ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini Cooper សេរ៊ីថ្មីចេញលក់ជាផ្លូវការនៅប្រទេសចិន ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BMW និងក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសដាក់ចេញជាផ្លូវការនូវរថយន្ត Mini Cooper សេរ៊ីថ្មីរបស់ខ្លួន មាន ៥ជម្រើស ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣៦ ៧០០ ដុល្លារ ក្ន​ុុងប្រទេសចិន។

រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៣ ៨៥៨ ម.ម ទទឹង ១ ៧៥៦ ម.ម កំពស់ ១ ៤៥៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២៦ ម.ម​ ដែលទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៦ រួមមាន Storm Gray, Polar Bear White, British Green, Benedict Yellow, Magic Blue និង Chili Red ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៧ អ៊ីញ ចង្កៀងមុខ-ក្រោយ LED ជាដើម។

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនដំណើរការជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ទំហំធំជាងមុនដែលដំណើរការដោយប្រព័ន្ធ Mini Operating System 9, ម៉ាសុីនត្រជាក់អូតូ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធផលិតដោយ Dongfeng និង Nissan សាកភ្លើងម្តងជិះបាន ៥២០គីឡូម៉ែត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Venucia VX6 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៩ ៥២១ ដុល្លារឡើងទោនៅទីផ្សារប្រទេសចិន ។

Venucia VX6 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបាន ៣០%-៨០% ប្រើរយៈពេល ២៥ នាទីប៉ុណ្ណោះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៥៨ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៥៦ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៧៩ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ផ្តោតទៅលើប្រណិតភាព ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រ និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ កៅអីស្បែកមុខងារខ្យល់-កំដៅជាមួយអង្កចងចាំសម្រាប់ផ្នែកខាងមុខ ។ លើសពីនេះ ក៏មានកន្លែងផ្ទុកឥវាន់ ២០ ទីតាំង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof ប្រវែង ២,១ម៉ែត្រ និងឧបករណ៍បំពងសំលេង ៩ទីតាំងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់បារាំងមួយនេះសាកភ្លើងម្តងបើកបានជិត ១០០ គីឡូ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Citroen បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Citroen My Ami Peps ថ្មី ជាមួយនឹងតម្លៃលក់ខ្ទង់ ១១ ០០០ ដុល្លារ នៅក្នុងទីផ្សារចក្រភពអង់គ្លេស។

រថយន្ត Citroën My Ami Buggy មានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ៥,៥ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុបខ្ទង់  ៧៥ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង និងអាចផ្ទុកទម្ងន់បាន ៣៤០ គីឡូក្រាម។

សម្រាប់រូបរាងខាងក្រៅរថយន្តនេះទទួលបានការរចនាប្លែកដោយមានបំពាក់កាងមុខ-ក្រោយពណ៌ខ្មៅ, ចង្កៀងមុខ-ក្រោយ មូល ព្រមទាំងប្រើប្រាស់សំបកកង់ off road ។ ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានកុងទ័រឌីជីថលទំហំតូចមួយ និងការបញ្ជារមុខងារផ្សេងៗទៀតតាមកម្មវិធី My Ami Play ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! រោងចក្រផលិតរថយន្ត ១ ពាន់លានជាងរបស់ BYD នឹងចាប់ផ្តើមសាងសង់ក្នុងប្រទេសឥណ្ឌូនេសុីនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសគ្រោងនឹងបើកការសាងសង់ជាផ្លូវការនូវរោងចក្រផលិតរថយន្តរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេសុី នៅចុងឆ្នាំ២០២៤ នេះ។

គួរឲដឹងផងដែរថា រោងចក្រផលិតរថយន្តរបស់ BYD ដែលស្ថិតក្នុងប្រទេសឥណ្ឌូនេសុីនឹងក្លាយជារោងចក្រដែលធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្រោងចាយប្រាក់សាងសង់ប្រមាណ ១,៣ ពាន់លានដុល្លារ ធំជាងរោងចក្រនៅក្នុងប្រទេសថៃដែលទើបសម្ពោធជាផ្លូវការកាលពីថ្ងៃទី​០៤ ខែកក្កដា កន្លងទៅ។

