ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC E8 ប្រភេទ Hybrid ចេញលក់នៅទីផ្សារប្រទេសចិនតម្លៃខ្ទង់ ២មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត GAC E8 ប្រភេទ MPV ខ្នាតកណ្តាល ប្រើ Hybrid មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២២ ៩៤៨ ដុល្លារ ដល់ ២៤ ៧៣៦ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងផ្នែកនៅលើរថយន្ត GAC M8 មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរកាដោយម៉ាស៊ីនកូនកាត hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៨២ សេះ​ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ។

សម្រាប់ GAC E8 ប្រភេទ MPV នេះ បានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារដូចជា ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងសងខាង និងផ្នែកខាងក្រោយ ដើរដោមថាមពលអគ្គិសនី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកឥតប្រើខ្សែ និងប្រព័ន្ធសំម្គាល់មុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនីរបស់ប្រទេសចិននៅតែបន្តកើនឡើង ទោះបីមានការតម្លើងពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន នៅតែបន្តការរីកចម្រើននៃការលក់នៅទូទាំងពិភពលោកបើទោះបីជាមានការតម្លើងពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់ក៏ដោយ ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តចិនស្វែងរកកំណើននៅក្នុងទីផ្សារផ្សេងទៀត ។

ជាមួយគ្នានេះ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៤ រថយន្តអគ្គិសនីសុទ្ធ រួមទាំងរថយន្ត PHEV របស់ប្រទេសចិនចំនួន ១៥៤ ០០០ គ្រឿងត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ី ដែលចំនួនកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ាកយីហោរបស់ចិនឥឡូវនេះគ្រប់គ្រងស្ទើរតែពាក់កណ្តាលនៃទីផ្សាររថយន្តរុស្ស៊ីទាំងមូល គិតចាប់ពីខែមករា ដល់ខែឧសភា ការកើនឡើង ៩២,៨% នៃការលក់សរុបពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈនៅទីផ្សារតំបន់អាស៊ីអាគ្នេយ៍ រថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសចិនកើនឡើងពី ៤៧% ដល់ ៧៤% និងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសអារ៉ាប់រួម និងប្រេស៊ីលផងដែល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Nismo ឆ្នាំ២០២៤ នឹងចេញលក់ក្នុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ ដោយសាកម្តងជិះបានជិត ៥០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសគ្រោងនាំយករថយន្ត Nissan Ariya Nismo ស៊េរីឆ្នាំ២០២៤ របស់ខ្លួនទៅលក់នៅក្នុុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំ២០២៤ នេះ ហើយក៏ត្រៀមប្រកាសចេញសេរ៊ីថ្មីក្នុងត្រកូល Nismo របស់ខ្លួននៅក្នុងប្រទេសជប៉ុន នាថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤ នេះផងដែរ។

សម្រាប់ Nissan Ariya Nismo ដែលនាំយកទៅកាន់ទីផ្សារអឺរ៉ុបគឺជាម៉ូឌែល Nissan Ariya Nismo ស៊េរីឆ្នាំ ២០២៤ បច្ចុប្បន្នប៉ុន្តែគឺបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ ផលិតកម្លាំងបានសរុប ៣០២ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្រ ពេលសាកពេញម្តង និងអាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៧ វិនាទី។

គួរឲដឹងផងថា សម្រាប់ Euro-spec រថយន្តនេះនឹងទទួលបានផ្ទៃខាងក្នុងពណ៌ខ្មៅ កៅអី Nismo របស់រថយន្ត Formula E ជាមួយនឹងការកែប្រែប្រព័ន្ធ e-4ORCE system និងប្រព័ន្ធហ្វាំងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ជេញ Teaser Passport ជំនាន់ទី៤ សេរ៊ីឆ្នាំ២០២៦ ដែលត្រៀមចេញលក់នៅដើមឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានបញ្ជេញនូវ Teaser របស់រថយន្ត Honda Passport Trailsport ជំនាន់ទី៤ សេរ៊ីឆ្នាំ២០២៦ ហើយត្រៀមចេញលក់នៅដើមឆ្នាំក្រោយនេះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះគឺទទួលបានការរចនាផ្នែកខាងមុខថ្មីមានលក្ខណៈទាន់សម័យដោយមានបំពាក់ប៉ាណាមួយផ្ទាំងមានប្រអប់រន្ធផ្តេកចំនួន ៥ ជាមួយឡូហ្គូលអក្សរ Trailsport ពណ៌ទឹកក្រូចនៅក្នុងប្រអប់ខាងចុងអបជាមួយចង្កៀងមុខដ៏ស្លីមរាងអក្សរ C ទាំងសងខាង ព្រមទាំងទទួលបានកាងរន្ធខ្យល់រចនាថ្មីដែលមានឡូហ្គូលអក្សរ Passport ថែមទៀតផង។

