវតែផ្តល់តួនាទីដ៏សំខាន់មួយគឺ មានមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំផ្ទាល់ខ្លួនដែលអាចបម្រើអតិថិជនបានល្អនិងមានទំនុកចិត្ត។

 

ម៉ាករថយន្តល្បីៗជាច្រើនដូចជាម៉ាក MG បានបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះ ដោយពួកគេបានស្វែងយល់ពីគុណតម្លៃនៃការបង្កើតមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តដោយផ្ទាល់ពីក្រុមហ៊ុនដើម្បីផ្ដល់សេវាកម្មងាយស្រួលនិងមានទំនុកចិត្ត។ ក្រុមហ៊ុន MG បានសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានិងនៅពិភពលោក ដោយផ្តល់នូវភាពស្មោះត្រង់ដល់អតិថិជនរបស់ខ្លួនតាមរយៈសេវាកម្មល្អ និងលក់រថយន្តដែលមានគុណភាពខ្ពស់។ ការមានមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំផ្ទាល់ខ្លួនបានផ្តល់នូវការគ្រប់គ្រងយ៉ាងល្អសម្រាប់ MG ក្នុងការធានានូវសេវាកម្មថែទាំនិងជួសជុលរថយន្តបានត្រឹមត្រូវស្តង់ដារ។ តាមរយៈសេវាកម្មដែលអាចទុកចិត្តបាន មានប្រសិទ្ធភាពខ្ពស់ និងគុណភាពនៃផ្នែកសេវាកម្ម បានធ្វើឱ្យយីហោ MG ដក់ជាប់ក្នុងដួងចិត្តអតិថិជនគ្រប់គ្នានិងជម្រុញឱ្យមានទំនុកចិត្តកាន់តែខ្លាំង។ ការវិនិយោគដ៏ធំជាបន្តបន្ទាប់របស់ MG គឺពង្រីកនូវមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្ត ដែលបច្ចុប្បន្ននេះក្រុមហ៊ុន MG មានមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ខ្លួនចំនួន ៣ សាខាដូចជា៖ MG ទឹកថ្លា, MG សៀមរាប និងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅខេត្តបាត់ដំបង។

