ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux ជំនាន់ថ្មី កំពុងធ្វើតេស្តសាកល្បង នឹងអាចចេញលក់ជាផ្លូវការនៅឆ្នាំក្រោយនេះ

[បរទេស] យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត To​yota ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី​ ​កំពុង​ធ្វើ​ការធ្វើតេស្ត​សាកល្បង​រថយន្តជាច្រើន រួមទាំងភីកអាប់ Toyota Hilux ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងឆ្នាំ ២០២៥ នៅទីផ្សារប្រទេសមួយនេះ ។

សម្រាប់ភីកអាប់ Toyota Hilux ជំនាន់ថ្មីនេះ អាចនឹងប្រើម៉ាស៊ីនដូចគ្នាទៅនឹងភីកអាប់ Toyota Tacoma ឆ្នាំ ២០២៤ ថ្មីនៅទីផ្សារអាមេរិកខាងជើង ពោលគឺម៉ាស៊ីនកូនកាត់ Mild-hybrid ធ្វើការរួមគ្នាម៉ាស៊ីនម៉ាស៊ូត Turbo ។

គួរបញ្ជាក់ផងដែរថា សម្រាប់ LandCruiser, Prado, HiLux, 70 Series នៅទីផ្សារអូស្ត្រាលីជាទូទៅគឺជាប្រទេសតែមួយគត់ដែលនៅក្រៅប្រទេសជប៉ុន ដែលទទួលបានរថយន្តគំរូសម្រាប់ធ្វើការសាកល្បងសម្រាប់គោលបំណងស្រាវជ្រាវ និងអភិវឌ្ឍន៍ជាសកល ដូច្នេះរថយន្ត HiLux ក៏ត្រូវបានបញ្ជូនទៅប្រទេសអូស្ត្រាលីបានធ្វើតេស្តផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Land Rover ដាក់​បង្ហាញ​រថយន្តសេរ៊ីថ្មីរបស់ខ្លួនចំនួន ៥ម៉ូឌែល អាចផលិតកម្លាំងបានជិត ៧០០សេះ

[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើ​ការដាក់​បង្ហាញ​ចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Range Rover Sport SV Celestial Collection ចំនួន ៥ម៉ូឌែលផ្សេងគ្នារួមមាន Gaea, Theia, Io, Vega និង Sol។

រថយន្តសេរ៊ីថ្មីនេះនឹងដំណើរការដោយម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 អាចផលិតកម្លាំងសរុនបានចំនួន ៦២៦សេះ និងកម្លាំងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង ២ 4WD ជាស្តង់ដារ ដែលអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៣,៦វិនាទី និងមាន top speed ៣៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ឲដឹងផងដែរថា​ ឈ្មោះនិងការរចនារបស់រថយន្តនេះភាគច្រើនត្រូវបាន inspired by a celestial body (ព្រះអាទិត្យ ព្រះច័ន្ទ ភព និងផ្កាយ) និង mythological concept (រូបសំណាកទេវកថា) ជាដើម។ ខណៈផ្នែកខាងក្នុងមិនទាន់មានរបាយការណ៏នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនដែលផលិតឡាន Hypercar បានដាក់បង្ហាញចេញជាផ្លូវការនៅឡាន Taxi គ្មានមនុស្សបើក

[បរទេស] ក្រុមហ៊ុន Rimac ដែលស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ត Hypercar បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត Verne Robotaxi ដែលជារថយន្តប្រភេទតាស៊ីគ្មានមនុស្សបើក គ្រោងនឹងចេញដាក់លក់នៅតំបន់អឺរ៉ុបក្នុងឆ្នាំ ២០២៦ ។

Verne Robotaxi ផលិតឡើងនៅលើគ្រោងឆ្អឹង Purpose-built platform ត្រូវបានរចនាឡើងតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Mobileye សម្រាប់ការបើកបរដោយស្វ័យប្រវតិ្ត ដោយប្រើប្រាស់ស្ថាបត្យកម្មស្វ័យភាព Mobileye Drive ដែលរួមមានកាមេរ៉ា រ៉ាដា និងឧបករណ៍ចាប់សញ្ញា lidar ដែលអាចដំណើរការលើប្រភេទផ្លូវជាច្រើនប្រភេទ ។

ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កៅអីចំនួន ២ ជាមួយអេក្រង់សម្រាប់ប្រើក្នុងការចាប់ផ្តើម និងបញ្ឈប់ការជិះ ខណៈនៅលើតាប្លូមានតែអេក្រង់កំសាន្ត touchscreen ទំហំ ៤៣អ៉ីញ ឧបករណ៍បំពងសំឡេង ១៧ចំនុច ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​កំពុង​បង្កើត​កម្មវិធី​ Ride-hailing App ដល់អតិថិជនក្នុងការហៅរថយន្តនេះមកប្រើប្រាស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ES សេរ៊ីឆ្នាំ២០២៥ ត្រៀមចេញលក់នៅទីផ្សារសហរដ្ធអាមេរិកនៅខែខាងមុខនេះហើយ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសចេញនូវរថយន្ត Lexus ES សេរ៊ីឆ្នាំ២០២៥ ប្រភេទ sedans ចំនួនមានកំណត់គឺត្រឹមតែ ១,០០០គ្រឿង ប៉ុណ្ណោះហើយគ្រោងចេញលក់នៅក្នុងទីផ្សារសហរដ្ធអាមេរិក​ ក្នុងរដូវក្តៅខាងមុខនេះជាមួយតម្លៃលក់ចេញខ្ទង់ ៤៣,១៩០ដុល្លារ ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះមានប្រព័ន្ធដំណើរការ ៣ប្រភេទរួមមាន៖

  • ប្រភេទ ES 250 AWD ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចផ្តល់កម្លាំងសរុបបានចំនួន ២០៣សេះ និិងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ។
  • ប្រភេទ ES 350 ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ៣,៥លីត្រ V6 ដែលអាចផ្តល់កម្លាំងសរុបបានចំនួន ៣០២សេះ និិងកម្លាំងរមួល ៣៦២ញ៉ូតុនម៉ែត្រ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៦,៦វិនាទី។
  • ប្រភេទ ES 300h ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,៥លីត្រ hybridized ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីដែលអាចផ្តល់កម្លាំងសរុបបានចំនួន ២១៥សេះ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៨,១វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅវិញ ទទួលបានកញ្ចក់ Obsidian, spoiler ខាងក្រោយពណ៌ខ្មៅ, ប្រព័ន្ធ infotainment ទំហំ ១២,៣អ៊ីញ, អេក្រង់លើកញ្ចក់, ដំបូល Panoramic និងសោកាត SmartAccess ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Inster សាកភ្លើងម្តងជិះបានជិត ៤០០គីឡូ ត្រៀមចេញលក់ជាផ្លូវការនៅកូរ៉េក្នុងរដូវក្តៅនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញនូវរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ប្រភេទ Crossover ហើយគ្រោងចេញលក់នៅក្នុងទីផ្សារប្រទេសកូរ៉េ​ ក្នុងរដូវក្តៅនេះ និងនៅទីផ្សារអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ក្នុងពេលឆាប់ៗនេះ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ២ប្រភេទរួមមាន៖

  • ប្រភេទ Standard Range Motor  ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ៩៧សេះ និងកម្លាំងររមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង  អាចបើកបរបចម្ងាយ ៣០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៣សេះ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៥៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ចំពោះការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ វិញអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទី៕

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាមុខបិតជិតនិងមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ ដល់ ១៧អ៊ីញ ជាដើម៕

