ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour Traveller JMK បន្ថែមម៉ូដែលថ្មី ប្រភេទ Off-Road ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅ Jetour Traveller JMK Silver Dragon Wings ប្រភេទ SUV off-road ដែលផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៣ ០០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ២៨៣ ដុល្លារ ។

Jetour Traveller JMK ដំណើរដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប៉ុង២ ជាមួយរបៀបបើកបរ Sport, Standard, Eco, snow និង Mud&rough mode ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានលក្ខណៈហាប់ណែន ជាមួយកាងការពារមុខថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញប្រភេទ Off-Road ដំបូល roof-race ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងកន្លែងចំនួន ៤០ផ្សេងទៀតត្រូវបានអាប់ដេតបន្ថែមផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 chip ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក SONY ១២ចំនុច ដំបូលកញ្ចក់ Panoramic Sunroof ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Cambodia សម្ពោធរថយន្តស៊េរីថ្មី តម្លៃជាង ២ម៉ឺនដុល្លារ ជាផ្លូវការ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN បានរៀបចំ «កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីឆ្នាំ ២០២៤» កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅអាគារតាំងបង្ហាញរថយន្ត CHANGAN CAMBODIA ផ្ទាល់តែម្តង ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍ នូវការមកដល់ជាផ្លូវការរបស់រថយន្តទំនើប CHANGAN ម៉ូដែល CS15 មកកាន់ទីផ្សារប្រទេសកម្ពុជា។

រថយន្ត CHANGAN ម៉ូឌែល CS15 ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ​ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបស៊េរីឆ្នាំ២០២៤ នេះ ជាប្រភេទរថយន្ត Crossover ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន​ Blue Core ចំណុះ ១,៥ លីត្រ ដែលអាចផលិត កម្លាំងសេះបានរហូតដល់ ១០៥ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ដោយប្រើប្រាស់ប្រអប់លេខ ៥វគ្គអូតូ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥-៦លីត្រ/១០០គីឡូម៉ែត្រ ។​​

លើសពីនេះរថយន្ត CS15 មានប្រតិ្តការប្រព័ន្ឋ FWD ប្រព័ន្ឋបូមមុខ McPerson Stut ប្រព័ន្ឋបូបក្រោយ Torsion Beam ប្រព័ន្ឋហ្វាំង ABS ប្រព័ន្ឋហ្វ្រាំងមុខ Ventiated Disc ប្រព័ន្ឋហ្វ្រាំងក្រោយ Disc។ ជាមួយគ្នានេះដែររថយន្តកូនពៅក្នុងត្រកូល CS ស៊េរី មួយម៉ូដែលនេះមានទម្ងន់សរុប ១៥៨៥ គីឡូក្រាម ហើយឃ្លុបខាងក្រោមទំហំ ២៣០លីត្រ-១១០០លីត្រ ឧបរណ៍បំពងសម្លេង ៤គ្រាប់ និងកៅអីរចនាជាប្រភេទស្បែកមិនក្តៅខ្នង តួរថយន្តបង្កើតមកមានភាពរឹងខ្លាំង និងមានទម្ងន់ស្រាល។

គួរបញ្ជាក់ថា រថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធតែមានតម្លៃស្តង់ដារ មិនងាយបញ្ចុះតម្លៃ ឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនបារម្ភឡានធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ ។
ក្នុងនោះដែរ លោកអ្នកក៏អាចអញ្ជើញ មកមើលរថយន្តផ្ទាល់នៅ ៖
• អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
• នៅផ្សារទំនើបទំនើប AEON Mall Phnom Penh (AEON 1) ចាប់ពីថ្ងៃទី ១៦ មិថុនា ដល់ថ្ងៃទី ៣០​មិថុនា​ ២០២៤ នេះ។

សម្រាប់ព័ត៌មានលម្អិតពីរថយន្តសូមទំនាក់ទំនង Changan Cambodia: 011 999 375

អំពី CHANGAN AUTO ៖

Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។

បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ ៕                                                               Facebook Page ផ្លូវការ ៖ Changan Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Aion Y Plus សាកភ្លើងថ្មម្តងជិះបាន ៦១០គីឡូ ចេញលក់នៅទីផ្សារប្រទេសឥណ្ឌូណេស៊ីតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់លក់នូវរថយន្ត GAC Aion Y Plus ប្រើអគ្គិសនីសុទ្ធ ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ីជាផ្លូវការហើយ ដោយផ្តល់ជូននូវ ២ជម្រើសគឺ Exclusive និង Premium ជាមួយតម្លៃលក់ចាប់ពី ២៥,២០០ដុល្លារ ដល់ ២៨,៩០០ដុល្លារ ។

