ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងចំណុចខ្លឹមៗ ជាហេតុផល ពីក្រោយភាពជោគជ័យម៉ាករថយន្តប្រណិតរបស់ជប៉ុន ឡិចស៊ឺស

ពេលគិតដល់ម៉ាករថយន្តប្រណិតដែលឈានមុខលើទីផ្សាររថយន្តពិភពលោកគេមិនអាចរំលងម៉ាក
រថយន្ដ Lexus បានឡើយ ក៏ព្រោះតែម៉ាករថយន្តនេះបានកសាងសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ តើ​មាន​អ្វី​ខ្លះ​ ជួយជ្រោមជ្រែងឲ្យ Lexus សម្រេចបានសមិទ្ធិផលធំៗ រហូត​អាច​សង់​​គ្រឹះ​ឈរ​ជើង​ជាប់​លើ​ទីផ្សារ​រថយន្តប្រណិតលំដាប់​ពិភព​លោក​នាពេលបច្ចុប្បន្ននេះ?

ដំណើរដើមទងនៃភាពជោគជ័យរបស់ Lexus បានចាប់ផ្ដើមជាមួយការប្រកាសចេញរថយន្ត Lexus ម៉ូដែល LS ដែល​ជា​រថយន្ត​ប្រណិត​ប្រភេទ​ Sedan ដំបូងរបស់ខ្លួន ហើយ​​បាននាំមក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​លើ​រថយន្តដទៃ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងជាងគេ លើរថយន្ត Lexus LS ជំនាន់ដំបូង គឺបានបំពាក់នូវ​ប្រភេទចង្កូតដែលការបើកបរអាចកែសម្រួលទីតាំងបាន (ដើម្បី ឲ្យ វា ងាយ ស្រួល សម្រាប់ អ្នក ក្នុង ការ បើក បរ )ដែលភាសា បច្ចេកទេសហៅថា Tilt-and-telescopic Steering Wheel ហើយចង្កូត ប្រភេទនេះ មានប្រើប្រាស់ លើរថយន្តជាច្រើននាពេលបច្ចុប្បន្ន។

ការបើកទំព័រថ្មីមួយទៀតនៃប្រវត្តិសាស្ត្រដ៏ផូរផង់របស់ Lexus គឺការប្រកាសចេញរថយន្ត Lexus ម៉ូដែល RX ជា​រថយន្ត ប្រណិតប្រភេទ SUV និង ជាម៉ូដែល រថយន្តប្រណិតដំបូង ដែលប្រើប្រាស់ប្រាស់ ប្រព័ន្ធម៉ាស៊ីន Hybrid (HEV) ហើយបានក្លាយជាម៉ូដែលរថយន្តលក់ដាច់ជាងគេបំផុតរបស់ Lexus។ ការប្រកាស ចេញរថយន្ត ស្ព័រ Lexus LFA កាន់តែសបញ្ជាក់អំពីការប្ដេជ្ញារបស់ Lexus ពី​ការ​បង្កើត​ស្តង់ដារថ្មីលើការឌីហ្សាញ និងការអភិវឌ្ឍផងដែរ។

សមិទ្ធិផលដែលមិនអាចកាត់ថ្លៃបានទាំងនេះ បានកកើតចេញ ពីគុណតម្លៃស្នូលធំៗ របស់ Lexus ​ចំនួន​បួន​ដែល​ក្នុង​នោះ​រួមមាន ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត, ការគិតគូរលើតម្រូវការអតិថិជនជាចម្បង, ការ​កែ​លម្អ​ឥតឈប់ឈរនិងចុងក្រោយគឺការផ្ដល់ជូននូវបទពិសោធន៍ពិសេសប្លែកពីគេ។

ជាងនេះទៅទៀតម៉ាកសញ្ញា Lexus ក៏មានការប្ដេជ្ញាខ្ពស់ក្នុងការសាងឧត្តមភាព ដែលបាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ចំណុច​ជា​ច្រើន រាប់ចាប់តាំងពីអត្តសញ្ញាណនៃការឌីហ្សាញប្លែកពីគេ រហូត​ដល់​ការ​ផ្ដល់​សេវាកម្ម​ដែល​អនុវត្តន៍​ដោយ​ឈរ​លើ​ផ្នត់​គំនិត អូម៉ូតេណាស៊ី (Omotenashi) ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។

