ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៅមួយទៀតហើយ! Suzuki ប្រកាស​បិទ​រោងចក្រ​នៅ​ប្រទេស​ថៃ​ត្រឹម​ឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅទីផ្សារប្រទេសថៃ បានប្រកាសពីផែនការបិទ និងបញ្ចប់ការផលិតរថយន្តពីរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃនៅចុងឆ្នាំ ២០២៥ ដោយក្រុមហ៊ុននឹងបន្តលក់រថយន្ត និងផ្តល់សេវាកម្មក្រោយការលក់ ប៉ុន្តែ​នឹង​ប្តូរ​ទៅ​ការ​នាំ​ចូល​រថយន្ត​ពី​រោងចក្រ​ក្នុង​តំបន់​អាស៊ានរួមទាំងជប៉ុន និងឥណ្ឌាជំនួសវិញ។

ការសម្រេច​ឈប់​ដំណើរការ​រោងចក្ររបស់ Suzuki នៅប្រទេសថៃ ឬហៅកាត់ថា SMT នៅ​ចុង​ឆ្នាំ​២០២៥ នេះ គឺដោយសារក្រុមហ៊ុនស្របតាមការលើកកម្ពស់អព្យាក្រឹតភាពកាបូន និងការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធវិញនៅលើពិភពលោក។

យោងតាមរដ្ឋាភិបាលថៃ ការវិនិយោគលើរថយន្តអេកូត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០០៧ ដោយ Suzuki បានដាក់ពាក្យចូលរួមគម្រោងនេះ ហើយបានបង្កើតរោងចក្រនៅក្នុងឆ្នាំ ២០១១ ដែលបន្ទាប់ពីត្រូវបានអនុម័ត ការផលិតបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយមានសមត្ថភាពផលិត និងនាំចេញរថយន្តរហូតដល់ ៦០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr X អាប់ឌែតថ្មី ត្រៀមវៃលុកទីផ្សារថៃ និងអូស្រ្តាលី់ ក្នុងពេលឆាប់ៗនេះ

[ទីផ្សារបរទេស] បន្ទាប់ពីបិទខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនហើយ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Zeekr X RHD ស៊េរីឆ្នាំ ២០២៤  version ថ្មី ចង្កូតស្តាំ ដើម្បីវៃលុកទីផ្សាររបស់ប្រទេសថៃ និងអូស្រ្តាលី់ នៅក្នុងត្រីមាសទី៣ នេះ។

ចំពោះផ្នែកម៉ាសុីនវិញប្រហែលជានៅដដែល ដែលមាន ២ជម្រើស រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៦៨សេះ និងកម្លាំងរមួល ៣៤៣ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងប្រើប្រាស់ប៉ុង ១ RWD ជាស្តង់ដារ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) អាចផលិតកម្លាំងសរុបបានចំនួន ៤២២សេះ និងកម្លាំងរមួល ៥៤៣ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងប្រើប្រាស់ប៉ុង ២ AWD ជាស្តង់ដារ។

សម្រាប់នៅផ្នែកខាងក្នុងវិញ version ថ្មីនេះ មានបំពាក់ចង្កូតបើកបរនៅខាងស្តាំវិញម្តង រួមជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៨,៨អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៉ីញ និងអេក្រង់លើកញ្ជក់ head up display ជាដើម៕

