ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តសេរ៊ីថ្មី BYD Seal 06GT ត្រៀមចេញលក់ក្នុងទីផ្សារសកលនៅដើមឆ្នាំក្រោយឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារសកល] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត BYD Seal 06GT ជាប្រភេទរថយន្ត SUV ប្រើប្រាស់អគ្គិសនីសុទ្ធ ហើយគ្រោងចេញលក់ជាផ្លូវការនៅឆ្នាំ២០២៥ ជាមួយតម្លៃលក់ចន្លោះពី ២០ ៦០០ ដល់ ២៧ ៥០០ ដុល្លារ នៅទីផ្សារសកល។

រថយន្តនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Evo 3.0 មានប្រវែងតួខ្លួនសរុប ៤ ៦៣០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដោយទទួលបានការឌីស្សាញប៉ាណាមុខបិទជិតអបដោយចង្កៀងមុខ-ក្រោយ LED និងកាងរន្ធខ្យល់រាងអក្សរ L ព្រមទាំងថាសកង់ស្ព័រនិងប្រើដៃទ្វារលាក់ជិតជាដើម ។

BYD Seal 06GT នឹងទទួលបានម៉ាសុីនដំណើរការអគ្គិសនី ២ ជម្រើសរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១​ អាចផលិតកម្លាំងបាន ១៦៥ គីឡូវ៉ាត់ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២​ អាចផលិតកម្លាំងបាន ៣១០ គីឡូវ៉ាត់ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ 

ជម្រើសម៉ាសុីនទាំង២ នេះនឹងប្រើប្រាស់អាគុយទំហំ ៥៩ គីឡូវ៉ាត់ម៉ោង និង ៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៥០៥ គីឡូម៉ែត្រ ទៅ​ ៦០៥ គីឡូម៉ែត្រ  នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Tiguan ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសវៀតណាមជាមួយតម្លៃខ្ទង់ ៧មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្ត Volkswagen Tiguan ប្រភេទរថយន្ត SUV ៧ កៅអី ជម្រើស Platinum version ដែលមានតម្លៃលក់ខ្ទង់ ៧២ ៧៥០ ដុល្លារ ក្នុុងទីផ្សារប្រទេសវៀតណាម។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤​ ៧០១ ម.ម ទទឹង ១ ៨៣៩ ម.ម កំពស់ ១ ៦៧២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨៧ ម.ម ដំណ់រការដោយម៉ាស៊ីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ​ ៤ សុីឡាំង អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ និងប្រភេទបើកបរប៉ុង ២ All-wheel drive ។

ចំពោះការរចនាផ្នែកខាងក្រៅទទួលបានការឌីស្សាញចង្កៀងមុខថ្មី ប្រភេទ Matrix LED IQ.Lights ខណៈនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កម្សាន្តទំហំ ៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ, ម៉ាសុីនត្រជាក់ ៣ តំបន់, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើនដូចជា 360-degree camera, electronic stability control, collision sensors, cruise control, speed limiter, tire pressure monitoring, automatic parking assist, drowsiness alert, steering reminder, hill ascent និង descent assist ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនីសុទ្ធរបស់ Hyundai និង Kia នៅត្រីមាសទី២ ឆ្នាំនេះ កើនឡើងគួរឲ្យគត់សម្គាល់

[បរទេស] នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Kia បានបង្កើតកំណត់ត្រាលក់ថ្មីជាមួយនឹងរថយន្តអគ្គិសនីសរុបចំនួន ២៩ ៣៩២ គ្រឿងដែលលក់នៅក្នុងទីផ្សារជុំវិញពិភពលោក។ ខណៈ ក្រុមហ៊ុន Hyundai លក់រថយន្តអគ្គិសនី Ioniq 6 មានកើនឡើង ១១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ បន្ទាប់ពីរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Kia បានលក់រថយន្តអគ្គិសនីសុទ្ធ Kia EV6 ចំនួន ១០ ៩៤១ គ្រឿង កើនឡើង ៣១,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈ Kia EV9 លកើបានចំនួន ៩ ៦៧១ គ្រឿង និង រថយន្តអគ្គិសនី Kia Niro ចំនួន ៨ ៧៨០ គ្រឿង។