រថយន្តនេះត្រូវផលិតឡើងលើគ្រោងឆ្អឹង AEP 2.0 មានប្រវែងតួខ្លួនសរុប ៤,៥៣៥ ម.ម ទទឹង ១,៨៧០ ម.ម កំពស់ ១,៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម  ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ប្រភេទ ផ្សេងគ្នារួមមាន៖

  • ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ១៣៤សេះ ផ្កួបជាមួយអាគុយទំហំ ៤០ និិង ៧០គីឡូវ៉ាត់ម៉ោង  អាចបើកបរបចម្ងាយ ៣១០ ទៅ ៤៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២០១សេះ ផ្កួបជាមួយអាគុយទំហំ ៤០ និិង ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៥១០ ទៅ ៦១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ចំពោះផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈទាក់ទាញ​ភ្នែក​ដោយមានការរចនាប៉ាណាមុខបិទជិត​អមសងខាងដោយចង្កៀង​មុខដ៏ស្លីម​ ប្រភេទ LED ឈ្មោះថា “Angel Wings Big Eyes” និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយ spoiler និងកាងដ៏ធំ និងប្រើប្រាស់ថាសកង់ដែលមានការរចនាយ៉ាងពិសេស។

សម្រាប់ផ្នែកខាងក្នុងមានបំពាក់នូវកាប៊ីនយន្ដហោះឆ្លាតវៃ ADiGO Space របស់ GAC ហើយភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ, ប្រព័ន្ធ​សម្លេង​ ៦តំបន់ និងមានបំពាក់​ខារ៉ាអូខេ​ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetta និង Jetta GLI អាប់ឌែតថ្មីរបស់ Volkswagen ​នឹងបង្ហាញខ្លួននៅថ្ងៃទី២៥ ខែនេះហើយជាមួយតម្លៃលក់ចេញខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានប្រកាស​ដាក់បង្ហាញ​ចេញនូវរថយន្តអាប់ឌែតថ្មីរបស់ចំនួន ២ម៉ូឌែល រួមមាន Jetta និង Jetta GLI នៅថ្ងៃទី ២៥ ខែមិថុនា​ នេះហើយ ហើយនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ ខាងមុខនេះជាមួយតម្លៃលក់ចាប់ពី ២២,០០០ដុល្លារ។

សម្រាប់ Jetta ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុបចំនួន ១៥៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ចំណែកឯ Jetta GLI វិញដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុបចំនួន ២២៨សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ៕

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ គឺនឹងទទួលបានការរចនាថ្មីទាំងស្រុង ខណៈព័ត៌មានលម្អិតខាងក្រុមហ៊ុនមិិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Note Aura ប្រភេទ e-POWER ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៣លីត្រ បង្ហាញខ្លួននៅស្រុកកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Note Aura 90th anniversary និងម៉ូដែល Nissan Aura NISMO ជាមួយតម្លៃលក់ចាប់ពី ១៧ ៣៥៧ ដុល្លារ ដល់ ១៩ ៨០២ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន e-POWER ចំនួន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង១ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ២ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣៤៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ ដោយប៉ាណាមុខត្រូវបានឌីស្សាញថ្មីឡើងវិញដែលឲ្យឈ្មោះថា digital V-motion ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញត្រូវបានឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ រួមទាំងប្រព័ន្ធសោរ smartkey ថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Arrizo 8 សេរ៊ីថ្មី ចេញលក់នៅក្នុងស្រុកជាផ្លូវការជាមួយតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Arrizo 8 សេរ៊ីថ្មី ជាប្រភេទរថយន្ត sedans មាន ៣ជម្រើស ជាមួយតម្លៃលក់ចាប់ពី ១៦,៩០០ដុល្លារ ដល់  ២០,៥០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៧៨០ ម.ម ទទឹង ១,៨៤៣ ម.ម កំពស់ ១,៤៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៩០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺទទួលបានភាសារចនា Art in Motion design language ភ្ជាប់មកជាមួយការរចនាប៉ាណាផ្នែកខាងមុខដ៏ធំនិងទំនើប ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ៕

