ផ្ទាំងផ្សាយពាណិជ្ជកម្ម

រកអីទៀតលូវ!​​ រថយន្តអគ្គិសនីសេរ៊ីឆ្នាំ២០២៥ ២ម៉ូឌែលនេះរបស់ Rivian ល្បឿនក៏កប់ បច្ចេកវិទ្យាក៏កប់​ ឯតម្លៃត្រឹមតែ ៦មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាល​ពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Rivian បានប្រកាសថាចេញជាផ្លូវការនូវរថយន្ត Rivian R1S និង R1T ជាប្រភេទ SUV ៧កៅអី ដែលទទួលបានការរចនាថ្មីសម្រាប់ឆ្នាំ២០២៥ និងមានតម្លៃលក់ក្នុងទីផ្សារចាប់ពី ៦៩,៩០០ដុល្លារ​ សម្រាប់ R1S និង ៧៥,៩០០ដុល្លារ សម្រាប់ R1T ។

រថយន្តថ្មីនេះដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធរួមមាន៖

  • ជម្រើសម៉ូទ័រអគ្គិសនីចំនួន ២  ផ្គួបជាមួយអាគុយដែលអាចផលិតកម្លាំងសរុបបានចំនួន ៥៣៣សេះ-​៦៦៥សេះ និងកម្លាំងរមួល ៨២៧ញ៉ូតុនម៉ែត្រ- ១,១២៤ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៣.៤ វិនាទី ប៉ុណ្ណោះ។
  • ជម្រើសម៉ូទ័រអគ្គិសនីចំនួន ៣ (ក្រោយ ២-មុខ ១) ផ្គួបជាមួយអាគុយដែលអាចផលិតកម្លាំងសរុបបានចំនួន ៨៥០សេះ​ និងកម្លាំងរមួល ១,៤៩៥ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២,៩វិនាទី ប៉ុណ្ណោះ។
  • ជម្រើសម៉ូទ័រអគ្គិសនីចំនួន ៤ ផ្គួបជាមួយអាគុយដែលអាចផលិតកម្លាំងសរុបបានចំនួន ១,០២៥សេះ​ និងកម្លាំងរមួល ១,៦២៤ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២,៥ វិនាទី ប៉ុណ្ណោះ។

ចំពោះប្រព័ន្ធម៉ាសុីនដំណើរការទាំងអស់និងភ្ជាប់មកជាមួយការប្រើប្រាស់ប៉ុងពីរ All-wheel drive ​ជាស្តង់ដារខណៈប្រភេទនិងទំហំថ្មខាងក្រុមហុ៊ុនមិនទាន់បង្ហាញនៅឡើយទេប៉ុន្តែវាប្រហេលជាបើកបរបានចម្ងាយសរុបពី ៤៣៥-៦៧៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង តាមការអះអាងពីខាងក្រុមហ៊ុន។

ខាងក្រុមហ៊ុន Rivian ក៏បានបន្ថែមទៀតថា រថយន្តថ្មីទាំង ២ម៉ូលនេះនឹងមកជាមួយប្រព័ន្ធជើងក្រោមថ្មី​ និងរន្ធខ្យល់ខាងមុខធំជាងមុន ហើយវាក៏ភ្ជាប់មកជាមួយឧបករណ៏បច្ចេកវិទ្យា និងមុខងារជំនួយការបើកបរជាច្រើនផងដែលរួមមាន៖

  • កាម៉េរ៉ា ៣៦០ ដឺក្រេ ១១គ្រាប់ មើលមួយជុំ
  • រ៉ាដា ៥គ្រាប់
  • ប្រព័ន្ធវៃឆ្លាត AI
  • Blind Spot Monitoringៈ ឧបករណ៏ចាប់សញ្ញារបស់រថយន្ត
  • Highway Assist​ៈ មុខងារជំនួនរក្សាគន្លង
  • Lane Change on Commandៈ មុខងារអនុញ្ញាតឱ្យរថយន្តផ្លាស់ប្តូរគន្លងដោយស្វ័យប្រវត្តិនៅពេលប់ើកសុីញ៉ូ
  • Enhanced Highway Assistៈ មុខងារជំនួយការបើកបរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo EX90 សេរ៊ីឆ្នាំ២០២៤ ត្រៀមបង្ហាញខ្លួននៅចុងឆ្នាំនេះជាមួយតម្លៃចាប់ពី ៧មុឺនដុល្លារ