ទស្សនវិស័យនៃការឌីហ្សាញរបស់ Lexus ដែលគេឲ្យឈ្មោះថា “L-finesse” ត្រូវបានបង្កើត និង​អនុវត្តន៍​​ដោយ​ក្រុម​អ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន។ ទស្សនវិស័យនេះ​បាន​ស្ដែង​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈរថយន្ត Lexus LS ជំនាន់ដំបូង អំពីការប្ដេជ្ញារបស់ Lexus ក្នុង​ការ​បង្កើត​រថយន្ត​ដែល​ប្រកប​ដោយ​ការ​ច្នៃប្រឌិត និងប្រកបដោយភាពប៉ិនប្រសប់ ហើយក៏បានឆ្លុះបញ្ចាំងអំពីការគិតគូរខ្ពស់របស់ Lexus លើ​ប្រណិត​ភាព គុណភាព និងតម្រូវការរបស់អតិថិជនផងដែរ។

ទន្ទឹមនឹងនោះ អូម៉ូតេណាស៊ី (Omotenashi) គឺជាផ្នត់គំនិតដ៏ល្បីមួយរបស់ប្រទេសជប៉ុន ដែលជាអ្វីដែល Lexus បាន​យក​មក​  អនុវត្តន៍នៅលើផ្នែកបម្រើសេវាកម្មអតិថិជនរបស់ខ្លួន។ អូម៉ូតេណាស៊ី (Omotenashi) គឺ​តំណាង​ឲ្យ​ប្រពៃណី​របស់​ជនជាតិ​ជប៉ុន​ក្នុង​ការផ្ដល់ជូននូវសេវាកម្មប្រកបភាពដោយបដិសណ្ឋារកិច្ចល្អឥតខ្ចោះ និងយកចិត្តទុកដាក់ខ្ពស់ ហើយ​ផ្ដល់​ជូន​ការ​ថែទាំ​ដែល​លើស​​ពី​ការ​រំពឹងទុក។ ភ័ស្តុតាងដែលបង្ហាញថា Lexus ពិតជាបានអនុវត្តផ្នត់គំនិតនេះ គឺ​បាន​លេច​ចេញ​កាល​ពី​ឆ្នាំ​១៩៩០ នៅពេលដែល Lexus បានហៅចូលមកវិញនូវរថយន្ត Lexus LS ជាលើកដំបូង និង​ការ​បណ្ដុះ​ផ្នត់​គំនិត​ឲ្យ​ចាត់ទុកអតិថិជនទាំងអស់ជាភ្ញៀវកិត្តិយសដូចៗគ្នា។

ការប្ដេជ្ញារបស់ Lexus គឺលើសពីឧត្តមភាពនៃរថយន្ត ដោយក្នុងនោះ​​មាន Intersect by Lexus ជា​ឧទាហរណ៍​ជាក់​ស្ដែង​។

Intersect by Lexus មិនមែនជាហាងចែកចាយ ឬហាងលក់នោះទេ ប៉ុន្តែ​ប្រៀប​បាន​ជា​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​ពិសេសមួយដែលមានតួនាទីបង្ហាញអំពីរបៀបរស់នៅ ការឌីហ្សាញ សិល្បៈ វប្បធម៌ ការតុបតែងខ្លួន និងសិល្បៈនៃម្ហូបអាហារនៅប្រទេសជប៉ុន។

