ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប កំពុងពិចារណាដាក់ពន្ធរហូតដល់ទៅ ២០% លើរថយន្តអគ្គិសនីសុទ្ធ (EV) របស់ប្រទេសចិន

[បរទេស] សហភាពអឺរ៉ុប (EU) កំពុងពិចារណាដាក់ពន្ធរហូតដល់ទៅ ២០% លើរថយន្តអគ្គិសនីសុទ្ធ EV របស់ប្រទេសចិន ដែលអាចធ្វើឲ្យប្រទេសចិនខាតបង់ពាណិជ្ជកម្មចំនួន ៤ពាន់លានដុល្លារ និងបង្ខំឲ្យក្រុមហ៊ុនចិនផលិតរថយន្ត EV បន្ថែមទៀតនៅអឺរ៉ុប។

ក្នុងនោះ អ្នកស្រាវជ្រាវផ្នែកពាណិជ្ជកម្មរបស់វិទ្យាស្ថាន Kiel លោក Julian Hinz បាននិយាយ ការធ្វើបែបនេះទំនងជានឹងធ្វើឲ្យតម្លៃរថយន្តអគ្គិសនីកើនឡើងខ្ពស់ ពីព្រោះការផលិតនៅក្នុងសហភាពអឺរ៉ុបមានតម្លៃថ្លៃជាងនៅប្រទេសចិនខ្លាំង ដោយសារតម្លៃវត្ថុធាតុដើមមានតម្លៃខ្ពស់ ហើយលើសពីនេះទៅទៀត តម្លៃពលកម្មកាន់តែខ្ពស់ ។

ជាមួយគ្នានេះ ប្រទេសចិនបានព្រមានថា ខ្លួននឹងដាក់ពន្ធរហូតដល់ ២៥% លើរថយន្តដែលមានម៉ាស៊ីនធំរបស់អឺរ៉ុបដែលជាការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបជាច្រើន រួមទាំង Mercedes-Benz និង BMW ផងដែរ។

គួរបញ្ជាក់ផងដែរថា BYD អាចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ដ៏ធំបំផុតរបស់ចិនមួយនៅអឺរ៉ុប ដោយកំពុងធ្វើសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទ្វីបអឺរ៉ុប ដែលមានទីតាំងនៅប្រទេសហុងគ្រី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ឡានប្រភេទ SUV កៅអី ៣ជួរទាំង ១០ ម៉ូដែលល្អបំផុតប្រចាំឆ្នាំ ២០២៤

រថយន្តប្រភេទ SUV កៅអី ៣ ជួរ ឬ ៧កៅអី មិនត្រឹមតែអាចផ្ទុកមនុស្សបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចដាក់ទំនិញជាច្រើនផងដែរ នៅពេលដែលបត់កៅអីជួរទី ២ និងទី ៣ ចុះក្រោម។ លើសពីនេះ រថយន្ត​ប្រភេទ SUV កៅអី ៣​ជួរ​​ ​ទទួលបានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងនៅលើទីផ្សារសហរដ្ឋអាមេរិក រួមទាំងទីផ្សារសកល ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV កៅអី ៣ជួរដ៏ល្អបំផុតនៃឆ្នាំ ២០២៤ ដោយផ្អែកលើការវាយតម្លៃចេញពី BuzzScore ៖

១) Volvo XC90 Recharged ដំណើរការដោយ Plug-in Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៥៥ សេះ ។

២) Cadillac Escalade-V ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ Supercharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៨២ សេះ

៣) Kia Sorento ដំណើរការដោយ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៧ សេះ

៤) Kia Telluride ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៨ លីត្រ Turbo V6 អាចផលិតកម្លាំងបាន ២៩១ សេះ

៥) Hyundai Palisade ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ V6 អាចផលិតកម្លាំងបាន ២៩១ សេះ

៦) Toyota Grand Highlander ដំណើរការដោយ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៥ សេះ

៧) Cadillac Escalade ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៦,២ លីត្រ V8 អាចផលិតកម្លាំងបាន ៤២០ សេះ

៨) Cadillac Escalade ESV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៦,២ លីត្រ Turbo V6 អាចផលិតកម្លាំងបាន ៤២០ សេះ

