ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Supercar ប្រើអគ្គិសនីសុទ្ធមួយនេះ មានសមត្ថភាពសាកថ្មបានលឿនជាងឡានអគ្គិសនីដ៏ទៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់ប្រទេសអង់គ្លេស Nyobolt បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Supercar ប្រើអគ្គិសនីសុទ្ធ ដែលមានសមត្ថភាពសាកថ្មបានលឿនបំផុត គ្រោងនឹងចូលជាផ្លូវការនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៦៨ សេះ អាចបើកបរបានចម្ងាយ ២៤៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដែលមានសមត្ថភាពសាកថ្មបានលឿនបំផុត ដោយសាកបានពី ១០-៨០% ប្រើរយៈពេល ៤នាទី ៣៧វិនាទីប៉ុណ្ណោះ ។ ខណៈ កញ្ចប់ថ្មដែលបង្កើតឡើងដោយ Nyobolt មានសមត្ថភាពអតិបរមាត្រឹមតែ ៣៥ គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ដែលទាបជាងរថយន្តអគ្គិសនីខ្នាតតូចដែលកំពុងដាក់លក់នាពេលបច្ចុប្បន្ន ។

គួរឲ្យដឹងថា គុណសម្បត្តិរបស់អាគុយនេះ គឺមានទម្ងន់ស្រាល និងការសាកថ្មលឿន។ លើសពីនេះ Nyobolt បានបន្ថែមថា ថ្មរបស់ពួកគេប្រើប្រាស់លោហៈធាតុអុកស៊ីដ និងកាបូន anode និងកម្មវិធីគ្រប់គ្រងប្រសើរឡើង ដូច្នេះការដោះស្រាយបញ្ហាទាក់ទងនឹងអាយុកាលថ្មទៀតផង។

ជាពិសេស ការធ្វើតេស្តផ្ទាល់របស់ក្រុមហ៊ុន បានបញ្ចប់ដោយជោគជ័យនៅវដ្តសាកលឿនជាង ៤ ពាន់ដង ស្មើនឹង ៩៦៥ ៦០៦ គីឡូម៉ែត្រនៃចម្ងាយធ្វើដំណើរដោយរថយន្តស្ព័រប្រើអគ្គិសនីដោយនៅតែរក្សាបានច្រើនជាង ៨០% នៃថាមពលថ្មដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG HS ជំនាន់ទី​២ មុខមាត់ថ្មី ត្រៀមបង្ហាញ​ខ្លួនជា​ផ្លូវ​ការក្នុងពេលឆាប់ៗនេះហើយ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានប្រកាសដាក់ចេញនូវរថយន្ត MG HS ជំនាន់ទី​២ ប្រភេទ SUV មុន​ពេល​ដាក់បង្ហាញ​ជា​ផ្លូវ​ការនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ នេះ។

រថយន្តនេះត្រូវបានរំពឹងថានឹងទទួលបានម៉ាសុីនដំណើរការ ៣ ជម្រើសរួមមាន ម៉ាសុីនសុាំង ម៉ាសុីនកូនកាត់ និងម៉ាសុីនអគ្គិសនីសុទ្ធ។ តែបើនិយាយពីការរចនាផ្នែកខាងក្រៅវិញគឺទទួលបានរូបរាងថ្មីបែបស្ព័រដែលមានបំពាក់កាងស្ព័រនៅផ្នែកខាងមុខ ចង្កៀងមុខដ៏ស្លីម និងថាសកង់ស្ព័រជាដើម។

គួរឲ្យដឹងថា MG HS បច្ចុប្បន្នត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយទទួលបានការអាប់ឌែតថ្មីក្នុងឆ្នាំ ២០២០ ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតបន្ថែម មានតែរងចាំបន្ថែមទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Magotan អាប់ឌែតថ្មីប្រើប្រព័ន្ធជំនួយការបើកបររបស់ DJI ត្រៀមចេញលក់នៅសប្តាហ៍ក្រោយនេះហើយ

[ទីផ្សារចិន] ក្រុម​ហ៊ុនផលិតរថយន្ត FAW-Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញនូវរថយន្ត Volkswagen Magotan អាប់ឌែតថ្មី ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដា នេះក្នុុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MQB-B មានប្រវែងតួខ្លួនសរុប ៤​ ៩៩០ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៧១ ម.ម ដោយទទួលបានការឌីស្សាញរូបរាងផ្នែកខាងក្រៅបែបអនាគតដែលមានការរចនាប៉ាណាផ្នែកខាងមុខថ្មី narrow grille អបដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គូល VW​ នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ។