រថយន្តនឹងដំណើរការទៅលើម៉ាសុីនសុាំងចំណុះ ៣,៥ លីត្រ V6 ដែលដូចគ្នាទៅនឹងម៉ាសុីនរបស់រថយន្ត Honda Pilot និង Acura MDX អាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០ វគ្គ ជាស្តង់ដារ។ លើសពីនេះទៅទៀត រថយន្តអាចនឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Hybrid ៤ សុីឡាំងថ្មីមួយទៀត ប៉ុន្តែមានតែរងចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងថា រថយន្ត Honda Passport ជំនាន់ទី៣ ត្រូវបានចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ហើយទទួលបានការអាប់ឌែតថ្មីក្នុងឆ្នាំ២០២២ ចំពោះកំណែ Trailsport វិញត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២២ ហើយត្រូវបានអាប់ឌែតដាក់ឲមាននៅលើ Honda Passport ជំនាន់ទី៣ បច្ចុប្បន្ននេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ MG ROEWE R7 សាកភ្លើងម្តងរត់បាន ៦៤០ គីឡូម៉ែត្រ បង្ហាញខ្លួននៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធ ROEWE R7 EV ដែលបច្ចុប្បន្នកំពុងធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចេញលក់ជាផ្លូវការនៅឆាប់ៗនេះ ។

MG R7 EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៣៦ សេះ និងកម្លាំងរមួលញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ដោយការឌីស្សាញផ្តោតទៅលើប្រព័ន្ធជ្រែកខ្យល់ Aerodynamic ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាឧបករណ៍បំពងសឡេងម៉ាក Bose ដល់ទៅ ១៤ចំនុច ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ ROEWE Pilot Intelligent Driving Assistance System ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បានធ្វើការអភិវឌ្ឍន៍ទៅលើកៅអីថ្មី អាចជួយដល់សាច់ដុំត្រកៀក និងឆ្អឹងខ្នង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការអភិវឌ្ឍន៍ទៅលើកៅអីថ្មីដ៏ប្រណិតមួយបន្ថែមទៀតបន្ទាប់ពីកៅអី IsoDynamic performance seat បំពាក់នៅលើភីកអាប់ Toyota Tacoma TRD Pro ដែលផ្តល់ឲ្យអ្នកនៅការហាត់ប្រាណ ជួយសម្រួលទៅដល់សាច់ដុំ រួមទាំងផ្តល់នៅការ Relax នៅពេលអ្នកអង្គុយ ។