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖

  • ម៉ាស៊ីនសុាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៩៤សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ​ និងមានកម្រិតសុីប្រេង ៦,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
  • ម៉ាស៊ីនសុាំងចំណុះ ២,០​​ លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២៥៤សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ​ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៧វិនាទី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ប្រព័ន្ធ​អូឌីយ៉ូ Sony speaker ១២តំបន់, ambient lighting, និិងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែររួមមាន  lane departure assist, lane change assist, front and rear collision warning, door opening warning, traffic sign recognition, adaptive cruise control និង automatic emergency braking ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធរបស់សហរដ្ឋអាមេរិកមួយនេះ បានប្រកាសក្ស័យធន

[បរទេស] យោងតាមសារព័ត៌មាន ​​Reuters ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ Fisker និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀតបានដាក់ពាក្យសុំប្រកាសក្ស័យធននៅក្រោមច្បាប់តុលាការរបស់សហរដ្ឋអាមេរិក ។

ឯកសាររបស់តុលាការបង្ហាញថា Fisker បានចុះបញ្ជីទ្រព្យសម្បត្តិដែលមានតម្លៃប៉ាន់ស្មានចន្លោះពី ៥០០ លានដុល្លារទៅ ១ ពាន់លានដុល្លារ ខណៈដែលបំណុលរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងមានចន្លោះពី ១ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារឯណ្ណោះ ។

គួរឲ្យដឹងថា Fisker គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះបានក្ស័យធន ហើយត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Wanxiang Group របស់ប្រទេសចិន។

នៅក្នុងខែមេសា Fisker ត្រូវប្រឈមមុខនឹងស្ថានភាពនៃការលុបចោលប្រាក់បញ្ញើយ៉ាងច្រើនពីអតិថិជនដែលបានបញ្ជាទិញរថយន្ត Fisker Ocean ។ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​អាមេរិក​បាន​ចាប់​ផ្តើម​ទទួល​យក​ប្រាក់​បញ្ញើ​សម្រាប់​ម៉ូដែល SUV អគ្គិសនី​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ហើយ​ទទួល​បាន​ការ​បញ្ជា​ទិញ​សរុប​ចំនួន ៦៥,០០០ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៣។

មិនត្រឹមតែប៉ុណ្ណោះ Fisker លុបចោលប្រាក់កក់នៅរថយន្តប្រហែល ៤០ ០០០គ្រឿង នៃការបញ្ជាទិញជាមុនរបស់ Fisker Ocean ៧០ ០០០គ្រឿង ត្រូវបានទាក់ទងដោយអតិថិជនដែលស្នើសុំឱ្យលុបចោល ដែលត្រូវសងប្រាក់ត្រលប់ទៅអតិថិជនវិញដល់ទៅ ៩លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បញ្ចេញឡានប្រភេទ Hybrid កម្លាំងជិត ២ពាន់សេះ ឯតម្លៃ ៤លានដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Tourbillon ប្រភេទកូនកាត់ Hybrid ដែលជាអ្នកជំនួសរថយន្ត Bugatti Chiron ជាមួយការផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ២៥០ គ្រឿងប៉ុណ្ណោះ មានតម្លៃលក់ ៤,១លានដុល្លារ ។

Bugatti Tourbillon ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីន V16 ចំណុះ ៨,៣ លីត្រ ព្រមទាំងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុបដល់ទៅ ១៨០០ សេះ និងកម្លាំងរមួល ៣០០០ ញ៉ូតុនម៉ែត្រ រួមទាំងអាគុយទំហំ ២៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ភ្ជាប់ប្រអប់លេខ dual-clutch ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេល ២វិនាទី និងមាន top-speed ៤៤៤គីឡូម៉ែត្រ/ម៉ោង ។

