ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសេរ៊ីថ្មីរបស់ Volkswagen មួយគ្រឿងនេះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការពន្យាពេលបញ្ជេញជាផ្លូវការនូវរថយន្ត Volkswagen ID.7 GTX ប្រភេទរថយន្ត​ sedans ប្រើអគ្គិសនីសុទ្ធ នៅអាមេរិកខាងជើងដោយសារតែតម្រូវការនៃរថយន្តអគ្គិសនីមានការធ្លាក់ចុះជាខ្លាំង ប៉ុន្តែរថយន្តនេះមានក៏គ្រោងបង្ហាញខ្លួនជាផ្លូវការនៅអឺរ៉ុបក្នុងពេលឆាប់ៗនេះផងដែរ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Volkswagen Group MEB platform បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ មុខ-ក្រោយ ផ្គួបជាមួយអាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៣៥សេះ  ប្រើប្រាស់ប៉ុងពីរ All-wheel drive ជាស្តង់ដារ និងអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលតិចជាង ៦វិនាទី៕

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាបិតជិតនិងមានរន្ធមុខមួយផ្ទាំងធំអមដោយចង្កៀងមុខជាចង្កៀងវៃឆ្លាត​ ប្រភេទ LED matrix អូសកាត់ភ្ជាប់គ្នាដោយភ្លើង DRLs មួយខ្សែដែលមានឡូហ្គូល Volkswagen​​ នៅចំកណ្តាលនិងឡូហ្គូល GTX នៅជំហៀងទ្វារមុខទាំងសងខាងនិងដំបូលខ្មៅរលោងដែលរំលេចដោយថាសកង់ស្ព័រទំហំ ២០អ៊ីញ ជាស្តង់ដារ​ និង ២១អ៊ីញ ជាសាច់ប្រាក់។

ខណៈផ្នែកខាងក្នុងកាប៊ីនវិញទទួលបានគ្រឿងសម្ភារៈធ្វើពីក្រណាត់ ArtVelours Eco microfleece, ចង្កូតស្ព័រ, ភ្លើង DRLs ៣០ពណ៌ និងមានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលនៅលើកញ្ចក់និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនជប៉ុនចំនួន ៤ បានសារភាពលួចបន្លំលើការធ្វើតេស្តសុវត្ថិភាព និងការបំភាយឧស្ម័ននៅលើរថយន្តរបស់ខ្លួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនចំនួន ៤ រួមមាន Toyota, Honda, Mazda និង Suzuki បាន​ទទួល​ស្គាល់​ថា​បាន​បន្លំ​លើ​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​និង​ការ​បំភាយ​ឧស្ម័ន បន្ទាប់ពីការចោទប្រកាន់ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលធ្វើការសើបអង្កេត នឹងបានរកឃើញនៅក្នុងទិន្នន័យដូចគ្នាពីក្រុមហ៊ុន Daihatsu និង Hino ដែលជា​បុត្រ​សម្ព័ន្ធ​របស់ Toyota  ។

ក្រសួងបានចោទប្រកាន់ថាមានភាពមិនប្រក្រតីត្រូវបានរកឃើញនៅក្នុងទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតរថយន្តទាំង ៤នេះសម្រាប់ការធ្វើតេស្តសុវត្ថិភាព និងការបញ្ចេញឧស្ម័ន ដែលជាទិន្នន័យក្លែងក្លាយ ដែលមាននៅលើរថយន្តរបស់ Toyota ចំនួន ៧ម៉ូដែល, Mazda មានចំនួន ២ ម៉ូដែល, Honda មានចំនួន ២២ ម៉ូដែល និង Suzuki មានចំនួន ១ម៉ូដែល ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុននឹងធ្វើការស៊ើបអង្កេតនៅនឹងកន្លែងចំពោះក្រុមហ៊ុនផលិតរថយន្តដែលពាក់ព័ន្ធទាំងអស់ ដែលអាជ្ញាធរនឹងវាយតម្លៃឡើងវិញថាតើម៉ូដែលដែលរងផលប៉ះពាល់មាន/សុវត្ថិភាពសម្រាប់លក់ដែរឬទេ។ សម្រាប់ម៉ូដែលដែលកំពុងដាក់លក់ ការផលិត និងការចែកចាយត្រូវបានបញ្ឈប់ ហើយប្រសិនបើរកឃើញថាមិនមានសុវត្ថិភាព អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងភ្លាម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានមិនមែនជាប្រភេទ Hybrid ដែលសន្សំសំចៃបំផុតទាំង ១០ម៉ូដែល