ហើយរោងចក្រថ្មីនេះទៀតសោកនឹងផលិតរថយន្តបានចំនួន ១៥ មុឺនគ្រឿងជារៀងរាល់ឆ្នាំ ដែលនឹងត្រូវសាងសង់នៅក្នុងតំបន់ឧស្សាហកម្ម “Subang Smart City” គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០៨ ហិកតា  បើតាមការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌូនេស៊ីលោក Airlangga Hartarto​ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូភីកអាប់អគ្គិសនីសុទ្ធ Isuzu D-Max EV គ្រោងនឹងដាក់ចេញលក់នៅ ២ឆ្នាំខាងមុខទៀត

[បរទេស] កាលពីខែមិនា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញនៅគំរូភីកអាប់ Isuzu D-Max EV Concept ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ខណៈពេលនេះ ក្រុមហ៊ុនបញ្ជាក់ថា នឹងធ្វើការចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ នៅក្នុងប្រទេសថៃ ។

គួរឲ្យដឹងថា គំរូភីកអាប់អគ្គិសនីសុទ្ធនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងប្រភេទប្រើម៉ាស៊ីនម៉ាស៊ូតពោលគឺគ្រោងឆ្អឹង Isuzu Dynamic Mobility Driving Platform និងបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។

គំរូភីកអាប់ Isuzu D-Max EV Concept ជាម៉ូដែល 4-door body ដោយសំណុំម៉ូទ័រអគ្គិសនីត្រូវបានអភិវឌ្ឍថ្មី ធ្វើការជាមួយគ្នាទាំងផ្នែកខាងមុខនិងខាងក្រោយ ព្រមទាំងបំពាក់ដោយប្រព័ន្ធ suspension ខាងក្រោយប្រភេទ De-Dion suspension ថ្មីទាំងស្រុង ដោយសង្កត់ធ្ងន់លើការបើកបរយ៉ាងរលូន និងសមត្ថភាពបើកបរដ៏ល្អឥតខ្ចោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG7 ចេញលក់នៅប្រទេសវៀតណាមជាផ្លូវការ ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត MG7 ប្រភេទ sedan ជាមួយតម្លៃលក់ខ្ទង់ ២៧ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសវៀតណាម នៅក្នុងខែកក្កដានេះ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៨៤ ម.ម ទទឹង ១ ៨៨៩ ម.ម និងទទួលបានរូបរាងបែបស្ព័រ ដោយនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំអបដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ, កាង spoiler ខាងក្រោយ និងចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត MG7 មានម៉ាស៊ីនចំនួន ២ សម្រាប់ជ្រើសរើសរួមមាន ៖

  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕

ចំពោះផ្នែកខាងក្នុងរបស់ MG7 មើលទៅទាក់ទាញជាមួយនឹងអេក្រង់ភ្លោះ ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានទំហំ ១៤,១ អ៊ីញ និងអេក្រង់កំសាន្តទំហំ ២៥,១២ អ៊ីញ, ដៃ​ចង្កូត​រាង​អក្សរ D ប្រភេទ 3-spoke ,កន្លែងសាកថ្មឥតខ្សែ, រន្ធសាក USB-C ចំនួន ២, ឧបករណ៍បំពងសំឡេងម៉ាក BOSE ១៤ ចំនុច, អេក្រង់បង្ហាញលើកញ្ចក់, ដំបូល panoramic sunroof និងកៅអីស្ព័រជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ PHEV របស់ Hongqi មួយនេះ ជិះបានជិត ១០០គីឡូម៉ែត្រដោយមិនបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi គ្រោងនឹងធ្វើការដាក់បញ្ចេញលក់ជាផ្លូវការនៅរថយន្ត Hongqi HS7 ប្រភេទ Plug-in hybrid នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Hongqi HS7 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៦៣ សេះ ផ្គួបជាមួយអាគុយទំហំ ២០,១៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩២ គីឡូម៉ែត្រ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ា​ណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ជាពិសេសកៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅ រួមទាំងមុខងារម៉ាស្សាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ប្រភេទកូនកាត់ Hybrid មុខមាត់ថ្មី អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ

[បរទេស] យោងតាមគេហទំព័រសារព័ត៌មានរបស់ប្រទេសជប៉ុនមួយបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris ដែលទទួលបានការផ្លាស់ប្តូរដ៏ធំ នៅក្នុងឆ្នាំ ២០២៥ ។

Toyota Yaris មុខមាត់ថ្មី ស៊េរីឆ្នាំ ២០២៥ ផលិតឡើងនៅលើគ្រោងឆ្អឹង TGNA platform ដោយភ្ជាប់មកជាមួយផ្នែកខាងក្រៅឌីស្សាញថ្មីទាំងស្រុងដូចទៅនឹងម៉ូដែលនៅអឺរ៉ុប រួមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ​ថ្មី អាចភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Toyota Smart Connect រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។ លើសពីនេះក៏បានភ្ជាប់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កម្រិតខ្ពស់ទៀងផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះនឹងបំពាក់ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៣២ សេះ និងកម្លាំងរមួល ១៨៥ ញ៉ុតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមមួយខែ Toyota Camry ស៊េរីថ្មីចុងក្រោយ លក់បានរហូតដល់ទៅ ២មុឺនគ្រឿងជាងនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញទិន្នន័យនៃការលក់សរុបរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ ២០២៤ បានចំនួន ១៩៣ ១២០ គ្រឿង ដោយរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ លក់បានរហូតដល់ទៅ ២៤ ៥៥២ គ្រឿងនៅក្នុងទីផ្សារមួយនេះ ដែលមានតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៥ ដុល្លារ ។

គ្រប់ម៉ូដែលទាំងអស់របស់ Toyota Camry ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ

លើសពីនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Lexus មានការលក់សរុបរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ ២០២៤ បានចំនួន ១៦៤ ៧៧៧ គ្រឿងផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Hyundai សម្ពោធរោងចក្រផលិតអាគុយរថយន្តអគ្គិសនី ១,១ ពាន់លានដុល្លារ របស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការសម្ពោធជាផ្លូវការនូវរោងចក្រផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលសហការណ៍ជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំប្រចាំប្រទេសកូរ៉េគឺក្រុមហ៊ុន LG Energy Solution ។

រោងចក្រនេះត្រូវបានសាងសង់នៅក្នុងខែមិនា ឆ្នាំ២០២១ មានទីតាំងស្ថិតនៅជិតរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ីដែលចាយប្រាក់អស់ប្រមាណ ១,១ ពាន់លានដុល្លារ ចែកភាគហ៊៊ុនកាន់កាប់ម្នាក់ ៥០ ភាគរយ ហើយរោងចក្រនេះអាចផលិតអាគុយបាន ១ពាន់លានគីឡូវ៉ាត់ម៉ោង ដើម្បីចែកចាយទៅកាន់ក្រុមហ៊ុន Hyundai ផ្ទាល់ និងក្រុមហ៊ុន Kia ក្នុងការផលិតរថយន្តអគ្គិសនីជំនាន់ថ្មីចំនួន ១៥មុឺនគ្រឿង ជារៀងរាល់ឆ្នាំ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ BYD ។

ជំរាបផងថានៅក្នុងប្រទេសឥណ្ឌូនេស៊ីការប្រើប្រាស់រថយន្តអគ្គិសនីមានតែ ២ ភាគរយប៉ុណ្ណោះ បើគិតក្នុងឆ្នាំ២០២៤ នេះហើយពួកគេរំពឹឹងថានឹងទទួលបានការប្រើប្រាស់ពីសំណាក់ប្រជាជនរបស់ពួកគេដល់ទៅ ៦០មុឺនគ្រឿង ក្នុងឆ្នាំ២០២៦ ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+