សរុបមកវិញ ជោគជ័យនាពេលបច្ចុប្បន្នរបស់ម៉ាកសញ្ញា Lexus បានកកើតចេញពីកត្តាសំខាន់ៗជាច្រើន រួមផ្សំនឹងការផលិតរថយន្តប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងការប្ដេជ្ញាយ៉ាងមោះមុតលើប្រណិតភាព គុណភាព ដែលនាំមកនូវឧត្តមភាពយ៉ាងខ្ពង់ខ្ពស់ជូនអតិថិជនរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q8 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម ជាឡានមានកម្លាំងខ្លាំងបំផុតរបស់ក្រុមហ៊ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Audi Q8 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេត និងមុខមាត់ថ្មី ជារថយន្តមានកម្លាំងខ្លាំងជាងគេរបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ១៥២ ៣០០ ដុល្លារ ដល់ ១៥៧ ៧០០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។

Audi Q8 ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៩២ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៨វិនាទី ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅ មានបំពាក់ប៉ាណាទំហំធំ ជាប់សងខាងដោយចង្កៀងមុខប្រភេទ matrix-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ២៣អ៉ីញ ជាមួយដុំហ្វ្រាំងឌីសខាងមុខ និង 10-piston calipers នៅខាងក្រោយ ខណៈចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ​មានបំពាក់​កៅអីបែបស្ព័រ Honeycomb seat ចង្កូតស្រោបដោយផ្នែកប្រភេទ Alcantara និងប្រើមីក្រូហ្វាយពីដបកែច្នៃសម្រាប់ឧបករណ៍ជ្រើសរើសប្រអប់លេខ និងកន្លែងផ្សេងទៀតផងដែរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy E5 ស៊េរីឆ្នាំ២០២៤ ត្រៀមចេញលក់ជាផ្លូវការនៅស្រុកចិនក្នុងខែសីហា ឯតម្លៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV នៅខែសីហា ខាងមុខនេះដោយមានតម្លៃលក់ចាប់ពី ១៧,៩០០ដុល្លារ ដល់ ២៣,៤០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEA ដែលមានប្រវែងតួខ្លួនសរុប ៤,៦១៥ ម.ម ទទឹង ១,៩០១ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម  និងមានទម្ងន់ ៧៩,៨គីឡូក្រាម ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១៤សេះ ផ្គួបជាមួយអាគុយទំហំ ៤៩,៥២​គីឡូវ៉ាត់ម៉ោង និង ៦០,២២ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយពី ៤៤០ ទៅ ៥៣០គីឡូម៉ែត្រនៅពេលសាកថ្មពេញ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយប្រមាណពេល ៦,៩វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្តវិញមានជម្រើសពណ៌តួខ្លួន​ជាច្រើនដូចជា Glowing Red, Evening Cherry Pink, Morning Mist Gray, Azure Green, Dawn White និង Streaming Silver និងមានបំពាក់ប៉ាណាមុខបិទជិតអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់បន្ទះឈីប Dragon Eagle-1 ដោយភ្ជាប់មកជាមួយ ដៃចង្កូតថ្មីរាបស្មើ, អេក្រង់ LCD ដាច់ដោយឡែក, អេក្រង់លើកញ្ជក់, អេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ, កន្លែងសាកថ្មឥតខ្សែ  ឧបករណ៍បំពងសម្លេង ១៦ចំនុច, កៅអីខាងក្រោយអាចបត់បែនបាន ៣០ប្រភេទ និងមានជម្រើសពណ៌ខាងក្នុង ៣ផ្សេងគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយនៅរូបភាពប៉ាតង់របស់រថយន្ត All-new MG ZS ស៊េរីឆ្នាំ ២០២៥ ​បង្ហាញពីការផ្លាស់ប្តូររូបរាងថ្មី

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានការបែកធ្លាយនៅរូបភាពប៉ាតង់របស់រថយន្ត All-new MG ZS ជំនាន់ទី​២  ​មុន​ពេល​ដាក់បង្ហាញ​ជា​ផ្លូវ​ការ រូបរាងថ្មីទាំងស្រុង នឹងត្រូបានគេរំពឹងថា មានឱកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

