ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងអំពីទិន្នន័យផ្លូវការសម្រាប់ឆមាសទី ១ ចំពោះការលក់និងការផលិតរថយន្តក្នុងប្រទេសចិន

[កំណើនទីផ្សាររថយន្តចិន] កាលពីពេលថ្មីៗនេះ  China Passenger Car Association (CPCA) និង China Association of Automobile Manufacturers (CAAM) បានធ្វើការដាក់បង្ហាញជាផ្លូវការនូវទិន្នន័យសម្រាប់ឆមាសទី ១ ចំពោះការលក់និងការផលិតរថយន្តក្នុងប្រទេសចិន។

ខាងក្រោមនេះជាឈ្មោះក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេទាំង ២០ ដែលស្ថិតក្នុងប្រទេសចិន៖

ចំណាត់ថ្នាក់ ឈ្មោះក្រុមហ៊ុន ចំនួនលក់
BYD ១,៦០៧ លានគ្រឿង
Chery ១,០៥៧ លានគ្រឿង
Geely ៩៥៥,០០០ គ្រឿង
Changan ៨០៩,០០០ គ្រឿង
SAIC-Volkswagen ៧៥៤,០០០ គ្រឿង
FAW-Volkswagen ៥១២,០០០ គ្រឿង
Great Wall Motor ៤៦៧,៤០០ គ្រឿង
Tesla China ៤២៦,០០០ គ្រឿង
GAC-Toyota ៣៣៦,០០០ គ្រឿង
១០ SAIC ៣៣១,៥០០ គ្រឿង
១១ SAIC-GM-Wuling ៣៣១,០០០ គ្រឿង
១២ Dongfeng-Nissan ៣២៨,០០០ គ្រឿង
១៣ Brilliance Auto ៣១៦,០០០ គ្រឿង
១៤ FAW-Toyota ៣០៨,០០០ គ្រឿង
១៥ Beijing Benz ២៧៨,០០០ គ្រឿង
១៦ Dongfeng-Honda ២៣៦,០០០ គ្រឿង
១៧ SAIC-GM ២២៥,០០០ គ្រឿង
១៨ GAC-Honda ២០៧,០០០ គ្រឿង
១៩ FAW Hongqi ២០១,០០០ គ្រឿង
២០ Li Auto ១៨៨,០០០ គ្រឿង

គួរបញ្ជាក់ផងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ការផលិត និងលក់រថយន្តរបស់ប្រទេសចិនមានចំនួន ១៣,៨៩១ លានគ្រឿង និង ១៤,០៤៧ លានគ្រឿង កើនឡើង ៤,៩ និង ៦,១ ភាគរយ បើធៀបនឹងឆ្នាំមុន ជាពិសេស អត្រាកំណើននៃការលក់រថយន្ត (NEVs) គឺខ្ពស់ជាងរថយន្តដែលប្រើប្រេងសុាំងនិងរថយន្តអគ្គិសនី៖ ចំពោះការផលិត និងការលក់មានចំនួន ៤,៩២៩ លានគ្រឿង និង ៤,៩៤៤ លានគ្រឿង កើនឡើង ៣០,១ និង ៣២ ភាគរយ បើធៀបនឹងឆ្នាំមុន មានន័យថាការលក់រថយន្ត (NEVs) មានចំនួនស្មើនឹង ៣៥,២ ភាគរយ នៃចំណែកទីផ្សារចិនទាំងមូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកដឹកតារាងរថយន្ត និងតម្លៃរបស់ក្រុមហ៊ុនរថយន្តផ្លូវការ Lexus Cambodia

[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ ម៉ាករថយន្តលំដាប់សកលលោក Lexus បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា ព្រមទាំងបានបង្ហាញនៅម៉ូដែលជាមួយតម្លៃជាផ្លូវការ ដែលនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់មកកាន់ទីផ្សារប្រទេសកម្ពុជា រួមទាំងមានប្រព័ន្ធ Navigation ផែនទីប្រទេសកម្ពុជាទៀតផង។

សម្រាប់ម៉ូដែលដែល Lexus នាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា មានចំនួន ៥ម៉ូដែលរួមមាន