ជាមួយគ្នានេះ រថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 5 លក់បានសរុបចំនួន ១៨ ៧២៨គ្រឿង ។ លើសពីនេះ ក្នុងអំឡុងពេលដូចគ្នានេះ រថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 6 លក់បានចំនួន ៦ ៩១២ គ្រឿង ។

សរុបមក ការលក់រថយន្តសរុប រួមទាំងរថយន្តប្រើចំហេះក្នុង និងរថយន្តអគ្គិសនី របស់ Hyundai ក្នុងឆមាសទីមួយនៃឆ្នាំនេះ បានកើនឡើង ២,២% ខណៈដែលការលក់រថយន្តម៉ាក Kia ថយចុះបន្តិច ២% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Tesla ម៉ូដែលនេះ ជា​អ្នកគ្រងដំណែងថ្មី ដែលលក់​ដាច់​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០២៣

[ទីផ្សារបរទេស] រថយន្តអគ្គិសនីសុទ្ធ Tesla Model Y ​ជា​រថយន្ត​លក់​ដាច់​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០២៣ ដោយ​មាន​ការ​លក់​កើន​ឡើង​ជាង ១,២ លាន​គ្រឿង​ពេញ​មួយ​ឆ្នាំ វ៉ាដាច់ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលជាម្ចាស់ដំណែងចាស់។

ក្នុងនោះ ពេញមួយឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្ត Tesla បានចែកចាយរថយន្តអគ្គិសនី Model Y ចំនួន ១ ២២៣ ០០០ គ្រឿងនៅទូទាំងពិភពលោក កើនឡើង ៦៤% បើធៀបនឹងឆ្នាំមុន ដោយអតិថិជនភាគច្រើនគឺនៅអាមេរិកខាងជើង និងអឺរ៉ុប។ ទីផ្សារអាមេរិកខាងជើងលក់រថយន្តបានជាង ១០លានគ្រឿងក្នុងមួយឆ្នាំ ខណៈដែលចំណែកនៃការលក់នៅក្នុងទីផ្សារអឺរ៉ុបអាស្រ័យទៅលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ។

គួរឲ្យដឹងថា ការកើនឡើងរបស់ Tesla Model Y ដល់លេខ 1 បានទម្លាក់ជើងឯកមុនគឺ Toyota RAV4 ដែលលក់បាន ១ ០៧៥ ០០០ គ្រឿងកាលពីឆ្នាំមុន។ ទោះបីជាវាកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ នៅតែតាមពីក្រោយ Tesla Model Y ចំនួន ៤៨០ ០០០ គ្រឿងឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Riddara RD6 ហាក់មានសន្ទុះគាំទ្រខ្លាំងនៅក្នុងទីផ្សារប្រទេសថៃ​ ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Radar ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិរថយន្ត Geely  បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Riddara RD6  ប្រភេទរថយន្តចង្កូតស្តាំ ដែលមានតម្លៃលក់ចាប់ពី ២៣ ៥០០ ដុល្លារ ដល់ ៣៥ ៣០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ។

គួរបញ្ជាក់ផងថារថយន្តនេះត្រូវបានប្រជាជនថៃមានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងប្រទេសថៃមានការប្រើប្រាស់ភាគច្រើនគីជារថយន្តភីលអាប់ពោលគឺ ៤០ ភាគរយ ពេញមួយផ្ទៃប្រទេស ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ថៃ​លើក​ទី​៤១ ​នៅ​ខែ​វិច្ឆិកា​ខាង​មុខនេះ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MAP មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៨៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដោយទទួលបានម៉ាសុីនដំណើរការចំនួន ២ ជម្រើសរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ 2WD ជាស្តង់ដារ។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ 4WD ជាស្តង់ដារ។