៩) Lincoln Navigator L ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 អាចផលិតកម្លាំងបាន ៤៤០ សេះ

១០) Tesla Model X Plaid បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១០២០ សេះ និងអាចបើកបរបានចម្ងាយ ៥៣៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona N Line ស៊េរីឆ្នាំ២០២៥ ចេញលក់នៅអូស្ត្រាលីតម្លៃ៤មុឺនដុល្លារជាងប្រើអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការអាប់ឌែតថ្មីទៅលើរថយន្ត Hyundai Kona N Line ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធជាមួយតម្លៃលក់ចាប់ពី ៤៤,០០០ ដល់ ៥១,០០០ដុល្លារសហរដ្ធអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី។

រថយន្តនេះមាន២ម៉ូឌែលថ្មីគឺ Kona Electric N Line Extended Range​ និង Kona Electric Premium N Line Extended Range ដែលដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធចំនួន១ ផ្គួមជាមួយអាគុយទំហំ ៦៤,៨គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ២០១សេះ​ និងកម្លាំងរមួល ២៥៥ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយសរុបចំនួន ៤៤៤គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះមានលក្ខណៈទាន់សម័យនឹងមានជម្រើសពណ៌ដ៏ទៅបីរគឺ Neoteric Yellow, Cyber Grey និង Soultronic Orange ដោយបំពាក់ប៉ាណាបិតជិត ចង្កៀងមុខពណ៌ខ្មៅប្រភេទ LED​ ឈ្នាន់និងស្រោមកញ្ចក់ពណ៌ខ្មៅ​រលោង ព្រមទាំងប្រើប្រាស់ថាសកង់ alloy ទំហំ ១៩អ៊ីញ ។

ចំពោះផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់ដោយគ្រឿងសម្ភារៈដែលធ្វើឡើងពីស្បែក កុងទ័របង្ហាញព័ត៌មានឌីជីថលនិងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ​ ជាប្រភេទអេក្រង់ភ្លោះ កៅអីម៉ាស្សា កៅអីក្តៅ-ត្រជាក់ សារ៉េម៉ាឆ្ងាញ់ ព្រមទាំងបំពាក់កាម៉េរ៉ាមើលមួយជុំនិងហ្វ្រាំងអូតូជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng បញ្ចេញឡាន MPV ប្រើ Plug-in hybrid អាចរត់បាន ២០០គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មី Dongfeng Fengxing V9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើ Plug-in hybrid អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង មានតម្លៃលក់ចាប់ពី ២៧ ៦០២ ដុល្លារ ដល់ ៣៨ ៦៤៩ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Dongfeng Fengxing V9 ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣០៩ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាគុយទំហំ ៣៤,៩៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២៥១ ម.ម កំពស់ ១ ៩២០ ម.ម ទទឹង ១ ៨២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១៨ ម.ម ។ សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ជាបសងខាងនឹងចង្កៀងមុខ LED ឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មី ទ្វាររូតសងខាងបើក-បិទដោយថាមពលអគ្គិសនី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ សម្រាប់អ្នកបើកបរ និងអ្នកដំណើរផ្នែកខាងមុខ ខណៈកៅជួរទី ២ ជាប្រភេទកៅអី Captain-seat និងទី ៣ មានមុខងារជាច្រើនដើរដោយថាមពលអគ្គិសនីជាដើម ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ប្រមូលរថយន្តរបស់ខ្លួនមកវិញជិត១មុឺនគ្រឿង ដោយសារបញ្ហាមួយនេះ

[បរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រមូលរថយន្ត CX-90 ស៊េរីឆ្នាំ២០២៤ របស់ខ្លួនមកវិញចំនួន ៩,៩១៤គ្រឿង ដោយសារតែមានកំហុសឆ្គងជាមួយនឹងប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ដំណើរការខុសប្រក្រតី។