  • Lexus LS 500 មានតម្លៃលក់ចាប់ពី ២៩៨ ០០០ ដុល្លារ
  • Lexus LM RX ផ្តល់នៅជម្រើស ២ប្រភេទរួមមាន LM 350h ៧កៅអី មានតម្លៃ ២៤០ ០០០ ដុល្លារ និង LM 350h ៤កៅអី មានតម្លៃ ២៧៥ ០០០ ដុល្លារ
  • Lexus NX 350 F Sport មានតម្លៃលក់ចាប់ពិ ១១៥ ០០០ ដុល្លារ
  • Lexus RX ផ្តល់នៅជម្រើស ២ប្រភេទរួមមាន RX 350 មានតម្លៃចាប់ពី ១៣៥ ០០០ ដុល្លារ និង RX 500h F Sport Performance ប្រើ Hybrid មានតម្លៃ ១៤៥ ០០០ ដុល្លារ
  • Lexus LX ផ្តល់នៅជម្រើស ៣ប្រភេទរួមមាន LX 600 Urban មានតម្លៃលក់ចាប់ពី ២២៥ ០០០ ដុល្លារ, LX 600 F Sport តម្លៃចាប់ពី ២៦៥ ០០០ ដុល្លារ និង LX 600 VIP មានតម្លៃ ៣០០ ០០០ ដុល្លារ ។ លើសពីនេះ អតិថិជនដែលស្រឡាញ់ពេញចិត្តម៉ូដែល ES ក៏អាចកុម្ម៉ង់ទុកមុន ផងដែរ ។

គួរឲ្យដឹងថាអំឡុងពេលបើកសម្ពោធជាផ្លូវការ Lexus បញ្ជាក់ថា រាល់ការទិញរថយន្តថ្មីពី Lexus Cambodia អតិថិជនអាចរីករាយនឹងការផ្ដល់ជូនបន្ថែមដ៏ពិសេសដែលរួមមាន ការធានារយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ បូកនឹងការកញ្ចប់ជួសជុលទូទៅ និងកញ្ចប់ថែទាំតាមពេលវេលា ដោយប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធរបស់ឡិចស៊ឺស រយៈពេល៣ឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Nevo A05 អាប់ឌែតថ្មីទទួលបានម៉ាសុីនល្អប្រើជាងមុន ត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Changan Nevo A05 ប្រើប្រាស់ម៉ាសុីនកូនកាត់ Hybrid ថ្មី ក្នុងទីផ្សារប្រទេសចិន។

Changan Nevo A05 ចាស់

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ចំណែកការឌីស្សាញនៅផ្នែកខាងក្រៅ វាទទួលបានប៉ាណាមុខមួយផ្ទាំងអបសងខាងដោយចង្កៀងមុខ LED ដ៏ស្លីមទាំងសងខាង និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រថ្មីទំហំ ១៧-១៨ អ៊ីញ ជាដើម។

សម្រាប់ការអាប់ឌែតថ្មីនេះ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១២ សេះ និងមាន top-speed ១៨៥ គីឡូម៉ែត្រ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិតផ្សេងទៀតមានតែរង់ចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

គួរបញ្ជាក់ផងថារថយន្តនេះត្រូវបានចេញលក់ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២៣ ហើយគិតមកទល់បច្ចុប្បន្ននេះរថយន្តនេះលក់បានតែជិត ៨ មុឺនគ្រឿងប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Ye S7 ជារថយន្ត SUV ប្រើអគ្គិសនីសុទ្ធ ត្រៀមប្រកាសចេញលក់ក្នុងទីផ្សារចិននៅចុងឆ្នាំនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Honda Ye S7 ប្រភេទ SUV ខ្នាតកណ្តាល ប្រើប្រាស់អគ្គិសនីសុទ្ធ ក្នុងទីផ្សារប្រទេសចិន ហើតត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ។

រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៤៦៩ សេះ និងមាន top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង ព្រមទាំងអាចផ្ទុកទម្ងន់បានដល់ទៅ ២ ៣០៥ គីឡូក្រាម។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ រថយន្តស៊េរីថ្មីនេះមានលក្ខណៈទាន់បែបស្ព័រដោយទទួលបានប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីមទាំងសងខាងរាងអក្សរ H ជាមួយឡូហ្គូលអក្សរ H នៅចំផ្នែកខាងមុខកណ្តាលរថយន្ត អូសកាត់ពីម្ខាងទៅម្ខាង។ ចំពោះនៅផ្នែកខាងក្នុង និងព័ត៌មានលម្អិតផ្សេងៗខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ត្រៀម​កាត់​បន្ថយ​​ផលិត​កម្មរបស់ខ្លួននៅ​រោងចក្រក្នុងប្រទេស​ថៃដល់ទៅ ៥០ ភាគរយ