ខណៈផ្នែកខាងក្នុងមានបំពាក់ កន្លែងសាកថ្មឥតខ្សែ, កៅអីកំដៅខាងមុខ, អំពូល ambient lighting ប្រភេទ LED ៦៤ពណ៌, អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Emgrand ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៤ ត្រៀមចេញលក់ជាផ្លូវការនៅចុងខែនេះក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Emgrand ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៤ ប្រភេទ sedans នៅចុងខែនេះ ដែលមានតម្លៃលក់ចាប់ពី ៩,៦០០ដុល្លារ ដល់ ១៧,៩០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤,៦៣៨ ម.ម ទទឹង ១,៨២០ ម.ម កំពស់ ១,៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៥០ ម.ម ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១២៧សេះ ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានលក្ខណៈទាន់សម័យផងនិងស្ព័រផងដោយមានបំពាក់ប៉ាណាមុខបែបទឹកធ្លាក់ដែលតុបតែងដោយសសរក្រូម៉េចំនួន ១៦ និងមានឡូហ្គូលប្រាក់នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ និង ១៦អ៊ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១២,៦អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦អ៊ីញ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Geely Galaxy OS, សម្ភារៈធ្វើពីស្បែក និងក្រូម៉េ, កាមេរ៉ា, រ៉ាដា និងដំបូល sunroofs ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ជារថយន្តក្នុងប្រភេទ Crossover លក់ដាច់ជាងគេនៅប្រទេសជិតកម្ពុជា

[បរទេស] ការលក់រថយន្តប្រភេទ B-SUV ឬ Crossover សម្រាប់ខែឧសភា ឆ្នាំ​២០២៤ នៅក្នុងទីផ្សារប្រទេសថៃបានចំនួនសរុប ៨៧៥១ គ្រឿង ខាងក្រោមនេះជារថយន្តប្រភេទ Crossover ដែលលក់ដាច់ជាងគេ៖

  • ១) Toyota Yaris Cross លក់បានចំនួនសរុប ៣០២៥ គ្រឿង
  • ២) Honda HR-V លក់បានចំនួនសរុប ១៩៨៣ គ្រឿង
  • ៣) Toyota Corolla Cross លក់បានចំនួនសរុប ១៤១៣ គ្រឿង
  • ៤) BYD ATTO3 EV លក់បានចំនួនសរុប ៨៥០ គ្រឿង
  • ៥) AION Y Plus EV លក់បានចំនួនសរុប ៣០២ គ្រឿង
  • ៦) Nissan Kicks លក់បានចំនួនសរុប ២៥០ គ្រឿង
  • ៧) Haval Jolion លក់បានចំនួនសរុប ២២៤ គ្រឿង
  • ៨) Mazda CX-30 លក់បានចំនួនសរុប ២១០ គ្រឿង
  • ៩) MG ZS លក់បានចំនួនសរុប ១០៣ គ្រឿង
  • ១០) Mazda CX-3 លក់បានចំនួនសរុប ៩៩ គ្រឿង
  • ១១) Honda WR-V លក់បានចំនួនសរុប ៩២ គ្រឿង
  • ១២) MG VS HEV លក់បានចំនួនសរុប ៨១ គ្រឿង
  • ១៣) Hyundai Creta លក់បានចំនួនសរុប ៦០ គ្រឿង
  • ១៤) MG ZS EV លក់បានចំនួនសរុប ៣៧ គ្រឿង
  • ១៥) Sabaru XV លក់បានចំនួនសរុប ១៥ គ្រឿង
  • ១៦) Peugeot 2008 លក់បានចំនួនសរុប ៧ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar 2 អាប់ឌែតថ្មី សាកភ្លើងម្តងជិះបានជិត ៧០០គីឡូ ចេញលក់នៅទីផ្សារអឺរ៉ុបហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Polestar បានធ្វើការអាប់ឌែតថ្មីទៅលើរថយន្តអគ្គិសនី Polestar 2 របស់ខ្លួនដោយបន្ថែមនូវពណ៌តួខ្លួនថ្មី និងចម្ងាយបើកបរបន្ថែម​សម្រាប់វាយលុកទីផ្សារនៅឆ្នាំ​២០២៥។

