ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis GV80 Coupe ស៊េរីឆ្នាំ២០២៥ ចេញលក់ក្នុងប្រទេសកាណាដាជាមួយតម្លៃខ្ទង់ ៧មុឺនដុល្លារជាង

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្ត Genesis GV80 Coupe ស៊េរីឆ្នាំ ២០២៥ ក្នុងប្រទេសកាណាដា ហើយជាមួយតម្លៃលក់ខ្ទង់ ៧៥,៥០០ដុល្លារ និងទទួលបានការរចនាថ្មីជាច្រើន។

សម្រាប់ផ្នែកខាងក្រៅមានកញ្ជប់ពណ៌ក្រហមពិសេស និងបញ្ចប់ Matte ផ្សេងៗទៀតមានប៉ាណារាងជា shield-shaped អមដោយចង្កៀងមុខទាំងសងខាង ដែលរត់នៅលើថាសកង់ alloy ទំហំ ២០ អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងទទួលបានជម្រើសពណ៏រួមមាន​ Sevilla Red, Ultramaine Blue និង Orange  និងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តទំហំ ២៧អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ និងប្រអប់លេខអេឡិចត្រូនិច ជាដើម៕

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Twin-turbo V6 ដែលអាចផលិតកម្លាំងសរុបបានចំនួន ៤០៩សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងភ្ជាប់មកជាមួយដុំសាកអគ្គិសនី ៤៨វ៉ុល ផងដែរ ព្រមទាំងប្រើប្រាស់ប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD ជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Denza Z9 GT សេរ៊ីថ្មី របស់ BYD មានគម្រោងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិនហើយ

[ទីផ្សារចិន] នាពេលថ្មីៗនេះ វត្តមានរបស់រថយន្ត Denza Z9 GT សេរ៊ីថ្មី របស់ BYD ត្រូវបានលេចរូបរាងអំឡុងពេលបើកបរសាកល្បងក្នុុងប្រទេសចិន ហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះក្នុងឆ្នាំនេះចន្លោះ ខែកក្កដា ដល់ ខែធ្នូ និងមានគម្រោងនាំចេញទៅទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយផងដែរ។

Z9 GT EV

សម្រាប់រថយន្តត្រូវបានរំពឹងថានេះមានប្រវែងតួខ្លួនសរុប ៥,១៨០ ម.ម ទទឹង ១,៩៩០ ម.ម កំពស់ ១,៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១២៥ ម.ម ដែលមានការរចនាខាងក្រៅបែបស្ព័រអមជាមួយ​ពណ៌​ខ្មៅ​ដ៏​ស្រស់ ភា្ជប់ដោយប៉ាណាមុុខបិតជិត ទ្វារដៃដកដាក់បាន ចង្កៀងមុខដ៏ស្លីម ប្រើកាមេរ៉ាជំនួសកញ្ជក់វិញ និង spoiler ខាងក្រោយដ៏ទាក់ទាញ។

រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការ ២ប្រភេទ រួមមាន៖

  • ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបានចំនួន ៩៥២សេះ ដែលអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ប្រើពេលក្រោម ៣វិនាទី។
  • ប្រភេទប្រើប្រាស់ hybrid  ធ្វើការរួមគ្នារវាងម៉ាសុីនសាំុងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន  ៣ អាចផលិតកម្លាំងសរុបបានចំនួន ៨៥៨សេះ។
Z9 GT PHEV

ចំពោះផ្នែកខាងក្នុងវិញ ប្រើប្រាស់ពណ៌ត្នោត brown-beige color និងបំពាក់ដោយអេក្រង់បញ្ជាព័ត៌មានទំហំធំ ចង្កូតបើកបររាងអក្សរ D និងចង្កឺះប្រអប់លេខដែលអាចដកដាក់បានជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធថ្មីរបស់ Hyundai តម្លៃខ្ទង់ ២មុឺនដុល្លារ ត្រៀមបង្ហាញខ្លួនជាផ្លូវការចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញលើកដំបូងជាផ្លូវការនៅរូបភាព Teaser រថយន្តអគ្គិសនី Hyundai Inster EV ប្រើអគ្គិសនីសុទ្ធមានតម្លៃទាប សម្រាប់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ២១ ៥០០ ដុល្លារ ។