[បរទេស] ខណៈបច្ចុប្បន្នតម្លៃសាំងហ្គាសកំពុងឡើងថ្លៃ ក្នុងនោះយោងតាមគេហទំព័រ Motor1.com បានធ្វើការដាក់បង្ហាញរថយន្តស៊េរីឆ្នាំ ២០២៤ ថ្មីដែលមិនមែនជាប្រភេទ Hybrid ដែលសន្សំសំចៃបំផុត ដែលត្រូវបានចាត់ថ្នាក់តាមលំដាប់នៃការវាយតម្លៃ EPA របស់ពួកគេសម្រាប់ទាំងការបើកបរក្នុងទីក្រុង និងផ្លូវហាយវេរួមបញ្ចូលគ្នា ៖

  • ១) Mitsubishi Mirage ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ២) Honda Civic ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៣) Hyundai Elandra ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៤) Nissan Versa ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៧លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៥) Toyota Corolla ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៧លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៦) Kia Forte ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៧) Nissan Sentra ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៨) Volkswagen Jetta ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ៩) Acura Integra ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៧,១លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ១០) Nissan Kicks ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៧,១ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BYD Song Plus អាប់ឌែតថ្មីទទួលបានប្រព័ន្ធម៉ាសុីនល្អប្រើជាងមុន

[បរទេស] កាលពី​យប់ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការអាប់ឌែតថ្មីចំពោះប្រព័ន្ធម៉ាសុីនរបស់រថយន្ត BYD Song Plus ឫក៏ BYD Seal U​ ដោយផ្លាស់​ DM-i (Dual Mode intelligent) ចេញនិងដាក់មកវិញដោយ DM-i 5.0 (Dual Mode intelligent​ fifth generation) ម្តង​។

ចំពោះប្រព័ន្ធម៉ាសុីនថ្មីនេះដំណើរការដោយ Hybrid ធ្វើការរួមគ្នាជាធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ប្រភេទ​ EHS160​ ផ្គួបជាមួយអាគុយទំហំ ១៨,៣គីឡូវ៉ាត់ម៉ោង និង២៦,៦គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤សេះ និងអាចបើកបរបានចម្ងាយពី ៩១គីឡូម៉ែត្រ ទៅ​ ១២៨គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ៤,៩៨ និង​ ៤,៩៥លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

គួរឲដឹងផងដែលថារថយន្តនេះមានប្រវែងតួខ្លួនសរុប ៤,៧៧៥ ម.ម ទទឹង ១,៨៩០ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៦៥ ម.ម​ ដដែល ខណៈប្រព័ន្ធម៉ាសុីនចាស់ដំណើរការដោយ Hybrid ដូចគ្នា ធ្វើការរួមគ្នាជាធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ប្រភេទ​ ផ្គួបជាមួយអាគុយបីប្រភេទទំហំ ១៨,៣គីឡូវ៉ាត់ម៉ោង, ១២,៩គីឡូវ៉ាត់ម៉ោង និង២៦,៦គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុបត្រឹមតែ ៣០៥សេះ​ ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយពី ៨៥គីឡូម៉ែត្រ ទៅ​ ១១៦គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងដល់ទៅ ៥,៣ និង​ ៥,៥ លីត្រឯណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្ត VinFast ជាប់ក្នុងបញ្ចីម៉ាកយីហោដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅឆ្នាំនេះ

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមទស្សនាវដ្តី Time Magazine បានប្រកាសម៉ាកយីហោដែលមានឥទ្ធិពលបំផុតទាំង ១០០ ក្នុងឆ្នាំ ២០២៤ ដែលមានដូចជា TikTok, Google, Disneyឬ Tory Burch, Stanley, Reddit រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ វៀតណាម VinFast ផងដែរ ។

យោងតាម ​​Charlie Campbell អ្នកឆ្លើយឆ្លងព័ត៌មាន Time Asia បានឲ្យដឹងថា រោងចក្រផលិតរបស់ VinFast បានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី។ នៅ IPO ក្នុងខែសីហា ឆ្នាំ ២០២៣ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកនេះបានកើនឡើងជាង ៧០០% ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ ដោយសារការផលិតរថយន្តអគ្គិសនី។

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ាកយីហោដែលមានឥទ្ធិពលបំផុតទាំង ១០០ ក៏រួមមានក្រុមហ៊ុនផលិតរថយន្ត BMW, Xiaomi និង BYD ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla FX SE សេរ៊ីឆ្នាំ២០២៥​ ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅអាមេរិកក្នុងឆ្នាំនេះ ជាមួយរូបរាងស្ព័រកប់