ប្រសិនបើក្រុមហ៊ុនលក់រថយន្តមិនមានមជ្ឈមណ្ឌលសេវាកម្មជួសជុលផ្ទាល់ខ្លួនទេ នោះភាគច្រើនគេតែងតែពឹងផ្អែកលើអ្នកផ្តល់សេវាភាគីទីបីដើម្បីថែទាំនិងជួសជុលរថយន្តរបស់អ្នក។ បញ្ហាទាំងនោះអាចនាំឱ្យមានគុណភាពសេវាកម្មមិនស៊ីសង្វាក់គ្នា ដោយសារជាងជួសជុលរថយន្តនៅយាន្តដ្ឋានខាងក្រៅមួយចំនួនប្រហែលជាមិនសូវមានជំនាញច្បាស់លាស់លើរថយន្តថ្មីដែលអ្នកកំពុងប្រើប្រាស់។ ប៉ុន្តែមជ្ឈមណ្ឌលសេវាកម្មរថយន្ត MG បានផ្តល់នូវជាងជំនាញពិតប្រាកដ និងការវិនិច្ឆ័យកំហូចបានច្បាស់ល្អពីអ្នកបច្ចេកទេសអាជីពដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីរោងចក្រផ្ទាល់។ មជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តរបស់ពួកគេត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារ អមនឹងឧបករណ៍វិនិច្ឆ័យកំហូចទំនើបចុងក្រោយបំផុតដែលត្រូវបានរចនាឡើងសម្រាប់តែរថយន្ត MG ប៉ុណ្ណោះ។ លក្ខណៈពិសេសទាំងនេះបានអនុញ្ញាតឱ្យជាងជំនាញកំណត់បាននូវអត្តសញ្ញាណច្បាស់លាស់នៃបញ្ហាឬកំហូច និងធានាបានថាការជួសជុលត្រឹមត្រូវតាមស្តង់ដារតាំងពីការត្រួតពិនិត្យលើកដំបូង។ លើសពីនេះទៀត ក្រុមហ៊ុន MG ផ្តល់ជូននូវគ្រឿងបន្លាស់សុទ្ធពិតប្រាកដដែលមានប្រភពផ្ទាល់ចេញពីរោងចក្រផលិតរថយន្ត និងធានានូវគុណភាពល្អ ដែលអាចជំនួយឱ្យរថយន្តរបស់អ្នកប្រើប្រាស់បានយូរ និងបង្កើនដំណើរការបើកបរបានយ៉ាងល្អ។ MG ក៏ផ្តល់នូវការធានាគុណភាពលើគ្រឿងបន្លាស់របស់ពួកគេរយៈពេល ១ ឆ្នាំ ឬ ២០ ០០០ គីឡូម៉ែត្រផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញបច្ចេកទេសនិងបុគ្គលិករបស់ក្រុមហ៊ុន MG ត្រូវបានបណ្តុះបណ្តាលជាពិសេសពីរោងចក្រផ្ទាល់ ដើម្បីបង្កើនចំណេះដឹងស៊ីជម្រៅខ្លាំងអំពីរថយន្ត MG ទាំងរថយន្តប្រភេទសាំង​ និងរថយន្តអគ្គិសនី។ ការបណ្តុះបណ្តាលជំនាញឯកទេសទាំងនេះបានធានាថាជាងពួកគេគឺមានចំណេះដឹងទូលំទូលាយអំពីបច្ចេកវិទ្យា និងរបៀបក្នុងការថែទាំជួសជុលរថយន្ត MG ពួកគេ។ ជាលទ្ធផល ពួកគេអាចធ្វើការវិនិច្ឆ័យកំហូច និងដោះស្រាយបញ្ហានានាបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើប្រៀបធៀបទៅនឹងជាងមេកានិចទូទៅ។ ដូច្នេះ ការដែលមានជាងជំនាញច្បាស់លាស់ក្នុងការជួសជុលរថយន្តថ្មី គឺមិនត្រឹមតែបង្កើនគុណភាពនៃផ្នែកសេវាកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយថវិការ និងចំណេញពេលវេលាដល់អតិថិជនផងដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើក្រុមហ៊ុនរថយន្តដែលមិនមានមជ្ឈមណ្ឌលជួសជុលផ្ទាល់ខ្លួនទេ គឺពិតជាផលលំបាកក្នុងការស្នើសុំលើការធានាគ្រឿងបន្លាស់ពេលដែលរថយន្តមានបញ្ហា។ ដោយសារតែអ្នកយានដ្ឋានសេវាភាគីទីបីគឺមិនត្រូវបានអនុញ្ញាតឬផ្តល់សិទ្ធក្នុង ការជួសជុលឬស្នើរផ្ទាល់ទៅកាន់រោងចក្រលើការធានារថយន្តនោះទេ។ ហេតុនេះហើយវាអាចពន្យារពេលដល់ការជួសជុលរថយន្ត និងបង្កើតបញ្ហាបន្ថែមសម្រាប់ម្ចាស់រថយន្ត។ ដូច្នេះ ក្រុមហ៊ុនដែលមានមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ខ្លួនអាចសម្រួល ឬដោះស្រាយបញ្ហាទាំងអស់នោះបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