តាមរូបភាព Teaser បានបង្ហាញពីរូបរាងជាប្រភេទអគ្គិសនីខ្នាតតូច ដោយផ្នែកខាងមុខមានចង្កៀងប្រភេទ LED រាងមូល ជាមួយអំពូលស៊ីញូដាច់ពីចេញពីគ្នា ព្រមទាំងចង្កៀងក្រោយត្រូវបានឌីស្សាញថ្មី ស្រដៀងគ្នាទៅនឹងរថយន្ត Hyundai Ioniq 5 ខណៈផ្នែកខាងក្នុង និងផ្នែកថាមពលក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hyundai Motor នឹងធ្វើការដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធនេះ នៅឯពិព័រណ៍រថយន្ត  Busan International Mobility Show 2024 ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលមួយនេះ ធ្វើឲ្យប្រជាជនអាមេរិកមិនចាប់អារម្មណ៍ទិញឡានអគ្គិសនីសុទ្ធមកប្រើប្រាស់

[បរទេស] ការស្ទង់មតិថ្មីចេញពីមជ្ឈមណ្ឌលមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមិនចាប់អារម្មណ៍ទិញរថយន្តអគ្គិសនីសុទ្ធមកប្រើប្រាស់ ព្រោះតែមានតម្លៃថ្លៃ រួមទាំងចម្ងាយនៃការបើកបរ ដោយមានតែ ៩% ប៉ុណ្ណោះ ក្នុងចំណោមមនុស្សពេញវ័យ ៦២៦៥ នាក់ដែលបានទិញរថយន្តអគ្គិសនីសុទ្ធមកប្រើប្រាស់ ។

បើទោះបីជារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានចំនាយទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងឧស្សាហកម្មរថយន្តក៏ដោយ ប៉ុន្តែឧបសគ្គសំខាន់ៗមួយចំនួននៅតែមាន ប្រសិនបើប្រទេសនេះចង់បំពេញអត្រារថយន្តអគ្គិសនី ៥៦% នៅក្នុងរចនាសម្ព័ន្ធលក់រថយន្តថ្មីទៅជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣២ ។

ក្នុងនោះ អ្នកចូលរួមការស្ទង់មតិជាច្រើនបាននិយាយថា កង្វះស្ថានីយ៍សាកថ្មសាធារណៈនៅក្នុងតំបន់លំនៅដ្ឋានគឺជារបាំងដ៏ធំបំផុតដែលធ្វើឲ្យពួកគេមិនចាប់អារម្មណ៍លើរថយន្តអគ្គិសនីសុទ្ធ។ ប្រហែល ៥០% នៃប្រជាជនដែលរស់នៅក្នុងជនបទអាមេរិក រួមទាំង ៤០% នៃអ្នករស់នៅទីក្រុងបានលើកឡើងពីបញ្ហានេះ ។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃរថយន្តអគ្គិសនីសុទ្ធនៅទីផ្សារសហរដ្ឋអាមេរិក មានតម្លៃជាមធ្យម ៥២ ៣១៤ ដុល្លារ ឆ្លាក់ចុះ ១២,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ដោយជាមធ្យមភាគមានតម្លៃ ៤៧ ២៤៤ ដុល្លារនៅក្នុងទីផ្សាររថយន្តសហរដ្ឋអាមេរិកទាំងមូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Bayon ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី នៅចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចេញខ្ទង់ជិត ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Bayon ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី មាន ៣ ជម្រើសសម្រាប់ជ្រើសរើសរួមមាន Advance, Premium និង Ultimate ជាមួយតម្លៃលក់ចាប់ពី ២៨,៣០០ដុល្លារ ដល់ ៣១,៥០០ដុល្លារ នៅចក្រភពអង់គ្លេស។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញរថយន្តអាប់ឌែតថ្មីនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbocharged  អាចផលិតកម្លាំងសរុបបានចំនួន ៖