[បរទេស] បន្ទាប់ពីចាយរយៈពេលជិតពីរឆ្នាំ ទីបំផុតក្រុមហ៊ុនផលិតរថយន្ត Volvo បានសម្រេចឲរថយន្ត Volvo EX90 សេរ៊ីឆ្នាំ២០២៤ ចូលក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនហើយដោយចាប់ផ្តើមធ្វើការដំឡើងនៅរោងចក្រ Charleston ក្នុងរដ្ឋ South Carolina សហរដ្ធអាមេរិក​ ហើយគ្រោងបង្ហាញជាផ្លូវការនៅចុងឆ្នាំនេះ។

រថយន្តសេរ៊ីថ្មីនេះមាន ៨ជម្រើសដូចជា៖

  • ជម្រើស Twin Motor Plus ប្រភេទ ៦កៅអី មានតម្លៃ ៧៧,៩៩០ដុល្លារ
  • ជម្រើស Twin Motor Plus ប្រភេទ ៧កៅអី មានតម្លៃ ៧៨,៤៩០ដុល្លារ
  • ជម្រើស​ Twin Motor Ultra ប្រភេទ ៦កៅអី មានតម្លៃ ៨២,៣៤០ដុល្លារ
  • ជម្រើស Twin Motor Ultra ប្រភេទ ៧កៅអី មានតម្លៃ ៨២,៨៤០ដុល្លារ
  • ជម្រើស Twin Motor Performance Plus ប្រភេទ ៦កៅអី មានតម្លៃ ៨២,៩៩០ដុល្លារ
  • ជម្រើស Twin Motor Performance Plus ប្រភេទ ៧កៅអី មានតម្លៃ ៨៣,៤៩០ដុល្លារ
  • ជម្រើស Twin Motor Performance Ultra ប្រភេទ ៦កៅអី មានតម្លៃ ៨៧,៣៤០ដុល្លារ
  • ជម្រើស Twin Motor Performance Ultra ប្រភេទ ៧កៅអី មានតម្លៃ ៨៧,៨៤០ដុល្លារ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមាន២ជម្រើសរួមមាន៖

  • Twin Motorៈ ប្រភេទម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤០២សេះ និងកម្លាំងរមួល ៤៣៩ញ៉ូតុនម៉ែត្រ។
  • Twin Motor Performanceៈ ប្រភេទម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤៩៦សេះ​ សម្រាប់ទីផ្សារអាមេរិក និង ៥១០សេះ សម្រាប់ទីផ្សារអឺរ៉ុប និងកម្លាំងរមួល ៩១០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងរយះពេល ៤,៧ វិនាទី  ប៉ុណ្ណោះ។

ចំពោះម៉ាសុីនរបស់រថយន្តនេះនឹងដំណើរការដោយអាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង ព្រមទាំងប្រើប្រាស់ប៉ុងពីរ All-wheel drive ជាស្តង់ដារ ដែលអាចបើកបរបានចម្ងាយសរុបចំនួន ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៊ីញ អាចភ្ជាប់មុខងារប្រព័ន្ធប្រតិបត្តការ របស់ Google ដូចជា Google Maps navigation, Google Play Store apps និង wireless Apple CarPlay ព្រមទាំងប្រើប្រាស់ឧបករណ៏បច្ចេកវិទ្យាជាច្រើនដូចជា​ កាម៉េរ៉ា៣៦០ ដឺក្រេ, រ៉ាដា ៥គ្រាប់ និង ultrasonic sensors ១៦គ្រាប់ផងដែរ។ ខណៈសម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តអគ្គិសនីសុទ្ធនេះខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Ford ផលិតរួមគ្នារវាង Volkswagen ចូលផលិតកម្មជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធ Ford Explorer ប្រភេទ SUV ដែលជាផលិតកម្មដ៏ធំដំបូងគេក្នុងរោងចក្រនៅរបស់ខ្លួនតំបន់អឺរ៉ុប បន្ទាប់ពីបានវិនិយោគទឹកប្រាស់ជាង ២ពាន់លានដុល្លារ នៅរោងចក្រ Ford Cologne EV Center ។