[បរទេស] យោងតាមគេហទំព័រសារព័ត៌មានរបស់ជប៉ុនមានឈ្មោះថា NHK បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសថៃ កំពុងរៀបចំកាត់បន្ថយសមត្ថភាពផលិតកម្មនជាង ៥០% នៅឆ្នាំ ២០២៥ ដោយសារការកែសម្រួលយុទ្ធសាស្រ្តដើម្បីដោះស្រាយជាមួយនឹងដៃគូប្រកួតប្រជែងមកពីប្រទេសចិន។

ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរថា Honda បានចាប់ផ្តើមផលិតរថយន្តនៅក្នុងប្រទេសថៃក្នុងឆ្នាំ ១៩៩២ ហើយមានបរិមាណផលិតកម្មខ្ពស់បំផុត ២៧០ ០០០ គ្រឿងក្នុងឆ្នាំ ២០១៣ មុនពេលតួលេខនេះបានធ្លាក់ចុះមកត្រឹមតែ ១៤០ ០០០ គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ ២០២៣។

ទោះបីជាក្រុមហ៊ុនផលិតរថយន្តជប៉ុននៅតែមានចំនួន ៨០% នៃការលក់នៅក្នុងប្រទេសថៃក៏ដោយ ក៏រថយន្ត EV របស់ចិន ជាពិសេសក្រុមហ៊ុនផលិតរថយន្តធំៗដូចជា BYD ក៏កំពុងដណ្តើមចំណែកទីផ្សារពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV Geely LEVC L380 សាកម្តងជិះបានជិត ១ពាន់គីឡូ ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ នៅទីផ្សារចិនចេញលក់ជាផ្លូវការ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely LEVC L380 ប្រភេទ MPV ៨កៅអី ជាមួយតម្លៃលក់ចាប់់ពី ៥២ ៣០០ ដុល្លារ ដល់ ៦៦ ០៥០ ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែកក្កដា នេះនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម មានការឌីស្សាញនៅផ្នែកខាងមុខទាន់សម័យ ជាមួយប៉ាណាបិទជិតអបដោយចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដៃទ្វារប្រភេទ flash-door និងប្រើប្រាស់នៅថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង LCD ទំហំ ១០,២៥ អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៥,៤ អ៊ីញ ក៏ដូចជាអេក្រងលើកញ្ជាក់ទំហំ ១៩,៨ អ៊ីញ អេក្រង់កម្សាន្តខាងក្រោយទំហំ ១២,៨ អ៊ីញ អេក្រង់លើកុងស៊ូលខាងក្រោយទំហំ ៥,៩៨ អ៊ីញ និងអេក្រង់់ឌីជីថលសម្រាប់់មើលសកម្មភាពផ្នែកខាងក្រោយទំហំ ៩,២ អ៊ីញ ផងដែល ដែលអេក្រង់ទាំងអស់នេះមានការគាំទ្រដោយ Flyme Auto system និងបន្ទះឈីប Dragon Eagle-1 automotive-grade និង 7-nanometer cockpit chips ព្រមទាំងទទួលបានប្រព័ន្ធសុវត្តិភាពជាច្រើនដូចជា sensor ២៨ គ្រាប់ ពោងសុវត្តិភាព ១១ ចំនុច និិងដំបូល panoramic sunroof ទំហំ ២,១៨ ម៉ែត្រការ៉េជាដើម។

ចំពោះផ្នែកថាមពលវិញ រថយន្តប្រភេទ MPV នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ និងម៉ូទ័រអគ្គិសនី ២ ប៉ុង ២ សម្រាប់ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ ផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដល់ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៥៧០- ៦៧៥ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ចំណែកឯម៉ូទ័រអគ្គិសនី ២ ប៉ុង ២ វិញផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៧៨៥- ៨០៥ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង។

គួរបញ្ជាក់ផងថាសម្រាប់ប្រព័ន្ធថាមពលខាងលើនេះត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកឡើងពី ១០-៨០ ភាគរយចំណាយពេល ៣០ នាទី និងអាចបើកបរបាន ២០០ គីឡូម៉ែត្រ ដោយគ្រាន់តែសាក ១០ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡិចស៊ឺស បើកទំព័រថ្មីនៃប្រណិតភាពនៅកម្ពុជា ជាមួយ អគារតាំងបង្ហាញរថយន្តផ្លូវ​ការ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ!