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនដំណើរការជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាស្តង់ដារ។
  • ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាស្តង់ដារ។

ខណៈនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់បញ្ជារកណ្តាលទំហំ ១៥ អ៊ីញ កម្រិត 2K, អេក្រង់លើកញ្ចក់ និងអេក្រង់កំសាន្តទំហំ ១១,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយការបើកបរកម្រិត ២+ របស់ DJI ដូចជា adaptive cruise control, lane keep និង lane change assist ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥ ចេញលក់ជាផ្លូវការនៅប្រទេសចិន ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥  ប្រភេទរថយន្ត ៤ និង ៥ កៅអី មានជម្រើសប្រើប្រាស់ ប៉ុង ១ និងប៉ុង ២ ដែលមានតម្លៃលក់ចាប់ពី ២៧ ៥០០ ដុុល្លារ ទៅ ៣០ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កំពស់ ១ ៥៧២ និងប្រវែងកម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៧ រួមមាន ពណ៌ទឹកក្រូច (បន្ថែមថ្មី) ពណ៌ត្នោតខ្ចី ពណ៌បៃតង ពណ៌ប្រផេះ ពណ៌ស្វាយ ពណ៌ប្រាក់ និងពណ៌ស ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ​ និងដៃទ្វារអគ្គិសនី។

ចំពោះផ្នែកម៉ាសុីនវិញរថយន្តនេះទទួលបាន ២ជម្រើស រួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី។

សម្រាប់នៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​, អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ និងអេក្រង់លើកញ្ជក់ head up display ទំហំ ២៤,៣ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ផែនទី 3D, ទូរទឹកកក ទំហំ ៥,៧ លីត្រ, ឧបករណ៍បំពងសំឡេង Yamaha ចំនួន ១៣ គ្រាប់, មុខងារសម្គាល់មុខ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងផលិតឡានអគ្គិសនីសុទ្ធតម្លៃ ៣មុឺនដុល្លារ ដើម្បីប្រជែងជាមួយ BYD និង Tesla

[បរទេស] កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានធ្វើការអះអាងថា ក្រុមហ៊ុននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធខ្នាតតូច ដែលមានតម្លៃលក់ខ្ទង់ ៣០ ០០០ ដុល្លារដែលគ្រោងនឹងមកដល់នៅដើមឆ្នាំ ២០២៧ ។

បើយោងតាមរបាយការណ៍របស់សារព័ត៌មាន CNBC បានឲ្យដឹងថា ទោះបីជាលោក Farley មិនបានបង្ហាញព័ត៌មានណាមួយអំពីរថយន្តខ្លួនឯងក៏ដោយ ប៉ុន្តែគាត់បានបញ្ជាក់ថា រថយន្តនេះត្រូវបានអភិវឌ្ឍឡើងដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តសុទ្ធដូចជាក្រុមហ៊ុន BYD ក៏ដូចជាក្រុមហ៊ុន Tesla ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ លោក Farley បានពន្យល់ថា ក្រុមហ៊ុន Ford កំពុងផ្តល់អាទិភាពដល់ការផលិតរថយន្តអគ្គិសនីសុទ្ធ EV ខ្នាតតូច ដោយសារតែរថយន្ត EV ខ្នាតធំ មិនអាចទទួលបានប្រាក់ចំនេញនោះទេ ព្រោះតែតម្លៃថ្មគឺ ៥០ ០០០ ដុល្លារឡើងទៅ ។

មួយវិញទៀតនោះ លោក Farley បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍ថា ប្រសិនបើក្រុមហ៊ុន Ford មិនផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើការផ្តល់រថយន្ត EV ដែលមានតម្លៃសមរម្យក្នុងរយៈពេល ៥ ឆ្នាំខាងមុខនោះទេ នឹងធ្វើឲ្យការពង្រីករបស់ប្រទេសចិននឹងបន្តកាន់តែធំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ក្រុមហ៊ុនផលិតរថយន្ត GAC Aion បើករោងចក្រផលិតរថយន្តរបស់ខ្លួននៅក្បែររបងផ្ទះយើងបាត់