Ford Explorer ត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់គ្រោងឆ្អឹង MEB architecture របស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ​ ៥២ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៤៦ សេះ អាចបើកបរបានចម្ងាយ ៣៥៩ គីឡូម៉ែត្រក្នុងការសាកថ្មម្តង
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយទំហំ​ ៧៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២៦៣ សេះ អាចបើកបរបានចម្ងាយ ៤៩៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង

ផ្នែកខាងក្រៅមានសភាពដូចទៅនឹងរថយន្ត VW ID ដោយមានការរចនាដ៏ទាក់ទាញ ជាមួយប៉ាណាមុខដែលបិទជិតជាប់ជាមួយសំណុំចង្កៀង LED រាងអក្សរ L និងឡូហ្គោ Ford ប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាង​អក្សរ C  ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីន ពោរពេញទៅបច្ចេកវិទ្យាជាច្រើន បំពាក់ដៃចង្កូតរាងស្វែរ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៤,៦ អ៉ីញ ភ្ជាប់មុខងារប្រតិបត្តិការ SYNC Move គាំទ្រមុខងារ Apple CarPlay និង Android Auto ។  មិនត្រឹមតែប៉ុណ្ណោះ ជាលើកដំបូងដែលបានរួមបញ្ចូលនៅប្រព័ន្ធជំនួយអ្នកបើកបរ ADAS កម្រិតខ្ពស់នៅក្នុង Ford Europe ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កើតអីចេះ! ទើបតែចេញបានប៉ុន្មានថ្ងៃសោះ BYD Qin L ត្រូវបានអូសចេញពីឃ្លាំងចំនួន ៥ពាន់គ្រឿងទៅហើយ

[ទីផ្សារចិន] កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានក្រុមហ៊ុនផលិតរថយន្ត BYD លោក Wang Chuanfu បានធ្វើការប្រគល់សោររបស់រថយន្ត BYD Qin L ដល់អតិថិជនទី១ របស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ដែលជាថ្ងៃបង្ហាញរថយន្តនេះជាផ្លូវការ ហើយរថយន្តនេះមានការកក់ជាបន្តបន្ទាប់ដល់ទៅ ៥,០០០គ្រឿងឯណ្ណោះក្នុងរយៈពេល ៣ថ្ងៃ  ក្នុងប្រទេសចិន។

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD លោក Yu Chengdong បាននិិយាយថាការចែកចាយរថយន្តចំនួន ៥,០០០ គ្រឿងក្នុងរយៈពេលបីថ្ងៃដំបូងគឺជាបរិមាណមួយដ៏ធំណាស់ ហើយលោកបានបន្ថែមទៀតថាការសម្រុកមកធ្វើការកក់រថយន្តនេះប្រហែលជាអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយប្រព័ន្ធម៉ាសុីនដំណើរការ DM-i 5.0 ថ្មីនេះហើយ៕

គួរបញ្ជាក់ផងដែរថារថយន្តនេះមានតម្លៃលក់ចាប់ពី ១៣,៩៥០ដុល្លារ ដល់ ១៩,១០០ដុល្លារ ក្នុងទីផ្សារចិន ដែលដំណើរការដោយ Hybrid និិិងអាចបើកបរបានចម្ងាយសរុបចំនួន ២១០០គីឡូម៉ែត្រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Honda ផលិតជាមួយ Dongfeng សាកភ្លើងម្តងជិះបានជិត ៦០០គីឡូម៉ែត្រ ត្រៀមចេញលក់នៅចុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda គ្រោងនឹងធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Honda e:NS2 ស៊េរីថ្មីចុងក្រោយ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ២២ ០៥៨ ដុល្លារ ដល់ ២៤ ៨១៩ ដុល្លារ ។

Honda e:NS2 ផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ ត្រូវបានឌីស្សាញឡើងក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាបែបអនាគត និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតអបជាមួយចង្កៀងមុខរាងស្លីម LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែខាងក្នុង បំពាក់ជាមួយអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៉ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធភ្ជាប់នប្រតិបត្តិការ Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតរថយន្ត BMW 1-Series បានមកដល់ហើយជាមួយរូបរាងថ្មីស្រឡាងនិងជម្រើសម៉ាសុីនជាច្រើន