ក្នុងនោះ ក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុនមួយនេះបាននិយាយថា កៅអីដែលរចនាយ៉ាងពិសេសរបស់ពួកគេមានបង្គោលជំនួយចំនួន ៣ ដោយមានបង្គោលខ្លី ១ ជាង ២ផ្សេងទៀត ដូច្នេះកៅអីទាំងមូលផ្អៀងបន្តិចនៅពេលប្រើ រួមបញ្ចូលនៅចលនារំញ័រ ផ្លាស់ប្តូរទិសលំអៀង ៣៦០ ដឺក្រេជានិច្ច”។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបាននិយាយថា អ្នកទំនងជាមានអារម្មណ៍ថា អស់កម្លាំងបន្តិច បន្ទាប់ពីអង្គុយលើកៅអីនេះក្នុងរយៈពេល ២០នាទី ឬច្រើនជាងនេះ ហើយភាពអស់កម្លាំងនេះគឺជាសញ្ញាថាអ្នកកំពុងប្រើសាច់ដុំដែលជាធម្មតាដែលមិនធ្លាប់ធ្វើពីមុន ។ ជាពិសេស កៅអីនេះអាចជួយទៅដល់សាច់ដុំក្នុងតំបន់អាងត្រគៀក ព្រមទាំងអាចជួយកាត់បន្ថយការឈឺឆ្អឹងខ្នងបានទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 អាប់ឌែតថ្មីប្រើប៉ុង១ វិលកង់ក្រោយ សាកម្តងជិះបានជិត ៦០០ គីឡូ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Tesla Model 3 ប្រភេទ Long-Range RWD អាចបើកបរបានចម្ងាយឆ្ងាយជាងមុន ជាមួយតម្លៃលក់ខ្ទង់ ៤២ ៤៩០ ដុល្លារ​ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ Tesla Model 3 ប្រភេទ Long-Range ប៉ុង ១ (RWD) នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ២៦០ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបាន ៥៨៤ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,៩ វិនាទី និងមាន top-speed ២០១ គីឡូម៉ែត្រ/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aito M9 របស់ Huawei ទទួលបានលទ្ធផលផ្កាយ៥ ពីការធ្វើតេស្តសុវត្តិភាពស្តង់ដារប្រចាំប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Crossover អគ្គិសនី Aito M9 របស់ក្រុមហ៊ុន Huawei និង Seres បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដារចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP Safety និង Crash Test ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់លទ្ធផលធ្វើតេស្តរបស់ C-NCAP គឺចែកចេញជាបីផ្នែកធំៗរួមមាន៖ ការការពារពីឧបសគ្គ និងប្រព័ន្ធជំនួយសុវត្ថិភាពដល់អ្នកបើកបរ ទទួលបានពិន្ទុ ៩៦,៩៨ ចំពោះការការពារការបុកប៉ះ និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់បន្ទាន់វិញទទួលបានពិន្ទុ  ៩៧,៧៩ ចំណែកការពារសុវត្ថិភាពបុកប៉ះនៅផ្នែកខាងមុខទទួលបានពិន្ទុ ៧៥,៣៨  ដែលត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិតល្អមួយ៕

គួរបញ្ជាក់ផងថា រថយន្ត Aito M9 បានទទួលបានចំណាត់ថ្នាក់សរុបផ្កាយប្រាំនៅក្នុង C-NCAP គិតជាពិន្ទុស្មើនឹង ៩៣,៩ លើ ១០០ ពិន្ទុ ខ្ពស់ជាងការធ្វើតេស្តសុវត្ថិភាព C-NCAP ឆ្នាំ២០២១ ១១,២ ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងឯកផ្នែកលក់ MPV បានមកដល់ប្រទេសកម្ពុជា ដោយកំណត់ឡើងវិញនូវបរិស្ថានវិទ្យានៃការធ្វើដំណើរតាមរថយន្តប្រណីត

ទីផ្សារ​រថយន្ត​ប្រណិត​របស់​ប្រទេស​កម្ពុជា​ជិត​ឈាន​ចូល​ដល់​យុគសម័យ​ថាមពល​ថ្មី។ ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កក្កដា​ ហាង Denza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា អគារតាំងពិព័រណ៌ DENZA HARMONY CITYMALL SHOWROOM បានបើកសម្ពោធយ៉ាងអធិកអធម នៅកណ្ដាលតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ។​ នេះ​ក៏​ជា​ហាង​នៅ​បរទេស​ដំបូងបង្អស់​របស់​ម៉ាកយីហោ Denza។ ម៉ាកយីហោ Denza បានមកដល់ប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៍រថយន្តប្រណិតថ្មីដែលមានភាពឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថាន ដែលនាំមកនូវបរិស្ថានវិទ្យាថ្មីទាំងស្រុងនៃការធ្វើដំណើរដល់អ្នកប្រើប្រាស់ក្នុងស្រុក។

កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាកយីហោ BYD ក្នុងការអភិវឌ្ឍន៍យានយន្តថាមពលថ្មីនៅកម្ពុជាត្រូវបានទទួលស្គាល់ និងគាំទ្រដោយរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១៥ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Liu Xueliang អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៃក្រុមហ៊ុន BYD Asia Pacific និងគណៈប្រតិភូអមដំណើរ និងលោកស្រី Gong Kun អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia

លោក Liu Xueliang បានថ្លែងថា មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL គឺជាមជ្ឈមណ្ឌលតាំងបង្ហាញក្នុងទីក្រុងដំបូងគេបង្អស់របស់ BYD នៅក្នុងទីផ្សាររថយន្តដៃឆ្វេងក្រៅប្រទេស លោកបានថ្លែងអំណរគុណដល់អតិថិជនកម្ពុជាសម្រាប់ការគាំទ្រ BYD ហើយសង្ឃឹមថាការមកដល់របស់ Denza D9 នឹងនាំមកនូវទិដ្ឋភាពជីវិតកាន់តែសម្បូរបែបដល់ម្ចាស់រថយន្តនៅកម្ពុជា។ ជាឧទាហរណ៍ នៅពេលដែលម្ចាស់រថយន្តជិះ Denza D9 ធ្វើដំណើរទៅប្រាសាទអង្គរវត្ត គឺមិនចាំបាច់ព្រួយបារម្មចំពោះបញ្ហាចំងាយផ្លូវធ្វើដំណើរ និងអាចជ្រូតជ្រាបអំពីផលិតផល BYD ដែលនាំមកនូវការរស់នៅដ៏សុខដុមរមនាដល់ធម្មជាតិនិងទីក្រុងយ៉ាងពិតប្រាកដ។

លោក​បាន​បង្ហាញថា នៅ​ថ្ងៃ​អនាគត រថយន្ត​ម៉ាកយីហោរ DENZA នឹងមានកាន់តែច្រើនដែលធ្វើចរាចរណ៍នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្លាយ​ជា​នាមប័ណ្ណ​ថ្មី​ក្នុងទីក្រុងនៃប្រទេសកម្ពុជា និង​អញ្ជើញ​អ្នក​និយម​លេង​អ៊ីនធឺណិត និង​អ្នក​ប្រើ​ប្រាស់​ក្នុងប្រទេសកម្ពុជា​ឲ្យ​មក​ទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី ​នេះ​ឲ្យ​បាន​ញឹក​ញាប់ និង​ជ្រូតជ្រាបពីការពិភាក្សាសម្របសម្រួលវាង​អនាគត និង​អតីតកាល។ .

ក្នុងពិធីបើកសម្ពោធ  រួមមាន លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific, លោក Chen Yifei និង លោក Chen Daoyin ប្រធានផ្នែកលក់នៃផ្នែកលក់រថយន្ត BYD Asia Pacific, លោក Liang Xinyue អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Harmony BYD Asia Pacific និង លោកស្រី Gong Kun ប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia  ឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិក្រុមហ៊ុន KHIEV Auto អញ្ជើញកាត់ខ្សែបូដើម្បីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី។

លោក Liu Daozhi អគ្គនាយកធនាគារចិន សាខាភ្នំពេញ លោក Jiang Hao អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន China Mobile Cambodia លោក ​Wang Jipeng អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ZTE Cambodia និងភ្ញៀវកិត្តិយសមកពីសមាគមចិន ពាណិជ្ជករ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិស័យទំនាក់ទំនង​ផ្សេងៗ​ច្រើនជាង​ ១០០​នាក់​បាន​មក​ទស្សនកិច្ច​ និងទទួលយកបទពិសោធន៍នៃភាពទាក់ទាញ”អ្នកប្រាជ្ញនឹងជោគជ័យ” របស់Denza ។

លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific បានថ្លែងនៅក្នុងសុន្ទរកថាបើកសម្ពោធថា“ពិធីបើកសម្ពោធថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីសម្រាប់ម៉ាកយីហោ Denza នៅកម្ពុជា។ នាពេលអនាគត យើងនឹងបន្តប្រើប្រាស់ការច្នៃប្រឌិតថ្មីជាកម្លាំងជំរុញ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជានូវផលិតផលគុណភាពខ្ពស់បំផុត និងសេវាកម្មដែលយកចិត្តទុកដាក់បំផុត ជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា និងរួមចំណែកដល់ការសម្រេចបាននូវការធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ ​

នៅ​ថ្ងៃ​បើក​សម្ពោធ​នេះបានប្រារព្ធនូវ ពិធី​ប្រគល់​រថយន្ត Denza ស៊េរី​ថ្មី​ដំបូង​គេ​នៅ​កម្ពុជា។  ម្ចាស់រថយន្ត Denzaទាំង៧រូប ទទួលបានរថយន្ដ Denza D9 ដែលទន្ទឹងរង់ចាំជាយូរមកហើយ។ លោក Ye Chenghui និង លោក Liang Xinyue បានប្រគល់នូវបាច់ផ្កាដល់ម្ចាស់រថយន្ដ ​Denza ដើម្បីអបអរសាទរដល់អតិថិជនបើកនូវ ទំព័រថ្មី ក្នុងការចាប់ផ្ដើមប្រើប្រាស់រថយន្ដថាមពលប្រណិតថ្មី។

រថយន្ដ Denza ត្រូវបានផលិតឡើងក្នុងឆ្នាំ ២០១០ កំណត់ទីតាំងម៉ាកយីហោរថយន្តប្រណិតថ្មីប្រកបដោយភាពឆ្លាតវៃ និងសុវត្ថិភាព។ ចាប់តាំងពីបង្កើតឡើងមក ម៉ាកយីហោ Denza តែងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលរថយន្តថាមពលថ្មីដែលមានគុណភាពខ្ពស់រហូតមក។

ក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មីប្រណិតលំដាប់ខ្ពស់របស់BYD រថយន្ដDenzaបានរួមបញ្ចូលនូវបច្ចេកវិទ្យាស្នូលថាមពលថ្មីឈានមុខគេ និងបទពិសោធន៍ផលិតកម្មដ៏សម្បូរបែបរបស់BYD ហើយប្តេជ្ញានាំយកបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងដំណោះស្រាយការពារបរិស្ថានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ឧត្តមគតិរបស់ម៉ាកយីហោនេះគឺ “រួមគ្នាបង្កើត រួមគ្នាចែករំលែក” គោលបំណងបង្កើត និងចែករំលែកបទពិសោធន៍រថយន្តប្រណិតថ្មីដ៏ឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថានជាមួយអ្នកប្រើប្រាស់។

ម៉ូដែលដំបូងដែលដាក់លក់ដោយម៉ាក Denza នៅក្នុងទីផ្សារប្រទេសកម្ពុជា គឺជាម៉ូដែលចុងក្រោយបង្អស់នៅក្រៅប្រទេសរបស់ Denza D9 ។ Denza D9 គឺជា MPV ខ្នាតមធ្យម និងធំ ដែលរួមបញ្ចូលគ្នានូវគោលបំណងប្រើប្រាស់លក្ខណៈគ្រួសារ និងរដ្ឋបាល។ រថយន្តនេះមិនត្រឹមតែមានការរចនាផ្នែកខាងក្រៅដ៏ទាន់សម័យ និងឆើតឆាយ និងផ្ទៃខាងក្នុងមានទំហំធំទូលាយ និងប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងការកំណត់រចនាសម្ព័ន្ធឆ្លាតវៃ បំពេញតម្រូវការច្រើនសម្បូរបែបសំរាប់គ្រួសារនិងអ្នកជំនួញសម័យថ្មី។