គួរបញ្ជាក់ផងដែលថា​ រថយន្ត Zeekr X ត្រូវបានចេញលក់ជាផ្លូវការនៅក្នុងប្រទេសចិនកាលពី ខែតុលា ឆ្នាំ២០២៣ ជាមួយតម្លៃ ចាប់ពី ២៧,៦០០ ដុល្លារ ដល់ ៣០,៤០០ ដុល្លារ ខណៈតម្លៃសម្រាប់ version ថ្មីនេះដែលគ្រោងចេញលក់នៅក្រៅប្រទេសនេះខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV ប្រើ Plugin-hybrid របស់ Maxus មួយនេះ ចាក់សាំងពេញអាចជិះបាន ១ពាន់គីឡូម៉ែត្រជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mifa 7 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV កៅអី ៣ជួរ ប្រើ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ២៧ ៥៨០ ដុល្លារ ដល់ ៣៤ ៤៧៩ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Maxus Mifa 7 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២៣៩ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ផ្គបជាមួយអាគុយទំហំ ៣៩,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី និង ១៣២៧ គីឡូម៉ែត្រនៅពេលចាកសាំងពេញ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩០៧ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម និងភ្ជាប់មកជាមួយការឌិស្សាញរូបរាងផ្នែកខាងក្រៅមានលក្ខណៈ​ជាប្រអប់ជ្រុង ជាចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកខាងម្ខាង ប្រើប្រាស់ទ្វាររូតសងខាងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 រួមទាំងអេក្រង់សម្រាប់ដំណើរជួរទី ២ ទំហំ ១២,៣ អ៉ីញ និងកៅអីជាប្រភេទ Captain seat ឧបករណ៍បំពងសំលេងម៉ាក JBL ៨ចំនុច ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal G318 សាកភ្លើងម្តងជិះបាន ១០០០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួននៅប៉ុន្មានថ្ងៃទៀតនេះក្នុងប្រទេសចិន

[ទីផ្សារចិន] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal G318 នៅថ្ងៃទី ១៣ ខែមិថុនា នេះ ក្នុងប្រទេសចិន។

សម្រាប់រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥,០១០ ម.ម ទទឹង ១,៩៨៥ ម.ម កំពស់ ១,៩៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម និងមានកម្ពស់បាតក្រោម ២៤០ ម.ម​ ដែលមានការរចនាខាងក្រៅភ្ជាប់មកជាមួយប៉ាណាមុខបិទជិតអមដោយចង្លៀងមុខរាងអក្សរ C ទាំងសងខាង​ ដំបូលមានភ្លើង៤គ្រាប់និងធ្នើដាក់អីវ៉ាន់ និងចង្លៀងក្រោយដ៏សាមញ្ញ គួបផ្សំជាមួយនឹងទំពក់ដែលមានសមត្ថភាពទាញបានដ៏ទៅ ១៦០០គីឡូក្រាម។

រថយន្តថ្មីនេះជាប្រភេទ Extended Range Electric Vehicle (EREV)​ ដែលដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៤៨សេះ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) អាចផលិតកម្លាំងសរុបបានចំនួន ៤២៤សេះ។

គួរជំរាបផងដែរថារថយន្តនេះអាចបើកបរបានចម្ងាយ ១,០០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេល ៦,៣វិនាទី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ចង្កូតបើកបររាងអក្សរ D កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៉ីញ រួមផ្សំជាមួយមុខងារជំនួយការបើកបរ ET all-terrain mode និង 5 terrain modes ព្រមទាំងមានរបៀបបើកបរប្រចាំថ្ងៃចំនួន ៥ ទៀតរួមមាន Eco, Comfort, Sport, exclusive និង Customize ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ ២០២៥ ប្រភេទ Hybrid ចេញលក់នៅអឺរ៉ុបតម្លៃថ្លៃជាងនៅអាមេរិកខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារតំបន់អឺរ៉ុបបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Toyota Camry ជំនាន់ទី ៩ ស៊េរីឆ្នាំ ២០២៥ ម៉ូដែល Hybrid ដែលមានតម្លៃលក់ចាប់ពី ៤៦ ៩២០ ដុល្លារ ដល់ ៥៧ ០៦៩ ដុល្លារ ខណៈនៅទិផ្សារសហរដ្ឋអាមរិកមានតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៤ ដុល្លារប៉ុណ្ណោះ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ប្រភេទបើកបរប៉ុង ២ និងមានកម្រិតស៊ីប្រេងចន្លោះ ៤-៥លីត្រ/១០០គីឡូម៉ែត្រ ។

សម្រាប់ Toyota Camry ស៊េរីឆ្នាំ ២០២៤ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ។  លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០មុឺនគ្រឿងជាងរបស់ក្រុមហ៊ុនជប៉ុនមួយនេះត្រូវប្រមូលចូលឃ្លាំងវិញហើយ