[បរទេស] ទីបំផុតរថយន្ត BMW 1-Series ជំនាន់ទី៤ បានមកដល់ហើយជាមួយរូបរាងថ្មីស្រឡាងនិងជម្រើសម៉ាសុីនដំណើរការជាច្រើន​ ប៉ុន្តែអ្វីដែលគួរឲសោកស្តាយនោះរថយន្តនេះនឹងមិនមានលក់នៅទីផ្សារអាមេរិកខាងជើងឡើយ។

រថយន្តថ្មីនេះដំណើរការដោយម៉ាសុីនសាំុង ២ជម្រើស និងម៉ាស៊ីនម៉ាស៊ូត ២ជម្រើស គឺ៖

  • ជម្រើស​ 118d:​ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៤៨សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៨,៣វិនាទីប៉ុណ្ណោះ។
  • ជម្រើស​ 120d:​ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង​ និង 48-volt mild-hybrid technology អាចផលិតកម្លាំងសរុបបានចំនួន ១៦១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៧,៩វិនាទីប៉ុណ្ណោះ។
  • ជម្រើស​ 120i:​ ប្រើម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង និង 48-volt mild-hybrid technology អាចផលិតកម្លាំងសរុបបានចំនួន ១៦៨សេះ និងកម្លាំងរមួល ២៨០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៧,៨វិនាទីប៉ុណ្ណោះ។
  • ជម្រើស​ M135 (Top Performance):​ ប្រើម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ២៩៦សេះ នៅអឺរ៉ុប និង ៣១២សេះ នៅតំបន់ផ្សេងៗ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែលថារថយន្តសេរ៊ីថ្មីនេះភ្ជាប់មកជាមួយប្រអប់លេខ ៧វគ្គអូតូ​ ព្រមទាំងប្រើប្រាស់ប៉ុង១ Front-wheel drive សម្រាប់ 118d, 120d និង 120i និងប្រើប្រាស់ប៉ុងពីរ All-wheel drive សម្រាប់ M135 ជាស្តង់ដារ។ 

រថយន្តថ្មីនេះមានប្រវែងតួខ្លួនសរុប ៤,៣៦១ ម.ម ធំជាងសេរ៊ីមុនៗ និងមានទទឹង ១,៨០០ ម.ម កំពស់ ១,៤៥៩ ម.ម និងមានការរច​នារូបរាងផ្នែកខាងក្រៅបែបស្ព័រដោយភ្ជាប់មកជាមួយប៉ាណាមុខហ្សីនរបស់ BMW​ kidney grilles  អមដោយចង្កៀងមុខ-ក្រោយ រចនាថ្មីប្រភេទ LED, ​ដំបូលកញ្ជក់ panoramic glass roof ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រផងដែរ។

សម្រាប់ផ្នែកខាងក្នុងវិញមានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៧អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ឥតប្រើខ្សែ, កន្លែងសាកថ្មឥតប្រើខ្សែ, អេក្រង់លើកញ្ជក់ head-up display, ប្រព័ន្ធភ្លើង DRLs, ប្រព័ន្ធសម្លេង Harman Kardon audio system, ម៉ាសុីនត្រជាក់អូតូ និងប្រព័ន្ធ ADAS​ ផ្សេងៗជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ស៊េរីឆ្នាំ ២០២៥ ដើរដោយថាមពលចំហាយទឹក (Hydrogen) ចូលផលិតកម្មជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការប្រកាសជាផ្លូវការនៃការចាប់ផ្តើមផលិតរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៥ ដើរដោយតថាមពលចំហាយទឹក e:FCEV ដែលជារថយន្តដំណើរប្រើថាមពល Hydrogen ដំបូងគេផលិតនៅប្រទេសនេះ ។