Denza D9 មានដំណើរការល្អឥតខ្ចោះក្នុងលក្ខខណ្ឌនៃដំណើរការថាមពល បំពាក់ការបើកបរដោយប្រព័ន្ធអគ្គីសនីដ៏មានប្រសិទ្ធភាព ថាមពលថ្មបានយូរ និងមុខងារសាកថ្មលឿន ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍បើកបរដោយគ្មានកង្វល់។ ផ្នែកខាងក្នុងរថយន្តបំពាក់ដោយកៅអីដ៏ប្រណិត និងប្រព័ន្ធកម្សាន្តពហុមុខងារ ដើម្បីធានាថាអ្នកដំណើរគ្រប់រូបអាចសោយសុខនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយ។ ជាមួយគ្នានេះ Denza D9 ក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃចុងក្រោយបំផុត និងការកំណត់រចនាសម្ព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយដោយផ្តល់នូវការធានាសុវត្ថិភាពយ៉ាងទូលំទូលាយសម្រាប់ម្ចាស់រថយន្ត និងអ្នកដំណើរ។

ចាប់តាំងពីការបើកដំណើរការរបស់ខ្លួន Denza D9 ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ កម្រិតកណ្ដាល កម្រិតខ្ពស់ជាមួយនឹងដំណើរការដ៏ល្អ និងដំណើរការទីផ្សារដ៏ឆ្នើម ហើយក្លាយជាជើងឯកលក់ MPV គ្រប់ប្រភេទរបស់ប្រទេសចិននៅឆ្នាំ ២០២៣ ។ ការចូលមកប្រទេសកម្ពុជានេះគឺជាការបង្ហាញខ្លួននៅ បរទេស លើក ដំបូង របស់ ម៉ាកយីហោ Denza។ ក្រុមហ៊ុន​Denza សង្ឃឹមថានឹងសហការជាមួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាដើម្បីបង្កើត បទពិសោធន៍ប្រើប្រាស់រថយន្តថ្មីនិងនាំយកបរិស្ថានវិទ្យានៃការធ្វើដំណើរប្រណីតថ្មីដែលប្រាថ្នាចង់បានដល់ម្ចាស់រថយន្ត Denza ក្នុងប្រទេសកម្ពុជា។

ហាង Denza ដំបូង​គេ​របស់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុងតំបន់ CITY MALL ដែលជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ ជិតមហាវិថីជាផ្លូវសំខាន់មួយដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរនិងមានចរាចរណ៍ច្រើន ហើយប្រមូលផ្តុំដោយម៉ាករថយន្តប្រណិតជាច្រើននៅតំបន់ជុំវិញ ។

ទីតាំងតាំងបង្ហាញហាងថ្មីនេះគ្របដណ្តប់លើផ្ទៃដីជិត ៦០០ ម៉ែត្រការ៉េ និងត្រូវបានបំពាក់ដោយកន្លែងដាក់តាំងយានយន្ត កន្លែងបង្ហាញទេសភាព បន្ទប់ទទួលភ្ញៀវ VIP និងកន្លែងប្រគល់រថយន្តថ្មី។ល។ ផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍សេវាកម្មប្រណីតថ្មីដ៏គ្រប់ជ្រុងជ្រោយ។ រចនាបថទេសភាពនៃខាងក្នុងហាងប្រើពណ៌សជាគោល ជាមួយឈើ ក្បាច់ពណ៌ត្នោត ពិដានកញ្ចក់ និងជញ្ជាំងខាងក្រៅធ្វើពីកញ្ចក់ពីជាន់ទៅពិដាន សាលតាំងពិពណ៌មាន ភាពភ្លឺថ្លា សាមញ្ញ និងឆើតឆាយ ដែលបង្ហាញពីរចនាប័ទ្មដ៏ប្រណិត។

Denza មិនត្រឹមតែប្តេជ្ញាបង្កើតផលិតផលរថយន្តថាមពលថ្មីដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាកម្មបន្ទាប់ពីការលក់ពេញលេញ និងដំណោះស្រាយការធ្វើដំណើរដ៏ទូលំទូលាយផងដែរ។ ប្រតិបត្តិករហាងថ្មី Harmony Auto គឺជាក្រុមលក់រថយន្តប្រណិត និងដ៏សែនប្រណីតដ៏ល្បីលើពិភពលោក ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការរថយន្តប្រណីតដ៏សម្បូរបែប និងក្រុមប្រតិបត្តិការសេវាកម្មប្រកបដោយជំនាញវិជ្ជាជីវៈ។

