ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Honda Prelude សេរ៊ីឆ្នាំ២០២៣ នឹងចេញលក់នៅក្នុងទីផ្សារតំបន់អឺរ៉ុប

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសជាផ្លូវការនឹងធ្វើការចេញលក់នូវរថយន្ត Honda Prelude សេរ៊ីឆ្នាំ២០២៣ របស់់ខ្លួននៅក្នុងទីផ្សារតំបន់អឺរ៉ុប។

រថយន្តនេះនឹងដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ដូចគ្នាទៅនឹងរថយន្ត Accord និង Civic ដែរដែលដំណើរការដោយម៉ាស៊ីន e:HEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២។

គួរបញ្ជាក់ផងថា រថយន្តនេះនឹងបង្ហាញខ្លួនដំបូលក្នុងតំបន់អឺរ៉ុបក្នុងចក្រភពអង់គ្លេសក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed ​​ក្នុងខែកក្កដានេះជាមួយពណ៌តួខ្លួនតែ ១ ប៉ុណ្ណោះគឺពណ៌ក្រហម ប៉ុន្តែបើការចេញលក់ជាផ្លូវការអាចនឹងមានពណ៌តួខ្លួនច្រើនជាងនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីសុទ្ធ Wulling Bingo EV ស៊េរីថ្មីចុងក្រោយ សាកភ្លើងម្តងជិះបាន ៣៣៣ គីឡូម៉ែត្រ ដាក់លក់នៅថៃតែ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Bingo EV ស៊េរីឆ្នាំ ២០២៤ ផ្តល់នៅជម្រើស ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១១ ៤៩៣ ដុល្លារ ដល់ ១២ ៣១៦ ដុល្លារ នៅទីផ្សារប្រទេសថៃ ។

Wuling Bingo EV ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី ដោយបំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៨ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣៣ គីឡូម៉ែត្រនៅពេលាកថ្មពេញម្តង ។

ទាក់ទងទៅនឹងរូបរាងការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះមានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល រួមទាំងថាសកង់ត្រូវបានឌីស្សាញថ្មីទំហំ ១៥អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធសោរ SmartKey រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Soul ស៊េរីឆ្នាំ២០២៥ ចេញលក់លើទីផ្សារហើយ ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការប្រកាសដាក់បង្ហាញជាផ្លូវការនូវតម្លៃរបស់រថយន្ត Kia Soul ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូន ៤ ជម្រើស ជាមួយតម្លៃលក់លើទីផ្សារចាប់ពី ២០ ២៩០ ដុល្លារ ដល់ ២៤ ៥៩០ ដុល្លារ។

ខណៈដែររថយន្តសេរ៊ីថ្មីនេះទទួលថាសកង់ស្ព័រទំហំ ១៦ អ៊ីញ អេក្រង់កម្សាន្តទំហំ ៨ អ៊ីញ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរពិសេសៗជាច្រើនរួមមាន Lane Keep Assist និង Lane Departure Warning ជាដើមសម្រាប់ជម្រើសធម្មតា។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Kia Soul ស៊េរីឆ្នាំ ២០២៤ គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ីន​ចំណុះ ២,០ លីត្រ ទំហំ ៤ ​ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និង​កម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ​ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ១ FWD​ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តស៊េរីឆ្នាំ២០២៥ របស់ Nissan មួយនេះនឹងចេញលក់ក្នុងទីផ្សារអាមេរិកជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Nissan Rogue Rock Creek ស៊េរីឆ្នាំ ២០២៥ ប្រភេទរថយន្ត SUV នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ ដុល្លារ ។

Rock Creek ស៊េរីឆ្នាំ ២០២៥ ទទួលបានម៉ាស៊ីនថ្មី ពោលបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbo អាចផលិតកម្លាំងបាន ២០១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយជម្រើសប៉ុង២ AWD ។

