ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ID.UNYX សាកភ្លើងម្តងបើកបរបានចម្ងាយខ្ទង់ ៧០០គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅប្រទេសចិន

[ទីផ្សារចិន] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Volkswagen ID.UNYX ប្រភេទរថយន្ត SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅលើទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤​ ៦៦៣ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញគឺនឹងទទួលបានការរចនាប្រភេទ Fastback ដោយផ្នែកខាងមុខនិងផ្នែកខាងក្រោយមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គូល VW​ នៅចំកណ្តាល និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១អ៊ីញ ។

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី​ ១ ទំហំ ១៧០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥៦៥ គីឡូម៉ែត្រ
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី​ ២ ទំហំ ២៥០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦២១ គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ PHEV របស់ក្រុមហ៊ុនចិនមួយនេះ ចាក់ម៉ាពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ឯតម្លៃខ្ទង់ ២មុឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្ត LeapMotor ដែលស្ថិតក្រោម Stellantis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Leapmotor C16 ប្រភេទ​ Mid-size SUV ផ្តល់ជូនទាំងជម្រើសកូនកាត់ hybrid និងអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ២១ ៤៥០ ដុល្លារ ដល់ ២៥ ៦០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Leapmotor C16 ផលិតឡើងនៅលើគ្រោងឆ្អឹង Leap 3.0 architecture ដំណើរការដោយ៖

  • សម្រាប់ម៉ាស៊ីន Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ២២៧ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយ ១០៩៥ គីឡូម៉ែត្រ
  • សម្រាប់អគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៨៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៧,៧ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រជាមួយការសាកថ្មល្បឿនលឿន DC អាចសាកពី ៣០-៨០% ប្រើរយៈពេល ១៥នាទីប៉ុណ្ណោះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១៥ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៧៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ជាមួយផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 ដែលអាចប្រើប្រព័ន្ធបញ្ជាដោយសំឡេង AI ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងអេក្រង់កំសាន្តទំហំ ១៥,៦ អ៉ីញសម្រាប់ជួរទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki នឹងបញ្ចប់ជីវិតរថយន្តរបស់ខ្លួនដល់ទៅ ៤ម៉ូដែលនៅត្រឹមឆ្នាំក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki គ្រោងនឹងធ្វើការបញ្ឈប់ការផលិតនៅរថយន្តរបស់ខ្លួនដល់ទៅ ៤ម៉ូដែលរួមមាន Swift Sport, Jimny LCV, Ignis និង Swace ក្នុងឆ្នាំ ២០២៥ នៅទីផ្សារចក្រភពអង់គ្លេស ដោយសារនៅអឺរ៉ុប និងចក្រភពអង់គ្លេសនឹងកំណត់ការលក់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង ដែលជំរុញឲ្យផលិតរថយន្តអគ្គិសនីវិញ ។

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ នឹងផ្តោតលើរថយន្តកូនកាត់ Hybrid ទៅលើម៉ូដែល Swift Vitara រួមទាំង S-Cross ក៏ដូចជាប្រភេទ Plug-in hybrid ទៅលើម៉ូដែល Across ។ លើសពីនេះរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ពួកគេនឹងចេញនៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Suzuki បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ eVX concept កាលពីឆ្នាំ ២០២៣  ដោយក្រុមហ៊ុនបញ្ជាក់ថារថយន្តនេះ បំពាក់អាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yangwang U7 របស់ BYD ផលិតកម្លាំងបានជិត ១៥០០សេះ ឯតម្លៃខ្ទង់ ១៤មុឺនដុល្លារ ត្រៀមចេញលក់នៅប្រទេសចិន

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Yangwang ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់ចេញនូវរថយន្ត Yangwang U7 ប្រភេទរថយន្ត sedan ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់នៅលើទីផ្សារចិនខ្ទង់ ១៣៧,៥៥០ ដុល្លារ ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e4 platform មានប្រវែងតួខ្លួនសរុប ៥ ២៦៥ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៥២៨ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ ផលិតកម្លាំងបាន ១ ៣០៦ សេះ ភ្ជាប់មកជាមួយប្រព័ន្ធបើកបរប៉ុង ២ 4WD ផ្គួបជាមួយអាគុយទំហំ ១៣៥,៥ គីឡូវ៉ាត់ម៉ោង បើកបរបានចម្ងាយខ្ទង់ ៨០០ គីឡូម៉ែត្រ​ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ២,៩ វិនាទី និងមានល្បឿនបើកបរខ្ពស់បំផុត ២៧០ គីឡូម៉ែត្រ/ម៉ោង។

ខណៈផ្នែកខាងក្រៅទទួលបានការរចនាប្រព័ន្ធជើងក្រោមថ្មី DiSus-Z suspension system មានរូបរាងបែបស្ព័រ ដែលបំពាក់ដោយកាងនិងចង្កៀងខាងមុខរាងអក្សរ C, ដំបូល ​Panoramic, រ៉ាដា​ ៣គ្រាប់ និងកាម៉េរ៉ា ១៣គ្រាប់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Boyue អាប់ឌែតថ្មី ចេញលក់នៅប្រទេសចិនជាផ្លូវការ ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Geely Boyue អាប់ឌែតថ្មី ប្រភេទ SUV ដែលមានតម្លៃលក់ចាប់ពី ១២,៨០០ដុល្លារ ដល់ ១៦,៣០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