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC Aion បានធ្វើការប្រកាសគ្រោងនឺងដាក់បង្ហាញជាផ្លូវការនូវរោងចក្រផលិតរថយន្តរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសថៃ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ រួមផ្សំជាមួយនឹងការដាក់បង្ហាញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ GAC Aion V ជំនាន់ទី ២ នៅលើទីផ្សារសកលផងដែរ។

គួរឲដឹងផងដែរថា រោងចក្រផលិតរថយន្តរបស់ GAC ដែលស្ថិតក្នុងប្រទេសថៃនេះត្រូវបានបើកការសាងសងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ជាប្រភេទរោងចក្រផលិតនិងចែកចាយរថយន្ត ដែលចាយប្រាក់សាងសង់ប្រមាណ ៦៤,៨ លានដុល្លារ ជាមួយការរំពឹងជាបណ្តោះអាសន្នអាចនឹងផលិតរថយន្តបាន ៥មុឺនគ្រឿង ក្នុងឆ្នាំនេះ ។

ហើយរោងចក្រថ្មីនេះទៀតសោកគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន GAC Aion ដែលរំពឹងថាខ្លួននឹងអាចផលិតនិងចែកចាយរថយន្តបានចំនួន ១ លានគ្រឿងនៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ គួបញ្ជាក់ផងថា នៅក្នុងព្រឹត្តិការណ៍ Thailand International Motor Expo លើកទី ៤០ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Aion បានដាក់បង្ហាញចេញនូវ concept រថយន្តរបស់់ខ្លួនចំនួន ៥ ម៉ូដែល ហើយរថយន្តទាំងនេះនឹងផលិតដោយដៃគូរវិនិយោគថៃ ជាមួយគម្រោយចែកចាយ​ទៅកាន់អគារតាំងបង្ហាញចំនួន ៣៤ កន្លែងផ្សេងគ្នាក្នុងប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Neta S wagon ប្រកាសចេញលក់ជាផ្លូវការនៅប្រទេសចិននៅខែសីហាខាងមុខនេះ ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត NETA បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Neta S wagon ប្រភេទរថយន្ត NEV ហើយគ្រោងចេញលក់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះត្រូវបានផលិតនៅលើគ្រោងឆ្អឹង Shanhai 2.0 platform មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៤៨០ និងប្រវែងកម្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម ដែលទទួលការរចនាទាន់សម័យនឹងមានភ្ជាប់ជាមួយប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ ប្រភេទ LED ដ៏ស្លីមទាំងសងខាង និងមានរន្ធខ្យល់ដ៏ធំ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ទៀតផង។

ទាក់ទងទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសម៉ាស៊ីនជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ប្រើប្រាស់ប៉ុង ១ RWD
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៩៦ សេះ ប្រើប្រាស់ប៉ុង ២ 4WD
  • ជម្រើស EREV ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងអាចបើកបរបានចម្ងាយ ១៨៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

សម្រាប់កញ្ជប់ទំហំអាគុយមាន ២ ជម្រើស រួមមានទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង និង ៤៣,៩ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ចំពោះ នៅផ្នែកខាងក្នុងទទួលបានអេក្រង់បញ្ជារកណ្តាលទំហំ ១៧,៦ អ៊ីញ, អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ, អេក្រង់ LCD ទំហំ ១៣,៣ អ៊ីញ និងអេក្រង់លើកញ្ជក់ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Sea Lion 07 ផលិតលើគ្រោងឆ្អឹងថ្មី ត្រៀមចេញលក់នៅស្រុកកំណើតជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Sea Lion 07 ដែលផលិិតនៅលើគ្រោងឆ្អឹង 3.0 Evo ចុងក្រោយរបស់ខ្លួន ជាមួយតម្លៃលក់ដែលរំពឹងចាប់ពី ២៦ ២៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តថ្មីនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo និិងប្រព័ន្ធ 12-in-1 electric drive system មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដោយទទួលបានការរចនាផ្នែកខាងក្រៅទាន់សម័យ គឺមានបំពាក់ចង្កៀងមុខដ៏ស្លីមរាងអក្សរ C, ដៃទ្វារអគ្គិសនី, ចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាង និង spoiler ជាដើម។ អ្វីដែលពិសេសជាងនេះទៅទៀតរថយន្តនេះមានសមត្ថភាពផ្ទុកបានដ៏ទៅ ៥០០​ គីឡូក្រាម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣០៨ សេះ និងកម្លាំងរមួល ៣៨០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨០,៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ ចំណាយពេល ៦,៧ វិនាទី ជាមួយនឹឹងការសាកថ្មល្បឿនលឿនពី ១០-៨០ ភាគរយចំណាយពេល​ ៣០ នាទី និងមានល្បឿនអតិបរមាន ២២៥ គីឡូម៉ែត្រ/មោ៉ង។