រថយន្តនេះទទួលបានឌីស្សាញរូបរាងជាប្រអប់ជ្រុង ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងនិងកាងការពារមុខ-ក្រោយពណ៌ខ្មៅអបជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧ អ៊ីញនិងសំបកកងប្រភេទ off-road ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល​និងអេក្រង់កំសាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ សម្ភារៈធ្វើពីីស្បែក និងមុខងារកំដៅដៃចង្កូតផងដែរ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការអ្នកបើកបររបស់  Nissan ផ្ទាល់ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយ! Toyota Yaris នឹងលែងមានវត្តមានក្នុងទីផ្សារប្រទេសវៀតណាមទៀតហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសជាផ្លូវការនឹងបញ្ឈប់ការចែកចាយរថយន្ត Toyota Yaris ក្នុងទីផ្សារប្រទេសវៀតណាមទៀតហើយ បន្ទាប់ពីចាយពេលអស់ ១៣ ឆ្នាំក្នុងប្រទេសនេះ។

យោងតាមអ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុុមហ៊ុន Toyota ផ្ទាល់បាននិយាយថាការលក់រថយន្ត Toyota Yaris មានការធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយនៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនបានលក់រថយន្ត Toyota Yaris បានចំនួនតែ ១​ ៥៦៩គ្រឿងប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០២៣ ធ្លាក់មកដល់ ១៣៤ គ្រឿងនិងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ នេះបានត្រឹមតែ ៨ គ្រឿងប៉ុណ្ណោះ។

គួរឲដឹងផងថា Toyota Yaris ត្រូវបាននាំចូលក្នុងទីផ្សារប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ មកម្ល៉េះ ហើយវាជារថយន្តដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើ PHEV ផលិតដោយ Dongfeng និង Nissan ចាក់សាំងពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Venucia V DD-I ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ១៦ ៣៥៧ ដុល្លារឡើងទៅនៅទីផ្សារប្រទេសចិន ។

Venucia V DD-I បំពាក់ម៉ាស៊ីនដែលផលិតរួមគ្នារវាងក្រុមហ៊ុនចំនួន ៣ រួមមាន Ranault-Nissan-Mitsubishi ពោលគឺម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង រួមទាំងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៤គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ១១០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយ ១១៣២ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦០៧ ម.ម ទទឹង ១ ៩១៧ ម.ម កំពស់ ១ ៦២៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំដល់ទៅ ២៤អ៉ីញ កៅអីស្រោបដោយស្បែកឌីស្សាញឡើងទប់លំនឹងបានយ៉ាងប្រសើរ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់របស់ GWM មួយនេះចេញលក់នៅក្នុងស្រុកបាន ៦០មុឺនគ្រឿងជាង ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការប្រកាសដាក់បង្ហាញទិន្នន័យនៃការលក់សរុបទៅលើរថយន្តភីកអាប់ Great Wall Cannon series របស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដោយរថយន្តភីកអាប់ Cannon series នេះលក់បានរហូតដល់ទៅ ៦០ មុឺនគ្រឿងឯណ្ណោះ។

គួរបញ្ជាក់ផងដែរថា GWM បានវិនិយោគប្រាក់សរុបចំនួនប្រមាណ ៨២៥ លានដុល្លារ ទៅក្នុងរោងចក្រ Jingmen Smart Factory របស់ខ្លួនដើម្បីផលិតរថយន្តភីកអាប់នេះក៏ដូចជារថយន្តជាច្រើនទៀតរួមមាន Tank 400, Tank 500 និង Haval H5 ជាដើម។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុន GWM ជាក្រុមហ៊ុនរបស់ប្រទេសចិនទី ១ ដែលអាចលក់រថយន្តភីកអាប់របស់ខ្លួនបានរហូតដល់ទៅ ២,៦ លានគ្រឿង ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះនៅលើទីផ្សារសកល។

សម្រាប់រថយន្តភីកអាប់ Great Wall Cannon series ត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងពិព័រណ៍រថយន្តទីក្រុងសៀងហៃកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ ។ រថយន្តនេះផ្តល់នូវជម្រើសជាច្រើនម៉ូឌែលរួមមាន Great Wall Cannon, King Kong Cannon និង Shanhai Cannon ហើយវាត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង Tank platform ដំណើរការដោយម៉ាសុីនសុាំង ៣,០ លីត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ និងមានតម្លៃលក់លើទីផ្សារសកលខ្ទង់ ៣៨ ៥០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលចិនផ្តល់ជំនួយមិនយុត្តិធម៌លើឡានអគ្គិសនីរបស់ពួកគេ