ចំពោះរថយន្តនេះនឹងបំពាក់ដោយអាគុយទំហំ ៦៦, ៧៣ និង ៨៦ គីឡូវ៉ាត់ម៉ោង ឫក៏ ១៤០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយពី ៤១៥ ទៅ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានសមត្ថភាពអូសទាញសណ្តោងបាន ២ ៥០០ គីឡូក្រាម និងបន្ទុកទម្ងន់បាន ៧៧៥ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Song Pro អាប់ឌែតដាក់ម៉ាសុីនថ្មី ត្រៀមចេញលក់នៅក្នុងទីផ្សាចិន ឯតម្លៃក្រោម ២មុឺនដុល្លារ

BYD Song Pro DM-i

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់ចេញនូវរថយន្តជំនាន់ថ្មីរបស់ខ្លួនគឺ BYD Song Pro ប្រើប្រាស់ប្រព័ន្ធម៉ាសុីន DM-i5 (Dual Mode intelligent) ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ១៥ ១០០ ដុល្លារ ដល់ ១៩ ២០០ ដុល្លារ ក្ន​ុុងប្រទេសចិន និងគ្រោងចេញលក់ជាផ្លូវការនៅខែសីហានេះ។

BYD Song Pro DM-i

រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៤ ៧៣៨ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១២ ម.ម​ ដែលអាចដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ធ្ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦០ សេះ និងអាចបើកបរបានចម្ងាយខ្ទង់ ២ ០០០ គីឡូម៉ែត្រ។

BYD Song Pro DM-i
BYD Song Pro DM-i5

ចំពោះការរចនាផ្នែកខាងក្រៅវិញមានទទួលបានប៉ាណាខាងមុខថ្មី Dragon Face design ដោយមានបំពាក់ចង្កៀងមុខ ប្រភេទ LED និងដំបូលស្ព័រ ខណៈផ្នែកខាងក្នុងនិងព័ត៌មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសថៃចាប់អារម្មណ៍ប្រើប្រាស់រថយន្តប្រភេទ Hybrid ច្រើនជាងរថយន្តអគ្គិសនីសុទ្ធ

[បរទេស] យោងតាមការសិក្សារបស់ Global Automotive Consumer Study ឆ្នាំ ២០២៤ បានរកឃើញថា ភាគរយនៃប្រជាជនថៃ មានចំណាប់អារម្មណ៍ក្នុងការទិញរថយន្តអគ្គិសនីសុទ្ធបានធ្លាក់ចុះពី ៣១% មកនៅត្រឹម ២០% នៅឆ្នាំនេះ។ ទន្ទឹមនឹងនោះ ពួកគេមានការចាប់អារម្មណ៍លើរថយន្តកូនកាត់ HEVs បានកើនឡើងពី ១០% ដល់ ១៩% ខណៈ រថយន្តម៉ាស៊ីនចំហេះក្នុងបានធ្លាក់ចុះជាលំដាប់ពី ៣២% ដល់ ៣៦% ។

លើសពីនេះ មិនត្រឹមតែប្រជាជនថៃបាត់បង់ចំណូលចិត្តសម្រាប់រថយន្តអគ្គិសនីសុទ្ធ BEV នោះទេ និន្នាការនេះក៏កំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងចិនផងដែរ ប៉ុន្តែផ្ទុយពីសហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី ដែលជាកន្លែងចំណូលចិត្តសម្រាប់រថយន្តចហេះក្នុងកំពុងងើបឡើងវិញ។