លោកស្រី Gong Kunប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia បានថ្លែងនៅក្នុងពិធីបើកសម្ពោធថា “យើងនឹងរក្សានូវស្តង់ដារខ្ពស់ជានិច្ចរបស់ Denza រៀបចំកម្មវិធីបើកសាកល្បងផ្សេងៗ ផ្តល់សេវាកម្មក្រោយពេលលក់ដែលមានគុណភាពខ្ពស់ និងបន្តកែលម្អបទពិសោធន៍នៃការទិញរថយន្ត និងការពេញចិត្ត ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើនអាចយល់ និងទទួលបានបទពិសោធន៍ពីភាពទាក់ទាញពិសេសរបស់រថយន្ត Denza ។

ក្នុងនាមជាភ្នាក់ងារផ្តាច់មុខនៃម៉ាក Denza នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Harmony Auto នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោ BYD ដើម្បីបើកហាងចែកចាយ និងនាំយកម៉ូដែល Denza ថ្មីបន្ថែមទៀត និងផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់បណ្ដាខេត្ត។នៅពេលអនាគត ក្រុមហ៊ុន Denza នឹងប្រកាន់ភ្ជាប់នូវគោលបំណងដើមនៃ “ភាពឆ្លាតវៃ សុវត្ថិភាព និងប្រណិតភាពថ្មី” ប្រើប្រាស់បច្ចេកវិទ្យាឆ្ពោះទៅមុខដើម្បីបង្កើតការរស់នៅប្រកបដោយភាពឆ្លាតវៃពេញលេញ និងបើកទំព័រថ្មីនៃភាពប្រណីតរបស់រថយន្តអគ្គីសនីថាមពលថ្មីនៅកម្ពុជា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន VinFast ពន្យាពេលបើកសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួននៅអាមេរិករហូតដល់ឆ្នាំ២០២៨

[បរទេស] ក្រុមហ៊ុន VinFast Auto Ltd. បានប្រកាសថាខ្លួននឹងពន្យាពេលបើកសង្វាក់ផលិតកម្មរថយន្ត ៤ ពាន់លានដុល្លាររបស់ខ្លួននៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៨ បើទោះបីជាមានការជួយសម្រួលថវិកាពីខាងរដ្ឋ North Carolina ១,២ ពាន់លានដុល្លារ ក៏ដោយ។

ដើមឡើយរោងចក្រនេះត្រូវបានប្រកាសសាងសង់នៅក្នុងខែមិនា ឆ្នាំ២០២២  ខណៈពេលដែលរោងចក្រនេះអាចផលិតរថយន្តបាន ១៥ មុឺនគ្រឿងជារៀងរាល់ឆ្នាំដោយផ្តោតលើម៉ូឌែល VF 8s, VF 7 និង VF 9s ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ទោះជាយ៉ាងណាក៏ដោយនៅក្នុងរដូវក្តៅឆ្នាំ២០២៣ ផលិតកម្មមួយនេះត្រូវបានកំណត់ពេលឡើងវិញដោយលើកទៅឆ្នាំ២០២៥ វិញហើយនៅក្នុងឆ្នាំ២០២៤ នេះទៀតសោកការក្រុមហ៊ុនមួយនេះក៏បានធ្វើការពន្យាពេលបន្ថែមទៀតរហូតដល់ឆ្នាំ២០២៨។

គួរឲដឹងផងថា ការពន្យារពេលនេះកើតឡើងដោយសារតែក្រុមហ៊ុនអាចលក់រថយន្តបានត្រឹមតែ ២១,៧៤៧ គ្រឿងប៉ុណ្ណោះក្នុងឆមាសទី ១ នៃឆ្នាំ២០២៤ នេះ បូកផ្សំជាមួយវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកនិងការប្រែប្រួលទីផ្សារលក់រថយន្តជាដើម។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមួយនេះក៏បានធ្វើការកាត់បន្ថយទំហំសង្វាក់ផលិតកម្មរបស់ខ្លួនថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+