[បរទេស] Nothing is perfect, កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រមូលរថយន្តរបស់ខ្លួនមកវិញចំនួន ១០២,០០០មុឺនគ្រឿងជាង ដោយសារតែមានកំហុសឆ្គងជាមួយនឹងប្រព័ន្ធម៉ាសុីនដំណើរការអំឡុងពេលផលិតកម្ម។

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បញ្ហានេះកើតឡើងនៅលើរថយន្ត Toyota Tundra ជំនាន់ចុងក្រោយ ចំនួន ៩៦,៨០០គ្រឿង និងរថយន្ត Lexus LX SUVs ចំនួន ៣,៥០០គ្រឿង ដែលបំពាក់ដោយម៉ាស៊ីនសាំុងចំណុះ ៣,៤ លីត្រ turbocharged V6 ដែល​ផលិត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ដល់ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

ចំពោះបញ្ហានេះតាមការជូនដំណឹង​របស់ Toyota កើតឡើងដោយសារការសម្អាតមិនបានត្រឹមត្រូវតាមស្តង់ដារអំឡុងផលិតកម្មធ្វើឲមានកំទេចកំទីក្នុងម៉ាស៊ីនដែលជាហេតុធ្វើឲម៉ាសុីនដំណើរការមិនបានល្អឫគាំងតែម្តងនិងអាចបង្កជាហានិភ័យ​ក្នុងការបើកបរផងដែល។

គួរបញ្ជាក់ផងដែលថាក្រុមហ៊ុន Toyota មិនទាន់មានដំណោះស្រាយនៅឡើយទេនៅពេលនេះប៉ុន្តែនឹងធ្វើការជូនដំណឹងដល់អតិថិជនរបស់ខ្លួនមុនថ្ងៃទី​ ២៩ ខែកក្កដា តាមរយៈគេហទំព័ររបស់ខ្លួននិងគេហទំព័ររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៩ ធ្វើតេស្ត​ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​កម្រិត​ទី ៣ នៅ​លើ​ផ្លូវ​សាធារណៈ

[បរទេស] ក្រុមហ៊ុន​ផលិតរថយន្ត Nio, BYD, Changan GAC និង SAIC ក្នុងចំណោមក្រុមហ៊ុនទាំង ៩ ​ទទួលបានកាអនុញ្ញាតឲ្យធ្វើតេស្តសាកល្បង​ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​កម្រិត​ទី ៣ នៅ​លើ​ផ្លូវ​សាធារណៈរួមទាំងការដកដៃចេញពីចង្កូតដែលត្រូវបានត្រួតពិនិត្យដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន ក្រសួងដឹកជញ្ជូន និងក្រសួងសន្តិសុខសាធារណៈ នៅក្នុងប្រទេសចិន។

ច្បាប់ថ្មីនេះ ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត Tesla អាចបើកដំណើរការ robotaxis នៅក្នុងប្រទេសចិន ដើម្បីសាកល្បងប្រព័ន្ធ Full Self-Driving របស់ខ្លួន មុនពេលដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងរថយន្ត។

គួរបញ្ជាក់ផងដែរថា រថយន្តដែលបំពាក់ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​កម្រិត​ទី ៣ មិនទាន់មាននៅក្នុងប្រទេសចិននៅឡើយទេ ប៉ុន្តែការធ្វើតេស្តទាំងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធនេះដាក់ដំណើរការនៅក្នុងស្រុក ។ លើសពីនេះ សារព័ត៌មាន Reuters កត់​សម្គាល់​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន ១០ នៅ​ក្នុង​ប្រទេស​ចិន​លក់​រថយន្ត​ដែល​មាន​ប្រព័ន្ធ​បើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ដែលរួម​មាន Huawei និង Xpeng ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ Nissan Qashqai អាប់ឌែតថ្មី ស៊េរីឆ្នាំ២០២៤ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការហើយនៅតម្លៃលក់របស់រថយន្ត Nissan Qashqai អាប់ឌែតថ្មី ស៊េរីឆ្នាំ២០២៤  ដែលមាន៥ជម្រើសនៅទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចាប់ពី ៣៨,៧៨០ដុល្លារ ដល់ ៤៦,៦៣៣ដុល្លារ ។