  • ៩៨សេះ និងកម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ ភា្ជប់ដោយប្រអប់លេខដៃ ៦វគ្គ ។
  • ៩៨សេះ និងកម្លាំងរមួល ១៩៩ញ៉ូតុនម៉ែត្រ ភា្ជប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

សម្រាប់កញ្ចប់ខាងក្រៅទទួលបានជម្រើសពណ៌ថ្នាំជាច្រើន (សរុប ៩) ជាមួយការអាប់ឌែតប៉ាណាមុខថ្មី អមដោយចង្កៀងមុខប្រភេទ LED ថ្មី និងភ្លើង DRLs Hyundai Horizon ថ្មី,  កាងមុខ-ក្រោយថ្មី, ដំបូលកញ្ជក់ និងប្រើប្រាស់យ៉ាន់កង់ស្ព័រថ្មីទំហំធំជាងមុខ៕ 

ចំពោះផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានអេក្រង់ infotainment ទំហំ ១០.២៥អ៊ីញ អាចភ្ជាប់មុខងារ Mapcare navigation system, Apple CarPlay និង Android Auto ឥតប្រើខ្សែ,  រន្ធ USB មុខ-ក្រោយ​,  ប្រព័ន្ធសំឡេង Bose, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, សោឆ្លាតវៃ, ប៊ូតុនបញ្ឈេះម៉ាស៊ីន និង មុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ដើរដោយថាមពលចំហាយទឹក FCEV របស់ Toyota ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ….

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការផលិតរថយន្តភីកអាប់ Toyota Hilux ដើរដោយថាមពលចំហាយទឹក Hydrogen ឬហៅថា FCEV ក្នុងរោងចក្ររបស់ខ្លួននៅឯចក្រភពអង់គ្លេស ជាមួយចំនួននៃការផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ។

សម្រាប់ចំនួន ១០គ្រឿងនេះ ត្រូវបានចែកចេញជា ២ផ្នែក ដោយចំនួន ៥គ្រឿងត្រូវបានប្រើសម្រាប់ធ្វើការបើកបរធ្វើតេស្តសុវត្ថិភាព មុខងារ និងភាពធន់ក្នុងការប្រើប្រាស់ជាក់ស្តែង ចំណែក​ ​៥​គ្រឿង​ទៀត​នឹង​ត្រូវ​ប្រើ​ដើម្បី​បង្ហាញ​ដល់​អតិថិជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង។

Toyota Hilux FCEV ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ QDR គុណភាព, ធន់ និង​អាច​ទុក​ចិត្ត​បាន ដើម្បី​គាំទ្រ​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ។ នេះគឺជាគំនិតមួយនៅក្នុងការអភិវឌ្ឍន៍ Hilux តាំងពីឆ្នាំ ១៩៦៨ ។

ទាក់ទងទៅនឹងផ្នែថាមពលវិញ  Toyota Hilux FCEV ទាំង ១០គ្រឿងនេះ គឺយកចេញពីរថយន្ត Toyota Mirai FCEV ហើយភ្ជាប់មកជាមួយធុងផ្ទុកអ៉ីដ្រូសែនចំនួន ៣ ដែលមានសមត្ថភាពផ្ទុក ២,៦ គីឡូក្រាម សម្រាប់ចំណុះសរុប ៧,៨ គីឡូក្រាម ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៨២ សេះ និងកម្លាំងរម៉ួល ៣០០ ញូតុនម៉ែត្រ នឹងមិនមានការបញ្ចេញផ្សែងបំពុលនោះទេ គឺមានតែទឹកស្អាតប៉ុណ្ណោះដែលត្រូវបានបញ្ចេញ។