គួរបញ្ជាក់ផងដែរថារថយន្តអាប់ឌែតថ្មីនេះមានជម្រើសបើកបរ ២ប្រភេទរួមមាន Standard Range Single Motor និង Long Range Single Motor ហើយឥឡូវនេះរថយន្តនេះមានលក់នូវលើទីផ្សារអឺរ៉ុប និងប្រទេសកាណាដាហើយ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកវីញរំពឹងនឺងមានលក់នៅចុងឆ្នាំនេះ។

  • សម្រាប់ប្រភេទ Standard Range Motor  ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្កួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង  អាចបើកបរបចម្ងាយ ៥៤៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • សម្រាប់ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្កួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៦៥៩គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ចំពោះផ្នែកខាងក្នុង និងផ្នែកខាងក្រៅវិញ ទទួលបានពណ៌តួខ្លួនថ្មីចំនួន ២ រួមមាន Vapour (light metallic) និង Storm (dark gray), ថាសកង់ថ្មីទំហំ ១៩ និង ២០អ៊ីញ និងកៅអីក្តៅ-ត្រជាក់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធរបស់ចិនមួយនេះ សាកភ្លើងម្តងជិះបាន ៨០០គីឡូម៉ែត្រជាង ឯតម្លៃចាប់ពីខ្ទង់ ៥មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត LEVC ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់ចេញលក់នៅរថយន្ត LEVC L380 ប្រភេទ MPV ៨កៅអី អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥២ ៣០០ ដុល្លារ ដល់ ៦៦ ០៥០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

LEVC L380 ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដែលមានទំហំធំជាងរថយន្ត Toyota Alphard និងបានមានការឌីស្សាញនៅផ្នែកខាងមុខ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដៃទ្វារប្រភេទ flash-door និងប្រើប្រាស់នៅថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយជម្រើសកៅអី ៦ និងកៅអី ៨ ដោយកៅអីជួរទី ២ និងទី ៣ អាចបង្វិល រួមទាំងបត់រាបស្មើរបាន ដែលផ្តល់នៅភាពទូលាយ ក៏ដូចជាកន្លែកផ្ទុកបានច្រើនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ជេញរថយន្តសេរ៊ីថ្មីរបស់ខ្លួន ២ម៉ូឌែល ជាមួយតម្លៃលក់ចេញខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនចំនួន ២ម៉ូឌែល រួមមាន Jetta និង Jetta GLI ជាមួយតម្លៃលក់ចេញចាប់ពី ២១,៩៩៥ដុល្លារ នៅលើទីផ្សារ ហើយត្រៀមចេញជាផ្លូវការនៅចុងឆ្នាំនេះ។

សម្រាប់ Jetta ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុបចំនួន ១៥៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ ចំណែកឯ Jetta GLI វិញដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុបចំនួន ២២៨សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ និងដៃ ៨វគ្គ ជាស្តង់ដារ៕

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញគឺនឹងទទួលបានការរចនាថ្មីទាំងស្រុងដោយផ្នែកខាងមុខមានបំពាក់ប៉ាណាដែលមានការរចនាថ្មី និងចង្កៀងមុខប្រភេទ LED ដ៏ស្លីមទាំងសងខាងដែលមានឡូហ្គូល VW​ នៅចំកណ្តាល និងប្រើប្រាស់នូវថាសកង់ទំហំ ១៧ និង ១៨អ៊ីញ ផងដែរ៕

ខណៈផ្នែកខាងក្នុងមានដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៊ីញ និងអេក្រង់ខាងក្រោយទំហំ ៦,៥អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ប្រព័ន្ធ Dual-zone Climatronic Touch ថ្មី, វិទ្យុផ្កាយរណប SiriusXM, កៅអីស្បែក និងប្រព័ន្ធជំនួយអ្នកបើកបរ IQ.DRIVE ជាច្រើនរួមមាន Front Assist, Travel Assist, Adaptive Cruise Control, Lane Assist, Emergency Assist, Rear Traffic Alert និង Active Blind Spot Monitor ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+