រូបភាពនេះ បង្ហាញពីការរចនាផ្នែកខាងក្រៅនៃម៉ូដែលដែលត្រូវបានគេរំពឹងថាជា All-new MG ZS (Gen 2) ដែលប្រើប្រាស់នៃការរចនាដូចគ្នាទៅនឹងម៉ូដែល MG ថ្មីផ្សេងទៀត រួមទាំង All-new MG3 ដែលទើបនឹងចេញថ្មីៗនេះផងដែរ ជាពិសេសគឺចង្កៀង កាងខាងមុខ។

គួរឲ្យដឹងថា MG ZS បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាម៉ូដែលលក់ដាច់បំផុតរបស់ MG នៅក្នុងប្រទេសជាច្រើន ដែលត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៧ មុនពេលមានការកែមុខមាង់ថ្មីក្នុងឆ្នាំ ២០១៩ ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតបន្ថែម មានតែរងចាំបន្ថែមទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយ! Honda នឹងបញ្ឈប់ការផលិតម៉ូតូ Honda Super Cub 50 នៅត្រឹមឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុន Honda នឹងបញ្ឈប់ការផលិតម៉ូតូ Honda Super Cub 50 នៅក្នុងឆ្នាំ ២០២៥ រួមទាំងម៉ូតូកម្លាំងក្រោម 50cc របស់ក្រុមហ៊ុនជប៉ុនទាំងអស់ ដោយសារបទប្បញ្ញត្តិនៃការបំភាយឧស្ម័នដ៏តឹងរ៉ឹងនៅក្នុងប្រទេសជប៉ុន រួមទាំងការកើនឡើងនៃប្រជាប្រិយភាពនៃម៉ូតូអគ្គិសនី។

យោងយាមគេហទំព័រ Nikkei Asia បានឲ្យដឹងថា ដោយសារការមកដល់នៃកង់អេឡិចត្រូនិច ការលក់ម៉ូតូប្រភេទនេះបានធ្លាក់ចុះ ដោយលក់បានតែចំនួន ៩២ ២៨៤ គ្រឿងកាលពីឆ្នាំមុនគឺជា ខណៈនៅក្នុងឆ្នាំ ១៩៨២ លក់បានជាង ២,៧៨ លានគ្រឿងឯណ្ណោះ។

បន្ថែមពីលើការចំណាយធ្លាក់ចុះ គ្រឿងបន្ថែមដែលតម្រូវឱ្យធ្វើឲ្យម៉ូតូកម្លាំង 50cc នេះត្រូវអនុលោមតាមច្បាប់នៃការបំភាយឧស្ម័នថ្មីនឹងជំរុញឲ្យតម្លៃកើនឡើងពីប្រហែល ១ ២៥០ ដុល្លារ ដល់ ១ ៨៨៨០ ដុល្លារដូចគ្នាទៅនឹងម៉ូតូកម្លាំង 125cc ។