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល  កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។ ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញរថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង ៩០លើទូទាំងសកលលោក។

អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើងដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដល់អតិថិជនកម្ពុជា ហើយវត្តមានវបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ឺសចំពោះទីផ្សារកម្ពុជា។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌កម្ពុជា អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើបដល់អ្នកស្នេហារថយន្តទាំងឡាយ។

ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក ‘Experience Amazing’ (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ឺស អគារតាំងបង្ហាញរថយន្ត នេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈចំណុចតូចៗជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាង។

ជាក់ស្ដែងនៅទីធ្លាខាងមុខនៃ អគារតាំងបង្ហាញរថយន្ត បានរចនាយកលំនាំតាមអក្សរ “L” នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃ អគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយ នឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជាផងដែរ។

ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលំអគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោន ស្រមោលស្បែកធំដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ ចំនុចដែលកាន់តែពិសេសទៀត នៅកន្លែងអង្គុយរងចាំ ក៏មានរចនានូវចម្រឹងសរសរបង្អួច ដែលបានយកលំនាំចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។

គួរដឹងថា អគារតាំងបង្ហាញរថយន្ត ដំបូងគេរបស់ឡិចស៊ឺស មានចែកចេញជាបីទីតាំងផ្សេងគ្នា ដោយទីតាំងទីមួយត្រូវបានប្រើប្រាស់ជាច្រកចូល ហើយក្នុងនោះមានបង្កប់ នូវបន្ទប់ទទួលរថយន្ត ជាមួយនឹងតំបន់ផ្ដល់សេវាកម្មរថយន្ត ដែលមានទីធ្លាធំទូលាយ មានការរួមបញ្ចូលគ្នារវាងរចនាបថទាន់សម័យ ជាមួយនឹងវប្បធម៌ប្រពៃណីកម្ពុជា។ ទីតាំងទីពីរឯណោះវិញ ត្រូវបានប្រើប្រាស់សម្រាប់ជាសាលតាំងបង្ហាញរថយន្ត បន្ទប់ប្រឹក្សាយោបល់ និងបន្ទប់ VIP ដែលនៅទីតាំងនេះមានតុបតែងដោយថ្មម៉ាបពណ៌ស ពិដានឈើដ៏ប្រណិត ក៏ដូចជាសូត្រមាសខ្មែរផងដែរ។ ទីតាំងចុងក្រោយ ត្រូវបានប្រើប្រាស់សម្រាប់ជាតំបន់ទទួលភ្ញៀវ និងតំបន់តាំងបង្ហាញ វត្ថុអនុស្សាវរីយ៍របស់ឡិចស៊ឺស។ ស្របតាមការរចនាឡើង នៃ អគារតាំងបង្ហាញរថយន្តទាំងមូល ទីតាំងទីបីនេះ បានច្នៃបញ្ចូលនូវវប្បធម៌ប្រពៃណីខ្មែរ ដែលមានជាសិប្បកម្មឈើ និងផ្ទាំងគំនូរខ្មែរ ជាមួយនឹងរចនាបថសម័យទំនើបនៃ អគារតាំងបង្ហាញរថយន្តរថយន្តប្រណិត។

ការបង្ហាញខ្លួននៃ អគារតាំងបង្ហាញរថយន្តផ្លូវការនេះ ប្រៀបបានជាសមិទ្ធផលសំខាន់ មួយសម្រាប់ឡិចស៊ឺស ដែលអាចឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឡិចស៊ឺស ក្នុងការផ្ដល់ជូននូវប្រណិតភាពដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជនកម្ពុជា ក៏ដូចជាសម្រាប់អតិថិជននៅជុំវិញពិភពលោក។

លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ឺសប្រចាំនៅតំបន់អាស៊ី បានបង្ហាញអារម្មណ៍រំភើបបែបនេះថា ៖ “អាស៊ីគឺជាទីផ្សារសំខាន់មួយសម្រាប់ឡិចស៊ឺស។ ក្នុងនាមជាប្រទេសទី៨នៅអាស៊ី ដែលមាន អគារតាំងបង្ហាញរថយន្តឡិចស៊ឺសផ្លូវការ យើងរីករាយចំពោះអ្វីដែលយើងអាចនាំមកកាន់ទីផ្សារប្រណិតនៅកម្ពុជា។ ពួកយើងបានមើលឃើញពីឱកាស ស្របពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះ (ប្រទេសកម្ពុជា) មានការរីកចម្រើន។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ យើងនឹងនាំមកនូវផលិតផលគួរឲ្យចាប់អារម្មណ៍ និងលើកកម្ពស់បទពិសោធន៍នៅកម្ពុជានាពេលអនាគត។”

ការតាំងចិត្តរបស់ឡិចស៊ឺសសម្រាប់ទីផ្សារកម្ពុជា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈ ចំណុចតូចៗក្នុង អគារតាំងបង្ហាញរថយន្ត ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែក៏បានសបញ្ជាក់ យ៉ាងច្បាស់តាមរយៈការប្ដេជ្ញាដ៏យូរអង្វែង ចំពោះ អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។

ឧកញ៉ា គង់ នួន ប្រធាននៃឡិចស៊ឺសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖ យើងបានយកចិត្តទុកដាក់ជាបំផុតក្នុងការចូលរួមចំណែកក្នុងកំណើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល និងសេវាកម្មប្រណិត ទៅដល់អតិថិជនកម្ពុជាជំនាន់ថ្មី។ អគារតាំងបង្ហាញរថយន្តនេះគឺ ជាការបោះជំហានដំបូងសម្រាប់ឡិចស៊ឺសក្នុងការឆ្ពោះ ទៅមុខក្នុងទីផ្សារដ៏រស់រវើកមួយនេះ ហើយយើងសង្ឃឹមថាការមកដល់នៃឡិចស៊ឺសនៅ កម្ពុជា នឹងនាំមកនូវការផ្លាស់ប្ដូរសំខាន់នៅក្នុងសង្គម។ នៅក្នុងប្រទេសដែលពលរដ្ឋជីវភាពស្ដុកស្ដម្ភមានការកើនឡើង និងបានចូលរួមចំណែក គួរឲ្យកត់សម្គាល់ទៅក្នុងសេដ្ឋកិច្ចជាតិ ពួកយើងជឿជាក់ថា ឡិចស៊ឺសគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការកែប្រែមុខមាត់ និងរបៀបរស់នៅរបស់ពួកគេ។”

ដើម្បីអបអរសាទរដល់ការបើកដំណើរការអគារតាំងបង្ហាញរថយន្ត ផ្លូវការដំបូងនៅកម្ពុជា ឡិចស៊ឺសនឹងណែនាំនូវក្រុមការងារដែលមានស្មារតីប្ដេជ្ញាខ្ពស់ និងរថយន្តប្រណិត ច្រើនជម្រើសដែលតម្រូវទៅតាមទីផ្សារប្រទេសកម្ពុជា។ ឡិចស៊ឺសនឹងធ្វើការដាក់លក់ជាផ្លូវការ នូវរថយន្តប្រណិតជាច្រើនម៉ូដែលរួមមាន LX LM RX NX និង LS ហើយ អតិថិជនដែលស្រឡាញ់ពេញចិត្តម៉ូដែល ES ក៏អាចកុម្ម៉ង់ទុកមុន ផងដែរ។

គួរបញ្ជាក់ថាអំឡុងពេលបើកសម្ពោធជាផ្លូវការនៃឡិចស៊ឺសនៅកម្ពុជា សេវាកម្មប្រកប ដោយគុណភាពខ្ពស់ជាច្រើនបានត្រៀមរៀបចំសម្រាប់អតិថិជន។ រាល់ការទិញរថយន្តថ្មីពីឡិចស៊ឺស អតិថិជនអាចរីករាយនឹងការផ្ដល់ជូនបន្ថែមដ៏ពិសេសដែលរួមមាន ការធានារយៈពេល៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ បូកនឹងការកញ្ចប់ជួសជុលទូទៅ និងកញ្ចប់ថែទាំតាមពេលវេលា ដោយប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធរបស់ឡិចស៊ឺស រយៈពេល៣ឆ្នាំ។ អតិថិជនក៏នឹងទទួលបាននូវភាពជាសមាជិក ដើម្បីអាចចូលរួមកម្មវិធីពិសេសៗ ដូចជា ការជួបជុំពិសារអាហារពេលល្ងាច និងឱកាសចូលរួមការប្រកួតវាយកូនហ្គោលរបស់ឡិចស៊ឺស ជាដើម៕ សម្រាប់ព័ត៍មានបន្ថែម សូមទាក់ទង 017 222 733 / 017 888 727