Honda CR-V ប្រភេទ e:FCEV អភិវឌ្ឍឡើងជាមួយក្រុមហ៊ុន GM ផ្អែកនៅលើ Honda CR-V ម៉ូឌែលវបច្ចុប្បន្ន ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ រួមទាំងបំពាក់ធុងផ្ទុកថាមពលអ៉ីដ្រូសែនចំនួន និងអាគុយទំហំ ១៧,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣៤ គីឡូម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនឹងត្រូវផលិតនៅក្នុងរោងចក្រ PMC នៅក្នុងតំបន់ Ohio សហរដ្ឋអាមេរិក ដែលជាកន្លែងដែលផលិតរថយន្ត Acura NSX ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu D-Max Steel Edition មានត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះនៅចក្រភពអង់គ្លេសឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ Isuzu D-Max Steel Edition ដែលមានត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះនៅចក្រភពអង់គ្លេសជាមួយតម្លៃលក់ចាប់ពី ៤៩,១៦៦ដុល្លារ ដល់ ៥១,០៨១ដុល្លារ។

សម្រាប់ភីកអាប់នេះដ៏ពិសេសនេះផលិតឡើងលើ  D-Max V-Cross flagship ដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៦២សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្ក ប្រើប្រាស់ប៉ុងពីរ 4-wheel drive និងមានប្រព័ន្ធចាក់សោរប៉ុងជាស្តង់ដារ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានពណ៌តែមួយគត់គឺ Steel Grey Mica និងមានភ្ជាប់មកជាមួយប៉ាណាមុខរចនាបែបដើម Unique របស់ Isuzu ផ្ទាល់អមដោយចង្កៀង​មុខប្រភេទ Bi-LED, ដំបូលដែក ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយសម្ភារៈធ្វើពីស្បែក ម៉ាសុីនត្រជាក់ ២តំបន់ អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងការកែសម្រួលកៅអីអ្នកបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមហួស!​ ១សប្តាហ៍ BYD​ លក់រថយន្តបាន ៥មុឺនគ្រឿងជាងនៅទីផ្សារចិន

[ទីផ្សារចិន] យោងតាមគេហទំព័រ CarNewsChina.com BYD គឺជាក្រុមហ៊ុនផលិតរថយន្តទី១ដែលលក់រថយន្តបានច្រើនជាងគេនៅទីផ្សារចិនពោលគឺលក់បានចំនួន ៥៣,៤០០គ្រឿង ក្នុង១សប្តាហ៍ (គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤​​ នេះ)។

បើធៀបនឹងសប្តាហ៍មុនតួលេខនេះហាក់ធ្លាក់ចុះ ២,៩១ភាគរយ​​ ដែលលក់បានដល់ទៅ ៥៥០០គ្រឿងឯណ្ណោះ ប៉ុន្តែ ក្រុមហ៊ុន Tesla​ ក៏លក់បានច្រើនគួរសមដែលគឺ ១៥,២០០គ្រឿង ដែលកើតឡើង ១៦,០៣ភាគរយ បើធៀបនឹងសប្តាហ៍មុនដែលលក់បាន ១៣,១០០គ្រឿង។

សូមជំរាបឲបានថាកាលពីឆ្នាំ២០២៣ ក្រុមហ៊ុននេះលក់រថយន្តរបស់ខ្លួនបានសរុបចំនួន ៣,០២៤,៤១៧គ្រឿង​ ខណៈក្នុងឆ្នាំនេះវិញត្រឹមរយៈពេល ៥ខែដំបូងសោះក្រុមហ៊ុននេះបានលក់រថយន្តបានសរុបចំនួន ១,៣លានគ្រឿង ទៅហើយ ដែលជាតួលេខមួយគួរឲកត់សម្គាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Neta X ស៊េរីថ្មីចុងក្រោយ សាកភ្លើងម្តងរត់បាន ៥០០គីឡូម៉ែត្រ ចេញតម្លៃលក់នៅថៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Neta X ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធ ទទួលបានការកែមុខមាត់ថ្មី ដែលមានតម្លៃលក់រំពឹងចាប់ពី ១ម៉ឺនដុល្លារជាងឡើងទៅ ។

Neta X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦៣ សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥១,៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកពី ៣០% ដល់ ៨០% ប្រើរយៈពេល ៣០ នាទី ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦១៩ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦២៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដែលវែងជាង Neta U ៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ខណៈប៉ូតុងសម្រាប់បញ្ជាមុខងារសផ្សេងៗត្រូវបានបញ្ជាដោយអេក្រង់ទាំងអស់។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ 2.5 ADAS ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+