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Toyota Corolla FX ប្រភេទ Special Edition សេរ៊ីឆ្នាំ២០២៥ ហើយគ្រោងបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះ ជាមួយតួខ្លួនស្ព័រញាក់សាច់ ។

សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះទទួលបានតែ​បី​ពណ៌​ប៉ុណ្ណោះ​គឺ Midnight Black Metallic, Ice Cap និង Underground និងមានរូបរាងបែបស្ព័រញាក់សាច់ដោយទទួលបាន spoiler ខាងក្រោយថ្មី កាងថ្មី​ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ ជាដើម។

រថយន្តនេះថ្មីដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំងអាចផលិតកម្លាំងសរុបបានចំនួន ១៦៩សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ។

ចំពោះផ្នែកខាងក្នុងវិញមានបំពាក់នូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ កន្លែងសាកថ្មឥតប្រើខ្សែ និងភ្ជាប់មកជាមួយមុខងារជំនួយការបើកបរ Toyota Safety Sense 3.0 ADAS ផងដែល។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! BYD ត្រៀមបើកសាខាលក់រថយន្ត ១០កន្លែងទៀតក្នុងឆ្នាំនេះ

[បរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកដំណើការអគារលក់រថយន្តថ្មីមួយនៅកំពង់ផែរបស់ប្រទេសអេស្បាញក្នុងរដ្ឋធានី Trinidad និង Tobago នៃតំបន់ Caribbean ហើយក្រុមហ៊ុននេះមានគម្រោងបើកសាខាលក់រថយន្តនេះជាបន្តបន្ទាប់ទៀត ពោលគឺ១០ទៀតនៅក្នុងប្រទេសនៃតំបន់នេះក្នុងឆ្នាំនេះ។

គួរឲដឺងដែលថា នៅពេលដែលបើកសម្ភោធជាផ្លូវការក្រុមហ៊ុន BYD បានដាក់តាំងនិងដាក់បង្ហាញនូវរថយន្តរបស់ខ្លួនជាច្រើនដូចជា BYD Atto 3, Seal, Dolphin និង E6​ អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ BYD បានធ្វើការបង្ហោះរូបភាពរបស់ BYD Shark នៅលើគេហទំព័រផ្ទាល់ខ្លួនថែមទៀតផងដើម្បីអបអរសាទេភាពជាដៃគូសហការណ៏គ្នាជាមួយកម្មវិធីកីឡាបាល់ទាត់ Copa America​ ឆ្នាំ២០២៤។

អ្វីដែលគួរឲកត់សម្គាល់នោះគឺក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ នេះ (មករា – ឧសភា) BYD បានលក់រថយន្តបានសរុបចំនួន ១,៣លានគ្រឿង កើនឡើង ២៧ភាគរយបើធៀបនឹងឆ្នាំមុន ហើយចំពោះការលក់ចេញនៅក្រៅប្រទេសវិញមានតួលេខឈានដល់ ១៧៦,០០០គ្រឿងឯណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានខ្នាតតូចរបស់ Honda ជិះ ១០០គីឡូម៉ែត្រស៊ីសាំងតែជាង ៤លីត្រ ឯតម្លៃខ្ទង់ ៨ពាន់ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda N-WGN ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លលក់ចាប់ពី ៨ ៦៣៧ ដុល្លារឡើងទៅ។

Honda N-WGN ដំណើរការដោយម៉ាស៊ីនសាំងចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំង 666cc ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៨ សេះ និងកម្លាំងរមួល ៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំង 666cc Turbo ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៤ សេះ និងកម្លាំងរមួល ១០៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅវិញ រថយន្តត្រូវបានឌីស្សាញឡើងបែបប្រអប់ជ្រុង ផ្នែកខាងមុខមានប៉ាណារាងសំណាញ់ជាមួយឡូហ្គោ Honda នៅចំកណ្តាល ចង្កៀងមុខ-ក្រោយជាប្រភេទ LED ប្រើប្រាស់នីថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញឡើងផ្តោតទៅលើភាពធំទូលាយ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏បានភ្ជាប់ដោយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Buick Enclave​ សេរ៊ីឆ្នាំ២០២៥ ទទួលបានជម្រើសថ្មី ប៉ុន្តែតម្លៃកើនឡើងជាងមុន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Buick បានធ្វើការអាប់ឌែតថ្មីបន្ថែមទៅលើរថយន្ត Buick Enclave​ សេរ៊ីឆ្នាំ២០២៥ របស់ខ្លួនដោយទទួលបានជម្រើសថ្មី ជាមួយតម្លៃកើនឡើងគួរឲ្យកត់សម្គាល់។