បញ្ចានេះកើតឡើងដោយសារឧបករណ៍ចាប់សញ្ញាមានបញ្ហាធ្វើឲប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ SBS (Smart Brake Support) ដំណើរការខុសប្រក្រតីនៅពេលដែលរថយន្តបើកបរក្នុងល្បឿនទាបធ្វើឲមានការបុកទង្គិចនិងបង្កជាគ្រោះថ្នាក់ដល់រថយន្តកំពុងធ្វើដំណើរនិងអ្នកដំណើរផ្សេងៗទៀត។

គួរបញ្ជាក់ផងដែលថារថយន្ត​នេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅចុងខែមករា ឆ្នាំ២០២៣ ហើយចំពោះបញ្ហាដែលកើតមានឡើងនេះក្រុមហ៊ុននិងធ្វើការជុសជុលដោយឥតគិតថ្លៃ ព្រមទាំង​​​ជូនដំណឹងដល់អតិថិជនមុនថ្ងៃទី១៧​​ ខែឧសភា ឆ្នាំ២០២៤នេះ ឫក៏តាមរយៈគេហទំព័ររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ចំពោះព័ត៌មានផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD លក់រថយន្តបានច្រើនជាង ៣០មុឺនគ្រឿងនៅក្នុងខែឧសភា ឆ្នាំ ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅទិន្នន័យលក់រថយន្តអគ្គិសនី (NEV) ដែលរួមបញ្ចូលនៅប្រភេទអគ្គិសនីសុទ្ធ និង Plug-in hybrid សរុបនៅក្នុងខែឧសភា ឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសចិន ដោយលក់បានចំនួនដល់ទៅ ៣៣១ ៨១៧ គ្រឿង ។

លើសពីនេះ ម៉ាករថយន្តដ៏ប្រណិត Denza របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលើពិភពលោក BYD លក់បានចំនួនសរុប ១២ ២២៣ គ្រឿងនៅក្នុងខែឧសភា ឆ្នាំ ២០២៤ កើនឡើង ១១,០៧% បើធៀបនឹងការលក់ក្នុងខែដូចគ្នា ឆ្នាំ ២០២៣ ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ាក Fang Cheng Bao ដែលជាម៉ាកឯកជនរបស់ BYD លក់បានចំនួនសុរប ២៤៣០ គ្រឿង និងម៉ាក Yangwang Brand លក់បានចំនួនសរុប ៦០៨ គ្រឿងនៅក្នុងខែឧសភា ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ត្រៀមបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួននៅប៉ុន្មានថ្ងៃទៀតនេះជាមួយតម្លៃ៣មុឺនដុល្លារក្នុងទីផ្សារសកល

[បរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Aion Hyper GT ស៊េរីឆ្នាំ ២០២៤ ជាប្រភេទរថយន្ត sedans ប្រើប្រាស់អគ្គិសនីសុទ្ធដែលបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ហើយគ្រោងដាក់លក់នៅទីផ្សារសកលនៅខែមិថុនា ឆ្នាំ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ៣០,៣៧០ ដុល្លារសហរដ្ធអាមេរិក។

រថយន្តនេះនត្រូវបានផលិតឡើងលើគ្រោងឆ្អឹង GAC’s AEP 3.0 platform និង​​ 800V platform ដែលមានប្រវែងតួខ្លួនសរុប ៤,៨៨៦ ម.ម ទទឹង ១,៨៨៥ ម.ម កំពស់ ១,៤៤៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងសរុបបានចំនួន ៣៤០សេះ និងកម្លាំងរមួល ៤៣៤ ញ៉ូតុនម៉ែត្រ​ និងអាចរត់ពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ​ និងអាចបើកបរបានចម្ងាយសរុប ៧១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

គួរបញ្ជាក់ផងដែលថារថយន្តនេះត្រូវបានដាក់បង្ហាញជាផ្លូវការជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Tesla Model 3 ហើយវាក៏ជារថយន្តទី១ដែលអាចផ្លាស់ប្តូរថ្មដំបូងគេរបស់ GAC ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេសចុងក្រោយរបស់ Bugatti Chiron ផលិតតែ ១គ្រឿង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Chiron ផលិតតែ ១គ្រឿងប៉ុណ្ណោះ មានឈ្មោះថា L’Ultime នឹងជាម៉ូដែលចុងក្រោយក្នុងចំនួននៃការផលិតគ្រឿងទី ៥០០ ក្នុងរយៈពេល ៨ឆ្នាំ ។