Geely Boyue ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១៨១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយរបៀបបើកបរចំនួន ៥ រួមមាន៖ Eco, Normal, Sport, Snow និង Off-road និងមានកម្រិតសុីប្រេង ៦,២៩លីត្រ ក្នុងចម្ងាយ​ ១០០គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់បានដល់ទៅ ៥៧១គីឡូក្រាម។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEEA2.0 electronic and electrical architecture ដែលមានប្រវែងតួខ្លួនសរុប ៤,៥១០ ម.ម ទទឹង ១,៨៦៥ ម.ម កំពស់ ១,៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០១ ម.ម ដោយទទួលបានការឌីស្សាញខាងក្រៅទាន់សម័យ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំឈ្មោះថា 3D dot matrix grills អមជាប់ជាមួយចង្កៀងប្រភេទ LED និងភ្លើង DRLs អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គោរបស់រថយន្តនៅចំកណ្តាល ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៊ីញ ដែលផ្នែកខាងក្រោយមាន spoiler លយចេញពីដំបូល និងចង្កៀងក្រោយជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធ Galaxy OS 2.0, ដំបូលកញ្ចក់ panoramic sunroof, កន្លែងសាកថ្មឥតខ្សែ,មុខងារបញ្ជាសម្លេង  Ai,  Wifi/4G, កញ្ចក់អគ្គិសនី និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតទី២ ជាច្រើនដូចជា active braking, lane keep assist, lane center assist, traffic sign recognition និង full-speed adaptive cruise ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Tacoma ឆ្នាំ ២០២៤ ម៉ូដែលខ្ពស់ជាងគេ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ១០មុឺនដុល្លារជាង

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ១០៤ ៩៩៣ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១០៤ ៩៩៣ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៧២ ៦១៤ ដុល្លារ ($72,614)
  • តម្លៃពន្ធនាំចូល ២៣ ១៣០ ដុល្លារ ($23,130)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៤ ៥០០ ដុល្លារ ($4,500)
  • តម្លៃសរុបទាំងអស់ ១០៤ ៩៩៣ ដុល្លារ ($10,850)
រូបភាព Auto US Direct Cambodia

សម្រាប់រថយន្ត Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដែលបានបញ្ជាក់ដូចខាងលើនេះ គឺជាម៉ូដែលខ្ពស់ជាងគេ TRD Pro ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 096 72 88 687  ៕

រូបភាព Auto US Direct Cambodia
រូបភាព Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Skoda Elroq សាកភ្លើងម្តងជិះបានជិត ៦០០គីឡូ តម្លៃខ្ទង់ ៤មុឺនដុល្លារ ត្រៀមចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

[ទីផ្សារបរទេស] មកហើយ! ក្រុមហ៊ុនផលិតរថយន្ត Skoda បានធ្វើការប្រកាសដាក់ចេញនូវរថយន្ត Skoda Elroq ប្រភេទ mid-sized crossover ប្រើប្រាស់អគ្គិសនីសុទ្ធ មាន ៣ជម្រើស ដែលមានតម្លៃលក់ចាប់ពី ៣៦,០០០ដុល្លារ ដល់ ៤២,០០០ដុល្លារ ដែលនឹងធ្វើការប្រកាសលក់ជាផ្លូវការក្នុងឆ្នាំ២០២៥។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MEB​ platform ដែលដំណើរការដោយថាមពលអគ្គិសនីតាមប្រភេទរួមមាន៖

  • ប្រភេទ Base Model: ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៧៧សេះ និងមានភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង១ RWD ជាស្តង់ដារ។
  • ប្រភេទ Higher-Tier Models: ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៨៦សេះ និងកម្លាំងរមួល​ ៤៦០ញ៉ូតុនម៉ែត្រ និងមានភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង១ RWD ជាស្តង់ដារ។
  • ប្រភេទ vRS Model: ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានលើសពី ៣៤០សេះនិងមានភ្ជាប់មកជាមួយប្រភេទបើកបរប៉ុុង២ AWD ជាស្តង់ដារ។

គួរឲដឹងផងដែរថារថយន្តនេះអាចប្រើប្រាស់អាគុយទំហំ ៤៨ ឫ ៨២គីឡូវ៉ាត់ម៉ោង និងអាចបើកបរបានចម្ងាយប្រមាណពី ៤៨២ ទៅ ៥៦៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាសម្រាប់ផ្នែកខាងក្រៅមានភាពទាន់សម័យ “Tech-Deck Face” រាងការ៉េ ដោយទទួលបានប៉ាណាខាងមុខបិតជិតអមដោយចង្កៀងមុខ ប្រភេទ Matrix-LED, គ្មានដៃទ្វារទាំងសងខាង, បន្ទះការពារ skidplates ដ៏ធំមុខ-ក្រោយ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ៕ ខណៈផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ MPV ប្រើ Hybrid របស់ Honda ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤លីត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញរនៅរថយន្ត All-new Honda Step WGN ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ផ្តល់នៅជម្រើស ២ម៉ូដែល គ្រោងនឹងដាក់លក់ជាផ្លូវការនៅទីផ្សារប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០២៤ ឬដើម ឆ្នាំ ២០២៥ ។