[បរទេស] កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានបញ្ចេញរបាយការណ៍លម្អិតដែលបានបង្ហាញពីអ្វីដែលជួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនទទួលបានជំនួយពីរដ្ឋាភិបាលរបស់ខ្លួន ដែលរួមមាន ទទួលបានប្រាក់កម្ចីទាប ការលើកទឹកចិត្តផ្នែកលក់ និងអាគុយដែលបានឧបត្ថម្ភធនជាច្រើន។

ក្នុងនោះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត SAIC ដែលជាម្ចាស់របស់ MG ត្រូវបានវិនិច្ឆ័យថាទទួលបានជំនួយច្រើនជាងក្រុមហ៊ុនមួយចំនួនទៀត សហភាពអឺរ៉ុបកំណត់ថាការឧបត្ថម្ភធនរបស់ខ្លួនមានចំនួនដល់ទៅ ៣៤,៤ ភាគរយ  ។

ជាមួយគ្នានេះ BYD និង Geely ត្រូវបានគេវាយតម្លៃថាទទួលបានជំនួយពីរដ្ឋាភិបាលតិចជាង ដោយទទួលបានត្រឹមតែ ១៧,៤% និង ១៩,៩% ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការពិភាក្សាជាមួយសហភាពអឺរ៉ុបក៏ដោយ ក៏ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមិនអាចបញ្ចុះបញ្ចូលនិយតករឲ្យបោះបង់ចោលផែនការពន្ធគយរបស់ពួកគេបានទេ។ ចិន​បាន​ព្រមាន​អឺរ៉ុប​រួច​ហើយ​ថា ខ្លួន​នឹង​សងសឹក​ជាមួយ​នឹង​ពន្ធ​នាំចូល​របស់​ខ្លួន ប្រសិនបើ​ស្ថានការណ៍​មិន​អាច​ដោះស្រាយ​ដោយ​មិត្តភាព ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Emgrand អាប់ឌែតថ្មីចេញលក់ជាផ្លួវការនៅទីផ្សារប្រទេសចិន ឯតម្លៃខ្ទង់ ៩ពាន់ដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Geely Emgrand ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៤ អាប់ឌែតថ្មី ដែលមានតម្លៃលក់ចាប់ពី ៩ ៦០០ដុល្លារ ដល់ ១២ ២០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៣៨ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១២៧សេះ និងកម្លាំងរមួល ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដែ ៦៥វគ្គ​ និងប្រអប់លេខអូតូ ៨វគ្គ ជាស្តង់ដារ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានលក្ខណៈទាន់សម័យផងនិងស្ព័រផងដោយមានបំពាក់ប៉ាណាមុខបែបទឹកធ្លាក់ដែលតុបតែងដោយសសរក្រូម៉េចំនួន ១៦ និងមានឡូហ្គូលប្រាក់នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦ អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១២,៦ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦អ៊ីញ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Geely Galaxy OS, ម៉ាសុីនត្រជាក់អូតូ, ដំបូល sunroofs, កៅអីម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini Cooper សេរ៊ីថ្មីចេញលក់ជាផ្លូវការនៅប្រទេសចិន ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BMW និងក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសដាក់ចេញជាផ្លូវការនូវរថយន្ត Mini Cooper សេរ៊ីថ្មីរបស់ខ្លួន មាន ៥ជម្រើស ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣៦ ៧០០ ដុល្លារ ក្ន​ុុងប្រទេសចិន។

រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៣ ៨៥៨ ម.ម ទទឹង ១ ៧៥៦ ម.ម កំពស់ ១ ៤៥៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២៦ ម.ម​ ដែលទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៦ រួមមាន Storm Gray, Polar Bear White, British Green, Benedict Yellow, Magic Blue និង Chili Red ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៧ អ៊ីញ ចង្កៀងមុខ-ក្រោយ LED ជាដើម។

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនដំណើរការជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ទំហំធំជាងមុនដែលដំណើរការដោយប្រព័ន្ធ Mini Operating System 9, ម៉ាសុីនត្រជាក់អូតូ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+