ខណៈដែលមានម៉ាករថយន្តថ្មីមួយចំនួននៅក្នុងប្រទេសកម្ពុជាក៏មិនទាន់មានមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ខ្លួននៅឡើយទេ ដូច្នេះហើយនៅពេលដែលអ្នកទិញរថយន្តថ្មីដែលគ្មានមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ខ្លួននឹងអាចនាំឱ្យមានបញ្ហាប្រឈមជាច្រើនរួមមាន៖គុណភាពសេវាកម្មមិនស៊ីសង្វាក់គ្នា, កង្វះចំណេះដឹងឯកទេសរថយន្ត, ប្រឈមនឹងការប្រើប្រាស់គ្រឿងបម្លាស់មិនសុទ្ធ, ផ្តល់នូវភាពរអាក់រអួលមិនប្រក្រតីពេលរថយន្តមានបញ្ហា, ផ្តល់ការលំបាកជាមួយនឹងការធានាគុណភាព និងធ្វើឱ្យតម្លៃលក់ចេញបន្តធ្លាក់ចុះ។ បញ្ហាទាំងនេះបានបង្ហាញពីសារៈសំខាន់នៃក្រុមហ៊ុនរថយន្តថ្មី ដែលមានមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ខ្លួន ដើម្បីផ្តល់នូវការថែទាំ និងជួសជុលប្រកបដោយគុណភាព ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តបំផុត។ សរុបមក តាមរយៈការបណ្តាក់ទុនជាច្រើនលើផ្នែកសេវាកម្មផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនរថយន្តថ្មីដូចជាក្រុមហ៊ុន MG Cambodia អាចបង្កើនការពេញចិត្តដល់អតិថិជន, បង្កើនទំនុកចិត្ត និងធានាបាននូវបទពិសោធន៍ល្អដល់អតិថិជនរបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធ Zeekr 009 ស៊េរីថ្មីចុងក្រោយ ទទួលបានកក់មុន ២ពាន់គ្រឿង បន្ទាប់ពីចេញលក់បាន ៣ថ្ងៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសទាក់ទងទៅនឹងរថយន្តប្រភេទ MPV អគ្គិសនីសុទ្ធម៉ូដែល Zeekr 009 ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ៦០ ៣៥០ ដុល្លារ ដល់ ៦៤ ៥០០ ដុល្លារ ទទួលបានការកក់ទុកមុន ២០០០ គ្រឿងក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីដាក់បញ្ចេញលក់ជាផ្លូវការ ។

Zeekr 009 ថ្មី មានប្រវែងតួខ្លួនសរុប ៥ ២១៧ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨១២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម,ម ជាប្រភេទ MPV ខ្នាំធំមានកៅអី ៦ ដល់កៅអីនៅខាងក្នុង។ លើសពីនេះ ត្រូវបានភ្ជាប់មកជាស្តង់ដារជាមួយនឹងប្រព័ន្ធ 800V high-voltage និងកញ្ចប់អាគុយទំហំ ១០៨ គីឡូវ៉ាត់ម៉ោង 108-kWh ក៏ដូចជាជម្រើសប្រព័ន្ធ 400v hight-voltage ជាមួយកញ្ចក់អាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោងផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៦០៣ សេះ ផ្គួបជាមួយអាគុយជំនាន់ថ្មីទំហំ ១៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៩០០ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ២៨ នាទី ។ និងអាគុយទំហំ ១០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៤០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Seltos សេរ៊ីឆ្នាំ២០២៤ អាប់ឌែតថ្មី លេចមុខក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Kia Seltos សេរ៊ីឆ្នាំ២០២៤ អាប់ឌែតថ្មី ក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយតម្លៃលក់ចាប់ពី ៣០ ៥០០ ដុល្លារ ដល់ ៣៧ ៧៥០ ដុល្លារ។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្ត KIA Seltos នេះវិញមានបំពាក់ដោយប៉ាណា និងកាងទំហំធំ ចង្កៀងមុខដ៏ស្លីមប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថែមទៀតផង។

សម្រាប់ផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥ អ៊ីញ ដំបូលកញ្ចក់ Panoramic sunroof ប្រព័ន្ធបច្ចេកវិទ្យា ADAS កាមេរ៉ា ៣៦០ ដឺក្រេ ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២  រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ IVT ៨ វគ្គ ជាស្តង់ដារ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged  អាចផលិតកម្លាំងបាន ១៥៧ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៧ វគ្គ ជាស្តង់ដារ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV របស់ Geely ចេញលក់ផ្លូវការនៅប្រទេសកំណើត ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Jiaji ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១៥ ០៨១ ដុល្លារ ដល់ ១៦ ៤៥៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