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងថ្មីរបស់ BYD Atto3 មកពី MG សាកភ្លើងម្តងជិះបានជិត ៤០០គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG S5 ប្រភេទ Mid-size SUV  ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាគូប្រជែងរបស់ BYD Atto3  គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ។

MG S5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៦៧ សេះ ផ្គួបជាមួយងាគុយប្រផេទលីចូម អាចបើករបានចម្ងាយខ្ទង់ ៣០០-៤០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៧៦ ម។ម ទទឹង ១ ៨៤៩ ម។ម កំពស់ ១ ៨៤៩ ម។ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម។ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានប៉ាណាមុខបិតជិត រន្ធខ្យល់សម្រាប់ខ្យល់ចេញ-ចូលជំនួយដល់ម៉ូទ័រអគ្គិសនី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័ររចនាថ្មីទំហំ ១៧-១៨ អ៉ីញ ។ ខណៈព័ត៌មានផ្នែកខាងក្នុងនៅមិនទាន់មាននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ SAIC Maxus Star X ផ្តល់ជូនទាំងអគ្គិសនីសុទ្ធ និងម៉ាស៊ូត បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ SAIC Maxus Star X ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ រួមទាំងម៉ាស៊ីនចំហេះក្នុង គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ។

SAIC Maxus Star X ដំណើរការដោយ

  • សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៧៤ សេះ ខណៈទំហំអាគុយ និងចម្ងាយបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
  • សម្រាប់ម៉ូដែលប្រើចំហេះក្នុង បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២២១ និងមាន Top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ២ ០០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានប៉ាណាមុខបិតជិតសម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ខណៈម៉ូដែលម៉ាស៊ីនចំហេះក្នុងបំពាក់ប៉ាណាមុខមួយផ្ទាំងធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED រួមបញ្ចូលបច្ចេកវិទ្យាថ្មី ព្រមទាំងថាសកង់ស្ព័ររចនាថ្មីផងដែរ ។ ខណៈព័ត៌មានផ្នែកខាងក្នុងនៅមិនទាន់មាននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki សម្រេចចិត្តបញ្ឈប់ទាំងស្រុងលើការលក់រថយន្ត Jimny ទ្វារ ៣ នៅក្នុងឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការសម្រេចចិត្តបញ្ឈប់ទាំងស្រុងលើការលក់រថយន្ត Jimny ទ្វារ ៣ នៅក្នុងឆ្នាំ ២០២៥ សម្រាប់ទីផ្សារតំបន់អឺរ៉ុប ។

ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយសារតែការលក់ទាប និងបទដ្ឋាននៃការបំភាយឧស្ម័នដ៏តឹងរ៉ឹង ម៉ូដែលបច្ចុប្បន្នត្រូវបានរាយការណ៍ថាផលិតកម្រិត CO2 ខ្ពស់ជាងចន្លោះពី ១៥៤ក្រាម/គីឡូម៉ែត្រ ដល់ ១៧០ក្រាម/គីឡូម៉ែត្រ ដែលជាចំនួនខ្ពស់ជាងមធ្យម  ដែលត្រូវបានបង្ខំឱ្យក្រុមហ៊ុនចាត់វិធានការលើរថយន្តនេះ។

គួរបញ្ជាក់ផងដែរថា អឺរ៉ុបអនុញ្ញាតតែរថយន្តដឹកអ្នកដំណើរប្រភេទ N1 សម្រាប់លក់ប៉ុណ្ណោះ។ Suziki Jimny នៅក្នុងប្រភេទដែលបានរៀបរាប់ខាងលើជារថយន្តពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសជាច្រើននៅអឺរ៉ុបដែលផ្តល់ជូនតែប្រភេទកៅអី ២ ប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+