ម៉ូដែលពិសេសចុងក្រោយនេះ ត្រូវបានផលិតឡើងផ្អែកនៅលើរថយន្ត Bugatti Chiron Super Sport បញ្ចូលគ្នានៅពណ៌តួខ្លួនពណ៌ខៀវ French Racing Blue និង Atlantic Blue ។ បន្ថែមពីលើនេះ ទាំងថាសកង់ខាងមុខ និងខាងក្រោយត្រូវបានតុបតែងពណ៌ផ្សេងពីគ្នាដូចគ្នាទៅនឹងតួខ្លួន ព្រមទាំងអក្សរនៅលើតួរថយន្តត្រូវគូសដោយដៃរួមាន #500 ជាដើម។ ខណៈគ្រឿងស្បែកបំពាក់នៅផ្នែកខាងក្នុងជាការកាត់ដោយដៃ ដេរដោយដៃ និងត្បាញដោយដៃផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនម៉ាស៊ីន នៅតែប្រើប្រាស់ម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbo ដែលអាចផលិតកម្លាំងបាន ១៥៧៨ សេះ ខណៈតម្លៃក្រុមហ៊ុនមិនបានបញ្ចេញនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMW បើកទទួលកក់ម៉ូដែលឆ្នាំ ២០២៤ ត្រឹមតែ ៩៩យ៉ន់ ស្មើនឹង ១៤ដុល្លារប៉ុណ្ណោះនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval H6 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ជាមួយការកក់មុនត្រឹមតែ ៩៩ យន់ ស្មើនឹង ១៤ ដុល្លារនៅទីផ្សាប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Lemon Platform ដំណើរការដោយម៉ាស៊ីនសាំងចំនួន ២ ជម្រើស រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ អាចផលិតកម្លាំងបាន ២៣៤ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។

Haval H6 ស៊េរីឆ្នាំ ២០២៤ ត្រូវបានឌីស្សាញផ្តល់នៅរូបរាងបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំ អបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ក៏ដូចជាថាសកង់ស្ព័រពណ៌ខ្មៅ កាង spoiler ជាប់ដំបូលលយចេញមកក្រៅ និងចង្កៀងក្រោយ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត២ រួមបញ្ចូលដល់ ២០មុខងារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Equinox EV ស៊េរីឆ្នាំ២០២៤ គ្រោងចេញលក់នៅចុងឆ្នាំ​នេះជាមួយតម្លៃ៣មុឺនដុល្លារជាងនៅអាមេរិក

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chevrolet Equinox ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់អគ្គិសនីសុទ្ធ ហើយគ្រោងនឹងចេញលក់នៅចុងឆ្នាំ​ ២០២៤ នេះជាមួយតម្លៃលក់ចាប់ពី ៣៤,៩៩៥ដុល្លារ ដល់ ៤៣,២៩៥ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែលថារថយន្តនេះមាន២ម៉ូដែលគឺ 1TL និង 2TL ផលិតឡើងលើគ្រោងឆ្អឹង Ultium battery-electric platform ដែលមានប្រវែងតួខ្លួនសរុប ៤,៨៤០ ម.ម ទទឹង ១,៩៥៤​​​​ ម.ម កម្ពស់ ១,៦៤៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩០០ ម.ម​ និងដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយចាប់ពី ៤៨២​ ទៅ​ ៥១៣គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង​ និងប្រើប្រាស់ FWD និង​ AWD​ ជាស្តង់ដា។

សម្រាប់ការរចនារូបរាងខាងក្រៅរថយន្តនេះមានរូបរាងហាប់ណែន ដោយមានប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមទំហំ ១៧ និង ២១អ៊ីញ​ និងដំបូល Roof rails និង Panoramic sunroof ។

ខណៈនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តការរបស់ Google Biult-in ដូចជា  Google Assistant, Google Maps, Google Play និងកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សា កៅអីកម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់អូតូ ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ, ជំនួយពេលឡើង-ចុះចំណោត និងមុខងារផ្សេងៗទៀតជាដើម។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+