Geely Jiaji ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ មានរបៀបចំនួន ៣ រួមមាន Smart, Sport និង Eco ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២៦ ម.ម ទទឹង ១ ៩០៩ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០៥ ម.ម ដោយបានភ្ជាប់ជាមួយការឌីស្សាញរូបរាងផ្នែកខាងក្រៅបែបស្ព័រ ជាមួយប៉ាណា និងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED ក៏ដូចចាថាសកង់ស្ព័រទំហំ ១៨អ៉ីញ ព្រមទាំងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយប្រព័ន្ធបញ្ជាដោយសំឡេង AI រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Odyssey សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មីទំនើបជាងមុន ឯតម្លៃខ្ទង់ ៤ មុឺនដុល្លារនៅអាមេរិក

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Honda Odyssey សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ៤១ ៩២០ ដុល្លារ ដល់ ៥០ ៨៨០ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តប្រភេទ minivan ថ្មីនេះទទួលបានពណ៌តួខ្លួនថ្មីចំនួន ២ គឺ Solar Silver Metallic និង Smoke Blue Pearl ក៏ដូចជារូបរាងស្ព័រជាមុន កាងមុខ-ក្រោយរចនាថ្មី និងថាសកង់ស្ព័រទំហំថ្មីគឺ ១៩ អ៊ីញ ។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រងឌីជីផលទំហំ ៧ អ៊ីញ និិងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ, USB-C, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរនិងប្រព័ន្ធសុវត្ថិភាព  ADAS ជាច្រើនទៀត។ លើសពីនេះ ក៏មានជម្រើសអេក្រង់កំសាន្តទំហំ ១៨,៨ អ៊ីញ បន្ថែមផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ minivan ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 ផលិតកម្លាំងបាន ២៨០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គជាស្តង់ដារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi HS3 ប្រើម៉ាសុីនកូនកាត់ជិះបានខ្ទង់ ១ពាន់គីឡូម៉ែត្រជាង ត្រៀមចេញលក់នៅខែក្រោយនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Hongqi HS3 ប្រភេទ Plug-in hybrid ក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ហើយគ្រោងចេញលក់ជាផ្លូវការនៅខែក្រោយនេះ។

Hongqi HS3 មានប្រវែងតួខ្លួនសរុប ៤ ៦៥៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៦៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៦ សេះ អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និិងបើកបរបានចម្ងាយសរុបខ្ទង់ ១ ១០០ គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅ Hongqi HS3 មានដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ា​ណាមុខមួយផ្ទាំងធំអនដោយដ៏ស្លីមរាងអក្សរ C ក៏ដូចជាចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ​ ៤០ វ៉ាត់ និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្ត Ford Ranger Raptor បានទទួលជ័យជំនះសារជាថ្មីម្តងទៀតហើយ​!

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅឯប្រទេសអូស្រ្តាលី, កំពូលរថយន្ត Ford Ranger Raptor លេខរៀង ៧៧៣ ដែលធ្លាប់​បានទទួល​ជ័យ​ជំនះ​ក្នុងកម្មវិធី 2023 Finke Desert Race និងកម្មវិធី 2022 SCORE-International Baja 1000 បានវិលត្រឡប់មកវិញម្តងទៀតហើយ ដោយមានការរចនា ​និង រៀបចំថ្មីសម្រាប់​ការប្រកួត​ក្នុងកម្មវិធី 2024 Finke Desert Race ក្នុងវិញ្ញាសាររក្សា​រថយន្តក្នុង​សភាព​ដើមបំផុត និងគ្មានការកែឆ្នៃ​ច្រើន​ ដើម្បីការពារពាន​រង្វាន់រថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ ២០២៤។

គួរបញ្ជាក់ផងដែរថា កំពូលរថយន្ត Ford Ranger Raptor គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor​ នោះទេ ដោយក្រោមការ​ធ្វើតេស្តជាច្រើន​ពី​ក្រុមអ្នកជំនាញ ​Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ រួមទាំងបំពាក់នូវយ៉ាន់​កង់អាលុយមីញ៉ូម ១៧ អ៉ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះ​មុខ។ កំពូលរថយន្ត Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមាន​​បំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter)​  ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្តដោយ​មាន​ការបំពាក់នូវបូម FOX ២,៥អ៉ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗទាំង​អស់​។

ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Ford Ranger Raptor និងក្រុមអ្នកជំនាញ Ford Performance ក្នុងការរៀបចំរថយន្តលេខរៀង ៧៧៣ និងសិក្សាយ៉ាងម៉ត់ចត់សម្រាប់ការបើកបរ​លើ​ទីលាន​ប្រណាំង​នេះ​​ ទើបនាំអោយទទួលបានជ័យ​ជំនះ​សារជាថ្មីម្តងទៀត ក្នុងកម្មវិធី 2024 Finke Desert Race ប្រទេសអូស្រ្តាលី ដែលបានរក្សា​ដំណែង​ដដែលជារថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ ២០២៤ និង​អាចបញ្ចប់បេសកកម្មរបស់​ខ្លួនល្អ​ជាឆ្នាំមុន​ទៅទៀត ដោយ​ការបើកបរក្នុងល្បឿនលឿន ពី ១៣០ គីឡូម៉ែត្រ/ម៉ៅង ទៅ ១៦០គីឡូម៉ែត្រ/ម៉ោង សម្រាប់ទីលានប្រណាំងផ្លូវឧបសគ្គ​ដែលមានរយៈចម្ងាយរហូតដល់ ៤៦០ គីឡូម៉ែត្រ ដោយ​មាន​ការចូលរួមពីគូប្រជែងមកពី​គ្រប់ក្រុមហ៊ុនរថយន្តផ្សេងៗដែលបង្កភាពប្រកួត​ប្រជែងរវាង​គ្នា​ទៅ​វិញ​ទៅមកជាខ្លាំង ប៉ុន្តែសម្រាប់​រថយន្ត Ford Ranger Raptor លេខរៀង ៧៧៣ គឺអាចឆ្លងកាត់​គ្រប់​​ឧបសគ្គទាំង​អស់​ រហូតដល់ទទួលបានជ័យជំនះ។

សម្រាប់មានអតិថិជន​ដែលចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​ 
  • សាខាទឹកថ្លា 095 939 939 
  • សាខាទូលសង្កែ 078 935 935 
  • សាខាជ្រោយចង្វារ 017 999 027
  • សាខាភ្នំពេញថ្មី 011 255 229077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357088 9 666 357

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានប្រភេទ PHEV របស់ Chery មួយម៉ូដែលនេះ បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record…

[បរទេស] កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសថា រថយន្ត SUV កូនកាត់ Plug-in Hybrid ថ្មីរបស់ខ្លួនម៉ូដែល Fulwin T10 បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record ថ្មី ជារថយន្តប្រភេទ Plug-in Hybrid ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតនៅពេលមានសាំងពេញ និងថ្មពេញ ។

ដោយរថយន្តនេះបានធ្វើតេសបើកបេសាកល្បង ដោយចាប់ផ្តើមចេញពីទីក្រុង Shangri-La បានឆ្លងកាត់ទីក្រុង Kunming, Baise, Zhanjiang ហើយមកដល់ចំណុចចុងក្រោយ Zhuhai ដែលមានចម្ងាយជាង ២ ១០០ គីឡូម៉ែត្រ ដែលលើសពីកំណត់ត្រាដើមដល់ទៅ ៣០០ គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្តនេះ ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១០ សេះ និងកម្លាំងរមួល ៩៦០ ញ៉ូតុនម៉ែត្រ និងអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ ។

គួរបញ្ជាក់ផងដែរថា រថយន្តរបស់ក្រុមហ៊ុន Chery នេះ មិន​មែន​ជា​រថយន្ត​ចិន​ដំបូង​គេ​ដែលទទួល​បាន​កំណត់​ត្រា​ពិភពលោក Guinness World Record នោះទេ ។ ដោយកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Fang Cheng Bao របស់ BYD បានប្រកាសថារថយន្តប្រភេទ SUV Off-Road ម៉ូដែល Fang Cheng Bao Leopard 5 ប្រើ Plug-in Hybrid  របស់ខ្លួនបានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record  សម្រាប់ការបើកបរឡើងកម្ពស់ខ្ពស់បំផុត ដែលមានកម្ពស់ដល់ទៅ ៥,៩ ម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+