ទាក់ទងទៅនិងរូបរាងនផ្នែកខាងក្រៅវិញ ផ្តល់នៅភាពអំណាចជាងមុន ដោយប្រើប្រាស់ទ្វារបើកឡើងលើ លក្ខណៈបែប dihedral រួមទាំងផ្លិតទឹកដែលដាក់នៅកណ្តាលស្លាប់ ដូចជារថយន្ត Le Mans ជាដើម។ លើសពីណេះ ចង្កៀងក្រោយ LED មានអក្សរ Bugatti ស្រដៀងគ្នាទៅនឹងរថយន្ត McLaren P1។

ចំពោះនៅផ្នែកផ្តល់នៅភាពពិសេសខ្លាំងបែប Unique ដោយបំពាក់ដៃចង្កូតជាប់ជាមួយកុងទ័របង្ហាញព័ត៌មានដែលមានរូបរាងដូចនាឡិកា អេក្រង់កំសាន្តអាចភ្ជាប់មុខងារ Apple CarPlay full access ខណៈនៅកុងស៊ូលកណ្តាលគឺជាប្រអប់លេខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aito M7 Ultra សេរ៊ីថ្មី របស់ Huawei ប្រកាសលក់ក្នុងស្រុក តម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុន Huawei និង Seres បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Aito M7 Ultra ដែលជារថយន្តសេរ៊ីថ្មី  ប្រភេទ EREV ជាមួយតម្លៃលក់ចាប់ពី ៣៩,៩០០ ដល់ ៤៥,៤០០ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

វាត្រូវបានដំណើរការដោយម៉ាសុីនចំហេះក្នុង EREV ២ប្រភេទ រួមមាន៖

  • ប្រភេទ ប៉ុង ១ RWD ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២២១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ។
  • ប្រភេទ ប៉ុង ២ AWD ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានចំនួន ៤៤៣សេះ និងកម្លាំងរមួល ៦៦០ញ៉ូតុនម៉ែត្រ។

គួរជំរាបឲដឹងផងដែរថា រថយន្តនេះអាចបើកបរបានចម្ងាយ ១៣០០គីទ្បូម៉ែត្រ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេលពី ៤,៨ ទៅ ៧,៨វិនាទី។

ចំពោះការឌីហ្សាញផ្នែកខាងក្រៅទទួលបានការរចនាថ្មីទាំងស្រុុងជាមួយនឹងប៉ាណាថ្មី, ពណ៏តួខ្លួនថ្មី  ចង្កៀងមុខ-ក្រោយ ថ្មី និងប្រើប្រាស់ថាសកង់ស្ព័រ។ ខណៈដែលផ្នែកខាងក្នុងទទួលបាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ កម្រិត 2K និងអេក្រង់ខាងក្រោយទំហំ ១៣,២អ៊ីញ និងប្រព័ន្ធ Qiankun ADS 3.0 កម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Fengyun T6 ប្រើ hybrid និងបន្ទះឈីប ចេញលក់ជាផ្លូវការនៅចិន តម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារចិន]  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fengyun T6 ប្រភេទ SUV ប្រើប្រាស់ hybrid មាន ៣ជម្រើស Air, Pro និង Max ដែលមានតម្លៃលក់ចាប់ពី ១៧,៩០០ ដល់ ២១,៦០០ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៥៤០ ម.ម ទទឹង ១,៨៦៥ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៧២ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយអាគុយទំហំ ១៨,៣២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៥៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ១,៣០០គីឡូម៉ែត្រដែលមានកម្រិតសុីសាំុង ៤,៩លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខបិតជិតជាមួយនឹងឡូហ្គូល Chery នៅចំកណ្តាល អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ទាំងសងខាងអូសកាត់តភ្ជាប់គ្នាដោយភ្លើង DRLs សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារប្រភេទ flush door និង ថាសកង់ស្ព័រទំហំ ១៨​ ដល់ ១៨អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរ ទំហំ ១៤,៨អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ប្រព័ន្ធអូឌីយ៉ូ ៦តំបន់, កៅអីស្បែក, កៅអីក្តៅ/ត្រជាក់, កៅអីម៉ាស្សា, ដំបូល Panoramic និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនរួមមាន ពោងសុវត្ថិភាពផ្នែកខាងមុខ, រ៉ាដាខាងក្រោយ, មុខងារចុះចតដោយស្វ័យប្រវត្តិ, ហ្វ្រាំងអូតូ, មុខងារជំនួយការបើកបរលើផ្លូវពិបាក និងមុខងារចាប់សញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+