គួរឲដឹងផងដែលថារថយន្តនេះមាន ៣ជម្រើសគឺ៖

  • Preferred: មានតម្លៃ ៤៦ ៣៩៥ ដុល្លារ (ថ្លៃជាងមុន ១ ១០០ដុល្លារ)
  • Sport Touring: មានតម្លៃ ៤៨ ៧៩៥ដុល្លារ (ជម្រើសថ្មី)
  • Avenir: មានតម្លៃ ៥៩ ៣៩៥ដុល្លារ (ថ្លៃជាងមុន ៥០០ដុល្លារ)

សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះបាន​ភ្ជាប់​មក​ជា​មួយ​ប៉ាណាមុខមួយផ្ទាំងធំអមជាមួយចង្កៀង​មុខ-ក្រោយប្រភេទ LED និងប្រើប្រាស់ថាសកង់​ទំហំ ២០អ៊ីញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,៥ លីត្រ turbocharged​ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ៣២៨សេះ និងកម្លាំងរមួល ៤៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ៨វគ្គអូតូ ដែលមានសមត្ថភាពអូសទាញបាន ២,២៦៧គីឡូក្រាម។

ចំពោះផ្នែកខាងក្នុងវិញ រថយន្តនេះភាពធំទូលាយនិងផាសុកភាពកម្រិតខ្ពស់ដោយមានកៅអីក្តៅត្រជាក់ ម៉ាស្សា ព្រមទាំងបំពាក់ជាមួយកុងទ័រឌីជីថលនិងអេក្រង់កំសាន្តទំហំ ៣០អ៊ីញជាប្រភេទអេក្រង់ភ្លោះ, អេក្រង់បង្ហាញលើកញ្ចក់, កន្លែងសាកថ្មឥតខ្សែ, ប្រព័ន្ធសម្លេង ១២ចំណុច, ដំបូលកញ្ចក់ panoramic sunroof  និងមានមុខងារជំនួយការបើកបរជាស្តង់ដាផងដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយ! ពិព័រណ៍រថយន្តដ៏​ល្បីល្បាញ​​ដែល​មាន​ប្រវត្តិ​​ជាង ១០០ឆ្នាំនេះ ​ត្រូវបានបញ្ឈប់ជាផ្លូវការ

[បរទេស] ពិព័រណ៍រថយន្តក្រុងហ្សឺណែវ​ ឬហៅថា Geneva Motor Show នឹងមិនបន្តធ្វើរៀបចំព្រឹត្តិការណ៍នេះប្រទេសស្វីសទៀតឡើយ ដោយព្រឹត្តិការណ៍​ដ៏​ល្បីល្បាញ​នេះ​ដែល​មាន​ប្រវត្តិ​​ ១១៩ ឆ្នាំ​នឹង​ត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយនៅឆ្នាំ ២០២៥ ក្រោមឈ្មោះដដែលនៅប្រទេសកតាវិញ ដោយសារតែកាតានៅតែចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះក្រោមឈ្មោះដើមរបស់ខ្លួននៃកម្មវិធី Geneva International Motor Show Qatar។

គួរឲ្យដឹងថា ការត្រលប់មកវិញសម្រាប់ឆ្នាំ ២០២៤ ​បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈពេល​ ៤​ឆ្នាំ មិនមែនជាការត្រលប់មកវិញដ៏ជោគជ័យដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ដោយទំហំ និងចំនួនក្រុមហ៊ុនផលិតបានថយចុះយ៉ាងខ្លាំង ដោយ​មាន​តែ Lucid ក្រុមហ៊ុន Renault Group និង​ក្រុមហ៊ុន​ផលិត​រថយន្តរបស់ប្រទេស​ចិន​ប៉ុណ្ណោះ​ដែល​ចូលរួម ។

ក្នុងនោះ នាយកប្រតិបត្តិ CPSIA បាននិយាយថា ពិព័រណ៍រថយន្ត Geneva Motor Show នឹងបន្តប្រារព្ធឡើងនៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ទោះបីជានៅតែដាក់ឈ្មោះដដែលក៏ដោយ ក៏ពិព័រណ៍នេះនឹងមិននាំមកនៅបរិយាកាស និងវប្បធម៌រថយន្តដូចពីមុនឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+