នៅពេលវិភាគមូលហេតុដែលប្រជាជនថៃជ្រើសរើសរថយន្តអគ្គិសនីសុទ្ធមាន ៧៣% ដោយសារចង់ ផ្តោតទៅលើការសន្សំលើថ្លៃប្រេងឥន្ធនៈ និង ៧៣% ជ្រើសរើស HEVs ចង់សន្សំលើថ្លៃប្រេងឥន្ធនៈ ខណៈ ក្នុងចំណោមអ្នកដែលជ្រើសរើសរថយន្តម៉ាស៊ីនចំហេះក្នុង ៧៨% ចង់ជៀសវាងការព្រួយបារម្ភអំពីការសាកថ្ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Black Edition ចេញលក់នៅអូស្ត្រាលី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ មានតែ ១ពាន់គ្រឿងជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវភីកអាប់សេរ៊ីថ្មី Ford Ranger Black Edition មានត្រឹមតែ ១ ៥០០ គ្រឿងប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសអូស្ត្រាលី ជាមួយតម្លៃលក់ខ្ទង់  ៣៨ ៧៦៣ ដុល្លារ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ bi-turbo ទំហំ​ ៤ សុីឡាំង អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ។

ចំពោះការរចនាផ្នែកខាងក្រៅទទួលបាន ប៉ាណាមុខថ្មីពណ៌ខ្មៅលាយប្រផេះ, ចង្កៀងមុខថ្មីប្រភេទ halogen, យ៉ាន់កង់ស្ព័រថ្មីពណ៌ខ្មៅទំហំ ១៧ អ៊ីញ​ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV3 មានការកក់ទុនមុនដល់ទៅ ១មុឺនគ្រឿងក្នុងរយៈពេលអត់ដល់ ១ខែ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការកក់ទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Kia EV3 ស៊េរីថ្មីចុងក្រោយ ដល់ទៅ ១០ ០០០ គ្រឿងក្នុងរយៈពេល ២៣ថ្ងៃ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃលក់ចាប់ពី ២៩ ២០០ ដុល្លារ ដល់ ៣៤ ១០០ ដុល្លារ ។

Kia EV3 ស៊េរីថ្មីចុងក្រោយ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសារការសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣១ នាទីប៉ុណ្ណោះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៥៦០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ដោយមានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Kia EV9 ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្ត touchscreen ទំហំ១២,៣​ អ៉ីញជាប្រភេទភ្លោះ ក៏ដូចជាអេក្រង់ទំហំ ៥អ៉ីញសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ ខណៈមុខងារសំខាន់ៗត្រូវបានដាក់នៅលើដៃចង្កូត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនសសើរមិនបាន! BYD ត្រៀមសម្ពោធរោងចក្រផលិតរថយន្តរបស់ខ្លួននៅក្បែររបងផ្ទះយើងទៀតហើយ

[បរទេស] បន្ទាប់ពីចំណាយពេល និងថវិកាជាច្រើនឆ្នាំមក ពេលនេះក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសពីការបើកសម្ពោធជាផ្លូវការនូវរោងចក្រផលិតរថយន្តរបស់ខ្លួនដែលស្ថិតក្នុងប្រទេសថៃនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នេះហើយ។

អ្វីដែរពិសេសជាងនេះទៅទៀតនោះ BYD ​បានចាយពេលខ្ទង់តែ ៤ខែ ប៉ុណ្ណោះហើយអាចសម្រេចផលិតកម្មរថយន្តអគ្គិសនី NEV របស់ខ្លួនបានចំនួនរហូតដល់ទៅ ៨ លានគ្រឿងឯណ្ណោះ ហើយរោងចក្រថ្មីនេះនឹងក្លាយជារោងចក្រដែលរំពឹងថានឹងអាចផលិតរថយន្តបាន ១៥ មុឺនគ្រឿង ជារាងរាល់ឆ្នាំដើម្បីចែកចាយក្នុងទីផ្សារអាស៊ាន។

ជំរាបផងថារោងចក្រនេះត្រូវបានបើកការសាងសង់នៅក្នុងខែមិនា ឆ្នាំ២០២៣ កន្លងទៅ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចខាងកើត (EEC) ក្នុងខេត្ត Rayong ហើយរោងចក្រនេះនឹងត្រូវគ្រប់គ្រង់ទាំងស្រុងដោយក្រុមហ៊ុនវិនិយោគ JV របស់ប្រទេស Uzbekistan និងក្រុមហ៊ុន BYD ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+