គួរបញ្ជាក់ផងដែរថា Super Cub 50 ធ្លាប់ជាម៉ូតូដែលពេញនិយមខ្លាំងនៅលើពិភពលោក ដោយចំនួនជាង ១១០លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Honda នឹងបន្តផលិតម៉ូតូដែលមានសមត្ថភាពធំជាងមុនក្រោមឈ្មោះ Super Cub ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! រថយន្ត BYD Ming សេរ៊ីថ្មីត្រៀមបង្ហាញខ្លួននៅឆ្នាំក្រោយ ជាមួយតម្លៃលក់ខ្ទង់ ៤មុឺនដុល្លារក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ​ វត្តមានរបស់រថយន្ត BYD Ming សេរ៊ីថ្មីរបស់ក្រុមហ៊ុន BYD ត្រូវបានបង្ហាញព័ត៌មានខ្លះៗហើយនៅក្នុងប្រទេសចិន ហើយវានឹងក្លាយជារថយន្ត SUV ៧កៅអី ដែលស្ថិតក្នុងត្រកូល BYD Dynasty ដើម្បីជំនួស BYD Tang ហើយគ្រោងនឹឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំក្រោយ ជាមួយតម្លៃលក់ចាប់ពី ៤១,៣៥០ដុល្លារ ទៅ ៤៨,២០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តរសេរ៊ីថ្មីនេះនឹងមានប្រវែងតួខ្លួនសរុប ៥,១០០ ម.ម ទទឹង ២,០០០ ម.ម កំពស់ ១,៧៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០០០ ម.ម វែងជាង BYD Tang ២៣០មីលីម៉ែត្រ ធំជាង ៥០មីលីម៉ែត្រ និងខ្ពស់ជាង ២៥មីលីម៉ែត្រ ដែលបំពាក់ដោយប្រព័ន្ធដំណើរការ DM-p plug-in hybrid powertrain system ធ្វើការរួមគ្នារវាងម៉ាស៊ីន ICE ចំណុះ ២,០លីត្រ Turbocharged  និងម៉ូទ័រអគ្គិសនី ២ ដែលអាចផ្តល់កម្លាំងសរុបលើសពី ៦០០សេះ រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចំណាយពេល ៣,៩វិនាទី និងប្រើប្រាស់ប៉ុង ២ 4WD​ ជាស្តង់ដារ។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ អាខបង្វិលបាន, កៅអីចំនួន ៧ ជាដើម៕ សម្រាប់ព័ត៌មានផ្នែកខាងក្រៅនិងព័ត៌មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បើកកក់ G6 សេរ៊ីឆ្នាំ​២០២៥ របស់ខ្លួននៅអូស្ត្រាលី ជាមួយតម្លៃលក់ខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតថយន្ត Xpeng បានធ្វើការបើកកក់នូវរថយន្ត Xpeng G6 សេរ៊ីឆ្នាំ​២០២៥ ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ មាន ២ជម្រើស​រួមមាន G6 Standard និង G6 Long នៅទីផ្សារប្រទេសអូស្ត្រាលី ហើយត្រៀមចែកចាយដល់អតិថិជនរបស់ខ្លួននៅចុងឆ្នាំនេះ ជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ។

រថយន្តនេះមានជម្រើសប្រព័ន្ធថាមពលដំណើរការ ២ប្រភេទ អាស្រ័យតាមជម្រើស រួមមាន៖

  • ប្រភេទ G6 Standard ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ១៩០គីឡូវ៉ាត់​ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១  ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៤៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៦,៩វិនាទី។
  • ប្រភេទ G6 Long ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១០គីឡូវ៉ាត់​ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១  ផ្គួបជាមួយអាគុយទំហំ ៨៧,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៦,៧វិនាទី។

គួរបញ្ជាក់ផងដែរងារថយន្តនេះ​អាចសាកថ្មឡើងពី ២០ ទៅ ៨០ភាគរយ ចំណាយពេល ២០នាទីប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់ដុំសាកល្បឿនលឿន និងមានពណ៌តួខ្លួនចំនួន ៥ គឺ Arctic White, Silver Frost, Graphite Grey, Midnight Black និង Fiery Orange រួមផ្សំជាមួយនឹងផ្នែកខាងក្នុងពណ៌ខ្មៅ និង ស ដែលរត់នៅលើយ៉ាន់ស្ព័រទំហំ ២០អ៊ីញជាស្តង់ដារសម្រាប់ជម្រើសទាំងពីរ។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់កំសាន្ត touchscreenទំហំ ១៥អ៊ីញ high-resolution screen ដំណើរការតាមប្រព័ន្ធ Xmart Operating System និងមានប្រព័ន្ធអូឌីយ៉ូ Xopera ១៨តំំបន់ ទំហំ ៩៦០វ៉ាត់ និងកុងទ័របង្ហាញព័ត៌មានឌីជីថល ទំហំ ១០,២អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់, រន្ធ USB ចំនួន៤, ដំបូលកញ្ចក់ Panoramic, មុខងារកំដៅដៃចង្កូត,កៅអីក្តៅ-ត្រជាក់ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acela Apex 6×6 សេរ៊ីឆ្នាំ២០២៤ កំពូលរថយន្ត Off-Road ចេញលក់នៅលើទីផ្សារជាមួយតម្លៃខ្ទង់ ៥០មុឺនដុល្លារ