ខណៈផ្នែកខាងក្នុងមានបំពាក់ ភ្លើងបំភ្លឺចំនួន ១២០ ពណ៌, កៅអីម៉ាស្សា, អេក្រង់លើកញ្ជក់ទំហំ ៥០ អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប 6nm និងប្រព័ន្ធ DiLink 100, ប្រព័ន្ធខារ៉ាអូខេ, កន្លែងសាកថ្មឥតខ្សែទំហំ ២២០ វ៉ាត់, ប្រព័ន្ធសំឡេង Dynaudio ១២ ចំនុច, ដំបូល Panoramic Sunroof និងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ L2 និង DiPilot 100 “God’s Eye” ADAS រួមគ្នាជាមួយ រ៉ាដា ultrasonic ១២ គ្រាប់, រ៉ាដា 5 mm-wave និងកាមេរ៉ា ១១ គ្រាប់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន នឹងដណ្តើមបានចំណែកទីផ្សារពិភពលោកដល់ទៅ ៣៣% នៅឆ្នាំ ២០៣០

[បរទេស] យោងតាមក្រុមអ្នកជំនាញបានព្យាករណ៍ថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន នឹងបង្កើននៃដំណ្តើមចំណែកទីផ្សាររថយន្តពិភពលោករបស់ពួកេពី ២១% ទៅ ៣១% នៅក្នុងឆ្នាំ ២០៣០ ដោយសារពេលវេលានៃការអភិវឌ្ឍន៍លឿនជាងមុន និងតម្លៃផលិតកម្មទាប។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិនត្រូវបានគេរំពឹងថានឹងបង្កើនចំណែកទីផ្សាររបស់ពួកគេយ៉ាងខ្លាំងនៅក្នុងស្ទើរតែគ្រប់តំបន់នៅខាងក្រៅប្រទេសនឹងកើនឡើង ៣លានគ្រឿងក្នុងឆ្នាំ ២០២៤ ដល់ ៩លានគ្រឿងនៅក្នុងឆ្នាំ ២០៣០ ។

ក្នុងនោះ ការសិក្សាដោy AlixPartner បានបង្ហាញថា ប្រទេសចិននឹងគ្រប់គ្រង ១២% នៃទីផ្សារអឺរ៉ុប និងពី ៣៣% ដល់ ៧២% នៃទីផ្សារក្នុងប្រទេសរុស្សីនៅឆ្នាំ ២០៣០ ។ លើសពីនេះ ការរលក់នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកត្រូវបានគេរំពឹងថានឹងកើនឡើងពី ៨% ទៅ ៣៩% ហើយការចែកចាយនៅអាមេរិកកណ្តាល និងខាងត្បូងអាចកើនឡើងពី ៧ ទៅ ២៨ ភាគរយ។

ក្រុមអ្នកវិភាគជឿជាក់ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិននឹងទទួលបានជោគជ័យ ដោយសារការផ្តោតលើបច្ចេកវិទ្យានៅផ្នែកខាងក្នុងកាប៉ីន ការផ្តល់ជូននៅតម្លៃទាប និងការនាំមុខក្នុងការផលិតអាគុយរថយន្តអគ្គិសនីផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញម៉ូដែលថ្មីប្រភេទ PHEV ចាក់សាំងពេញរត់បាន ១ពាន់គីឡូម៉ែត្រជាង តម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Fulwin T10 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​ ២០២៤ នៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ និងអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី និងចាក់សាំងពេញបើកបរបាន ១៤០០ គីឡូម៉ែត្រ ។

រថយន្តប្រភេទ Mid-size SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧១២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដោយផ្នែកខាងក្រៅមានចង្កៀងមុខ-ក្រោយ LED រួមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUB ឧបករណ៍បំពងសំឡេង ១៤ចំនុច ដំបូលកញ្ចក់ Panoramic sunroof កៅអីខាងមុខមុខងារម៉ាស្សា និងពោងសុវត្ថភាព ១០ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+