Honda Step WGN ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងបានសរុប ១៨២ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT មានកម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

ការរចនាផ្នែកខាងក្រៅ រថយន្តនេះបានភ្ជាប់មកជាមួយចង្កៀងមុខ LED រាងការ៉េភ្ជាប់ជាមួយនឹងប៉ាណាខាងមុខធំដែលតុបតែងដោយស៊ុមក្រូមេ រួមទាំងចង្កៀងក្រោយក៏ជាប្រភេទ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវីញ រូវបានបំពាក់ដោយអេក្រង់ដ៏ធំ Honda CONNECT Navi ទំហំ ១១.៤ អ៊ីង ដែលក្រុមហ៊ុន Honda បញ្ជាក់ថា គឺជារថយន្តដែលធំជាងគេក្នុងចំណោមរថយន្តដែលលក់ក្នុងប្រទេសជប៉ុន។ រួម​ទាំង​អេក្រង់​អ្នក​ដំណើរ​ខាង​ក្រោយ​ទំហំ ១៥,៦ អ៊ីញ​ ដែល​អាច​បង្ហាញ​ក្នុង​កម្រិត HD ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Seltos ស៊េរីឆ្នាំ២០២៥ ចេញតម្លៃលក់នៅលើទីផ្សារជាផ្លួវការខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្តអាប់ដេតថ្មី Kia Seltos ស៊េរីឆ្នាំ ២០២៥ ប្រភេទ Crossover មាន ៥ជម្រើស ដែលមានតម្លៃលក់នៅលើទីផ្សារសហរដ្ធអាមេរិកចាប់ពី ២៤,៥៩០ដុល្លារ ថ្លៃជាងម៉ូឌែលមុខចំនួន ១០០ដុល្លារ។

រថយន្តនេះទទួលបានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទរួមមាន៖

  • ម៉ាស៊ីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបបានចំនួន ១៤៦សេះ និងកម្លាំងរមួល ១៧៩ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយប្រអប់លេខអូតូ និងប្រភេទបើកបរប៉ុង១ ជាស្តង់ដារ ដែលអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៩,៣វិនាទី។
  • ម៉ាស៊ីនសុាំងចំណុះ ១,៦លីត្រ turbocharged អាចផលិតកម្លាំងបានសរុបបានចំនួន ១៩៥សេះ និងកម្លាំងរមួល ២៦៤ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ និងប្រភេទបើកបរប៉ុុង២ ជាស្តង់ដារ ដែលអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៨,៤វិនាទី។

គួរបញ្ចាក់ផងដែរថា រថយន្តនេះមានការអាប់ឌែតថ្មីតិចតួចបំផុត គឺទទួលបានការអាប់ឌែតតែទៅលើថាសកង់ថ្មីទំហំ ១៧អ៊ីញ, អេក្រង់ថ្មីតែដកអេក្រង់ទំហំ ១០,២៥អ៊ីញ​ ដាក់អេក្រង់ទំហំ ៤,២៥អ៊ីញវិញ,  ដំបូល Sunroof ថ្មី និងប្រព័ន្ធបើកបរថ្មីមួយចំនួនប៉ុណ្ណោះ (មាននៅលេីតែជម្រើសខ្ពស់ប៉ុណ្ណោះ) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault Grand Koleos ស៊េរីថ្មី ប្រើសុាំង និង Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកូរ៉េហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ Renault Grand Koleos ប្រភេទ Crossover នៅឯពិព័រណ៍រថយន្ត Busan International Motor Show ឆ្នាំ២០២៤។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង CMA ដែលមានប្រវែងតួខ្លួនសរុប ៤,៧៨០ ម.ម  និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨២០ ម.ម ដែរទទួលបានការរចនាកញ្ចប់ខាងក្រៅជាមួយនឹងប៉ាណាផ្នែកខាងមុខថ្មី frameless grille ,កាងស្ព័រ និងចង្កៀងមុខ-ក្រោយ LED ដែលមានលក្ខណៈដូចនឹងរថយន្ត Geely Monjaro ៕ ខណៈផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ ចំនួន៣ ,កន្លែងសាកថ្មឥតខ្សែ និងប្រអប់លេខអគ្គិសនី ជាដើម៕

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញរថយន្តថ្មីនេះដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ភ្ចាប់មកជាមួយប្រអប់លេខ ៧វគ្គ អូតូ និងប្រភេទបើកបរប៉ុង១ និងប៉ុុង២ ជាស្តង់ដារ៕
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៤៥សេះ និងមានភ្ចាប់មកជាមួយប្រអប់លេខអូតូជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+