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hunter RMV បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Acela Apex 6×6 សេរ៊ីឆ្នាំ២០២៤ ប្រភេទ Off-Road ជាមួយតម្លៃលក់លើទីផ្សារខ្ទង់ កន្លះលានដុល្លារ។

រថយន្តនេះមានការរចនាផ្នែកខាងក្រៅកាច ដែលមានកំពស់បាតក្រោម ៥៥៨,៨ ម.ម ហើយរត់នៅលើថាសកង់ទំហំ ២០អ៊ីញ និងសំបកកង់ទំហំ ៤៦,៦អ៊ីញ៕ ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ទូខោអាវផ្ទាល់ខ្លួន, ម៉ាស៊ីនបោកគក់/ម៉ាស៊ីនសម្ងួត, ទូរទឹកកក, កន្លែងចម្អិនអាហារ, បន្ទប់ទឹក និង​​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ solar power system ទំហំ ៣,០០០វ៉ាត់ ដែលអាចភ្ជាប់ Victron Bluetooth បានជាដើម៕

វាត្រូវបានដំណើរការដោយម៉ាសុីនម៉ាស៊ូត Caterpillar ចំណុះ ៧,២លីត្រ Turbodiesel I-6 3126 និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូ Allison 3070 ៧វគ្គ និងមុខងារចាក់សោប៉ុងអូតូ ដែលអាចផលិតកម្លាំងសរុបបានចំនួន ៣៣០សេះ និងអាចបើកបរបចម្ងាយ ១,២៨៧គីឡូម៉ែត្រ ដោយប្រើប្រេងមួយធុងពេញ ៤២៧លីត្រ និងមានល្បឿនបើកបរអតិបរមា ១១៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval H6 មុខមាត់ថ្មី ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃតែ ១មុឺនុដល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval H6 មុខមាត់ថ្មី ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៦ ២៣៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Haval H6 ស៊េរីឆ្នាំ​ ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៩វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៩វគ្គ ប្រភេទបើកបរប៉ុង ២

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ ត្រូវបានឌីស្សាញថ្មីឡើងវិញ ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុប្រភេទ LED ចំនួន ២៣គ្រាប់សងខាង ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED ចំនួន ១២៤គ្រាប់ទាំងសងខាងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ រួមទាំងដៃចង្កូតឌិស្សាញថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Clavis ស៊េរីឆ្នាំ ២០២៥​​ ត្រៀមចេញលក់ជាផ្លូវការក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំនេះហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Kia Clavis ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV​ ខ្នាតកណ្តាល ក្នុងប្រទេសឥណ្ឌា មាន ៥​ពណ៌​ រួមមាន ស ប្រផេះ ​ខ្មៅ​ ក្រហម ខៀវ និង​ ​ទឹក​ក្រូច​ ហើយការសម្ពោធរថយន្តនេះជាផ្លូវការ ទំនងជានឹងធ្វើឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ចំពោះផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈទាក់ទាញ​ភ្នែក​ដោយមានការរចនាប៉ាណាដ៏ធំរាងជាអក្សរ W អមសងខាងដោយចង្កៀង​មុខបញ្ឈរទាំងសងខាងនិងចង្កៀងខាងក្រោយរាងជាអក្សរ L ប្រភេទ LED, ថាសកង់ស្ព័រ និងមានបំពាក់ រ៉ាដា និង កាមេរ៉ា ៣៦០ ជាដើម៕

វាដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbo អាចផលិតកម្លាំងបានសរុប ១១៨សេះ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ  អាចផលិតកម្លាំងបានសរុប ១១៤សេះ ភ្ជាប់ដោយប្រអប់លេខដៃនិងអូតូជាស្តង់ដារ។

សម្រាប់ផ្នែកខាងក្នុងមានបំពាក់អេក្រង់ទំហំ ១០,២អ៊ីញ, ដំបូល Panoramic, កៅអីខ្យល់មុខ-ក្រោយ, ស្រោមពូកស្បែក និងរន្ធ AC នៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+