រថយន្តថ្មីនេះដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ៣ប្រភេទរួមមាន៖

  • ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៣៨សេះ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ។
  • ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៥៦សេះ ភ្ជាប់មកជាមួយប្រអប់លេខដោយដៃ ឬ លេខអូតូ CVT បូកផ្សំនឹងប្រើប្រាស់ប៉ុងពី AWD ជាជម្រើស។
  • ម៉ាស៊ីនកូនកាត់ e-POWER hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រនិងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៨៧សេះ។

សម្រាប់ផ្នែកខាងក្រៅវិញទទួលបានប៉ាណានិងកាងថ្មីអមដោយចង្កៀងមុខ-ក្រោយដ៏ស្លីម ប្រភេទ LED និងភ្លើង DRLs​ ព្រមទាំងប្រើប្រាស់ថាស់កង់ទំហំ ១៧អ៉ីញ ដល់ ២១អ៊ីញ​ ទៀតផង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល, អេក្រង់ head-up display និងអេក្រង់កំសាន្ត touchscreen (ទំហំ អាស្រ័យលើជម្រើស) អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើននៅលើគ្រប់ជម្រើសទាំងអស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu បង្ហាញរូបភាព Teaser របស់ MU-X ឆ្នាំ ២០២៥ មុនពេលដាក់បញ្ចេញជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាព Teaser របស់រថយន្ត Isuzu MU-X ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV កៅអី ៣ជួរ ទទួលបានការអាប់ដេតថ្មីបន្ថែម នឹងគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នៅប្រទេសថៃ ។

Isuzu MU-X ជំនាន់ទី ២ បានបង្ហាញខ្លួននៅចុងឆ្នាំ ២០២០ ដោយបានប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្តភីកអាប់ Isuzu D-Max ព្រមទាំងទទួលបានការអាប់ដេតតិចតួចនៅចុងឆ្នាំ ២០២២ ។

ចំណែកម៉ូដែលឆ្នាំ ២០២៥ វិញ យោងតាមរូបភាព Teaser បានបង្ហាញផ្តោតលើផ្នែកខាងមុខនៃ MU-X ជាមួយប៉ាណាត្រូវបានបានរចនាឡើងវិញ និងចង្កៀងមុខ LED ថ្មី ខណៈម៉ូដែល RS ហាក់ដូចជាទទួលបានប៉ាណាមុខផ្សេងគ្នា ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន រំពឹងថាអាចនឹងទទួលបានជម្រើស រួមទាំងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ១៨៧ សេះ ភ្ជាប់ដោយជម្រើសរវាងប្រអប់លេខដៃ ៦ វគ្គ ឬអូតូ ៦ វគ្គ ក៏ដូចជាប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ប្រភេទ mid-size SUV នៅទីផ្សារសហរដ្ឋអាមេរិកដែលមានតម្លៃលក់ចាប់ពី ៤៣ ៥៩០ ដុល្លារ ដល់ ៤៧ ៩៩០ ដុល្លារ ។

Toyota Crown Signia ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៤0 សេះ ភ្ជាប់ដោយប្រអប់លេខអូតូ eCVT ប្រភេទបើកប៉ុង ២ ជាមួយរបៀបបើកបរ Normal, Eco និង Sport និងមានកម្រិតស៊ីប្រេង ៦,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

សម្រាប់ម៉ូដែលនេះ ត្រូវបានផ្តល់ជូន ២ ម៉ូដែលជាមួយការខុសគ្នាទៅលើកថាស់កង់ទំហំ ១៩អ៉ីញសម្រាប់ XLE និងទំហំ ២១ អ៉ីញសម្រាប់ម៉ូដែល Limited មានចង្កៀងមុខប្រភេទ LED projector អាចទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកៅអីស្បែកមុខងារខ្យល់-កំដៅជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំលេងចំនួន ៦ទីតាំង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 នៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+