លើសពីនេះ Toyota Hilux FCEV ក៏ត្រូវបានបំពាក់ដោយអាគុយប្រភេទ lithium-ion 4 Ah ដើម្បីរក្សាទុកថាមពលអគ្គិសនីពីកោសិកាឥន្ធនៈ ដែល Toyota បញ្ជាក់ថា ប្រព័ន្ធបើកបរទាំងមូលនេះនឹងអនុញ្ញាតឲ្យរថយន្តធ្វើដំណើរបានចម្ងាយឆ្ងាយ រហូតដល់ ៦០០ គីឡូម៉ែត្រនៅពេលចាក់អ៉ីដ្រូសែនពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Deepal S05 សេរ៊ីថ្មី របស់ក្រុមហ៊ុនផលិតរថយន្ត Changan លេចចេញនូវរូបរាងតាមដងផ្លូវក្នុងប្រទេសចិន

[ទីផ្សារចិន] នាពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Deepal S05 សេរ៊ីថ្មី របស់ក្រុមហ៊ុនផលិតរថយន្ត Changan ត្រូវបានបែបធ្លាយនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះក្នុងឆ្នាំនេះជាមួយតម្លៃលក់ចាប់ពី ១៦,៥៥០ដុល្លារ ។

សម្រាប់រថយន្តត្រូវបានរំពឹងថានេះមានប្រវែងតួខ្លួនសរុប ៤,៦២០ ម.ម ទទឹង ១,៩០០ ម.ម កំពស់ ១,៦០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម ដែលមានការរចនាខាងក្រៅរាងមូលដោយមានប៉ាណាមុខបិទជិតអមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED​, ទ្វារដៃបិតជិត, ដំបូល panoramic sunroof ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូម ជាដើម។​​ ខណៈផ្នែកខាងក្នុងមិនទាន់មានរបាយការណ៏នៅឡើយទេ។

រូបភាពរបស់រថយន្ត Deepal S05

រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការ ២ប្រភេទ រួមមាន៖

  • ប្រភេទ Extended Range Electric Vehicle (EREV)​ ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៦០គីឡូវ៉ាត់ ផ្គួបជាមួយអាគុយ ២ប្រភេទ ទំហំ ១៧គីឡូវ៉ាត់ម៉ោង និង ២៧គីឡូវ៉ាត់ម៉ោង  ដែលអាចបើកបរបានចម្ងាយពី ១០០ ទៅ​ ១៥៥គីឡូម៉ែត្រ ដោយមិនចាំបាច់សាកភ្លើង និងមានកម្រិតសុីប្រេងចាប់ពី ៤,៩៥លីត្រ ទៅ​ ៥,០៥​លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
  • ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីសុទ្ធ ចំនួន ១ ផ្គួមជាមួយអាគុយទំហំ ៥៦,១២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ១៧៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ Toyota ប្រភេទ Minivan គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ

[បរទេស] បន្ទាប់ពីបានបញ្ចេញគំរូរថយន្ត X-Van Gear Concept ប្រភេទ minivan នៅឯពិព័រណ៌រថយន្ត Japan Mobility Show 2023  និងរូបភាពប៉ាតង់កាលពីចុងឆ្នាំ ២០២៣ ខណៈពេលនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការដាក់បង្ហាញនេះជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

X-Van Gear ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជា​រថយន្តប្រភេទ minivan ​បែប​ផ្សងព្រេងជាមួយរូបរាងបែបប្រអប់ជ្រុងដូចទៅនឹង Toyota FJ Cruiser ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វាររូតមុខ-ក្រោយ ជាមួយទំហំប្រហាក់ប្រហែលទៅនឹងរថយន្ត Toyota Noah និង Voxy ពោលគឺមានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៨៥៥ ម.ម ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានផ្តល់នូវកៅអី ៣ជួរដែលត្រូវបានតំឡើងនៅលើដែកដែលអនុញ្ញាតឲ្យពួកគេអាចបង្វិលបាន និងបង្កើតកន្លែងធំទូលាយសម្រាប់ដាក់សម្ភារៈ ជាពិសេសសម្រាប់អ្នកចូលចិត្តផ្សងព្រេង។ ខណៈផ្នែកម៉ាស៊ីន Toyota មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Talagon ស៊េរីថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារជាង បង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារសកល

[ទីផ្សារសកល] កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្ត FAW-Volkswagen បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Volkswagen Talagon ប្រភេទរថយន្ត​ SUV ស៊េរីថ្មីរបស់ខ្លួន មាន ១២ជម្រើស ជាមួយនឹងតម្លៃចន្លោះពី ៣៦,១០០ដុល្លារ ទៅ ៤៩,៩០០ដុល្លារ ក្នុងទីផ្សារសកល។

រថយន្តថ្មីនេះជារថយន្តប្រភេទ SUV ៧កៅអី ដែលផ្តោតលើលក្ខណៈគ្រួសារហើយមានប្រវែងតួខ្លួនសរុប ៥,១៥២ ម.ម ទទឹង ២,០០២ ម.ម កំពស់ ១,៧៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៨០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំុងបីប្រភេទផ្សេងគ្នារួមមាន៖

  • ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៨៣សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២១៧សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសាំុងចំណុះ ២,៥លីត្រ V6 អាចផលិតកម្លាំងសរុបបានចំនួន ២៩៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

គួរឲដឹងផងដែរថាជម្រើសម៉ាសុីនទាំងអស់ត្រូវបានភ្ជាប់ប្រអប់លេខអូតូ ៧វគ្គ ជាស្តង់ដារ និងជម្រើសប៉ុងពីរ 4WD ជាជម្រើស ដែលអាចរត់ពី ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ១០.៨វិនាទី, ៩,២ វិនាទី និង ៨,២ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៊ីញ និងទទួលបានគ្រឿងសម្ភារៈធ្វើពីស្បែកនិងក្រណាត់, ភ្លើង DRLs ៣០ពណ៌, ប្រព័ន្ធសំឡេង Harman Kardon Speaker ១២ចំណុច, មុខងារកំដៅដៃចង្កូត និងមុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនរួមមាន​ electric cruise control, adaptive cruise control, autosection braking, lane keep assist, driver fatigue monitoring, parking assist, rear traffic warning និង blind spot monitoring ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Grandeur ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី​ បង្ហាញខ្លួនជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ នៅស្រុកកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Grandeur ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី មាន ៣ ជម្រើសសម្រាប់ជ្រើសរើសរួមមាន Premium, Exclusive និង Calligraphy ជាមួយតម្លៃលក់ចាប់ពី ២៧,៦០០ដុល្លារ ដល់ ៣៨,៤០០ដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសចំនួន 3 រួមមាន៖

  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាសុីនសុាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤សុីឡាំង។
  • ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤សុីឡាំង។
  • ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6។

ខណៈតួលេខជាក់លាក់និងព័ត៌មានលម្អិតផ្សេងទៀតអំពីម៉ាសុីនរបស់រថយន្តនេះមិនទាន់ត្រូវបានបង្ហាញ។

សំខាន់ជាងនេះទៅទៀតនោះ កញ្ចប់ខាងក្រៅទទួលពណ៌ខ្មៅថ្មីបន្ថែម ជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយសំណាញ់ពណ៌ខ្មៅ អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដែលរត់នៅលើយ៉ាន់កង់ alloy ទំហំ 20អ៊ីញ៕

ហើយផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានការរចនាម៉ាសុីនត្រជាក់ថ្មី ឧបករណ៏ពន្លត់អគ្គិភ័យ សម្ភារៈធ្វើពីស្បែក និងបានបន្ថែមមុខងារ Lane Keeping Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+